Home ព័ត៌មានអន្តរជាតិ ស្បែកជើងឆ្លាតវៃ រីករួមតាមទំហំជើងជួយឱ្យប្រើប្រាស់បានយូរ និងមិនខ្ជះខ្ជាយប្រាក់ទិញថ្មី

ស្បែកជើងឆ្លាតវៃ រីករួមតាមទំហំជើងជួយឱ្យប្រើប្រាស់បានយូរ និងមិនខ្ជះខ្ជាយប្រាក់ទិញថ្មី

81
0

យុវវ័យ គឺជាវ័យមួយដែលរាងកាយនឹងផ្លាស់ប្តូរខ្លាំងបំផុត ក្នុងនោះយុវតីចាប់ផ្តើមមានចង្កេះសមនឹងរូបរាង, លូតកម្ពស់, ឡើងទម្ងន់ ហើយមានដៃ-ជើងវែង ។ រីឯយុវជនវិញ ចាប់ផ្តើមមានពុកមាត់, ឆ្អឹងរឹងមាំ, ឃើញសាច់ដុំកាន់តែច្បាស់ ហើយទំហំជើងក៏កើនឡើងដែរ ។ ហេតុនេះ ការប្រើប្រាស់សម្ភារៈរបស់យុវវ័យបានផ្លាស់ប្តូរទៅតាមរូបរាងរបស់ពួកគេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZn-vKjOAJuerOoXyFNwxCeHeTbd1_D1bV-B1unoWFhT6wGuctO2GhY95DWdDlpNWoqwQapu2VM8uergMHhCZA8cqa8hExBmvRLks0VwkChdOgSGvWuZqtXiFga3ZP8xmtwYBO_ozjTQoY9_L2iaCzyH-qmY5FZM9hNHPbcmbfquZYnDxx2IrGiUhuMd92/s1280/image_2024-10-16_15-04-59%20(2).png

នៅឆ្នាំ២០២៤ មានស្បែកជើងប្រភេទថ្មីឈ្មោះ «UNOS by Sz» ដែលត្រូវបានផលិតឡើងប្រកបដោយភាពច្នៃប្រឌិត ។ ស្បែកជើងនេះអាចពង្រីកឱ្យធំបានតាមទំហំបាតជើងរបស់អ្នកប្រើប្រាស់ ហើយធ្វើឱ្យស្បែកជើងនេះមានលក្ខណៈខុសប្លែកយ៉ាងខ្លាំងពីស្បែកជើងចាស់ៗដែលពុំអាចពង្រីកទំហំ ។ អ្នកប្រើប្រាស់នឹងអាចពាក់វារយៈពេលយូរ និងមិនខ្ជះខ្ជាយប្រាក់ទិញស្បែកជើងថ្មី ។

UNOS គឺជាស្បែកជើងឃ្លុបផលិតពីសាច់ក្រណាត់ ដែលរចនាម៉ូដដោយ D’wayne Edwards គឺជាអ្នករចនាម៉ូដស្បែកជើងដ៏ល្បីល្បាញលំដាប់ពិភពលោក ។ អ្នករចនាម៉ូដស្បែកជើងរូបនេះ ធ្លាប់បានរចនាម៉ូដស្បែកជើងជាច្រើនប្រភេទ ដូចជា ៖ ម៉ូដ Tupac, Notorious B.I.G. និង Snoop Dogg ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQgRFDdfmFA3gwYUG8Nui4m3BVl5_b62dxenGULQEtcrEG0-B1FhdlDncFjPiLCLtFY79ZjrmobL4Yx_39vvYFcNDnRYfjzWfkgE5-zFFSBICld_7VPC9mVZWTpCMW8BLYQaFZomvX0u5hgVnqW2B6PnMRGtSY1sC3UFjaPArqRmbcN3UZj2iTVBACKttU/s1500/image_2024-10-16_15-04-59.png

ចំណែកពាក្យថា «UNOS» គឺជាពាក្យកាត់របស់ពាក្យ «U Need One Size» ដែលបញ្ជាក់ថា បើអតិថិជនទិញស្បែកជើងនេះពាក់ គឺពួកគេនឹងអាចពាក់វាជារៀងរហូត ជាពិសេស យុវវ័យ មិនថាពួកគេមានបាតជើងតូច ឬបាតជើងធំ ។

