Home Blog Page 7

BTS បំបែកកំណត់ត្រាថ្មីនៅលើ Billboard 200 ជាមួយនឹងអាល់ប៊ុម «Arirang»

0

អាល់ប៊ុម «Arirang» របស់ BTS បានបង្កើតប្រវត្តិសាស្ត្រដោយក្លាយជាអាល់ប៊ុមដំបូងដោយសិល្បករកូរ៉េខាងត្បូងដែលស្ថិតនៅក្នុងចំណោមកំពូលទាំង ១០ នៅលើ Billboard 200 រយៈពេល៩សប្តាហ៍ជាប់ៗគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEik725mn7tmGHFTWgw4Jl7GIPpiGHmdvblRxCCog3c9CU0Is3Lo518NkCrxEEmnuuiViY0ufcfXduhnE9eQeB5H_q3YfXT0p4QwyVmVlcy6R9FVRxW3wJyyrkHXgJmamZUFccXWNnyHzgDwF_xew9FvxzTEn3u7_ioTKuvsFIflLGVsvlZUZjOMBegS7Qk/s2048/image_2026-05-25_16-34-35.png
Billboard ជាតារាងដ៏មានកិត្យានុភាពមួយដែលវាយតម្លៃអាល់ប៊ុមពេញនិយមបំផុតនៅក្នុងទីផ្សារសហរដ្ឋអាម៉េរិក។ ជាមួយនឹងសមិទ្ធផលនេះ «Arirang» បានក្លាយជាអាល់ប៊ុមដំបូងដោយសិល្បករកូរ៉េខាងត្បូងដែលនៅតែស្ថិតក្នុងចំណាត់ថ្នាក់កំពូលទាំង ១០ នៃ Billboard 200 រយៈពេលប្រាំបួនសប្តាហ៍ជាប់ៗគ្នា។ ពីមុន អាល់ប៊ុមនេះបានបង្ហាញខ្លួនជាលើកដំបូងនៅលេខមួយក្នុងខែមីនា ហើយរក្សាបានចំណាត់ថ្នាក់កំពូលសម្រាប់រយៈពេលបីសប្តាហ៍ដំបូង។ ចាប់តាំងពីពេលនោះមក BTS បានបង្ហាញលទ្ធផលល្អជាប់លាប់ មិនដែលចាកចេញពីចំណាត់ថ្នាក់កំពូលទាំង ១០ឡើយ ដែលបង្ហាញពីភាពទាក់ទាញយ៉ាងខ្លាំងរបស់ក្រុមនៅក្នុងទីផ្សារតន្ត្រីធំបំផុតរបស់ពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-jZ8LswG8QF1l5lgsw_RRYMuDm-nkCel1uhXSnkSl91wC8I-TZrPHriwkq-NVnrr8PqB7GriJNfP17He7gfobf6XG0zJQheGg10cIxenyN5lIHGbpBFwFas8XLzKc4_G_RciwemSWzKj5u9848YR146hlxSsnjs1UdbWzGaKWOrFML8zEMKZ-BW5UzlY/s1440/image_2026-05-25_16-34-39.png

យោងតាមទិន្នន័យពី Luminate «Arirang» ទទួលបានចំនួនអាល់ប៊ុមសរុបចំនួន ៤២,០០០ យូនីតក្នុងសប្តាហ៍ដែលបញ្ចប់នៅថ្ងៃទី ២១ ខែឧសភា។ សមិទ្ធផលនេះរួមបញ្ចូលទាំងការលក់អាល់ប៊ុមរូបវន្ត ការទាញយកឌីជីថល និងបរិមាណស្ទ្រីមដែលបានបម្លែង។ ទោះបីជាត្រូវបានចេញផ្សាយកាលពីប៉ុន្មានសប្តាហ៍មុនក៏ដោយ អាល់ប៊ុមនេះនៅតែរក្សាបាននូវការលក់ និងតួលេខស្តាប់ដ៏គួរឱ្យចាប់អារម្មណ៍ ដែលបង្ហាញពីប្រជាប្រិយភាពយូរអង្វែងរបស់ BTS នៅទូទាំងវេទិកាតន្ត្រីអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_c3Utihn1TtJqAYY9I0x-jbmhjWA_BROS03EYmzSGwVeTMaOMBb1Kmye793dmbGDYDgMvBFn52h3JfK9igAVyliYNxcVSP4MYQgpdFSdoA05RWd972dHMGpfk-cVoqmbZk9CfF61PiNDa4tP3QCDs-Uc6LxR6i_HyIUw6BFZg3z9YwLNfLt7tOjvXaVA/s736/image_2026-05-25_16-34-37.png

«Arirang» មិនត្រឹមតែមានឥទ្ធិពលផ្នែកពាណិជ្ជកម្មប៉ុណ្ណោះទេ ថែមទាំងទទួលបានមតិប្រតិកម្មវិជ្ជមានពីទាំងអ្នករិះគន់ និងអ្នកគាំទ្រផងដែរ។ អាល់ប៊ុមនេះត្រូវបានគេសរសើរចំពោះអារម្មណ៍វប្បធម៌កូរ៉េដ៏ទំនើប ប៉ុន្តែប្លែក និងសម្រាប់ការបង្ហាញពីភាពចាស់ទុំផ្នែកតន្ត្រីរបស់ BTS បន្ទាប់ពីបានចូលរួមក្នុងឧស្សាហកម្មនេះអស់រយៈពេលជាច្រើនឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhup6ud3gkJzr3bSdWPnFJ8XMndMHAhu2Al8JZOVkuhz8hjR8dlCSDnmEOMTV031t0BXE22aF32iJRQhC0Tj1Pyrr__zvjFPUHtG49ut-Rag6mHeG5LM7OsI1VixPycCHoWSGCkUBlddmGQJnHG30dIACjW0zZfvGfrrHXv1dx5-5_QSNev9yI9GYdHSg0/s1920/image_2026-05-25_16-34-37%20(2).png

ចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងរបស់ពួកគេមក BTS បានបំបែកកំណត់ត្រាជាច្រើនជាប់លាប់នៅលើ Billboard និងតារាងសំខាន់ៗជាច្រើននៅទូទាំងពិភពលោក។ ភាពជោគជ័យនៃអាល់ប៊ុមនេះបានពង្រឹងជំហរត្រួសត្រាយផ្លូវរបស់ក្រុមបន្ថែមទៀតក្នុងការនាំយក K-pop ទៅកាន់ទស្សនិកជនទូទាំងពិភពលោក។ ក្រៅពីសមិទ្ធផលផ្នែកតន្ត្រីរបស់ពួកគេ BTS ក៏រក្សាបាននូវប្រជាប្រិយភាពរបស់ពួកគេតាមរយៈសកម្មភាពមាតិកាផ្សេងៗ និងកម្មវិធីផ្ទាល់ខ្លួនផងដែរ។ អ្នកគាំទ្រកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះខ្សែភាពយន្តឯកសាររបស់ក្រុមមានចំណងជើងថា «Break the Silence»៕

វៀតណាមនឹងពិន័យប្រាក់ពលរដ្ឋដែលចែកចាយព័ត៌មានក្លែងក្លា.យក្នុងបណ្តាញសង្គម

0

រដ្ឋាភិបាលវៀតណាមបានប្រកាសដាក់ចេញនូវអនុក្រឹត្យដើម្បីរឹតបន្តឹងការគ្រប់គ្រងប្រព័ន្ធឌីជីថល ដោយកំណត់ប្រាក់ពិន័យយ៉ាងច្រើនរហូតដល់៥០លានដុង (ប្រមាណ១,៩០០ដុល្លារ) លើបុគ្គលដែលចែកចាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លា.យក្នុងបណ្តាញសង្គម ហើយវិធានការថ្មីនេះនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ តទៅ ។ អាជ្ញាធរវៀតណាមមានសិទ្ធិបង្ខំឱ្យលុបចោលព័ត៌មានមិនពិតទាំងអស់ភ្លាមៗ និងបិទគណនីបណ្តាញសង្គម ដែលរដ្ឋាភិបាលវៀតណាមចាត់ទុកធ្វើសកម្មភាពល្មើស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKvPpq-Zj-NFVYJ7yL7WeHJCgoIZ0EuBCKBbVicZEpkrc4tzV1R9b3RnPZ_bNVhZIaAPZkkRym7pW56WCVRy76FNF7-drVOXhRsIAhrvKOWDbOpNPApndspUCWgShPOQaUHCWQVwneKtv6MW_bd-49hyJmHLFflrP_3kyXi5fMT43NkVEIm_cYy8Q7IJQ/s800/photo_2026-05-26_08-49-51%20(2).jpg

