Home ព័ត៌មានអន្តរជាតិ ស៊ុតមាន់ឡើងថ្លៃ អាជីវករថៃត្អូញត្អែរពីការបាត់បង់ចំណូលរបស់ខ្លួន!

ស៊ុតមាន់ឡើងថ្លៃ អាជីវករថៃត្អូញត្អែរពីការបាត់បង់ចំណូលរបស់ខ្លួន!

80
0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា ទឹកជំនន់លិចលង់ប្រទេសថៃរយៈពេល១ខែមកនេះ បានធ្វើឱ្យប៉ះពាល់ដល់ការដាំដុះដំណាំផ្សេងៗ ជាពិសេស ប៉ះពាល់កសិដ្ឋានចិញ្ចឹមមាន់ ដែលជាអាហារដ៏សំខាន់របស់ពលរដ្ឋថៃ ហើយគ្រប់លំនៅឋានទាំងអស់ពុំអាចខ្វះខាតស៊ុតមាន់ទេ ។ បច្ចុប្បន្ន អ្នកដើរផ្សាររអ៊ូរទាំថា ស៊ុតមាន់ឡើងថ្លៃខ្លាំងពេកបានប៉ះពាល់ដល់ការចំណាយប្រចាំថ្ងៃរបស់ពួកគេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_tG3QWC61dM0MIdfyaqJokpBqhfbYm6JYAIdMSYUhA5tDJaYZ1Rfp4zrEMYjtuS8H0eWJERm4KdnVbC6hDh717NGeMJHVKZopJ0wpBTMxK8dauhJytTNPaZYIMbaGqdxGxYSc-8yfRJon37T7rcE2LidoqYuRa273IF5QDsb0T8OoDXddZV7dPgEwcoYr/s1200/photo_2024-10-16_11-29-17%20(2).jpg

អាជីវករលក់អាហារកុម៉្មង់ជាច្រើននាក់និយាយថា ពួកគេរកស៊ីពុំសូវចំណេញទេ ស៊ុតមាន់ឡើងថ្លៃបានធ្វើឱ្យប៉ះពាល់ដល់មុខរបររបស់ពួកគេយ៉ាងខ្លាំង ដោយសារពួកគេបានចំណាយដើមទុនខ្ពស់ ប៉ុន្តែពុំហ៊ានដំឡើងថ្លៃអាហារ ខ្លាចបាត់បង់អតិថិជន ។ នៅពាក់កណ្តាលខែតុលា ឆ្នាំ២០២៤ តម្លៃស៊ុតមាន់បានកើនឡើងចំនួន ៥បាតក្នុង១ប្រអប់ បើធៀបនឹងដើមខែតុលា រួមមាន ៖

-ស៊ុតមាន់ទំហំលេខ ០ (ជាទំហំធំបំផុត) បានកើនឡើងពី ១៤៥បាត ទៅ១៥០បាតក្នុង១ប្រអប់
-ស៊ុតមាន់ទំហំលេខ ១ បានកើនឡើងពី ១៣៥បាត ទៅ ១៤០បាតក្នុង១ប្រអប់
-ស៊ុតមាន់ទំហំលេខ ២ បានកើនឡើងពី ១២៥បាត ទៅ ១៣០បាតក្នុង១ប្រអប់
-ស៊ុតមាន់ទំហំលេខ ៣ បានកើនឡើងពី ១១៥បាត ទៅ ១២០បាតក្នុង១ប្រអប់
-ស៊ុតមាន់ទំហំលេខ ៤ បានកើនឡើងពី ១០៥បាត ទៅ ១១០បាតក្នុង១ប្រអប់ និង
-ស៊ុតមាន់ទំហំតូចបំផុត បានកើនឡើងពី ១០០បាត ទៅ ១០៥បាតក្នុង១ប្រអប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRmHuGjElmiznYNGZPQGUIxKbkq-MnE_bNnpJPWxmNKdfgtpzAmqR75YIEHvtVQkwcLEVYKLP-8KWpCUEKz8SGWB7XBmIzpLi1wI_uEFM8JZbOKbb37AF6tE5zI7-j0fKkflA6cgRjfzF0wUejLaBOYEzki9KQTHeoYt7Xe7kUVUe1soaVEGomBL8eROBb/s1200/photo_2024-10-16_11-29-17%20(3).jpg

