Home Blog Page 831

ចិននឹងនាំចូលអាហារសមុទ្រជប៉ុនឡើងវិញក្រោយផ្អាកអស់១ឆ្នាំ

0

ប្រទេសចិន ៖ កាលពីចុងខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ប្រទេសចិននឹងចាប់ផ្តើមនាំចូលអាហារសមុទ្រជប៉ុនឡើងវិញបន្តិចម្តងៗ ក្រោយពីចិនបានផ្អាកការនាំចូលអស់រយៈពេល១ឆ្នាំ ដោយសារបារម្ភថា អាហារសមុទ្រជប៉ុនគ្មានសុវត្ថិភាពសម្រាប់អ្នកបរិភោគ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjC-Kb7HQ4C-doPgFU0isVmvYqwd-CYs8AnLj2wnKHFAdlDgYtuLEomU-OesOuaNtP4rlnwU1wuYgjezbmc5Vk9mhEo2wY20GL05UR-e7oCxY8gxeVRJZmtqf1ri63xhu-EVYhUkGD5LnjgEQ-oh428zhd08VJkqJjgo8O6OdcsU_nHVGH7JcQ3xDmQ_Heg/s860/image_2024-09-28_14-35-58%20(2).png

រដ្ឋាភិបាលចិនលើកឡើងថា តាំងពីខែសីហា ឆ្នាំ២០២៣ មក រដ្ឋាភិបាលចិនបានចេញបញ្ជាហាមនាំចូលអាហារសមុទ្រពីជប៉ុនជាដាច់ខាត ហើយចិនក៏ចាប់ផ្តើមអនុវត្តបម្រាមនេះ នៅខែតុលា ឆ្នាំ២០២៣ ។ ការហាមឃាត់នាំចូលអាហារសមុទ្រជប៉ុន ដោយសារជប៉ុនបង្ហូរទឹកចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ចូលក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIZpQjQofgDDYj8Z3DYHlq7cYNooNFoErTy653RNvALcNeuGo01egyadJQD66mASe1xqgPHRIl8UX277j5dcjW-qeLh6nICFjT_Q0pYwkrhfFKKTLbzSJQCTR9dCxqgqkHghGay0taqNF-p7K251dOjSJ73TiTve7puFhGIpfOZFi1PoOcUZP3Lla7iebM/s1280/image_2024-09-28_14-35-58.png

ប៉ុន្តែរដ្ឋាភិបាលជប៉ុននិយាយថា ទឹកបង្ហូរចេញពីរោងចក្រថាមពលនុយក្លេអ៊ែររបស់ខ្លួនមានសុវត្ថិភាព និងទទួលការគាំទ្រពីទីភ្នាក់ងារនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ។ ការបង្ហូរទឹកកខ្វក់នេះបានធ្វើឱ្យចិនតវ៉ាយ៉ាងខ្លាំងថា គឺជាទង្វើមួយឃើញតែផលប្រយោជន៍ផ្ទាល់ខ្លួន ហើយចិនក៏បានហាមនាំចូលអាហារសមុទ្រជប៉ុនគ្រប់ប្រភេទ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXxcd-yRh2GDt_ozzuwBmbl_4vkq_vvt8fLd_kvHqUMxXAcSHD9HwWRYLSgGyR8eOGPeu1ZI7t3b40diFzANMcTtz9x832iE6gpmKY_ztgZfQpEzIxhhLvqlwoX4B1jGTjKbMjdAV70lupmeoe5nsrwm5rKrrN-AoYcjjlMRHS-QilZClEtGkMq8qq5Z7V/s1280/image_2024-09-28_14-35-59.png

នៅខែកញ្ញា ឆ្នាំ២០២៤នេះ ប្រទេសចិន និងជប៉ុនបានឯកភាពគ្នាពាក់ព័ន្ធនឹងការបង្ហូរទឹកចេញពីរោងចក្រនុយក្លេអ៊ែរ ទើបចិនសម្រេចចិត្តលុបចោលការផ្អាកនាំចូលអាហារសមុទ្រជប៉ុន ដែលចិនបានអនុវត្តអស់រយៈពេល១ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5FtDlvmTq7qtyaHZDtpEgVsL0iWWVqFCIx93mM6fM8jPHrOFsm9CsKtQiKXn0knRPXjGrA9LaI_1hIY626OpbP-Yb7l4_s9oAALDuglFCXu8QH-QNGDccv_hLo-4xQBDfh56guolQiTsgKDIRdk81iHE2ewBwWOmjFmGP_zpMqfEeHzv7IjKV0Jv7-SUZ/s1600/image_2024-09-28_14-36-00.png

ក្រសួងការបរទេសរបស់ចិនឱ្យដឹងថា នឹងចាប់ផ្តើមកែតម្រូវវិធានការពាក់ព័ន្ធទាំងអស់ដោយផ្អែកលើកត្តាវិទ្យាសាស្ត្រ ហើយចិននឹងនាំចូលអាហារសមុទ្រជប៉ុនបន្តិចម្តងៗ ដើម្បីឱ្យស្របតាមបទប្បញ្ញត្តិ និងស្តង់ដារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgovW0qDnRSr2cIu1gZL2_ZAZ0lTcSfCC-vdcH3x-mKoe_9ka9nahIvXYb2KuhOscVJylKAb19-ZiTo_Zh8rtN8fWENWkiEtz_zFT5WMwSkL0dwcFL2fD05MkzPmFOcDLyzWA_VPRPuwUzX-bS0KO9O3LwUn7KuVuXV10xcme8hyHTfUD3BW7ZK4d6gPb_o/s3000/image_2024-09-28_14-36-01.png

ចំណែកនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានថ្លែងថា ជប៉ុនរីករាយណាស់ ដែលចិនសម្រេចចិត្តនាំចូលអាហារសមុទ្រជប៉ុនឡើងវិញ ក្រោយពីផ្អាកអស់រយៈពេលយ៉ាងយូរ ។ ជប៉ុននឹងត្រួតពិនិត្យគុណភាពទឹកដែលបង្ហូរពីរោងចក្រថាមពលនុយក្លេអ៊ែរបន្ថែមទៀត ដើម្បីផ្តល់ទំនុកចិត្តដល់អតិថិជនថា អាហារសមុទ្រជប៉ុនពុំប៉ះពាល់សុខភាពទេ ៕

តារាចម្រៀង ឱក សុគន្ធកញ្ញា បង្ហើបថារូបអ្នកនាងយកអារម្មណ៍ផ្លូវចិត្តសំខាន់បំផុត

0

តារាចម្រៀងល្បីឈ្មោះប្រចាំប្រទេសកម្ពុជាអ្នកនាង ឱក សុគន្ធកញ្ញា បានទទួលភាពជោគជ័យយ៉ាងខ្លាំងចំពោះការប្រគំតន្រ្តីទោលលើកដំបូងរបស់ខ្លួនដែលមានអ្នកគាំទ្ររាប់ពាន់ចូលរួមទស្សនាជាមួយតម្លៃខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងស្រុកចាប់ពី៣០ដុល្លារទៅ១០០ដុល្លារ។ ថ្មីៗនេះតារាចម្រៀង ឱក សុគន្ធកញ្ញា បានបង្ហើបប្រាប់ទស្សនិកជនដែរថាអារម្មណ៍ផ្លូវចិត្តរបស់អ្នកនាងពិតជាសំខាន់ណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhZO_0a-42iuRAvuDS42MpDfUFOotIkWrmdj8zgH76NMGvBm8kJolZo3jxxVXd78Gsg0xUSwCnbquublPeHDxAmg7811XkNkKOal-O8U3BLkcvLnsvMigBQBpoDXHNqwjtZ5NC24RKrNs8CvJ6EhsCyFFVVJZKZE5OwU5CTQ3dTUKSScqLIXpF-NInGWFl/s2048/image_2024-09-28_11-50-33.png

