Home Blog Page 811

បញ្ជូនប្រធានគ្រប់គ្រងសន្តិសុខនៅសាលាខ្មែរឥស្លាមម្នាក់ទៅតុលាការ ក្រោយរំលោ..ភសេពសន្ថវ:លើក្មេងស្រី៤នាក់

0

នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញបានបញ្ជូនខ្លួន លោក កាម៉ារូទីន ស៊ូហៃមី ជាអ្នកគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់ អនាម័យ និងសុខភាពនៅអន្តេវាដ្ឋានស្រី ទៅតុលាការ ពាក់ព័ន្ធករណីប្រទូស្តកេរិ៍ និងរំលោភសេពសន្ថវ:លើក្មេងស្រីសិស្សសាលាឥស្លាម ចំនួន៤នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi__gibT9_VnBNesrIxd1Dh7Y3tER9MOKhj3yNTCGxKgHN45MlnElqewV8Wx7WgXl44DcqZKIaBd2zjeyH64paE5yXPN9hWd8QdoxUjuzSI8lLT4os74PEU3ThC2nILyp-KuK8hi04ltWlkVojaE-6GIOBL6aHguyhLuGhoAE8eU_PhXH2FfocaHVLqnTQm/s960/image_2024-10-17_14-24-13%20(2).png

ជនសង្ស័យឈ្មោះ កាម៉ារូទីន ស៊ូហៃមី អាយុ៣៣ឆ្នាំ បានប្រព្រឹត្តបទល្មើសរំលោភសេពសន្ថវ: លើកុមារីសិស្សសាលាខ្មែឥស្លាមរងគ្រោះចំនួន៤នាក់ ដែលមានអាយុ១៣ឆ្នាំម្នាក់, អាយុ១៤ឆ្នាំម្នាក់ និងអាយុ១៥ឆ្នាំ០២នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVzwHBf8jP5mvRVVR9ObRdgytpXYnP0IiDxoBagJBJvzZdnPvFk8DjGjgni7YvTa3LRMnb6z_T5_ozNzPsIz02Eytk6MtzqpQ0mwpBPGHjax9WUaz1RWHZNIlS_F9ZhGTc3uZ4wbm9gW8IKhegG62BBte08z773Tt4dTu4BaoT8MysCXGkV6slDg37iRpN/s1280/image_2024-10-17_14-24-13.png

នៅក្នងចំណោមជនរងគ្រោះទាំង៤នាក់ មានតែ២នាក់ប៉ុណ្ណោះបានដាក់ពាក្យបណ្តឹង និងមានមនុស្ស៤នាក់ទៀតបានធ្វើជាសក្សីផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNrbdIrgKOiG8epmx6adMx0UgKlcjeHd6Rooqrbjc22_Leh8vnMJ6c9VeIhq8eITlrp1RJ-3VwOXPjNEW9xC7VAmwHiLA7q5AdmJsxMEjPkmAabTNYDzR-18vbFIDOb64zxHxFFMR5WK_hFqT7WOqGirsUNf_h1GeTMQqhObh-a3aQbDqvCc5boYrHHbT-/s1040/image_2024-10-17_14-24-14.png

ជុំវិញករណីនេះ ជនសង្ស័យខាងលើមិនបានឆ្លើយសារភាពនោះទេ ដោយព្យាមគេចវេសពីការទទួលខុសត្រូវ ដូច្នេះព្រះរាជអាជ្ញា បានអនុញ្ញាតសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធីច្បាប់៕

 

សមត្ថកិច្ចចា.ប់ ខ្លួនជនពាក់ព័ន្ធនឹងក្រុមហ៊ុន The iCON GROUP រួមទាំងតារាល្បីៗករណីឆបោ.ក ពលរដ្ឋ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា សមត្ថកិច្ចបានប្រមូលភស្តុតាងទាំងអស់ដើម្បីឱ្យតុលាការចេញដីកាចា.ប់ ខ្លួនលោក វ៉ារ៉ាត់ផុន វ៉ារ៉ាត់វរ៉ាគុន ជានាយកគ្រប់គ្រងក្រុមហ៊ុន The iCON GROUP ព្រមទាំងចា.ប់ ខ្លួនជនពាក់ព័ន្ធ និងតារាសម្តែងទាំងអស់ សរុបចំនួន១៨នាក់ ពីករណីឆបោ.ក ពលរដ្ឋ ដោយរួមគ្នាផ្សាយព័ត៌មានមិនពិតចូលក្នុងប្រព័ន្ធកុំព្យូទ័រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiD4nFPU99kOwk3Iee65e1xCJS0TngAuC5RDq6evjNvKzpBuYndigg0HNFOps5viD024aK60weevtndTtadvfHUa5KrnAe_RZVCW44J_XQYZkgH9zWt37GuCFK5WLNrYWq8lmmJw5jrTINfHhXgEYh89F7u0uYiPKDXT7FM3aA3PlcOAM4sUiXweKIeLxg2/s1621/image_2024-10-17_13-43-21.png

មន្ត្រីស៊ើបអង្កេតនៃនាយកដ្ឋានប្រឆាំងបទល្មើសបានប្រមូលភស្តុតាង និងសាក្សី ដើម្បីសុំដីកាពីតុលាការចាប់ខ្លួនជនពាក់ព័ន្ធទាំងអស់ជាមួយក្រុមហ៊ុន The iCON GROUP ចំនួន១៨នាក់ រួមទាំងនាយកគ្រប់គ្រងក្រុមហ៊ុន The iCON GROUP ផងដែរ ក្រោយពីរកឃើញថា មានជនរងគ្រោះជាច្រើនបានចាញ់បោកក្រុមហ៊ុននេះ ។

សមត្ថកិច្ចបានចាប់ខ្លួនជនពាក់ព័ន្ធនឹងក្រុមហ៊ុន The iCON GROUP ចំនួន១៨នាក់ រួមមាន ៖ លោក វ៉ារ៉ាត់ផុន វ៉ារ៉ាត់វរ៉ាគុន ជានាយកគ្រប់គ្រងក្រុមហ៊ុន The iCON GROUP, អ្នកនាង ភីឆាយ៉ា វឌ្ឍនាមុនទ្រី (ជាតារាសម្តែង), លោក យូរ៉ាណាន់ ផាម៉ុនមុនទ្រី (ជាអតីតតារាសម្តែង ឬហៅលោក ប៉ាតាវី), លោក បូសាកាន់ កាន់ថាថាវ៉ន (ជាតារាសម្តែង និងជាពិធីករទូរទស្សន៍) ដែលតារាសម្តែងទាំង៣រូបនេះកាន់មុខតំណែងផ្នែកគ្រប់គ្រងរបស់ក្រុមហ៊ុន ព្រមទាំងចាប់ខ្លួនជនពាក់ព័ន្ធផ្សេងទៀតបញ្ជូនទៅកន្លែងសួរចម្លើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvuAj21yPhvNASqgi6zECGS3-4CFVEVJvp4ePNOUm3M826LybH8xvZ7pL95L5WcVKJXJTXvmEY9oElWqb0mUJ5tichZI_oFG4jH8L9gsXEMFZI7V6x3FjBh64V0gkmXIZKs8nhsuI3Q_rOPx34dYCXRns9hnowD6T-nFkQSkQMLUtdz2Cf30xrjI_tn4KI/s936/image_2024-10-17_13-43-22.png

