Home Blog Page 812

មូលហេតុសំខាន់ៗ ដែលបណ្តាប្រទេសអាស៊ីអាគ្នេយ៍នឹងមានភ្លៀងធ្លាក់ខ្លាំងខុសធម្មតានៅចុងឆ្នាំ ២០២៤!

0

បណ្តាប្រទេសអាស៊ីអាគ្នេយ៍នឹងឃើញមានការកើនឡើងទឹកភ្លៀងខ្ពស់ជាងធម្មតានៅខែចុងក្រោយនៃឆ្នាំ ២០២៤ ដែលនឹងគំរាមកំហែងដល់ផលិតកម្មកសិកម្ម ទេសចរណ៍ និងឧស្សាហកម្ម។
យោងតាមសេចក្តីប្រកាសរបស់ទីភ្នាក់ងារជាតិគ្រប់គ្រងទឹក PUB បច្ចុប្បន្នព្យុះផ្គររន្ទះបានកំពុងគ្របដណ្តប់ប្រទេសសិង្ហបុរី ដោយបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងប្រហែល ១៣៤.៨ មីលីម៉ែត្រកាលពីថ្ងៃទី១៤ ខែតុលាកន្លងទៅ ដែលទឹកភ្លៀងនេះគឺស្មើនឹង ៨០% នៃទឹកភ្លៀងជាមធ្យមក្នុងខែតុលារបស់ប្រទេសសិង្ហបុរី ហើយក៏ជាទឹកភ្លៀងប្រចាំថ្ងៃខ្ពស់បំផុតចាប់តាំងពីឆ្នាំ ១៩៧៨ មកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizjOgQhiy2s6ab-ZqEv8LTn7hNDD7ycypCv8_meb-XaM9-kW8UGGVWH_6vipD0z6Y-oeI00ShM63uD__gRc600bG0usSXQPyTc46p7T88SN1yMxrK2uGkoQTDTOu75YbDy5SWFvgyBLDgTa7a-NimcOc_cBWj2mdOApg6yTjtuXnM1uXz5GYRHqRQlmOpM/s2000/image_2024-10-17_09-48-58.png

មិនត្រឹមតែប្រទេសសិង្ហបុរីប៉ុណ្ណោះទេ បណ្តាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតក៏នឹងឃើញមានការកើនឡើងខ្ពស់ជាងទឹកភ្លៀងធម្មតានៅខែចុងក្រោយនៃឆ្នាំ ២០២៤ ផងដែរ ដែលនេះនឹងបង្កឱ្យមានការគំរាមកំហែងយ៉ាងខ្លាំងដល់ផលិតកម្មកសិកម្ម ទេសចរណ៍ ក៏ដូចជាឧស្សាហកម្មដែលត្រូវបានរំខានដោយព្យុះជាបន្តបន្ទាប់ក្នុងឆ្នាំនេះ។ ដូច្នេះសម្រាប់មូលហេតុដែលបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងខុសធម្មតានៅអាស៊ីអាគ្នេយ៍ គឺដោយសារបាតុភូត La Nina ដែលជាបាតុភូត​ផ្ទៃសមុទ្រ​នៅ​ចំ​កណ្ដាល និង​ភាគ​ខាងកើត​ខ្សែ​អេក្វាទ័រ នៅ​តំបន់​ប៉ាស៊ីហ្វិក ចុះ​ត្រជាក់​ជាង​ធម្មតា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg ដែលបានដកស្រង់ការព្យាករណ៍របស់មជ្ឈមណ្ឌលឧតុនិយមឯកទេសអាស៊ាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiw6ujbbLGoCwT_W-LLRvOOUS8BaJclsAFiDVAFX7U1JkX9UvIlMyMnYlKdTV5pWr5lKpnUvZVzACqEeWttwSY_d3qgw1lrLBd4Ae1TUyenLZqrz3irnT-gFOWdk_1RekjDnKcAUC2xOAq15iSDCmANBsMtm6XbI55VljqK85uZfktQRHzflblMaw49Lqh_/s1200/image_2024-10-17_09-48-59.png

លោក Takahisa Nishikawa អ្នកដឹកនាំសកម្មភាពព្យាករណ៍នៅក្រុមហ៊ុន The Weather របស់សហរដ្ឋអាមេរិកបានព្យាករណ៍ថា ប្រទេសវៀតណាមនឹងទទួលរងនូវព្យុះត្រូពិចច្រើនជាងធម្មតាចាប់ពីពេលនេះរហូតដល់ខែមេសាឆ្នាំក្រោយ ជាមួយនឹងហានិភ័យនៃទឹកជំនន់ និងការបាក់ដី…ហើយតំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេគឺ តំបន់ភាគខាងជើងនិងកណ្តាល។ ទន្ទឹមនឹងនេះទឹកជំនន់ក៏បានអូសបន្លាយនៅក្នុងខេត្តឈៀងម៉ៃ និងឈៀងរ៉ៃនៃប្រទេសថៃផងដែរ ដែលធ្វើឱ្យប្រទេសនេះខាតបង់ប្រាក់ប្រហែល ៣០ ពាន់លានបាត (ជិត ៩០០ លានដុល្លារអាមេរិក) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtErlrL-WvqdfVdZAosPCWX_vGnhLTPqi1xt5ng3S6TxCCzP2wWAdUoSrGbq5x9_NZxzz3I9p-OkTQ0ul0DwfAG1JWcQRGdo74OAH7xPSlnM6cr229-kIVC-dOBCXRYS9RifaSqqHunzL0zjNVpGVSZgU2_34JXLhF7oVeDKz-MIsig9QGjIBnBRHHSzxt/s1200/image_2024-10-17_09-49-00%20(2).png

នៅប្រទេសហ្វីលីពីនបច្ចុប្បន្នក៏កំពុងជួបការលំបាកក្នុងការងើបឡើងវិញបន្ទាប់ពីរងការវាយប្រហារដោយព្យុះខ្លាំងជាបន្តបន្ទាប់ផងដែរ។ ប្រទេសនេះអាចនឹងទទួលបានភ្លៀងធ្លាក់ច្រើនជាងមធ្យមចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ ២០២៤ នេះបើយោងតាមទីភ្នាក់ងារអាកាសធាតុរបស់ប្រទេស។ ដូច្នេះហើយតាមការព្យាករប្រទេសទាំងបីនេះ គឺអាចនឹងរងផលប៉ះពាល់ដោយព្យុះភ្លៀងផ្គររន្ទះខ្លាំងជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRgusDYfxjTLQu4r9l74IkRH4iiY0Aw2VAuDXUvl9skBjAZfKOvUxvNdtbO-0LsBYdf6XnT4GPumKYI9IoOjd6L7KrDswwuGaPJHjXhRLZ6qzkmZotqNGygCi3v4s774z6PzzeSpxkyGMSPEScRBFj6Lq3Dt363UvKp5NnHXS6qy7mWaQFFCIx_cW2jRuI/s1500/image_2024-10-17_09-49-00.png

កម្ពុជាគួរតែដឹងពីចំណុចពិសេសៗដែលប្រទេសវៀតណាមអាចទាក់ទាញភ្ញៀវទេសចរមកកំសាន្តបានច្រើនជាងគេនៅអាសុីអាគ្នេយ៍!

0

បន្ទាប់ពីប្រទេសថៃដែលជាប្រទេសកំពូលមានភ្ញៀវទេសចរទស្សនាច្រើនជាងគេក្នុងតំបន់ក្នុងអាស៊ីអាគ្នេយ៍ ប្រទេសវៀតណាមបច្ចុប្បន្នក៏កំពុងក្លាយជាគោលដៅទេសចរណ៍នាំមុខគេនៅអាស៊ីអាគ្នេយ៍ផងដែរ ដោយសារកត្តាចម្បងធំៗទាំងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghyphenhyphen5jCaBfoREu09yYLl53Rq8TU87431LDBUYpuUkdtWj6fWhBPOYtlLkGZVZpJ7bx2ym_U3BO21Z4fHmsH1ZnV0NBay8PYGlU79zc3ocsMKfB5A0fXIa3YRkpecAdW39VlbOUN3BjtZUoFd9vteEZsX0pwXf4Wq10qRSs33pYQ18b8X6v9HB6NwjtSUzkv/s1200/image_2024-10-17_08-47-11%20(2).png ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ ២០២៤ ប្រទេសវៀតណាមបានស្វាគម៍ភ្ញៀវអន្តរជាតិជិត ១០ លាននាក់ ក្នុងនោះ ៧០% គឺជាភ្ញៀវដែលមកពីប្រទេសកូរ៉េខាងត្បូង ចិនដីគោក និងតៃវ៉ាន់។ ដោយអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ត្រូវបានប៉ាន់ប្រមាណថាមានការកើនឡើងខ្ពស់រហូតដល់ ៩៤.១%។ ដូច្នេះហេតុផលដែលភ្ញៀវបរទេសនិយមមកទស្សនាប្រទេសវៀតណាមច្រើនជាងគេគឺដោយសារកត្តាដូចខាងក្រោម៖

