Home Blog Page 808

រដ្ឋាភិបាលថៃផ្តល់ប្រាក់ឱ្យពលរដ្ឋជួសជុលលំនៅឋានខូចខាតដោយសារទឹកជំនន់ក្នុង១គ្រួសារជាង១ពាន់ដុល្លារ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា រដ្ឋាភិបាលថៃនឹងផ្តល់ប្រាក់ឱ្យពលរដ្ឋជួសជុលលំនៅឋានខូចខាតដោយសារទឹកជំនន់នៅភាគខាងត្បូង ដោយក្នុង១គ្រួសារទទួលបានចំនួន៤ម៉ឺនបាត (ឬស្មើ១,១៧៦ដុល្លារអាមេរិក) ។ ហេតុនេះ ពលរដ្ឋនៅខេត្តភាគខាងត្បូងពុំចាំបាច់បារម្ភឡើយ ពីព្រោះរដ្ឋាភិបាលតែងតែគិតគូរពីសុខទុក្ខពលរដ្ឋជានិច្ច ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigvTpeSNkS42eyLciKOLaG5nMl9yzwnSABXzHJgeLwh2p1YVLusj_b1VP74s7gEeSUOsyOIrDPQcbCwJEeAv1InH4XIz18DwrFScscxXp21ls1Uov5UQj6Ow8Hf5xzUb0iSkSM5jtEF0Xyei2jBsNL3OFbOjjK7vu1t7kwe9kpDlcvPlfcpLX9JZZmmZ0J/s800/image_2024-12-06_11-39-21%20(2).png
លោកស្រី សាស៊ីកាន វឌ្ឍនាចាន់ មន្ត្រីនាំពាក្យរងទីស្តីការនាយករដ្ឋមន្ត្រី និយាយថា រដ្ឋាភិបាលស្ថិតក្រោមការដឹកនាំរបស់លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានជួយសង្គ្រោះ និងតាមដានស្ថានការណ៍ទឹកជំនន់នៅភាគខាងត្បូងជាបន្តបន្ទាប់ ជាពិសេស រដ្ឋាភិបាលយកចិត្តទុកដាក់លើពលរដ្ឋងាយរងគ្រោះ ដូចជា ៖ ចាស់ជរា និងជនពិការ ។ តាមរបាយការណ៍ជួយពលរដ្ឋងាយរងគ្រោះក្នុងរយៈពេល២-៣សប្តាហ៍កន្លងមក គឺរដ្ឋាភិបាលបានជួយពលរដ្ឋជាង១ម៉ឺននាក់ ដោយផ្តល់ស្បៀងអាហារ ជម្រក និងថែទាំសុខភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG1iDzfKwi3njXRpoC91tm-CCl5jlvB1zlYcPtVhLqZ6c2IiDFzCZjkpfIZ25pioXk_AQRQH4FeagDM2BKWWGGjquvSn7EYXmsb6Z-2zhjyKv7NCUg4b1zaI_g_11_ObTF0qtZpjOAUXUKxQwzOH_cNBupvAAbBdQ1HYDOI618dVopPUA1q8BkPUvnO14r/s1024/image_2024-12-06_11-39-22.png

លោកស្រីបន្តថា លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានបញ្ជាទៅក្រសួងអភិវឌ្ឍន៍ និងសន្តិសុខសង្គម ឱ្យត្រៀមប្រាក់សម្រាប់ជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នៅភាគខាងត្បូង ដូចជា ៖ ជួសជុលលំនៅឋានរបស់ជនពិការ និងចាស់ជរា ដោយក្នុង១គ្រួសារនឹងទទួលបានចំនួន៤ម៉ឺនបាត (ឬស្មើ១,១៧៦ដុល្លារអាមេរិក) ។ ក្រៅពីនេះ ស្ថាប័នពាក់ព័ន្ធត្រូវតែជួយផ្តល់កម្លាំងចិត្ត និងបណ្តុះបណ្តាលវិជ្ជាជីវៈដល់ពលរដ្ឋងាយរងគ្រោះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhz2k78jbByOZnS7Ttz2VQO8NMIO9zbdSARcCfafFGSYAD0iwp2S6LcEJvOShDp263mTm0cJZn_t0F0gTOnR-BSkk7k_Z3y-JsizU2fGlJiT0CYh_1v46uhhdv8UzvMCxOhy0WTDTd6ecgROPsePyrdvXkyN6zaeFW1vJvBMBCSPk1nncSXL5W7Yo3P4suu/s1200/image_2024-12-06_11-39-23%20(2).png
ក្នុងអំឡុងពេលដែលពលរដ្ឋនៅខេត្តភាគខាងត្បូងជួបការលំបាកដោយសារទឹកជំនន់ រដ្ឋាភិបាលបានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ជួយជ្រោមជ្រែងពលរដ្ឋគ្រប់រូប ។ បើពលរដ្ឋណាម្នាក់ពុំទទួលបានការជួយសង្គ្រោះ គឺអាចទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលគ្រប់គ្រងសុខុមាលភាព តាមរយៈលេខទូរស័ព្ទ ១៣០០ រយៈពេល២៤ម៉ោង ។ នេះបើតាមការលើកឡើងរបស់លោកស្រី សាស៊ីកាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZl43acSlJ6EgyDiA3YkMsXl9CwHguLaBXW65PrxuJz7uDp4WNHUwq7ruwNWuUklc6d6gS5omaDxchCtKuNZQ5eJ9R8Sa2mmJ4rozBmCLECKOSXliKiyuH6lmfh7tgCqLb1bAGQWspWoi6IBtoWe-vZtBizklp9LCJnrdXmoRkZBDrVMqOXqbZuC37TP92/s863/image_2024-12-06_11-39-23.png
គួរបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ខេត្តភាគខាងត្បូងរបស់ថៃ ដូចជា ៖ ប៉ាត់តានី យ៉ាឡា ណារ៉ាធីវ៉ាត និងសុងក្លា បានលិចលង់ដោយសារទឹកហូរពីទន្លេនានា ហើយថែមទាំងមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាជាច្រើនថ្ងៃ ទើបធ្វើឱ្យស្ថានការណ៍ទឹកជំនន់ក្នុងខេត្តទាំងនេះកាន់តែធ្ងន់ធ្ងរ ជាពិសេស ខេត្តសុងក្លា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTfavYVXykABoCKeB_F42RfzU4QcrAy0IMGORsz1cvDX3Ndgr_iEMsYCXkaOc-eEFbGVRkLJAHKWXv2ksXRSrp5eMZfJlF4MGuuk5RGC8M-sV4Q6xQGsZ2sjo896R9Njh1BX8fDvxG6TiYHGUVEA-5SQSOZVIf9QNhCqMwtewxpKO4hliS4ajQf72msTLZ/s1080/image_2024-12-06_11-39-21.png

អាជ្ញាធរខេត្តទាំងនេះបានបញ្ជូនកម្លាំងចុះជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នៅតាមតំបន់នានា ព្រមទាំងអំពាវនាវឱ្យផ្នែកឯកជនជួយផងដែរ ដោយសារតំបន់ភាគច្រើនពុំធ្លាប់លិចលង់ខ្លាំងបែបនេះទេ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ៕

ផន ស្រីពី បញ្ចេញសកម្មភាពនៅលើឆាកអន្តរជាតិអស់ពីចិត្តទោះបីមិនសូវទទួលបានការគាំទ្រច្រើន

