Home ព័ត៌មានអន្តរជាតិ ប្រទះឃើញផ្កាថ្មយក្សមានទំហំធំបំផុតលើពិភពលោក ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក

ប្រទះឃើញផ្កាថ្មយក្សមានទំហំធំបំផុតលើពិភពលោក ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក

107
0

ប្រទេសសាឡូម៉ូន ៖ ក្រុមអ្នកស្រាវជ្រាវបានប្រទះឃើញផ្កាថ្មយក្សមានទំហំធំបំផុតលើពិភពលោក ក្នុងមហាសមុទ្រប៉ាស៊ីហ្វិកភាគនិរតី ហើយផ្កាថ្មនេះមានទំហំធំជាងត្រីបាឡែនពណ៌ខៀវទៅទៀត ។ អ្នកស្រាវជ្រាវសន្និដ្ឋានថា វាអាចមានអាយុរហូតដល់ជាង៣០០ឆ្នាំ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhgMxCGRUiIrVRpzN0Ur2eiZ8yhxvTAhI2SEEdJfilYOzBhBAd_ALSnn5yfchgK6BzAYNvtJsl6RwOTXwLLMWezxlz92S3zLRmQ-yudQyOsY9jGl-TKQZZvZKKnHc6mqiYBJKjmErmPsvGE_zkNAdbko-i7tzw1IKq61di8zEScrErKRwplMK4iys2E5Sb/s1280/photo_2024-11-14_14-27-42.jpg
លោក Manu San Felix អ្នកថតវីដេអូដែលធ្វើការលើនាវារបស់ National Geographic បានប្រទះឃើញផ្កាយក្សមុនគេ ក្នុងអំឡុងពេលធ្វើដំណើររុករកផ្នែកដាច់ស្រយាលរបស់មហាសមុទ្រប៉ាស៊ីហ្វិក នៅត្រង់បរិវេណកោះរបស់ប្រទេសសាឡូម៉ូន ។ លោកមានគោលដៅសិក្សាពីផលប៉ះពាល់បណ្តាលមកពីបម្រែបម្រួលអាកាសធាតុ ។

លោក Manu បានជ្រមុជទឹកនៅបរិវេណដែលផែនទីបញ្ជាក់ថា មាននាវានៅបាតសមុទ្រ ហើយលោកបានឃើញអ្វីម្យ៉ាង ។ បន្ទាប់មក លោកក៏បានហៅកូនប្រុសមកជួយមើល និងជ្រមុជទឹកកាន់តែជ្រៅឃើញថា វាជាផ្កាថ្មយក្សមានរាងដូចប្រាសាទយ៉ាងធំនៅបាតសមុទ្រ ។ ផ្កាថ្មនេះមានបណ្តោយប្រវែង៣២ម៉ែត្រ និងកម្ពស់៥.៥ម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTsRY4fL9_4bDoOO6GMA0pl84x1-5VBfX8PMFbqsJ7lLiywZL1EcjmRg5fjceJPHWeBwFdstdiGO6eYfgjyhLFtQpEiIBSQUWS-eV1_Ul2nSf1m-q1UUPPA7_mHLknH0tPKFtk_H5_ljwUbv7sXbEqdwEjm5ngZz9teTOUPpF51uRxkaQbpLOGULGeCeL5/s1280/photo_2024-11-14_14-27-43.jpg

ផ្កាថ្មនេះស្ថិតនៅបាតសមុទ្រជ្រៅជាងផ្កាថ្មធម្មតា ហើយធ្វើឱ្យវារួចផុតពីសីតុណ្ហភាពកើនឡើងខ្ពស់ ។ អ្នកជំនាញផ្នែកផ្កាថ្ម ឈ្មោះ Eric Brown ដែលបានរួមដំណើរនិយាយថា ផ្កាថ្មមានសភាពល្អ បើទោះជាផ្កាថ្មផ្សេងៗនៅក្បែរវា ខូចទ្រង់ទ្រាយដោយសារទឹកសមុទ្រក្តៅក៏ដោយ ។ ការប្រទះឃើញផ្កាថ្មយក្សរឹងមាំក្នុងបាតសមុទ្រជ្រៅនេះ គឺជាក្តីសង្ឃឹមរបស់ពួកគេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjX2qNqn0BZqUolxCgTcNq5EDRv6od6_de4XOpzx8JHhoURw071s6lnQmnruKuE1dO4HSmyezQQClt1OjblUG4xkITqxvwGUXiQXrUOD2DYbyGfR1xCUhFZLL1yci822yP2TtgnSMx_jTwdkkCi8chl8E_l5tiTh-_8V4A6Oonp_FNYSUXUqsPtGUXVNy9y/s1280/photo_2024-11-14_14-27-44.jpg