តាមការចុះផ្សាយរបស់សារព័ត៌មាន VN Express កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ អ្នកប្រើប្រាស់បណ្តាញសង្គមនឹងប្រឈមមុខជាមួយការពិន័យប្រាក់ ចាប់ពី២០លាន ទៅ៣០លានដុង (ប្រមាណ៧៦០ដុល្លារ ទៅ១,១៤០ដុល្លារ) បើប្រព្រឹត្តសកម្មភាពល្មើសច្បាប់ រួមមាន ៖ ចែកចាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយ, បំភ្លៃ និងបង្កាច់បង្ខូច នាំឱ្យប៉ះពាល់កេរ្តិ៍ឈ្មោះបុគ្គល ឬស្ថាប័ន, បង្ហោះរូបភាពអាសអាភា.ស អសីលធម៌ ដែលផ្ទុយនឹងទំនៀមទម្លាប់ប្រពៃណី, ចែកចាយរូបភាពហិង្សា, ការធ្វើឃា.ត ឬគ្រោះថ្នាក់រន្ធត់ និងបង្ហោះផែនទីប្រទេសវៀតណាមមិនត្រឹមត្រូវ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpN_IudnQ8HmLh4OTFNKIgHDqXl5IxuEZQ4gURzy9FcuBJvm4CyF9YoJ-uCIeFMyVxCtmqcsSJacSjHgGixBTxlTHtXLLKfcnQXJxAE1ZUbUT5BybVZj1dqC900s2onMG7F2ONJjdgjCfaKHV7D4SSfvdtCT0ko2J4XpbL59ssMkb1djnUALRTcr9paBs/s521/photo_2026-05-26_08-49-51%20(3).jpg
រដ្ឋាភិបាលវៀតណាម ក៏បានបង្កើនការពិន័យប្រាក់កាន់តែធ្ងន់ធ្ងរ ចាប់ពី៣០លាន ទៅ៥០លានដុង (ប្រមាណ១,១៤០ដុល្លារ ទៅ១,៩០០ដុល្លារ) សម្រាប់សកម្មភាព ដូចជា ៖ ចែកចាយព័ត៌មានបំភ្លៃប្រវត្តិសាស្ត្រ, បដិសេធសមិទ្ធផលរបស់រដ្ឋ, បំបែកបំបាក់សាមគ្គីផ្ទៃក្នុង, ទម្លាយអាថ៌កំបាំងរដ្ឋ ឬបុគ្គល, ផ្សព្វផ្សាយព័ត៌មានមិនពិតនាំឱ្យភ័យខ្លាចក្នុងសង្គម និងប៉ះពាល់សកម្មភាពសេដ្ឋកិច្ច ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgn3hnXyp0uyWEQqdTFwLHj_tINg38XNXQCWQPDodKXHzEaGFOZ2YlP8IiH839o7OcHIwqdZDOra7D4K4y0R7wC_7tIpO1jYBF61u__Ax-Ce_vilZoc3D3htlgjls6MteWAkx9Tb6PS8kqEkkWsLJlC00aps5BqgI8qQQz5xd-1zx53YFuQ5lmyQPYmgF4/s800/photo_2026-05-26_08-49-51%20(4).jpg
ទោះយ៉ាងណា ពលរដ្ឋវៀតណាមបានបញ្ចេញមតិគាំទ្រ និងមិនគាំទ្រ ក្នុងនោះមតិគាំទ្រលើកឡើងថា វាអាចការពារសណ្តាប់ធ្នាប់សង្គម ដោយសារបច្ចុប្បន្ន មានការចែកចាយព័ត៌មានក្លែងក្លាយច្រើននាំឱ្យជ្រួលច្របល់, កាត់បន្ថយការបង្ខូចកេរ្តិ៍ឈ្មោះ ឬវាយប្រហារគ្នាក្នុងបណ្តាញសង្គម និងជំរុញឱ្យពលរដ្ឋត្រួតពិនិត្យប្រភពឱ្យច្បាស់លាស់ថា តើជាព័ត៌មានពិតឬអត់ មុនពេលចែកចាយ (Share) អ្វីមួយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihklPjoxbYC4R3Qlsv-8sO9Q7KuUI03C2JDR51RMjWWJLtkixOUUAX74U0koxO3p-c5OM0_rTPR7gLNwGNpIckgW8h8uYgLrm7EhcbMpCuoaKTkI-2ceY8NjdcZGBdr2P6WuJLSa5Muiy13TcYoPqB-b6-fRebgwvvpOO1N93Ou4VOizQK1AYNk_4MHko/s1280/photo_2026-05-26_08-49-51.jpg

ចំណែកមតិមិនគាំទ្រថា នេះជាការរឹតបន្តឹងសិទ្ធិសេរីភាពពលរដ្ឋ ឬបំបិទសិទ្ធិបញ្ចេញមតិផ្ទាល់ខ្លួន ហើយការពិន័យប្រាក់រហូតដល់១,៩០០ដុល្លារ គឺច្រើនណាស់ បើធៀបនឹងប្រាក់ចំណូលរបស់ពួកគេ ។ វាធ្វើឱ្យអ្នកប្រើប្រាស់ហ្វេសប៊ុក និង TikTok លែងហ៊ានចែកចាយព័ត៌មានដូចមុន ពីព្រោះបារម្ភខ្លាចខុសច្បាប់ ពួកគេចង់បញ្ចេញមតិរិះគន់បែបស្ថាបនា ហើយមិនរងការផាកពិន័យ ៕

គណបក្សប្រឆាំងថៃអំពាវនាវពលរដ្ឋរួមគ្នាបញ្ចប់របបដឹកនាំដោយគណបក្សភូមិចៃថៃ របស់លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul

0

ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ លោក Natthaphong Ruengpanyawut មេដឹកនាំគណបក្សប្រជាជនថៃ ដែលជាគណបក្សប្រឆាំងដ៏ធំ បានអំពាវនាវឱ្យពលរដ្ឋរួមគ្នាបញ្ចប់របបដឹកនាំដោយគណបក្សភូមិចៃថៃ របស់លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ដោយសារគណបក្សនេះបន្តវេនពីរបបធ្វើរដ្ឋប្រ.ហារ និងរារាំងការអភិវឌ្ឍប្រទេសជាតិ ឬបង្កការជាប់គាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgf6y1QLv47v5f1E0o2PHMFH3oXX0Q0jkjfO_b1id42ToCOn-9if6QY5C8N7AiTKhIczfM74PGvkjgDxHsayQ3ST7bYtVHR3c24M01Rjey_GRFw1AEm21zjRo58bWnPfc5-_mHPQ1nmj4qMP23ygImkdU68dIBAMTv7Hndd9C9Btx7Oc4UHwgsuvl_qQH4/s1280/photo_2026-05-26_08-47-34.jpg
មេដឹកនាំគណបក្សប្រជាជនរិះគន់ថា ថ្ងៃទី២២ ខែឧសភា គឺរយៈពេល១២ឆ្នាំហើយដែលមានរដ្ឋប្រហារកើតឡើងនៅប្រទេសថៃ (ដោយលោក Prayut Chan-o-cha) បើទោះជាបច្ចុប្បន្ន គ្មានរថក្រោះនៅលើដងផ្លូវដូចសម័យរដ្ឋប្រហារពីមុនក៏ដោយ ប៉ុន្តែអ្នកមានអំណាចបានផ្លាស់ប្តូរទម្រង់មកគ្រប់គ្រងប្រទេសតាមរយៈរបបខៀវ (ពណ៌ខៀវ គឺជានិមិត្តរូប និងពណ៌សម្គាល់របស់គណបក្សភូមិចៃថៃ) ។ របបនេះបានពង្រឹងអំណាចដោយការតែងតែងមនុស្សរបស់ខ្លួនក្នុងព្រឹទ្ធសភា ស្ថាប័នឯករាជ្យ តុលាការធម្មនុញ្ញ កងទ័ព និងសមត្ថកិច្ច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUuxUEBKlmu_CjmC1cYvXRH3Vq-75HR9N1N9t6IiWFCz3HxFAqGGx1VeRSOywkCj1m1QXGY6bHjQM1lF7ZT9FkAHFrtwukB60CUHUNMlhUc5iJcbzh4zybIhGIC87mAfaLKBPrGKwYcf2OrX8cStU2M_cL5jykwdF4OdRLN-hdoGRhyphenhyphenlEPxwkluggcv1M/s1140/photo_2026-05-26_08-47-33.jpg

ការដឹកនាំប្រទេសដោយគណបក្សភូមិចៃថៃ កំពុងរារាំងការអភិវឌ្ឍប្រទេសជាតិ ឬបង្កការជាប់គាំង ពីព្រោះអសមត្ថភាពដោះស្រាយបញ្ហារបស់ពលរដ្ឋ, បង្កើនភាពអយុត្តិធម៌ក្នុងសង្គម និងបណ្តោយឱ្យមានអំពើពុករលួយ ។ គណបក្សប្រជាជនចង់ឱ្យពលរដ្ឋយកអំណាចរបស់ខ្លួនមកវិញ ព្រោះគ្មានរបបណាអាចគ្រប់គ្រងជោគវាសនារបស់ពលរដ្ឋជារៀងរហូតឡើយ ពលរដ្ឋប្រាថ្នាចង់បានអនាគតដ៏ល្អប្រសើរ និងរួមគ្នាកសាងអំណាចរដើម្បីរុញច្រានប្រទេសថៃឱ្យឆ្លងផុតពីឥទ្ធិពលនៃរបបដឹកនាំអំណាចបច្ចុប្បន្ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQJ-m7xBJcZaGWi4MjsPBtUuE5Nkfcc8pCzGtFPGLgN3GBc6DmGzsY5ed7OxzbNLPQDZAImDU464iil2blzHHGT3xpZkCEuhseJlwNnSzmA_8HBWYxJbkQem_S7Zng4-e0p1F4Qr9NOQqwyGy_sIVqMATkeVv10FdHUtj7usCio40Sep5JEet7YeaQrIU/s830/photo_2026-05-26_08-47-34%20(2).jpg