0

ផន ស្រីពី Miss Intercontinental Cambodia 2024 បានប្រឹងប្រែងអស់ពីទំហំចិត្តក្នុងការតំណាងប្រទេសកម្ពុជាប្រកួតនៅលើទឹកដីអេហ្ស៊ីប ដោយបាននាំបេក្ខភាពប្រទេសផ្សេងៗទៀតជាច្រើនរាំលេងកម្សាន្តនៅលើទិកតុកទាំងបទចម្រៀងចង្វាក់ប្រជាប្រិយខ្មែរ រួមទាំងបទរបស់ វណ្ណដា ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8uHTexG3zoT5QwIOwE0IT6CyU7QpL8ED8l5MdnAXOHTBB4w8hkPL9sI30f3nxYL8wl3Rmbb0MAfPZSL98i-Kmt92MZi5YfBFlJAO1Fn7snVQS7JlaW0MEQSahe6uc4_hhmRJTuIFYxKa4LeNLQA4Jyfey9Vyuu-_YBFqM0WIhOCermyHpl3BctR9f7t7N/s2048/image_2024-12-05_14-49-23.png

នេះជាឆ្នាំដំបូងដែលលោកស្រី អ៊ឹម សុគន្ធា បានទិញសិទ្ធិកម្មវិធីបវរកញ្ញា Miss Intercontinental Cambodia 2024 ដើម្បីឱ្យលំដាប់រងចេញទៅប្រកួតនៅលើឆាកអន្តរជាតិ ខណៈបានជ្រើសរើសបវរកញ្ញា ផន ស្រីពី លំដាប់ទី៥ នៃការប្រកួត Miss Grand Cambodia 2024 ។ ក្នុងរយៈពេលនៃការប្រកួតនៅលើទឹកដីប្រទេសអេហ្ស៊ីបអស់រយៈពេលជាច្រើនថ្ងៃមកនេះគេសង្កេតឃើញថាសន្ទុះការគាំទ្ររបស់ ស្រីពី ក្នុងការតំណាងប្រទេសកម្ពុជានៅមានកម្រិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEh1BXLqedSnVJj2T5BfbvJdyQUIuuFUDFDbJhar7XD2XUDEzBUtPjBJBnV2BpGG4OUVbJu0_xbtN8F4LRv7pwSsx7HQ9FYtlawK_5B8Ck5EimtZpJ0uLl5LdVYpPFhkqPcwRcxob6I2b97saCO8PeBOinIrjp6Ul40dllWTd4Oo6EibHrHQYXWRfLs0Ag/s1800/image_2024-12-05_14-49-25%20(2).png

ដ្បិតថាមិនសូវទទួលបានការគាំទ្រច្រើនពីទស្សនិកជនក្នុងស្រុក ប៉ុន្តែសម្រាប់ Miss Intercontinental Cambodia 2024 នៅតែមានស្នាមញញឹមប្រឹងប្រែងអស់ពីសមត្ថភាពសប្បាយៗជាមួយនឹងបេក្ខភាពផ្សេងទៀត។ ផន ស្រីពី បានធ្វើឱ្យអ្នកគាំទ្រសរសើរនោះគឺបានបបួលបេក្ខភាពប្រទេសផ្សេងទៀតរាំលេងកម្សាន្តបែបសប្បាយៗជាមួយនឹងចង្វាក់ប្រជាប្រិយខ្មែរចង្វាក់រាំវង់ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiT2MfDlKqKafBTyqPAxaENBMKTHBr-aB9vU7IeIENNgjxw56LhoPnn5-JgiwnlKO8KXG8oYueMM-7cRHbkAUVE1QeGrm4QzUBPjYxAb1jAHSju8eYA1cXnP_CFR7C8dXZX07aYwwb3UOpAVeVPwmne2vqAEqUwPBV9iptvU5Ifk4glJp4EpcRzYaXSxA1z/s960/image_2024-12-05_14-49-29.png

ស្រីពី ក៏បាននាំបវរកញ្ញាផ្សេងទៀតរាំបទ សង្គ្រាន្តស្គាល់ស្នេហ៍ របស់ វណ្ណដា និងបទ ចង់បានប្តីបារាំង របស់តារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJKKoduAF8U-iTtfc9cIqiN7dPKUIh7auOYzg2JlL5aOp0okg39JNyXTQy3rLVmGpweVJiF01Xyr1W2BzvZDyYoZcuyWCoWPbr7Aa_xd_lpQbRY9cRek0s2g1k2TXUUGKTMhHu6iLgHGMz_Ntm_oKwVvH2IBLkhJs83iCGIDYdORYbgNfYIX9j9Gh0UdgU/s2048/image_2024-12-05_14-49-30.png

សកម្មភាពពីមួយទៅមួយគឺ ផន ស្រីពី តែងតែចែករំលែកភាពសប្បាយមានទំនាក់ទំនងជាមួយនឹងបេក្ខភាពផ្សេតក្នុងការតំណាងឱ្យប្រទេសកម្ពុជាបើទោះបីជាសន្ទុះការគាំទ្រក្នុងការតំណាងប្រទេសលើកទី១សម្រាប់នាងមិនទទួលបានភាពទូលំទូលាយក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhORwmLBvMqerWQFQlxmPWr5slZ9Qh7L4-62EuzKZZB0SlxhCRIs3HnRKnnqeiAwJ5BdkqVuEiM71PYTrUobdj8l0v025HyhTYaA7ajDCV8HlBJRj8GaKbGSXxg58g7jzOmxt_q3uJYMtgoPXlr1d3fXHCnWGXTKsKBYH14mMKWt7QFcNj17KI1kB739VrF/s1818/image_2024-12-05_14-49-31.png

គួរបញ្ជាក់ផងដែរថា ផន ស្រីពី បានធ្វើដំណើរចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសអេហ្ស៊ីបនៅថ្ងៃទី១៧ ខែវិច្ឆិកា ខណៈថ្ងៃផ្តាច់ព្រ័ត្រនៅក្នុងកម្មវិធី Miss Intercontinental 2024 គឺនៅថ្ងៃទី៦ ខែធ្នូ នេះ៕

ទោះមានរឿងអា.ស្រូវ Beyoncé បានឈរលើតារាងកំពូលជា «តារាប៉ុបដ៏អស្ចារ្យបំផុតនៃសតវត្សទី២១»

0

តារាចម្រៀង Beyoncé បានឈរនៅលើកំពូលតារាងនៃ២៥ សិល្បករប៉ុបល្អបំផុតក្នុងរយៈពេល ២៥ ឆ្នាំចុងក្រោយនេះដែលត្រូវបានបោះឆ្នោតដោយ Billboard ។ លទ្ធផលនេះបានធ្វើឱ្យតារាចម្រៀងដែលជាប់ក្នុងរឿងអាស្រូវ Diddy កាលពីកន្លងមកនេះនាំមុខតារាចម្រៀង Taylor Swift និង Rihanna ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUUe7Y9oyCvYlKJAZ4BaK_sOF2q0XjzXfVESt-W6nQHC3Qd6b7Q9JEQ5hy3fBwSUBTNNMoTjOA1MpX5mJ-vvTuPv0ALQSSF88IRRnpG_ojkyyaUtOFRqPc6lgmY2xFsez9fg5U36JoHmCAEx0S99CQeQm67fXIjCQ9HUB7G3y0IwvF5J95zgvXpFB4XObF/s1800/image_2024-12-04_11-57-29.png

កាលពីថ្ងៃទី ៣ ខែធ្នូ Billboard បាននិយាយថា លទ្ធផលគឺផ្អែកលើសមិទ្ធិផលរបស់តារាចម្រៀងដែលបានចូលរួមចំណែកក្នុងឧស្សាហកម្មតន្ត្រីអស់រយៈពេលជាង ២ទសវត្សរ៍ ដោយបានចេញអាល់ប៊ុម និងចម្រៀងជាច្រើនមិនចេះចប់។ ទស្សនាវដ្ដីបានបញ្ជាក់ថា Beyoncé មានឥទ្ធិពលមិនអាចកាត់ថ្លៃបានលើឧស្សាហកម្មតន្ត្រី និងសិល្បករដទៃទៀត ដោយបានធ្វើឱ្យនាងចាប់អារម្មណ៍នឹង «ទេពកោសល្យពីធម្មជាតិ» ដែលជាអ្នកចម្រៀង និងសម្ដែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgL0jQuZSZHxLcgdjDEdVKAh98hkvZNuzGtcpa_1l1r6WUOrtbRt0OuaE-VsqJiJk8fyGhzu2yhDq7bn2fi29_JVl2Uj3t_XjxfTHcJgmqnjnQrsJIOmqUY1T83-cLIamkUId0jdsz_-MBvWBrcYsRt0qQuwZtajG9EFh9NNZ1M3yru0tqKhZyFirbuN8c1/s680/image_2024-12-04_11-57-23.png