នៅយប់ថ្ងៃទី២៧ ខែកញ្ញា អ្នកនាង ឱក សុគន្ធកញ្ញា បានLive នៅលើបណ្តាញសង្គមរបស់ខ្លួនជាង៤០នាទី ទាំងការលក់ផលិតផលយីហោផ្ទាល់ខ្លួន ការជជែកជាមួយអ្នកគាំទ្រ និងការបកស្រាយចម្រៀងខ្លីៗតបតាមការសំណូមពររបស់ហ្វេនៗផងដែរ។ ក្នុងនោះដែរ តារាចម្រៀងរូបនេះបាននិយាយថាមនុស្សដូចជាអ្នកនាងយកអារម្មណ៍ជាធំ ផ្លូវចិត្តជាសំខាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaEp0fRX7ehI4cY-CqG1K8Ligv6GEvmndjNodxAKa3ZU9jwtrWNuJ2ib5YCgdIICeIoUzMBioDTK8zdApJlzjuJco7ybCT_MPHfeItbn86owDGNR4l1wmQZub6AX8E74tu_3jScU-Ia3pQStEuet-J0oygG15JJjU0sN2iHPloqv2QVyOkCJZrkwSGLkqW/s2048/image_2024-09-28_11-50-27.png

តារាចម្រៀង ឱក សុគន្ធកញ្ញា ថាបើផ្លូវកាយអស់កម្លាំងវិញគឹអស់ដោយបញ្ជាក់ថានាងជាមនុស្សធ្វើការមិនបានគេងជួនកាលធ្វើការ១យប់២យប់គេងបាន១ម៉ោង២ម៉ោងក៏ឆ្អែតដែរហើយធ្វើការបានធម្មតា។ ប៉ុន្តែកុំឱ្យមានអ្វីមកប៉ះពាល់ផ្លូវចិត្តឱ្យសោះ ប៉ះពាល់កម្លាំងចិត្តផ្លូវចិត្តភ្លាមគឺអស់កម្លាំងភ្លាមមួយរំពិចដូចគេយកដៃមកផ្ទាត់ដួលព្រូសតែម្តង។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRWiPXYQET8gjs_G5QDKX9XVGYdfhXJqTrEjWRM_fI5cGaQLweKpbNUI3DLXrvIcsw0bXBy5xAjdzyfxsmwJTjkBQLiGtSYFqf7ofzcVk36_LJQM69MAkALTqAEfoy7uu0jgCuVdhpJtmrJ5G0F7oQSRZ8OsGlPOBZEsR1OpimYYx_D-_S8QtsyNWa2uca/s2048/image_2024-09-28_11-50-23.png

    នៅក្នុងការ Live នោះអ្នកនាងឱក សុគន្ធកញ្ញា បានរម្លឹកពីការប្រគំតន្រ្តីទោលរបស់ខ្លួនគឺទទួលបានស្នាមញញឹម ភាពកក់ក្តៅពិតៗពីអ្នកគាំទ្រ រំភើបចិត្តពីបេះដូងអ្នកគាំទ្រ។ ម្ចាស់បទ «យុត្តិធម៌គ្មានទេសម្រាប់អ្នកស្មោះ» បានលើកឡើងដែរថា ក្នុងថ្ងៃប្រគំតន្រ្តីមានពេលខ្លះហ្វេនៗមិនបានឃើញរូបអ្នកនាងស្រក់ទឹកភ្នែក។ ប៉ុន្តែពីមួយវគ្គទៅមួយវគ្គរូបអ្នកនាងរំភើបចិត្តនឹងស្នាមញញឹមសំឡេងហ៊ោ ការចូលរួមរបស់ទស្សនិកជនគឺនាងរំភើបមុន១០ថ្ងៃទៅហើយដែលទទួលបានអារម្មណ៍បែបនេះស្រក់ទឹកភ្នែកស្ទើរតែរាល់ថ្ងៃជាអារម្មណ៍បែបរំភើបដោយមិនចង់រំភើបនៅលើឆាកនោះទេព្រោះត្រូវមានកាតព្វកិច្ចធំជូនហ្វេនៗទាំងអស់គ្នា។ អ្នកនាងក៏លើកឡើងដែរថាបើតាមជាក់ស្តែងរឿងយំវិញគឺសឹងតែមួយវគ្គទៅមួយវគ្គយំម្តងប៉ុន្តែរូបនាងបានទប់អារម្មណ៍ខ្លួនឯង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvSsjpbrxwmChtOewZYR4tNZkS3x8O7L8RReQ0PIwCwY_wxMbRadt_qfp19orcAO1NzX6q1MjJ1nlNb-OU2SuIcEuNwzS81CviYpTmwQ-L4seaW6DkWaAGu9fzFrTAYIX6hZlEGu3W6X2GUf9V9Acol4f2Zmm2gjl764zjJ57ARw4Iyv7hGuMzmkGb63CD/s2048/image_2024-09-28_11-50-21.png

ទើបរៀបការបានប៉ុន្មានខែតារាចម្រៀងជប៉ុន Sayuri ទទួលមរណ.ភាពក្នុងវ័យ ២៨ឆ្នាំ

0

លោក Amaarashi ដែលជាតារាចម្រៀង និងជាស្វាមីរបស់តារាចម្រៀងជប៉ុន Sayuri បានបញ្ជាក់ពីមរណភាពរបស់ភរិយារបស់ខ្លួនតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃសុក្រ ទី២៧ ខែកញ្ញា Sayuri បានលាចាកលោកកាលពីថ្ងៃទី២០ ខែកញ្ញា ហើយពិធីបុណ្យសពរបស់នាងត្រូវបានធ្វើឡើងជាលក្ខណៈឯកជនដោយគ្រាន់តែមានក្រុមគ្រួសារ និងមិត្តភក្តិជិតស្និទ្ធចូលរួមប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgt8PayRKCVqhqzcborEAhAJQBz4Z1Cfsz0JVEOW4e4aWcUkHuBCWIjGtCRI_7A8Pcc2OkK_e9BOk6h7mXHLzJLCp1d-GFQKA-YZk7o6rgGKYsghl8VF5S4AYfHuYJuQgz84gson4X529b49wx1LAqbYLxbJiblxFsn0xUNxDfYWiQHCA4bqr6yMOUtGZg-/s2048/image_2024-09-28_13-46-05.png

ស្វាមីតារាចម្រៀងរូបនេះ បានបង្ហាញថា «យើងសូមថ្លែងអំណរគុណយ៉ាងស្មោះអស់ពីចិត្តចំពោះអ្នកគ្រប់គ្នាសម្រាប់ការស្រលាញ់របស់ពួកគេចំពោះ Sayuri អស់រយៈពេលជាច្រើនឆ្នាំ។ យើងសង្ឃឹមថាអ្នកនឹងបួងសួងឱ្យព្រលឹងនាងបានទៅកាន់សុគតិភព»។ លោកបានកត់សម្គាល់ថានៅថ្ងៃចុងក្រោយរបស់នាង Sayuri បានប្រយុទ្ធនឹងជំងឺ។ ទោះបីជានាងរងទុក្ខយ៉ាងណា ក៏នាងនៅតែបន្តលះបង់ចំពោះតន្ត្រីរបស់នាង ដោយចងចាំនូវការចងចាំរបស់អ្នកដែលចូលចិត្តសំឡេងរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2gBclagZM6nvf8IXlac0CzsI7cg5ZVqewORlZ6qG0GXXCDopHvvOIMSMo1aLpWekCuUIJBSvYVKHLPiljtGu4jXRO93KvR7F9NlC9EARh9FuT9zH9MVMd2l-cKs_WgR81y9B3hKZDztuG06qiSF8gFwmmDnQHd1P7G4YG05Ag3rvVBzFHfsYGXPm0RRgz/s2048/image_2024-09-28_13-46-07%20(2).png

