Home Blog Page 817

ហេតុអ្វីសត្វក្រពើតែងតែហូរទឹកភ្នែកនៅពេលវាកំពុងស៊ីចំណី? តើវាស្តាយស្រណោះ ឬក៏កំសត់ខ្លួន បានចេះតែហូរទឹកភ្នែកបែបនេះ?

0

មនុស្សជាច្រើននាក់ឆ្ងល់ថា នៅពេលសត្វក្រពើស៊ីចំណីម្តងៗ ហេតុអ្វីបានជាទឹកភ្នែករបស់វាហូរ? ទឹកភ្នែកហូរបែបនេះ ដោយសារតែវាអាណិតអាសូរសត្វដែលវាកំពុងស៊ី ឬមកពីមូលហេតុផ្សេង? សំណួរនេះត្រូវបានអ្នកលេងបណ្តាញសង្គមសួរយ៉ាងច្រើនកាលពីពេលកន្លងមក ដែលធ្វើឱ្យអ្នកជំនាញផ្នែកសត្វ ចេញមុខបកស្រាយបែបនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEnkFWh4JM5D45LUSpVKq1CrHU1n_7kLsKBmIu86p_Bk7de6MH11T7Hb9aicDH7Qgyw_SslHfRlveuuT4Sm9B5V9-UeaP6ihFkGImcv56iJGjvqWsMID2Oz4MKZJi4vETPcXo-1Ie86BL4lah8UjAQDf_qilxBsnWwJ9ASLy-9M_qYTLezK4L4HI11iMfJ/s1280/image_2024-10-17_15-35-29.png

ភ្នាក់ងារអភិរក្សសត្វព្រៃនៅប្រទេសថៃបានបកស្រាយថា ពាក្យថា «ទឹកភ្នែកក្រពើ» ឬបកប្រែមកពីពាក្យអង់គ្លេសថា «Crocodile Tears» ដោយសារគេរកឃើញថា ពេលក្រពើស៊ីចំណី វានឹងមានទឹកភ្នែកហូរមកក្រៅផងដែរ ទើបធ្វើឱ្យមនុស្សខ្លះយល់ថា ក្រពើអាណិតសត្វដែលវាកំពុងស៊ី ។ ប៉ុន្តែដើម្បីឱ្យខ្លួនវាមានជីវិតរស់នៅបន្តទៀត គឺវាត្រូវតែបង្ខំចិត្តស៊ីចំណី ។ ការយល់ឃើញបែបនេះ ដោយសារពួកគេគិតថា ទឹកភ្នែកក្រពើ គឺមានន័យថា ជាទុក្ខសោករបស់សត្វមានអំណាចដែលពុំអាចបញ្ចេញឱ្យគេឃើញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrSK09wymdR1a3pzp50dIMXWjITr9WzASo3xwzUyCB4NtdmiiqvouRbuVCKLATm-LkozIq_hOX8IBoGn7MhHMv0ZRI_WKotLfD63YKe11bBt6IodDAVb2H0LUFK5oRtqe9ixRhZXuC50_FYDOi4RGuffDYIVxRScvgKvm7WPQxKJKl07xU_QvG0aBp3gHt/s600/image_2024-10-17_15-35-30%20(2).png

ភ្នាក់ងារអភិរក្សសត្វព្រៃបន្តទៀតថា ការពិត ការបង្ហូរទឹកភ្នែករបស់សត្វក្រពើ មិនមែនមានន័យថា វាអាណិតសត្វដែលវាកំពុងស៊ីក្នុងមាត់ទេ ។ ក្រពើនឹងមានក្រពេញទឹកភ្នែក ដែលមានតួនាទីបង្កើតទឹកភ្នែកហូរចេញមកដូចមនុស្សដែរ ។ ប៉ុន្តែខុសគ្នានៅត្រង់ថា ទឹកភ្នែកក្រពើពុំទាក់ទងនឹងអារម្មណ៍របស់វាទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-gAbunQeHkF2G7z7LQtY7BEEftE1Vpyvz_Xp564AkyEgf4SfxTFPx2lo0Z-712Mn0m_aRy4jztKqJcg6_GVuftsmXLayGmwpPd4tSnDneiSGuE9OuTNi_D8slM_jrAG7_2FMFYeWKHUGsUWieoy2Z_TL36cFnVAldK2YGRpINw6XNMzl354CEXZJ9KEpa/s686/image_2024-10-17_15-35-30%20(3).png

ហេតុអ្វីក្រពើតែងតែហូរទឹកភ្នែកពេលវាកំពុងស៊ីចំណី? ចម្លើយ គឺការហូរទឹកភ្នែករបស់ក្រពើកើតឡើងដោយសារវាធ្វើចលនាថ្គាមក្នុងអំឡុងពេលកំពុងទំពារចំណីយ៉ាងឆាប់រហ័ស ហើយធ្វើឱ្យសរសៃប្រសាទដែលមានអារម្មណ៍លើផ្ទៃមុខ និងគ្រប់គ្រងចលនានៅបរិវេណនេះ ទៅប៉ះទង្គិចជាមួយក្រពេញទឹកភ្នែក ។ ដូច្នេះ ទឹកភ្នែកវាក៏ហូរចេញមកក្រៅ ហើយនេះជាធម្មជាតិរបស់វា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkQB2f4i1ly5gGPkKVDZw2LHw0ES1g0wrvd7ipLgDKk4hPkWy7snrNkz1GdwYtVDASAS8yg-z4Wn4QdTqOKUV2b6KENy2eqF7MVyadRlqvsVVd3Rd_fNS5km4oQsaHPoi9YSavylFSeyJN5iLT0UruaaTX9q-zxDWioomQe5wOzQ6e3rQcUyzXXJKU45X7/s800/image_2024-10-17_15-35-30.png

ដូចគ្នានេះ លោក ជេស្តា ឌេនឌួង បរិផាន់ សាស្ត្រាចារ្យនៅសាកលវិទ្យាជូឡាឡុងកន ប្រទេសថៃ បានចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងរឿងនេះតាមរយៈហ្វេសប៊ុកឈ្មោះ «Jessada Denduangboripant» ថា បើទោះជាក្រពើមានក្រពេញទឹកភ្នែក មានតួនាទីបង្កើតទឹកភ្នែកដូចមនុស្សក្តី ប៉ុន្តែទឹកភ្នែកវាហូរពេលកំពុងទំពារចំណីនោះ ពុំមែនវាអាណិតចំណីទេ ។ ប៉ុន្តែបណ្តាលមកពីឆ្អឹងថ្គាមក្រពើទៅប៉ះជាមួយក្រពេញទឹកភ្នែករបស់វា ហើយធ្វើឱ្យទឹកភ្នែកហូរមកដោយស្វ័យប្រវត្តិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAD04HgWOYBSrtRF7rGW8oDAYb_wQmQmGLtjPZpDiRAT9movRcniXmOWdKtpjTPfZ-mRRT_9b-jCOV9-rxU8uygMkemwZnBFejQqh2Kjtsxlc-U02FB4j5xLB01B2fUEs3IvreAwTIpvg8xMuUTOA4AlLxeYvVaoOTyw33Qjbk160ORdpQSA-Z5_kTnKbo/s1080/image_2024-10-17_15-35-31.png

លោកបន្ថែមថា បើប្រៀបធៀបជាមួយមនុស្សយើងវិញ គឺដូចគ្នានឹងអ្នកណាម្នាក់បានប្រព្រឹត្តខុសឆ្គង ហើយធ្វើពុតជាយំហូរទឹកភ្នែក ។ ប៉ុន្តែការពិត អ្នកនោះពុំបានសោកស្តាយពិតប្រាកដទេ ហើយការយំនេះ គឺគ្រាន់តែដើម្បីបិទបាំងកុំឱ្យគេចាប់អារម្មណ៍នឹងកំហុសរបស់ខ្លួនប៉ុណ្ណោះ ៕

តារាស្រីថៃ Baifern ប្រាប់ពីរូបមន្តថែរក្សាសម្រស់សាមញ្ញ ៤ យ៉ាងដើម្បីឱ្យស្បែកចាំ និងរាងស្អាត