អ្នកនិពន្ធ Billboard លោក Andrew Unterberger បានអធិប្បាយនៅក្នុងការសរសើរថា «ប្រហែលជាកត្តាសំខាន់បំផុតគឺសមត្ថភាពពិសេសរបស់ Beyoncé ក្នុងការបង្កើតគ្រាដែលមិនអាចបំភ្លេចបាន៖ ការបង្កើតនូវសញ្ញាណដែលមិនអាចលុបបាននៅលើវប្បធម៌ប៉ុបបានឈានដល់កម្រិតកំពូលក្នុងរយៈពេលមួយភាគបួននៃសតវត្ស ហើយជាដំបូងវា ទាំងអស់សុទ្ធតែមានអត្តសញ្ញាណរបស់ Beyoncé»។ មុនពេលទទួលបានកិត្តិយសនេះ Beyoncé ត្រូវបានជ្រើសរើសជាសិល្បករប៉ុបល្អបំផុតក្នុងឆ្នាំ ២០០៣ និង២០១៤ ដោយ Billboard ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmcUwpkgaMzVURHcbFRpHTmJdtTGrFSX3aGqEtXpv99Qo2l_IK54yFtP0Z5-Hd3QLZ4xwE-H-zx5Kbsu5rCEtiEv8Q7A4iJBZgP-q1MIQ1zW_hOe47vlV5JekPdeZYxdkydsf2ZPNyu4X1S_FWUWjdtNj0gvdEPNjVJNtLFtuY9oupxjKUxiX5LO5kH4EB/s1200/image_2024-12-04_11-57-24%20(2).png

យោងតាមគេហទំព័រ USA Today Beyoncé គឺជាអ្នកសំដែងតន្ត្រីដ៏ពេញនិយមបំផុតគ្រប់ពេល ដោយបានឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពជាច្រើនដូចជា Billboard, MTV និង American Music Awards ។ នាងក៏ជាបុគ្គលដែលបានឈ្នះពានរង្វាន់ Grammy ច្រើនជាងគេបំផុតជាមួយនឹង ៩៩ ដងនៃការតែងតាំងចាប់តាំងពីពេលដែលនាងធ្វើការនៅក្នុងក្រុម Destiny’s Child និង The Carters (ជាមួយ Jay-Z) ដោយទទួលបានកំណត់ត្រាឈ្នះច្រើនជាងគេជាមួយនឹងពានរង្វាន់ចំនួន ៣២ ។ ទីភ្នាក់ងារសារព័ត៌មានជាច្រើនបានហៅនាងថាជាសិល្បករនៃទសវត្សរ៍ក្នុងឆ្នាំ ២០០០ និង ២០១០។ ទស្សនាវដ្តី Forbes បានផ្តល់កិត្តិយសដល់នាងពីរដងថាជាស្ត្រីដែលមានឥទ្ធិពលបំផុតនៅក្នុងឧស្សាហកម្មកម្សាន្តរបស់ពិភពលោកក្នុងឆ្នាំ២០១៥ និង ២០១៧ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpbUgCjxxzKFLzgkZiJ5cx9Jjd2H5tWjBNbM8mFYt8E4OVKzr144mo8PQGrmGSOYgNGfqR75coiuesE21SKcn-zhhd13m5FnTbRQLlvxi49AquWVpgI_EntFYxifPpVBZKc3LGud27qm35H5EAzLn4-nGgwcfWx7TTg7erPCrMPnpX8wEjLoCRIRjv8chG/s1800/image_2024-12-04_11-57-32.png

តារាប៉ុបដ៏អស្ចារ្យបំផុតនៃសតវត្សទី២១ គឺជាចំណាត់ថ្នាក់នៃសិល្បករប៉ុបឆ្នើមចំនួន ២៥នាក់ក្នុងរយៈពេល ២៥ ឆ្នាំចុងក្រោយនេះដែលត្រូវបានបោះឆ្នោតដោយ Billboard ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យនៃសមិទ្ធិផលអាជីព កាតាឡុកបទចម្រៀង និងបេតិកភណ្ឌតន្ត្រី។ ទស្សនាវដ្ដីបានចាប់ផ្តើមបោះពុម្ពផ្សាយលទ្ធផលរាប់ថយក្រោយពីខែសីហា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF_QV3Eor3T7uomloe9L4rJTtuxaEQrnwktJmPza1Y4KNqrxXOvRA6FjEn7nxUATxEaDshcas_fk-spYGyVDZLbl_nFBKnZsgzzkXor8TxeymIZqBVtEcl6PbGHoAhoETv4fwFjnhHJkincWgXsHRHPXfm6aLJMCUAmP_WuBjPUqnQXxqg6iZYl-arA2yb/s1549/image_2024-12-04_11-57-26%20(2).png

កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ក្រុមប្រឹក្សាភិបាល Billboard បានប្រកាសថាចំណាត់ថ្នាក់លេខ ២ ជារបស់ Taylor Swift ប៉ុន្តែវាបណ្តាលឱ្យមានភាពចម្រូងចម្រាសនៅពេលប្រើវីដេអូនៃរូបសំណាកក្រមួនក្លែងបន្លំរូបអាក្រាតរបស់នាងនៅក្នុង MV Famous (2016) ។ Billboard បានបង្ហោះសារសូមទោស និងបានកែសម្រួលនៅលើវេទិកាមួយថ្ងៃក្រោយមក។ យ៉ាងណាក៏ដោយ អ្នកគាំទ្រនៅតែមិនពេញចិត្តដោយសារ«មិនមានអារម្មណ៍ស្មោះត្រង់»៕

Lisa និងកូនមហាសេដ្ឋីត្រូវអ្នកគាំទ្រប្រទះឃើញនៅឯការប្រគំតន្ត្រីរបស់ Adele

0

Lisa សមាជិកក្រុមចម្រៀង BLACKPINK និងលោក Frédéric Arnault កូនប្រុសរបស់មហាសេដ្ឋី Bernard Arnault ត្រូវបានគេប្រទះឃើញនៅ Las Vegas នៃកម្មវិធីប្រគំតន្ត្រី របស់តារាចម្រៀងអង់គ្លេស Adele ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpTUDJdEvikw_tTzW2F6c0Yxf0IYJzqXJFbZK2eWEAkP7v8o4PmWpd8WB14C3kdrX5Wz6Iiv9F-3Oa5yPKSCtz-AlK1nd9Hzsuxp_UpnNsRNXE4iNDjXqAH1eiwBswacY-HDzUqX6TshwrwdVM-1cqDmY8XA1aqC1BnoOMfYYOlAQCCcID1h5NHwCv_kmP/s1350/image_2024-12-05_13-59-10.png
ព្រឹត្តិការណ៍ប្រគំតន្ត្រីរបស់Adele គឺបានកើតឡើងកាលពីថ្ងៃទី២២ ខែវិច្ឆិកា ប៉ុន្តែវីដេអូរបស់ Lisa និង Frédéric ចូលរួមការប្រគំតន្ត្រីមិនត្រូវបានបង្ហោះចូលក្នុងបណ្តាញសង្គម TikTok ទេរហូតដល់ថ្ងៃទី២ ខែធ្នូ នេះទើបមានការចែកចាយព្រោងព្រាតជាមួយនឹងការចូលមើលរាប់ម៉ឺនដងត្រឹមរយៈពេលខ្លី។ ក្នុងវីដេអូ Lisa និង Frédéric ត្រូវបានគេបង្ហាញថាឈរជិតគ្នា ដោយមានទំនាក់ទំនងយ៉ាងស្និទ្ធស្នាល ខណៈពួកគេរីករាយនឹងការសម្តែងរបស់ Adele ជាមួយអ្នកគាំទ្រផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwKOnthD1xR9AAacCr3Qd5dW9VkQk5aKc4HLpK7Xhrx75lSnafezfOVjcOjdtKYEU1GcOIXKmOtHSj-8S6IuvsuhAulLVh1csh6EfLD0f9RrR2a1TOLuinhaK-KJJK4xhhv5epRM_zDOMHV-op6t3dWaGtbtfUZ9RZ8ZO1_a1kqRWkbSOfsziS-H0mQ7VG/s1200/image_2024-12-06_11-23-47.png