១.ការចំណាយទាប៖ យោងតាមក្រុមហ៊ុន Outbox ដែលជាអង្គភាពស្រាវជ្រាវទីផ្សារទេសចរណ៍បានស្ទង់មតិអ្នកទេសចរអន្តរជាតិចំនួន ២,៧០០ នាក់ដើម្បីស្វែងរកមូលហេតុដែលភ្ញៀវបរទេសភាគច្រើនចូលចិត្តទៅលេងប្រទេសវៀតណាម។ ដូច្នេះមូលហេតុដែលភ្ញៀវច្រើនចូលចិត្តទៅកម្សាន្តនៅប្រទេសនេះគឺដោយសារការចំណាយទាប។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSRGEatkrL763cqOzULuoR4nw0Pwxnu8MZDC0FpNbrtXjfsDHjv6wxIzxwbs1d0akI8ut3QS8-dGLtgXI964bGIjbqnOgicJXMjV7w1umPRSRSFtXzV4bhrPuYanwFLT4Kux5c_IDv7cKeuj6c2j8TRIwmFhMAL4zNA5Ij6B3HBOAph7AiEUrYlWcAnYXw/s1200/image_2024-10-17_08-47-11.png

ជាការពិតណាស់ការចំណាយដ៏សមរម្យរបស់វៀតណាមបានធ្វើឱ្យវាក្លាយជាកន្លែងទាក់ទាញបំផុតសម្រាប់អ្នកធ្វើដំណើរដែលគិតដល់ថវិកា។ ការចំណាយទាបក្នុងប្រទេសវៀតណាមអនុញ្ញាតឱ្យអ្នកធ្វើដំណើររីករាយនឹងបទពិសោធន៍ដែលមានតម្លៃខ្ពស់ក្នុងតម្លៃទាប ក៏ដូចជាកត្តាសន្សំសំចៃការចំណាយ ដែលនេះនឹងជួយវៀតណាមក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់ភ្ញៀវបរទេស ដែលចង់ស្វែងយល់ពីគោលដៅថ្មីៗដោយមិនមានតម្លៃថ្លៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-EHGN8tej-W6JR55v-o90vrqrImXmytVQUmiBfgappGnIf9Q7rDDDdkNdZJkU2GlbrU3olM_-LSfQ92O79aUods_QekZJHlS-dm_SxqHbPQz_NYx_nA2kxxkLMC1IMlLXX98fpkQxEi79Lj_oZkhmr_4Ix2J3aOsd_sdYHoe88jNEb-wdLjyLUjYpSlRR/s4000/image_2024-10-17_08-47-12.png

២.សុវត្ថិភាព៖ ៤០.៧% នៃអ្នកឆ្លើយសំណួរជឿថាវៀតណាមគឺជាគោលដៅសុវត្ថិភាពសម្រាប់ការធ្វើដំណើរនាពេលខាងមុខរបស់ពួកគេ។ វៀតណាមបានធ្វើឱ្យអ្នកទេសចរមានអារម្មណ៍ថាមានសុវត្ថិភាព ដោយសារអត្រាឧក្រិដ្ឋកម្មទាបជាងប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត។ នៅក្នុងរបាយការណ៍សន្ទស្សន៍សន្តិភាពសកលឆ្នាំ ២០២៣ វៀតណាមបានចាត់ចំណាត់ថ្នាក់ថាជាប្រទេស និងដែនដីមានសុវត្ថិភាពបំផុតដោយជាប់លេខ ៤១ ក្នុងចំណោម ១៦៣ ប្រទេស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1BwYBiYCxuTb4S4FnsbLjA6HxteEiIFBDCuIxvdnZxi7Mm5aYSXTbXYrkjUjShMYdIY1-KDAczHbPiWX5nuzVETWVoGadP3Q9nhCSzWHBYpGPu5cykpE7ZkIRyrqITyd0kWpwKP7RnLykVxABjrMqbxhC3QfwA-u523IHktAidhtYDLnDhagubzL9O0ea/s1024/image_2024-10-17_08-47-16.png

៣.វប្បធម៌ដ៏សម្បូរបែប៖ ប្រទេសវៀតណាមគឺជាគោលដៅដ៏ល្អមួយដែលមានប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំ ស្លាកស្នាមវប្បធម៌ដែលមានវត្តមាននៅក្នុងប្រាសាទបុរាណនីមួយៗ ទីក្រុងប្រវត្តិសាស្ត្រ ពិធីបុណ្យប្រពៃណី និងម្ហូបក្នុងស្រុក ដែលទាំងនេះសុទ្ធសឹងតែជាកត្តាទាក់ទាញភ្ញៀវទេសចរ ៤៥.២% ទៅកាន់ប្រទេសវៀតណាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivSgpzhUlagaEnidmf0zdjnhDNsKaERd7zRRPePjcRL6L6daIKKT9OFvpxcUFKop6xndkx05IijzCnmN8gBpNZ7_m3tiEcs0WAHXCpznrOXAl10MCwbcZBsHuqmVj27nzoV45aGimaHhuXWa6aHU4oXTdMPiibc8fahx2AE2iSYN8_juPkcaSRxL8OIJhy/s2560/image_2024-10-17_08-47-17.png

៤.ធម្មជាតិដ៏អស្ចារ្យ៖ ៥២.១% នៃភ្ញៀវអន្តរជាតិបានចាប់អារម្មណ៍នឹងប្រទេសវៀតណាម គឺដោយសារតែធម្មជាតិដ៏អស្ចារ្យរបស់វា ដែលជាកម្លាំងចិត្តចម្បងសម្រាប់ពួកគេមកទីនេះ។ ទេសភាពនៃប្រទេសវៀតណាមមានភាពចម្រុះ ដែលលាតសន្ធឹងពីជើងទៅត្បូង ជាពិសេសគឺតំបន់ Ha Long ភ្ញៀវទេសចរអាចមើលឃើញភ្នំថ្មកំបោរនៅលើឈូងសមុទ្រ ដែលជាកន្លែងទាក់ទាញភ្ញៀវអន្តរជាតិរហូតដល់មួយលាននាក់ក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ នេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1AWFhb_MwPyc7YqIPwCrDvfpKysNAqh93jKuDuxqWVdx_tjHRWRPoNxQ6AP5OgOhJHw0WPOqkTyxqaZLS9_jKmh9WNKGRxcby6H9bEkTkyrn9TRl-Rj3HJh7JherhYu42I9H3LLT6ayt9XZGemLS1NVrt8FNOYb6fN7YjWXm5BlcCt7uap9uoansqUwm2/s1371/image_2024-10-17_08-47-18.png

មិនត្រឹមតែទាក់ទាញភ្នែកប៉ុណ្ណោះទេ អត្ថប្រយោជន៍ទេសភាពក៏ជួយឱ្យប្រទេសវៀតណាមផ្តល់នូវសកម្មភាពទេសចរណ៍ដែលទាក់ទងនឹងធម្មជាតិដូចជាការឡើងភ្នំ ការជិះទូក ឬសម្រាកលំហែនៅមាត់សមុទ្រ សម្រាប់ភ្ញៀវទេសចរ ខណៈអ្នកទេសចរខ្លះក៏ចូលចិត្តទៅទីជនបទពណ៌បៃតង ឬតំបន់ឆ្នេរស្អាត ដើម្បីជៀសវាងសម្លេងរំខានពីទីក្រុងផងដែរ៕

សូមប្រុងប្រយ័ត្ន! ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌារងការគំរា.ម ដាក់គ្រាប់បែ.ក ក្នុងយន្តហោះជាបន្តបន្ទាប់

0

ប្រទេសឥណ្ឌា ៖ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា រយៈពេល២ថ្ងៃមកនេះ ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌាស្ថិតក្នុងភាពចលាចល ដោយសារមានការគំរា.ម ដាក់គ្រាប់បែ.ក ក្នុងយន្តហោះជាច្រើនគ្រឿង ។ យន្តហោះដឹកអ្នកដំណើរឥណ្ឌា១គ្រឿង ដែលហោះមកកាន់ប្រទេសសិង្ហបុរី ក៏បានរងការគំរា.ម ដាក់គ្រាប់បែ.ក ដែរ ប៉ុន្តែត្រូវបានយន្តហោះចម្បាំងសិង្ហបុរីជួយអន្តរាគមន៍ភ្លាមៗ និងនាំយកយន្តហោះនេះមកចុះចតនៅអាកាសយានដ្ឋានសិង្ហបុរីដោយសុវត្ថិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIQR_TXWegZ5nfiELa7J0DcM7KrebczrfHDHbhFj04bz_Tq5IjlkUbCh1EIDB_3zk-xMIps0EtS9J9YToOrY7aFhfTsF87CeXhlqJzC2f8YMeUvx55GFfPJNe7KwvoaBx7illZ210n2Z2AfwCLCM9fJYL2Dju9xz2ICtfnPYKBT4qHZRuzZ_mM5U9GfGD1/s1024/image_2024-10-17_08-35-49.png

សារព័ត៌មានបរទេសរាយការណ៍ថា កងទ័ពអាកាសសិង្ហបុរីបានបញ្ជូនយន្តហោះចម្បាំង F15-SG ចេញប្រតិបត្តិការ នៅថ្ងៃទី១៥ ខែតុលា កន្លងមក ក្រោយពីយន្តហោះដឹកអ្នកដំណើររបស់ឥណ្ឌា ជើងហោះហើរ AXB684 របស់ក្រុមហ៊ុនអាកាសចរណ៍ Air India Express រងការគំរាមដាក់គ្រាប់បែកផ្ទុះ ។ ប៉ុន្តែក្រោយពីសិង្ហបុរីជួយអន្តរាគមន៍ យន្តហោះនេះក៏អាចចុះចតដោយសុវត្ថិភាព នៅអាកាសយានដ្ឋានសិង្ហបុរីឈ្មោះ Changi ។