Now News បានរាយការណ៍ថា ដោយសារតែហេតុផលឯកជនភាព ក្រុមគ្រួសារបានជ្រើសរើសមិនបញ្ចេញព័ត៌មានជាក់លាក់អំពីបញ្ហាសុខភាពរបស់ Sayuri ។ យ៉ាងណាមិញ នាងធ្លាប់បានប្រកាសកាលពីខែកក្កដា លើបណ្ដាញសង្គមថានាងផ្អាកសកម្មភាពការងារដោយសារពិបាកនិយាយ។ ក្រោយមកនាងឈប់បង្ហោះព័ត៌មានតាមបណ្តាញសង្គម ហើយមិនបានបង្ហាញខ្លួនជាសាធារណៈទៀតនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrbbaufmG368pkvQGoTBIyZJnUxAJFs-Zjw5-gFDyzpcxkxLXvzbpuZPdYFoxdv7d8fDrFlZ21r4O9iJmLwIQMkoDaNd-eQFsKFnQgmtsg6x4ZB1qe-UxZ9PAs73KMjbsWo4DQenU4_Ry8uower3HRpPwwAjdFb71IJyik_s64OI3OktraJa4bkcDYqpao/s1366/image_2024-09-28_10-08-08.png
Sayuri បានចាប់ផ្តើមអាជីពរបស់នាងនៅក្នុងវិស័យកម្សាន្តក្នុងឆ្នាំ ២០១០។ ក្រៅពីការច្រៀង នាងក៏ជាអ្នកនិពន្ធផងដែរ។ នាងបានរៀបការជាមួយ Amaarashi ដែលជាសមាជិកក្រុមតន្រ្តី Misekai ក្នុងខែមីនា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhi42tdBFd9VfROx1is4gL4xFPThx8pJcC2U_p8ppY59E82DSpPbZ0oUomgoGPgQDHfZGWmEysVDnsDRRHVxfRLpKmMresvUWoCUpZfoh8cvN7tsicGM3boZHICOC2mvZ_Og4xKV2qUZEurnuiuBOHmf9US3OH4Qrr6bPoEyDGKMbnmuY5NjomUWJhc-ioJ/s1360/image_2024-09-28_13-46-07.png

Sayuri ធ្លាប់បានសារភាពថានាងមិនសូវពូកែខាងទំនាក់ទំនងទេ តាំងពីចូលរៀនវិទ្យាល័យមក នាងមានអារម្មណ៍ថា «បាត់បង់ទំនាក់ទំនង» ជាមួយពិភពខាងក្រៅបន្តិចម្តងៗ។ ការលេងហ្គីតា និងច្រៀងបានក្លាយជាវិធីរបស់ Sayuri ក្នុងការនិយាយទៅកាន់អ្នកដទៃ៕

ការផលិតមនុស្សយន្តរបស់ចិនកាន់តែទំនើប និងរស់រវើកដូចមានជីវិត

0

ប្រទេសចិន ៖ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការផលិតមនុស្សយន្តរបស់ចិនកាន់តែទំនើបខ្លាំងឡើងៗ ។ ក្នុងកិច្ចប្រជុំមនុស្សយន្តលំដាប់ពិភពលោក នៅទីក្រុងប៉េកាំង ប្រទេសចិន បានបង្ហាញមនុស្សយន្ត Humanoid ជាច្រើនប្រភេទ ក្នុងនោះមានមនុស្សយន្តកវីដ៏ល្បីល្បាញបំផុតរបស់ចិន ឈ្មោះ ស៊ូ ស៊ឺ ដែលរស់រវើកដូចមានជីវិតពិតៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEx1ANbWS_0EXJlCWnqY8fR5tDON1cGhuIHCyc0xDdIb7HOY5w1LoL170DaTf5nRCpZ4ELbT6HXzY_JM65oncoDoUJ8QjVHj0AC13N9_PEV3P395zLs_YJkoDlLDqKHWhTQKYOBqPOPHQwpewoxRoqfTI3fKBjhn6CexQ1eeophIp2FlctdCSYlRYyEKw6/s1600/image_2024-09-28_13-40-02.png

EX Robots គឺជាក្រុមហ៊ុនល្បីល្បាញផ្នែកផលិតមនុស្សយន្ត Humanoid បានរៀបចំកម្មវិធីបង្ហាញមនុស្សយន្តថ្មីៗជាច្រើន ព្រមទាំងមនុស្សយន្តមានជំនាញធ្វើការងារផ្ទះផងដែរ ។ វាជាមនុស្សយន្តស្រី ដែលក្រុមហ៊ុន EX Robots បានផលិតសម្រាប់ឱ្យជួយធ្វើការងារផ្សេងៗក្នុងផ្ទះ ហើយវាអាចគ្រប់គ្រងឧបករណ៍បច្ចេកវិទ្យាទាំងអស់ក្នុងផ្ទះ និងធ្វើជាមិត្តភក្តិជាមួយសមាជិកគ្រួសារផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtNmJkAQr0OF6aEoF2_ara_JG6Sxf_U4wArCHOe3nOZbEyrvwI3copW-xR7Tu0xMH_nwcZee59SGTiHLSWR10SerDaoi13yRInuYMub-MILruIhY9dP-vADvUZrl9JQnaHy-8ZXYbZxhfD-mcqlF9JuhzC5iWr_F9slqIXogk2jz3GfDW0yiTQrGataC7h/s1000/image_2024-09-28_13-40-02%20(2).png

លោក លី ប៉យ៉ាង ស្ថាបនិក និងជា CEO របស់ក្រុមហ៊ុន EX Robots នៅទីក្រុងតាលៀន និយាយថា ក្រុមហ៊ុនរបស់លោកបានរួមបញ្ចូល Hardware និងបច្ចេកវិទ្យា AI ជាមួយគ្នា ដើម្បីឱ្យមនុស្សយន្តអាចសម្របខ្លួនជាមួយស្ថានការណ៍ផ្សេងៗបែប Real Time ។ លោកបញ្ជាក់ថា ៖ «មនុស្សយន្តអាចបំពេញតួនាទីជាអ្នកថែទាំគ្រួសារដ៏សំខាន់ មិនថាមនុស្សចាស់រស់នៅផ្ទះម្នាក់ឯង ឬយុវជន ឬកុមារ ដែលអ្នកទាំងនេះចង់មានមិត្តភក្តិជាមនុស្សយន្ត» ។

លោកបន្តថា មនុស្សយន្តរាប់រយគ្រឿងរបស់ក្រុមហ៊ុន EX Robots ត្រូវបានយកទៅប្រើប្រាស់រួចហើយ ។ ក្រុមហ៊ុននឹងផលិតមនុស្សយន្តបន្ថែមទៀតចំនួន៥០០គ្រឿង នៅឆ្នាំ២០២៤ នេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifYq7PjQzJsgGIXDsnU0J8Uav3pfmD_UNJaA7ssNr8ZCZe6163Nrk0enWRrpH_AkZfuekOQMKX1t_mXhoRJzdoDb8Q84TutkGmLBycaqIgrE-OC-2O_v0kqfiLe2apErrt4GkrsdbxqEyqKj9YaHM79aXqm0_afukNo6X2Joto-TgErJMXNmbAgo4W1Z3n/s918/image_2024-09-28_13-40-01.png

ដោយឡែក ក្រុមហ៊ុន Astrobot ដែលមានទីតាំងនៅទីក្រុងសិនជិន ក៏បានបង្ហាញមនុស្សយន្តថ្មីផងដែរ គឺមនុស្សយន្តនេះអាចលេងតន្ត្រីចិនបុរាណឈ្មោះ «យាងឈីន» និងសរសេរអក្សរចិនបាន ។ ក្រៅពីនេះ វាក៏អាចបង្ហាញពីក្បាច់គុនចិន, ធ្វើការងារផ្ទះ និងរៀបចំម្ហូបអាហារទៀតផង ។

លោក ឡៃ ជី ស្ថាបនិក និងជា CEO របស់ក្រុមហ៊ុន Astrobot និយាយថា បច្ចេកវិទ្យា AI មានសារៈសំខាន់យ៉ាងខ្លាំងក្នុងការធ្វើឱ្យមនុស្សយន្តមានចលនាដូចមនុស្ស និងអាចរៀនសូត្រវិធីធ្វើការជាប្រព័ន្ធ ព្រមទាំងមានហេតុផលស្រដៀងមនុស្ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_woC1jzSoXfAL8Lo3csXgLJmiqRaDOjthkocliW30v0xQ0nn0SecXTFtcxZ18_yroLWItg9MDy1OOFihLdXF__W1U6Cb4F2b3u1y81Pzs4ci0Nc7H2aSUYin5LiYR5XOgK26zgYLE6OAkD7nUgvy_AZ8XYj33xwCMhnqH8QTWHMdW-PgIy069_hRXetXZ/s940/image_2024-09-28_13-39-58.png

