Home ព័ត៌មានអន្តរជាតិ NASA គ្រោងបង្ហាញភស្តុតាងដ៏គួរឱ្យភ្ញាក់ផ្អើលមួយចំនួននៃជីវិតមនុស្សក្រៅភព

NASA គ្រោងបង្ហាញភស្តុតាងដ៏គួរឱ្យភ្ញាក់ផ្អើលមួយចំនួននៃជីវិតមនុស្សក្រៅភព

52
0

សហរដ្ឋអាមេរិក៖ អ្នកវិទ្យសាស្ត្រនៅអង្គការ NASA គ្រោងបង្ហាញភស្តុតាងដ៏គួរឱ្យភ្ញាក់ផ្អើលមួយចំនួននៃជីវិតមនុស្សក្រៅភព បន្ទាប់ពីពួកគេបានរកឃើញរឿងរ៉ាវប្លែកៗជាច្រើនទាក់ទងនឹងលំហអាកាស ហើយសន្យាថានឹងប្រកាសរឿងអាថ៌កំបាំងរបស់មនុស្សក្រៅភពនៅខែក្រោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifQnQnZpbaxmz9Pee0mUZ7JYvdfaK8SdCkSjssCLwqtO7tHqKo8AiBRkVws1TV8MWrTpAIUtvzvBZYliHDIEB3Ly4g7cmJcFaagHiUU3ana8lOcfz6zEZJp9KDL4tlyd4Yvk-4HkuQejfxITA1D4KXuFyPhZCPH3j5oQAWraHSU8cM2iwY88zURj_sgDKL/s1024/image_2024-10-16_14-06-39.png

យោងតាមសាស្ត្រាចារ្យ Simon Holland របស់ NASA បានអះអាងរឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយថា យើងបានរកឃើញដាននៃអរិយធម៌មនុស្សក្រៅភពនៅក្នុងកាឡាក់ស៊ីរបស់យើង។ ព័ត៌មាននេះមិនត្រូវបានគេដឹងច្រើននោះទេ ប៉ុន្តែវាពិតជាមានសក្តានុពលខ្លាំងណាស់ក្នុងការក្លាយជាព័ត៌មានផ្លាស់ប្តូរពិភពលោកដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIepwGTorYGHxxWPi3pAcA_TqYerj6iBno_i8MJlCenehgGHSLwVfbLt68p5wygXWz9ZaaEHROqTcjxObwF-NW4vsZ3CuVO-ZnnQ_vyoCChpoHFJ6gIEMhVqNo6QndIbA1jt62Z9aZ4HpP-ONWjAmBVKMqjI2ejQzQXUPR4z54A4QI35B4vCvA_enKB8Rg/s1200/image_2024-10-16_14-06-39%20(2).png

Simon Holland បានចែករំលែកថា លោកបានរកឃើញភស្តុតាង និងរឿងរ៉ាវប្លែកៗជាច្រើនទាក់ទងនឹងជីវិតមនុស្សក្រៅភព ដោយសន្យាថា នឹងប្រកាសរឿងអាថ៌កំបាំងទាំងនេះនៅខែក្រោយ។ លោកបានបន្តថា មិនមែនមានតែ NASA ទេដែលជាអ្នករកឃើញភស្តុតាងដ៏គួរឱ្យភ្ញាក់ផ្អើលនៃអរិយធម៌មនុស្សក្រៅភព សូម្បីអ្នកវិទ្យាសាស្ត្រជាច្រើនក្រុមផ្សេងទៀតដូចជាចិន ឥណ្ឌាក៏បានរកឃើញរឿងរ៉ាវទាំងនេះផងដែរ។ ដូច្នេះពួកគេទំនងកំពុងប្រកួតប្រជែងគ្នាដើម្បីប្រកាសពីការរកឃើញរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiU-N6D-T1NwZXXPxJXHwpdDZJz12Cn208rK1TP_KkohPNr092vaHG6cBIuiiXuJ6NBNsRrwukxXwikW4ykI3kL6pxYm0F0NJIRil4DH46wbf_YmzOtv-rlprU4Xx2VrKc3OjblBn3JYjFJnbLmPuw-oz7InJNDHXPpSjGwD9nWhTkA6gtcD9XuMdMLst5d/s1606/image_2024-10-16_14-06-40.png

គួរបញ្ជាក់ដែរថា កាលពីមុនអ្នកវិទ្យាសាស្ត្រក៏បានរកឃើញ សញ្ញាអាថ៌កំបាំងមួយមិនធ្លាប់មានពីមុនមកគឺពាក្យ “Wow” ដែលពាក្យនេះមិនមែនមនុស្សជាតិរបស់យើងជាអ្នកបង្កើតនោះទេ ពោលគឺក្រុមមនុស្សក្រៅភពជាអ្នកបង្កើត។ នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ១៩៧៧ តេឡេស្កុបវិទ្យុនៅទីក្រុង Delaware រដ្ឋ Ohio បានទទួលសញ្ញាដ៏មានឥទ្ធិពលបំផុតមួយដែលលេចចេញគ្រប់កុំព្យូទ័រទាំងអស់របស់អ្នកវិទ្យសាស្ត្រ ដោយមានពាក្យ “Wow” រយៈពេល ៧២ វិនាទីហើយក៏រលត់ទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjh4DGYJxwW9lXdHezJZ0qeNVTXvzOgFXoLX4rAyC1zzWzNmJ10UKg0a8Mr8fVOxYDXIor02kHjrXssXwX4Kv_1EdchQLs6X7kOcJ0fr_S_b2g_0ikEdU1rHlU44gvRzIuv28-paZwaEHqA3OWbGKpWSrjTgIWDOmbS73jp0YF8asYfneUvIASzOsF_EEZf/s1200/image_2024-10-16_14-06-41.png

អ្នកវិទ្យាសាស្ត្រឆ្ងល់ថាតើពាក្យ “Wow” មានន័យដូចម្តេច? ហើយនរណាជាអ្នកបង្កើតពាក្យនេះ ខណៈកុំព្យូទ័រកំពុង Error ហើយពីមុនមកមិនមានមនុស្សណាម្នាក់ប្រើពាក្យ “Wow” នេះនោះទេ។ ដូច្នេះក្រុមអ្នកវិទ្យសាស្ត្រសន្មត់ថា ពាក្យ “Wow” គឺជាពាក្យមនុស្សក្រៅភពជាអ្នកបង្កើត ហើយនេះក៏ជាភស្តុតាងដ៏គួរឱ្យភ្ញាក់ផ្អើលនៃជីវិតមនុស្សក្រៅភពផងដែរ។ ដូច្នេះគេជឿថា របកគំហើញរបស់អ្នកវិទ្យាសាស្ត្រថ្មីៗនេះ ដែលនឹងបង្ហាញនៅខែក្រោយ នឹងក្លាយជាចំណុចដ៏សំខាន់មួយសម្រាប់វិទ្យាសាស្ត្រ ក៏ដូចជាមនុស្សជាតិ ដោយបើកឱកាសថ្មីសម្រាប់ការរកឃើញអំពីចក្រវាឡ និងសមត្ថភាពរបស់យើងក្នុងការប្រាស្រ័យទាក់ទងជាមួយអរិយធម៌ផ្សេងៗ៕