ជំហ៊ានដំបូង គឺជំរុញការព្រាងរដ្ឋធម្មនុញ្ញថ្មីមួយស្របតាមលទ្ធិប្រជាធិបតេយ្យពិតប្រាកដ និងមានការរផ្សារភ្ជាប់ផ្ទាល់ជាមួយពលរដ្ឋ ព្រមទាំងចង់ឱ្យប្រទេសថៃជារបស់ពលរដ្ឋ មនុស្សគ្រប់រូបមានសិទ្ធិស្មើគ្នាដើម្បីអនាគតកូនចៅទៅថ្ងៃអនាគត ។ សេចក្តីថ្លែងការណ៍នេះធ្វើឱ្យនយោបាយថៃកាន់តែឡើងកំដៅខ្លាំងឡើង ដោយសារគណបក្សប្រជាជនដើរតួនាទីជាគណបក្សប្រឆាំងដ៏រឹងមាំក្នុងរដ្ឋសភា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheptdSUwhoDtLv8WKddFY6ByfcAGihyb9FHWL94CxKnw1R_OqfwffLu8_tkpa62zb34uoGtGmKAzWilAqRhIag_H36kn3Ot1iQyEeTVtddvVCAn__sVo-10GLwn-uz2qkzK25iZVyikBK2FBphO6Ns0T2dCAVXEUcdrelbuf7FbCfiBneCfFC3FWudaks/s1280/photo_2026-05-26_08-47-34%20(3).jpg
គួរបញ្ជាក់ថា បន្ទាប់ពីការបោះឆ្នោតកន្លងមក គណបក្សភូមិចៃថៃរបស់លោក Anutin ទទួលបានបានជ័យជម្នះ និងដឹកនាំរដ្ឋាភិបាលចម្រុះ ដែលធ្វើឱ្យគណបក្សនេះមានឥទ្ធិពលយ៉ាងខ្លាំងលើប្រព័ន្ធគ្រប់គ្រងរដ្ឋាភិបាល និងសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ។ ការវាយប្រហារចំៗទៅលើគណបក្សកាន់អំណាច គឺជាយុទ្ធសាស្ត្រនយោបាយថ្មីមួយរបស់គណបក្សប្រឆាំង ដើម្បីប្រមូលសំឡេងគាំទ្រពីពលរដ្ឋសម្រាប់ត្រៀមខ្លួនចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតខាងមុខ ៕

 

ក្តៅគគុក! កាកា អូស្ត្រាលី ទម្លាយសំឡេងរបស់ភរិយា ស៊ុក សុភា ដោយចោ.ទថាដៀ.លកូនរបស់ខ្លួននិងលោក សាន សុជា

0

អ្នកបង្កើតមាតិកា កាកា អូស្ត្រាលី បានបង្ហាញការខឹងសម្បារនិងទម្លាយជាសាធារណៈនូវខ្សែអាត់សំឡេងដោយប្រកាន់ទៅកាន់អតីតតារាស្រី សារីណា ភរិយារបស់អតីតតារាសម្តែង ស៊ុក សុភា ដែលនិយាយប្រមាថចំពោះកូនរបស់ខ្លួនក្នុងន័យមិនសមរម្យរួមទាំងគម្រោងការវាយប្រហារទៅកាន់លោក សាន សុជា និងភរិយា។ អ្នកបង្កើតមាតិការូបនេះថែមទាំងព្រមានចាត់វិធានការដាក់ពាក្យបណ្តឹងនៅប្រទេសអូស្រ្តាលីទៅកាន់ភរិយា ស៊ុក សុភា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3P08tuyfRoRc8J61W7yirc4FnLyno4uTYWi7Rvf67qq8kRFogrEbwgDWk-EuHL7Qbpo8fHObThhJwFN-d7wQHUZUHb5eWWWl7RX5pLIcGLgtbKXQFW0x_DqZ7lAaw3dx7XAZmDKkC44lNbvypnaVWuFhnnUWgdbIAqFwczgRHtg__sEiBIl4vIQG_i5M/s2048/image_2026-05-25_14-05-32%20(2).png

កាលពីយប់ថ្ងៃទី២៤ អ្នកនាង សារីណា ដែលគេដឹងថាជាភរិយារបស់អតីតតារាសម្តែង ស៊ុក សុភា បានបង្ហោះពីវីដេអូដែលភ្ជាប់មកជាមួយនឹងខ្លឹមសារថា «បងស្រីអើយម៉េចបានហ៊ាន ប្រើពាក្យម្លឹងៗជាសាធារណៈ ហេតុអីបានទៅប៉ះពាល់ដល់ក្មេងទៀត? នេះបើស្រុកគេវិញបងគុកមុនព្រឹកហើយ។ ស្ដាប់ហើយឈឺចាប់ ព្រោះធ្លាប់មានអ្នកប៉ះពាល់ដល់កូនស្រីនិងកូនក្នុងផ្ទៃខ្ញុំដែរ តែខាងខ្ញុំរឹងមាំ ទើបមិនក្ដៅនិងសម្ដីពួកអស់ហ្នឹង។ តែនេះជាសម្ដីមនុស្សដែលគ្មានសុជីវធម៌ ស្ដាប់ហើយហួសចិត្ត បងគិតយកមកលេងសើច តិចធ្លាក់លើខ្លួនឯងវិញ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQeFhg5TijTACvcS_TlrZxiKLXIrh5IJ7KXJyLgMJOvcPlhnXUDVLhIXi2LGYi36dnGdQUuLC7SUOL0q6KJUHG08juNqiHCJbPXnIYA2u0_-OOWBJLPfoOzyn_eLOqP5eZOt-CK-HVJbNsCy1ia4wcSMdIH2OoXuW_mCT3Bo8hdhIMImuzAAKQNJ1tuOE/s2048/image_2026-05-25_14-05-37.png

ពាក្យសម្តីនេះបានជំរុញឱ្យអ្នកនាង កាកា ក្តៅចិត្តឆេវដោយចោទប្រកាន់ថាកាលពីអតីតកាល សារីណា ធ្លាប់ប្រើពាក្យមិនល្អដាក់កូនរបស់ខ្លួនដូចគ្នាទាំងដែលកូននោះនៅក្នុងពោះនៅឡើយ ប៉ុន្តែដើរតួជាមនុស្សចិត្តល្អនៅលើបណ្តាញសង្គម។ អ្នកបង្កើតមាតិការូបនេះថែមទាំងបញ្ជាក់ពីគម្រោងដាក់ពាក្យបណ្តឹងទៅកាន់ សារីណា ឡាក់គីលុយ។ ក្រោយពីចេញវីដេអូនេះរួច កាកា អូស្ត្រាលី បានចេញវីដេអូមួយទៀតដែលទម្លាយសារឆ្លើយឆ្លងដោយចោទប្រកាន់ថាជាសំឡេងរបស់ភរិយា ស៊ុក សុភា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3P08tuyfRoRc8J61W7yirc4FnLyno4uTYWi7Rvf67qq8kRFogrEbwgDWk-EuHL7Qbpo8fHObThhJwFN-d7wQHUZUHb5eWWWl7RX5pLIcGLgtbKXQFW0x_DqZ7lAaw3dx7XAZmDKkC44lNbvypnaVWuFhnnUWgdbIAqFwczgRHtg__sEiBIl4vIQG_i5M/s2048/image_2026-05-25_14-05-32%20(2).png
កាកា អូស្តា្រលី បានបង្ហាញថាខ្លួនមានជំងឺផ្លូវចិត្តបន្ទាប់ពីកូនទាំងពីររបស់ខ្លួនរងការប្រមាថពី សារីណា ដែលសំឡេងនេះនាងបានឮកាលពីខែឧសភា ឆ្នាំ២០២៤។ នៅក្នុងការទម្លាយរបស់ កាកា មិនត្រឹមតែរឿងកូនប្រុសរបស់ខ្លួនទាំងពីរប៉ុណ្ណោះទេតែសំឡេងឆាតនោះគឺបានរៀបគម្រោងដើម្បីវាយប្រហារទៅកាន់លោក សាន សុភា និងភរិយា ទៀតផងដោយបានបង្កើតគ្រុបប្រមូលយកភស្តុតាងផ្សេងៗ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSj2ogEkRhdz7KSeUViuqvq9mOv_n8Ja93oPfqsdjFvcuuGzWVkd8TVEjP-KugqkhHLnFpwo8uCYIYp_ISBsHvsM__uzNNbNmXzIiSAhlPMCbxmOZ7HgomlIyku5fRiXJ8dLheOfLSA3nuIQH69h2dpfhW1cv3LlD2V04D0LpG_r8lU2BI8RWrYYU3hHg/s1998/image_2026-05-25_14-05-33.png

