Home ព័ត៌មានអន្តរជាតិ មហាសេដ្ឋី Jack Ma ៖ បើចង់ក្លាយជាអ្នកមាន កុំប្រើទម្លាប់ទាំងនេះឱ្យសោះ!

មហាសេដ្ឋី Jack Ma ៖ បើចង់ក្លាយជាអ្នកមាន កុំប្រើទម្លាប់ទាំងនេះឱ្យសោះ!

93
0

មហាសេដ្ឋី Jack Ma សហស្ថាបនិកនៃក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកយក្ស Alibaba ធ្លាប់ជាបុរសមានបំផុតនៅក្នុងប្រទេសចិន និងជាពាណិជ្ជករជោគជ័យបំផុតម្នាក់នៅក្នុងពិភពលោក បានផ្តល់ដំបូន្មានថា ប្រសិនបើអ្នកចង់ក្លាយជាអ្នកមាន សូមកុំប្រើទម្លាប់ទាំងនេះឱ្យសោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoKkqYgLXTwGBaOviLpTdfQWCzjdJNyW8ksbm_2AFnsks0CXQ_taX6p4xgZH5sFSOT8cwGuJiScpm8WQ6N3yUbXsc1wbXXlFO4WoXzxKgu1WuFbB1lTijcAZndBapr6v1tuhJOlXkwBzSPmPMctikHJVqLEoPDkhR3jKjfYvCQRmlkS1HIs0nvjYVCFP5K/s2000/image_2024-11-14_13-46-29.png

ទម្លាប់ទីមួយគឺការប្រើលេស ឬដោះសារ៖ មនុស្សប្រភេទនេះតែងតែរកលេសបន្ទាប់ពីបរាជ័យ។ ភាពបរាជ័យរបស់ពួកគេ គឺដោយសារទេវតា ព្រហ្មលិខិត និងកាលៈទេសៈ ប៉ុន្តែពួកគេមិនដែលគិតថាវាកើតឡើងដោយសារខ្លួនគេនោះទេ ដូច្នេះពេលជួបនឹងការលំបាក គេនឹងជ្រើសរើសយកការបោះបង់ ជាហេតុធ្វើឱ្យពួកគេក្រីក្ររហូត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiV4icj0iLnbhFT4y6FTuVL-wStMNEkaD2DD5uWoWOlJ-62zofJcRb0z5Sy-vjQgdNWtH5K7DujYLuZS9Ao_wgklpVPo55FTBsK9Q0Ia15aCWxaep_C232luJgW4FnCSlZ3PJHzPiVuHArqoYwxHzuL9wH9KyXEW9dWA6ys6ooi0pmpH2iqx3VB7W3QxsJ9/s2560/image_2024-11-14_13-46-30.png

នេះបើតាមសម្តី Jack Ma មនុស្សមានទេពកោសល្យពិតប្រាកដមិនដែលរកលេសដោះសារនោះឡើយ។ ពួកគេតែងតែរិះគន់ខ្លួនឯង ហើយសង្ឃឹមថាពួកគេនឹងទទួលបាននូវបទពិសោធន៍ថ្មីទាំងស្រុង ហើយបន្ទាប់មកងើបឡើងវិញ។ ពួកគេហ៊ានសារភាពនូវអ្វីដែលខ្លួនបានធ្វើខុស ប៉ុន្តែមិនអាចបន្ទោសអ្នកដទៃបានទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSM4JUDN1_wkVKquKHi3qJ9TvlWtTZlB3qVc6cUHQnMlf36MWR3h51Of7FQiDn4m1bfo383nvesOTE67ZWw4jsmyXEO241uRkdSoMb6QMjPnolnvTiWzAZQ6BlTjdgKnkuIfEdeFe_WttbDJCaBTE_qJXqyuZkvW8I0ii95jXN3S8e4tq8ZhOshO2LePv6/s4191/image_2024-11-14_13-46-31.png

មហាសេដ្ឋីវ័យ ៦០ ឆ្នាំរូបនេះបានចែករំលែកទៀតថា ទម្លាប់ទីពីរដែលធ្វើឱ្យមនុស្សក្រីក្រគឺដោយសារភាពខ្ជិល និងការត្អូញត្អែរ ទួញសោក៖ មនុស្សជាច្រើនតែងតែត្អូញត្អែរ ស្តីបន្ទោស និងច្រណែនថាហេតុអ្វីបានជាពួកគេនៅតែក្រ ហើយមិនអាចជោគជ័យបាន។ ពួកគេតែងតែស្តីបន្ទោសគ្រប់បែបយ៉ាង សម្លឹងមើលអ្នកដទៃដោយចិត្តច្រណែនឈ្នានីស។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលលែងមានអ្នកស្តាប់ភាពត្អូញត្អែរ ទួញសោករបស់គាត់ គាត់នឹងបាត់បង់ការទុកចិត្ត និងការអាណិតស្រឡាញ់ពីមនុស្សគ្រប់គ្នា ហើយនឹងបាត់បង់ឱកាសដើម្បីទទួលបានការគាំទ្រក្នុងអាជីពការងារផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiu6ZAq20XJcbFAuta-3KiaPBe8MzN3lKzFws2jXoLmkgFJSOoEDQ0Kc-LyuTkCNZEsVDxEqPZWB02BZKPBFLJ1WaXu3tTc5FneveYKn_wDXnRci9Dup4TX52ZcChQxwLwznLlTo3FEJw0mB3mm3iVh7PnLzOCK_ebcQETEHRRfl3uuZhNA5a8rDxRJCglT/s1999/image_2024-11-14_13-46-36.png

ចំណុចទីបីគឺគ្មានគោលដៅជីវិតច្បាស់លាស់៖ Jack Ma បាននិយាយថា មនុស្សគ្មានគោលដៅជីវិតច្បាស់លាស់អាចធ្វើឱ្យពួកគេរស់នៅពិបាក និងក្រីក្រ ដោយសារតែពួកគេអាចជាមនុស្សខិតខំប្រឹងប្រែងដែរ ប៉ុន្តែខំដោយគ្មានហេតុផលច្បាស់លាស់ គិតតែពីខំធ្វើដោយពុំមានលទ្ធផលអ្វីសោះ ដូច្នេះដើម្បីឱ្យជីវិតយើងប្រសើរឡើងទៅមុខ អ្នកគួរមានគោលដៅក្នុងជីវិតឱ្យបានច្បាស់លាស់៕