0

កំពូលតារាសម្តែងដ៏ល្បីរបស់ថៃគឺ Baifern Pimchanok បានបង្ហើបគន្លឹះថែរក្សាសម្រស់ឱ្យស្រស់ផូរផង់ ជាមួយនឹងស្បែកសល្អឥតខ្ចោះរបស់នាង។ Baifern បានចែករំលែកថា ភារកិច្ចដ៏សំខាន់របស់នាងគឺការថែរក្សាសម្រស់ទោះបីជាការងាររបស់នាងមមាញឹកខ្លាំងប៉ុណ្ណាក៏ដោយ ក៏នាងតែងតែចំណាយពេលថែរក្សាស្បែកយ៉ាងយកចិត្តទុកដាក់បំផុត។ ដូច្នេះហើយខាងក្រោមនេះគឺជាកំបាំងថែសម្រស់ ៤ យ៉ាងរបស់តារាស្រីថៃ Baifern៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZinGae6LKZ3ZTyyFsVjJTDs59k4XNEm9jpkRJiCOcZLjqRSam2BZKUYTsKdLh0QqYy7wBcS1VhkgMqYMgf4RcMcFD1AuArN96f7-jOTVpBJcCZmE4l_rjG6oPYDBKnp3eKgs3mDOUBttBIoyvdxKXmDYN84kFJn0u-w9AOUAkZniCOn-4yaOLoYE9JgUL/s1200/image_2024-10-17_15-26-39%20(2).png

១.លាងសម្អាតស្បែកដោយប្រុងប្រយ័ត្ន៖ បន្ទាប់ពីបញ្ចប់ការងាររួចតារាស្រីវ័យ ៣២ ឆ្នាំរូបនេះតែងព្យាយាមសម្អាតស្បែករបស់នាងពីរដងក្នុងមួយថ្ងៃគឺពេលព្រឹក និងពេលយប់ ជាមួយនឹងប្រេង ឬទឹកដោះគោ ដើម្បីសម្អាតធូលី និងគ្រឿងសម្អាងដែលនៅសេសសល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDve-ZIOnYqPabZJWw5AYHp7mlkpOdyIdTFFwWn3RAyMutJIEy_xsREi_0fIjvXwflY8gG6JTR77NJRPYwHP2LaeVpjgWad-cXVNMb9ViZ2q6-M-pSoyzgTk4Wajt37wsNNwwfEOAo1SCFj9433VIbgD_IAyPl4E62hjPvSvwxKR6lidRL0ul558yp4fA-/s1346/image_2024-10-17_15-26-39.png

២.ប្រើសេរ៉ូម៖ Baifern គឺចូលចិត្តប្រើសេរ៉ូមដែលមានសារធាតុចិញ្ចឹមដូចជា glycerin, propylene glycol, vitamin E… ដែលសារធាតុផ្សំទាំងនេះមានជាតិសំណើមខ្ពស់ និងប្រឆាំងអុកស៊ីតកម្មលើស្បែក ជួយឱ្យស្បែកសតឹងណែន សរលោង និងមានសុខភាពល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh99QaIioC9zpo5ywSjdz7dUCc14kmcJeGtBIjC9AYH6ulW8h_MYaMcUR1DuVDHMA2n8aneL3DNGRduiL4RMlBTCs9hjhY8VscFBDQVfbd1psBwUaCdDAtzEL1DX6XYK8tBy_NAMohqpJ9a09KwLyfPY2-uFVER7W5QZbHejcpxNvR46M8aT7NZn-I7n2Qs/s1544/image_2024-10-17_15-26-41%20(2).png

៣.ប្រើឡេការពារកម្តៅថ្ងៃ៖ កំពូលតារាសម្តែងដ៏ល្បីរបស់ថៃរូបនេះគឺតែងតែយកចិត្តទុកដាក់លើការប្រើប្រាស់ឡេការពារកម្តៅថ្ងៃមុនពេលចេញទៅក្រៅ ដើម្បីធានាថាស្បែករបស់នាងត្រូវបានការពារយ៉ាងល្អពីផលប៉ះពាល់នៃកាំរស្មីយូវី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVEnPDiR0urJSFNxuquLSrbiI5CnBo2cG1JHD2v9290tH1XPNnVMANJxBPzz1CFcgcMnr-fK4EeVj_uk3oyCnbTiuy_8W8gZMJO6PoIWG6wptT8GLC-gmgxtIGHiB6jXGZ43lL7492-DDxVp-dad4HoT0yPVnmm-pjEbHdP-UmrcGBniX1tO0o9Fgo6fgn/s918/photo_2024-10-17_14-30-15.jpg

៤.របបអាហារត្រឹមត្រូវ៖ Baifern Pimchanok តែងតែរក្សាទម្លាប់នៃការទទួលទានឱ្យបានត្រឹមត្រូវដើម្បីរក្សាស្បែករបស់នាងឱ្យល្អឥតខ្ចោះ។ នាងតែងញ៉ាំបន្លែ និងផ្លែឈើជាប្រចាំ ដែលជាអាហារសម្បូរទៅដោយសារធាតុចិញ្ចឹមដល់ស្បែក និងរាងកាយ៕

ចិននឹងនាំចូលបង្កងពីអូស្ត្រាលីនៅចុងឆ្នាំ២០២៤ ក្រោយហាមឃាត់អស់ជាច្រើនឆ្នាំ

0

ប្រទេសចិន ៖ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ប្រទេសចិននឹងចាប់ផ្តើមនាំចូលបង្កងពីអូស្ត្រាលីម្តងទៀតនៅចុងឆ្នាំ២០២៤ ។ នេះបញ្ជាក់ថា វាជាសញ្ញាល្អមួយសម្រាប់ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ក្រោយពីប្រទេសទាំងពីរនេះមានភាពតានតឹងជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2g-zAbZXjA4dRG0r4gKh07zgTITdTNzh5PJbVnrcJga5GdVJWOi0GkMRemU4RPkRe1tMxTHSzzuWyJ1Nvqre5fZEsoswOkiW8tYb4sCzUn2ZxCgsgMBKQcWoBt-MIyytJPnUsPBO8P8yCuZJ_YJ-e43x5NJ7uroJzS9f9Uk5jBLkfqO67CwUlz3rdR4xN/s1500/image_2024-10-17_15-22-41.png

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ថ្លែងថា លោក និងនាយករដ្ឋមន្ត្រីចិន លោក Li Qiang បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាពាក់ព័ន្ធនឹងពាណិជ្ជកម្មទ្វេភាគី កាលពីថ្ងៃទី១០ ខែតុលា កន្លងមក ក្នុងជំនួបក្រៅកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG4Nn2mtEvT8HQVZM7ZNfO0zRL9Ok2aK60O3W7SqkksZBvEVaKXWb0moVxD4coimdB4L3O-zwwQCQ_KJV-y9HNp2NOo9QGxrjUAtQLD3yKz9Ykymaeo44ioQRQ80bpDjCUCzW6R3C8iDihyphenhyphenq6JziK8lr6-uSS9GJRJFQjiqoJ-6t43ZN-R3JbnsZ64E4cO/s810/image_2024-10-17_15-22-41%20(3).png

កិច្ចព្រមព្រៀងខាងលើ គឺជាការបញ្ចប់ភាពតានតឹងផ្នែកការទូតរវាងប្រទេសអូស្ត្រាលី និងចិន ក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ ។ ភាពតានតឹងបានធ្វើឱ្យអូស្ត្រាលីបាត់បង់ប្រាក់ចំណូលផ្នែកនាំចេញបង្កងទៅកាន់ទីផ្សារចិន ដែលស្មើទឹកប្រាក់រាប់លានដុល្លារអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfnvf00B8lDFvOzVVkJtlLaUoheq7GX-4jecvqsOkwCAuB24k8sTwF1r5Z-uRr2XS9hJCMAiR6r9m5WhyphenhyphenqclpSTz57CrU-6vLqod4Vo5HS1sv63jiAXNEC34v0vaSDxTBnpNdMHTf9xpkoOBiy9Psdarm2QdPVXrF1m1U35Fj_qyTd7T0ha4Rn7ZA1EQkR/s1020/image_2024-10-17_15-22-41%20(2).png

