តារាចម្រៀង ពេជ្រ សូលីកា ក្រសោបភាពល្បីល្បាញយ៉ាងខ្លាំងនាពេលនេះតាមរយៈបទចម្រៀងចេញចុងក្រោយនេះមានចំណងជើងថា «បើអូនជួបគេ» ដែលកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ១លើយូធូប។ សន្ទុះនៃការគាំទ្រពីហ្វេនៗតារាចម្រៀងរូបនេះក៏បានទម្លាយពាក្យសម្តីមា.ក់ងា.យព្រោះតែនាងស្ពាយឈ្មោះមេម៉ាយកូនមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgxr8DWq5oDUCOD58dc3lrWRfkt-NWav0NZl242aUr-eKaspSIP80v4ZOAGdxnRTlcyxyaO1Kcri5uqQpEAFy4yi9g_ksF5hl5ROldYVOjEYKzFswxAXVf-LQyqVnxjrdjVDWwBxPRRZUlDEje8CrtNOKCUZQ-IcoK03aokxdD-Tp89Ipuhj47_tRtjoUF/s2048/image_2024-10-16_11-52-23.png

នៅល្ងាចថ្ងៃទី១៥ តុលា ពេជ្រ សូលីកា បានបង្ហោះរូបភាពការសម្តែងរបស់ខ្លួនដោយបានបង្ហើបប្រាប់ទស្សនិកជនថា «ពាក្យសម្ដីដែលអ្នកធ្លាប់មើលងាយខ្ញុំ “ខ្លួនមេម៉ាយហើយមានកូនទៀត គ្មានអ្នកណាចង់យកធ្វើការជាមួយទេ បើគ្មានការជួយពីអ្នក“ ពាក្យសម្ដីអ្នកវាមិនបានបំផ្លាញជីវិតខ្ញុំទេ តែវាបានបំផ្លាញទឹកចិត្តបេះដូងដែលគោរពស្រលាញ់របស់ខ្ញុំដែលធ្លាប់មានចំពោះអ្នក។ ភាពជោគជ័យរបស់ខ្ញុំបានមកពីការមើលងាយរបស់អ្នក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjY31SAprFrfTpWnl9Zs7j9hnJPsK2mfn9zTCX8riUSTDmHexBjdQZl-4rMb7E8Uv6esMeofvQR0cSqMD6mIn4oCmQsXYyxqZzvYKy760HNrh5jKch_Q4I8TRjRJuGhXYqJzuxp8jt9CN1I3TZVtzHqnLQteNuOnd2NlnlGwiYP3DukGVgscKXCLkkX4zE7/s1800/image_2024-10-16_11-52-24.png

ការបង្ហោះនេះអ្នកគាំទ្រជាច្រើនបានចូលរួមលើកទឹកចិត្តនិងបង្ហាញសេចក្តីស្រលាញ់ចំពោះតារាចម្រៀង ពេជ្រ សូលីកា ផងដែរ។ បទ «បើអូនជួបគេ» ជាស្នាដៃថ្មីរបស់ ពេជ្រ សូលីកា ដែលបានទម្លាក់កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។ រយៈពេលប៉ុន្មានថ្ងៃនេះបទនេះផ្ទុះការគាំទ្រយ៉ាងខ្លាំងខណៈមានស្តាប់ជាង៨០០Kហើយនិងកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ១នៅលើបណ្តាញសង្គមយូធូបកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgD07pp2-FltZN2zYnx8hFKQ0LZuTpFgeD5jrMS6uZ8TeHQx7lnOC2Q1U73B3bPD0-Xo40_6-oEm1hal-LdPtOnGsRjIOc75y0_uBu3qJN1iB3xM0ruHOegBnmFuo5PVU-ERcMAlQ6MzMdFL4SYaOKKGCxzKjB2BdUQP29AcPnIcu7vScGjd9r1-TJJIBTK/s1800/image_2024-10-16_11-52-27.png

ទោះបីជាពេលនេះ ពេជ្រ សូលីកា មិនស្ថិតក្នុងផលិតកម្មធំក្តី ប៉ុន្តែគេសង្កេតឃើញថានាងនៅតែក្តោបប្រជាប្រិយភាពខ្លាំងមិនធម្មតាលេចមុខតាមកម្មវិធីនានាជាច្រើនហើយរាល់បទចម្រៀងនាងមួយៗទម្លាក់នៅលើទីផ្សារតែងតែផ្ទុះការគាំទ្រមានអ្នកស្តាប់ខ្ទង់លាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLVWMO9Dg6SeESOjAQXp63eG2m4BWETTKJow614dKkum5rtLbrw1jFhh2Fa0xKkivhixvo0kX7G8kH7VMsXM-1H_PCb8boxlNkk67IcbO4DaZAtQ7gjQEOKBH2DSWc3UJrZUo7W4SGH8c4DSSWUZCRJ3_5snhdx8pzpkDiEkjm9kkE4nRToOB2qYjUSJ7G/s1799/image_2024-10-16_11-52-19.png

គួរបញ្ជាក់ថា អតីតគូដណ្តឹងពេជ្រ សូលីកា បានប្រកាសជាសាធារណៈចែកផ្លូវគ្នាកាលពីកក្កដា ឆ្នាំ២០២២ ដោយបន្សល់នូវដំណក់ឈាមរួមគ្នាមានកូនប្រុសម្នាក់។ បច្ចុប្បន្នលោក គីម ហាន កំពុងមានទំនាក់ទំនងស្នេហាថ្មី ខណៈ ពេជ្រ សូលីកា នៅមិនទាន់ប្រកាសពីចំណងស្នេហ៍ថ្មីឡើយ៕