ក្រៅពីនេះ សមត្ថកិច្ចក៏បានរឹបអូសយកទ្រព្យសម្បត្តិទាំងអស់របស់ជនជាប់ចោទ រួមទាំងទ្រព្យសម្បត្តិរបស់តារាសម្តែងផងដែរ រួមមាន ៖ រថយន្តទំនើបៗ និងទ្រព្យសម្បត្តិជាច្រើន ។ សមត្ថកិច្ចបញ្ជាក់ថា វាជារឿងក្តីមួយដែលពលរដ្ឋថៃចាប់អារម្មណ៍យ៉ាងខ្លាំង ហើយជនជាប់ចោទទាំងនេះពុំអនុញ្ញាតឱ្យនៅក្រៅឃុំទេ ដោយសារវាជារឿងក្តីមានទោសធ្ងន់ និងពលរដ្ឋថៃជាច្រើននាក់រងគ្រោះ ។

កន្លងមក តារាសម្តែងលំដាប់ប្រទេសទាំង៣រូបបានបកស្រាយនៅចំពោះមុខសារព័ត៌មានថា ពួកខ្លួនគ្រាន់តែជាអ្នកតំណាងលក់ផលិតផលប៉ុណ្ណោះ និងគ្មានសិទ្ធិក្នុងក្រុមហ៊ុនទេ ។ ប៉ុន្តែជនរងគ្រោះលើកឡើងថា តារាសម្តែងទាំង៣រូបបានធ្វើសកម្មភាពយ៉ាងច្រើនជាមួយក្រុមហ៊ុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMl_OEDXspH8ResJI1XztkdKW9-p5yq10BIfPX1XNP04nlQH13nQhhx_GB-b1YzSevpBDzw28feu08yMb5h02r8o24N-hRaDNppB8mBQc5PAZcj_A3IBnJhqzQFN7uvHsJrcUWEasl2iabOhr5G4mDsdQ_dTGnbKybMXfSlFtjjM8vvp5wjdliTNaJWqjF/s936/image_2024-10-17_13-43-23.png

គួរបញ្ជាក់ថា The iCON GROUP គឺជាក្រុមហ៊ុនប្រកបអាជីវកម្មផ្នែកផលិតផលអាហារបំប៉ន និងសម្រស់ ដែលអាជីវកម្មរបស់ក្រុមហ៊ុនផ្តោតលើទីផ្សារបណ្តាញ ហើយមានភាពចម្រូងចម្រាស់ខ្លាំងនៅប្រទេសថៃនាពេលបច្ចុប្បន្ន ។ ពលរដ្ឋថៃបានជឿទុកចិត្តក្រុមហ៊ុននេះ ដោយសារមានតារាល្បីៗលំដាប់ប្រទេសជាច្រើនរូបចូលរួមជាមួយក្រុមហ៊ុន ។

ជនរងគ្រោះជាច្រើននាក់និយាយថា ដោយសារតែតារាសម្តែងល្បីៗទាំងនេះហើយ ទើបធ្វើឱ្យពួកគេជឿទុកចិត្តរហូតដល់លង់ខ្លួន ។ ក្រុមហ៊ុនសន្យាថា នឹងផ្តល់ប្រាក់កម្រៃឱ្យពួកគេប្រចាំខែ និងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនទៀត បើពួកគេអាចស្វែងរកសមាជិកបន្ថែមដើម្បីទិញផលិតផលក្រុមហ៊ុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOB5qPsHfun2l55OBHJv27o7bukJqHMvmvail622emGS_-VGTJPtVyb06dWpdXBykuVRlvcjRohEm55pZ0Kn4Xu6mNnDagtPXQRNCmn9sOrCKlKqkhzXRhXxHMeKgUqehM6mDCoSO0TkhSt8PY1gDq7MU_XOt57WYe_ZiBu9n5nqRH8xGlstNQnjMhlMJk/s1280/photo_2024-10-17_12-13-41.jpg

ក្រុមហ៊ុន The iCON GROUP រកចំណូលបានរាប់លានដុល្លារអាមេរិកក្នុងរយៈពេល៥ឆ្នាំមកនេះ ប៉ុន្តែអ្នកតំណាងចែកចាយផលិតផលជាច្រើននាក់និយាយថា ក្រុមហ៊ុននេះបោកប្រាស់ពួកគេ រហូតដល់អស់ទ្រព្យសម្បត្តិពីខ្លួន ។ លើសពីនេះ ក្រុមហ៊ុនក៏បានធ្វើប្រតិបត្តិការក្នុងប្រទេសផ្សេងៗផងដែរ រួមមាន ៖ កម្ពុជា, ឡាវ និងជប៉ុន ៕

ប្រទះឃើញមឹកយក្សដ៏កម្រមួយបានបោកបក់នៅលើឆ្នេរសមុទ្រនៃប្រទេសអេស្ប៉ាញ

0

បរទេស៖ មឹកយក្សដ៏ធំសម្បើមមួយក្បាលបានអណ្តែតនៅលើឆ្នេរសមុទ្រ El Sablón នៃទីក្រុង Llanes ភាគខាងជើងប្រទេសអេស្ប៉ាញ បានកំពុងបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកវិទ្យាសាស្ត្រ។
មឹកយក្ស Architeuthis dux គឺជាសត្វសមុទ្រជម្រៅជ្រៅបំផុត ដែលកម្រនឹងបង្ហាញខ្លួនឱ្យមនុស្សយើងបានឃើញពួកវាណាស់ ដូច្នេះការប្រទះឃើញសាកសពរបស់វាអណ្តែតនៅលើឆ្នេរសមុទ្រ El Sablón នៃទីក្រុង Llanes ភាគខាងជើងប្រទេសអេស្ប៉ាញ គឺជាការរកឃើញដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយរបស់អ្នកវិទ្យសាស្ត្រ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgovfKXNNqTGpKBXsK4QXEzi5YEpA4c-NrlUjOdnm1UCc5K2xgRrDNnaeIMuE1Co1-itOuslH1A9S7RGGzg87Nbe0kyXRTaUSDe7JAk6nY2r9Eb_h8gpG1-H5TBoJpu0BLxDaFBpPwsGIa5gJrs44CMDT5malgk9hQDS5cdFW3xx_BmUMDg_6gAx7BnxT1l/s1200/image_2024-10-17_13-11-08.png

មឹកយក្សប្រវែង ១៧ ម៉ែត្រជាមួយទម្ងន់ ៣១២ គីឡូក្រាមនេះគឺមិនអាចបរិភោគបាននោះទេ ព្រោះម៉ាសសាច់ដុំរបស់វាគឺមានកម្រិតខ្ពស់នៃអាម៉ូញាក់ពុលខ្លាំង។ មឹកយក្សដែលរកឃើញនេះគឺជាសត្វឆ្អឹងខ្នងដ៏ធំបំផុត និងកម្របំផុតដែលមានវត្តមានលើផែនដី។ មឹកទាំងនេះច្រើនតែរស់នៅក្នុងជម្រៅដ៏អស្ចារ្យក្រោមផ្ទៃមហាសមុទ្រដល់រាប់រយម៉ែត្រឯណោះ ហើយជារឿយៗគឺមិនមានពន្លឺអាចទៅដល់បានឡើយ។ យោងតាម National Geographic បានឱ្យដឹងថា ពួកវាការពារខ្លួន ឬបរបាញ់សត្វផ្សេងទៀតដោយប្រើត្រែងវែងពីរដែលជួយឱ្យពួកវាចាប់ និងដាក់អាហារចូលទៅក្នុងមាត់បានយ៉ាងងាយស្រួល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvfllIo_G0YdIe94FWTnMykGl0UU82ylM28Guu98ndLPMxq3cr6zF5ytkItCkmIw0aLdo9zoISYPsIQe6HdBg58120lO_9R2S41kSoLoSU-yIN2gFh0aNGlUGIFgXuCIxEcMHUUWKW_5JP9H76lhgCaSOMXftX-gAnrPiaz5Jw8aMjj-XaaduXYku9SXPo/s1200/image_2024-10-17_13-11-12.png