Lisa ទម្លាក់សក់ចុះក្រោម និងពាក់អាវស្បែកទាន់សម័យ ចំណែក Frédéric ពាក់អាវយឺតពណ៌ស្រាលជាមួយអាវក្រៅពណ៌ខ្មៅ។ សមាជិក BLACKPINK រូបនេះក៏បានបង្ហោះរូបភាពពីការប្រគំតន្ត្រី Adele នៅលើគណនី Instagram របស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCpXj73R_61dBopbsoPwAFfuWmb4rFqpW0mKdXpkqG_Oj6BOBfiE0BhGDsC5utKv2wK6dJHyzi6hiKAlq3gH2v-RwZmg-rYZ9w0n2TCH2De78T1RkaEqEk5TSVSWNEVyPNmiJ-hHpUb29g-41W5jf-CMYHCxVsHxYaZLXWtDWuyMnPq25-o_KISgebXFDq/s1050/image_2024-12-05_13-59-13%20(2).png

អ្នកទាំងពីរក៏ត្រូវបានគេឃើញជាមួយគ្នានៅក្នុងការប្រណាំង Grand Prix Las Vegas កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ខណៈពេលដែលអ្នកយកព័ត៌មានមកពី Sky Sports កំពុងសម្ភាសម្ចាស់ជើងឯកអូឡាំពិក Lisa និង Frédéric ត្រូវបានចាប់បានតាមកាមេរ៉ា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghqLR_MIyhJegwnNqsAK84cUVULnEMNtudaLDv8AYTzE0uuStaLO2klehUDinXSr5SmAAOwm9pceRPWUzB5zYrXQ-aFP_oSAy5Slhop8Khb17VVNM3QEOr9VVpq4Vgt_lOMlOPDPpLuM4qmDpGRqQEVsypA_3DmGtgSlRmsxPAtnGv_tSHqAlYHsbHC1qD/s1600/image_2024-12-05_13-59-12.png

ទំនាក់ទំនងរវាង Lisa និង Frédéric ទទួលបានការចាប់អារម្មណ៍ជាលើកដំបូង នៅពេលដែលមហាសេដ្ឋីជាអ្នកស្នងមរតកបានចាប់ផ្តើមតាមដានតារាចម្រៀងនៅលើ Instagram ក្នុងឆ្នាំ ២០២២។ ចាប់តាំងពីពេលនោះមក ពួកគេត្រូវបានគេឃើញរួមគ្នានៅកន្លែងផ្សេងៗគ្នាជុំវិញពិភពលោក រួមទាំងកោះហាវ៉ៃ ប៉ារីស ម៉ូណាកូ តូក្យូ និងផ្លរីដា។ ទោះយ៉ាងណាទំនាក់ទំនងនេះមិនត្រូវបានបញ្ជាក់ច្បាស់លាស់ពីសាមីខ្លួនឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzBiYxpWYtgMT1-GQh2eYhpnD_NGJh5hbBIAs3LEtd8So6ZMmOOXck_jyk6x1OdTRUzbe0QTFbRAHlT7gsSbNW_dZ1qLSUSYnOvvnUm18uRs9t2-BcdQsdy3DuWWQZPOWRuY7RRUU22F9TdB1znCaFeRrJBdDw8sSCu6v65Uazn0PXdBHnH6DknjXFLCpM/s1280/image_2024-12-05_13-59-11.png
Frédéric មានអាយុ ២៩ ឆ្នាំគឺជានាយកប្រតិបត្តិនៃផ្នែកនាឡិកានៅ LVMH ដែលជាអ្នកស្នងមរតករបស់មហាសេដ្ឋី។ យោងតាមទស្សនាវដ្ដី Forbes គិតត្រឹមថ្ងៃទី ៤ ខែធ្នូ លោក Bernard Arnault និងក្រុមគ្រួសាររបស់ខ្លួនគឺជាអ្នកមានបំផុតទី ៥ នៅលើពិភពលោក ជាមួយនឹងទ្រព្យសម្បត្តិសរុបប្រមាណ ១៦៣.៦ ពាន់លានដុល្លារ៕

 

 

ធនាគារអភិវឌ្ឍន៍អាស៊ី ផ្ដល់​កម្ចី​ និង​ជំនួយ​ឥតសំណង ១៧៣​លាន​ដុល្លារ ដល់កម្ពុជា

0

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្ដល់កម្ចី និងជំនួយឥតសំណងដល់កម្ពុជា១៧៣លានដុល្លារ ដើម្បីពន្លឿនការគ្រប់គ្រងធនធានទឹកដែលបន្សាំទៅនឹងបម្រែបម្រួលអាកាសធាតុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0oEDNWOUYVGqcOa7HLVfDlFy7_NLHxIQcj4I_b5aL-zx96LrAoy6_x8d19lQvYGn-6xrKiJxHEsdPR1oIzIOleDJIT4Gxs0ebXHCdfUccbW4cZVnon5-Eq0yqHLqIW4Pi4joUHag-4SW9BlmKhm-NdAXp0DDZ_7IK2C_-3mbvyo44NBZgcv1dRgp-ilyi/s960/image_2024-12-06_10-54-53%20(2).png

ទឹកប្រាក់នេះ នឹងត្រូវបែងចែកជាពីរគម្រោង ដោយក្នុងនោះទឹកប្រាក់៨៨លានដុល្លារស្ថិតនៅក្នុងគម្រោងគ្រប់គ្រងធនធានទឹករួម ដែលផ្ដោតគោលដៅលើអាងទឹកទន្លេសាប នៅខេត្តបាត់ដំបង និង ពោធិ៍សាត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXIeLGVqZ_YLRuYuHfETgTJQd852D0ZoCJL1TtpA31fd6fmY20VnUbE1yptC5bYik9xy_G8_758uTUG1ygp_E-eV2L-i2GLFAl6JlmW3tRKAZs79waIV-LtVBb6nbiqK3CdrjD6URYkMX5-Qai_y3vBRkw6fZgVrGEUMIrDzMnVKH38RdffcbF86cGog9Q/s1024/image_2024-12-06_10-54-53.png
ដោយឡែក៨៥លានដុល្លារទៀត នឹងប្រើប្រាស់សម្រាប់គម្រោងធ្វើឱ្យប្រសើរឡើងដល់កសិកម្មមានប្រព័ន្ធធារាសាស្ត្រ ក្នុងខេត្តបាត់ដំបង កំពង់ចាម កំពង់ធំ និងតាកែវ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqY0mRvmVnyRXmZ4IjMSAcc9a0nHsu81GISmF0sS06LkKeJY04yK0iGWvszayFM22taBga9K3ekKYHn9uft6o7MaWFe3dT9J2bnVXUnuIRe-7QXFJR9h2DE0zhzaflgaRX8rGTenJJLIFUsIU8gie_IrOYSr8h-Vn2SFKc8hY4CvvzPPcZHhZFLJApt6qt/s2048/image_2024-12-06_10-54-54.png
គម្រោងទាំងពីរនេះនឹងធ្វើទំនើបកម្មទៅលើធារាសាស្ត្រសំខាន់ៗ និងប្រព័ន្ធគ្រប់គ្រងទឹកជំនន់នៅក្នុងតំបន់ដែលជួបហានិភ័យទឹកជំនន់និងគ្រោះរាំងស្ងួត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCt6eaGfAu4MVHwlZVug_CssUUKeVP1amqHA8kl-iWTvupmCdhhgNiXF_PKhBiMqdZHpIftR9JH3wKk5i7s37e7Clt5_BWHwaqRxDrPO3Ii6vogv0C_q2gvQfyTJMZt0wj9FuCtK-uDSC6JUjbexXZEn_Up8Mea07esu9-P-QH5zIQg_J_KIxqqrnb369G/s2048/image_2024-12-06_10-54-56%20(2).png

