រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចនៅក្នុងឆ្នាំ ២០២៩ ដើម្បីជាការអភិវឌ្ឍន៍ខ្លួនមុននឹងក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០២៥០។
បើតាមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖”នៅពេលដែលប្រទេសកម្ពុជា ចាកចេញពីប្រទេសអភិវឌ្ឍតិចតួច នៅឆ្នាំ ២០២៩ នោះនឹងត្រូវបាត់បង់ការអនុគ្រោះផ្នែកហិរញ្ញវត្ថុមួយចំនួន ដោយត្រូវពឹងផ្អែកលើខ្លួនឯង”។.png)
ការចាកចេញនេះ នឹងនាំមកជាមួយនូវផលវិបាកមួយចំនួន ដូចជា ការបាត់បង់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ប្រព្រឹត្តកម្មពិសេស ដែលមានចែងក្នុងកិច្ចព្រមព្រៀងកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក(WTO) និងវិធានដើមកំណើតទំនិញកាន់តែរឹតត្បិតជាងមុន ដែលនឹងបង្កផលប៉ះពាល់ដល់ភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងទីផ្សារសំខាន់ៗ។
តែយ៉ាងណាមិញ ការចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច មានអត្ថន័យសំខាន់សម្រាប់ប្រជាជនម្នាក់ៗ ដែលបានបង្ហាញពីសន្ទុះនៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍគ្រប់វិស័យនៃអាទិភាពនៅក្នុងប្រទេសកម្ពុជា៕