មុនពេលប្រកាសចុះកិច្ចព្រមព្រៀងជាមួយអូស្ត្រាលី ប្រទេសចិនបានលុបចោលការរឹតបន្តឹងផ្សេងៗពាក់ព័ន្ធនឹងការនាំចូលបង្កងពីអូស្ត្រាលី ។ ហេតុនេះ អ្នកជំនាញគិតថា វាជាសញ្ញាល្អមួយសម្រាប់ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiK9WHGFN1vSUZC7W6v1DDqEcOPI528PrLt-t_bJPaBwEN6qYJ211dcTZnTYoZqDLv7oz1gD729NodgQIndT1W-fmaSVLXLXN9d5Wllfxq9iAOdbVCxGZtNILMQooGwJb3zlYCICCmLe0XY2FgTTKLK30Wr8cy4EpdmwkhcJ4Lqm_4VUZSUHuhgzvIzVC97/s1920/image_2024-10-17_15-22-38.png

ចំណែកក្រសួងការបរទេសចិនពុំបានធ្វើអត្ថាធិប្បាយពាក់ព័ន្ធនឹងការដកបម្រាមនាំចូលទំនិញពីអូស្ត្រាលីទេ ប៉ុន្តែមន្ត្រីនាំពាក្យក្រសួងការបរទេសចិននិយាយថា ចិននឹងចាប់ផ្តើមសហការជាមួយអូស្ត្រាលីឡើងវិញ ដើម្បីដោះស្រាយបញ្ហានានាដែលប្រទេសទាំងពីរបារម្ភតាមរយៈការចរចា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSDj1yykDoFWDB1XM2uFIsKmzFVIQ2lwG0OoE2HTLmqNyWkACi3jxh8ml8Hj8ySTh8sTIejj85pQteEv63qHrXrLTqPsybFEyd7HBZyjrsHdob4rJ__wLqsj2cGdifmedVr0K5svZ5EX0u78csbeSWEwoOFe7IP82h89tOUB4Os8Xwl7BJ5yUbZYF6DMcE/s1280/image_2024-10-17_15-22-37.png

គួរបញ្ជាក់ថា ចិនបានចាប់ផ្តើមហាមនាំចូល និងដំឡើងពន្ធនាំចូលខ្ពស់សម្រាប់ទំនិញជាច្រើនប្រភេទមកពីអូស្ត្រាលី រួមមាន ៖ ធ្យូងថ្ម, ស្រាទំពាំងបាយជូរ និងបង្កង តាំងពីចុងឆ្នាំ២០២០ មកម៉្លេះ ។ ការប្រកាសហាមនាំចូលទំនិញពីអូស្ត្រាលី ក្រោយពីទំនាក់ទំនងរបស់ចិន និងអូស្ត្រាលីមានភាពតានតឹងអស់រយៈពេលជាច្រើនឆ្នាំ ហើយវាកាន់តែតានតឹងបំផុត ក្នុងអំឡុងពេលជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeVeyMGvfO_v_H21UCRWrB2Bzs8qBosRPCghwdv9xpBOlgGP7FbQjvmZXLHLM8bVmvgf0qf2b6Y2nK8hzbgGjJFwVy77gG8rczNgL3RHqHObkA1ztcFg6mQsJswZKojv7t8mEYiUGNDcTJl6VrBFLrZIcc7GGjguwCgzXouHn1MIxLOz_ku5MIiFjPE3TT/s1280/image_2024-10-17_15-22-36.png

ប្លែកៗ ! ឱ្យមនុស្សយន្ត AV1 បច្ចេកវិទ្យា AI រៀនពីចម្ងាយជំនួសមនុស្សពិត តើរៀនហើយចេះអ្នកណាឱ្យប្រាកដ?

0

ប្រទេសន័រវេស ៖ ជំងឺផ្សេងៗអាចកើតឡើងលើកុមារ និងមនុស្សចាស់គ្រប់ពេលវេលា ដោយសារស្ថានភាពរាងកាយ, ទម្លាប់នៃការរស់នៅ និងការបរិភោគចំណីអាហារខុសៗគ្នាក្នុងក្រុមគ្រួសារនីមួយៗ ។ លើសពីនេះ ការធ្វើដំណើរទៅសាលារៀនឆ្លងកាត់ខ្យល់, ទឹកភ្លៀង និងកំដៅថ្ងៃ បានធ្វើឱ្យកូនសិស្សមួយចំនួនឈឺថ្កាត់ញឹកញាប់ និងពុំបានទៅសាលារៀន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVEdwJGrsFqzdagtqyMtxheytfzIyjCbVPUc3SELzp0NRJkUTkWVUcsKhLNHb-vCWnxFZNUyRn8czITElEy_BgO4kxfED5P_31tZP0pVIYZebJMwxB_LOFBtLdzSEcmPyuGk8xvJ8hu-6Kh7gfPBOLj9ZSeas3bhQXpAlC7oB9SUfAYWrg5r2FtZZ8ybSw/s2560/image_2024-10-17_14-31-48.png

ហេតុនេះ មនុស្សយន្ត AV1 បានក្លាយភ្នាក់ងារជំនួយដ៏សំខាន់សម្រាប់អាណាព្យាបាលសិស្សទាំងអស់ ដែលពុំចង់ឱ្យកូនអវត្តមានក្នុងថ្នាក់ ឬខ្លាចកូនរៀនមិនទាន់មិត្តភក្តិ ។ មនុស្សយន្តប្រភេទនេះស័ក្តិសមបំផុតសម្រាប់អាណាព្យាបាលណាដែលកូនមានបញ្ហាសុខភាព គួរតែទិញវាមកប្រើប្រាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsfZMMin8VH3kh9qESWhhFJMssaT0GDGPUpkI9xcZRGhW7F6dJuXtFBRT7UGR2nUCZ07uKoIq5W4aWi3vnbOgKPggt1gu8XRhrS_70GxA3HxbgIi0mzeKNSVBgHzlwJTo9eo5PBlCcpDBjn1F2N4jemaSTy9tNePyMXVVZc9CU7W9pO_uzgtWsAby-qv1s/s1200/image_2024-10-17_14-31-50.png

ក្រុមហ៊ុនមួយនៅប្រទេសន័រវេសឈ្មោះ No Isolation បានផលិតមនុស្សយន្ត AV1 ដើម្បីជួយដោះស្រាយបញ្ហាកូនសិស្សអវត្តមាន រៀនទាន់មិត្តភក្តិ ដោយសារឈឺថ្កាត់ ។ អាណាព្យាបាលសិស្សអាចបញ្ជូនមនុស្សយន្តនេះទៅរៀនក្នុងថ្នាក់ជំនួសកូនរបស់ខ្លួនក្នុងពេលអវត្តមាន ដើម្បីឱ្យកូនអាចរៀនពីផ្ទះទៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdPb6R6Fttcd2uMJo10gmC9mhoGVAB2sVO5Ifc1PdzvFTx92YW_loE_DMc7uhIUWWSAsew4wK9dA13JAmxHRNtqvx1Jvp-Rrw-4H_AiX7VXfGoMzFmJoyTHxo1L4dmO6b5Gq3ikSPIHm0O2VfVYx7UcUK7mQqP0c0tcMHJzMcHsI3Rb-EiO0gyTZfxHS4x/s1028/image_2024-10-17_14-31-52%20(2).png

ខាងក្រោមនេះ គឺជាលក្ខណៈពិសេសរបស់មនុស្សយន្ត AV1 ៖

-មានទំហំតូច និងរួសរាយរាក់ទាក់
-បំពាក់កាមេរ៉ា, មីក្រូហ្វូន និងឧបករណ៍បំពងសំឡេងសម្រាប់កុមារ
-អាចបញ្ជាមនុស្សយន្តពីផ្ទះ ឬមន្ទីរពេទ្យតាមរយៈកម្មវិធីបញ្ជា
-ជួយឱ្យសិស្សនៅផ្ទះអាចមើលឃើញថ្នាក់រៀន, ស្តាប់គ្រូពន្យល់ និងជជែកជាមួយមិត្តភក្តិដូចគ្នានឹងការរៀនក្នុងថ្នាក់ដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjd3cPJGX9EtKw_Yu-fyA0moRRVt_ggK7T15OfqsQyrT3GNCJtBw-kvZAGftJ3tmBVDdD87B09FNXJePnCA3OdXYfq4s2ViLWr3vSiA-gLBGzPAFrjgH9QfWNVFEPZk9tNWfB0ooyf6lNFtSr_5iWA4_t_2vVe3auB14jPMsyldHOLHmknnpEwMFnAAIaR4/s1440/image_2024-10-17_14-31-52.png