គួរបញ្ជាក់ថា ទឹកជំនន់នារដូវវស្សា តែងតែប៉ះពាល់ដល់ពលរដ្ឋ ៤លាននាក់ ដែលធ្វើឱ្យខាតបង់ថវិកាប្រចាំឆ្នាំប្រមាណ ២៥០លានដុល្លារ៕

 

 

តំបន់ទេសចរណ៍ថ្មី នៅខេត្តកំពត មើលឃើញដល់កោះត្រល់

0

រដ្ឋបាលខេត្តកំពត គ្រោងបង្កើតសមិទ្ធផលទេសចរណ៍ថ្មីមួយកន្លែងទៀត ស្ថិតនៅលើព្រែកកំពង់បាយ ដើម្បីឱ្យភ្ញៀវទេសចរទទួលបានបទពិសោធន៍ថ្មីនៅពេលយប់ក្នុងខេត្តកំពត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYHZTe744g-VscJKAvN0K7Yz4bU76YmrbbDpJ3Y-r-SLrjjgc2mL8Y3_uyQC5m2m5uIR1mNwauNX36-qODAG6ZnJFIRxZXRcQISwzd_0DgslNbXA8S4f-InYXSiI84Exih2SejYja1Q-VC3mQYYa2VNzK2HxVfVh0A_xfMs_JESEmCd6Kuvh6JmV-iYkaQ/s1080/image_2024-12-06_10-43-09.png
បើតាមឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា៖”ខេត្តកំពតនឹងមានឆ្នេរសមុទ្រកម្សាន្តថ្មីមួយបន្ថែមទៀត ដែលឆ្នេរនេះអាចមើលឃើញលំហរសមុទ្រ ខេត្តកែប កោះត្រល់ និងភ្នំបូកគោ ដែលជាផ្ទាំងទស្សនីយ៍ភាពធម្មជាតិដ៏ទាក់ទាញ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAwvdpMENJe4N6XJGmZFcktOboCUtyiHFmPEfoG70AYDRjqey_oiBhDknlAtIhL_NQ0tmK9SesL9S1PxqlO1PNnIp48q7orTVCPZETW-lAECnb7YbLAoqEBoKPspMpsFaqj5y3ta3tdllcYu2WR4uL9RUqCxCI2-l7MeWid7kxU0tT4-tvuz5uWunW_hBW/s1280/image_2024-12-06_10-43-10%20(2).png

ឯកឧត្តម អភិបាលខេត្ត បានសង្កត់ធ្ងន់ថា៖” បច្ចុប្បន្ននេះសមិទ្ធផលទេសចរណ៍ដែលបង្កើតឡើងថ្មីៗក្នុងខេត្តមានភាពទាក់ទាញភ្ញៀវទេសចរខ្លាំងនាពេលថ្ងៃ ដូច្នេះរដ្ឋបាលខេត្តនិងគ្រោងបង្កើតសមិទ្ធិផលទេសចរណ៍ថ្មីមួយទៀ ដែលឱ្យភ្ញៀវទេសចរមកទស្សនា និងលេងកម្សាន្តនាពេលយប់ ហើយសមិទ្ធផលទេសចរណ៍ថ្មីនោះនឹងលេចចេញរូបរាងក្នុងពេលឆាប់ៗនេះនៅលើដងព្រែកកំពង់បាយ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiqBq_Xrb6jgssvb_pftOSL4jIuJ4wxNu-OFj2JEa2W7vO000YWFtc2vP6aiyxSmwkowBikzcYiYNLfpuoelM1WpQWyowSXCAaCkNAu41MsoMcg-ddCdI6jYBGxp01TLQxpN0xRPj3yRmA0ptr8HdaIdggLlq8Sx0Nno8g838kpK0fCcjMUAgFAsOl64Tm/s960/image_2024-12-06_10-43-10.png

សូមបញ្ជាក់ថា សមិទ្ធផលទេសចរណ៍ថ្មីៗ នៅខេត្តកំពតមានដូចជា ឆ្នេរខ្សាច់កម្សាន្ត សួនកម្សាន្ត រូបសំណាកត្រីសេះសមុទ្របាញ់ទឹក និងនាឡិការកម្ពស់ ៣៥ម៉ែត្រ៕

បឹងពារាំង បឹងធម្មជាតិដែលមានសម្បូរទៅដោយជីវៈចម្រុះ និងសត្វស្លាបរាប់ម៉ឺនក្បាល

0

បឹងពារាំង គឺជាតំបន់ទេសចរណ៍ដែលមានជីវៈចម្រុះសម្បូរបែប ជាពិសេសសត្វស្លាបកម្ររាប់ម៉ឺនក្បាលបានកំពុងរស់នៅ និងជាទស្សនីយភាពដ៏សំខាន់មួយសម្រាប់ទាក់ទាញអ្នកទេសចរឱ្យទៅទស្សនាកម្សាន្តនៅទីនោះ។ បឹងនេះមានចម្ងាយប្រហែល ១២ គីឡូម៉ែត្រ ពីកណ្តាលក្រុងសៀមរាប ស្ថិតនៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប គឺជាកន្លែងអភិរក្សធនធានជលផល និងត្រីមេពូជនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6XEopIRMKTq4NjTNS46AexrwEI-fw1sxvVNpQ9NBMgp2riqPGvUZ6QXYazUol_MYhalpTyf6IAuc94kPTmhENA0qHSekFCcGcYiuEo_Mh5davp3jS7zKNWfk_pagXh1tldo0gMiyaKpLsaR_3G1EY6hTsRt4THKcIuQX_S2Z6R_SUQt7plErjieuPGb3-/s1280/image_2024-12-06_09-41-57.png
បឹងពារាំងនិងបឹងរណបដ៏ទៃទៀតគឺជាបឹងធម្មជាតិដែលល្អឯក និងជាទីជម្រកមច្ឆាជាតិនិងជីវចម្រុះ-ជីវសាស្រ្ត ព័ទ្ធដោយព្រៃលិចទឹកដែលជាជម្រកត្រីមេពូជ និងសត្វស្លាបប្រមាណជាង ១៧០ ប្រភេទ។ បឹងនេះគ្របដណ្តប់ផ្ទៃទឹក ២៥០ ហិចតានារដូវប្រាំង ដោយបច្ចុប្បន្នបឹងពារាំង ឬតំបន់អភិរក្សជីវចម្រុះបឹងពារាំង ត្រូវការពារ និងអភិរក្សយ៉ាងយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់បំផុត ដោយសមាគមសហគមន៍ទេសចរណ៍ វប្បធម៌ធម្មជាតិ បឹងពារាំង-សង្កាត់ជ្រាវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaM6qeGCvWyYFOBHuY9kYtmmdh8Ar2jQuPUtYuxdGtXmnpOGisgbOVIQ2YratiUceMmwEZr-oU9EtDLOOWX28fBsVW71r_trX3tIe78n8-kONW8btlSwGtGidPOZNWYZ_TEZgLUan2irn6mFDA6noN_TEgqYiYIYkQ8DkdzeghRHtHtzbkQLB7RDtR3kCS/s1280/image_2024-12-06_09-41-59.png