រដ្ឋមន្ត្រីក្រសួងការពារជាតិសិង្ហបុរីបានបញ្ជាក់ក្នុងហ្វេសប៊ុកថា ក្រុមហ៊ុនអាកាសចរណ៍ Air India Express បានទទួលអ៊ីម៉ែលគំរាមថា នឹងមានគ្រាប់បែកផ្ទុះក្នុងយន្តហោះ ជើងហោះហើរ AXB684 ដែលកំពុងហោះហើរមកកាន់សិង្ហបុរី ។ កងទ័ពអាកាសសិង្ហបុរីបានបញ្ជូនយន្តហោះចម្បាំង F15-SG 2 ធ្វើប្រតិបត្តិការនាំយន្តហោះដឹកអ្នកដំណើរនេះឱ្យហោះឆ្ងាយពីតំបន់ទីក្រុង ហើយនាំយន្តហោះនេះចុះចតនៅអាកាសយានដ្ឋានសិង្ហបុរី Changi ដោយសុវត្ថិភាព ។ ប៉ុន្តែការចុះចតយឺតយ៉ាវអស់ជាង១ម៉ោងខុសពីកាលវិភាគ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjk7eR_iD_JOC7ytXZBrp9tSAaCEVg-J6jtGCh7s5pkOAl3Qw39JdS0qZNKy1pkoVCEUP9VSl_eDNx2HysG5cWQLKTmLd2l8TOyiYfK1GXqombtT9ZkOIqRFlN_CZ5eClzK4SuctgTQVByHfSPj01YSe49i_Z2s96s6oJnOd_D5JljG7v0q7Gs4PnH0EoCB/s1180/image_2024-10-17_08-35-49%20(2).png

រដ្ឋមន្ត្រីក្រសួងការពារជាតិសិង្ហបុរីបញ្ជាក់ថា ៖ «ប្រព័ន្ធការពារដែនអាកាសរបស់យើង និងក្រុមកម្ចាត់អាវុធជាតិផ្ទុះបានទទួលបញ្ជាឱ្យត្រៀមខ្លួនចាត់ការករណីនេះ ។ ពេលយន្តហោះឥណ្ឌាចុះចតនៅអាកាសយានដ្ឋានសិង្ហបុរី គឺភ្នាក់ងារសន្តិសុខអាកាសយដ្ឋាននឹងស៊ើបអង្កេតបន្តទៀត» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmtlONHWFkpqIfAZy1ODTpnzriaqKKCMlGYJ6txKiFrkpAGz6KRoNziJo68PUvnxuTBYv_3ajSnf66nF_wDIsBpYTeEZE5Hn3nCIZcgwJ3ufaNsWCKwMVfTMdGW0Hx5KkCnYfOa_7K_IUbUajHp10DOdMzojlNoHSe6dJLSRCxpr2VwdxOm6Q8SMg-_QZj/s960/image_2024-10-17_08-35-50%20(2).png

Air India Express គឺជាក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបនៅប្រទេសឥណ្ឌា ហើយវាជាផ្នែកមួយរបស់ក្រុមហ៊ុន Tata Group ។ នៅពាក់កណ្តាលខែតុលា ឆ្នាំ២០២៤ យន្តហោះជាច្រើនគ្រឿងដែលធ្វើដំណើរចាកចេញពីឥណ្ឌា បានទទួលអ៊ីម៉ែលគំរាមដាក់គ្រាប់បែកក្នុងយន្តហោះដូចៗគ្នា ។

ជាក់ស្តែង យន្តហោះរបស់ក្រុមហ៊ុន Air India ក៏រងការគំរាមដែរ ខណៈយន្តហោះនេះកំពុងចាកចេញពីទីក្រុងញូវដែលី ទៅកាន់ទីក្រុងឈីកាហ្គោ សហរដ្ឋអាមេរិក ហើយត្រូវចុះចតបន្ទាន់នៅអាកាសយានដ្ឋាន Iqaluit ប្រទេសកាណាដា ។ បន្ទាប់មក អាជ្ញាធរបានត្រួតពិនិត្យយន្តហោះ និងឆែកឆេរអ្នកដំណើរ ព្រមទាំងបុគ្គលិកអាកាសចរណ៍ ប៉ុន្តែរកពុំឃើញគ្រាប់បែកផ្ទុះទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOkRdJQzJDSGYFY8oY43ZaFVlV4cm_yUwVfGfOMSRuQK9549OcDbGUA6CuYdDWG1JwnTGrIvE16nldCyIvAICvqnikvzlvPdZrodCXGlo2B-dzk27qv7Awwi1PlDqTw1LOu3MfZjH1EhM4rZf_QGwxNZoleP0z26_Em7swMu5Dfnuo7f32yOJ98CAJeWbT/s2500/image_2024-10-17_08-35-50%20(3).png

ការគំរាមដូចគ្នានេះ ក៏បានកើតឡើងចំពោះយន្តហោះ២គ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌាឈ្មោះ IndiGo ផងដែរ ដែលធ្វើដំណើរចេញពីទីក្រុងបុមបៃ កាលពីថ្ងៃទី១៤ ខែតុលា ។ យន្តហោះ១គ្រឿងហោះទៅកាន់ទីក្រុង Jeddah របស់អារ៉ាប៊ីសាអូឌីត និងយន្តហោះ១គ្រឿងទៀត ហោះទៅទីក្រុង Muscat ប្រទេសអូម៉ង់ ។

ក្រៅពីនេះ យន្តហោះជើងហោះហើរ SG116 របស់ក្រុមហ៊ុនអាកាសចរណ៍ SpiceJet ដែលធ្វើដំណើរពីទីក្រុង Darbhanga ទៅទីក្រុងបុមបៃ និងយន្តហោះជើងហោះហើរ QP1373 របស់ក្រុមហ៊ុនអាកាសចរណ៍ Akasa Air របស់ឥណ្ឌា ដែលហោះពីទីក្រុង Bandogra ទៅទីក្រុង Bengaluru ក៏រងការគំរាមដាក់គ្រាប់បែកដែរ កាលពីថ្ងៃទី១៥ ខែតុលា ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgrlHlrKYg2d4rwP7GY1PFOk3LeJa9khcVDdPS-zL5NRhmOCqX8HNaqG3mo-cmqBQS8H27z0i_EBKX3Zhg35h6B0Eu274D5yKCWukyJHQI_VgAOblHroJQ_sQUQkTIMtQOH8Hb24vvcFbNqmbEENLTzcpYh8cGc08zvhwrcXfpZs-smq2lnduP_LASYVCO/s750/image_2024-10-17_08-35-50.png

ធ្លាយពាក្យចចា.មអា.រ៉ាមនិងព័ស្ដុតាងទំនាក់ទំនង Liu Yifei ជាមួយនឹងតារាសម្ដែង Li Xian

0

កាលពីថ្ងៃទី១៥ ខែតុលា សារព័ត៌មាន China Press បានរាយការណ៍ថា Liu Yifei និងមិត្តរួមសម្តែង Li Xian ដែលមានអាយុតិចជាងគ្នា ៤ឆ្នាំត្រូវបានមានពាក្យចចាមអារ៉ាមថាកំពុងទាក់ទងគ្នា បង្កឱ្យមានការភ្ញាក់ផ្អើលនៅលើបណ្តាញសង្គមចិន។ Hashtag «Liu Yifei និង Li Xian បានជិះឡានដូចគ្នា» ទទួលបានអ្នកចូលមើល ២៥០ លានដង និងមតិជាង ៣០,០០០ ដែលបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងរបស់សាធារណជនចំពោះជីវិតស្នេហារបស់តារាស្រីរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsYM2_n3t_IMTh4WPlNFvuXgl43QRG3npJjIljfSP_OwtEwBQNOfs5uXFgjKbQEGt-DbZvFxAHDoo6UdhnJJCUF-0_qcRYu4XSa_tLSiyrtSZkO-uzFUaHCPxTfT_qavVj9HC_rwXc_eCnYaYO5CD_e6xAnIU50zqUIX40ZuGaaU2m0VKze0ypnGh5Yn8s/s1102/image_2024-10-16_15-01-58.png

យោងតាមរបាយការណ៍ ប៉ាប៉ារ៉ាស៊ីដ៏ល្បីល្បាញរបស់ចិន ដែលគេស្គាល់ថា Bai Xiao Sheng បានបង្ហោះវីដេអូរបស់ Liu Yifei ចូលឡានដែលនាងប្រើញឹកញាប់។ គួរកត់សម្គាល់ថា Li Xian ម្តងម្កាលប្រើប្រាស់រថយន្តដូចគ្នា ដែលនាំឱ្យមានការរំពឹងទុកថាទំនាក់ទំនងរបស់ពួកគេប្រហែលជាលើសពីមិត្តរួមការងារ។ អ្នកខាងក្នុងម្នាក់ទៀតបានបង្ហើបថា Li Xian បានលង់នឹង Liu Yifei ពេលកំពុងថតរឿង «Meet Yourself” ហើយទំនាក់ទំនងរបស់ពួកគេគឺច្រើនជាងមិត្តភាព។ ទោះបីជាយ៉ាងណាក៏ដោយ ថាតើ Li Xian នឹងទទួលបានជោគជ័យក្នុងការតាមស្រលាញ់នាងនៅមិនទាន់ច្បាស់នៅឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioKLAbC8eEsZ3eAT1_j7fIDP_eBeKtix_L-VeA0oVLXZhjYHEFxTMLnX6FynhZFK_EjtJLkZPWoLTrTM-44h4KyUVfTkkpeh8IKD99lDP-Mr4rOHo7-tR1ttapbN-lxRcq8j4Qg0AOWUxONYoynaCzf7k7C7_zN1JUkn6EoTf3ihBpDmxHpOhXs8HNJuc4/s1250/image_2024-10-16_15-15-36.png