ចំណែកតម្លៃមនុស្សយន្តវិញ គឺស្មើជិត៥.០០០ដុល្លារអាមេរិក ហើយនៅឆ្នាំ២០២៤ មានប្រទេសចំនួន១៧ បានប្រើប្រាស់មនុស្សយន្ត AV1 ។ ប្រទេសអាល្លឺម៉ង់បានប្រើប្រាស់មនុស្សយន្តនេះច្រើនជាងគេ គឺស្មើរហូតដល់ជាង១.០០០គ្រឿងឯណោះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiBG6fTHO34Hu1g3YezLmBKnsNWhRxVnbKv1o6SFJfzv7cFoZotWnm5_Lnidoux__gy8N6Qu5tDs7kpsR3JAOKdf4hipZd_2WhzUUlKfChsX1-NuNN6gNtwQcLpc8Ft_JkyxU-Rwl_jcRyoE9ah3cx2xmkplge1oUKX9yW0t-A1nI9UPPBv-RpHB-fA8CJ/s976/image_2024-10-17_14-31-53.png
ហេតុនេះ សាលារៀននានាអាចជួលមនុស្សយន្ត AV1 ស្មើតម្លៃប្រមាណ២០០ដុល្លារអាមេរិកក្នុង១ខែ ដើម្បីជួយឱ្យកូនសិស្សអវត្តមានដោយសារក្តៅខ្លួន ឬមានបញ្ហាផ្សេងៗអាចរៀនពីចម្ងាយ និងទំនាក់ទំនងជាមួយមិត្តភក្តិបានដូចរៀនក្នុងថ្នាក់ ៕

បញ្ជូនប្រធានគ្រប់គ្រងសន្តិសុខនៅសាលាខ្មែរឥស្លាមម្នាក់ទៅតុលាការ ក្រោយរំលោ..ភសេពសន្ថវ:លើក្មេងស្រី៤នាក់

0

នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញបានបញ្ជូនខ្លួន លោក កាម៉ារូទីន ស៊ូហៃមី ជាអ្នកគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់ អនាម័យ និងសុខភាពនៅអន្តេវាដ្ឋានស្រី ទៅតុលាការ ពាក់ព័ន្ធករណីប្រទូស្តកេរិ៍ និងរំលោភសេពសន្ថវ:លើក្មេងស្រីសិស្សសាលាឥស្លាម ចំនួន៤នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi__gibT9_VnBNesrIxd1Dh7Y3tER9MOKhj3yNTCGxKgHN45MlnElqewV8Wx7WgXl44DcqZKIaBd2zjeyH64paE5yXPN9hWd8QdoxUjuzSI8lLT4os74PEU3ThC2nILyp-KuK8hi04ltWlkVojaE-6GIOBL6aHguyhLuGhoAE8eU_PhXH2FfocaHVLqnTQm/s960/image_2024-10-17_14-24-13%20(2).png

ជនសង្ស័យឈ្មោះ កាម៉ារូទីន ស៊ូហៃមី អាយុ៣៣ឆ្នាំ បានប្រព្រឹត្តបទល្មើសរំលោភសេពសន្ថវ: លើកុមារីសិស្សសាលាខ្មែឥស្លាមរងគ្រោះចំនួន៤នាក់ ដែលមានអាយុ១៣ឆ្នាំម្នាក់, អាយុ១៤ឆ្នាំម្នាក់ និងអាយុ១៥ឆ្នាំ០២នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVzwHBf8jP5mvRVVR9ObRdgytpXYnP0IiDxoBagJBJvzZdnPvFk8DjGjgni7YvTa3LRMnb6z_T5_ozNzPsIz02Eytk6MtzqpQ0mwpBPGHjax9WUaz1RWHZNIlS_F9ZhGTc3uZ4wbm9gW8IKhegG62BBte08z773Tt4dTu4BaoT8MysCXGkV6slDg37iRpN/s1280/image_2024-10-17_14-24-13.png

នៅក្នងចំណោមជនរងគ្រោះទាំង៤នាក់ មានតែ២នាក់ប៉ុណ្ណោះបានដាក់ពាក្យបណ្តឹង និងមានមនុស្ស៤នាក់ទៀតបានធ្វើជាសក្សីផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNrbdIrgKOiG8epmx6adMx0UgKlcjeHd6Rooqrbjc22_Leh8vnMJ6c9VeIhq8eITlrp1RJ-3VwOXPjNEW9xC7VAmwHiLA7q5AdmJsxMEjPkmAabTNYDzR-18vbFIDOb64zxHxFFMR5WK_hFqT7WOqGirsUNf_h1GeTMQqhObh-a3aQbDqvCc5boYrHHbT-/s1040/image_2024-10-17_14-24-14.png

ជុំវិញករណីនេះ ជនសង្ស័យខាងលើមិនបានឆ្លើយសារភាពនោះទេ ដោយព្យាមគេចវេសពីការទទួលខុសត្រូវ ដូច្នេះព្រះរាជអាជ្ញា បានអនុញ្ញាតសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធីច្បាប់៕

 

សមត្ថកិច្ចចា.ប់ ខ្លួនជនពាក់ព័ន្ធនឹងក្រុមហ៊ុន The iCON GROUP រួមទាំងតារាល្បីៗករណីឆបោ.ក ពលរដ្ឋ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា សមត្ថកិច្ចបានប្រមូលភស្តុតាងទាំងអស់ដើម្បីឱ្យតុលាការចេញដីកាចា.ប់ ខ្លួនលោក វ៉ារ៉ាត់ផុន វ៉ារ៉ាត់វរ៉ាគុន ជានាយកគ្រប់គ្រងក្រុមហ៊ុន The iCON GROUP ព្រមទាំងចា.ប់ ខ្លួនជនពាក់ព័ន្ធ និងតារាសម្តែងទាំងអស់ សរុបចំនួន១៨នាក់ ពីករណីឆបោ.ក ពលរដ្ឋ ដោយរួមគ្នាផ្សាយព័ត៌មានមិនពិតចូលក្នុងប្រព័ន្ធកុំព្យូទ័រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiD4nFPU99kOwk3Iee65e1xCJS0TngAuC5RDq6evjNvKzpBuYndigg0HNFOps5viD024aK60weevtndTtadvfHUa5KrnAe_RZVCW44J_XQYZkgH9zWt37GuCFK5WLNrYWq8lmmJw5jrTINfHhXgEYh89F7u0uYiPKDXT7FM3aA3PlcOAM4sUiXweKIeLxg2/s1621/image_2024-10-17_13-43-21.png

មន្ត្រីស៊ើបអង្កេតនៃនាយកដ្ឋានប្រឆាំងបទល្មើសបានប្រមូលភស្តុតាង និងសាក្សី ដើម្បីសុំដីកាពីតុលាការចាប់ខ្លួនជនពាក់ព័ន្ធទាំងអស់ជាមួយក្រុមហ៊ុន The iCON GROUP ចំនួន១៨នាក់ រួមទាំងនាយកគ្រប់គ្រងក្រុមហ៊ុន The iCON GROUP ផងដែរ ក្រោយពីរកឃើញថា មានជនរងគ្រោះជាច្រើនបានចាញ់បោកក្រុមហ៊ុននេះ ។