ដូច្នេះអាហាររបស់ពួកវារួមមានត្រី បង្គា និងមឹកប្រភេទផ្សេងៗទៀត។ អ្នកជំនាញខ្លះនិយាយថា ពួកវាថែមទាំងអាចសម្លាប់ និងស៊ីត្រីបាឡែនតូចៗបានទៀតផង។ យោងតាម Newsweek ភ្នែកមឹកយក្សស្ថិតក្នុងចំណោមសត្វធំបំផុតក្នុងនគរដែលមានអង្កត់ផ្ចិត ២៥ ស.ម. ដែលសរីរាង្គដ៏ធំនេះអនុញ្ញាតឱ្យពួកវារកឃើញវត្ថុ និងចាប់សត្វនៅក្នុងបរិយាកាសងងឹតបានយ៉ាងជោគជ័យបំផុត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2jTfCtP6b0iiYH0edwDLKebmZSMN9-Age2lAWW3coNkkzASpqyatck5nFNdMeRkg45ZBU8FpdquUOoOEp-_ehKQtF8B-91ZY3VFTg3wOrn9GI5CDUZvumuduN6EL6VGsDT1LiFKmCWyHFlSv4Orp5_EKQ2ougHsu5tD63o-dPL7qAdJwdFGKJBeydBHmL/s2000/image_2024-10-17_13-11-09.png

លោក Luis Laria ប្រធានក្រុមប្រឹក្សាសម្របសម្រួលស្រាវជ្រាវ និងការពារសត្វសមុទ្រ (CEPESMA) បាននិយាយថា សមុទ្រ El Sablón នៃទីក្រុង Llanes ភាគខាងជើងប្រទេសអេស្ប៉ាញ គឺជាតំបន់សមុទ្រដែលមានប្រភេទសត្វមឹកធំៗជាច្រើនរស់នៅ។ ហេតុនេះការប្រទះឃើញមឹកយក្សដ៏កម្រមួយក្បាលនេះអណ្តែតលើផ្ទៃសមុទ្រមិនមែនជាលើកទីមួយនោះទេ ប៉ុន្តែការរកឃើញនេះគឺកំពុងបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកវិទ្យាសាស្ត្រដើម្បីស្រាវជ្រាវ។ ទោះជាយ៉ាងណា យើងមិនទាន់ដឹងពីមូលហេតុច្បាស់លាស់នៃការស្លាប់របស់មឹកយក្សដ៏កម្រនេះនោះទេ៕

សោកស្តាយ! អតីតសមាជិក One Direction លាចាកលោកទាំងវ័យក្មេង

0

យោងតាម សារព័ត៌មាន Reuters នៅល្ងាចថ្ងៃទី ១៦ ខែតុលា ម៉ោងក្នុងស្រុកត្រូវនឹងព្រឹកថ្ងៃទី១៧ ខែតុលា ម៉ោងនៅកម្ពុជា លោក Liam Payne អតីតសមាជិក One Direction បានធ្លាក់ពីលើជាន់ទី៣ នៃសណ្ឋាគារមួយក្នុងប្រទេសអាហ្សង់ទីនដែលមានកម្ពស់ពី១៣ ទៅ ១៤ ម៉ែត្រ។ របួសរបស់តារាចម្រៀងរូបនេះ «ធ្ងន់ធ្ងរខ្លាំងមិនអាចសង្គ្រោះបាន» ។ ពីមុនកន្លែងសង្គ្រោះបន្ទាន់បានទទួលរបាយការណ៍ពីបុរសម្នាក់ថា «មានមនុស្សមានអាកប្បកិរិយាខុសឆ្គង អាចប៉ះពាល់ដោយថ្នាំញៀ.ន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBRL2_bcC5O7jK5Riwuj9Ga2352B3JCdYRXVfjBPWNpzlpRH2xTfvmOMoL4k3Our829S_yl2dfqyrrNuyVHT_vTjGJbUH_aeZLVZ7hVv32bDIbgt6h4jn9vwn-1XQ59LbbS9M7vGAYAqlRbzPNP7E0kjaZ_7oFI-_XGBHWInQT1G6PAogtTK3ZDTlG-Wtj/s1500/image_2024-10-17_13-07-35.png

មុនពេលលោកស្លាប់ តារាចម្រៀងរូបនេះបានប្រកាសជាសាធារណៈអំពីការតស៊ូរបស់ខ្លួនជាមួយនឹងការញៀន និងចំណាយពេលនៅក្នុងកន្លែងស្តារនីតិសម្បទា។ ក្នុងឆ្នាំ ២០២៣ តារាចម្រៀងរូបនេះបានចែករំលែកវីដេអូមួយនៅលើ YouTube ដោយបង្ហាញថាលោកបានឈប់ជក់បារីអស់រយៈពេល ៦ ខែបន្ទាប់ពីចំណាយពេលជិត ១០០ ថ្ងៃនៅឯកន្លែងសម្រាកកាយនៅរដ្ឋ Louisiana (សហរដ្ឋអាម៉េរិក) ។ លោកបាននិយាយថាលោកគ្រប់គ្រងជីវិតរបស់ខ្លួនបានប្រសើរជាងមុន ដោយចំណាយពេលសម្រាប់ខ្លួនឯង និងគ្រួសារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsvt714N0iKYHgsgK2B25tRibAANZUf9sDTt1-1QUHpKHU6PL9w9NdlxGmc9Sk43_d9f8tcBVyVtAg-vUo9XgTLj7RTRxZEsbOzHj7NcIjLgqXVaIqEZptHrBoVTG4JvtThApQ8rA1Nq49_pChntNUUUdtM0pvFjCttGduBJachqx1GiYS2OcR9W4fbDRl/s1280/image_2024-10-17_13-07-36%20(2).png