នៅផ្នែកខាងក្រោមស្បែកជើង គឺមានអក្សរ Z ដែលវាមានមុខងារពង្រីកស្បែកជើងឱ្យធំតាមទំហំបាតជើងរបស់អ្នកប្រើប្រាស់ ។ ស្បែកជើងនេះមានទម្ងន់ស្រាល ស្រួលពាក់, មានប្រហោងសម្រាប់ខ្យល់ចេញ-ចូល និងអាចពាក់បានទាំងយុវវ័យ និងមនុស្សចាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipk59LdELUl7nquwqTgfBN8KAMN2xjusYuq1nzb5qFCxMQMdBqVSJQQ9BwxnFBx_U7grApuC3Qi2RCrj9gJRlASxmE9wU7hCU3tSOkOd6KOa08ebAQgst_LaBSHstqVonfQMUWAkxujrWJecOKA4hLPwSMMP1T8teBWpz9Oq85HdVbPMANzduJcXEcyueE/s818/image_2024-10-16_15-05-00%20(2).png

ក្រៅពីនេះ ស្បែកជើង UNOS នឹងពុំប៉ះពាល់បរិស្ថានទេ ពីព្រោះយើងអាចពាក់វាបានយូរឆ្នាំ និងពុំបាំបាច់បោះចោលឱ្យក្លាយជាសំរាម ។ រីឯស្បែកជើងធម្មតា គឺក្រុមហ៊ុនត្រូវផលិតឱ្យបាន៤០ទំហំសម្រាប់ស្បែកជើង១ប្រភេទ ដើម្បីឱ្យពាក់បានចាប់ពីក្មេងរហូតដល់មនុស្សចាស់ ។ ប៉ុន្តែសម្រាប់ស្បែកជើងអាចពង្រីកទំហំបាន គឺក្រុមហ៊ុនផលិតត្រឹមតែ៨ទំហំប៉ុណ្ណោះ ហើយការពាក់ស្បែកជើងនេះអាចជួយកាត់បន្ថយការប្រើប្រាស់កម្លាំងពលកម្ម, កាត់បន្ថយការប្រើម៉ាស៊ីន និងវត្ថុធាតុដើមយ៉ាងច្រើន ។

ស្បែកជើងឃ្លុប UNOS ត្រូវបានគេដាក់លក់ហើយនៅឆ្នាំ២០២៤ គឺស្បែកជើងឃ្លុបសម្រាប់មនុស្សចាស់មានតម្លៃ៥០ដុល្លារអាមេរិក និងស្បែកជើងក្មេងមានតម្លៃត្រឹមតែ៣៥ដុល្លារអាមេរិកប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgk-v7YTO0FPlytA-uFoC0qJ2VirfpjVXtwzF4uFGTVfwPss8ksqtg1uKhGOuffIDDwz65r44Pe-fbi5Xnbp7xPsGDllRcnnXBUKdIvBYv9SxUcNnQydALGKH-lQM8K2TpXZcQgyT6z-mA7L5uDDhopmX2e5PzRWhyphenhyphenV7cNsbyHP2wqgOGVjq94PZKrcnihj/s1080/image_2024-10-16_15-05-00.png

គួរបញ្ជាក់ថា ក្នុង១ឆ្នាំៗ ក្រុមហ៊ុននានានៅលើពិភពលោក បានផលិតស្បែកជើងឃ្លុបប្រមាណ២ម៉ឺន៣ពាន់លានគូ ឬស្មើនឹងទម្ងន់២៨០តោនក្នុង១ឆ្នាំ ហើយស្បែកជើងជាង៩០% ក្នុងចំណោមនេះ ត្រូវបានគេបោះចោលឱ្យក្លាយជាសំរាមកប់ក្នុងដី ។

ហេតុនេះ ក្រុមហ៊ុននានាបានព្យាយាមផលិតស្បែកជើងឱ្យប៉ះពាល់បរិស្ថានតិចបំផុត ដូចជា ៖ ប្រើប្រាស់វត្ថុធាតុដើមធម្មជាតិ ឬបង្កើតកម្មវិធីទិញ-លក់ស្បែកជើងជជុះ ។ ដូចគ្នានេះ ក្រុមហ៊ុនផលិតស្បែកជើងធំៗបានគណនាពីការបំភាយឧស្ម័នផ្ទះកញ្ចក់ទៅលើបរិយាកាស ដើម្បីធានាថា ស្បែកជើងរបស់ពួកគេពុំប៉ះពាល់បរិស្ថាន ៕