សមត្ថកិច្ចបានចាប់ខ្លួនជនពាក់ព័ន្ធនឹងក្រុមហ៊ុន The iCON GROUP ចំនួន១៨នាក់ រួមមាន ៖ លោក វ៉ារ៉ាត់ផុន វ៉ារ៉ាត់វរ៉ាគុន ជានាយកគ្រប់គ្រងក្រុមហ៊ុន The iCON GROUP, អ្នកនាង ភីឆាយ៉ា វឌ្ឍនាមុនទ្រី (ជាតារាសម្តែង), លោក យូរ៉ាណាន់ ផាម៉ុនមុនទ្រី (ជាអតីតតារាសម្តែង ឬហៅលោក ប៉ាតាវី), លោក បូសាកាន់ កាន់ថាថាវ៉ន (ជាតារាសម្តែង និងជាពិធីករទូរទស្សន៍) ដែលតារាសម្តែងទាំង៣រូបនេះកាន់មុខតំណែងផ្នែកគ្រប់គ្រងរបស់ក្រុមហ៊ុន ព្រមទាំងចាប់ខ្លួនជនពាក់ព័ន្ធផ្សេងទៀតបញ្ជូនទៅកន្លែងសួរចម្លើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvuAj21yPhvNASqgi6zECGS3-4CFVEVJvp4ePNOUm3M826LybH8xvZ7pL95L5WcVKJXJTXvmEY9oElWqb0mUJ5tichZI_oFG4jH8L9gsXEMFZI7V6x3FjBh64V0gkmXIZKs8nhsuI3Q_rOPx34dYCXRns9hnowD6T-nFkQSkQMLUtdz2Cf30xrjI_tn4KI/s936/image_2024-10-17_13-43-22.png

ក្រៅពីនេះ សមត្ថកិច្ចក៏បានរឹបអូសយកទ្រព្យសម្បត្តិទាំងអស់របស់ជនជាប់ចោទ រួមទាំងទ្រព្យសម្បត្តិរបស់តារាសម្តែងផងដែរ រួមមាន ៖ រថយន្តទំនើបៗ និងទ្រព្យសម្បត្តិជាច្រើន ។ សមត្ថកិច្ចបញ្ជាក់ថា វាជារឿងក្តីមួយដែលពលរដ្ឋថៃចាប់អារម្មណ៍យ៉ាងខ្លាំង ហើយជនជាប់ចោទទាំងនេះពុំអនុញ្ញាតឱ្យនៅក្រៅឃុំទេ ដោយសារវាជារឿងក្តីមានទោសធ្ងន់ និងពលរដ្ឋថៃជាច្រើននាក់រងគ្រោះ ។

កន្លងមក តារាសម្តែងលំដាប់ប្រទេសទាំង៣រូបបានបកស្រាយនៅចំពោះមុខសារព័ត៌មានថា ពួកខ្លួនគ្រាន់តែជាអ្នកតំណាងលក់ផលិតផលប៉ុណ្ណោះ និងគ្មានសិទ្ធិក្នុងក្រុមហ៊ុនទេ ។ ប៉ុន្តែជនរងគ្រោះលើកឡើងថា តារាសម្តែងទាំង៣រូបបានធ្វើសកម្មភាពយ៉ាងច្រើនជាមួយក្រុមហ៊ុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMl_OEDXspH8ResJI1XztkdKW9-p5yq10BIfPX1XNP04nlQH13nQhhx_GB-b1YzSevpBDzw28feu08yMb5h02r8o24N-hRaDNppB8mBQc5PAZcj_A3IBnJhqzQFN7uvHsJrcUWEasl2iabOhr5G4mDsdQ_dTGnbKybMXfSlFtjjM8vvp5wjdliTNaJWqjF/s936/image_2024-10-17_13-43-23.png

គួរបញ្ជាក់ថា The iCON GROUP គឺជាក្រុមហ៊ុនប្រកបអាជីវកម្មផ្នែកផលិតផលអាហារបំប៉ន និងសម្រស់ ដែលអាជីវកម្មរបស់ក្រុមហ៊ុនផ្តោតលើទីផ្សារបណ្តាញ ហើយមានភាពចម្រូងចម្រាស់ខ្លាំងនៅប្រទេសថៃនាពេលបច្ចុប្បន្ន ។ ពលរដ្ឋថៃបានជឿទុកចិត្តក្រុមហ៊ុននេះ ដោយសារមានតារាល្បីៗលំដាប់ប្រទេសជាច្រើនរូបចូលរួមជាមួយក្រុមហ៊ុន ។

ជនរងគ្រោះជាច្រើននាក់និយាយថា ដោយសារតែតារាសម្តែងល្បីៗទាំងនេះហើយ ទើបធ្វើឱ្យពួកគេជឿទុកចិត្តរហូតដល់លង់ខ្លួន ។ ក្រុមហ៊ុនសន្យាថា នឹងផ្តល់ប្រាក់កម្រៃឱ្យពួកគេប្រចាំខែ និងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនទៀត បើពួកគេអាចស្វែងរកសមាជិកបន្ថែមដើម្បីទិញផលិតផលក្រុមហ៊ុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOB5qPsHfun2l55OBHJv27o7bukJqHMvmvail622emGS_-VGTJPtVyb06dWpdXBykuVRlvcjRohEm55pZ0Kn4Xu6mNnDagtPXQRNCmn9sOrCKlKqkhzXRhXxHMeKgUqehM6mDCoSO0TkhSt8PY1gDq7MU_XOt57WYe_ZiBu9n5nqRH8xGlstNQnjMhlMJk/s1280/photo_2024-10-17_12-13-41.jpg

ក្រុមហ៊ុន The iCON GROUP រកចំណូលបានរាប់លានដុល្លារអាមេរិកក្នុងរយៈពេល៥ឆ្នាំមកនេះ ប៉ុន្តែអ្នកតំណាងចែកចាយផលិតផលជាច្រើននាក់និយាយថា ក្រុមហ៊ុននេះបោកប្រាស់ពួកគេ រហូតដល់អស់ទ្រព្យសម្បត្តិពីខ្លួន ។ លើសពីនេះ ក្រុមហ៊ុនក៏បានធ្វើប្រតិបត្តិការក្នុងប្រទេសផ្សេងៗផងដែរ រួមមាន ៖ កម្ពុជា, ឡាវ និងជប៉ុន ៕

ប្រទះឃើញមឹកយក្សដ៏កម្រមួយបានបោកបក់នៅលើឆ្នេរសមុទ្រនៃប្រទេសអេស្ប៉ាញ

0

បរទេស៖ មឹកយក្សដ៏ធំសម្បើមមួយក្បាលបានអណ្តែតនៅលើឆ្នេរសមុទ្រ El Sablón នៃទីក្រុង Llanes ភាគខាងជើងប្រទេសអេស្ប៉ាញ បានកំពុងបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកវិទ្យាសាស្ត្រ។
មឹកយក្ស Architeuthis dux គឺជាសត្វសមុទ្រជម្រៅជ្រៅបំផុត ដែលកម្រនឹងបង្ហាញខ្លួនឱ្យមនុស្សយើងបានឃើញពួកវាណាស់ ដូច្នេះការប្រទះឃើញសាកសពរបស់វាអណ្តែតនៅលើឆ្នេរសមុទ្រ El Sablón នៃទីក្រុង Llanes ភាគខាងជើងប្រទេសអេស្ប៉ាញ គឺជាការរកឃើញដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយរបស់អ្នកវិទ្យសាស្ត្រ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgovfKXNNqTGpKBXsK4QXEzi5YEpA4c-NrlUjOdnm1UCc5K2xgRrDNnaeIMuE1Co1-itOuslH1A9S7RGGzg87Nbe0kyXRTaUSDe7JAk6nY2r9Eb_h8gpG1-H5TBoJpu0BLxDaFBpPwsGIa5gJrs44CMDT5malgk9hQDS5cdFW3xx_BmUMDg_6gAx7BnxT1l/s1200/image_2024-10-17_13-11-08.png

មឹកយក្សប្រវែង ១៧ ម៉ែត្រជាមួយទម្ងន់ ៣១២ គីឡូក្រាមនេះគឺមិនអាចបរិភោគបាននោះទេ ព្រោះម៉ាសសាច់ដុំរបស់វាគឺមានកម្រិតខ្ពស់នៃអាម៉ូញាក់ពុលខ្លាំង។ មឹកយក្សដែលរកឃើញនេះគឺជាសត្វឆ្អឹងខ្នងដ៏ធំបំផុត និងកម្របំផុតដែលមានវត្តមានលើផែនដី។ មឹកទាំងនេះច្រើនតែរស់នៅក្នុងជម្រៅដ៏អស្ចារ្យក្រោមផ្ទៃមហាសមុទ្រដល់រាប់រយម៉ែត្រឯណោះ ហើយជារឿយៗគឺមិនមានពន្លឺអាចទៅដល់បានឡើយ។ យោងតាម National Geographic បានឱ្យដឹងថា ពួកវាការពារខ្លួន ឬបរបាញ់សត្វផ្សេងទៀតដោយប្រើត្រែងវែងពីរដែលជួយឱ្យពួកវាចាប់ និងដាក់អាហារចូលទៅក្នុងមាត់បានយ៉ាងងាយស្រួល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvfllIo_G0YdIe94FWTnMykGl0UU82ylM28Guu98ndLPMxq3cr6zF5ytkItCkmIw0aLdo9zoISYPsIQe6HdBg58120lO_9R2S41kSoLoSU-yIN2gFh0aNGlUGIFgXuCIxEcMHUUWKW_5JP9H76lhgCaSOMXftX-gAnrPiaz5Jw8aMjj-XaaduXYku9SXPo/s1200/image_2024-10-17_13-11-12.png