ដូច្នេះសម្រាប់អ្នកស្រលាញ់ធម្មជាតិ និងសត្វស្លាប សហគមន៍អភិរក្សជីវៈចម្រុះបឹងពារាំង គឺជាជម្រើសដ៏ល្អបំផុតក្នុងការមកទស្សនាសត្វស្លាបជាច្រើនប្រភេទ។ តាមរយៈការធ្វើដំណើរកម្សាន្តតាមទូកដោយសន្សឹមៗ ជុំវិញតំបន់ដីសើមនៃបឹងទន្លេសាបដ៏មានសក្តានុពលមួយនេះ នឹងអនុញ្ញាតឱ្យលោកអ្នកអាចគយគន់នូវហ្វូងសត្វស្លាបទឹករាប់រយក្បាល ដែលជាប្រភេទបក្សីរងការគំរាមកំហែងជិតផុតពូជ ហោះហើរចេញពីតំបន់ផ្សេងៗនៃព្រៃកោងកាងជុំវិញបឹងទន្លេសាប បង្កើតបានជាទិដ្ឋភាពធម្មជាតិដ៏អស្ចារ្យបំផុត។ ក្រៅពីជិះទូក គយគន់សត្វស្លាបចាប់ចំណី អ្នកទេសចរក៏អាចសម្រាកអារម្មណ៍ និងទទួលទានអាហារឆ្ងាញ់ៗនៅតាមកោះនានាដែលមានក្នុងបឹងផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9UziZbIILg01RYd4TeXr1bFZU7O6Pi33rVzCHURn7_BXz470GQUTtSbaOk7RAEpnBtMNe6tvnrDUvzAkKJ5VUkDSpQ1Sdu4hAmgEWGRDvZMpxJCxpg3X5deYdzAbfmb2WB4YkcciIHZR5InamYNe87Bx_zwqpT2DLRomrD9M96WNPH5F3g73DM9JJdX7_/s1280/image_2024-12-06_09-42-01.png
សូមជម្រាបដែរថា សហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំង គឺជាតំបន់ទេសចរណ៍ដ៏ទាក់ទាញបំផុត តាមរយ:ទេសភាពព្រៃលិចទឹក ហ្វូងត្រីចម្រុះ ពិសេសជាងនេះទៅទៀតនោះ គឺសត្វស្លាបទឹកគ្រប់ប្រភេទ ដែលវាហែលទឹកហោះហើរប្រឡែងគ្នាលែងយ៉ាងសប្បាយរីករាយនៅក្នុងទឹកបឹងនេះ។ បឹងធម្មជាតិមួយនេះ មានទំហំប្រមាណជាង ២,៦០៧ ហិកតា ប៉ុន្តែនៅរដូវប្រាំងផ្ទៃទឹកបង្រួមនៅសល់ត្រឹមតែជាង ២៥០ ហិកតាប៉ុណ្ណោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1OBeu6-jX-PS_fiDI8naed5-xI9YX1oG0bphN9o22IxT1gu3u_zdLs4tvl4kBmszHslbqZZmymBVW7VwcTpvGlqt4N5dWsTKMkRJasL2IhzbKImIKl3airpMFH6AIZo7k4jVPJf1pR_VYLwRa-ADtaY6YI1UbhNbyoJn5FwCo-5q3M-PnJHisTAyqGF37/s1280/image_2024-12-06_09-42-02.png

ផ្នែកទាំង ៣ នៃសត្វមាន់ដែលកខ្វក់បំផុត អាចបណ្តាលឱ្យឆ្លងមេរោគ

0

មាន់គឺជាមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់ និងពេញនិយមបំផុតមួយនាពេលបច្ចុប្បន្ននេះ ជាមួយនឹងតម្លៃសមរម្យ មិនថ្លៃពេក និងមានវិធីចម្រុះជាច្រើនក្នុងការរៀបចំលើតុបរិភោគអាហារ។ ប៉ុន្តែតើអ្នកដឹងទេថា ផ្នែកណាខ្លះនៃមាន់ដែលមានប៉ារ៉ាស៊ីតលាក់ខ្លួនច្រើនជាងគេ? ប្រសិនបើអ្នកញ៉ាំផ្នែកទាំងនេះញឹកញាប់ពេក និងបង្កគ្រោះថ្នាក់ដល់រាងកាយរបស់អ្នកដូចជា បណ្តាឱ្យមានជំងឺសរសៃឈាមបេះដូង ជំងឺខ្លាញ់ក្នុងឈាម ធ្វើឱ្យស្បែករបស់អ្នកស្រអាប់ និងប៉ះពាល់ដល់ប្រព័ន្ធដង្ហើមជាដើម។ ដូច្នេះអ្នកត្រូវប្រុងប្រយ័ត្ន និងជៀសវាងការញ៉ាំផ្នែកទាំង ៣ នេះ៖

១.ក្បាលមាន់៖ យោងតាមការសិក្សា ក្បាលមាន់គឺជាកន្លែងដែលសារធាតុពុលជាច្រើនប្រមូលផ្តុំ ហើយមិនគួរទទួលទានជាប្រចាំឡើយ។ ក្បាលមាន់មានផ្ទុកកូលេស្តេរ៉ុលច្រើនដែលអាចបង្កើនហានិភ័យនៃជំងឺសរសៃឈាមបេះដូង។ លើសពីនេះក្បាលមាន់ក៏មានផ្ទុកបាក់តេរី និងមេរោគជាច្រើនផងដែរ ដែលមិនល្អសម្រាប់សុខភាពនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkaD1_wiLcuPgfKpQbW2b0AcEcawm8HhyMRHoAmmOUJS_DwldjD9WBeJ82phqtfvPkl-qcYoOkORoR0uQDM3_aVGqKsNPUHl2OgOFtsz_EY6IdUxrgzDChZCTfv_CMAjw45XXa_hZAXXd-Lt2sF463Vk86rezW8nRRQ9bb6ENwG0UAfOI2mR9mOPfFUEXZ/s686/image_2024-12-06_09-20-29.png

២.ស្បែកមាន់៖ មនុស្សជាច្រើនជឿថា ស្បែកមាន់សម្បូរទៅដោយសារធាតុ Collagen ដូច្នេះការទទួលទានវាអាចធ្វើឱ្យស្បែករបស់អ្នកកាន់តែស្រស់ស្អាត។ ប៉ុន្តែតាមពិតទៅ បើយោងតាមការសិក្សា ខូឡាជែននៅក្នុងស្បែកមាន់មានតិចតួចណាស់ ព្រោះនេះជាផ្នែកដែលមានជាតិខ្លាញ់ច្រើនបំផុតនៅក្នុងសាច់មាន់ ដូច្នេះស្បែកមាន់គឺមានផ្ទុកប៉ារ៉ាស៊ីត និងបាក់តេរីជាច្រើន អាចប៉ះពាល់ដល់សុខភាពស្បែកទៅវិញទេ ហេតុនេះការញ៉ាំស្បែកមាន់ច្រើនពេកគឺមិនល្អសម្រាប់រាងកាយឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZZvuPpol0ILwbUqWZzRz4kZRcpytgMY6SIms1QPmts_yEObZBNSYw-6BNUXTt-KuOSU5NbXgfZ4j1-AMRSUx8plNADCYsN64oMbFaLNaYmqbA1bjV29QZcUjq20Jh-C1Jdqz0NUA1v7-5imHLaHfEm8B1YR88dC2pRq9NU19weMolkY0fmFunEltK_npU/s1500/image_2024-12-06_09-20-29%20(2).png

