Home ព័ត៌មានអន្តរជាតិ មួយប្រយោគរបស់នារីកូរ៉េធ្វើឱ្យផ្ទះលេខ២នៅមិនសុខ ខណៈនារីកូរ៉េថាចេះអានតែអក្សរខ្មែរទេ

មួយប្រយោគរបស់នារីកូរ៉េធ្វើឱ្យផ្ទះលេខ២នៅមិនសុខ ខណៈនារីកូរ៉េថាចេះអានតែអក្សរខ្មែរទេ

102
0

នារីកូរ៉េ ដែលជាអ្នកបង្កើតមាតិកាមួយរូបដែលមករស់នៅប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំបានបង្ហោះថាប្រជាជនណាដែលព្យាយាមបំបាត់ប្រវត្តិសាស្ត្រគ្មានភាពរុងរឿងធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនរបស់ផ្ទះលេខ២អុកឡុកនាងយ៉ាងខ្លាំង។ យ៉ាងណា នារីកូរ៉េថានាងចេះអានតែភាសាខ្មែរព្រោះនាង ចូលចិត្តរៀន និងអានតែអក្សរខ្មែរប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVPnrnejvWpFWOZkihRAYdx4bfvJbLuzcPceOH7S1_xmd_L6bAuxLArruKEdwYly30c8QXBnhSo5aPcDPhHLfnA25I99j2r1Dh2rYByZjVmsCQX6MD8vHJbV5KdZQx0Jc3zAOOq57tnUEHIthJxJQA6gRvjV_Fnfg236769fLFUNTKppdWPwt0YrU1fN0_/s1440/image_2024-10-15_16-07-19.png

កាលពីថ្ងៃទី១៤ ខែតុលា នារីកូរ៉េ បានបង្ហោះរូបដ៏ស្រស់ស្អាតស្ថិតក្នុងសំលៀកបំពាក់ប្រពៃណីខ្មែរ នៅមុខព្រះបរមរាជវាំងដោយបានដាក់ចំណងជើងថា «ប្រជាជនណាដែលព្យាយាមបំបាត់ប្រវត្តិសាស្ត្រ គ្មានភាពរុងរឿងទេ នាងខ្ញុំគាំទ្រ និងស្រលាញ់ប្រទេសកម្ពុជា»។ សំណេរខ្លីខ្លឹមរបស់នារីកូរ៉េបានបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកលេងបណ្តាញសង្គម ជាពិសេសគឺជាផ្ទះលេខពីរតែម្តងនៅមិនសុខនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAhhWNBkYe3SPjv44dC51xuaQakzqJgKt5zJOYpE5lUaK1mkLKxRbJjVt8spRHLo04uSMvD2ZoXtr_r59nDNX69xVuyk7ob9QQ4N87PUaFcPWmv6XF3M2rX0drJpJBAhyphenhyphen1QBwANPaFyD9dTRBuDa12uCyGa32Ag_nNH2-YZ4EEm5hjMAtD6wOwOnXt3nW4/s1440/image_2024-10-15_16-07-20.png

នៅថ្ងៃទី១៥ ខែតុលា នេះ នារីកូរ៉េ ក៏បានបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួនដែរថា មានខម្មិនថៃជាច្រើនចូលមកខម្មិនលើបណ្តាញសង្គមរបស់នាង។ នារីកូរ៉េ បានបង្ហោះថា «មានComments ភាសាថៃច្រើន តែនាងខ្ញុំចេះអានតែភាសាខ្មែរ ទោះមានគេCommentsច្រើនក៏នាងខ្ញុំមិនសូវចាប់អារម្មណ៍ដែរ ព្រោះនាងខ្ញុំចូលចិត្តរៀន និងអានតែអក្សរខ្មែរ
អរគុណក្ដីស្រលាញ់របស់បងប្អូនប្រជាជនខ្មែរ បើគ្មានអ្នកទាំងអស់គ្នា ក៏គ្មានវត្តមាននាងខ្ញុំក្នុងថ្ងៃនេះដែរ នាងខ្ញុំគ្មានអ្វីក្រៅពីពាក្យថាអរគុណនោះទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFc_qmMdxnO879vnQX1yqHwuqSf7bgwTG-UHxDJCHci59zMBpBHyIYpM-TLyeaI1Zfocw2NHS4nsPjQL5Oimghk1cfjehAZrKBwJz_Y0Ie9QE1gtrx8oguE-i0e-AJ5JAWbSv5s6iB3IK5OTZJIc9KwiaeZhDwEH1OjlzQswFCqfsygxrlMrMCG1YSGgL2/s1440/image_2024-10-15_16-07-23.png

ក្រៅពីការបង្កើតមាតិកានៅលើបណ្តាញសង្គម នារីកូរ៉េក៏មានជំនួញផ្ទាល់ខ្លួន និងមានការសិល្បៈមួយចំនួនផងដែរ។ នារីកូរ៉េ ទទួលបានការចាប់អារម្មណ៍លើបណ្តាញសង្គមតាមរយៈវីដេអូនានាដែលអ្នកនាងបាននិយាយជាភាសាខ្មែរ ញុំាអាហារខ្មែរ និងភ្លក់អាហារជាច្រើនរបស់ប្រទេសកម្ពុជាមានរបស់ខ្លះអ្នកនាងក៏ចូលចិត្តនិងរបស់មួយចំនួនអ្នកនាងមិនចេះញុំានោះទេ។ ក្រៅពីនេះ នារីកូរ៉េ បានបង្ហាញពីវប្បធម៌កំណើតរបស់ខ្លួនគឺវប្បធម៌កូរ៉េ រួមទាំងបង្ហាញពីវប្បធម៌ខ្មែរផងដែរ៕