Home ព័ត៌មានអន្តរជាតិ កុំភ្លេចចូលរួមទស្សនាទាំងអស់គ្នា! ព្រះច័ន្ទដ៏អស្ចារ្យបំផុតប្រចាំឆ្នាំនឹងរះនៅជិតផែនដីបំផុត

កុំភ្លេចចូលរួមទស្សនាទាំងអស់គ្នា! ព្រះច័ន្ទដ៏អស្ចារ្យបំផុតប្រចាំឆ្នាំនឹងរះនៅជិតផែនដីបំផុត

94
0

ព្រះច័ន្ទពេញវង់នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២៤ ល្ងាចនេះ នឹងក្លាយជាព្រះច័ន្ទដ៏ធំបំផុតប្រចាំឆ្នាំលំដាប់ទី ៣ ដោយសារតែវារះនៅជិតផែនដីបំផុត។
យោងតាមវេជ្ជបណ្ឌិត Fred Espenak អ្នកជំនាញខាងរូបវិទ្យា និងសូរ្យគ្រាស ដែលធ្វើការនៅ NASA បាននិយាយថា នៅឆ្នាំ ២០២៤ នេះព្រះច័ន្ទដ៏ធំបំផុត ឬហៅថា Super Moons នឹងរះនៅជិតផែនដីរបស់យើងចំនួន ៤ ដងគឺក្នុងអំឡុងខែសីហា កញ្ញា តុលា និងវិច្ឆិកា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgz6ONuevrAyn7vCJuEqRC7yaSnCCx3VG7gqY8L1DbuRWvl5kLyZdbGE6YmR-MCqgAtTqrpbwN9VAs5JniY3KpF4oEY4xKp6AE2sOxcMeucOoNG1vUDQ0953TxMlg4xPZQCyWS0K33TeM9LzHrWWoV31NxUDPeHLGNaJLpzYgU7HwbULxzdohLut5DDgNlb/s959/image_2024-10-17_11-20-05%20(2).png

ដូច្នេះ Super Moons ដែលរះថ្ងៃទី ១៧ ខែតុលានេះ នឹងជាព្រះច័ន្ទដ៏អស្ចារ្យបំផុតលំដាប់ទី ៣ ប្រចាំឆ្នាំ ហើយក៏ជាព្រះច័ន្ទពេញលេញជាងគេបំផុតផងដែរ។ នៅថ្ងៃនេះ ព្រះច័ន្ទនឹងពេញបូណ៌មីនៅម៉ោង ៦:៣០ នាទីល្ងាចដែលជាម៉ោងនៅក្នុងប្រទេសកម្ពុជា ដោយឥឡូវនេះវាបាននឹងទៅដល់ perigee ដែលជាចំណុចជិតបំផុតរបស់ផែនដីនៅចម្ងាយ ៣៥៧.១៧៤ គីឡូម៉ែត្រហើយ នេះបើយោងតាម Space ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZsSQj4WlEzLXnh_8818JzwJKwUanPDqZKlinWdSxBqQQ4LLnwT5HFV5cpRtK4c0hJt6Zsu34lQm7j0FoGdsdMHOEYq0y-GMkQ3WCZRYZAW4iLc0OKzoa-Fohd4zZp1muIvMiATadkT-W4-gAxhhHf7IJNnhq9jM5Qvt508l_AW_8F43QvYbNdKQpyOmjm/s1349/image_2024-10-17_11-20-04.png

Super Moons កើតឡើងដោយសារតែគន្លងរាងអេលីបរបស់ព្រះច័ន្ទ នៅពេលដែលព្រះច័ន្ទស្ថិតនៅជួរជាមួយផែនដី ហើយព្រះអាទិត្យស្ថិតនៅជិតផែនដីបំផុត (perigee) ដូច្នេះព្រះច័ន្ទនឹងមានទំហំធំជាង ១៤% ក៏ដូចជាភ្លឺជាងព្រះច័ន្ទពេញវង់ធម្មតារហូតដល់ ៣០% ។ ហេតុនេះព្រះច័ន្ទដែលរះនៅថ្ងៃនេះត្រូវបានគេចាត់ទុកថា ជាព្រះច័ន្ទដ៏អស្ចារ្យបំផុតប្រចាំឆ្នាំលំដាប់ទី ៣ ដែលនឹងរះនៅជិតផែនដីបំផុត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTfYeFuqqNjBbgCFG78TuT3rDcOvPInsZXJGRY0rtAm5UV7jNdzkQY0yAOyevXkLoWA4QP-xA1FA7eTcW64jwPeRUIKCXwSYwxz_GkikJWPTZJP62KX8EvDP9J7qscSMgdA-xh1P_1pHgF1B8bQMaZKSjUG8Inpp2XVNj5cPRPrhb43exP_jUO58Cp7C5z/s1200/image_2024-10-17_11-20-05.png

ដូច្នេះហើយកុំភ្លេចចូលរួមទស្សនាទាំងអស់គ្នា។ ទោះជាយ៉ាងណាប្រសិនបើអ្នកខកខានមើលព្រះដ៏អស្ចារ្យនៅថ្ងៃនេះ អ្នកក៏មានឱកាសទស្សនាវាម្តងទៀតនៅខែក្រោយ ដែលវានឹងរះនៅជិតផែនដីបំផុតនៅថ្ងៃ ១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយវាក៏ជាព្រះច័ន្ទធំបំផុតចុងក្រោយនៃឆ្នាំផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4X2uioMCv6E2lMW3eYQvdKNbKIk5I6rIhYk9UEjSVDyS78-yngFgyyFDLG9sNW6Hmcu2HFAdXTVuxidX3iggggWHMVkJaznIwF0GSIhZPFH6HZGUiZAUn5xhRdJZyP9jEzCT-RUSFlIunBS6IYNo2DYrb9ORoUS-5-u_u1LXvAU0EIs9Ro3yBJbb0sWFS/s4344/image_2024-10-17_11-19-57.png