ក្រោយរឿងចម្រូងចម្រាសនេះបង្ហោះសារជាសាធារណៈបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនបង្ហាញការហួសចិត្តយ៉ាងខ្លាំងទៅកាន់ភរិយាស៊ុក សុភា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjklMMua7nhpdz9ZxKIPMEwopK-mBg4rWiG0_EWmBwcczb70E28m0vPzR4n78PoiP-aXQgN-2aQ3ah3KAkyYdsiPD0HjEDx0EaJan32-pT6E9wot-0AC4pEEBeokxez60gdvuvw-P3gvPT-edpU77vuUDPhC01b8kRV6qVhv_8fYt5TmJdkELg8PreaHPA/s1434/image_2026-05-25_14-05-36%20(2).png

ក្រោយមានការចោទប្រកាន់ពីអ្នកបង្កើតមាតិការូបនេះគេបានឃើញអ្នកនាង សារីណា បានបង្ហោះសារខ្លីមួយនៅលើបណ្តាញសង្គមថា «តម្លៃខ្ញុំមិនសមទៅតបនឹងពួកអ្នកឯងទេ សុំចប់!»។ នៅក្នុងសារឆាតទៅលោក អ៊ឹម ជីវ៉ា អ្នកនាង សារីណា ថានាងមិនបានជេរប្រមាថទៅកាន់កូនរបស់ កាកា នោះទេប៉ុន្តែពាក្យសម្តីនោះគឺជាការព្រួយបារម្ភដោយសារតែដឹងពីស្ថានភាពកូនដំបូងរបស់កាកា។ លើសពីនេះរូបនាងក៏ធ្លាប់ឱ្យផ្ទះ កាកា ស្នាក់អាស្រ័យដែរទើបខ្លួនអន់ចិត្តមកដល់សព្វថ្ងៃខណៈនាងមិនចង់តបតនឹងកាកាដែលជាមនុស្សកំពុងមានជំងឺនោះទេ៕

រឿង Perfect Crown កំពុងប្រឈមនឹងហានិភ័យលុបចេញពីការផ្សាយក្រោយពលរដ្ឋដាក់ញត្តិលើសពី៦០%

0

ទោះបីជាបញ្ចប់ការផ្សាយហើយក៏ដោយខ្សែភាពយន្តដ៏ល្បីមានចំណងជើងថា « Perfect Crown » ដែលមានតួឯក IU និង Byeon Woo Seok នៅតែមានភាពចម្រូងចម្រាសក្នុងចំណោមសាធារជនកូរ៉េ។ ជាពិសេសរឿងភាគនេះប្រឈមនឹងការលុបចេញពីការផ្សាយបន្ទាប់ពីមានការដាក់ញត្តិលើសពី៦០%។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5H-ES1Y0Nsq4wBmB2qfvwDdocAYheRxp3SChZDHjLs0HyhGjs9FAkDt2hQ-AFQx9RWscazmroJgbiTIys7JXXFBuCJfuYn8HmqWlzxxAXXhGk7k7TAD8Udm8h-gWdxPGb9FP1pmD8NogZ0fRhARLYObyHIPUsRzODFsoU3elKdLCag5uB5ntxECKJ4HA/s1024/image_2026-05-19_10-47-04%20(2).png
 
 
គិតត្រឹមល្ងាចថ្ងៃទី ២៤ ខែឧសភាញត្តិដែលមានចំណងជើងថា «ស្នើសុំឱ្យបញ្ឈប់ការផ្សាយ និងលុបខ្លឹមសារនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយដោយសារតែ ការបង្ខូចទ្រង់ទ្រាយប្រវត្តិសាស្រ្ត » ទាក់ទងនឹងរឿងភាគ “Perfect Crown” ដែលបានបង្ហោះនៅលើក្តារញត្តិសាធារណៈនៃរដ្ឋសភាកូរ៉េនៅថ្ងៃទី ២២ ខែឧសភា ទទួលបានការគាំទ្រលើសពី ៦០% ដោយមានហត្ថលេខាជាង ៣០,០០០។ អ្នកដាក់ញត្តិបានអះអាងថា ទោះបីជាមានឈុតឆាកក្នុងរឿងកូរ៉េដែលប្រឌិតឡើងក៏ដោយរឿងភាគនេះជារឿយៗប្រើប្រាស់សំលៀកបំពាក់ ពិធីសាសនា និងធាតុផ្សំនៃភាសាដែលមានរចនាបថចិន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2Or7qB6ZgtjX2umRW3YHmfFqvWd2lu5UGVipWStHRs4O0O6PvwJP_FsXBSYaohutTPMbDQrIO8pcRJp6Jw6Fo4d0cGopUt1R-S06UKAsWii1GoPePpPe3keoSfi94sAuycDoEkXa9688kjIcQjuMIeR2DHgZ0Tsq2o46_yZ49fD6BGnVdHqgDMwvvc8U/s1000/image_2026-05-19_10-47-04.png
យោងតាមញត្តិនេះ រូបភាពទាំងនេះបង្កើតបានជាការបង្ខូចទ្រង់ទ្រាយប្រវត្តិសាស្ត្រ និងការកេងប្រវ័ញ្ចវប្បធម៌។ ញត្តិនេះទាមទារឱ្យបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តនេះជាបន្ទាន់ និងការដកចេញនូវខ្លឹមសារពាក់ព័ន្ធទាំងអស់ចេញពីវេទិកាអនឡាញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTXHUx37b3hQiPl2mBvZKMJr2CH9Gb7c7TibbFwLCC-lF2o_fmXikPSHGAuAr1XYY5_8d-Fwzm4bL22yq37ElHq4XnYpG-4xRY7xhLpHITYWbmt1jMvTKCSriDlZ_TDiRFdxZe2LP89u-ReCbA1oTp37rxP1fZ0vLR2enDIALvYwzMF9ual0_teTe61XI/s1350/image_2026-05-19_10-47-05.png
ញត្តិនេះក៏បានលើកឡើងពីមាត្រា ៥ នៃច្បាប់ផ្សព្វផ្សាយកូរ៉េ ដែលចែងថាខ្លឹមសារផ្សាយគួរតែពង្រឹងអត្តសញ្ញាណជាតិ និងលើកកម្ពស់ស្មារតីសង្គមដែលមានផាកសុភាព។
អ្នកដាក់ញត្តិបានអំពាវនាវឱ្យមានវិធានការបទប្បញ្ញត្តិកាន់តែតឹងរ៉ឹង រួមទាំងការមិនរាប់បញ្ចូលក្រុមហ៊ុនផលិតពីកម្មវិធីគាំទ្រហិរញ្ញវត្ថុរបស់រដ្ឋាភិបាល និងការរឹតបន្តឹងអាជ្ញាប័ណ្ណផ្សព្វផ្សាយសម្រាប់អ្នកដែលត្រូវបានចាត់ទុកថាធ្វើឱ្យប៉ះពាល់ដល់អត្តសញ្ញាណវប្បធម៌ ឬជាតិ ក្រោមរូបភាពនៃរឿងប្រឌិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-FL4hUNbPLhdBAv4IxcocAdjHTEt6dkBFV23FFDPL1LUhpCGZcoOfCjJDhaxMo5HDxCFCkMUmcfhDAJRbEcrdobkod478-KbTfiz6J5up9ytwvZR9U8os_qp1rQYBxjPyMSHQoVsmKo-q9OEOJglYEJZwGYYomIJqYUjnApwCGkX_2Jwsm4hopHoCRZE/s1350/image_2026-05-19_10-47-06.png
 
ពីមុនភាពចម្រូងចម្រាសបានផ្ទុះឡើងបន្ទាប់ពីភាគទី ១១ នៃរឿង «Perfect Crown» ដែលបានចាក់ផ្សាយនៅថ្ងៃទី ១៥ ខែឧសភា មានឈុតមួយដែលស្តេច Yi Anសម្តែងដោយ Byeon Woo Seok បានឡើងគ្រងរាជ្យដោយពាក់មកុដដែលតុបតែងដោយបន្ទះត្បូងចំនួន៩ ខណៈដែលពួកអ្នកបម្រើរបស់ទ្រង់បានស្រែកថា«សូមព្រះមហាក្សត្រមានព្រះជន្មយឺនយូរ!» ពិធីទាំងនេះត្រូវបានគេនិយាយថាមានទំនាក់ទំនងជាមួយរដ្ឋចំណុះ ខណៈដែលខ្សែភាពយន្តនេះត្រូវបានកំណត់នៅក្នុងប្រទេសកូរ៉េខាងត្បូងនៅសតវត្សរ៍ទី ២១ ក្នុងនាមជារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ និងជាប្រទេសឯករាជ្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihAyiIz3sPnw7gOX-C2A6kzmENLoJPrtkRVp7nWxx8zDyKWEqJXpzcpxBI-Sat0rDjJ70HwD8jNQY2_Vl2OTwpUkfhnWEO0_-Rv0ExNwZHr3vFZWKI7LsP17Q4efAHX5vZXjsbrUgMAI1K2Ny9OCk-7pywuzcvYHY9ozO8IB9mf6GZ1tCMWMJvhuw_1LM/s1350/image_2026-05-19_10-47-07.png
 
