Home ព័ត៌មានអន្តរជាតិ ឆេះរថយន្តទៀតហើយ ! រថយន្តក្រុងថៃដឹកភ្ញៀវទេសចរបរទេសជាង៥០នាក់ឆេះនៅតាមផ្លូវ

ឆេះរថយន្តទៀតហើយ ! រថយន្តក្រុងថៃដឹកភ្ញៀវទេសចរបរទេសជាង៥០នាក់ឆេះនៅតាមផ្លូវ

90
0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ក្រោយពីសមត្ថកិច្ចខេត្តនគរាជសីម៉ា ប្រទេសថៃ បានទទួលសេចក្តីរាយការណ៍ថា រថយន្តក្រុងដឹកភ្ញៀវទេសចរបរទេសផ្ទុះឆេះនៅផ្លូវមិត្តភាពឃូខាក់ណាន ទល់មុខសួនច្បារខោខេន ក្នុងតំបន់មឿងប៉ាកឆង ខេត្តនគរាជសីម៉ា សមត្ថកិច្ចក៏ទំនាក់ទំនងទៅកាន់រថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍ភ្លាមៗ ។ បន្ទាប់មក សមត្ថកិច្ចក៏បានប្រមូលកម្លាំង និងសហការជាមួយភ្នាក់ងារពាក់ព័ន្ធចុះមកកន្លែងកើតហេតុ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiR9DeuioR5DbZLk1-jqpH_odMOkzW9h86HW0BlF50DCBa9xrJmYRfOTBi-Rmip2mdEVsBqgbjYiqzvBJcmjU9M0jNgPd7klm6JnoDw3pmFlbKlu7VL0fAFHgNMCuYAzlL4p3ITmozcrUZxkSQ1A8IsOz07oyhxvXflE1-MeCx9yL42OQNCKBdreQqull32/s768/photo_2024-10-17_10-16-30%20(2).jpg

សមត្ថកិច្ចបញ្ជាក់ថា ភ្លើងបានឆាបឆេះរថយន្តក្រុងពណ៌ទឹកក្រូច និងមានផ្សែងខ្មៅហុយទ្រលោមយ៉ាងច្រើន ដែលធ្វើឱ្យភ្ញៀវទេសចរបរទេសជាង៥០នាក់ ជាជនជាតិឥណ្ឌូណេស៊ី ប្រជ្រៀតគ្នារត់ចុះពីរថយន្តក្រុងយ៉ាងលឿន ។ ហេតុការណ៍នេះពុំបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ភ្ញៀវទេសចរបរទេសទេ ដោយសារពួកគេស្រែកប្រាប់គ្នាឱ្យប្រញាប់ចុះពីរថយន្ត ។

សមត្ថកិច្ចបន្តថា រថយន្តពន្លត់អគ្គិភ័យបានបាញ់ទឹកពន្លត់ភ្លើងឆេះរថយន្តក្រុង ដោយចំណាយពេលប្រមាណ២០នាទី ទើបភ្លើងរលត់អស់ ប៉ុន្តែរថយន្តក្រុងបានខូចខាតទាំងស្រុង ។ នេះសំណាងល្អហើយ ដែលភ្ញៀវទេសចរបរទេសរត់ចុះពីរថយន្តទាន់ពេលវេលា បើមិនដូច្នោះទេ វានឹងដូចហេតុការណ៍ឆេះរថយន្តដឹកកូនសិស្សនាពេលកន្លងមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDi43o0alBe5s1th24WMzcMJxf8NIpG_x9GL_i7f2DW4C-WfEc2O6z2KXObrka0mAmKtNdS5jxV-6cFDDaTQhzkVRnYI3GPn58aYqSlDgFQfszTkRoGdbJ9SSF7W5R1h-NEcprnzWRQfe5zaI4q5BrCITZJnh4YkxAgjrB2doujvzu-2WUWtwuOGVIYnPn/s800/photo_2024-10-17_10-16-30%20(3).jpg