យោងតាម QQ បានឱ្យដឹងថា Li Xian និង Liu Yifei ត្រូវបានសរសើរថាជាគូស្នេហ៍ដែលមើលទៅល្អជាមួយគ្នា។ កាលពីមុន Liu Yifei គ្រាន់តែទទួលស្គាល់ជាសាធារណៈនូវទំនាក់ទំនងរបស់នាងជាមួយមិត្តប្រុសកូរ៉េខាងត្បូង Song Seung-heon ។ ទោះជាយ៉ាងណាក៏ដោយ ស្នេហានេះមិនស្ថិតស្ថេរនោះទេ ដោយសារតែទំនាក់ទំនងរបស់ពួកគេនៅឆ្ងាយ ហើយពួកគេបានប្រកាសចែកផ្លូវគ្នានៅឆ្នាំ ២០១៨។ ម្យ៉ាងវិញទៀត Liu Yifei ត្រូវបានគេចាត់ទុកថាកំពូលតារាជា ជាមួយនឹងរូបរាង កេរ្តិ៍ឈ្មោះខ្ពស់ និងទ្រព្យសម្បត្តិដ៏សម្បើម ដែលធ្វើឲ្យមនុស្សតិចណាស់ហ៊ានដេញតាមស្រលាញ់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGdD8hZRIPRqxGMzSEIwVYqZ413OMUVo6aVvjD_Gxd9usB67SNll25OyNg8OUJJaQzgkcy1fULdS2Hfm-AsxCeMghg5qpO4Cx8_0JzJ0h8BfyFAtEFJIw6SmCYO8bWUEC2P9g8SDUEuiIQE5lxO4bd6Wkm8kIUAsFPSF_8ZwG7DoPr4M8e_l5ifAmxkdAH/s680/image_2024-10-16_14-54-57%20(2).png

ទន្ទឹមនឹងនោះ Li Xian ក៏ជាតារាក្នុងបញ្ជី A ដែលគេទទួលបានការគោរពយ៉ាងខ្លាំងចំពោះជំនាញសម្ដែង និងអនាគតសិល្បៈរបស់លោក។ តាំងពីមានឈ្មោះបោះសំឡេងមក តារាសម្ដែងរូបនេះកម្រមានរឿងអាស្រូវណាស់ ដោយផ្ដោតលើអាជីពសម្ដែងជំនួសវិញ។ របៀបរស់នៅរបស់លោកត្រូវបានគេនិយាយថាត្រូវគ្នាជាមួយនឹង Liu Yifei ៕

គួរឱ្យស្រលាញ់ណាស់! Miss Planet Sweden 2024 និយាយជាភាសាខ្មែរនិងសម្តែងក្តីត្រេកអរជិតបានទៅទស្សនាប្រាសាទអង្គរវត្ត

0

កម្មវិធីប្រកួតសម្រស់ Miss Planet International 2024 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកទី៤ កាន់តែកៀកមែនទែនហើយ។ អ្វីដែលកាន់តែធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ Daniella ជា Miss Planet Sweden 2024 បាននិយាយជាភាសាខ្មែរបានយ៉ាងល្អជាពិសេសគឺបានបង្ហាញអារម្មណ៍រំភើបរីករាយដែលជិតបានមកឃើញប្រាសាទអង្គរវត្តផ្ទាល់ភ្នែក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg878O216YWdOsFBllAe6aDoIt2VjJY6HIotwojb87CcqFiQDLZBamE-wnWik96B880zAO6543PNdP3hPtxzq1hM7TxG6HOOrtj50pR4Juo4xK9FelcIj4IOL7z2evYKufB72WY1Ghmiq74hMZkYlE8_qibRY-1C5ripRoPdGkp-IsKaBf_ZwQVOzyhswbo/s1800/image_2024-10-16_13-29-32.png

Daniella Lundqvist Miss Planet Sweden 2024 បាននិយាយជាភាសាខ្មែរថា «សួស្តីប្រទេសកម្ពុជា ប្រទេសមានបេះដូងធំ ខ្ញុំឈ្មោះ Daniella មកពីប្រទេស Sweden ខ្ញុំរីករាយណាស់ដែលបានក្លាយជាបេក្ខនារី Miss Planet International ខ្ញុំនឹងទៅប្រទេសកម្ពុជាក្នុងខែ November នេះ កុំភ្លេចគាំទ្រអូនផងណា យេ អូនជិតបានទៅអង្គរវត្តហើយ Bye ……» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfAqxloAR_urG_jBXRheQ3zSeY71URxCVniCC6Fh5EpFXPcEU5rIF-n4HDqw7Aoo_-1rKq6N47iIRlcyWbUuJNCE6720eYkww2Sxwo8gxWTGaQWOzwW7E-Uwu_V5q6RxdUPW7o4jSQ8AyHmfl9ZyKPHyjhAq3ETHKNpkiA5NFtOxv9yx49GaA3MAJnVOJJ/s1350/Snapinsta_app_356258821_831267334999852_7553462231962995752_n_1080.jpg

ការនិយាយជាភាសាខ្មែររបស់បវរកញ្ញាភពផែនដីប្រទេសស៊ុយអែតប្រចាំឆ្នាំ២០២៤ នេះបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងពាក្យរីករាយស្វាគមន៍ចំពោះបវរកញ្ញារូបនេះពីប្រជាជនខ្មែរដែលនឹងមានវត្តមានប្រកួតនៅលើទឹកដីកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCoxiBFPWiCTPLWq73ypoG5YOoz-t-DFWFvQQ-P8ukaLYtDaDxrRmBTN7w_AoE_jgCJ59Q-WrnPhuHf2YTTr7W9_FNscRhLjJMDhVmTNlL-f_lItF1KfcvoI2YJx_6dNsFdJLDPL6FcP5wWM1lV8mpEDQpFKzlRvVDNEqMJREbnkUifQf1t1PbQJEijFz3/s1350/Snapinsta_app_455241007_812466877740076_5830495977729242880_n_1080.jpg
តាមការបញ្ជាក់របស់ស្ថាប័ន MPI Daniella Lundqvist មានអាយុ ២៥ ឆ្នាំ ហើយនាងមានបរិញ្ញាបត្រផ្នែករចនាអន្តរកម្ម ហើយបច្ចុប្បន្នកំពុងសិក្សាថ្នាក់អនុបណ្ឌិតផ្នែកនវានុវត្តន៍តាមរយៈអាជីវកម្ម វិស្វកម្ម និងការរចនា។ នាងធ្លាប់បានធ្វើការប្រកួតអន្តរជាតិចំនួន ៥ ដងហើយវាជាចំណង់ចំណូលចិត្តរបស់នាង។ Daniella ចូលចិត្តកម្មវិធីប្រកួត ព្រោះវាផ្តល់ឱកាសឱ្យនាងក្នុងការធ្វើដំណើរ បទពិសោធន៍វប្បធម៌ថ្មីៗ និងជួបមនុស្សអស្ចារ្យជាច្រើន។ នាងក៏ស្រលាញ់សុខភាពផ្លូវចិត្តដែរ ហើយនាងបានធ្វើជាអ្នកស្ម័គ្រចិត្តសម្រាប់អង្គការ ដែលផ្សព្វផ្សាយការយល់ដឹងអំពីជំងឺធ្លាក់ទឹកចិត្ត និងការងារដើម្បីកាត់បន្ថយអត្រាធ្វើអត្តឃាត។លើសពីនេះ នាងចង់ក្លាយជាអ្នកលើកទឹកចិត្តដល់អ្នកដទៃ ហើយនាងប្រាថ្នាចង់ក្លាយជាមនុស្សដែលនាងត្រូវការនៅពេលនោះ។ ជាមួយនឹងតំណែង Miss Planet Sweden 2024 នាងសង្ឃឹមថានឹងជំរុញទឹកចិត្តអ្នកដទៃឱ្យក្លាហាន និងរឹងមាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEie5iBIJckGwnQ-cL0vv1XEa1zcePU6tRXWvb8eSHXE2QhpuO5cQONLPWrpTL5U5AzF33MdFAmBfaYiWjo5j4t-7qOovUGNfIbgmyJy9ndLOYBRGS3t7UDAerx7HPjQswNYW7U12xFp1wzfC0vXQwyFiGmmFM810qQPOIlGG3Z47Juvv8cgDL5McQKP1iHa/s1350/Snapinsta_app_457020255_389189197249331_4502064499460418682_n_1080.jpg