បន្ទាប់ពីមានការតវ៉ាពីសាធារណជន ក្រុមការងារផលិតកម្មបានចេញសេចក្តីសូមទោសជាផ្លូវការ និងបានកែសម្រួលវគ្គសម្រាប់ការចាក់ផ្សាយឡើងវិញដោយបិទសំឡេងផ្នែកសំឡេងមួយចំនួន និងដក Subtitle ចេញពីឈុតឆាកចម្រូងចម្រាស។ អ្នកដឹកនាំរឿង និងអ្នកនិពន្ធរឿងក៏បានសូមទោសជាសាធារណៈតាមរយៈការសម្ភាសន៍ និងសេចក្តីថ្លែងការណ៍ជាផ្លូវការផងដែរ ក្នុងនោះ IU និង Byeon Woo Seok ក៏សូមទោសចំពោះភាពចម្រូងចម្រាសនេះផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ការជជែកវែកញែកជាសាធារណៈមិនទាន់ថមថយនៅឡើយទេ។ អ្នករិះគន់អះអាងថា ការកែសម្រួលក្រោយការផលិតមិនគ្រប់គ្រាន់ ហើយបន្តទាមទារឱ្យដកចេញនូវខ្សែភាពយន្តនេះទាំងស្រុង។លើសពីនេះ មតិមួយចំនួនទៀតបានបង្ហាញថា ការទាមទារឱ្យខ្សែភាពយន្តនេះលុបចោលគឺហួសហេតុពេក ហើយតម្លៃសិល្បៈរួម និងចេតនានៃស្នាដៃគួរតែត្រូវបានពិចារណា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjH6tTcy9HGTqPXhgLwhXC_1bo5V-bhkO5HBAUxx5T6Z0EqHCR5YB5hlxAigtuKK4JNXwfQHujS9yyXJBOySObe7rYkp80_H1dFhOhOp0Gm1L58wI16RVPQIRALIt3Klw9b90Qy-VasvjX9kfRhXlTkQLwms9SiBc1y0BGZUBWhwbjGYd6vGH_34S8Z3ms/s1000/image_2026-05-25_11-38-55.png
 
ញត្តិនេះនឹងនៅតែបើកចំហសម្រាប់ការប្រមូលហត្ថលេខារហូតដល់ថ្ងៃទី ២១ ខែមិថុនា។ ប្រសិនបើវាឈានដល់ ៥០,០០០ ហត្ថលេខាក្នុងរយៈពេល ៣០ ថ្ងៃ ញត្តិនេះនឹងត្រូវបញ្ជូនបន្តជាផ្លូវការទៅកាន់គណៈកម្មាធិការអចិន្ត្រៃយ៍ពាក់ព័ន្ធនៃរដ្ឋសភាកូរ៉េសម្រាប់ការពិចារណា៕

Dylan Wang បាត់បង់អ្នកគាំទ្រ២០ម៉ឺននាក់ក្នុងរយៈពេលខ្លីដោយសារតែបញ្ចេញអារម្មណ៍អវិជ្ជមាន

0

នៅក្នុងឧស្សាហកម្មកម្សាន្តចិនពេលនេះកំពុងក្តៅគគុកយ៉ាងខ្លាំងចំពោះការពិភាក្សាទៅលើតារាសម្តែង Dylan Wang និង Shen Yue បន្ទាប់ពីកម្មវិធីកម្សាន្តមួយបានចាក់ផ្សាយហើយ Dylan Wang បានបង្ហាញអារម្មណ៍មិនស្រួលចិត្តចំពោះពាក្យសម្តីលេងសើចនៅក្នុងកម្មវិធី។ ដំបូងឡើយអ្នកលេងបណ្តាញសង្គមហាក់វាយប្រហារទៅកាន់ Shen Yue  ប៉ុន្តែបន្ទាប់ពីនាងចេញសូមទោសនិងពន្យល់ហេតុផលមតិទាំងនោះបានបង្វែរទៅកាន់ Dylan Wang វិញ។ មិនត្រឹមតែប៉ុណ្ណោះ តារាប្រុសរូបនេះបានបាត់បង់អ្នកតាមដាន២០ម៉ឺននៅលើបណ្តាញសង្គមរបស់លោកនិងប្រឈមនឹងរលកមតិពហិការ។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVnev08CyAfQ8LNGozOkYWCHmYlAvYO32J7iMOt5hxjtgAAWVsHeI1N-ENYL1sN-zZFHc6PkrPvV11yFgBYbaeit_9oJjYS6W5J5Pk0DFMxQdPfkX-M_F3CVZRktv5Dq__voMCStKl-wo2zegjp-W9VyVHFdUeA0N4AbXResVxSFJJ77zue7fvSmdQelo/s1024/image_2026-05-25_10-28-43.png
 
ដើមចមនៃរឿងចម្រូងចម្រាសនេះបានកើតឡើងគឺនៅពេល Dylan Wang បានបង្ហោះសារពីអារម្មណ៍របស់លោកទាំងពាក់កណ្តាលអធ្រាត្របន្ទាប់ពីកម្មវិធី «The Inn  2026» បានចាក់ផ្សាយកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦។ ក្នុងអំឡុងពេលនៃវគ្គដែលភ្ញៀវកិត្តិយសបានប្រគល់រង្វាន់ដល់គ្នាទៅវិញទៅមក Dylan Wang ត្រូវបាន Shen Yue  ប្រគល់រង្វាន់ «You’re Just Wang Hedi» ។ ពេលកំពុងអានសុន្ទរកថាទទួលពានរង្វាន់ ពិធីកររួមរបស់ Wu Zelin បានបញ្ចេញសំឡេងឈ្មោះតារាសម្តែងខុសដោយចេតនាថាដែលមានន័យថា Wang Hedi នៅខាងក្រោមបំផុត អាក្រក់បំផុត។ លើសពីនេះ លោកបាននិយាយទៅកាន់មុខរបស់ Wang Hedi ថា «តាមពិតយើងមានការជជែកជាក្រុមដោយគ្មានអ្នក ប៉ុន្តែយើងនៅតែស្រឡាញ់អ្នក Wang Hedi»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgx3CkhEt3IdBRvMq7X2lsoCuJ1EW3TNynxeXqjg5exahm6JRCrmUqgOoIikPDOTsQRYNtSU_HstNWYCBhL-YMt7tEaVP5V0LJCMN5dKx8Ak0IC-mnzP4GFum6gqygJxM3EUW214BOxgy3Kwj_n6aqmqxLjN3fAlfUPfwWiV9DWtXKUaoVq9SIV12u4q-8/s1080/image_2026-05-25_10-28-43%20(2).png

នៅពេលនោះនៅពីមុខកាមេរ៉ា ស្នាមញញឹមរបស់ Dylan Wang កាន់តែរឹងភ្លាមៗ។ លោកនៅស្ងៀម ភ្នែករបស់លោកជៀសវាងការប៉ះ។ ភាពឆ្គងនេះធ្វើឱ្យសូម្បីតែអ្នកទស្សនាដែលមើលនៅលើអេក្រង់ក៏កត់សម្គាល់ឃើញអ្វីដែលមិនធម្មតាដែរ។ នៅម៉ោង ២ ទៀបភ្លឺ ថ្ងៃទី ២៣ ខែឧសភា Dylan Wang  បានបង្ហោះនៅលើ Weibo ដោយចែករំលែកថា «នៅពេលនោះ ខ្ញុំគិតថាខ្ញុំមានភាពរសើបខ្លាំងពេក។ ប៉ុន្តែបន្ទាប់ពីអានការវិភាគរបស់មនុស្សគ្រប់គ្នាពេញមួយថ្ងៃ ខ្ញុំចង់និយាយថា ខ្ញុំពិតជាមានអារម្មណ៍មិនស្រួលនៅពេលនោះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtB1rleh4cRTaK_CSHn9KULzEDxLCOL09pqQYR4H38fxwqSaBSVWSRGRrD7I-RcXHjFJCzVrxQmEDYZydw_3eU08N3Sfs1YhKTM2B8696TtwbHe1unYptn7U_zSoi-gDIKDJxq8iJgCOO2u7Zp4XzrLQJxZKYrPH20GgxKm8JRQTZzcdav2jmJmFsumAA/s2048/image_2026-05-25_10-28-44.png
 
ក្រោយមក Shen Yue បានបង្ហោះសារសូមទោសទៅកាន់ Dylan Wang ។ នាងបានពន្យល់ថា គោលបំណងនៃការបង្កើតការជជែកជាក្រុមដោយគ្មាន Dylan Wang គឺដើម្បីកក់សំបុត្រ ដើម្បីគាំទ្រខ្សែភាពយន្តថ្មីរបស់លោក ។ ក្នុងពេលជាមួយគ្នានេះ Shen Yue ក៏បានពន្យល់ពីអត្ថន័យដើមនៃឃ្លាថា «អ្នកគ្រាន់តែជា Wang Hedi» ដែលមានន័យថាលោកទីបំផុតអាចលះបង់តួនាទីរបស់ខ្លួនជាអ្នកទទួលខុសត្រូវសំខាន់ ហើយក្លាយជាខ្លួនឯង។ នាងបានសង្កត់ធ្ងន់ថា »ខ្ញុំមិនដែលមានបំណងមើលងាយមិត្តរួមការងាររបស់ខ្ញុំណាម្នាក់ឡើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjXktDEGktQFfHl_UgyfDgrME4K2VHKu_r0EbeQLZlSLW_irk-wHUjgA_arXQRXqKTaQOWf4NFwZ6sCe7UV9KH0HJ0Gchew_oySLWyP_4KxqIY7gA9096J1Fu_Mx4b-mxMStBwGX9uS65zmXMFRIafDLwh2F1844lc3G9k7539_Ok_l4S5V4OApRiOduw/s1280/image_2026-05-25_10-28-46.png