ដូច្នេះអាហាររបស់ពួកវារួមមានត្រី បង្គា និងមឹកប្រភេទផ្សេងៗទៀត។ អ្នកជំនាញខ្លះនិយាយថា ពួកវាថែមទាំងអាចសម្លាប់ និងស៊ីត្រីបាឡែនតូចៗបានទៀតផង។ យោងតាម Newsweek ភ្នែកមឹកយក្សស្ថិតក្នុងចំណោមសត្វធំបំផុតក្នុងនគរដែលមានអង្កត់ផ្ចិត ២៥ ស.ម. ដែលសរីរាង្គដ៏ធំនេះអនុញ្ញាតឱ្យពួកវារកឃើញវត្ថុ និងចាប់សត្វនៅក្នុងបរិយាកាសងងឹតបានយ៉ាងជោគជ័យបំផុត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2jTfCtP6b0iiYH0edwDLKebmZSMN9-Age2lAWW3coNkkzASpqyatck5nFNdMeRkg45ZBU8FpdquUOoOEp-_ehKQtF8B-91ZY3VFTg3wOrn9GI5CDUZvumuduN6EL6VGsDT1LiFKmCWyHFlSv4Orp5_EKQ2ougHsu5tD63o-dPL7qAdJwdFGKJBeydBHmL/s2000/image_2024-10-17_13-11-09.png

លោក Luis Laria ប្រធានក្រុមប្រឹក្សាសម្របសម្រួលស្រាវជ្រាវ និងការពារសត្វសមុទ្រ (CEPESMA) បាននិយាយថា សមុទ្រ El Sablón នៃទីក្រុង Llanes ភាគខាងជើងប្រទេសអេស្ប៉ាញ គឺជាតំបន់សមុទ្រដែលមានប្រភេទសត្វមឹកធំៗជាច្រើនរស់នៅ។ ហេតុនេះការប្រទះឃើញមឹកយក្សដ៏កម្រមួយក្បាលនេះអណ្តែតលើផ្ទៃសមុទ្រមិនមែនជាលើកទីមួយនោះទេ ប៉ុន្តែការរកឃើញនេះគឺកំពុងបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកវិទ្យាសាស្ត្រដើម្បីស្រាវជ្រាវ។ ទោះជាយ៉ាងណា យើងមិនទាន់ដឹងពីមូលហេតុច្បាស់លាស់នៃការស្លាប់របស់មឹកយក្សដ៏កម្រនេះនោះទេ៕

សោកស្តាយ! អតីតសមាជិក One Direction លាចាកលោកទាំងវ័យក្មេង

0

យោងតាម សារព័ត៌មាន Reuters នៅល្ងាចថ្ងៃទី ១៦ ខែតុលា ម៉ោងក្នុងស្រុកត្រូវនឹងព្រឹកថ្ងៃទី១៧ ខែតុលា ម៉ោងនៅកម្ពុជា លោក Liam Payne អតីតសមាជិក One Direction បានធ្លាក់ពីលើជាន់ទី៣ នៃសណ្ឋាគារមួយក្នុងប្រទេសអាហ្សង់ទីនដែលមានកម្ពស់ពី១៣ ទៅ ១៤ ម៉ែត្រ។ របួសរបស់តារាចម្រៀងរូបនេះ «ធ្ងន់ធ្ងរខ្លាំងមិនអាចសង្គ្រោះបាន» ។ ពីមុនកន្លែងសង្គ្រោះបន្ទាន់បានទទួលរបាយការណ៍ពីបុរសម្នាក់ថា «មានមនុស្សមានអាកប្បកិរិយាខុសឆ្គង អាចប៉ះពាល់ដោយថ្នាំញៀ.ន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBRL2_bcC5O7jK5Riwuj9Ga2352B3JCdYRXVfjBPWNpzlpRH2xTfvmOMoL4k3Our829S_yl2dfqyrrNuyVHT_vTjGJbUH_aeZLVZ7hVv32bDIbgt6h4jn9vwn-1XQ59LbbS9M7vGAYAqlRbzPNP7E0kjaZ_7oFI-_XGBHWInQT1G6PAogtTK3ZDTlG-Wtj/s1500/image_2024-10-17_13-07-35.png

មុនពេលលោកស្លាប់ តារាចម្រៀងរូបនេះបានប្រកាសជាសាធារណៈអំពីការតស៊ូរបស់ខ្លួនជាមួយនឹងការញៀន និងចំណាយពេលនៅក្នុងកន្លែងស្តារនីតិសម្បទា។ ក្នុងឆ្នាំ ២០២៣ តារាចម្រៀងរូបនេះបានចែករំលែកវីដេអូមួយនៅលើ YouTube ដោយបង្ហាញថាលោកបានឈប់ជក់បារីអស់រយៈពេល ៦ ខែបន្ទាប់ពីចំណាយពេលជិត ១០០ ថ្ងៃនៅឯកន្លែងសម្រាកកាយនៅរដ្ឋ Louisiana (សហរដ្ឋអាម៉េរិក) ។ លោកបាននិយាយថាលោកគ្រប់គ្រងជីវិតរបស់ខ្លួនបានប្រសើរជាងមុន ដោយចំណាយពេលសម្រាប់ខ្លួនឯង និងគ្រួសារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsvt714N0iKYHgsgK2B25tRibAANZUf9sDTt1-1QUHpKHU6PL9w9NdlxGmc9Sk43_d9f8tcBVyVtAg-vUo9XgTLj7RTRxZEsbOzHj7NcIjLgqXVaIqEZptHrBoVTG4JvtThApQ8rA1Nq49_pChntNUUUdtM0pvFjCttGduBJachqx1GiYS2OcR9W4fbDRl/s1280/image_2024-10-17_13-07-36%20(2).png

នៅដើមខែតុលាឆ្នាំនេះ Liam Payne មានវ័យ៣១ឆ្នាំបានចូលរួមការប្រគំតន្ត្រីនៅទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន។ កាលពីថ្ងៃទី១៦ ខែតុលា នៅលើ Snapchat តារាចម្រៀងរូបនេះបានបង្ហោះដំណើរកម្សាន្តរបស់ខ្លួននៅប្រទេសអាហ្សង់ទីន ដោយនិយាយអំពីការជិះសេះ លេងប៉ូឡូ និងបំណងប្រាថ្នាចង់ត្រឡប់មកផ្ទះវិញដើម្បីមើលឆ្កែរបស់ខ្លួន។ លោកបាននិយាយនៅក្នុងវីដេអូថា «ថ្ងៃនេះជាថ្ងៃដ៏អស្ចារ្យមួយនៅក្នុងប្រទេសអាហ្សង់ទីន» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHzJuHVD_78MG0dxVd7MwooAGeXtDhyphenhyphen6Kqf0ZKWVztM7SWOv7Fjh3BOE-gwNI7cmpFiaRF4EHICpltV5YUCnb8wXulDoKPC3hI6hUgJmZM1BvpN0eOF-5_BUTAsheri3FGbp2kIizId6VRwHZibltL52ujI9fcvFqLpKTpCJZKw9xbi_soIqvIgbqZ06LQ/s1200/image_2024-10-17_13-07-36.png
នៅពេលដែលក្រុម One Direction ឈប់បន្តសកម្មភាពនៅឆ្នាំ ២០១៥ Liam Payne បានចាប់ផ្តើមអាជីពទោល ដោយបានចេញបទចម្រៀង Strip That Down ក្នុងឆ្នាំ២០១៧ និងអាល់ប៊ុមក្នុងឆ្នាំ២០១៩។ នៅខែមីនា Liam Payne បានចេញបទចម្រៀង Teardrops ។ លោកមានកូនប្រុសម្នាក់ជាមួយតារាចម្រៀង Cheryl ក្នុងឆ្នាំ ២០១៧ ពួកគេបានបែកបាក់គ្នាមួយឆ្នាំក្រោយមក។ Liam Payne មានទំនាក់ទំនងជាមួយតារាម៉ូដែល Maya Henry ក្នុងឆ្នាំ២០១៩ ហើយបានភ្ជាប់ពាក្យនៅខែសីហា ឆ្នាំ២០២០។ ទទួលបានដំណឹងដ៏សោកសៅនេះ អ្នកក្នុងចង្កោមសិល្បៈនិងអ្នកគាំទ្របានបង្ហាញអារម្មណ៍សោកសៅនិងរន្ធត់ចិត្តចំពោះមរណភាពតារាប្រុសរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgd1sz1zDPbtFWkzZ_pcX9K-KW5GWa9sUY9IqD6ZM2AlrnsJRX3mACjJQB2IliPH7z8AECKUInvLUNawB6r9W7pirGTsEeVN8FOELppHJBAUDvONWlDppx7xkuh5ZaHkKh8YxlPbXddWcTMQc7lc0mJvUlEkgTvFfhn_PHr-MJSl-5Uxi-FVyx9mgVVs2Zh/s1280/image_2024-10-17_13-07-35%20(2).png