នៅដើមខែតុលាឆ្នាំនេះ Liam Payne មានវ័យ៣១ឆ្នាំបានចូលរួមការប្រគំតន្ត្រីនៅទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន។ កាលពីថ្ងៃទី១៦ ខែតុលា នៅលើ Snapchat តារាចម្រៀងរូបនេះបានបង្ហោះដំណើរកម្សាន្តរបស់ខ្លួននៅប្រទេសអាហ្សង់ទីន ដោយនិយាយអំពីការជិះសេះ លេងប៉ូឡូ និងបំណងប្រាថ្នាចង់ត្រឡប់មកផ្ទះវិញដើម្បីមើលឆ្កែរបស់ខ្លួន។ លោកបាននិយាយនៅក្នុងវីដេអូថា «ថ្ងៃនេះជាថ្ងៃដ៏អស្ចារ្យមួយនៅក្នុងប្រទេសអាហ្សង់ទីន» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHzJuHVD_78MG0dxVd7MwooAGeXtDhyphenhyphen6Kqf0ZKWVztM7SWOv7Fjh3BOE-gwNI7cmpFiaRF4EHICpltV5YUCnb8wXulDoKPC3hI6hUgJmZM1BvpN0eOF-5_BUTAsheri3FGbp2kIizId6VRwHZibltL52ujI9fcvFqLpKTpCJZKw9xbi_soIqvIgbqZ06LQ/s1200/image_2024-10-17_13-07-36.png
នៅពេលដែលក្រុម One Direction ឈប់បន្តសកម្មភាពនៅឆ្នាំ ២០១៥ Liam Payne បានចាប់ផ្តើមអាជីពទោល ដោយបានចេញបទចម្រៀង Strip That Down ក្នុងឆ្នាំ២០១៧ និងអាល់ប៊ុមក្នុងឆ្នាំ២០១៩។ នៅខែមីនា Liam Payne បានចេញបទចម្រៀង Teardrops ។ លោកមានកូនប្រុសម្នាក់ជាមួយតារាចម្រៀង Cheryl ក្នុងឆ្នាំ ២០១៧ ពួកគេបានបែកបាក់គ្នាមួយឆ្នាំក្រោយមក។ Liam Payne មានទំនាក់ទំនងជាមួយតារាម៉ូដែល Maya Henry ក្នុងឆ្នាំ២០១៩ ហើយបានភ្ជាប់ពាក្យនៅខែសីហា ឆ្នាំ២០២០។ ទទួលបានដំណឹងដ៏សោកសៅនេះ អ្នកក្នុងចង្កោមសិល្បៈនិងអ្នកគាំទ្របានបង្ហាញអារម្មណ៍សោកសៅនិងរន្ធត់ចិត្តចំពោះមរណភាពតារាប្រុសរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgd1sz1zDPbtFWkzZ_pcX9K-KW5GWa9sUY9IqD6ZM2AlrnsJRX3mACjJQB2IliPH7z8AECKUInvLUNawB6r9W7pirGTsEeVN8FOELppHJBAUDvONWlDppx7xkuh5ZaHkKh8YxlPbXddWcTMQc7lc0mJvUlEkgTvFfhn_PHr-MJSl-5Uxi-FVyx9mgVVs2Zh/s1280/image_2024-10-17_13-07-35%20(2).png

ក្នុងឆ្នាំ ២០១០ Liam Payne ទទួលបានកិត្តិនាមទូទាំងពិភពលោកក្នុងនាមជាសមាជិកនៃក្រុមចម្រៀងប៉ុប One Direction ។ ក្រុមនេះបានចាប់ផ្តើមសកម្មភាពរបស់ខ្លួនបន្ទាប់ពីទទួលបានចំណាត់ថ្នាក់លេខ ៣ នៅ ចក្រភពអង់គ្លេសនៃកម្មវិធី X Factor ក្នុងឆ្នាំ២០១០ ប៉ុន្តែត្រូវបានរំសាយនៅឆ្នាំ ២០១៦ ដោយសារតែសមាជិកបានបន្តអាជីពទោល និងគម្រោង។
Entertainment Weekly ធ្លាប់បានចាត់ថ្នាក់ One Direction ជាក្រុមចម្រៀងប្រុសដ៏អស្ចារ្យបំផុតទីបីគ្រប់ពេល។ យោងតាម គេហទំព័រ Celebrity Net Worth តារាចម្រៀង Liam Payne រកបានប្រហែល ៧០ លានដុល្លារអាម៉េរិក នៅពេលចូលរួមជាមួយ One Direction និងបន្តអាជីពទោល៕

ឃើញរថយន្តដឹកប្រេងឥន្ធនៈក្រឡាប់នាំគ្នាមកប្រមូលប្រេង ដូចនាំគ្នាមកស្លា.ប់

0

ប្រទេសនីហ្សេរីយ៉ា ៖ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា រថយន្តដឹកប្រេងឥន្ធនៈ១គ្រឿងនៅប្រទេសនីហ្សេរីយ៉ា បានក្រឡាប់ហៀរប្រេងនៅតាមផ្លូវ ហើយមនុស្សម្នាក៏នាំគ្នាមកប្រមូលប្រេងទាំងនេះ ។ បន្តិចក្រោយមក រថយន្តនេះក៏ផ្ទុះឡើងបណ្តាលឱ្យភ្លើងឆេះរាលដាលពេញបរិវេណនេះ និងធ្វើឱ្យមនុស្ស១៤៧នាក់ស្លា.ប់ និងរងរបួសជាច្រើននាក់ទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOL-HL6yUXp34BnVMAojZZjlmK4WEhGFdbxnOVwB3vy4xAxgkoqPQnDG_f8HKKLHLUvHPUwHz9ri-I8I04AOLFCf58fZjmtcXSaFFsD2h3a9UezrSVQyYHSJtP2FPmCji4IuGkyn1iHvpJWRGEdSJsN6MewwJdQQ8oVjkFLAK3gLWhaGq0NycdNsOLhQA3/s5184/image_2024-10-17_11-23-43.png

សារព័ត៌មានបរទេសរាយការណ៍ថា រថយន្តដឹកប្រេងបានក្រឡាប់នៅរដ្ឋជិកាវ៉ា ស្ថិតនៅភាគខាងជើងប្រទេសនីហ្សេរីយ៉ា កាលពីថ្ងៃទី១៦ ខែតុលា កន្លងមក ដែលធ្វើឱ្យអ្នកស្រុកនាំគ្នាមកប្រមូលប្រេងយកទៅផ្ទះ ប៉ុន្តែពេលនោះ ស្រាប់តែរថយន្តផ្ទុះបណ្តាលឱ្យមានភ្លើងឆេះរាលដាលយ៉ាងឆាប់រហ័ស ។ អ្នកស្រុកដែលកំពុងប្រមូលប្រេងរត់គេចពុំទាន់ ហើយក៏បានស្លាប់ក្នុងភ្លើង ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGGqcuUFu5eYufvsMnS-cbNoW7zANHSDLNJuWuPd4WaTn-jI5ePvmyaUn4MulrukI4I95N5NbtCqKyVUhcSBsOFO0vlo2JwQYD9zorivMjyOXOmoKVMtfcoq1rFMMq7qTFG9iRdNNllyVaSjyKzlpxo3uslcnEmgVEVNNqQfXNjxmP4Wc-vFS1Mj7sXb6U/s923/image_2024-10-17_11-23-51.png

ហេតុការណ៍នេះបានកើតឡើងនៅទីក្រុងម៉ាជៀ រដ្ឋជិកាវ៉ា ដោយសារអ្នកបើកបររថយន្តដឹកប្រេងពុំអាចបញ្ជារថយន្តបាន ហើយក៏បណ្តាលឱ្យរថយន្តក្រឡាប់នៅកន្លែងកើតហេតុ ។ រថយន្តនេះបានធ្វើដំណើរមកពីទីក្រុងខាណូ ទៅកាន់ទីក្រុងអេនគូរូ រដ្ឋយ៉ូបេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8G9jp_ZSvLBvPE0ejl_FpA71kxuM2SLBfeC4LvkuNYGffjjgZ3EvVMfnuA-s1cNoFbcX_j_bNjm_yp0JUG5BSLoJMIkLQpMnxSFcUSMCjV_Lhk5m8v_7qvMnO7Hpu3MBU4Ffd3N2ps6hvKsOXLPpl3ZOm5tdv9VbNSEJHSRUYmnHvgDyl8x98UYXqiInO/s715/image_2024-10-17_11-23-52%20(2).png