បន្ទាប់ពីការបង្ហោះរបស់ Dylan Wang ទស្សនិកជនមានការបែងចែកមតិរបស់ពួកគេ។ អ្នកគាំទ្រតារាសម្តែងរូបនេះបានអះអាងថា វាអាចយល់បានសម្រាប់លោកក្នុងការបង្ហាញពីភាពមិនស្រួលរបស់ខ្លួនចំពោះការចំអកហួសហេតុ។ អ្នកផ្សេងទៀតនិយាយថា Dylan Wang មាន «ស្តង់ដារពីរ» ពីព្រោះលោកតែងតែប្រើលេសនៃការលេងសើចដើម្បីចំអកអ្នកដទៃកាលពីអតីតកាល ប៉ុន្តែលោកមិនអាចទទួលយកការប្រព្រឹត្តដូចគ្នាដោយអ្នកដទៃនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglSVXUNS2d2IGaAGtPjKqUFvEYMUTD9nksCAjWgPnizTTTuqi8D6BC7CRn-0qL827ll4F30Lj-86sTmWi3Ikx2_AO9dM2J1ltif7m6plIxVC0k1ddufLEodDasljEULXGuIMGN9Ch-z8N-DlLh1-KuhNr4B-lZKJ7kc-XjZrglIgR4loYeBOn-sngG8Io/s2048/image_2026-05-25_11-05-12.png
 
អ្នកលេងអ៊ីនធឺណិតក៏បានចង្អុលបង្ហាញផងដែរថា Dylan Wang ពីមុនធ្លាប់បានធ្វើការកត់សម្គាល់មិនល្អចំពោះសិល្បករដូចជា  Huang Xiaoming , Esther Yu , Huang Zitao, Xu Yiyang, Yang Di, និងអ្នកផ្សេងទៀតប៉ុន្តែមិនដូច Shen Yue ដែលបានសូមទោសជាសាធារណៈនោះទេ Dylan Wang មិនដែលធ្វើដូច្នេះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTPc9iKaKAypHblACXuscjMBkfp_lWVJdJjDlJnIYP_xSweeHy5ex_vr-e5UBevbejVmn1U8fjj16uH7bmhUfnJLRh2nHzTrLv1v0iHUCHx9_tsiAj7-w9xpchGHu1Kvq4oMDICp0ds9iucWRJV2SzjZwMiE44hT2GPY5JcJeRbYuA8daYcLZYltGTI1Q/s2048/image_2026-05-25_11-05-13.png
 
យោងតាមប្រព័ន្ធផ្សព្វផ្សាយចិន Dylan Wang បានបាត់បង់អ្នកតាមដានជាង ២០០០០០ នាក់នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមធំៗពីរដោយសារតែភាពចម្រូងចម្រាសនេះ។  គណនី Weibo របស់តារាសម្តែងរូបនេះបានបាត់បង់អ្នកតាមដានជាង ១០០,០០០ នាក់ក្នុងរយៈពេលមួយថ្ងៃ ខណៈដែល Weibo របស់ Shen Yue ទទួលបានអ្នកតាមដានថ្មីជាង ១៣០,០០០ នាក់ ដែលលើសពី ១៥ លាននាក់។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_8cOMQ3eZpgIso7S4s_R_sha3EWhrN8lrYM-TsxQzMuwX92Grx-sw-VzsJR04jj3H1v-fOFQHzx41JqOpMC4OuD61v_M3vBOnobwgtd9kHJpXMSi0swXfjq8T0Mhei3OeheVjqMywmbRDztDojg72F4iabukVYnc7fOJrqHnhK1Z8PsA9093O2emXmA4/s1427/image_2026-05-25_10-29-36%20(2).png
ក្នុងរយៈពេលតែមួយយប់ប៉ុណ្ណោះ សន្ទស្សន៍ពិភាក្សារបស់ Dylan Wang នៅលើវេទិកាមួយបានកើនឡើងយ៉ាងខ្លាំងដល់ទៅ ៤៧៨%។ នៅឆ្នាំ ២០២៦ Dylan Wang បានរៀបចំការប្រគំតន្ត្រី ចាក់បញ្ចាំងភាពយន្ត និងចាក់ផ្សាយរឿងភាគទូរទស្សន៍ ប៉ុន្តែប្រជាប្រិយភាពរួមបញ្ចូលគ្នាក្នុងរយៈពេល៦ខែកន្លងមកនេះមិនអាចប្រៀបធៀបទៅនឹងឧទាហរណ៍តែមួយដែលលោកនិយាយអំពីអារម្មណ៍អវិជ្ជមានបន្ទាប់ពីកម្មវិធីកម្សាន្តនោះទេ។ អ្វីដែលអាក្រក់ជាងនេះទៅទៀត អ្នកប្រើប្រាស់អ៊ីនធឺណិតបានចាប់ផ្តើមធ្វើពហិការទាំងការងាររបស់ Dylan Wang និងកិច្ចសន្យាផ្សាយពាណិជ្ជកម្មរបស់លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZD3Z0XPi_dZFvw-OarFBKssO8UpsBkXTl_rIRN288nOt0lVb4NKKTpkmGtO-WRSjtLTGfjdPQPtaMtgT-abB39Aikg1qYHuCR7dP_iK3Vy1NFUiSg-9ZQ74c3lnAEXRFMIZclYtGGs1IEvy3OE4gXsS7A3Am0ECMAsy-A8yiUJNjrSCc9LoYkaKFptBA/s1325/image_2026-05-25_10-29-36.png
 
នៅក្នុងផ្នែកមតិយោបល់នៃរឿងភាគថ្មីដែលសម្តែងដោយ Dylan Wang និង Meng Ziyi  អ្នកទស្សនាជាច្រើនបានស្នើសុំឱ្យក្រុមការងារផលិតជំនួសតួឯកប្រុស។ ហេតុផលដែលបានផ្តល់ឱ្យគឺថានៅក្នុងប្រលោមលោកដើមតួឯកស្រីធ្លាប់បាននិយាយទៅកាន់តួឯកប្រុសថាអ្នកគ្រាន់តែជា Xie Jingxing ប៉ុណ្ណោះ។ អ្នកលេងអ៊ីនធឺណិតបានបញ្ចេញមតិដោយចំអកថាប្រសិនបើ Dylan Wang  អាក់អន់ចិត្ត ចំពោះប្រយោគនេះ រឿងភាគនេះនឹងពិបាកក្នុងការចាក់ផ្សាយ។ ម៉ាកយីហោមួយដែលគាំទ្រដោយ Dylan Wang ក៏បានប្រឈមមុខនឹងមតិយោបល់អវិជ្ជមាន និងការគំរាមកំហែងជាច្រើនក្នុងការធ្វើពហិការផលិតផលដែលលោកបានផ្សព្វផ្សាយនៅពេលដែលពួកគេធ្វើការផ្សាយផ្ទាល់ផងដែរ៕

ផ្អើលឆាកអន្តរជាតិ! កម្ពុជាលាតត្រដាងភស្តុតាងថៃឈ្លានពាននៅ UN ធ្វើឱ្យថៃខឹងសម្បារ និងបើកប្រជុំអគ្គរាជទូតបន្ទាន់ដល់ទៅ២៤ប្រទេស

0

ការលាតត្រដាងការពិតយ៉ាងចាស់ដៃពីសំណាក់តំណាងអចិន្រ្តៃយ៍កម្ពុជានៅលើឆាកអង្គការសហប្រជាជាតិ (UN) កំពុងធ្វើឱ្យរដ្ឋាភិបាលថៃធ្លាក់ក្នុង​ភាពខ្លាចអាម៉ាស និងមិនសប្បាយចិត្តជាមួយកម្ពុជាយ៉ាងខ្លាំង រហូតដល់ថ្នាក់បង្ខំចិត្តកោះហៅឯកអគ្គរាជទូត និងកុងស៊ុលធំៗប្រចាំតំបន់អឺរ៉ុបដល់ទៅ ២៤ ប្រទេស មកប្រជុំបន្ទាន់ដើម្បីរកយុទ្ធសាស្ត្រលាងខ្លួនជាប្រញាប់។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDqps5hKyI5NNGpdCnpnSjlEAFqrXdQTmcVHF1WI2d-v0Z03a_AK1DKDulpJEGl8QHWdPBHSEq6ewl97LQ8z60_7Jmafx43H8J_P56pNTpHhbROHl1944j6SrU2cmJJSbbcK4_dJPJUTJwHUu2fZYIzv4beqrYqueQGP_ulIGVMXGO9PcoQn_8IxfoHpU/s1024/photo_2026-05-25_09-17-30%20(2).jpg
យោងតាមរបាយការណ៍របស់ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ បានឲ្យដឹងអំពីការលើកឡើងរបស់លោក កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ នៅក្នុងកិច្ចប្រជុំពិភាក្សាដេញដោលជាសាធារណៈរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដែលបានបង្ហាញ​យ៉ាងលម្អិតនូវទិន្នន័យ និងផលវិបាកនៃការប្រើប្រាស់កម្លាំងយោធាឈ្លានពានរបស់ថៃកាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ដែលបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ (IHL)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoRErRI1aN9RRIfvj9qDelO5BIxrGgJmL6AF5wdqvgPQL1dyKQmRLjnQfR51WC5fdiwC76mL6zbj8_py4FIsOBL8M6KCVTlvXZVL5aLsOJpTOO-X7bj3Sohm27Ueb97g8RJwl428g6Pe4ccg4SI0dGP3CXV8bsLjH8JtUI30beGpZ0bYUF-R0v4GIQZtE/s900/photo_2026-05-25_09-17-30.jpg
 