៣.សួតមាន់៖ សួតមាន់មានផ្ទុកប៉ារ៉ាស៊ីត និងបាក់តេរីជាច្រើន ទោះបីជាវាត្រូវបានចម្អិននៅសីតុណ្ហភាពខ្ពស់ក៏ដោយ ក៏វាអាចបង្កផលប៉ះពាល់ដល់សុខភាពរាងកាយយើងផងដែរ។ ដោយសារតែផ្នែកនេះជាកម្មសិទ្ធិរបស់ប្រព័ន្ធដង្ហើមមាន់ វាមានជាតិពុល និងបាក់តេរីបង្កជំងឺផ្សេងៗគ្នាជាច្រើន អាស្រ័យលើស្ថានភាពរស់នៅរបស់វា។ ដូច្នេះយកល្អអ្នកគួរតែដកផ្នែកនេះចេញពេលទទួលទានដើម្បីការពារហានិភ័យសុខភាពមិនល្អ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxeqihFfoy7kPeU1WlU6HNoV-5XfVhmplFoUHVrXpvg-2RzxUYKXEHepFKNI04V5ONmOD4CG_XPPT79WSYWJi7RlMgfopHSuhNfOUNtGVSuZYXiWmxI7MpG8aUu2cUnfsorBYMW7sWSzAVtA6pQn9JAZTHcJ9BJIDBdfoQGLSthN9RY8MjxueZnbNfUYlQ/s540/image_2024-12-06_09-20-31.png

អត្ថប្រយោជន៍ដ៏អស្ចារ្យនៃការគេងក្នុងទីងងឹតគ្មានពន្លឺ

0

តើលោកអ្នកកំពុងមានបញ្ហាដំណេកមែនទេ? ពិតណាស់ការគេងមិនលក់ ឬគេងយប់ជ្រៅពេកអាចបណ្តាលឱ្យសុខភាពរបស់យើងចុះខ្សោយយ៉ាងឆាប់រហ័ស ដោយអ្នកខ្លះក៏បានប្រើថ្នាំងងុយគេង ដើម្បីជួយឱ្យឆាប់គេងលក់ស្រួល ប៉ុន្តែវាមិនល្អចំពោះសុខភាពរាងកាយរបស់យើងនោះទេ។ ហេតុនេះហើយដើម្បីជួយឱ្យអ្នកគេងលក់ស្រួល និងស្កប់ស្កល់ លោកអ្នកអាចសាកល្បងវិធីងាយៗដូចជា៖
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglbM9DH6psSw_kyC5DxYfT0JV-X4j17_cKnbiGc7wRrZ-cuG2ZFvnL-oSaTX5FfsYYdJ8jCdTXgPxQxCPcByl1xMMVQFS73u0U_hy2fFQcVqTAgZUN8WPBngCtOs7w5KfWTpC8hCu1NcZ4vQ1qXxlfTFXOq4-ODeO6fwrDYQKrY6OmrySzugSJgQGTfHIx/s1100/image_2024-12-06_09-17-58%20(2).png
ពន្លត់ភ្លើង បិទអំពូល បិទវាំងនន បិទទូរស័ព្ទ ទូរទស្សន៍… កុំទុកឱ្យមានសល់ពន្លឺនៅក្នុងបន្ទប់គេងឱ្យសោះ និយាយរួមទៅ គឺអ្នកត្រូវគេងក្នុងទីងងឹតឈឹងតែម្តង ដែលការគេងបែបនេះនឹងធ្វើឱ្យអ្នកឆាប់ងងុយគេង និងគេងលក់យ៉ាងលឿនបំផុត។ ក្រៅពីការឆាប់ងងុយគេង និងគេងលក់លឿន ស្កប់ស្កល់ លោកអ្នកក៏នឹងទទួលបានអត្ថប្រយោជន៍មិននឹកស្មានដល់ផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7dvNTSn5mvbAmSbfVygUv7P0Pb6veeM_rPh-PPrKC-Xho_gfABl8KtanIzeBcHOFtQqkywsI6_lCt7DrnJ2fQ5GRb-5vm3II-cHxzACIYmO850syXRQRorWTjpUQk_oTkOOdIDkk3V3XZhMWBxtujs_kMoSeKSkiaM8X4wuF9IXHVKaA1KJKU4fvu-hf8/s1200/image_2024-12-06_09-17-58.png

ការគេងក្នុងទីងងឹតគ្មានពន្លឺទាល់តែសោះ អាចជួយកាត់បន្ថយជំងឺទឹកនោមផ្អែម ជួយរក្សាជាតិស្ករអាំងស៊ូលីនឱ្យនៅនឹងល្អ ការពារជំងឺបេះដូង ធ្វើឱ្យភ្នែកមានសុខភាពល្អ បំបាត់ស្ត្រេស និងភាពតានតឹងយ៉ាងមានប្រសិទ្ធភាពបំផុត។ លើសពីនេះវាក៏បង្កើនការចងចាំ បង្កើនសមត្ថភាពការងារ ជួយឱ្យលោកអ្នកមានអារម្មណ៍ស្រស់ស្រាយពេញមួយថ្ងៃតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj20JNczYcvboYCM44_97ro5f-0p423qkpjzEcN-fHD7NuByDU76Cr0bCAbnQjoS9Nq16zztW3Q5wdgRKhq0yuAa5z6jnl7Etzc9Va3ajkNeC6Sqote55Ky4czd3e-71f1mFBI7HAQgPjMZzsZQZcSN5vbADFhypGPGIQ9BuoTZTlFxKX2rGYhcZVci04Fn/s1024/image_2024-12-06_09-17-59%20(2).png

ក្រៅពីគេងក្នុងបន្ទប់ងងឹតឈឹងគ្មានពន្លឺទាល់តែសោះ លោកអ្នកក៏អាចអនុវត្តវិធីសាស្ត្រផ្សេងទៀតដែរដើម្បីជួយឱ្យគេងលក់ស្រួលជាងមុនដូចជា៖ ធ្វើសរសៃមុនសម្រាក ការធ្វើសរសៃមុនពេលគេងគឺវាពិតជាល្អខ្លាំងណាស់សម្រាប់រាងកាយ ព្រោះវាអាចជួយឱ្យអ្នកឆាប់ចូលគេង និងគេងលក់បានស្រួល ក៏ដូចជាធ្វើឱ្យអារម្មណ៍អ្នកធូរស្រាលជាងមុនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNwtP5KfTBIvCQi3_AU1TdJXhS2GRoKVLwolSP3LN_WpudApOwyKy3yudO7rcQ7YsjjY2MdWnPSKS-XvEO1QluBP4jKB2pxVLGDh7FkZVP7eOlbJN94YnuHlg-CRnBxhDU0mV8Fmoj9ea9DNCs1R4BjIixEd5Tj-Mq8ZJE8gCC9WXEpMqIcvV4sDVWhDfB/s1155/image_2024-12-06_09-17-59.png

ទន្ទឹមនឹងនេះការគេងស្រមើស្រមៃថាអ្នកកំពុងស្ថិតនៅពិភពមួយដ៏អស្ចារ្យដែលមានទេសភាពស្រស់ស្អាត ដូចនៅឋានសួគ៌មានទន្លេ ឬសមុទ្រដ៏ស្ងប់ស្ងាត់ សួនផ្កាដ៏ស្រស់បំព្រង និងមានក្លិនក្រអូបជាដើមនោះ ក៏អាចជួយឱ្យអារម្មណ៍របស់អ្នកស្រស់ស្រាយ និងងាយក្នុងការគេងលក់បានយ៉ាងលឿនបំផុត៕