បវរកញ្ញាភពផែនដីអន្តរជាតិ ឆ្នាំ២០២៤ ឬជាភាសាអង់គ្លេសហៅថា Miss Planet International 2024 ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះជាលើកទី៤ នឹងត្រូវប្រព្រឹត្តិទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ខណៈមានបេក្ខនារីចូលរួមប្រកួតជាង៧០នាក់ផងដែរ៕

សមត្ថកិច្ចដុះក្បាលពោះធំ នឹងមិនអនុញ្ញាតឱ្យចេញធ្វើការខាងក្រៅ

0

ចាប់ពីពេលនេះតទៅ មន្រ្តីសមត្ថកិច្ចដែលមានក្បាលពោះធំ នឹងមិនត្រូវបានអនុញ្ញាតឱ្យទៅប្រតិបត្តិការនៅខាងក្រៅទៀតនោះទេ នេះបើយោងតាមអ្នកនាំពាក្យ ឯកឧត្តម​អភិ​សន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTwmtmYmx0H9Eb8sMXm17GEcsTxBNjcOAHoykdb1fq-kMljO8lw4qtHy5SgAO5B_rmnc3pp4nDuut-_ap80H5qLkPE53i-OgoNai7ly3gwOIxIehX6aAL9IQvEoBgGRkxSQgTM8sdYwRPYjpTMa1cwzCnvuQjEOZBASbQ1hVPb6Ti2Ejj5DlVA9sfUaukk/s1024/image_2024-10-16_16-15-33%20(2).png

ថ្លែងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម​អភិ​សន្តិបណ្ឌិត បានលើកឡើងថា៖”មន្ត្រីដែលមានក្បាលពោះធំជ្រុលមានតិចតួចប៉ុណ្ណោះ ធៀបនឹងកម្លាំងសរុប ហើយចាប់ពី​ពេល​នេះ​ទៅ ពួកគេនឹងមិន​ឱ្យ​ចេញ​ធ្វើការ​ខាងក្រៅ​ទៀត​ទេ​ជា​ពិសេស​ការងារ​ចរាចរណ៍ និង​ប្រតិបត្តិការ​នានា”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlvWhiIlmc5PtwbMIe2RCE_jVDao9C9dYW7bFV1cPIR3vDBCY1F-HbUvqEMmidRsNORzT5rCZ_OsnOzG60E1854qdknc5Cpq-fYtJv5yqoiomm3209bj_EEAk78yOHX9sKERprW3VErhHYO4qM0PabeF57X-H8u9mOSq4yhoZ3jJ5WTT4vtrv5zHH_BKJF/s1280/image_2024-10-16_15-53-49.png

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃរូបនេះ ក៏បានសង្កត់ធ្ងន់ទៀតថា៖”ក្បាលពោះមិនគួរធំពេកនោះទេ យ៉ាងហោចណាស់ឱ្យបានសមរម្យ សមនឹងភ្នែកមហាជន ហើយការដែលមានក្បាលពោះធំ នឹងធ្វើឱ្យការបំពេញការងារមិនបានល្អ និងមិនរហ័សរហួននោះទេ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0W_hR3evI9kHyUGZU1ePDuIPrmdWEpOsCIeq2kchJHM6qd55phPs4C2LtYIRnj3LPqDwMsXN1zrpjLjQX6VoqWINri0sMk0rtdgoLxvmNpxOGEnoksBbh8gDgUOihraTeEETvh_AUMeG-WfZ5sMUfI4iS7HQcFzZcM2VGVJlMyXgpB5Yr0qV1PpyNewRb/s1200/image_2024-10-16_16-18-07.png

ជុំវិញករណីនេះ ឯកឧត្តម​អភិ​សន្តិបណ្ឌិត ក៏បានផ្ដល់ជម្រើសឱ្យហាត់ប្រាណ និងកាត់បន្ថយរបបអាហារដែលងាយនឹងឡើងគីឡូជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnoe9WWkj7GlB5_YA9ZCzFSDQ1JMofJl6dVuzhG805AaFfE4CDoR9n_Xal_lgQHCjk8abQFjdDvBoS1Q-G7zPtuKdE0pa00Ip6ePaO9QVClimzHQTOxXUxkKkXkqzQT7coNlbXJWebitL8-5VQrQKJ3-P2i5Eywde6lwHgBYGGtSBZT_FsH_8p91snP8f1/s1280/image_2024-10-16_16-15-33.png

គួរបញ្ជាក់ផងដែរថា ចាប់ពីពេលនេះទៅ មន្រ្តីសមត្ថកិច្ចដែលមានក្បាលពោះធំ នឹងត្រូវឱ្យធ្វើការក្នុងការិយាល័យ ដោយអ្នកចង់ចេញប្រតិបត្តិការការងារខាងក្រៅ ត្រូវតែហាត់ប្រាណឱ្យមើលទៅសមរម្យ៕

ស្ពាយឈ្មោះមេម៉ាយកូន១ ពេជ្រ សូលីកា ត្រូវគេមា.ក់ងា.យថាមិនជោគជ័យបើគ្មានការជួយជ្រោមជ្រែង

0

តារាចម្រៀង ពេជ្រ សូលីកា ក្រសោបភាពល្បីល្បាញយ៉ាងខ្លាំងនាពេលនេះតាមរយៈបទចម្រៀងចេញចុងក្រោយនេះមានចំណងជើងថា «បើអូនជួបគេ» ដែលកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ១លើយូធូប។ សន្ទុះនៃការគាំទ្រពីហ្វេនៗតារាចម្រៀងរូបនេះក៏បានទម្លាយពាក្យសម្តីមា.ក់ងា.យព្រោះតែនាងស្ពាយឈ្មោះមេម៉ាយកូនមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgxr8DWq5oDUCOD58dc3lrWRfkt-NWav0NZl242aUr-eKaspSIP80v4ZOAGdxnRTlcyxyaO1Kcri5uqQpEAFy4yi9g_ksF5hl5ROldYVOjEYKzFswxAXVf-LQyqVnxjrdjVDWwBxPRRZUlDEje8CrtNOKCUZQ-IcoK03aokxdD-Tp89Ipuhj47_tRtjoUF/s2048/image_2024-10-16_11-52-23.png

នៅល្ងាចថ្ងៃទី១៥ តុលា ពេជ្រ សូលីកា បានបង្ហោះរូបភាពការសម្តែងរបស់ខ្លួនដោយបានបង្ហើបប្រាប់ទស្សនិកជនថា «ពាក្យសម្ដីដែលអ្នកធ្លាប់មើលងាយខ្ញុំ “ខ្លួនមេម៉ាយហើយមានកូនទៀត គ្មានអ្នកណាចង់យកធ្វើការជាមួយទេ បើគ្មានការជួយពីអ្នក“ ពាក្យសម្ដីអ្នកវាមិនបានបំផ្លាញជីវិតខ្ញុំទេ តែវាបានបំផ្លាញទឹកចិត្តបេះដូងដែលគោរពស្រលាញ់របស់ខ្ញុំដែលធ្លាប់មានចំពោះអ្នក។ ភាពជោគជ័យរបស់ខ្ញុំបានមកពីការមើលងាយរបស់អ្នក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjY31SAprFrfTpWnl9Zs7j9hnJPsK2mfn9zTCX8riUSTDmHexBjdQZl-4rMb7E8Uv6esMeofvQR0cSqMD6mIn4oCmQsXYyxqZzvYKy760HNrh5jKch_Q4I8TRjRJuGhXYqJzuxp8jt9CN1I3TZVtzHqnLQteNuOnd2NlnlGwiYP3DukGVgscKXCLkkX4zE7/s1800/image_2024-10-16_11-52-24.png

ការបង្ហោះនេះអ្នកគាំទ្រជាច្រើនបានចូលរួមលើកទឹកចិត្តនិងបង្ហាញសេចក្តីស្រលាញ់ចំពោះតារាចម្រៀង ពេជ្រ សូលីកា ផងដែរ។ បទ «បើអូនជួបគេ» ជាស្នាដៃថ្មីរបស់ ពេជ្រ សូលីកា ដែលបានទម្លាក់កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។ រយៈពេលប៉ុន្មានថ្ងៃនេះបទនេះផ្ទុះការគាំទ្រយ៉ាងខ្លាំងខណៈមានស្តាប់ជាង៨០០Kហើយនិងកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ១នៅលើបណ្តាញសង្គមយូធូបកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgD07pp2-FltZN2zYnx8hFKQ0LZuTpFgeD5jrMS6uZ8TeHQx7lnOC2Q1U73B3bPD0-Xo40_6-oEm1hal-LdPtOnGsRjIOc75y0_uBu3qJN1iB3xM0ruHOegBnmFuo5PVU-ERcMAlQ6MzMdFL4SYaOKKGCxzKjB2BdUQP29AcPnIcu7vScGjd9r1-TJJIBTK/s1800/image_2024-10-16_11-52-27.png

