បទចម្រៀងរបស់ព្រះនាង ចេណ្ណា ដែលមានចំណងជើងថា «សារភាពគ្មានន័យ» នៅតែពេញនិយមមានអ្នករាំលេងកម្សាន្តតាមរយៈក្បាច់រាំរបស់ក្រុម SPICY-NAMES ។ ជាក់ស្តែងសមាជិក៣រូបរបស់ក្រុម Kpop Nchive ទើបតែទម្លាក់វីដេអូរាំបទនេះដូចគ្នា។
នៅល្ងាចថ្ងៃទី២៥ ខែមីនា សមាជិក៣រូបរបស់ក្រុម Nchive ដែលមានដូចជា N , Ha L និង E an បានធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តពីព្រោះពួកគេនឹករលឹកស្រុកខ្មែរដោយបានទម្លាក់វីដេអូរាំបទរបស់ ព្រះនាង ចេណ្ណា នៅលើបណ្តាញសង្គមហ្វេកប៊ុក។ មុននឹងទម្លាក់វីដេអូថ្មីៗនេះ ក្រុម Nchive ធ្លាប់បានរាំ Challenge បទ «សារភាពគ្មានន័យ» នៅផ្លូវថ្មើរជើងចតុមុខអំឡុងពេលពួកគេស្ថិតនៅប្រទេសកម្ពុជា។ ការបង្ហោះវីដេអូនេះដែរអ្នកគាំទ្រមួយចំនួនគិតថា Nchive ប្រហែលជាកំពុងអ្នកគាំទ្រកម្ពុជា នឹកប្រទេសកម្ពុជាហើយមើលទៅ។.png)
មែនទែនទៅ ដ្បិតថាពេលនេះប្រជាប្រិយភាពរបស់ក្រុម Nchive នៅមានកម្រិតប៉ុន្តែសកម្មភាពផ្សារភ្ជាប់របស់ក្រុម Kpop នេះនិងអ្នកគាំទ្រកម្ពុជាពិតជាមានទំនាក់ទំនងល្អណាស់ជាហេតុធ្វើឱ្យអ្នកគាំទ្រនៅតែតាមគាំទ្រ Nchive។ ជាមួយនឹងសកម្មភាពគាំទ្រនានា កន្លងមកអ្នកគាំទ្រក៏បានបញ្ចាំងរូបភាពរបស់សមាជិក Kangsan នៅលើផ្ទាំង LED ដ៏ធំនៅកោះពេជ្រដើម្បីអបអរថ្ងៃកំណើតរូបគេផងដែរ។ កន្លងមក សមាជិកពីររូបរបស់ Nchive ក៏ធ្លាប់រាំបទ Pop Out របស់ N John ដូចគ្នា។.png)
បើតាមការបង្ហោះរបស់ក្រុមអ្នកគាំទ្រ សមាជិក E an បានបង្ហើបថា Nchive នឹងមានគម្រោងមកប្រទេសកម្ពុជាឆាប់ៗនេះម្តងទៀត។ 
ចេញផ្សាយនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ បទ «សារភាពគ្មានន័យ» របស់ព្រះនាង ចេណ្ណា ទទួលបាននូវការគាំទ្រគួរឱ្យកត់សម្គាល់ដែលមកទល់ពេលនេះមានអ្នកស្តាប់លើសពី៦៣៩ K ។ បទនេះជាស្នាដៃរបស់ព្រះនាង ចេណ្ណា ផ្ទាល់ក្នុងការនិពន្ធហើយមានអ្នកលេងបណ្តាញសង្គមទិកតុកជាច្រើនបានលេងបទចម្រៀងនេះ៕