សមត្ថកិច្ចនីហ្សេរីយ៉ានិយាយថា ក្រោយពីរថយន្តដឹកប្រេងក្រឡាប់ សមត្ថកិច្ចក៏បានបិទរបាំងការពារកុំឱ្យពលរដ្ឋចូលមកជិត ប៉ុន្តែសមត្ថកិច្ចពុំអាចហាមឃាត់ពលរដ្ឋបានទេ ហើយពលរដ្ឋនាំគ្នាមកប្រមូលប្រេងកាន់តែច្រើនឡើងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj02RUdAyEUPs5TCjoA2WCi1N55UiQrxzpd0n06eP3VoAMOTKHuzYhgtT_x28TRFa2k4jWhnWYJ1-o0wHXgXDtHm5ObdqyY9z-Hn7-O1zT5F70OxcKsfyGLdQf9uiU4NLc11G_uAQ1AcBjsmLiLfIWYbPuZYNgSTLUYo6rm89tX8ONvAWu19DFm7kLpvt3x/s750/image_2024-10-17_11-23-52%20(3).png

សមត្ថកិច្ចបាននិយាយមកកាន់សារព័ត៌មាន BBC ថា ៖ «យើងបានព្យាយាមបំផុតហើយដើម្បីហាមឃាត់ពលរដ្ឋកុំឱ្យមកក្បែរកន្លែងកើតហេតុ ដោយធ្វើការបិទរបាំងការពារ ។ ប៉ុន្តែមានពលរដ្ឋមកប្រមូលប្រេងកាន់តែច្រើន រហូតដល់សមត្ថកិច្ចឃាត់ឃាំងលែងបាន ហើយពេលនោះ ស្រាប់តែភ្លើងឆេះរាលដាលតែម្តង» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZk-dozNwukVqqZNyxGfi5ioSCg0m6zs1jyPDaMTPhg6Wz1Lowc1-N6FUJ_ITNKtMENgRM2X27i-NeonBAV8KXMu3pYamIaLXYZBe9bkummt5UfTbm6Eu_uQaGROR9CE7Sm2OU8MPfjMDvXh8IG8ev3D87FaMmQcascz9Y301iuLq0ANaReOO8IrDMavLP/s680/image_2024-10-17_11-23-52.png

ហេតុការណ៍នេះបណ្តាលឱ្យមនុស្សស្លាប់ចំនួន១៤៧នាក់ និងរងរបួសជាង១០០នាក់ ហើយអាជ្ញាធរបានបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យនៅទីក្រុងក្បែរៗ ។ មនុស្សភាគច្រើនរងរបួសធ្ងន់ធ្ងរ រីឯសាកសពវិញ អាជ្ញាធរនឹងរៀបចំពិធីកប់សាកសពរួមគ្នានាពេលបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9cyFY5H6UDXg4yeqKwfhsLBR7zMajbOfPpA4VFm4qe0aNaedCiBXsKGrZFrX7RtUtdvu5miWfCN-BFIBh8OymWy2w9knd-1XhA5ouVQpatI7VZYuV6ZimvdknHUkzrTU72rUYztzWDOulo4t-aS9rVfA0jXkfpQf6mMdmXMd-qwGg-Ha8B7ZIN9hIpwur/s801/image_2024-10-17_11-23-53.png

អ្នកបើកបររថយន្តដឹកប្រេងពុំរងរបួសទេ ប៉ុន្តែសមត្ថកិច្ចបានចាប់ខ្លួនអ្នកបើកបររថយន្តដើម្បីស៊ើបអង្កេតរកមូលហេតុពិតប្រាកដ ដែលបណ្តាលឱ្យរថយន្តក្រឡាប់ផ្ទុះឆេះ ។ សមត្ថកិច្ចនិយាយថា នេះជាហេតុការណ៍គំរូមួយសម្រាប់មនុស្សផ្សេងទៀត ប្រសិនបើជួបហេតុការណ៍រថយន្តដឹកប្រេងក្រឡាប់បែបនេះ សូមកុំទៅក្បែរឱ្យសោះ ពីព្រោះគ្រោះថ្នាក់អាចកើតឡើងគ្រប់ពេលវេលា ៕

កុំភ្លេចចូលរួមទស្សនាទាំងអស់គ្នា! ព្រះច័ន្ទដ៏អស្ចារ្យបំផុតប្រចាំឆ្នាំនឹងរះនៅជិតផែនដីបំផុត

0

ព្រះច័ន្ទពេញវង់នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២៤ ល្ងាចនេះ នឹងក្លាយជាព្រះច័ន្ទដ៏ធំបំផុតប្រចាំឆ្នាំលំដាប់ទី ៣ ដោយសារតែវារះនៅជិតផែនដីបំផុត។
យោងតាមវេជ្ជបណ្ឌិត Fred Espenak អ្នកជំនាញខាងរូបវិទ្យា និងសូរ្យគ្រាស ដែលធ្វើការនៅ NASA បាននិយាយថា នៅឆ្នាំ ២០២៤ នេះព្រះច័ន្ទដ៏ធំបំផុត ឬហៅថា Super Moons នឹងរះនៅជិតផែនដីរបស់យើងចំនួន ៤ ដងគឺក្នុងអំឡុងខែសីហា កញ្ញា តុលា និងវិច្ឆិកា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgz6ONuevrAyn7vCJuEqRC7yaSnCCx3VG7gqY8L1DbuRWvl5kLyZdbGE6YmR-MCqgAtTqrpbwN9VAs5JniY3KpF4oEY4xKp6AE2sOxcMeucOoNG1vUDQ0953TxMlg4xPZQCyWS0K33TeM9LzHrWWoV31NxUDPeHLGNaJLpzYgU7HwbULxzdohLut5DDgNlb/s959/image_2024-10-17_11-20-05%20(2).png

ដូច្នេះ Super Moons ដែលរះថ្ងៃទី ១៧ ខែតុលានេះ នឹងជាព្រះច័ន្ទដ៏អស្ចារ្យបំផុតលំដាប់ទី ៣ ប្រចាំឆ្នាំ ហើយក៏ជាព្រះច័ន្ទពេញលេញជាងគេបំផុតផងដែរ។ នៅថ្ងៃនេះ ព្រះច័ន្ទនឹងពេញបូណ៌មីនៅម៉ោង ៦:៣០ នាទីល្ងាចដែលជាម៉ោងនៅក្នុងប្រទេសកម្ពុជា ដោយឥឡូវនេះវាបាននឹងទៅដល់ perigee ដែលជាចំណុចជិតបំផុតរបស់ផែនដីនៅចម្ងាយ ៣៥៧.១៧៤ គីឡូម៉ែត្រហើយ នេះបើយោងតាម Space ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZsSQj4WlEzLXnh_8818JzwJKwUanPDqZKlinWdSxBqQQ4LLnwT5HFV5cpRtK4c0hJt6Zsu34lQm7j0FoGdsdMHOEYq0y-GMkQ3WCZRYZAW4iLc0OKzoa-Fohd4zZp1muIvMiATadkT-W4-gAxhhHf7IJNnhq9jM5Qvt508l_AW_8F43QvYbNdKQpyOmjm/s1349/image_2024-10-17_11-20-04.png