ទោះបីជាពេលនេះ ពេជ្រ សូលីកា មិនស្ថិតក្នុងផលិតកម្មធំក្តី ប៉ុន្តែគេសង្កេតឃើញថានាងនៅតែក្តោបប្រជាប្រិយភាពខ្លាំងមិនធម្មតាលេចមុខតាមកម្មវិធីនានាជាច្រើនហើយរាល់បទចម្រៀងនាងមួយៗទម្លាក់នៅលើទីផ្សារតែងតែផ្ទុះការគាំទ្រមានអ្នកស្តាប់ខ្ទង់លាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLVWMO9Dg6SeESOjAQXp63eG2m4BWETTKJow614dKkum5rtLbrw1jFhh2Fa0xKkivhixvo0kX7G8kH7VMsXM-1H_PCb8boxlNkk67IcbO4DaZAtQ7gjQEOKBH2DSWc3UJrZUo7W4SGH8c4DSSWUZCRJ3_5snhdx8pzpkDiEkjm9kkE4nRToOB2qYjUSJ7G/s1799/image_2024-10-16_11-52-19.png

គួរបញ្ជាក់ថា អតីតគូដណ្តឹងពេជ្រ សូលីកា បានប្រកាសជាសាធារណៈចែកផ្លូវគ្នាកាលពីកក្កដា ឆ្នាំ២០២២ ដោយបន្សល់នូវដំណក់ឈាមរួមគ្នាមានកូនប្រុសម្នាក់។ បច្ចុប្បន្នលោក គីម ហាន កំពុងមានទំនាក់ទំនងស្នេហាថ្មី ខណៈ ពេជ្រ សូលីកា នៅមិនទាន់ប្រកាសពីចំណងស្នេហ៍ថ្មីឡើយ៕

V40 Series បានសម្ភោធជាផ្លូវការនៅថ្ងៃទី14 ខែតុលាក្នុងការសហការជាមួយកញ្ចក់លែន ZEISS ព្រមទាំងចាប់ផ្តើមបើកការកក់ទុកមុនចាប់ពីថ្ងៃនេះតទៅ

0

នៅក្នុងការ​វិវឌ្ឍន៍ដ៏គួរឱ្យរំភើបសម្រាប់អ្នកចូលចិត្តស្មាតហ្វូន vivo សូមជម្រាបជូនថា V40​ Series ថ្មីនេះ បានបើកសម្ភោធជាផ្លូវការនូវ​ V40 Series ដែលសហការជាមួយក្រុមហ៊ុនអុបទិកដ៏ល្បីល្បាញម៉ាក “ZIESS” ព្រមទាំងបើកទទួលការកក់ចាប់ពីថ្ងៃទី14ខែតុលាឆ្នាំ 2024 នេះតទៅ ។ កិច្ចសហការនេះសន្យាថានឹងលើកកម្ពស់ ការថតរូប ការថតវីដេអូតាមរយៈទូរស័ព្ទទៅកាន់កម្រិតថ្មីមួយទៀត​ ដោយរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាទំនើបជាមួយនឹងការរចនាពិសេស។ ព្រឹត្តិការណ៍ដ៏រំភើបនេះនឹងមានការចូលរួមពីគ្រូបង្វឹកប្រព័ន្ធផ្សព្វផ្សាយររបស់យើង លោក Jerry Thai ដែលនឹងបង្ហាញពីមុខងារពិសេសនៃ V40​ Series ក៏ដូចជាមានការចូលរួមពី តារាល្បីៗដូចជា កញ្ញា  SK និង​ កញ្ញា MINA ដែលបង្ហាញពីភាពស្រស់ស្អាតរបស់ស្មាតហ្វូន V40 Series ថ្មីផងដែរ។​https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxTaTgKWyv-vZVRURPibfm-6L7d0J_rC5asVKmuYwXve3ZyFHpayvh9V255EiwHWD5AY3-olRI-Z_PRDMssTrv390buT3n2rTNJn_JgSa5OKscTQDuRKATGQVKS-uHvGspwFErB5rK7tUGGBZZFrpCN2MkwLf0_r70vP7IOnXDG41VFg6zfQ-ScNlQhIB3/s1920/V40-Launch-Event-KV_Peach_Horizontal_RGB_1920-x-1080.jpg

លក្ខណៈសំខាន់ៗនៃ V40 Series

    • V40 5G ZEISS Co-Engineered Imaging System:​
      ZEISS គ្រប់កាមេរ៉ាគោល រួមមានកាមេរ៉ាគោល ZEISS OIS ទំហំ 50 MP, កាមេរ៉ាទំហំ 50 MP ZEISS ultra wide-angle និងកាមេរ៉ាទំហំ 50 MP ZEISS Group Selfie។
    • V40 Lite ស្មាតហ្វូនស្តើងក្នុងទំហំថាមពលថ្មធំដ៏ទៅ 5000mAh :
      លើសពីនេះទៀត V40 Lite ភ្ជាប់មកជាមួយការធានាអាយុកាលថ្មរយៈពេល 4 ឆ្នាំដ៏គួរឱ្យចាប់អារម្មណ៍ ដែល​ធានាបាននូវភាពជឿជាក់រយៈពេលវែងសម្រាប់អ្នកប្រើប្រាស់។
    • AI Aura Light: មុខងារនេះនឹងប្រើប្រាស់ AI ដើម្បីបង្កើនប្រសិទ្ធភាពលក្ខខណ្ឌពន្លឺ ដោយធានាថារាល់ការបាញ់ពន្លឺត្រូវបានបំភ្លឺយ៉ាងល្អឥតខ្ចោះ ដោយមិនគិតពីបរិស្ថានសម្រាប់ V40 5G និង V40 Lite។
    • ពណ៌របស់ V40 Series : V40 5G នាំមកជូនលោកអ្នកនៅជម្រើស2 ពណ៌គឺ Sunglow Peach និង Stellar Silver ដែលមានភាពថ្លៃថ្នូរ និងឆើតឆាយជាពណ៌មិនចេះសាំ រីឯ V40 Lite ក៏មានជម្រើស2 ពណ៌គឺ Titanium Silver និង Dynamic Black។
    • ​មុខងារ AI នៅក្នុង V40 5G និង V40 Lite: ម៉ូដែលទាំងពីរនឹងរួមបញ្ចូលមុខងារ AI កម្រិតខ្ពស់ បង្កើនបទពិសោធន៍អ្នកប្រើប្រាស់តាមរយៈមុខងារឆ្លាតវៃ ដែលសម្របខ្លួនទៅនឹងគំរូនៃការប្រើប្រាស់នីមួយៗ ដោយធ្វើឱ្យរូបភាពកាន់តែមានភាពប្រសើរឡើង និងលុបវត្ថុដែលមិនចង់បានចេញជាមួយនឹង AI Enhance និង AI Erase។
    • កម្រឹតបង្ហាញអេក្រង់ : V40 Series​មានអេក្រង់រស់រវើកជាមួយនឹងគុណភាពបង្ហាញខ្ពស់ ផ្តល់នូវបទពិសោធន៍ទស្សនីយ៌ភាពដ៏អស្ចារ្យសម្រាប់វីដេអូ ហ្គេម និងកិច្ចការប្រចាំថ្ងៃ។
    • ប្រត្តិបត្តិការ : V40​5G​បំពាក់ដោយប្រព័ន្ធដំណើរការចុងក្រោយបង្អស់ជាមួយ Qualcomm Snapdragon 7 Gen 3 និង RAM 12GB + ROM 256GB (RAM ជំនួយ 12 GB ) ។ V40​5G សន្យាថានឹងផ្តល់ដំណើរការយ៉ាងរលូន ទោះបីជាបើកកម្មវិធីច្រើនក្នុងពេលតែមួយ ប្រកបដោយប្រសិទ្ធភាពខ្ពស់សម្រាប់ទាំងអ្នកប្រើប្រាស់ទូទៅ និងអ្នកចូលចិត្តបច្ចេកវិទ្យាទំនើប។ រីឯ V40 Lite នាំមកជាមួយនឹង​បន្ទះឈីប Snapdragon 685 ជាមួយទំហំ 6nm CPU 8-core ការពារភាពរលូនរបស់អ្នក និងមានពិន្ទុតេស្ត 370,000+។
    • អាយុកាលថ្ម: V40 5G​ មកជាមួយនឹងថាមពលថ្ម BlueVolt 5500mAh រួមជាមួយបច្ចេកវិទ្យាសាកថ្មលឿន 80W អ្នកប្រើប្រាស់អាចរីករាយជាមួយការប្រើប្រាស់រយៈវែងដោយមិនចាំបាច់សាកថ្មជាប្រចាំ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcYo20EmHizIrejRdujrz8I1iCFWqPnI9r6Zes-DZVlCgjlLzk3YGn5bSb7uA-fApouodNkhxI4yfJwQZRPoVhR9HThX_yqZdPGH4AD_L4HDG1DiHtb7ecXq1bYOkTTCbh3FGgPcV8a98MlTMZbUFvUOEksSSgeuiSkwtfET4IeebvIdyXTpJdWOZznptr/s5000/vivo-V40%20Lite-All%20Specs%20Infos.jpg

សេចក្តីលម្អិតពី V40 Series

 