ក្រុមហ៊ុន Astrobot បានផលិតមនុស្សយន្តប្រុស Humanoid មានលក្ខណៈស្រដៀងមនុស្ស ដើម្បីអាចប្រើប្រាស់សម្ភារៈផ្សេងៗដែលមនុស្សបង្កើតឡើង ព្រមទាំងដឹងពីអារម្មណ៍ផ្លាស់ប្តូររបស់មនុស្ស ។ ក្រុមហ៊ុនរំពឹងថា មនុស្សយន្តនឹងជំនួសកម្លាំងពលកម្មមនុស្សដែលកំពុងធ្លាក់ចុះ និងបំពេញការងារជាបុគ្គលិកថែទាំមនុស្សចាស់ ខណៈចិនកំពុងឈានទៅរកសង្គមមនុស្សចាស់យ៉ាងឆាប់រហ័ស និងមានកម្លាំងពលកម្មធ្លាក់ចុះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS4LqgxeiDd7oA5iaM3KX06Ef-VayxclxHZaPp-CfdrKLigp0CocuUxfx_raJ9cBfHnzx2m0NgwjC83EWkSnxoEG5rKOEwRQ6X6bLsnqa0jhpQnTW9WyovfpCPW91A1SBXp5gH78RYOnc0moNVkGHnoGG6f3xvV9ENJCmQHex5PkVq0Fzz250gwhRkTom2/s4000/image_2024-09-28_13-39-58%20(2).png

ការផលិតមនុស្សយន្ត Humanoid របស់ចិនបានកើនឡើងយ៉ាងខ្លាំងកាលពីឆ្នាំ២០២៣ និងកើនឡើង៨៥.៧% បើធៀបនឹងឆ្នាំ២០២២ ។ ចិនរំពឹងថា ឧស្សាហកម្មមនុស្សយន្តនឹងកាន់តែរីកចម្រើនខ្លាំងបន្ថែមទៀត នាថ្ងៃអនាគត ៕

តោះមកសាកល្បងជាមួយរថភ្លើងជប៉ុនKiha អំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌនេះ

0

រថភ្លើងរបស់ជប៉ុន ដែលដឹកមកកម្ពុជាកាលពីអំឡុងខែមេសាកន្លងទៅ ខណៈក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះនឹងដាក់ឲ្យដំណើរការតេស្តសាកល្បងរយៈពេល ៣ ថ្ងៃ ទៅកាន់គោលដៅមួយចំនួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWnfwYYkQ0R4jxSjpG0vzgKuC_nrOcp2cp1X89bmb-9l0igiq6MfeBl5IrprjJqdAFaVGgICapjWBkGifpdPSlJtEPmKleu5S7ntdl2mWCpfEn4ut2x5nODEf2UY611hH587x8NaHhaRVq4Yq3-JYmgiRQDgERyIyqdoTqtLFbp5K60JCw9pQdA7HaEvnB/s2048/461497408_1050674376852732_1304181781862597445_n.jpg

កាលពីថ្ងៃទី ២៧ ខែកញ្ញា យោងតាមការចុះផ្សាយរបស់គេហទំព័រ Royal Railway Cambodia បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីអបអរពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរខាងមុខនេះ ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ យើងខ្ញុំនឹងដាក់ដំណើរការតេសសាកល្បងនូវទូរថភ្លើងជប៉ុន Kiha 182-183 ដឹកអ្នកដំណើរចំនួន ៣ ថ្ងៃ ទៅតាមកាលវិភាគខាងក្រោមគឺ៖

នៅថ្ងៃច័ន្ទ ទី៣០ ខែកញ្ញា នឹងធ្វើដំណើរទៅកាន់គោលដៅមួយចំនួនដូចជា៖ ពីភ្នំពេញ – ព្រះសីហនុ, ភ្នំពេញ – កំពត, ភ្នំពេញ – កែប, ភ្នំពេញ – តាកែវ។

នៅថ្ងៃអង្គារ ទី១ ខែតុលា នឹងធ្វើដំណើរពីភ្នំពេញ – កំពង់ឆ្នាំង ( រមាស ), ភ្នំពេញ – ពោធិ៍សាត់, ភ្នំពេញ – មោង និងភ្នំពេញ – បាត់ដំបង។

នៅថ្ងៃពុធ ទី២ ខែតុលា ៧:០០ នាទីព្រឹក នឹងធ្វើដំណើរពី ភ្នំពេញ – ព្រះសីហនុ, ភ្នំពេញ – កំពត, ភ្នំពេញ – កែប, ភ្នំពេញ – តាកែវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrW0eLZDxTeZFQ0QSRwcbSbNFa-qo509p0zRu46iRcxvycQSsSvXk0MggpIgqvyq75z0awlW92c76jfxMAz5lOyYaTXfjWrcjcKkxwUa2U9ShWTRCRjwxVzdB4BHYjIJSj0dzfZieTAskZojGH_9doHdTnQZyJNQzkSeX0e68D7Xg8mpK0NSc-02tzzZSK/s2048/461432619_1050674306852739_2363084938272859175_n.jpg

គេហទំព័ខាងលើបានបញ្ជាក់ទៀតថា«ដំណើរការដឹកអ្នកដំណើរសាកល្បងទាំង ៣ ថ្ងៃនេះ តម្លៃសំបុត្ររថភ្លើង នឹងរក្សាតម្លៃដើម មិនមានការផ្លាស់ប្តូរ ឬដំឡើងតម្លៃសំបុត្រឡើយ។ សូមអញ្ជើញអតិថិជនទាំងអស់មកទទួលយកបទពិសោធន៍ថ្មី ជាមួយការធ្វើដំណើរតាមរយៈទូរថភ្លើងជប៉ុនទៅកាន់ស្រុកកំណើត និងដំណើរកំសាន្តនានា»។

សូមជម្រាបជូនផងដែរថា ទូរថភ្លើងជប៉ុន Kiha 182-183 គឺជារថភ្លើងរបស់ប្រទេសជប៉ុន ដែលបានដឹកតាមកប៉ាល់ ចូលមកកាន់កំពង់ផែស្វ័យតក្រុងព្រះសីហនុ នៃប្រទេសកម្ពុជា កាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ។ រថភ្លើងនេះគឺជាសមាជិកថ្មីបន្ថែមមួយទៀត ដែលបម្រើដល់វិស័យផ្លូវដែកនៅកម្ពុជា របស់ក្រុមហ៊ុន Royal Railway Cambodia៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNDTXuYIpkM0pEr0c9TfYxyFsqYmoZBBxLDgk2KYnSPO_TRC3bgxs2bJK03J1CXioY4TC5pPyUbVfTGHu6QCccK3Oprqou4SGj5YFNID3riIsIWP0VNbPD-X5bIWx60xzb9H1y9snaEi8MCGIiOI3Y4H-3mWi6w0IuVrD1-wCdFftil8ypVNltcWC3ObGu/s1280/461529251_1050748713511965_3338236421484167999_n.jpg

ឈុំ ចាន់ដារ៉ា លើកឡើងបែបនេះជុំវិញការនិយាយថាទិញ License ចេញទៅប្រកួតខ្លួនឯង

0

កញ្ញា ឈុំ ចាន់ដារ៉ា Miss Supranational Cambodia 2024 ដែលខកខានមិនបានចេញទៅប្រកួតតំណាងប្រទេសបានឆ្លើយតបទៅកាន់ផេក Miss Supranational Cambodia ក្រោយពីបង្ហោះថានាងទិញ License ចេញទៅប្រកួតខ្លួនឯង។ ឈុំ ចាន់ដារ៉ា ថានាងមិនអាចចិត្តធំមហាសាលយកកម្មវិធីគេមកលេងសើចនាំឱ្យប៉ះពាល់នោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQELBH-F97XDGAPWsQi2wj51yMlzQ21BQMte5zBK4g9TAC9vNu0g7j3hl57GlhZ6x_9mkpKkja7MJxRQm-lj66rwqyMVK1YpbGZrZ7alHzVRyKobziEffs89yc45oSk1Q5J-mop9IdZKeY_8eKifPDJVL7iYwsruNje_bMNdeZHLENVbbJcnnLYEtQfVAp/s960/image_2024-09-28_09-09-05.png