សកម្មភាពបកអាក្រា.តធាតុពិតរបស់ថៃពីសំណាក់តំណាងកម្ពុជាដូចខាងលើនេះ បានជំរុញឲ្យរដ្ឋមន្ត្រី​ការបរទេសថៃ លោក Sihasak Phuangketkeow ចេញមកផ្តល់បទសម្ភាសពីប្រទេសបារាំងយ៉ាងបន្ទាន់ថា៖ «លោកកំពុងតែមិនសប្បាយចិត្តជាមួយនឹងកម្ពុជាយ៉ាងខ្លាំង ដោយប៉ុន្មានថ្ងៃនេះ តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានលើកឡើងដដែលៗអំពីរឿងប្រទេសថៃ ឈ្លានពានលើប្រទេសកម្ពុជាទៅកាន់វេទិកាអន្តរជាតិ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHODm83HjTyzJVk2SgYfyuwu3Zb2I_h_LsY9GMgV_1UtmQIpO49AFlT70xByvrph7Xr3vcqMOTuBLVTH0A_oXTLDyTUpOG1QMjMrA7hjgKHLNpIxVn1-CdLr7cj4zjgzUR9nPSOBLNiuX7l5yCuWzHGR9aWYzOd9tDBVjTAdlqOJvSVCmDW4-lTMmVWQ4/s1280/photo_2026-05-25_09-17-29%20(2).jpg
 
រដ្ឋមន្រ្តីការបរទេសថៃរូបនេះថែមទាំងបន្តគំរាមកំហែ.ងកម្ពុជាទៀតថា៖ «ប្រសិនបើកម្ពុជានៅតែមិនផ្លាស់ប្តូរឥរិយាបថរបស់ខ្លួនទេ អ្វីដែលធ្លាប់ជជែកគ្នាពីមុនមក ថៃនឹងចាត់ទុកជាមោឃៈ ហើយកម្ពុជា នឹងខាតបង់ប្រយោជន៍របស់ខ្លួន ដោយថៃមិនមែនជាអ្នកខាតបង់ប្រយោជន៍នោះឡើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyzT2r5-Bj5uKuSbTmidEwhlT-X5Zt0f3fX2_kDnIIhaw6Xz2_7_otUNVtKZpagwnSqcdwTA8z2oGk_E0-NLMqmIWkVtFMSYtb63uRYuMIbxVhmAyZMPJZ4o23JTg-T36aacUljoIuCuo4r-BCGqGTm6H4Xd7Q2TstFS8ESfb6hoZUeP0efK9Z2niwk4k/s1280/photo_2026-05-25_09-17-29.jpg
 
ស្របពេលជាមួយគ្នានេះដែរ ​នៅថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦ រដ្ឋាភិបាលថៃបានបើកកិច្ចប្រជុំបន្ទាន់ស្តីអំពី «ការប្រគល់គោលនយោបាយជូនឯកអគ្គរាជទូត និងកុងស៊ុលធំៗ» ប្រចាំតំបន់អឺរ៉ុបចំនួន ២៤ប្រទេស ដើម្បីសម្រេចបានគោលការណ៍ជំរុញលើវិស័យការទូតចំនួន ៤ប្រការ ទប់ទល់នឹងយុទ្ធសាស្ត្រវាយលុករបស់កម្ពុជា ឬក៏អាចនិយាយឲ្យងាយយល់ថា ជាការនិយាយលាងខ្លួន និងការពាររូបភាពរបស់ថៃ កុំឱ្យធ្លាក់ចុះខ្សោយនៅលើឆាកអន្តរជាតិបន្ទាប់ពីការលាតត្រដាងរបស់កម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfaREn8w56HaShy-BmFe0QnvHLKR2nEE4XnYbBHcTcFM7cGKFpGGhyphenhyphenGnq795gVFisC6o_q_p6eyVl1pTcEvFqbWVlbLf4hzmEi2SNJ8HqECBRKkc_2QLmMMwVCMdxdWseNlXnYHv479K4ewSsyqR8euW2bEz21eatCkqSQtVBI8mYbo1BT656etLtXB0o/s1280/photo_2026-05-25_09-17-31.jpg
 
បន្ថែមពីនេះ ថៃបានព្យាយាមយកអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) មកធ្វើជាខែលក្នុងការដោះស្រាយជម្លោះតំបន់ត្រួតស៊ីគ្នា ដើម្បីបង្ហាញទៅពិភពលោកថាខ្លួនជាអ្នកដើរតាមច្បាប់អន្តរជាតិ។ សកម្មភាពការទូតយ៉ាងរវើក និងការសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងពីសំណាក់ថៃនាពេលនេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា យុទ្ធសាស្ត្រការទូតបុរេកម្មរបស់តំណាងកម្ពុជានៅលើវេទិកាអង្គការសហប្រជាជាតិ ពិតជាបានវាយចំចំណុចរសើប និងបង្កើតជាក្តីបារម្ភយ៉ាងខ្លាំងដល់មុខមាត់ និងផលប្រយោជន៍សកលរបស់ប្រទេសថៃ ដែលធ្វើឱ្យពួកគេត្រូវប្រញាប់ប្រញាល់រកផ្លូវការពារខ្លួនគ្រប់ច្រកល្ហកបែបនេះ៕

ចិនសម្ដែងការគាំទ្រពេញទំហឹងចំពោះវិធានការលុបបំបាត់ Online Scam របស់រដ្ឋាភិបាលកម្ពុជា

0

ភ្នំពេញ៖ ភាគីចិនបានចេញមុខប្រកាសគាំទ្រយ៉ាងមុតមាំ និងសាទរចំពោះវិធានការដាច់ណាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកយុទ្ធនាការទ្រង់ទ្រាយធំបោសសម្អាតបណ្តាញឧក្រិដ្ឋកម្មឆបោ.កតាមប្រព័ន្ធអ៊ីនធឺណិត (Online Scam)។ ការបង្ហាញជំហរការទូតដ៏មានទម្ងន់នេះ ធ្វើឡើងស្របពេលដែលអាជ្ញាធរកម្ពុជាកំពុងអនុវត្តវិធានការក្តៅ ក្នុងការបង្ក្រាបបណ្តាញឧក្រិដ្ឋជន និងមន្ត្រីខិលខូចដែលពាក់ព័ន្ធនៅគ្រប់ខេត្ត-ក្រុងទូទាំងប្រទេស ដោយគ្មានការលើកលែងឡើយ។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicPA8kegM_WdlZg8JAHrLHmf1n_1_0Y4J5ELuPslie_ZyR7ynkPlUcE8wDcN-MY_DHKS0w9tg7NWLWN-393SmJB0C80wnFC9XhvVrV-zHZatagMC-xsv8MJGkOlNb8XVsDRL9O4aSw5j2VvjlZS3YFIfSJcTjbTmse5-_RZPbFX1fxtjsfTWsEcWv7mew/s900/photo_2026-05-25_10-41-14.jpg
តាមរយៈសំណេរផ្លូវការនៅលើបណ្តាញសង្គមហ្វេសប៊ុក នៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានថ្លែងកោតសរសើរចំៗថា៖ «យើងសូមសរសើរ និងគាំទ្រយ៉ាងមុតមាំចំពោះវិធានការដ៏ម៉ឺងម៉ាត់ដែលរដ្ឋាភិបាលកម្ពុជាបានអនុវត្ត ដើម្បីលុបបំបាត់បទល្មើសបោកប្រាស់តាមប្រព័ន្ធអនឡាញ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2iLaaAc0ZE7Z1jq-z3dYp2UynHQaVOg2KVd7NxuBmWWBVSd6UjfyaIzA2whEMuKZOe5Bv4hjMJfqlHruTM5YdWeuKiCxFHQ4T-oQNmSizw-2guPELg4Z3Bg88F5SD8rMGltG3r8Ns_wZ2yS4re7u2rX9-VOYtqWXlo02hECHiA41lJ1UyjNks9luQW2I/s862/photo_2026-05-25_10-41-14%20(3).jpg
 