សេចក្តីលម្អិតនៃការកក់ទុកជាមុន

ចាប់ពីថ្ងៃទី 14 ខែតុលានេះ អតិថិជនអាចបញ្ជាទិញទុកមុនស្មាតហ្វូន V40 Series តាមហាងដៃគូរបស់ vivo ទូទាំងប្រទេសកម្ពុជា។  ការបញ្ជាទិញទុកមុនមិនត្រឹមតែឆាប់ទទួលបានការប្រើប្រាឆាប់ប៉ុណ្ណោះទេ ប៉ុន្តែភ្ជាប់មកជាមួយកាដូពិសេសនិងសេវាកម្មក្រោយពេលលក់ដ៏ល្អផងដែរ។ អតិថិជនដែលមានចំណាប់អារម្មណ៍ចំពោះ V40 Series អាចមកពិនិត្យមើលផ្ទាល់នៅតាមបណ្តាលហាងដែលនៅជិតខ្លួន ក្នុងការបញ្ជាទិញទុកមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1WzFLCoNaDT7DrfOCbRlrVaxluzIS9kB1PirkPKItokNROPhyBEp73rVTNIzCst81dXSDvZWn9_tKBaL4egG6G3XyCIpjUhndrmcnzYH7zWgs7gOUmIFKIjUoJUIT3abSMtgI1ibZckbtV9FmkmTvs5smOqzqus80A60iPvt7z4s8f8-sVjn4Uz-pLD3I/s1280/photo_2024-10-14_23-27-27.jpg

ព្រឹត្តិការណ៌ខ្លះពីកម្មវិធីសម្ពោត

ក្នុងអំឡុងព្រឹត្តិការណ៍សម្ពោធ V40 Series លោក Jerry Thai ដែលជាគ្រូបង្វឹកប្រព័ន្ធផ្សព្វផ្សាយរបស់យើងនឹងផ្តល់ការបង្ហាញស៊ីជម្រៅអំពីមុខងារពិសេសរបស់ V40 Series ដោយបង្ហាញពីបច្ចេកវិទ្យាច្នៃប្រឌិតដែលធ្វើឱ្យស្មាតហ្វូនទាំងពីរ មានភាពខុសប្លែកពីស្មាតហ្វូនដែលមានការប្រកួតប្រជែងនៅក្នុងទីផ្សារ។​សម្រាប់ព័ត៌មានបន្ថែម  សូមរង់ចាំមើលព័ត៌មានថ្មីៗ នឹងកាលបរិច្ឆេទចេញលក់ជាផ្លូវការ ព្រមទាំងត្រៀមទទួលយកបទពិសោធន៍អនាគតនៃបច្ចេកវិទ្យាស្មាតហ្វូនជាមួយនឹងម៉ូឌែល V40 Series របស់ vivo!

ការចាប់ផ្តើមនៃ vivo V40 Series គឺជាជំហានឆ្ពោះទៅមុខដ៏សំខាន់នៅក្នុងបច្ចេកវិទ្យាស្មាតហ្វូន ជាពិសេសនៅក្នុងវិស័យថតរូបទូរស័ព្ទ។ ជាមួយនឹងការសហការរួមគ្នាជាមួយ ZEISS V40 Series ត្រូវបានកំណត់ធ្វឲ្យអ្នកប្រើប្រាស់ចាប់អារម្មណ៍ជាមួយនឹងមុខងារច្នៃប្រឌិត និងដំណើរការដ៏ល្អឥតខ្ចោះ។ កុំឲ្យខកខានឱកាសនេះដើម្បីស្ថិតក្នុងចំណោមអ្នកដំបូងគេដើម្បីទទួលបានបទពិសោធន៍ស្មាតហ្វូននេះដោយការបញ្ជាទិញជាមុនចាប់ពីថ្ងៃទី 14 ខែតុលា។ សម្រាប់ព័ត៌មានបន្ថែម សូមពិនិត្យមើលទំព័រហ្វេសប៊ុកផ្លូវការរបស់យើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvCCJFktFqW6FEB0SX0wh6I1Rov3Dr5oUThUrpQACbTWZI3yT9rFr6VNvz6HjMfE0NFoDFhcWOvJQJjpDhUNM-Wpcq8CTVdSJpRl-bM6MIM1WZq76glMCW3LjIbH-DpISbWU9Z9gbkN2j8v60hvzFRIkdl-v7w08WnSrBuE9oXfjINJV_GApR-WEbOy3-w/s5000/vivo-V40-All%20Specs%20Infos.jpg

មកដឹងពីវិធីសាស្ត្រចិញ្ចឹមកូនដ៏ឆ្លាតវៃរបស់មហាសេដ្ឋីពិភពលោក Elon Musk

0

Elon Musk បច្ចុប្បន្នមានកូនសរុបទាំងអស់ ១២ នាក់ហើយគឺប្រុសចំនួន ៩ និងស្រីចំនួន ៣ ។ នៅក្នុងបទសម្ភាសន៍មួយលោក Elon Musk ដែលជាមហាសេដ្ឋីលំដាប់ទីមួយរបស់ពិភពលោក បានចែករំលែកបទពិសោធន៍ចិញ្ចឹមកូនៗរបស់លោកថា លោកតែងតែព្យាយាមដាក់សម្ពាធលើពួកគេជានិច្ច ដើម្បីឱ្យពួកគេក្លាយជាមនុស្សរឹងមាំ និងចាស់ទុំតាំងពីក្មេង ដែលនេះគឺជាវិធីសាស្រ្តអប់រំត្រូវបានចាត់ទុកថាមានប្រសិទ្ធភាពបំផុតក្នុងការចិញ្ចឹមកូនៗរបស់លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYBz-EaIpCFzhL4zfQjxovX1IT803P87BaQQ0BybyPey0kyYxlC7HJCK5QJLw-f29LbQF4Nrl27h03QCQqGqzl3ZZv5FIZ3l_DSTyNFTSyzGV1SJRUgblHAmK6SuuVv3-Oe5DWecp6oSs6gH85CneuWDhg6jY2JMuB2MJsQ94DwF3etwkNuQfW_Fod1LwR/s1200/image_2024-10-16_15-08-54.png

មហាសេដ្ឋីវ័យ ៥២ ឆ្នាំរូបនេះបានបន្តថា ដើម្បីអភិវឌ្ឍកូនៗឱ្យមានសមត្ថភាពពេញលេញគ្រប់ជ្រុងជ្រោយ និងឆ្លាតវៃ កុមារត្រូវតែជួបប្រទះនឹងបញ្ហាប្រឈមជាច្រើនក្នុងជីវិត មានន័យថា លោកមិនដែលបំពេញបំណង ឬឱ្យវត្ថុអ្វីមួយទៅពួកគេឡើយ បើទោះបីជាក្មេងៗសុំអ្វី ឬចង់បានអ្វីមួយ គឺគាត់មិនដែលទិញ ឬប្រគល់ឱ្យនោះទេ។ លោកបាននិយាយថា លោកធំឡើងក្នុងស្ថានភាពលំបាក ដូច្នេះលោកក៏បង្រៀនកូនៗឱ្យស្គាល់ភាពលំបាកដូចលោកដែរ។ មហាសេដ្ឋីរូបនេះបានបន្តទៀតថា លោកមិនចង់ឱ្យក្មេងៗមានភាពស្រណុកសុខស្រួលនោះទេ បើកាលណាពួកគេធ្វើបែបនេះ ក្មេងៗនឹងក្លាយជាមនុស្សទន់ខ្សោយហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizKU2eUhS9IH48q3QkZsp3yCQ4_M0k3utMyfP4ZTHEqg3eTixut0foFG560CYwMp_K6qROT2jB51088Vy7aFYZU7-Uy69f6IM_327SnvI1xaN7Jq3ZtgCcAIXaGNJOIXrOy44chVtkXx-Hcqu8XYlqBIHYnjcqaMaPvMufA9uK1ySp1M5wjFW5F_br-9GX/s1500/image_2024-10-16_15-08-55.png

ហេតុនេះហើយបានជាលោកជ្រើសរើសឱ្យកូនរបស់លោកទទួលបានការអប់រំតឹងរ៉ឹងបំផុត ដូចជាត្រូវទៅរៀនជារៀងរាល់ថ្ងៃ ក្រោកពីគេងឱ្យបានលឿនបំផុត ទៅរៀនឱ្យទាន់ពេលវេលា ចេញពីរៀនត្រូវធ្វើកិច្ចការផ្ទះ និងជួយការងារផ្ទះ ត្រូវរៀនសិក្សាស្វែងយល់ពីបច្ចេកវិទ្យាថ្មីៗជានិច្ច ទោះបីក្មេងៗមិនចង់ក៏ដោយ ដែលវិធីសាស្រ្តអប់រំនេះគឺដើម្បីឱ្យកុមារក្លាយជាមនុស្សឯករាជ្យ និងចាស់ទុំជាងមុន។ ទោះជាយ៉ាងណានៅសល់ពេលវេលាជាច្រើនទៀត លោក Musk បានលើកទឹកចិត្តកូនរបស់លោកឱ្យទាញយកអត្ថប្រយោជន៍ពីអ៊ីនធឺណិតដើម្បីសិក្សាដោយខ្លួនឯង និងស្វែងយល់ពីពិភពលោកខាងក្រៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi30jN5cKTj8NCqYAoww7E9XpXVoo2o3huP2fouuz63lhvORlXm9pG7NpBYEhV-iYKLwFpX4w3Ig2S5GhG3H56hew8CakNcbFCTzDbrtPFQg1Jj33eAbePA5YnXnFlpR0Uk016OZ07RJ9beqOQd2Y3If-S2pCxtRM_OACGY81xUdMmJUd2Uhi0zPFLP0p6T/s2914/image_2024-10-16_15-08-56.png