ប្រិយមិត្តមួយចំនួនអ្នកតាមដានវិស័យបវរកញ្ញាជ្រាបមកហើយថាតារាសម្តែង ឈុំ ចាន់ដារ៉ា និងជា Miss Supranational Cambodia 2024 កាលពីកន្លងមកនេះមិនបានចេញទៅប្រកួតតំណាងប្រទេសនៅលើឆាកអន្តរជាតិលើទឹកដីប្រទេសប៉ូឡូយនោះទេដោយសារតែមិនអាចសុំវីសាទាន់ពេលវេលាចេញទៅប្រកួតបាន។ ការប្រកួតគឺចាប់ផ្ដើមពីថ្ងៃទី១៧ ខែមិថុនា រហូតដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ ប៉ុន្តែដោយសារតែយឺតវីសាចំនួន២ថ្ងៃបេក្ខភាពតំណាងប្រទេសសម្រេចចិត្តមិនចេញទៅប្រកួត។ នេះបើតាមការអះអាងកន្លងមករបស់ Miss Supranational Cambodia ខណៈកម្មវិធីនេះគ្រប់គ្រងដោយលោក អ៊ិន សុភិន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglLM1LKaDw7cUnR8u5ieBm_PKC4vrl4DaKMUlHyKtsD5SUsJseFQeWzQFFzG3e1tj18zwtXX5Ai7kjOFVgDWJ9ox8gvJOyTfOW-Hv08hSygSQX5C_x21M_nEkERnPv9Tw-g_MQZzGNPMX6OdaZUE7QJ3v5KL1MdS9FBZ7lfXThp6C-cPpixy9aCao-KU1m/s2048/image_2024-09-28_09-09-07%20(2).png

ទោះយ៉ាងណារឿងរ៉ាវជជែកវែកញែកកន្លងមកសម្រាប់ ឈុំ ចាន់ដារ៉ា និងមានការបន្ទោសទៅកាន់ក្រុមហ៊ុនបានស្ងប់ស្ងាត់មួយរយៈស្រាប់តែរឿងនេះបានផ្ទុះឡើងម្តងទៀត។ នៅលើផេក Miss Supranational Cambodia កាលពីយប់ថ្ងៃទី២៧ ខែកញ្ញា បានបង្ហោះថា «ឃើញអតីត Miss Supranational Cambodia 2024 Live ថាទិញ License ចេញទៅប្រកួតខ្លួនឯង?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgU9Mc4yZPKyt0ATema2mRXOl2TmuETAur9V644pn6COpG3sTzH1Gys4ME0X0Vk0Fnu4gQi1zeA8Fqw7IthDl_BClFMptqdwfx5XtPFgd6yx5Bpdc41OTHIAtXAwDJNXiPEZSBqAcPg_45dLRrMRlTo3BJkRsUcroaGH08Ug9MqPRXTITVWHxDGAujI0ROu/s2048/image_2024-09-28_09-09-08.png

ការបង្ហោះនេះបានជំរុញចិត្តឱ្យ ឈុំ ចាន់ដារ៉ា បានឆ្លើយតបវិញថា«បើតាមខ្ញុំចាំពាក្យសម្តីខ្លួនឯង នាងខ្ញុំដូចជាបាននិយាយថា «បើខ្ញុំមានលទ្ធភាព និង សមត្ថភាពគ្រប់គ្រាន់… » តែបើខ្ញុំគ្មានទេ ខ្ញុំក៏មិនអាចទៅមានចិត្តធំមហាសាល យកកម្មវិធីគេមកលេងសើច រហូតប៉ះពាល់ឈ្មោះប្រទេសជាតិ ដល់ក្នុងក្រុមការងារអន្តរជាតិនោះទេ (ចំណុចនេះ កុហកខ្លួនអ្នកមិនបានទេ អ្នកត្រូវទទួលស្គាល់ការពិត)»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiD-r3wVGiWAJQL0dRBNQtO5HM8K2SQsOLDgNtJZBTzmLd5zLRxofE6fZyhj_ujaKwH3hKwVeyDvG5N0vekh5tbihdWEbezprld37c_NMlGq2gs4cFnFqsNPa7uqo750_tRLk6XLf4FOvDkpugIhVCOkiQFOG8-DbM-GB7g9JYXCe2DH9wnbOUOk3Vibofv/s2048/image_2024-09-28_09-09-09%20(2).png

Miss Supranational Cambodia 2024 លើកឡើងទៀតថា «នាងខ្ញុំពិតជាមិនចង់តបតច្រើនជាងទៀតនោះទេ តែនាងខ្ញុំមានតែពាក្យចង់សូមផ្តែផ្តាំទៅ Admin ដែលអាចជាចាស់ទុំសម្រាប់ខ្ញុំថា ពេលខ្លះបើអ្នកចេះស្រលាញ់កិត្តិយសរបស់អ្នកជាងនេះបន្តិចប្រហែលជាគ្រប់យ៉ាងល្អប្រសើរជាងនេះ សូមអរគុណ ពីក្មេងដែលត្រូវការការសិក្សាស្វែងយល់ពីចាស់ទុំ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFdf-gMFs7mcszzXVwlLLm9jIVMF-481OwoJG3H6l2Tw0B15QihxwAjMoieabzfe4txzYew830fM3Ap3QskaIk-agHL2UEyZYuMWjYZJdKOkIsj4YhTiDv7lrBoG0QXzEW0aAaMJA0C7uIs7Isvzf9tYDRfhAoqhnSz96869LiG36q0A_SeMpI6kyNZi1D/s2048/image_2024-09-28_09-09-09.png

គួរបញ្ជាក់ថា កម្មវិធី Miss Supranational ដែលបេក្ខភាពតំណាងកម្ពុជាចេញទៅប្រកួតឆ្នាំដំបូងគឺជា អ៊ិន លក្ខិណា ក្នុងឆ្នាំ២០២២ លីវ ជីលី ២០២៣ ខណៈឆ្នាំ២០២៤ខកខានក្នុងការប្រកួត៕

ហេតុអ្វីពលរដ្ឋជប៉ុនមិនសូវចូលចិត្តដើរកម្សាន្តនៅក្រៅប្រទេស?

0

ប្រទេសជប៉ុន ៖ បើទោះជាភ្ញៀវទេសចរបរទេសមកកម្សាន្តនៅប្រទេសជប៉ុនកើនឡើងជាបន្តបន្ទាប់ក្តី ប៉ុន្តែពលរដ្ឋជប៉ុនបែរជានិយាយថា ពួកគេពុំចង់ដើរកម្សាន្តនៅក្រៅប្រទេសទេ និងចង់សម្រាកនៅផ្ទះ ឬដើរកម្សាន្តក្នុងប្រទេសច្រើនជាង ។ ហេតុអ្វីទើបពលរដ្ឋជប៉ុននិយាយបែបនេះ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM1Wd0-GnjYZsHIBgkzE0RttbDj8hldDZ-hwjx2hgDd7OlxIlExMiknCJ_kXm28hMj7mLisSreBmjAHb-aJdwEQ6rdyqgXviLUvhG_tzww_ko3X4yq-hV8TAXBUDQR7VXBwnMeubk8VuwuhBZyH-ixaBOfd9RiBewymRhiF1MAFeA9z0W21A8Nvg0VgLjC/s1920/image_2024-09-28_10-11-44.png
មូលហេតុចម្បងដែលធ្វើឱ្យពលរដ្ឋជប៉ុនបច្ចុប្បន្នពុំនិយមធ្វើដំណើរកម្សាន្តនៅក្រៅប្រទេស គឺបណ្តាលមកពីកត្តាច្រើនយ៉ាង ដូចជា ៖ ពួកគេពិបាកសុំច្បាប់ឈប់សម្រាកពីការងារ, គ្មានប្រាក់សម្រាប់ដើរកម្សាន្ត និងឧបសគ្គផ្នែកភាសាបរទេស ។

