កំពូលតារាសម្តែងដ៏ល្បីរបស់ថៃគឺ Baifern Pimchanok បានបង្ហើបគន្លឹះថែរក្សាសម្រស់ឱ្យស្រស់ផូរផង់ ជាមួយនឹងស្បែកសល្អឥតខ្ចោះរបស់នាង។ Baifern បានចែករំលែកថា ភារកិច្ចដ៏សំខាន់របស់នាងគឺការថែរក្សាសម្រស់ទោះបីជាការងាររបស់នាងមមាញឹកខ្លាំងប៉ុណ្ណាក៏ដោយ ក៏នាងតែងតែចំណាយពេលថែរក្សាស្បែកយ៉ាងយកចិត្តទុកដាក់បំផុត។ ដូច្នេះហើយខាងក្រោមនេះគឺជាកំបាំងថែសម្រស់ ៤ យ៉ាងរបស់តារាស្រីថៃ Baifern៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZinGae6LKZ3ZTyyFsVjJTDs59k4XNEm9jpkRJiCOcZLjqRSam2BZKUYTsKdLh0QqYy7wBcS1VhkgMqYMgf4RcMcFD1AuArN96f7-jOTVpBJcCZmE4l_rjG6oPYDBKnp3eKgs3mDOUBttBIoyvdxKXmDYN84kFJn0u-w9AOUAkZniCOn-4yaOLoYE9JgUL/s1200/image_2024-10-17_15-26-39%20(2).png

១.លាងសម្អាតស្បែកដោយប្រុងប្រយ័ត្ន៖ បន្ទាប់ពីបញ្ចប់ការងាររួចតារាស្រីវ័យ ៣២ ឆ្នាំរូបនេះតែងព្យាយាមសម្អាតស្បែករបស់នាងពីរដងក្នុងមួយថ្ងៃគឺពេលព្រឹក និងពេលយប់ ជាមួយនឹងប្រេង ឬទឹកដោះគោ ដើម្បីសម្អាតធូលី និងគ្រឿងសម្អាងដែលនៅសេសសល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDve-ZIOnYqPabZJWw5AYHp7mlkpOdyIdTFFwWn3RAyMutJIEy_xsREi_0fIjvXwflY8gG6JTR77NJRPYwHP2LaeVpjgWad-cXVNMb9ViZ2q6-M-pSoyzgTk4Wajt37wsNNwwfEOAo1SCFj9433VIbgD_IAyPl4E62hjPvSvwxKR6lidRL0ul558yp4fA-/s1346/image_2024-10-17_15-26-39.png

២.ប្រើសេរ៉ូម៖ Baifern គឺចូលចិត្តប្រើសេរ៉ូមដែលមានសារធាតុចិញ្ចឹមដូចជា glycerin, propylene glycol, vitamin E… ដែលសារធាតុផ្សំទាំងនេះមានជាតិសំណើមខ្ពស់ និងប្រឆាំងអុកស៊ីតកម្មលើស្បែក ជួយឱ្យស្បែកសតឹងណែន សរលោង និងមានសុខភាពល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh99QaIioC9zpo5ywSjdz7dUCc14kmcJeGtBIjC9AYH6ulW8h_MYaMcUR1DuVDHMA2n8aneL3DNGRduiL4RMlBTCs9hjhY8VscFBDQVfbd1psBwUaCdDAtzEL1DX6XYK8tBy_NAMohqpJ9a09KwLyfPY2-uFVER7W5QZbHejcpxNvR46M8aT7NZn-I7n2Qs/s1544/image_2024-10-17_15-26-41%20(2).png

៣.ប្រើឡេការពារកម្តៅថ្ងៃ៖ កំពូលតារាសម្តែងដ៏ល្បីរបស់ថៃរូបនេះគឺតែងតែយកចិត្តទុកដាក់លើការប្រើប្រាស់ឡេការពារកម្តៅថ្ងៃមុនពេលចេញទៅក្រៅ ដើម្បីធានាថាស្បែករបស់នាងត្រូវបានការពារយ៉ាងល្អពីផលប៉ះពាល់នៃកាំរស្មីយូវី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVEnPDiR0urJSFNxuquLSrbiI5CnBo2cG1JHD2v9290tH1XPNnVMANJxBPzz1CFcgcMnr-fK4EeVj_uk3oyCnbTiuy_8W8gZMJO6PoIWG6wptT8GLC-gmgxtIGHiB6jXGZ43lL7492-DDxVp-dad4HoT0yPVnmm-pjEbHdP-UmrcGBniX1tO0o9Fgo6fgn/s918/photo_2024-10-17_14-30-15.jpg

៤.របបអាហារត្រឹមត្រូវ៖ Baifern Pimchanok តែងតែរក្សាទម្លាប់នៃការទទួលទានឱ្យបានត្រឹមត្រូវដើម្បីរក្សាស្បែករបស់នាងឱ្យល្អឥតខ្ចោះ។ នាងតែងញ៉ាំបន្លែ និងផ្លែឈើជាប្រចាំ ដែលជាអាហារសម្បូរទៅដោយសារធាតុចិញ្ចឹមដល់ស្បែក និងរាងកាយ៕