ក្នុងឆ្នាំ ២០១០ Liam Payne ទទួលបានកិត្តិនាមទូទាំងពិភពលោកក្នុងនាមជាសមាជិកនៃក្រុមចម្រៀងប៉ុប One Direction ។ ក្រុមនេះបានចាប់ផ្តើមសកម្មភាពរបស់ខ្លួនបន្ទាប់ពីទទួលបានចំណាត់ថ្នាក់លេខ ៣ នៅ ចក្រភពអង់គ្លេសនៃកម្មវិធី X Factor ក្នុងឆ្នាំ២០១០ ប៉ុន្តែត្រូវបានរំសាយនៅឆ្នាំ ២០១៦ ដោយសារតែសមាជិកបានបន្តអាជីពទោល និងគម្រោង។
Entertainment Weekly ធ្លាប់បានចាត់ថ្នាក់ One Direction ជាក្រុមចម្រៀងប្រុសដ៏អស្ចារ្យបំផុតទីបីគ្រប់ពេល។ យោងតាម គេហទំព័រ Celebrity Net Worth តារាចម្រៀង Liam Payne រកបានប្រហែល ៧០ លានដុល្លារអាម៉េរិក នៅពេលចូលរួមជាមួយ One Direction និងបន្តអាជីពទោល៕

ឃើញរថយន្តដឹកប្រេងឥន្ធនៈក្រឡាប់នាំគ្នាមកប្រមូលប្រេង ដូចនាំគ្នាមកស្លា.ប់

0

ប្រទេសនីហ្សេរីយ៉ា ៖ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា រថយន្តដឹកប្រេងឥន្ធនៈ១គ្រឿងនៅប្រទេសនីហ្សេរីយ៉ា បានក្រឡាប់ហៀរប្រេងនៅតាមផ្លូវ ហើយមនុស្សម្នាក៏នាំគ្នាមកប្រមូលប្រេងទាំងនេះ ។ បន្តិចក្រោយមក រថយន្តនេះក៏ផ្ទុះឡើងបណ្តាលឱ្យភ្លើងឆេះរាលដាលពេញបរិវេណនេះ និងធ្វើឱ្យមនុស្ស១៤៧នាក់ស្លា.ប់ និងរងរបួសជាច្រើននាក់ទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOL-HL6yUXp34BnVMAojZZjlmK4WEhGFdbxnOVwB3vy4xAxgkoqPQnDG_f8HKKLHLUvHPUwHz9ri-I8I04AOLFCf58fZjmtcXSaFFsD2h3a9UezrSVQyYHSJtP2FPmCji4IuGkyn1iHvpJWRGEdSJsN6MewwJdQQ8oVjkFLAK3gLWhaGq0NycdNsOLhQA3/s5184/image_2024-10-17_11-23-43.png

សារព័ត៌មានបរទេសរាយការណ៍ថា រថយន្តដឹកប្រេងបានក្រឡាប់នៅរដ្ឋជិកាវ៉ា ស្ថិតនៅភាគខាងជើងប្រទេសនីហ្សេរីយ៉ា កាលពីថ្ងៃទី១៦ ខែតុលា កន្លងមក ដែលធ្វើឱ្យអ្នកស្រុកនាំគ្នាមកប្រមូលប្រេងយកទៅផ្ទះ ប៉ុន្តែពេលនោះ ស្រាប់តែរថយន្តផ្ទុះបណ្តាលឱ្យមានភ្លើងឆេះរាលដាលយ៉ាងឆាប់រហ័ស ។ អ្នកស្រុកដែលកំពុងប្រមូលប្រេងរត់គេចពុំទាន់ ហើយក៏បានស្លាប់ក្នុងភ្លើង ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGGqcuUFu5eYufvsMnS-cbNoW7zANHSDLNJuWuPd4WaTn-jI5ePvmyaUn4MulrukI4I95N5NbtCqKyVUhcSBsOFO0vlo2JwQYD9zorivMjyOXOmoKVMtfcoq1rFMMq7qTFG9iRdNNllyVaSjyKzlpxo3uslcnEmgVEVNNqQfXNjxmP4Wc-vFS1Mj7sXb6U/s923/image_2024-10-17_11-23-51.png

ហេតុការណ៍នេះបានកើតឡើងនៅទីក្រុងម៉ាជៀ រដ្ឋជិកាវ៉ា ដោយសារអ្នកបើកបររថយន្តដឹកប្រេងពុំអាចបញ្ជារថយន្តបាន ហើយក៏បណ្តាលឱ្យរថយន្តក្រឡាប់នៅកន្លែងកើតហេតុ ។ រថយន្តនេះបានធ្វើដំណើរមកពីទីក្រុងខាណូ ទៅកាន់ទីក្រុងអេនគូរូ រដ្ឋយ៉ូបេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8G9jp_ZSvLBvPE0ejl_FpA71kxuM2SLBfeC4LvkuNYGffjjgZ3EvVMfnuA-s1cNoFbcX_j_bNjm_yp0JUG5BSLoJMIkLQpMnxSFcUSMCjV_Lhk5m8v_7qvMnO7Hpu3MBU4Ffd3N2ps6hvKsOXLPpl3ZOm5tdv9VbNSEJHSRUYmnHvgDyl8x98UYXqiInO/s715/image_2024-10-17_11-23-52%20(2).png

សមត្ថកិច្ចនីហ្សេរីយ៉ានិយាយថា ក្រោយពីរថយន្តដឹកប្រេងក្រឡាប់ សមត្ថកិច្ចក៏បានបិទរបាំងការពារកុំឱ្យពលរដ្ឋចូលមកជិត ប៉ុន្តែសមត្ថកិច្ចពុំអាចហាមឃាត់ពលរដ្ឋបានទេ ហើយពលរដ្ឋនាំគ្នាមកប្រមូលប្រេងកាន់តែច្រើនឡើងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj02RUdAyEUPs5TCjoA2WCi1N55UiQrxzpd0n06eP3VoAMOTKHuzYhgtT_x28TRFa2k4jWhnWYJ1-o0wHXgXDtHm5ObdqyY9z-Hn7-O1zT5F70OxcKsfyGLdQf9uiU4NLc11G_uAQ1AcBjsmLiLfIWYbPuZYNgSTLUYo6rm89tX8ONvAWu19DFm7kLpvt3x/s750/image_2024-10-17_11-23-52%20(3).png