លោកសង្កេតឃើញថា សព្វថ្ងៃនេះ ក្មេងៗបានរៀនអ្វីៗជាច្រើនតាមរយៈ YouTube និងប្រព័ន្ធផ្សព្វផ្សាយសង្គម ដូច្នេះអ៊ីនធឺណិតគឺកំពុងក្លាយជាឧបករណ៍អប់រំដ៏សំខាន់បំផុតមួយសម្រាប់ក្មេងជំនាន់ក្រោយ។ ហេតុនេះត្រូវឱ្យកុមារមើល និងស្វែងយល់ពីពួកវាឱ្យច្រើនទើបជាការល្អ។ កាលណាកុមារមិនដែលដឹងពីពិភពលោកខាងក្រៅ ឬបិទសិទ្ធមិនឱ្យមើលទូរស័ព្ទ ឬបច្ចេកវិទ្យាអ្វីទេនោះ ពួកគេគឺមិនឆ្លាតនោះទេ នេះបើយោងតាមសម្តីរបស់លោក Elon Musk ៕

ស្បែកជើងឆ្លាតវៃ រីករួមតាមទំហំជើងជួយឱ្យប្រើប្រាស់បានយូរ និងមិនខ្ជះខ្ជាយប្រាក់ទិញថ្មី

0

យុវវ័យ គឺជាវ័យមួយដែលរាងកាយនឹងផ្លាស់ប្តូរខ្លាំងបំផុត ក្នុងនោះយុវតីចាប់ផ្តើមមានចង្កេះសមនឹងរូបរាង, លូតកម្ពស់, ឡើងទម្ងន់ ហើយមានដៃ-ជើងវែង ។ រីឯយុវជនវិញ ចាប់ផ្តើមមានពុកមាត់, ឆ្អឹងរឹងមាំ, ឃើញសាច់ដុំកាន់តែច្បាស់ ហើយទំហំជើងក៏កើនឡើងដែរ ។ ហេតុនេះ ការប្រើប្រាស់សម្ភារៈរបស់យុវវ័យបានផ្លាស់ប្តូរទៅតាមរូបរាងរបស់ពួកគេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZn-vKjOAJuerOoXyFNwxCeHeTbd1_D1bV-B1unoWFhT6wGuctO2GhY95DWdDlpNWoqwQapu2VM8uergMHhCZA8cqa8hExBmvRLks0VwkChdOgSGvWuZqtXiFga3ZP8xmtwYBO_ozjTQoY9_L2iaCzyH-qmY5FZM9hNHPbcmbfquZYnDxx2IrGiUhuMd92/s1280/image_2024-10-16_15-04-59%20(2).png

នៅឆ្នាំ២០២៤ មានស្បែកជើងប្រភេទថ្មីឈ្មោះ «UNOS by Sz» ដែលត្រូវបានផលិតឡើងប្រកបដោយភាពច្នៃប្រឌិត ។ ស្បែកជើងនេះអាចពង្រីកឱ្យធំបានតាមទំហំបាតជើងរបស់អ្នកប្រើប្រាស់ ហើយធ្វើឱ្យស្បែកជើងនេះមានលក្ខណៈខុសប្លែកយ៉ាងខ្លាំងពីស្បែកជើងចាស់ៗដែលពុំអាចពង្រីកទំហំ ។ អ្នកប្រើប្រាស់នឹងអាចពាក់វារយៈពេលយូរ និងមិនខ្ជះខ្ជាយប្រាក់ទិញស្បែកជើងថ្មី ។

UNOS គឺជាស្បែកជើងឃ្លុបផលិតពីសាច់ក្រណាត់ ដែលរចនាម៉ូដដោយ D’wayne Edwards គឺជាអ្នករចនាម៉ូដស្បែកជើងដ៏ល្បីល្បាញលំដាប់ពិភពលោក ។ អ្នករចនាម៉ូដស្បែកជើងរូបនេះ ធ្លាប់បានរចនាម៉ូដស្បែកជើងជាច្រើនប្រភេទ ដូចជា ៖ ម៉ូដ Tupac, Notorious B.I.G. និង Snoop Dogg ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQgRFDdfmFA3gwYUG8Nui4m3BVl5_b62dxenGULQEtcrEG0-B1FhdlDncFjPiLCLtFY79ZjrmobL4Yx_39vvYFcNDnRYfjzWfkgE5-zFFSBICld_7VPC9mVZWTpCMW8BLYQaFZomvX0u5hgVnqW2B6PnMRGtSY1sC3UFjaPArqRmbcN3UZj2iTVBACKttU/s1500/image_2024-10-16_15-04-59.png

ចំណែកពាក្យថា «UNOS» គឺជាពាក្យកាត់របស់ពាក្យ «U Need One Size» ដែលបញ្ជាក់ថា បើអតិថិជនទិញស្បែកជើងនេះពាក់ គឺពួកគេនឹងអាចពាក់វាជារៀងរហូត ជាពិសេស យុវវ័យ មិនថាពួកគេមានបាតជើងតូច ឬបាតជើងធំ ។

នៅផ្នែកខាងក្រោមស្បែកជើង គឺមានអក្សរ Z ដែលវាមានមុខងារពង្រីកស្បែកជើងឱ្យធំតាមទំហំបាតជើងរបស់អ្នកប្រើប្រាស់ ។ ស្បែកជើងនេះមានទម្ងន់ស្រាល ស្រួលពាក់, មានប្រហោងសម្រាប់ខ្យល់ចេញ-ចូល និងអាចពាក់បានទាំងយុវវ័យ និងមនុស្សចាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipk59LdELUl7nquwqTgfBN8KAMN2xjusYuq1nzb5qFCxMQMdBqVSJQQ9BwxnFBx_U7grApuC3Qi2RCrj9gJRlASxmE9wU7hCU3tSOkOd6KOa08ebAQgst_LaBSHstqVonfQMUWAkxujrWJecOKA4hLPwSMMP1T8teBWpz9Oq85HdVbPMANzduJcXEcyueE/s818/image_2024-10-16_15-05-00%20(2).png

ក្រៅពីនេះ ស្បែកជើង UNOS នឹងពុំប៉ះពាល់បរិស្ថានទេ ពីព្រោះយើងអាចពាក់វាបានយូរឆ្នាំ និងពុំបាំបាច់បោះចោលឱ្យក្លាយជាសំរាម ។ រីឯស្បែកជើងធម្មតា គឺក្រុមហ៊ុនត្រូវផលិតឱ្យបាន៤០ទំហំសម្រាប់ស្បែកជើង១ប្រភេទ ដើម្បីឱ្យពាក់បានចាប់ពីក្មេងរហូតដល់មនុស្សចាស់ ។ ប៉ុន្តែសម្រាប់ស្បែកជើងអាចពង្រីកទំហំបាន គឺក្រុមហ៊ុនផលិតត្រឹមតែ៨ទំហំប៉ុណ្ណោះ ហើយការពាក់ស្បែកជើងនេះអាចជួយកាត់បន្ថយការប្រើប្រាស់កម្លាំងពលកម្ម, កាត់បន្ថយការប្រើម៉ាស៊ីន និងវត្ថុធាតុដើមយ៉ាងច្រើន ។

ស្បែកជើងឃ្លុប UNOS ត្រូវបានគេដាក់លក់ហើយនៅឆ្នាំ២០២៤ គឺស្បែកជើងឃ្លុបសម្រាប់មនុស្សចាស់មានតម្លៃ៥០ដុល្លារអាមេរិក និងស្បែកជើងក្មេងមានតម្លៃត្រឹមតែ៣៥ដុល្លារអាមេរិកប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgk-v7YTO0FPlytA-uFoC0qJ2VirfpjVXtwzF4uFGTVfwPss8ksqtg1uKhGOuffIDDwz65r44Pe-fbi5Xnbp7xPsGDllRcnnXBUKdIvBYv9SxUcNnQydALGKH-lQM8K2TpXZcQgyT6z-mA7L5uDDhopmX2e5PzRWhyphenhyphenV7cNsbyHP2wqgOGVjq94PZKrcnihj/s1080/image_2024-10-16_15-05-00.png

គួរបញ្ជាក់ថា ក្នុង១ឆ្នាំៗ ក្រុមហ៊ុននានានៅលើពិភពលោក បានផលិតស្បែកជើងឃ្លុបប្រមាណ២ម៉ឺន៣ពាន់លានគូ ឬស្មើនឹងទម្ងន់២៨០តោនក្នុង១ឆ្នាំ ហើយស្បែកជើងជាង៩០% ក្នុងចំណោមនេះ ត្រូវបានគេបោះចោលឱ្យក្លាយជាសំរាមកប់ក្នុងដី ។

ហេតុនេះ ក្រុមហ៊ុននានាបានព្យាយាមផលិតស្បែកជើងឱ្យប៉ះពាល់បរិស្ថានតិចបំផុត ដូចជា ៖ ប្រើប្រាស់វត្ថុធាតុដើមធម្មជាតិ ឬបង្កើតកម្មវិធីទិញ-លក់ស្បែកជើងជជុះ ។ ដូចគ្នានេះ ក្រុមហ៊ុនផលិតស្បែកជើងធំៗបានគណនាពីការបំភាយឧស្ម័នផ្ទះកញ្ចក់ទៅលើបរិយាកាស ដើម្បីធានាថា ស្បែកជើងរបស់ពួកគេពុំប៉ះពាល់បរិស្ថាន ៕