គេហទំព័រ Nikkei Asia ផ្សព្វផ្សាយថា ដំណើរកម្សាន្ត គឺជាការសម្រាកដ៏ពេញនិយមរបស់ពលរដ្ឋជប៉ុន តាំងពីសេដ្ឋកិច្ចជប៉ុនរីកចម្រើនខ្លាំងមកម៉្លេះ ។ កាលពីឆ្នាំ២០២៣ ពលរដ្ឋជប៉ុនបានដើរកម្សាន្តក្នុងប្រទេសច្រើនបំផុត ប៉ុន្តែការដើរកម្សាន្តទៅក្រៅប្រទេសរបស់ពួកគេ ស្មើត្រឹមតែ៦០% នៃអំឡុងពេលជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ។ ជាមួយគ្នានេះ ដំណើរកម្សាន្តឆ្លងយប់ក្នុងប្រទេសបានធ្លាក់ចុះយ៉ាងខ្លាំង បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ តាំងពីរដូវស្លឹកឈើជ្រុះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3xHNk31x6quL-UUI5rOi2dONZ5idTY33vKwWGr0zm02E48APLnLexVpJpcLypcFgR5J0aYRDhY7fpXT_-Wv2mLUILZ6kkCdW-i1kiuSdRnXMVKAsGRPpri2gEKKZgNsTK-Molb_zZWB7OmbfLevuPVawLhLCJEtz1MGkVQ7g5vic_2Y8dqhZe6_AeHm1e/s2000/image_2024-09-28_10-11-45.png

បច្ចុប្បន្ន ពលរដ្ឋជប៉ុននិយមដើរកម្សាន្តតែម្នាក់ឯង ដោយសារប្រាក់យ៉េនធ្លាក់ថ្លៃ និងការចំណាយប្រាក់សម្រាប់ដំណើរកម្សាន្តកើនឡើង ។ ប៉ុន្តែឧបសគ្គធំបំផុតសម្រាប់ដំណើរកម្សាន្តក្រៅប្រទេស គឺពិបាកសុំច្បាប់សម្រាកពីការងារ ទើបពួកគេសម្រេចចិត្តដើរកម្សាន្តក្នុងប្រទេស និងស្នាក់នៅមិនលើស២យប់ ។ រីឯដំណើរកម្សាន្តក្រៅប្រទេស គឺតិចតួចប៉ុណ្ណោះក្នុង១ឆ្នាំ ដែលផ្ទុយគ្នាពីពលរដ្ឋអឺរ៉ុបអាចសុំច្បាប់ឈប់សម្រាកបានយូរថ្ងៃ ។

នាយក Hoshino Resorts និយាយថា ៖ «បើក្រុមហ៊ុនអនុញ្ញាតឱ្យបុគ្គលិកឈប់សម្រាកបានច្រើនថ្ងៃ នឹងធ្វើឱ្យពួកគេងាយស្រួលទៅលេងនៅក្រៅប្រទេស ហើយធ្វើឱ្យវិស័យទេសចរណ៍ជប៉ុនកើនឡើងផងដែរ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjA3uAwp3odMRF84zjY0yYExYbs2fCpm9SORL8nckL081oUW0K-aS77Oju1UJun_0a5S10hPqX5fz-92_0eR-GJW8r85-VNPHoKvTzfkMxEy5mnhHUCxg0WelO1Q6gQy-XpQPoNkKWtLAueDGGZRn6ClhGAo2BVxsnnd9J2pOzwOIMYap2HSYvIcEfloD7p/s1920/image_2024-09-28_10-11-47.png

លទ្ធផលស្ទង់មតិរបស់គណៈរដ្ឋមន្ត្រី ឆ្នាំ២០១៨ បង្ហាញថា អ្នកឆ្លើយតបចាប់ពីអាយុ១៣ឆ្នាំ ទៅ២៩ឆ្នាំ ស្មើរហូតដល់៥៣% មិនចង់ទៅសិក្សានៅក្រៅប្រទេសទេ ខណៈអ្នកឆ្លើយតបនៅកូរ៉េខាងត្បូង និងលោកខាងលិចពុំចង់ទៅសិក្សានៅក្រៅប្រទេស ស្មើពី២០% ទៅជាង៣០% ប៉ុណ្ណោះ ។ រីឯយុវជនលោកខាងលិចដែលនិយាយភាសាអង់គ្លេស ពួកគេបានទៅលេងក្រៅប្រទេសក្រោយបញ្ចប់ថ្នាក់មធ្យមសិក្សា ។

មន្ត្រីតំណាងអង្គការទេសចរណ៍ជាតិជប៉ុននិយាយថា ពលរដ្ឋជប៉ុនទៅលេងក្រៅប្រទេសធ្លាក់ចុះ នឹងធ្វើឱ្យប៉ះពាល់ដល់ការទាក់ទាញភ្ញៀវទេសចរបរេសមកលេងជប៉ុន ។ រដ្ឋាភិបាលជប៉ុនបានពិចារណាគោលនយោបាយជំរុញឱ្យយុវជនទៅដើរលេងក្រៅប្រទេសឱ្យបានច្រើន ដូចជា ៖ ឱ្យអាជ្ញាធរមូលដ្ឋានបង់ថ្លៃលិខិតឆ្លងដែន ជាដើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_l_AWlV7bgdVr-0z1dUoN7TelPt2tZzzWb35WIwgH5mH5ldiGzSLCMj_ICyNCT7fVWVImKkyyapM0tGujMB2AolN9jKhaARVfkYvKtLlhO3z5LpTcJGWClSlPbCpUtY5JQpjFNNobWXrr68wel_lFDUFgcmZBBvawpdjlwKdf6_laX6KwH5xlS29niyW2/s2560/image_2024-09-28_10-11-48.png

រីឯលទ្ធផលស្ទង់មតិពលដ្ឋជប៉ុនចាប់ពីអាយុ១៥ឆ្នាំ ទៅ២៤ឆ្នាំ កាលពីឆ្នាំ២០២៣ ដោយក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Shibuya 109 Lab ក្នុងទីក្រុងតូក្យូបង្ហាញថា មូលហេតុសំខាន់ចំនួន៣ ដែលធ្វើឱ្យយុវជនជប៉ុនពុំចង់ទៅក្រៅប្រទេស រួមមាន ៖ ប្រាក់, សុវត្ថិភាព និងជំនាញភាសា ៕

តារាសម្ដែង Wu Jinyan បង្កឱ្យមានពាក្យចចាមអារ៉ាមថាមានផ្ទៃពោះ

0

តារាសម្ដែងចិន Wu Jinyan ដែលល្បីល្បាញដោយសារការសម្ដែងក្នុងរឿង «ជម្លោះដំណាក់យ៊ានស៊ី (Story of Yanxi Palace)» ថ្មីៗនេះបានចែករំលែករូបថតរបស់នាងស្លៀកសម្លៀកបំពាក់រលុងៗ បញ្ឆេះពាក្យចចាមអារ៉ាមថានាងប្រហែលជាមានផ្ទៃពោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEif0Jhsuk2kmfQhPLDvrJWUOV_RxG_12wbkTr1qPynMiyWqehagMDfJNrWQ9WJy7DrqA88UHHxDZOp3LWbSW6Moux0gs7k9c2Do8XWoNDAbpZoCNKUTX6f25GlnB2a5YkZx-EX7v5FezZTl24s6zHyZ8PXOgGvKhyphenhyphenNjtWa2GPMxjUOUgZyaKR_rYVvTkMUT/s936/image_2024-09-26_16-02-27.png

កាលពីប៉ុន្មានថ្ងៃមុនតារាស្រី Wu Jinyan បានបង្ហោះរូបភាពនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលនាងបានពាក់អាវពណ៌សធំ និងខោខ្លីដែលលាក់ផ្នែកកណ្តាលរបស់នាង។ រឿងនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនស្មានថានាងមានផ្ទៃពោះ ដោយមានអ្នកខ្លះថាបាន់ស្មានថានាងប្រហែលជាមានគ៌រ ៥ ខែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3oK93livQAEqM-D1DgHogDEbj07IhHbDPAJfq7LoGYFatiZ4V1a_V3nONBvBvCEwm5M3m2W2zS7P3bKoQyoBO_yMmuZa0Cv6DrDziM4VqusNJP8EqkmyzNZd-qYhinJ4AEWnXdpzIULG9HJFHjrL-EClG3LliViExw89giZ8X4_KwHdXlMBXyr9waRv7I/s961/image_2024-09-26_16-48-49%20(2).png