សមត្ថកិច្ចបាននិយាយមកកាន់សារព័ត៌មាន BBC ថា ៖ «យើងបានព្យាយាមបំផុតហើយដើម្បីហាមឃាត់ពលរដ្ឋកុំឱ្យមកក្បែរកន្លែងកើតហេតុ ដោយធ្វើការបិទរបាំងការពារ ។ ប៉ុន្តែមានពលរដ្ឋមកប្រមូលប្រេងកាន់តែច្រើន រហូតដល់សមត្ថកិច្ចឃាត់ឃាំងលែងបាន ហើយពេលនោះ ស្រាប់តែភ្លើងឆេះរាលដាលតែម្តង» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZk-dozNwukVqqZNyxGfi5ioSCg0m6zs1jyPDaMTPhg6Wz1Lowc1-N6FUJ_ITNKtMENgRM2X27i-NeonBAV8KXMu3pYamIaLXYZBe9bkummt5UfTbm6Eu_uQaGROR9CE7Sm2OU8MPfjMDvXh8IG8ev3D87FaMmQcascz9Y301iuLq0ANaReOO8IrDMavLP/s680/image_2024-10-17_11-23-52.png

ហេតុការណ៍នេះបណ្តាលឱ្យមនុស្សស្លាប់ចំនួន១៤៧នាក់ និងរងរបួសជាង១០០នាក់ ហើយអាជ្ញាធរបានបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យនៅទីក្រុងក្បែរៗ ។ មនុស្សភាគច្រើនរងរបួសធ្ងន់ធ្ងរ រីឯសាកសពវិញ អាជ្ញាធរនឹងរៀបចំពិធីកប់សាកសពរួមគ្នានាពេលបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9cyFY5H6UDXg4yeqKwfhsLBR7zMajbOfPpA4VFm4qe0aNaedCiBXsKGrZFrX7RtUtdvu5miWfCN-BFIBh8OymWy2w9knd-1XhA5ouVQpatI7VZYuV6ZimvdknHUkzrTU72rUYztzWDOulo4t-aS9rVfA0jXkfpQf6mMdmXMd-qwGg-Ha8B7ZIN9hIpwur/s801/image_2024-10-17_11-23-53.png

អ្នកបើកបររថយន្តដឹកប្រេងពុំរងរបួសទេ ប៉ុន្តែសមត្ថកិច្ចបានចាប់ខ្លួនអ្នកបើកបររថយន្តដើម្បីស៊ើបអង្កេតរកមូលហេតុពិតប្រាកដ ដែលបណ្តាលឱ្យរថយន្តក្រឡាប់ផ្ទុះឆេះ ។ សមត្ថកិច្ចនិយាយថា នេះជាហេតុការណ៍គំរូមួយសម្រាប់មនុស្សផ្សេងទៀត ប្រសិនបើជួបហេតុការណ៍រថយន្តដឹកប្រេងក្រឡាប់បែបនេះ សូមកុំទៅក្បែរឱ្យសោះ ពីព្រោះគ្រោះថ្នាក់អាចកើតឡើងគ្រប់ពេលវេលា ៕

កុំភ្លេចចូលរួមទស្សនាទាំងអស់គ្នា! ព្រះច័ន្ទដ៏អស្ចារ្យបំផុតប្រចាំឆ្នាំនឹងរះនៅជិតផែនដីបំផុត

0

ព្រះច័ន្ទពេញវង់នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២៤ ល្ងាចនេះ នឹងក្លាយជាព្រះច័ន្ទដ៏ធំបំផុតប្រចាំឆ្នាំលំដាប់ទី ៣ ដោយសារតែវារះនៅជិតផែនដីបំផុត។
យោងតាមវេជ្ជបណ្ឌិត Fred Espenak អ្នកជំនាញខាងរូបវិទ្យា និងសូរ្យគ្រាស ដែលធ្វើការនៅ NASA បាននិយាយថា នៅឆ្នាំ ២០២៤ នេះព្រះច័ន្ទដ៏ធំបំផុត ឬហៅថា Super Moons នឹងរះនៅជិតផែនដីរបស់យើងចំនួន ៤ ដងគឺក្នុងអំឡុងខែសីហា កញ្ញា តុលា និងវិច្ឆិកា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgz6ONuevrAyn7vCJuEqRC7yaSnCCx3VG7gqY8L1DbuRWvl5kLyZdbGE6YmR-MCqgAtTqrpbwN9VAs5JniY3KpF4oEY4xKp6AE2sOxcMeucOoNG1vUDQ0953TxMlg4xPZQCyWS0K33TeM9LzHrWWoV31NxUDPeHLGNaJLpzYgU7HwbULxzdohLut5DDgNlb/s959/image_2024-10-17_11-20-05%20(2).png

ដូច្នេះ Super Moons ដែលរះថ្ងៃទី ១៧ ខែតុលានេះ នឹងជាព្រះច័ន្ទដ៏អស្ចារ្យបំផុតលំដាប់ទី ៣ ប្រចាំឆ្នាំ ហើយក៏ជាព្រះច័ន្ទពេញលេញជាងគេបំផុតផងដែរ។ នៅថ្ងៃនេះ ព្រះច័ន្ទនឹងពេញបូណ៌មីនៅម៉ោង ៦:៣០ នាទីល្ងាចដែលជាម៉ោងនៅក្នុងប្រទេសកម្ពុជា ដោយឥឡូវនេះវាបាននឹងទៅដល់ perigee ដែលជាចំណុចជិតបំផុតរបស់ផែនដីនៅចម្ងាយ ៣៥៧.១៧៤ គីឡូម៉ែត្រហើយ នេះបើយោងតាម Space ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZsSQj4WlEzLXnh_8818JzwJKwUanPDqZKlinWdSxBqQQ4LLnwT5HFV5cpRtK4c0hJt6Zsu34lQm7j0FoGdsdMHOEYq0y-GMkQ3WCZRYZAW4iLc0OKzoa-Fohd4zZp1muIvMiATadkT-W4-gAxhhHf7IJNnhq9jM5Qvt508l_AW_8F43QvYbNdKQpyOmjm/s1349/image_2024-10-17_11-20-04.png

Super Moons កើតឡើងដោយសារតែគន្លងរាងអេលីបរបស់ព្រះច័ន្ទ នៅពេលដែលព្រះច័ន្ទស្ថិតនៅជួរជាមួយផែនដី ហើយព្រះអាទិត្យស្ថិតនៅជិតផែនដីបំផុត (perigee) ដូច្នេះព្រះច័ន្ទនឹងមានទំហំធំជាង ១៤% ក៏ដូចជាភ្លឺជាងព្រះច័ន្ទពេញវង់ធម្មតារហូតដល់ ៣០% ។ ហេតុនេះព្រះច័ន្ទដែលរះនៅថ្ងៃនេះត្រូវបានគេចាត់ទុកថា ជាព្រះច័ន្ទដ៏អស្ចារ្យបំផុតប្រចាំឆ្នាំលំដាប់ទី ៣ ដែលនឹងរះនៅជិតផែនដីបំផុត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTfYeFuqqNjBbgCFG78TuT3rDcOvPInsZXJGRY0rtAm5UV7jNdzkQY0yAOyevXkLoWA4QP-xA1FA7eTcW64jwPeRUIKCXwSYwxz_GkikJWPTZJP62KX8EvDP9J7qscSMgdA-xh1P_1pHgF1B8bQMaZKSjUG8Inpp2XVNj5cPRPrhb43exP_jUO58Cp7C5z/s1200/image_2024-10-17_11-20-05.png

ដូច្នេះហើយកុំភ្លេចចូលរួមទស្សនាទាំងអស់គ្នា។ ទោះជាយ៉ាងណាប្រសិនបើអ្នកខកខានមើលព្រះដ៏អស្ចារ្យនៅថ្ងៃនេះ អ្នកក៏មានឱកាសទស្សនាវាម្តងទៀតនៅខែក្រោយ ដែលវានឹងរះនៅជិតផែនដីបំផុតនៅថ្ងៃ ១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយវាក៏ជាព្រះច័ន្ទធំបំផុតចុងក្រោយនៃឆ្នាំផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4X2uioMCv6E2lMW3eYQvdKNbKIk5I6rIhYk9UEjSVDyS78-yngFgyyFDLG9sNW6Hmcu2HFAdXTVuxidX3iggggWHMVkJaznIwF0GSIhZPFH6HZGUiZAUn5xhRdJZyP9jEzCT-RUSFlIunBS6IYNo2DYrb9ORoUS-5-u_u1LXvAU0EIs9Ro3yBJbb0sWFS/s4344/image_2024-10-17_11-19-57.png