Super Moons កើតឡើងដោយសារតែគន្លងរាងអេលីបរបស់ព្រះច័ន្ទ នៅពេលដែលព្រះច័ន្ទស្ថិតនៅជួរជាមួយផែនដី ហើយព្រះអាទិត្យស្ថិតនៅជិតផែនដីបំផុត (perigee) ដូច្នេះព្រះច័ន្ទនឹងមានទំហំធំជាង ១៤% ក៏ដូចជាភ្លឺជាងព្រះច័ន្ទពេញវង់ធម្មតារហូតដល់ ៣០% ។ ហេតុនេះព្រះច័ន្ទដែលរះនៅថ្ងៃនេះត្រូវបានគេចាត់ទុកថា ជាព្រះច័ន្ទដ៏អស្ចារ្យបំផុតប្រចាំឆ្នាំលំដាប់ទី ៣ ដែលនឹងរះនៅជិតផែនដីបំផុត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTfYeFuqqNjBbgCFG78TuT3rDcOvPInsZXJGRY0rtAm5UV7jNdzkQY0yAOyevXkLoWA4QP-xA1FA7eTcW64jwPeRUIKCXwSYwxz_GkikJWPTZJP62KX8EvDP9J7qscSMgdA-xh1P_1pHgF1B8bQMaZKSjUG8Inpp2XVNj5cPRPrhb43exP_jUO58Cp7C5z/s1200/image_2024-10-17_11-20-05.png

ដូច្នេះហើយកុំភ្លេចចូលរួមទស្សនាទាំងអស់គ្នា។ ទោះជាយ៉ាងណាប្រសិនបើអ្នកខកខានមើលព្រះដ៏អស្ចារ្យនៅថ្ងៃនេះ អ្នកក៏មានឱកាសទស្សនាវាម្តងទៀតនៅខែក្រោយ ដែលវានឹងរះនៅជិតផែនដីបំផុតនៅថ្ងៃ ១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយវាក៏ជាព្រះច័ន្ទធំបំផុតចុងក្រោយនៃឆ្នាំផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4X2uioMCv6E2lMW3eYQvdKNbKIk5I6rIhYk9UEjSVDyS78-yngFgyyFDLG9sNW6Hmcu2HFAdXTVuxidX3iggggWHMVkJaznIwF0GSIhZPFH6HZGUiZAUn5xhRdJZyP9jEzCT-RUSFlIunBS6IYNo2DYrb9ORoUS-5-u_u1LXvAU0EIs9Ro3yBJbb0sWFS/s4344/image_2024-10-17_11-19-57.png

កម្ពុជា ត្រៀមខ្លួនចាកចេញប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩

0

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចនៅក្នុងឆ្នាំ ២០២៩ ដើម្បីជាការអភិវឌ្ឍន៍ខ្លួនមុននឹងក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០២៥០។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJQtYK4tHdAyVAVjJWvPQpExMobG6dpdq_j7kqzeOHHVApkW6OKb343jkn4GzuMvx8TtYQj5EOZwXFgJ40r82wDrJey6UTJrD-79hqHt7Nptuv8R4TYbshPo_mCwnyyqf7Fa8i6DB19Wxshu5p-r8v8LW6v8iYueZ34OSrLbVMT_jtVk8PUo_FiSaN_WAG/s1280/image_2024-10-17_11-11-48.png

បើតាមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖”នៅពេលដែលប្រទេសកម្ពុជា ចាកចេញពីប្រទេសអភិវឌ្ឍតិចតួច នៅឆ្នាំ ២០២៩ នោះនឹងត្រូវបាត់បង់ការអនុគ្រោះផ្នែកហិរញ្ញវត្ថុមួយចំនួន ដោយត្រូវពឹងផ្អែកលើខ្លួនឯង”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9hM3eEJFFleHxDC4EeybwoLllmX0dGeJiec5fKJ0N_xAXhmfG0veV9n92UAIJieWuYwWdYC4b7LCOe5I75k9b_hr0sjtTHlz88Zsv-XzwW0zf7c91-mPuyHMsUml-WDjRSM9vcLvY5QhDkravqC1CCNH0P81KPnIo6eCMINcrFcvhCgtMf6x62obIHC_p/s1713/image_2024-10-17_11-11-49%20(2).png

ការចាកចេញនេះ នឹងនាំមកជាមួយនូវផលវិបាកមួយចំនួន ដូចជា ការបាត់បង់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ប្រព្រឹត្តកម្មពិសេស ដែលមានចែងក្នុងកិច្ចព្រមព្រៀងកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក(WTO) និងវិធានដើមកំណើតទំនិញកាន់តែរឹតត្បិតជាងមុន ដែលនឹងបង្កផលប៉ះពាល់ដល់ភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងទីផ្សារសំខាន់ៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2yKmi5i7GAted7UU3AqMbEUKV-3jNzJo4e8RLjbv9BjPQCct7cvD8mdhC6eO4G_fjlTN8pGWVRTMnvXeYSMp_uStIUTW_vQZAaY-fiIYzJK7GganxuAzEyxIxx9h5uwyxgcFRyF9nCPmBc4rydrT6IeZf494LnELhoMKx6VLk0l_tPqPTqXCrnMlEptS6/s1051/image_2024-10-17_11-11-49.png

តែយ៉ាងណាមិញ ការចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច មានអត្ថន័យសំខាន់សម្រាប់ប្រជាជនម្នាក់ៗ ដែលបានបង្ហាញពីសន្ទុះនៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍគ្រប់វិស័យនៃអាទិភាពនៅក្នុងប្រទេសកម្ពុជា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5TdRQKmSj1AYPlDmH5pBx7zDjeaYI84PAWSTQYOSzbvJlgs5nt3uK96pRP7Zbgj5OZypssLRIgXXJ9WE33ZzCsTAds-9-YkJCmiGdVBTGusmiMi_153-nmG7OpnzgR62HXjz4M_Q3f9JThcgK8EjiSodsvZRuQjF9tC3jcgAPmRgAZL6mo3crah4fqFIX/s1000/image_2024-10-17_11-11-51.png

 

វឌ្ឍនៈ ប្រ៊ូវើរី រៀបចំព្រឹត្តិការណ៍ប្រគំតន្រ្តី និងប្រដាល់គុនខ្មែរ តាមបណ្តាខេត្តក្រុងជាច្រើន ដើម្បីអបអរពិធីបុណ្យអុំទូក

0

អុំទូកឆ្នាំនេះ កាន់តែកក្រើក និងអស្ចារ្យ ដោយក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី រៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រី ប្រដាល់គុនខ្មែរ ព្រមទាំងរៀបចំតែងលម្អនៅតាមបណ្តាផ្លូវមួយចំនួន និងចូលរួមបណ្តែតប្រទីតរបស់ វឌ្ឍនៈ គ្រុប នៅមុខព្រះបរមរាជវាំង ដើម្បីបន្តចែករំលែកពេលវេលាល្អ និងផ្តល់ភាពសប្បាយរីករាយជាមួយប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសកម្ពុជា។

ជារៀងរាល់ឆ្នាំ វឌ្ឍនៈ ប៊្រូវើរី តែងតែចូលរួមប្រារព្ធពិធីបុណ្យតូចធំជាច្រើន ហើយសម្រាប់ពិធីបុណ្យអុំទូកឆ្នាំនេះ វឌ្ឍនៈ ប៊្រូវើរី បានសហការជាមួយរដ្ឋបាលខេត្តកំពង់ចាម កណ្តាល តាកែវ ត្បូងឃ្មុំ ឧត្តរមានជ័យ ពោធិ៍សាត់ ស្ទឹងត្រែង រតនគិរី កោះកុង ព្រៃវែង កំពង់ធំ បន្ទាយមានជ័យ រៀបចំការតាំងពិព័រណ៍ភូមិមួយផលិតផលមួយ ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ ព្រមទាំងការប្រគំតន្ត្រីខ្នាតយក្ស “ពេលវេលាល្អ អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក” ជាមួយវត្តមានចូលរួមដោយតារាចម្រៀងល្បីៗ និងកំពូលអ្នកប្រដាល់ជាតិ និងអន្តរជាតិមកពីគ្រប់ទិសទី ដែលការរៀបចំនេះនឹងប្រពឹត្តទៅតាមបណ្តាខេត្តនានាទៅចាប់ពីពាក់កណ្តាលខែតុលានេះ រហូតដល់ពាក់កណ្តាលខែវិច្ឆិកានៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅទីក្រុងភ្នំពេញ នាថ្ងៃទី១៤ រហូតដល់១៦ វិច្ឆិកា។

