Home តារាជាតិ មិនចេញមុខទទួលស្គាល់ឬបដិសេធ វណ្ណដា បែរជាបង្ហាញសកម្មភាពបែបនេះទៅវិញ

មិនចេញមុខទទួលស្គាល់ឬបដិសេធ វណ្ណដា បែរជាបង្ហាញសកម្មភាពបែបនេះទៅវិញ

97
0

ខណៈកំពុងប្រឈមមុខនឹងពាក្យចចាមអារ៉ាមមានគូស្នេហ៍ថ្មីជានារីវ័យក្មេងនិងត្រូវមនុស្សមួយចំនួនរិះគន់ប៉ុន្តែ វណ្ណដា មិនខ្ចីចេញមុខទទួលស្គាល់ទំនាក់ទំនងជាសាធារណៈឬបដិសេធឡើយផ្ទុយទៅវិញតារារ៉េបរូបនេះបែរជាបង្ហាញសកម្មភាពជាមួយនឹងអ្នកមានគុណនៅលើទឹកដីមណ្ឌលគិរី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSzPHJGTI1t3qxWolMvONIst157Y_UpIP1YKmT-2cJ5wiZ3cfjClwNiDtW2QounOe7U5ZENlzn6doGXVxuVxPKrOoBZGogw4QK__QoUtk51Gu4317qRbDbwBr2YEJ31lDaV1kYfkjfyaNQShBUtTJLgYNCiIv-O2KVtuLaAAFAe5Zcs3N6ytLpNdOWAnU/s1673/image_2026-06-15_09-12-48%20(2).png

ដូចប្រិយមិត្តមួយចំនួនធំជ្រាបមកហើយថា តារារ៉េប វណ្ណដា និងនារីវ័យក្មេងម្នាក់ដែលមានអាយុ១៨ឆ្នាំ ជាអនាគត CEO និងជាអតីតសិស្សនិទ្ទេស B កំពុងមានពាក្យចចាមអារ៉ាមស្នេហាជាមួយគ្នា។ ចាប់តាំងពីមានរូបភាពនិងវីដេអូដែលត្រូវបានផ្សព្វផ្សាយនៅលើអ៊ីនធឺណិតមកបានធ្វើឱ្យមានមតិវែកញែកយ៉ាងទូលំទូលាយជាពិសេសរូបភាពនិងវីដេអូរបស់នារីវ័យក្មេងរូបនេះ ហើយបណ្តាញសង្គម IG របស់នាងឈានដល់អ្នកតាមដានរាប់ម៉ឺននាក់ក្នុងរយៈពេលខ្លី ខណៈមុនពេលផ្ទុះរឿងទំនាក់ទំនងនេះនាងមានអ្នកតាមដានតែជាង៦ពាន់នាក់ប៉ុណ្ណោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjntMkaCvRm1Ssah2dz0KJGpDlgmSCfGZEZxUa6HJ2yni4kKwkbaRmHaL6hHems6xk7bzPjaYOVCxM5NZbpbXan2FC0TvvFKbCuGlzTTIRZG9Bk3WYXtHjFT7bayso8pQRdfUZPSCJBhIIytnvyJMTgnVoHR_-2znfiuhPXNexqkE5_G_ms17bnQpUpIBE/s1284/image_2026-06-16_09-15-15.png

ទោះយ៉ាងណាក៏ដោយ បន្ទាប់ពីរឿងរីកសាយភាយនិងពោរពេញទៅដោយមតិវែកញែកជាច្រើនគេបានឃើញថា វណ្ណដា បញ្ចេញសកម្មភាពជាមួយនឹងគ្រួសាររីករាយជាមួយនឹងធម្មជាតិនៅឯខេត្តមណ្ឌលគិរី។ តារាចម្រៀងរូបនេះបានចែករំលែកនៅលើបណ្តាញសង្គមផ្ទាល់ខ្លួននិងថែមទាំងញុំាឃ្មុំដែលជាស្នាដៃឪពុករបស់លោកជាអ្នកកាច់បាន។ វណ្ណដា ជៀសវាងការរំពឹងទុករបស់សាធារណជនដោយលោកមិនចេញមុខទទួលស្គាល់ទំនាក់ទំនងជាសាធារណៈឬចេញមកបដិសេធអ្វីនោះទេផ្ទុយទៅវិញលោកបានបង្ហាញសកម្មភាពសប្បាយៗវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEif3ku_J8MigPGU96saZOYDAdTIcIQfFhW1Vw0XfzM4ZF0mlKe-7mpnwGYZPlIZTYPXMlYu1FIJ6XMxR4mkiWYaHk0mzEtW9o4Jd9kh-YFyKACFKX3YOHcWGk2Mdkr30GgbtGwVJumgP9mzTFKuZjkONMa4dEL7f9YBfevLGxW8TABOSgBVTmD0YRmGCkM/s1920/image_2026-06-15_09-12-45.png

ងាកមកកាន់នារីវ័យក្មេងដែលកំពុងមានពាក្យចចាមអារ៉ាមស្នេហាជាមួយនឹង វណ្ណដា ក៏បានបញ្ចេញសកម្មភាពមួយប៉ុន្តែមិនមែនជាភាពរីករាយនោះទេប៉ុន្តែនារីវ័យក្មេងរូបនេះហាក់ដូចជាកំពុងធុញថប់។ Lola បានបង្ហោះរូបភាពមួយសន្លឹកនិងអមដោយអត្ថន័យថា «ដកដង្ហើម ហើយចាប់ផ្ដើមឡើងវិញ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghGeR12B8YYGqMHWGYzkXY_JVr1XSnItVHzCSJxkO-jdVxfnJBbQml6YurC28zJSlvD-1crVD9lv1aMYpB7sXwsNLbsErhATv3ehLtK6UKloaDcv5PGhtqIYvM7CDdEy2ilADnBhWC9y88OUBpv20x4yyjVeT8zgYFRsZtILP42fSgVFeVg5G-D5oCnfc/s2035/image_2026-06-16_09-15-12%20(2).png

គួរបញ្ជាក់ផងដែរថាទំនាក់ទំនងស្នេហារបស់ វណ្ណដា ដែលជាតារារ៉េបល្បីឈ្មោះតែងតែទទួលបានការយកចិត្តទុកដាក់យ៉ាងទូលំទូលាយពីសាធារណជនមិនថាការចាប់ផ្តើមទំនាក់ទំនងថ្មីឬបែកបាក់ស្នេហានោះទេ៕