មុននឹងការបង្ហោះរូបភាពនេះ វីដេអូមួយរបស់ Wu Jinyan ចែកចាយនំព្រះខែ ក៏បានធ្វើឱ្យមានការងឿងឆ្ងល់ផងដែរ ខណៈដែលអ្នកទស្សនាមួយចំនួនបានបញ្ចេញមតិថា ការដើររបស់នាងស្រដៀងទៅនឹងស្ត្រីមានផ្ទៃពោះ។ អ្នកគាំទ្របានកត់សម្គាល់បន្ថែមទៀតនូវការផ្លាស់ប្តូរនៅក្នុងការថតរូប Selfie របស់នាង ដោយអះអាងថាច្រមុះរបស់នាងហាក់ធំជាងមុន ដែលជាញឹកញាប់ចាត់ទុកជាសញ្ញានៃការមានផ្ទៃពោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhs3_pJB7a9OYF29rIc7vQ0yL16stAgEfsG7OAVB_kRQtoMwinBCsiZdE5Dy38GR_Jv8YLOIE6hzjaUXzz3dE3GWQYJ-3WSYZbWtKwb-2ETsJHi9THJx_wkPpCZ04n3guPIvAXOWPLOq8CTpdaFmMTZsYlt84vqpxqupnz8Y_779LCzNtpaFGIH2iYUm9vf/s961/image_2024-09-26_16-48-49.png

គួរឱ្យដឹងថា Wu Jinyan បានបញ្ជាក់ពីអាពាហ៍ពិពាហ៍របស់នាងជាមួយតារាសម្ដែង Hong Yao កាលពីថ្ងៃទី១៣ ខែកញ្ញា។ អ្នកទាំងពីរបានមានទំនាក់ទំនងជាមួយគ្នាជាសម្ងាត់អស់រយៈពេលជិត ៧ ឆ្នាំបន្ទាប់ពីបានសម្តែងរួមគ្នាក្នុងរឿង ជម្លោះដំណាក់យ៊ានស៊ី ។

ទោះជាយ៉ាងណាក៏ដោយ អាពាហ៍ពិពាហ៍របស់ពួកគេបានប្រឈមមុខនឹងការរិះគន់ ដោយមានអ្នករិះគន់ចោទសួរការសម្រេចចិត្តរបស់នាង ដោយសារតែទម្រង់ទាបរបស់ Hong Yao និងការចោទប្រកាន់កន្លងមកអំពីភាពមិនស្មោះត្រង់។ ការបង្ហោះនាពេលថ្មីៗនេះរបស់ Wu Jinyan ត្រូវបានជន់លិចជាមួយនឹងមតិយោបល់ជំរុញឱ្យនាងលែងលះ ដោយចោទប្រកាន់នាងថា «ជ្រើសរើសមនុស្សខុស»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5gvF1jWDOf_CBtyD9RgCRqfHLeLPw2SUQt0xP-duiY9forI0TLYlMJWnCZdAflT4k2-4_Gz6YSLgMe1pd-BFq4L_vC0og2FsraIRsdXOcc5AkTfJNFAinTL8UaEKc8UwojWD1n84KtBtIZXCFnzMdj_WHi9f0JRzNCeUZUsunA99aT-mkY4o3kluVcy6b/s1440/image_2024-09-26_16-48-50.png

Wu Jinyan មិនទាន់បានបញ្ចេញមតិទាំងនេះនៅឡើយទេ ប៉ុន្តែអ្នកគ្រប់គ្រងរបស់នាងបានផ្តល់ការគាំទ្រដោយនិយាយថា «ផ្តោតលើការសម្ដែងរបស់អ្នក ហើយរស់នៅឱ្យបានល្អ ជីវិតពិតជាសំខាន់ មានតួនាទីសំខាន់ៗជាច្រើននៅខាងមុខសម្រាប់អ្នក សូមរីករាយជាមួយជីវិតដ៏សុខសាន្តដែលអ្នកមានឥឡូវនេះ»។

Wu Jinyan មានអាយុ ៣៤ ឆ្នាំ និង Hong Yao មានអាយុ ៣២ ឆ្នាំ ទទួលបានភាពល្បីល្បាញតាមរយៈតួនាទីរបស់ពួកគេនៅក្នុងរឿងភាគដ៏ពេញនិយម ជម្លោះដំណាក់យ៊ានស៊ី ឆ្នាំ២០១៧៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOpR1A_AVafWsNpXgr9VeqgqEO78SihnNJVMxQ26gep-08Da72U1lVQoeVMt72QkR2pMRayAt7kVduS8bBTWEFsmDgBPHIHZwNOuPs2gSIM_xFcxpmL3U2oD0zmy_I7WrIm95zF3e_t3rhO0feuj0H-iRa8wZqX4A1Q-B0-szqPKalf1WC5Bvcz07XxuCn/s1920/image_2024-09-26_16-48-47.png

ជាតារាល្បីម្នាក់ដែលនៅតែមានសន្ទុះគាំទ្ររាប់ឆ្នាំអ្នកនាង ម៉េង កែវពេជ្ជតា បង្ហើបប្រាប់យ៉ាងដូច្នេះ

0

នេះជាលើកទីពីរហើយសម្រាប់តារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា ចូលរួមផ្តល់បទសម្ភាសន៍ក្នុងកម្មវិធីរបស់ពិធីការិនី ពេជ្រ សិរីរ័ត្ន ដោយបានបង្ហាញពីរឿងរ៉ាវផ្សេងៗនិងការផ្សះផ្សារវាងអ្នកនាងនិង អតីតប្រធានសមាគម ចន ច័ន្ទលក្ខិណា ក្រោមការសម្របសម្រួលរបស់ប្រធានសមាគមថ្មីដែលខំជិះយន្តហោះទៅដល់ប្រទេសបារាំងបន្ទាប់ពីមានការប្តឹងផ្តល់ដំបូង។ ជាមួយគ្នានេះ អ្នកនាង ម៉េង កែវពេជ្ជតា ក៏បានបង្ហាញពីគន្លឹះជាតារាល្បីម្នាក់ដែលអាចឈរជើងបានយូរនៅតែល្បីល្បាញផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOjDxB_TIFldQNkghyphenhyphenAjk-0xIFmts2R3NU2vwyZvP410Zbu1YDf8ixRfzw_bBAtD1O_69wKorTqtdeMQ_NcfNdDW0o6vnGmQiBmZAA2mOa-8lE-QTPHOn413wCjJAlVYQ4kjzp9z68mmFVmUGE54g-IX8Z6zQEAqodY9sXF_iUbcbNbzrgNr5XHgoQep8t/s1634/image_2024-09-28_09-50-19.png

កិច្ចសម្ភាសន៍សខ្មៅ ដែលបានចាក់ផ្សាយនៅរាត្រីថ្ងៃទី២៦ ខែកញ្ញា អ្នកនាង ម៉េង កែវពេជ្ជតា បានទទួលសំណួរជាច្រើនពីពិធីការិនីក្នុងកម្មវិធីក្នុងនោះតារាចម្រៀងជើងចាស់ដ៏ល្បីល្បាញរូបនេះបានលើកឡើងថាកត្តាសំខាន់សម្រាប់សិល្បករដែលអាចរក្សាប្រជាប្រិយភាពបានគឺស្ថិតនៅលើអត្តចរិត។ ក្នុងន័យនេះសំដៅទៅលើការគោរពពេលវេលា គោរពការងារ គោរពអ្នកដទៃ និងគោរពខ្លួនឯងហើយមួយទៀតគឺភាពកតញ្ញូ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjY2Hw1NKFpJcpNgI12QBfnL5q7-PliQ0B19OR7N81YJRTXFHzKjyde0IrVHzIDQSVFf2VCqDH8-PtbKbuGJTANvFhwE1Dtb5TTDXhFbwXt8G_B-x538Dwd1BpLtttqhk9wO5ZE_EKDD9oc9re8brLV2YLbWHLde_DQvfj8PkRaYNsLDq9F5FUzzkPdMIz8/s1350/image_2024-09-27_15-27-29.png

