មិនបាច់ភ័យព្រួយ ឬបារម្ភអំពីការគ្មានប្រេង សាំង ឬហ្គាសប្រើប្រាស់! ក្រុមហ៊ុនស្ថានីយប្រេងឥន្ធនៈតេឡាខ្មែរ បានធានាដល់សាធារណជនថានឹងរក្សាការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័នដែលមានស្ថេរភាពសម្រាប់តម្រូវការប្រចាំថ្លៃ បើទោះបីជាមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីកង្វះខាតនៅក្នុងប្រទេសក៏ដោយ។
ចំពេលដែលមានការផ្សព្វផ្សាយថាក្រុមហ៊ុនស្ថានីយប្រេងឥន្ធនៈមួយចំនួននៅក្នុងប្រទេសកម្ពុជា ប្រកាសផ្អាកដំណើរការផ្គត់ផ្គង់ឧស្ម័នហ្គាសជាបណ្ដោះអាសន្នដោយសារតែស្ថានភាប្រពសង្រ្គា.ម ធ្វើឲ្យក្រុមហ៊ុនមិនអាចនាំចូលឧស្ម័នមកលក់បន្តបាន ក្រុមហ៊ុនតេលាខ្មែរបាននិយាយថា ខ្លួនមានប្រេងឥន្ធនៈ និងឧស្ម័នគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់និងបំពេញតម្រូវការប្រើប្រាស់របស់អតិថិជនប្រចាំថ្ងៃ និងមានស្ថេរភាព។
.jpg)
ជាមួយគ្នានេះ ក្រុមហ៊ុនបានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនទាំងអស់ ដែលបានគាំទ្រខ្លួនក្នុងពេលកន្លងមក និងសូមអំពាវនាវឲ្យប្រជាជនខ្មែរទាំងអស់បន្តគាំទ្រក្រុមហ៊ុនខ្មែរ ដោយជ្រើសរើសប្រើប្រាស់សេវាកម្ម និងប្រេងឥន្ធនៈក្នុងស្រុកប្រកបដោយទំនុកចិត្ត និងសុវត្ថិភាពខ្ពស់។
គួរជម្រាបថា ក្រុមហ៊ុនតេលាខ្មែរ គឺជាក្រុមហ៊ុនផ្គត់ផ្គង់ថាមពល និងប្រេងឥន្ធនៈដ៏ធំមួយនៅកម្ពុជា ដែលដំណើរការបណ្តាញស្ថានីយប្រេងឥន្ធនៈជាច្រើនកន្លែងនៅទូទាំងប្រទេស ដោយផ្គត់ផ្គង់ប្រេងឥន្ធនៈ ប្រេងម៉ាស៊ូត និងឧស្ម័នប្រេងរាវ (LPG)។ .jpg)
ចាប់តាំងពីឆ្នាំ 1993 មក ក្រុមហ៊ុននេះបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងទីផ្សារប្រេងឥន្ធនៈរបស់ប្រទេសកម្ពុជា ដោយបម្រើទាំងអ្នកប្រើប្រាស់បុគ្គល និងអតិថិជនពាណិជ្ជកម្មនៅទូទាំងតំបន់ទីក្រុង និងជនបទគ្រប់តំបន់៕