ហ្វេនៗនៅតាមខេត្តក្រុងនីមួយៗខាងលើនឹងទទួលបានភាពរីករាយ បង្កើតអនុស្សាវរីយសប្បាយៗក្នុងព្រឹត្តិការណ៍អុំទូកឆ្នាំ២០២៤ របស់ វឌ្ឍនៈ ប្រ៊ូវើរី ដែលមានទាំងកម្មវិធីប្រគំតន្រ្តី កម្មវិធីប្រដាល់ ការប្រណាំងទូកង ការបាញ់កាំជ្រួច ការតាំងពិព័រណ៍ និងស្តង់អាហារចម្រុះសម្បូរបែប ដែលអាចឱ្យបងប្អូនរីករាយក្នុងការដើរទស្សនា ទិញទំនិញ ភ្លក្សរសជាតិម្ហូប និងការលេងហ្គេមកម្សាន្តជាច្រើនទៀត ជាពិសេសក្រេបរសជាតិផលិតផល វឌ្ឍនៈ ប្រ៊ូវើរី ដ៏ឈ្ងុយឆ្ងាញ់ ជាមួយឱកាសឈ្នះរង្វាន់ជាច្រើន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBHIQNMDrMbiElgizdry0CkPXW55kuRNXrB49b7TKbqNDJE7PfAlZnzDrkkE_uK354aA4dtAqps1sgOmysZU0rn3uJP0_NuPhj0UGUPBk69SU2ej_2gH5FCMQxrVzBYlLLx3O8o-aBo3-PBfJe3CnvZrpWLikQcAgiTK7UHzciOpxxsz2qler9GYXUHp_3/s3125/VBL_Water%20Festival_%202024_location%20list.jpg

ឆេះរថយន្តទៀតហើយ ! រថយន្តក្រុងថៃដឹកភ្ញៀវទេសចរបរទេសជាង៥០នាក់ឆេះនៅតាមផ្លូវ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ក្រោយពីសមត្ថកិច្ចខេត្តនគរាជសីម៉ា ប្រទេសថៃ បានទទួលសេចក្តីរាយការណ៍ថា រថយន្តក្រុងដឹកភ្ញៀវទេសចរបរទេសផ្ទុះឆេះនៅផ្លូវមិត្តភាពឃូខាក់ណាន ទល់មុខសួនច្បារខោខេន ក្នុងតំបន់មឿងប៉ាកឆង ខេត្តនគរាជសីម៉ា សមត្ថកិច្ចក៏ទំនាក់ទំនងទៅកាន់រថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍ភ្លាមៗ ។ បន្ទាប់មក សមត្ថកិច្ចក៏បានប្រមូលកម្លាំង និងសហការជាមួយភ្នាក់ងារពាក់ព័ន្ធចុះមកកន្លែងកើតហេតុ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiR9DeuioR5DbZLk1-jqpH_odMOkzW9h86HW0BlF50DCBa9xrJmYRfOTBi-Rmip2mdEVsBqgbjYiqzvBJcmjU9M0jNgPd7klm6JnoDw3pmFlbKlu7VL0fAFHgNMCuYAzlL4p3ITmozcrUZxkSQ1A8IsOz07oyhxvXflE1-MeCx9yL42OQNCKBdreQqull32/s768/photo_2024-10-17_10-16-30%20(2).jpg

សមត្ថកិច្ចបញ្ជាក់ថា ភ្លើងបានឆាបឆេះរថយន្តក្រុងពណ៌ទឹកក្រូច និងមានផ្សែងខ្មៅហុយទ្រលោមយ៉ាងច្រើន ដែលធ្វើឱ្យភ្ញៀវទេសចរបរទេសជាង៥០នាក់ ជាជនជាតិឥណ្ឌូណេស៊ី ប្រជ្រៀតគ្នារត់ចុះពីរថយន្តក្រុងយ៉ាងលឿន ។ ហេតុការណ៍នេះពុំបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ភ្ញៀវទេសចរបរទេសទេ ដោយសារពួកគេស្រែកប្រាប់គ្នាឱ្យប្រញាប់ចុះពីរថយន្ត ។

សមត្ថកិច្ចបន្តថា រថយន្តពន្លត់អគ្គិភ័យបានបាញ់ទឹកពន្លត់ភ្លើងឆេះរថយន្តក្រុង ដោយចំណាយពេលប្រមាណ២០នាទី ទើបភ្លើងរលត់អស់ ប៉ុន្តែរថយន្តក្រុងបានខូចខាតទាំងស្រុង ។ នេះសំណាងល្អហើយ ដែលភ្ញៀវទេសចរបរទេសរត់ចុះពីរថយន្តទាន់ពេលវេលា បើមិនដូច្នោះទេ វានឹងដូចហេតុការណ៍ឆេះរថយន្តដឹកកូនសិស្សនាពេលកន្លងមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDi43o0alBe5s1th24WMzcMJxf8NIpG_x9GL_i7f2DW4C-WfEc2O6z2KXObrka0mAmKtNdS5jxV-6cFDDaTQhzkVRnYI3GPn58aYqSlDgFQfszTkRoGdbJ9SSF7W5R1h-NEcprnzWRQfe5zaI4q5BrCITZJnh4YkxAgjrB2doujvzu-2WUWtwuOGVIYnPn/s800/photo_2024-10-17_10-16-30%20(3).jpg

តាមការសាកសួរលោក អភិឆាត លិនតា អាយុ៤៦ឆ្នាំ ជាអ្នកបើកបររថយន្តក្រុងនេះ និយាយថា លោកបានបើករថយន្តក្រុងដឹកភ្ញៀវទេសចរបរទេសជាង៥០នាក់ មកលេងនៅស្រុកប៉ាងឆង ខេត្តនគរាជសីម៉ា រួចហើយស្នាក់នៅក្នុងសណ្ឋាគារមួយកន្លែង ។ មុនពេលកើតហេតុ លោកបានដឹកភ្ញៀវទេសចរមកស្រស់ស្រូបអាហារពេលល្ងាចនៅភោជនីយដ្ឋានក្បែរកន្លែងកើតហេតុ ហើយលោកក៏បើករថយន្តទៅចតនៅផ្លូវមិត្តភាពឃូខាក់ណាន ស្រាប់តែភ្ញៀវទេសចរស្រែកថា មានភ្លើងឆេះនៅផ្នែកខាងក្រោយរថយន្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZL2u_gX5H66ZNEQiuOhIKa4GoK8R4GDGx7NbFnvZbqB5VmzhVMXKP6guPvi6XSjatem2KeG7e_DBIy3vwx5qSIUvMYvcMW4ddO32Zt9Arz99WFgln-oWX2Onz2jmpARzDjftxJA7x65O6AkzEl5jbNt4lschHjmMsWNioVWnc47oEETBjtocZhadMpYY0/s800/photo_2024-10-17_10-16-30%20(4).jpg