អ្នកនាង ម៉េង កែវពេជ្ជតា ថាមនុស្សយើងពេលមិនទាន់ល្បីគឺចេះឱកលំទោន ប៉ុន្តែពេលបានគេស្គាល់ចាប់ផ្តើមមើលងាយរៀមច្បងហើយគិតថាខ្លួនម្នាក់ដែរដែលល្បីហើយចំណុចនេះគឺជាភាពគ្រោះថ្នាក់សម្រាប់គាត់ដូចគ្នា។ អ្នកនាង បន្តទៀតថា ចំណុចមួយទៀតគឺការផ្តល់តម្លៃមិនថាជាអ្នកណាជាក្មេងជំនាន់ក្រោយ ជំនាន់គាត់ ជំនាន់រៀមច្បងទេឱ្យតែរៀនសូត្រពីគេគឺត្រូវដឹងគុណ។

ក្នុងនោះដែរ តារាចម្រៀង ម៉េង កែវពេជ្ជតា បានលើកជាឧទាហរណ៍ថា យកបទចម្រៀងយើងទៅច្រៀងមិនអរគុណបែរជានិយាយថាបើសិនជាមិនយកបទនោះ Cover អត់ល្បីទេដែលស្តាប់ទៅអាក្រក់មែនទែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiALzBrSwYBb-Br6L1Xj_LOSH-KFUTVoqmLCUsMa8QQzGcYkdcF5bMZWpV3fDAXL_sMwFXMscjLFXBTB2shCveQgGuwntEj8YdETpmV8w0g_I4uIWLEHLWvHf4leQdJi2nRXrTIWVE5pegZNi_6gEWAMWSgr6X83zPaDwDQmD_9TZ1sgxUPC22PULphKpj-/s1345/image_2024-09-27_15-27-29%20(2).png

ចំពោះពាក្យចោទប្រកាន់ដែរថា ម៉េង កែវពេជ្ជតា ប្រកាន់ច្រើន កាច គ្រាន់តែច្រៀងមិនផុសឈ្មោះគាត់ជាម្ចាស់ដើមក៏ខឹង អ្នកនាង ម៉េង កែវពេជ្ជតា បានឆ្លើយតបថា ខ្លួនអ្នកនាងសប្បាយចិត្តឱ្យគេគិតអ៊ីចឹងចុះ ពីព្រោះដោយសារតែបែបនេះហើយបទចម្រៀងឥឡូវគ្រប់តារាទាំងអស់មានតម្លៃខុសប្លែកពីមុន Cover ច្រើនពេកមិនដឹងថាអ្នកណាជាម្ចាស់បទឱ្យពិតប្រាកដ។ តារាចម្រៀងជើងចាស់រូបនេះថាខ្លួនសុខចិត្តធ្វើពហិកាមិនព្រមឱ្យនរណាយកបទរបស់គេទៅច្រៀងមិនព្រមដាក់ឈ្មោះឱ្យគេ មិនបានហាមមិនឱ្យយកបទទៅច្រៀងប៉ុន្តែសុំឱ្យមានការដាក់ឈ្មោះ។ អ្នកនាង ម៉េង កែវពេជ្ជតា ថារូបនាងមិនខ្លាចសិល្បករមួយចំនួនតូចមិនគោរពកម្មសិទ្ធិបញ្ញារបស់ខ្លួនខឹងស្អប់នោះទេព្រោះនេះជាភាពត្រឹមត្រូវ៕

Jennie ត្រូវអ្នកគាំទ្ររំពឹងថានឹងត្រឡប់មកវិញជាមួយគំនិត «ថាមពលស្ត្រី»

0

នៅថ្ងៃទី២៧ ខែកញ្ញា រូបភាពជាច្រើនត្រូវបានផ្សព្វផ្សាយនៅលើក្រុមហ៊ុនគ្រប់គ្រងរបស់ Jennie សមាជិក BLACKPINK ខណៈពេលដែលរូបភាពនីមួយៗមិនបង្ហាញអ្វីដោយខ្លួនឯង អ្នកគាំទ្រជាច្រើនបានកត់សម្គាល់ឃើញថាពួកគេបានភ្ជាប់គ្នា ហើយសម្រេចចិត្តរៀបចំរូបភាពឡើងវិញដូចជារូបផ្គុំ ដែលនៅទីបំផុតបង្ហាញសារលាក់កំបាំងរបស់ Jennie។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgd65EtADnnQCLfWy696KnAaS6tjPLf0BaVN2mVY10eidfeowq7qK_jxqzuLnQuYzrCRTdaZ_x0BtECqIwfecIT-8rIRRfJHM1cxVadCmwhbQI6A05nAgw-jXvQ6MlhourbZwUDJ2Vg4PNM7Re1gVdEbHvgiGazTw4T-rXjigUkwXHhUwrQ0TyLaC_d5k5X/s1200/image_2024-09-28_08-43-57.png

ជាពិសេស រូបភាពលទ្ធផលបង្ហាញថា Jennie ស្លៀកខោខ្លី អាវពណ៌ស និងខ្មៅ ពេលដើរចូលចតឡាន។ ចំណតរថយន្តក្បែរ Jennie គឺដីបង្ហាញលេខ 1011 ដែលនាំឱ្យអ្នកគាំទ្ររំពឹងថា Jennie នឹងត្រឡប់មកវិញនៅថ្ងៃទី១១ ខែតុលា។ បន្ថែមពីនេះ ក្រោយមកគេសង្កេតឃើញថា ថ្ងៃទី ១១ ខែតុលា គឺជាទិវានារីអន្តរជាតិ ដែលជាកាលបរិច្ឆេទដែលមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីបញ្ហាប្រឈមរបស់ក្មេងស្រីជាអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio-6uRSpMgwLYywK_9e7lwtWvt6xcCTHK9fu3OhQOkmPAUiQxmvMgOa2R_CxWVLVp3R-OoTstG8aqzNmL3MKa3q9bTj51dC5IpI0gI-gA9fjZ1cy0s3zA8qb6EM5rkDtA_n_5KN1QVl3uwnI3914yZ2Ga73jj3ox-GOqK8L401cHCwXv3QFkUvbijJg82z/s2048/image_2024-09-27_14-03-49.png

កន្លងមក Jennie ក៏បានបង្ហាញពីគំរូចម្បងនៃស្ត្រីដែលគាំទ្រស្ត្រីតាមរយៈយុទ្ធនាការផ្សព្វផ្សាយរបស់នាង «CALLING PRETTY GIRLS» ដែលបណ្តាលឱ្យមានការរំពឹងទុកអំពីការត្រឡប់មកវិញរបស់ Jennie ដោយទទួលយក «គំនិតថាមពលស្ត្រី»។ Jennie ក៏បានបង្ហាញពីបំណងប្រាថ្នារបស់នាងក្នុងការលើកទឹកចិត្តស្ត្រីវ័យក្មេងនៅក្នុងបទសម្ភាសន៍របស់នាងជាមួយ Harper’s Bazaar US ដោយបន្ថែមទៅលើសុពលភាពនៃការរំពឹងទុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrkqNP_KHqcDgUHxCi1T_ZBL1udmqpIdD6XrNgVz3AYk6UK3xaN7y3RGh5g7-KMxVojdB9eQROkmDZbTJYlLdqXcUxclDWXcZ-i9q8slWYbhdMl1ngtP5rRRWMQXiX67WHwrzPX1Jg3tMcMwQcSqNqq7NabQkc6Ge3R5haGigI8g_1OYZ4IQduKLqPRvdB/s2048/image_2024-09-27_14-03-50.png

គួរឱ្យដឹងថា អំឡុងស្ថិតក្រោមការគ្រប់គ្រងរបស់ YG ទៅលើសកម្មភាពទោល Jennie ជាសមាជិកBLACKPINK ដំបូងដែលបានចេញបទចម្រៀងទោលមានចំណងជើងថា Solo ក្នុងឆ្នាំ២០១៨ និងបទទោលមួយទៀតមានចំណងជើងថា You and Me ដោយមិនរាប់បញ្ចូលការសហការជាមួយតារាចម្រៀងផ្សេងទៀត។ ទន្ទឹមនឹងនេះ Jennie ថ្មីៗនេះបានប្រកាសពីភាពជាដៃគូរបស់នាងជាមួយ Columbia Records សម្រាប់ការផ្សព្វផ្សាយរបស់នាងជាសិល្បករទោលផងដែរ៕