វាជាផ្កាថ្មប្រភេទ «Pavona Clavus» ជាជម្រករបស់បង្គា, ក្តាម, ត្រី និងសត្វសមុទ្រផ្សេងទៀត ។ អាយុរបស់ផ្កាថ្មជួយឱ្យអ្នកស្រាវជ្រាវអាចសិក្សាពីបាតសមុទ្រកាលពីអតីតកាល និងការធំធាត់របស់ផ្កាថ្ម ។ ការប្រទះឃើញផ្កាថ្មយក្ស គឺស្របគ្នានឹងកិច្ចប្រជុំផ្នែកអាកាសធាតុរបស់អង្គការសហប្រជាជាតិ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ ដែលព្យាយាមដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ ។

ផ្កាថ្ម៤៤% ក្នុងទឹកសមុទ្រមានសីតុណ្ហភាពកើនឡើង បានប្រឈមនឹងការគំរាមកំហែង និងឈានទៅរកការបាត់បង់ ។ នេះបើតាមឯកសាររបស់សហភាពអន្តរជាតិផ្នែកអភិរក្សធម្មជាតិ ដែលផ្សព្វផ្សាយកាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៤ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKQ7khrB5wE7CcvWOmSMqQINvkF3yaEOvpw-fv5FJVyrtUo-b2xiyijTYbxLBrKZYZpyQ9lmj8xLyGrE5tVtroLYD4p4NhbAXI0nhWaE1t1oIY2uqKw7FM3X3dqH0FNXGsx0L-c8KYrZN5I456qez_jnjOwGASIj41zLHESIZ7u4q3gq_BrM9lb6rGWgpL/s1280/photo_2024-11-14_14-27-45.jpg
លោក Trevor Manemahaka រដ្ឋមន្ត្រីទទួលបន្ទុកអាកាសធាតុរបស់ប្រទេសសាឡូម៉ូន (Solomon Islands) ថ្លែងថា លោកមានមោទនភាពក្នុងការរកឃើញផ្កាថ្មនៅប្រទេសរបស់លោក ហើយពិភពលោក នឹងដឹងថា បាតសមុទ្រនេះមានលក្ខណៈពិសេស និងគួរទទួលការការពារ ។ យើងពឹងផ្អែកលើធនធានក្នុងសមុទ្រភាគច្រើនដើម្បីជំរុញសេដ្ឋកិច្ច ហើយផ្កាថ្មសំខាន់ណាស់សម្រាប់សេដ្ឋកិច្ច ។

គួរបញ្ជាក់ថា សាឡូម៉ូន គឺជាប្រទេសកោះតូចៗដែលបានប្រឈមខ្ពស់នឹងការបម្រែបម្រួលអាកាសធាតុ ដូចជា ៖ អាកាសធាតុក្តៅ, ខ្យល់ព្យុះ និងការខូចខាតឆ្នេរសមុទ្រ ។ បច្ចុប្បន្ន ប្រទេសនេះកំពុងអំពាវនាវឱ្យប្រទេសអភិវឌ្ឍនានាជួយឧបត្ថម្ភប្រាក់ ដើម្បីអនុវត្តគម្រោងទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ នាថ្ងៃអនាគត ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhabviwBsXt02_p6q87ioBSHMw-5xaeubYifyx7KVDEoFO7bL12fcMVpmBqN0O4USjI-DTih9eg8lDju0rZJDOvdNaOuhm53lQDaq3mfMvYTJcHo4EE2fUBTnRNKKXRjho2svb3huixg_L2HJn5_EMzKmSKv4N_g7ooYU6Ew9amIz8rO5wGtmxcb-gB4i9E/s1280/photo_2024-11-14_14-27-46.jpg