Jennie សមាជិកក្រុម BLACKPINK ថ្មីៗនេះបានបង្ហោះកាតសរសេរដោយដៃសម្រាប់អ្នកគាំទ្រក្នុងឱកាសបុណ្យណូអែល។ ជាពិសេសតារាស្រីរូបនេះ បានធ្វើឱ្យទស្សនិកជនជាអ្នកគាំទ្ររំភើបចិត្តជាខ្លាំង នៅពេលដែលបញ្ជាក់ថានាងកំពុងត្រៀមចេញអាល់ប៊ុម។

តារាចម្រៀងរូបនេះបានចែករំលែកថា «ទីបំផុតអាល់ប៊ុមរបស់ខ្ញុំត្រូវបានបញ្ចប់ ហើយខ្ញុំពិតជារំភើបខ្លាំងណាស់សម្រាប់ថ្ងៃដែលខ្ញុំអាចចែករំលែកវាជាមួយអ្នក»។ នៅក្នុងកាតបុណ្យណូអែលផងដែរ Jennie បានបង្ហាញការដឹងគុណ និងសេចក្តីស្រលាញ់របស់នាងចំពោះអ្នកដែលគាំទ្រនាងក្នុងអំឡុងពេលកន្លងមក។ មុនពេលចេញអាល់ប៊ុម Jennie បានចេញបទចម្រៀងមួយបទដែលមានចំណងជើងថា «Mantra» កាលពីខែតុលា ជាបទទោលដំបូងចាប់តាំងពីបង្កើតក្រុមហ៊ុន OA ។ 
បទចម្រៀងនេះមានរចនាប័ទ្មបែបអឺរ៉ុប និងអាម៉េរិក ហើយត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើទីផ្សារសហរដ្ឋអាម៉េរិក។ គួរឱ្យដឹងថា Rosé គឺជាសមាជិកដំបូងរបស់ BLACKPINK ដែលបានចេញអាល់ប៊ុមទោល និងទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជនជុំវិញពិភពលោក។ បច្ចុប្បន្ននេះអ្នកគាំទ្រកំពុងរង់ចាំយ៉ាងអន្ទះសារចំពោះអាល់ប៊ុមរបស់ Jennie និង Lisa ស្របពេលដែល Jisoo នៅតែមមាញឹកជាមួយនឹងគម្រោងភាពយន្ត។
នៅឆ្នាំ២០២៤ Jennie មានការសហការជាមួយសិល្បករល្បីពីររូបគឺ Zico និង Matt Champion ខណៈបទ «SPOT» សហការជាមួយ Zico ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន ដោយបានធ្វើឱ្យកក្រើកតារាងតន្ត្រីឌីជីថលនិងល្បីកក្រើកនៅលើបណ្តាញសង្គម។
នៅក្នុងបទសម្ភាសន៍មួយកាលពីខែឧសភា Jennie បានចែករំលែកថា «ថ្ងៃនេះខ្ញុំចំណាយពេលភាគច្រើនលើតន្ត្រី។ ខ្ញុំមិនទាំងដឹងថាពេលវេលាកន្លងផុតទៅនោះទេ។ ខ្ញុំកំពុងខិតខំប្រឹងប្រែងជាមួយនឹងបំណងប្រាថ្នាចែករំលែកតន្ត្រីរបស់ខ្ញុំជាមួយមនុស្សកាន់តែច្រើន និងកាន់តែក្លាហាន។ មហិច្ឆតាដើម្បីឆ្លើយតបទៅនឹងការរំពឹងទុកទាំងនោះ ខ្ញុំនឹងត្រឡប់មកវិញជាមួយនឹងរូបរាងដ៏ល្អជាងមុន»៕