លោក ថាណាកន ចាកថាប់នេត ជាអាជីវករលក់ស៊ុតមាន់នៅខេត្តជ័យណាត និយាយថា នៅពាក់កណ្តាលខែតុលា ឆ្នាំ២០២៤ តម្លៃស៊ុតមាន់ចាប់ផ្តើមនៅហ្នឹង ប៉ុន្តែវានឹងកើនឡើងនៅចុងខែតុលានេះ ពីព្រោះកសិដ្ឋានចិញ្ចឹមមាន់មួយចំនួនរងផលប៉ះពាល់ដោយសារទឹកជំនន់ ។ ម្យ៉ាងទៀត នៅចុងខែតុលា គឺជាពេលបើកបវសនកាលថ្មី ដែលសាលារៀនផ្សេងៗត្រូវការទិញស៊ុតមាន់យកទៅធ្វើអាហារឱ្យកូនសិស្ស គឺនឹងធ្វើឱ្យតម្លៃស៊ុតមាន់កើនឡើង៥បាតក្នុង១ប្រអប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht7S_nxGLHq2v7xiNGnR06rhjCVzI4nt_p18Z_Sv1ZRIwQAxvH5fRe4MDTuhTmEc_TLlPJtYGQVX2pvvcuAVqIt1tYQeRGT63aIkYzxOMfAHImrNt-yCCMX2HnLAHvja1DTz4MAvSDNSpulPMNi2g54QriNE0vCJmUcfJGZ2Y1i_Bw5Bs3iYg-rR1CSNVL/s736/image_2024-10-16_13-24-18.png

ចំណែកអ្នកស្រី សាក់ស៊ីរ៉ាត់ សាថិស៊ុផាវ៉ាន ជាអាជីវករលក់អាហារកុម្ម៉ង់និយាយថា បច្ចុប្បន្ន បើទោះជាស៊ុតមាន់ឡើងថ្លៃ ហើយវានឹងឡើងថ្លៃនៅចុងខែតុលាក្តី ប៉ុន្តែហាងរបស់អ្នកស្រីពុំអាចដំឡើងថ្លៃអាហារបានទេ ពីព្រោះវានឹងប៉ះពាល់អតិថិជន ។ បើទោះជាត្រូវចំណាយដើមទុនខ្ពស់ ដូចជា ៖ ទិញហ្គាស, គ្រឿងផ្សំ, ប្រេងសណ្តែក, សាច់សត្វ និងទិញស៊ុតមាន់ថ្លៃ ប៉ុន្តែអ្នកស្រីនៅតែលក់អាហារក្នុងតម្លៃដូចមុន ហើយអ្នកស្រីបន់សូមឱ្យស៊ុតមាន់ធ្លាក់ថ្លៃវិញឆាប់ៗ ពីព្រោះអាជីវករតូចតាចគ្មានអំណាចតវ៉ាឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiT-ObPMntbzwI5wt9D1FTc6zEH69BQ2P_YBv1h_x-1YCuck5QNDVAH3PVL0BTN6Li4eR6VtYY_HOu-8Wzwi3gFcvknF-GWGejFuuIj9D97HsfIkrWQwA3JpqIJZoISLBNBLwKUPjjdfLK10y4M7Z_jkveH0J6E4gBAUS-zGzssaQKmQr3wCNVO-4-0KGYT/s1200/photo_2024-10-16_11-29-17.jpg

គួរបញ្ជាក់ថា តាមធម្មតា នៅរៀងរាល់ខែកញ្ញា តម្លៃស៊ុតមាន់តែងតែធ្លាក់ចុះ ដោយសារសាលារៀននានាចាប់ផ្តើមវិស្សមកាល ហើយពុំត្រូវការទិញស៊ុតមាន់យកទៅធ្វើអាហារឱ្យសិស្សបរិភោគ ។ ប៉ុន្តែនៅខែកញ្ញា ឆ្នាំ២០២៤នេះ តម្លៃស៊ុតមាន់បែរជាកើនឡើង ដោយសារមានភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យមានទឹកជំនន់នៅបណ្តាខេត្តភាគខាងជើង និងភាគកណ្តាលប្រទេសថៃ ៕