តាមការសាកសួរលោក អភិឆាត លិនតា អាយុ៤៦ឆ្នាំ ជាអ្នកបើកបររថយន្តក្រុងនេះ និយាយថា លោកបានបើករថយន្តក្រុងដឹកភ្ញៀវទេសចរបរទេសជាង៥០នាក់ មកលេងនៅស្រុកប៉ាងឆង ខេត្តនគរាជសីម៉ា រួចហើយស្នាក់នៅក្នុងសណ្ឋាគារមួយកន្លែង ។ មុនពេលកើតហេតុ លោកបានដឹកភ្ញៀវទេសចរមកស្រស់ស្រូបអាហារពេលល្ងាចនៅភោជនីយដ្ឋានក្បែរកន្លែងកើតហេតុ ហើយលោកក៏បើករថយន្តទៅចតនៅផ្លូវមិត្តភាពឃូខាក់ណាន ស្រាប់តែភ្ញៀវទេសចរស្រែកថា មានភ្លើងឆេះនៅផ្នែកខាងក្រោយរថយន្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZL2u_gX5H66ZNEQiuOhIKa4GoK8R4GDGx7NbFnvZbqB5VmzhVMXKP6guPvi6XSjatem2KeG7e_DBIy3vwx5qSIUvMYvcMW4ddO32Zt9Arz99WFgln-oWX2Onz2jmpARzDjftxJA7x65O6AkzEl5jbNt4lschHjmMsWNioVWnc47oEETBjtocZhadMpYY0/s800/photo_2024-10-17_10-16-30%20(4).jpg

លោក អភិឆាត បន្ថែមថា ពេលឃើញភ្លើងឆេះរថយន្តក្រុងបែបនេះ ភ្ញៀវទេសចរបរទេសទាំងអស់ក៏រត់ចុះពីរថយន្តយ៉ាងឆាប់រហ័ស ។ បន្តិចក្រោយមក ភ្លើងបានឆាបឆេះរថយន្តក្រុងទាំងមូល មុនពេលរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ទឹកពន្លត់ ។ សំណាងល្អណាស់ ដែលភ្ញៀវទេសចរទាំងអស់មានសុវត្ថិភាព ហើយលោកពុំដឹងថា ភ្លើងឆេះរថយន្តនេះបណ្តាលមកពីមូលហេតុអ្វីទេ ពីព្រោះរថយន្តនេះចាក់ប្រេងឥន្ធនៈ ពុំបានប្រើប្រាស់ហ្គាស់ទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirEgbWXTOXkzL_OVZ9DKwZeCUlgbIDHYgwf45Be4TfKQtsbjqD0_WZ_qJi8dEo5LnseuhffhlwVKBhhwvUDV6WJjFzXYJ9ViC_Ts4o8YfWw7nBLDasmU7cl0Auf-oB2gxfMG9NUz6AIHIKue6hST2jWrLhr_4GJ8pOClY3uO3q-J9mr-YMAD-m8pYflhZR/s1280/photo_2024-10-17_10-16-30%20(5).jpg

សមត្ថកិច្ចនឹងស៊ើបអង្កេតរកមូលហេតុពិតប្រាកដដែលធ្វើឱ្យភ្លើងឆេះរថយន្ត ព្រមទាំងចាត់វិធានការបន្តទៀត ហើយសមត្ថកិច្ចបានផ្តាំផ្ញើឱ្យក្រុមហ៊ុនរថយន្តក្រុង និងអ្នកបើកបររថយន្តក្រុងយកចិត្តទុកដាក់ថែទាំរថយន្តឱ្យបានល្អ ដើម្បីកុំឱ្យមានភ្លើងឆេះបែបនេះទៀត ។ បើភ្លើងឆេះរថយន្តក្រុងញឹកញាប់នឹងធ្វើឱ្យបាត់បង់ទំនុកចិត្តពីភ្ញៀវទេសចរបរទេស ហើយពួកគេនឹងលែងហ៊ានជិះរថយន្តក្រុងថៃបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9fi2udsN1G-GfH0V1Cy4vF9yjWg8-_7U6H9Q0UjgVBXIozVleIT1RZ6zsUdOBQw8ZmF4qmI-0LLdkfxGlD5QAysEZLAlNtKOVEM3jjwjiJbL0KNq6Ox8IXfFtZEUf0WV8wA2KnSVzcqU1P7GM_sJSImxU7KIsAl6YXRYwVy6jMxnzvNP_Lj7tLC1AGNRC/s1200/photo_2024-10-17_10-16-30.jpg

គួរបញ្ជាក់ថា នាពេលថ្មីៗនេះ មានហេតុការណ៍ភ្លើងឆេះរថយន្តក្រុងនៅប្រទេសថៃជាញឹកញាប់ ដូចជា ៖ ភ្លើងឆេះរថយន្តក្រុងដឹកសិស្សសាលាទៅទស្សនកិច្ច ដែលបណ្តាលឱ្យកូនសិស្សជាច្រើននាក់ និងគ្រូបង្រៀន៣នាក់ ស្លាប់ក្នុងរថយន្ត ។ រីឯហេតុការណ៍មួយទៀត គឺភ្លើងឆេះរថយន្តក្រុងក្នុងចំណតរថយន្តរបស់សាកលវិទ្យាល័យដ៏ល្បីមួយកន្លែងនៅឃុំប្រាឆាធិប៉ាត់ ស្រុកថាណាក់បុរី ខេត្តប៉ាធុមថានី ៕