ការចេញមុខមកគាំទ្រភ្លាមៗពីសំណាក់ប្រមុខទូតចិននាពេលនេះ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាននិងកំពុងអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងបំផុត ដោយចុះឆែកឆេរនិងបង្ក្រាបទីតាំងសង្ស័យរាប់សិបកន្លែងទូទាំងប្រទេស ព្រមទាំងចាប់ខ្លួនឧក្រិដ្ឋជនឆ្លងដែនបានរាប់ពាន់នាក់។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhH1_ZuJx0CRbFEz5TmNyw_wBLulLD4eqL56FGoNk6u8tO5PtaVWBYxR1clE4iyFJUVtGTJ7sxKAh9mmVMNuRKHYCdU9czlN6AOhOGnAdxjgFX3Bpmlc87hv55n3X9KGBodwttjBL5hPFfIVpQmfxmnLlOh9oZmByapgdwqdPpxdHpmYFY50sZckAdJNX0/s599/photo_2026-05-25_10-41-14%20(2).jpg
អ្វីដែលជាចំណុចគន្លឹះ និងកក្រើកបំផុតនោះគឺ ថ្នាក់ដឹកនាំកំពូលរបស់កម្ពុជាបានដាក់បទបញ្ជាដាច់ណាត់ មិនត្រឹមតែបង្ក្រាបក្រុមសភាវៈអាក្រក់សញ្ជាតិបរទេសនោះទេ ប៉ុន្តែត្រូវមានវិធានការច្បាប់ និងដាក់ទោសទណ្ឌធ្ងន់ធ្ងរបំផុតចំពោះ «មន្ត្រីខិលខូចទាំងឡាយណា» មិនថាមានបុណ្យស័ក្តិខ្ពស់ប៉ុនណា ដែលហ៊ានក្បត់សមត្ថកិច្ចខ្លួនឯង ទៅនៅពីក្រោយខ្នង ឃុបឃិត ឬផ្តល់ជម្រកការពារដល់ក្រុមឧក្រិដ្ឋជនអនឡាញទាំងនេះ។
អ្នកវិភាគមើលឃើញថា សារការទូតរបស់ឯកឧត្តម វ៉ាង វិនពីន គឺជាការបញ្ជាក់ទៅកាន់ពិភពលោកថា ទីក្រុងប៉េកាំងមិនបណ្តោយឱ្យក្រុមឧក្រិដ្ឋជនចិន ឬបរទេស មកប្រើប្រាស់ទឹកដីកម្ពុជាធ្វើជាមូលដ្ឋានបំផ្លាញសន្តិសុខសង្គមឡើយ។​https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYUfY6NSDPN5MYBdvUN4_Bd2tmCIfnvPEu8rUPrT-6oJHFDFx1IFY_QSsBjofgDx-00qxv6QZfZFNSKnhNXYFRMFljbciu6NHNfWSgEANdVijCh3jJdZIQb0cmF_gmd7jRH-Q3VEzQCk6h4MbPrFC1crtezZ_ghFbSY9ACgo54kmtKhxrFJQL3zBX4WGA/s750/photo_2026-05-25_10-41-15.jpg
 
សូមជម្រាបថា យុទ្ធនាការវះកាត់និងបោសសម្អាតទាំងបណ្តាញឧក្រិដ្ឋជន និងមន្ត្រីពុករលួយខិលខូចរបស់កម្ពុជានាពេលនេះ រួមផ្សំនឹងការគាំទ្រពេញទំហឹងពីប្រទេសចិន សបញ្ជាក់ឱ្យឃើញពីរបត់ថ្មីមួយនៃការប្តេជ្ញាចិត្តខ្ពស់បំផុតរបស់កម្ពុជា ដើម្បីការពារមុខមាត់ជាតិលើឆាកអន្តរជាតិ និងធានាឱ្យបានថា កម្ពុជានឹងមិនមែនជាជម្រកសុវត្ថិភាពរបស់ឧក្រិដ្ឋជនឆ្លងដែនឡើយ៕

ខំចំណាយលុយជិត១ពាន់ដុល្លារ សាល បាទី ត្រូវអ្នកនិពន្ធ និពន្ធបទថៃឱ្យច្រៀងទៅវិញ

0

តារាចម្រៀង សាល បាទី បានបង្ហាញការខកចិត្តនិងហួសចិត្តយ៉ាងខ្លាំងបន្ទាប់ពីរូបលោកចំណាយទឹកប្រាក់ជាច្រើនត្រូវបានអ្នកនិពន្ធម្នាក់ដែលតារាចម្រៀងរូបនេះហៅថា «គ្រូ» បានបោកទំនុកចិត្តដោយនិពន្ធទំនុកច្រៀងពីបទថៃយកមកឱ្យលោកទៅវិញ។ ឆ្នាំ២០២៦ទៅហើយនៅលួចចម្លងបទពីប្រទេសជិតខាងតារាចម្រៀង Nak Feke បានឱ្យ សាល បាទី ទាក់ទងទៅរូបគេបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEUiUiYWe6IGuGKqXVzDEKVsYHYZqEW271VmzI9gFWGcuM_pIWANyPJQP5XfXChUW6vnOJFxBwKQ_8xsfSnudVeIZoKqJNJSx6y3zHkj3kZTXDegAuqEVCu3R7TJU6GzmjeqAGM2GZ6m4Ae1GCX5SNIHdY7meccrY232gzyAZJEqawpIT9VTI7Sp_0JMo/s1716/image_2026-05-25_09-22-37.png
នៅថ្ងៃទី២៤ ខែឧសភា តារាចម្រៀង សាល បាទី ម្ចាស់បទ «រស់ក្នុងសម្ពាធឯកា» និងជាអតីត TOP4 The Voice Cambodia រដូវកាលទី៣ បានបង្ហាញការខឹងសម្បាររបស់ខ្លួនថា «គិតមិចទេលូវនេះ បទចម្រៀងក៏មិនធ្វើសងលុយក៏មិនឃើញបាញ់សង លោកគ្រូអើយ ធ្វើបាបខ្ញុំម្ល៉េះ ទុកមុខរាប់គ្នាទៅលោកគ្រូ»។ មិនត្រឹមតែប៉ុណ្ណោះអ្វីដែលធ្វើឱ្យមហាជនហួសចិត្តកាន់តែខ្លាំងគឺបន្ទាប់ពីតារាចម្រៀងរូបនេះបានទម្លាយថាបទដែលនិពន្ធនេះគឺចេញពីបទថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh58RCAg2VJP83SKNlgSIOEdN847FoeoP8_zdw4hyt8rrb5AQKBBoDOYgbMhyC3fuXYTM7QpcGrgP5okq790Yf6wakm5KvJFiqtamNy0T7aXD6RE1uY-0qc_KItoY3cB8BTXuyZ9LglAHUnYJt0A0uMzHoyYuQ_vZ4Dsf-Jp1z6DFqlr7Jva7XbCmHB46A/s2048/image_2026-05-25_09-22-38%20(2).png

សាល បាទី បានបង្ហោះសំណេរមួយទៀតថា «ទាំងភ្លេង ប៉ារូចម្រៀង និងថតMVខ្ញុំចំណាយអស់ជិត1000$លោកគ្រូ មានដឹងទេ មិចបានបោកប្រាស់ទំនុកចិត្តខ្ញុំ យកបទថៃមកឱ្យខ្ញុំច្រៀងបែបនេះសូមដោះស្រាយឱ្យខ្ញុំវិញផងលោកគ្រូ មុននឹងខ្ញុំដាក់ឈ្មោះលោកគ្រូក្នុងfb»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRG4fvTv_E9suAxg_SkarajWxq8LIJ9Kkx7u6Jdy11JrSih1HVr_IyPfjXpA3lyVgB4GdjkpBRk2Sk8k8B661RI1TX-L1ab_gUWTzfNy9SbAjP24b9eMGGdBqnIrlRlFpDlrQFnvCcbZdpRw-L2EqiujxcJQ_vIZI_OoafGzYb7KmFwmQvzOZCoOkGM1g/s2048/image_2026-05-25_09-22-40.png
ក្រោយពីបង្ហោះសារខាងលើនេះបានជំរុញឱ្យសាធារណជនរួមទាំងអ្នកសិល្បៈមួយចំនួនចូលបញ្ចេញមតិជាច្រើន។ មនុស្សមួយចំនួនគឺចង់ឱ្យសាល បាទី បង្ហាញអ្នកនិពន្ធរូបនោះដែលលោកចាត់ទុកថាគ្រូទៅហើយបែរជានៅនិពន្ធបទលួចចម្លងពីសៀមទៅទៀត ដោយចង់ឱ្យតារាចម្រៀងរូបនេះបង្ហាញមុខបុគ្គលនោះដើម្បីកុំឱ្យអ្នកផ្សេងទៀតរងគ្រោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQvmldb4zVZdcHUcMHZEmHgDTcCtJQaw7KbaewrjC-9j9dLpUgArkzJ_FTEd63SKSRt3Gv12sJ5_F7VyVysq1kNPa_17xmkTLRLiiyKcOxpJsJ4MWW-OezT2gBotLtMk0cP5_e0txVzBln8JhNRL64Uj2ZUfRwBcfFtyP1aWHiECGHS3pdzFi6Y04_Az4/s2048/image_2026-05-25_09-22-45.png

ជាមួយគ្នានេះ Nak Fake តារាចម្រៀងក្នុងទ្រនំហ្គាឡាក់ស៊ី បានបង្ហាញការឈឺឆ្អាលរបស់ខ្លួនដោយឱ្យ សាល បាទី ទាក់ទងរូបគេសម្រាប់ការនិពន្ធបទចម្រៀងថ្មីបាន ដោយមិនចង់ឱ្យសម័យនេះទៅហើយនៅលួចចម្លងគេទៀត៕