លោក អភិឆាត បន្ថែមថា ពេលឃើញភ្លើងឆេះរថយន្តក្រុងបែបនេះ ភ្ញៀវទេសចរបរទេសទាំងអស់ក៏រត់ចុះពីរថយន្តយ៉ាងឆាប់រហ័ស ។ បន្តិចក្រោយមក ភ្លើងបានឆាបឆេះរថយន្តក្រុងទាំងមូល មុនពេលរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ទឹកពន្លត់ ។ សំណាងល្អណាស់ ដែលភ្ញៀវទេសចរទាំងអស់មានសុវត្ថិភាព ហើយលោកពុំដឹងថា ភ្លើងឆេះរថយន្តនេះបណ្តាលមកពីមូលហេតុអ្វីទេ ពីព្រោះរថយន្តនេះចាក់ប្រេងឥន្ធនៈ ពុំបានប្រើប្រាស់ហ្គាស់ទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirEgbWXTOXkzL_OVZ9DKwZeCUlgbIDHYgwf45Be4TfKQtsbjqD0_WZ_qJi8dEo5LnseuhffhlwVKBhhwvUDV6WJjFzXYJ9ViC_Ts4o8YfWw7nBLDasmU7cl0Auf-oB2gxfMG9NUz6AIHIKue6hST2jWrLhr_4GJ8pOClY3uO3q-J9mr-YMAD-m8pYflhZR/s1280/photo_2024-10-17_10-16-30%20(5).jpg

សមត្ថកិច្ចនឹងស៊ើបអង្កេតរកមូលហេតុពិតប្រាកដដែលធ្វើឱ្យភ្លើងឆេះរថយន្ត ព្រមទាំងចាត់វិធានការបន្តទៀត ហើយសមត្ថកិច្ចបានផ្តាំផ្ញើឱ្យក្រុមហ៊ុនរថយន្តក្រុង និងអ្នកបើកបររថយន្តក្រុងយកចិត្តទុកដាក់ថែទាំរថយន្តឱ្យបានល្អ ដើម្បីកុំឱ្យមានភ្លើងឆេះបែបនេះទៀត ។ បើភ្លើងឆេះរថយន្តក្រុងញឹកញាប់នឹងធ្វើឱ្យបាត់បង់ទំនុកចិត្តពីភ្ញៀវទេសចរបរទេស ហើយពួកគេនឹងលែងហ៊ានជិះរថយន្តក្រុងថៃបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9fi2udsN1G-GfH0V1Cy4vF9yjWg8-_7U6H9Q0UjgVBXIozVleIT1RZ6zsUdOBQw8ZmF4qmI-0LLdkfxGlD5QAysEZLAlNtKOVEM3jjwjiJbL0KNq6Ox8IXfFtZEUf0WV8wA2KnSVzcqU1P7GM_sJSImxU7KIsAl6YXRYwVy6jMxnzvNP_Lj7tLC1AGNRC/s1200/photo_2024-10-17_10-16-30.jpg

គួរបញ្ជាក់ថា នាពេលថ្មីៗនេះ មានហេតុការណ៍ភ្លើងឆេះរថយន្តក្រុងនៅប្រទេសថៃជាញឹកញាប់ ដូចជា ៖ ភ្លើងឆេះរថយន្តក្រុងដឹកសិស្សសាលាទៅទស្សនកិច្ច ដែលបណ្តាលឱ្យកូនសិស្សជាច្រើននាក់ និងគ្រូបង្រៀន៣នាក់ ស្លាប់ក្នុងរថយន្ត ។ រីឯហេតុការណ៍មួយទៀត គឺភ្លើងឆេះរថយន្តក្រុងក្នុងចំណតរថយន្តរបស់សាកលវិទ្យាល័យដ៏ល្បីមួយកន្លែងនៅឃុំប្រាឆាធិប៉ាត់ ស្រុកថាណាក់បុរី ខេត្តប៉ាធុមថានី ៕

ប្រធានម១ថ្មី បកស្រាយ ជុំវិញការបែកធ្លាយវីដេអូចិនផឹកសុីក្នុងពន្ធនាគារ

0

នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាផ្លាស់ប្ដូរក្បាលម៉ាសុីនដឹកនាំពន្ធនាគារ ម១ ក្រោយមានការបង្ហោះវីដេអូចិនផឹកសុីយ៉ាងសប្បាយរីករាយនៅក្នុងពន្ធនាគារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhh0hu92vXnIEXf5bbkUw-rNOVNBAp-usGeUPrRql6vvthpV1mdFYspitMy4W5nXKR5EcFvH_Zp3RzyYxKfZXW0A319pvTHknFnWxzirhyphenhyphenfegMAQhcJAKVl0YbBlVCF8cVyszP9JSeEPoQGbRqUeAQj4h9yWkVh4Jkd-GPBoY1bbtqDNVxWzo4z5KYb21H4/s1024/451619778_487987757049201_5820186186514068681_n-1024x788.jpg

តាមសេចក្តីប្រកាសពី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ បានចេញអនុក្រឹត្យតែងតាំង លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ នុត សវនា ឱ្យទទួលបន្ទុកជាប្រធានមណ្ឌលអប់រំកែប្រែទី១។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2FPpsY09kzg9oH1rv5TGWh0ABLgxAX4GqVh6sPfEjP9nzyagwXWJbJ1a6TJ-z-bDjbai4IPVclA6E2ljBmfW_eV7A3n1juuPwAhRrlQVnXFGMk5gN9v0D-NqNGVRbgbcOq3UBldo_CY3JLdKiie8tP_N9pw6Xb1dT2GNYmX-bXQzB8B5OVAb7Sjx9C4ai/s1182/image_2024-10-15_13-50-33.png

លោក នុត សវនា ប្រធានម១ថ្មី បានលើកឡើងថា៖” នេះជាវីដេអូចាស់តាំងពីឆ្នាំ២០២៣ ដោយម្នាក់នៅក្នុងវីដេអូនោះត្រូវបានដោះលែងកាលពីខែឧសភា ឆ្នាំ២០២៤ ទើបមានការបែកធ្លាយវីដេអូបែបនេះ”។

គួរបញ្ជាក់ផងដែរថា អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានចាត់ក្រុមការងារចុះស្រាវជ្រាវលើករណីនេះកាលពីថ្ងៃទី១៦ ខែតុលា ដើម្បីធានាឱ្យបាននូវសុចរិតភាព សុក្រិតភាព និងប្រសិទ្ធភាព ស្របតាមច្បាប់ស្តីពីពន្ធនាគារនៅកម្ពុជា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbWaF1BjJtYf6Tb3t3xauqfvgviCiJOJLZILLT-qDsr7hv4E1GmB1xSDNkjfLiVgl0c84-U5cJP_3qLLaF9_9paMV6MnjxjiG9Whyphenhyphen8dxtLkrfngVZGSq1N3Plzm7VwiLgRZNUTViCh54P-BGo_CTbX4wW4efyca19MH6cYcFjckrf2X5WT4eoTky0W67if/s1280/38b297a481e41daf281c421bdf4b01dc.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhduuQMP87yglY5-d2RdbWZwJPNV0tifsAGFo5ray7JuHniNaEY2JkqSPlZ5DABUqDQr7jGG1_OC1tCZYcViFelo-aWLml_qcEDMpTT5MfWGOeiPl_VY9FMe36v892qGL8NWjx2qKhunWsQiiyk_jUjZwq2p-8XOBoB-VQPw7ntNUEx9T-L1Dce0PTmTzxB/s1280/3039b370c822ffc791561a0ec90d2e72.jpg