សម្ភារៈអគ្គិសនី៤ប្រភេទស៊ីភ្លើងខ្លាំងបំផុត ហើយអ្នកប្រើប្រាស់ភាគច្រើនពុំបានគិតដល់

0

តើធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាថ្លៃអគ្គិសនីក្នុង១ខែៗនៅផ្ទះអស់ច្រើន បើទោះជាពុំបានប្រើប្រាស់ភ្លើងច្រើនក្តី? ដោយសារក្នុងផ្ទះរបស់យើងអាចមានសម្ភារៈអគ្គិសនី៤ប្រភេទស៊ីភ្លើងខ្លាំង ។ មនុស្សប្រមាណ៨០% ពុំបានដកឌុយសម្ភារៈទាំងនេះចេញពីកុងតាក់ភ្លើងទេ ពីព្រោះយល់ថា វាគ្មានផលប៉ះពាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEih_xrj5l9D98r_FDNDP9Bax7e418CVvccSTKWZESbZ3sjNz-KaB2sDZlcj6ir25TrInM0_rRFwGIYqC2Run5NVpjELT1QvQumbeb5hCxJiE2rFi5WGDnT98LvwQW_H8UQtEQdtwd1-q2Ow88l1owiptElkymfEe2O8ECUPQwF-Zv5arQ-CAJ1VyD1SJL1H/s1450/image_2024-12-06_09-14-33.png

ប៉ុន្តែសម្ភារៈអគ្គិសនី៤ប្រភេទនេះស៊ីភ្លើងខ្លាំងបំផុត បើពុំបានប្រើប្រាស់វា សូមកុំភ្លេចដកឌុយចេញពីកុងតាក់ភ្លើងចេញផង ដើម្បីសន្សំសំចៃការចំណាយ និងជួយឱ្យសម្ភារៈទាំងនេះប្រើប្រាស់បានយូរអង្វែង ។ តើសម្ភារៈអគ្គិសនី៤ប្រភេទស៊ីភ្លើងខ្លាំងបំផុតមានអ្វីខ្លះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJNRUDoLym2UVNHFjKP51mhiLoUb_Nd4-6on3obNja_7aqrXpFejHIGFX5qKMBzQBKrakd0m76LCn1h0ZQTL8sJEhQ5QmoZn0dBKx4zYeZCl0yEFps_JrReBI7m4NeWb55M53vx6Ln5KI-8WPcfSln4QKFI_QHUjLus69w4Gu4xYJVD7oMx5zMqmOE3G4l/s1344/image_2024-12-06_09-14-40.png

១-ម៉ាស៊ីនត្រជាក់ ៖ មនុស្សភាគច្រើនតែងតែបិទម៉ាស៊ីនត្រជាក់ដោយតេឡេបញ្ជា និងគិតថា វាគ្រប់គ្រាន់ហើយ ប៉ុន្តែការពិត ម៉ាស៊ីនត្រជាក់នៅតែ Stand by ហើយវាស៊ីភ្លើងស្ងាត់ៗ ។ ទម្លាប់បិទដោយតេឡេបែបនេះ មិនត្រឹមតែធ្វើឱ្យខ្ជះខ្ជាយភ្លើងប៉ុណ្ណោះទេ ប៉ុន្តែម៉ាស៊ីនត្រជាក់នឹងឆាប់ខូច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuVCfRBXQKP2oaFQPwlUnvq9Qm_ENlZbj2tIUkdEY6M1Ttd3UXRXmUcL4K5Ng62Fgi-5sujpflN0YP-yCxNs4-xNFnxoz_IaeMmRT81uCbl6SD8uTFx1ebg3Fs3nrin7X58yN2M6TawT5i4XOzyqHFQCauvDesbytwzW-uz78JrwzFF1bKBYOeMG6dNLU2/s2560/image_2024-12-06_09-13-19.png

២-ទូរទស្សន៍ និងដុំ ????????-???????? ៖ សម្ភារៈទាំង២នេះនៅតែស៊ីភ្លើងដដែល បើទោះជាបានបិទវាដោយតេឡេបញ្ជាក្តី ជាពិសេស នៅពេលភ្លៀងធ្លាក់ ។ ការទុកឱ្យទូរទស្សន៍នៅ Stand by អាចប្រឈមនឹងភ្លើងឆេះកុងតាក់ភ្លើង និងឆាប់ខូចទូរទស្សន៍ ។ ហេតុនេះ ដើម្បីការពារសុវត្ថិភាព និងសន្សំសំចៃថាមពល ចូរដកឌុយភ្លើងពេលបិទទូរទស្សន៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiv5ormQ8CzLg_C0lanVYHCrXT8urVg7gFoGV6v3BCZTKC7Gn6ITYBOLgSA_g_35KFm7Q-IUUvOnTSAAPFYTiXptoMzIePWFIFIaWHLuWJ1t_AhMWVJvu9GrVrNDk6G6sevBVYBE7GCPH63xavRFWNFUcoW0v62UU9Q_UOcpT1y9QqFlawQBbuAI_WglQ24/s1435/image_2024-12-06_09-13-20.png

៣-ខ្សែសាកថ្មទូរស័ព្ទ ៖ យើងតែងតែមានទម្លាប់ដោតខ្សែសាកថ្មទូរស័ព្ទជាមួយកុងតាក់ភ្លើងជានិច្ច បើទោះជាសាកថ្មទូរស័ព្ទពេញក្តី ។ ប៉ុន្តែក្នុងខ្សែសាកថ្មទូរស័ព្ទមានចរន្តអគ្គិសនីឆ្លងកាត់ ហើយពេលដោតវាចោលកាន់តែយូរ វានឹងឆាប់ខូច ។ បើទោះជាស៊ីភ្លើងមិនច្រើនក្តី ប៉ុន្តែពេលដោតវាចោលជាមួយកុងតាក់ភ្លើងរយៈពេលយូរ ក៏ជាការខ្ជះខ្ជាយភ្លើងដូចគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPnvmJQVXU59UaSQqQvRbENM2uDE-mpE-Y6ecod-mnnz7BhO6YNZ0dQOPYvLMa_VtJG2tyfuJqq00dR99aaxrlE0mqA1h8HcaeeMaqZTxcLA-hH6qxS_66cW1wSGoBg5aT1vdio_lnQBD0XYe15jALnlM2QBS6VXyTS9HIYvm1Rp4HST8AopR-e8ruqgUi/s1000/image_2024-12-06_09-13-21.png

៤-សម្ភារៈអគ្គិសនីក្នុងបន្ទប់ទឹក ៖ ម៉ាស៊ីនផ្លុំសក់ និងម៉ាស៊ីនបោកសម្លៀកបំពាក់ភាគច្រើនត្រូវបានគេដាក់នៅកន្លែងសើមក្នុងបន្ទប់ទឹក និងត្រូវបានទឹកសាចលើ ។ ការពុំដកឌុយសម្ភារៈទាំងនេះចេញពីកុងតាក់ភ្លើង មិនត្រឹមតែធ្វើឱ្យខ្ជះខ្ជាយភ្លើងប៉ុណ្ណោះទេ គឺយើងនឹងប្រឈមជាមួយខ្សែភ្លើងឆក់ ឬភ្លើងឆេះកុងតាក់ បើខ្វះការយកចិត្តទុកដាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKkIZWumpxzw2d0XlGsn6NAhZJAnLmZ0GBGjyaW4-wKlw19hlVXDCR8uXdd0loz-QRvpnjAnL1uHJ58EPBGpX8GCZwgfDug9F_j-lGTX_PKvK4toNoFLEXFfhguUN_ySNp6X9CWAAxvi7Xtq8I7S5pHAb4OC2FTqXTjkXyp4jcUZaC7VggvnDsMvpepytN/s800/image_2024-12-06_09-13-21%20(2).png

ដូច្នេះ ក្រោយពីប្រើប្រាស់ម៉ាស៊ីនផ្លុំសក់រួចហើយ គួរតែដកឌុយចេញពីកុងតាក់ភ្លើង និងទុកវានៅកន្លែងស្ងួតមានខ្យល់ចេញ-ចូល ។ រីឯម៉ាស៊ីនបោកសម្លៀកបំពាក់ ក៏ត្រូវដកឌុយចេញដែរពេលប្រើរួច និងមានគំរបកុងតាក់ភ្លើងការពារសំណើមដើម្បីសុវត្ថិភាពក្រុមគ្រួសារ ៕