Home Blog Page 769

អតីតស្វាមី អ្នកនាង ម៉េង កែវពេជ្ជតា ត្រូវអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន ក្រោយជាប់ពាក់ព័ន្ធនឹងលោក លី សាម៉េត

0

នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ អង្គភាពប្រឆាំងអំពើពុករលួយ បានសម្រេចឃាត់ខ្លួនលោក មួង ឃីម អតីតស្វាមី អ្នកនាង ម៉េង កែវពេជ្ជតា និងលោកឧកញ៉ា អ៊ុត ធី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPkGugCxSjBV-oL3od1Dks8ZDbP_LwbpxsdWC5xoJiwjoVY3Ha32zFWi-UwroJr_mZNKZa4CJ32gnuCdDp1e4BK9FlXnrgV9IXB2VCPqI08hsbrjCq7i2iDlNwFuytK5bKITS3h4jQHYRUhvxvQEgM67LetZRMj-UIJHVSPj1nSxCVqcaVfJlzzbnJvZLY/s696/image_2024-11-11_13-39-13.png

ការឃាត់ខ្លួននេះលោក មួង ឃីម និងលោកឧកញ៉ា អ៊ុត ធី បានធ្វើឡើងក្រោយមានការបែកធ្លាយលិខិតមួយដែលបង្ហាញពីការជាប់ពាក់ព័ន្ធនឹងលោក លី សាម៉េត និង លោក ដួង ដារ៉ា ក្នុងករណីបទឆបោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOkwax8yib00Gq-OGSkQ7Bq_ClrccWEgkUihS3FLaB-pTTgGHGjXW5qf_Y0gXK7e0uXImA_-nYlHOmuWmgMMkOM9Nl8u93OcDa4N-t35qHzv0D6pgaQrrOtkrP3uQpA4Cz9iWVqs5kGYs5-27W8lM3hD_WKJF2a-pRQDJh1xmJQILSo9Nkt-2Yag4GDmo_/s1079/image_2024-11-11_13-39-12.png

បច្ចុប្បន្ន បុគ្គលទាំង២នាក់នេះ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjN8fR1DrUXlbd_ukYeh12_P95HkhKnO9f3sl76QwWlqIPtXK2NVPZXMqMbTXR2a0zfJuwZ4esP5KxTaaSIvWwrdExZkcLMZxr7Zmd96RRoiBMhWJvjlkCXes0r8VgolAMD0R16GA6EbXiM02PBTy1njwjtbX_t7F44gP2aJojm-up3Ii4LRXtwO4ydwLXM/s1024/image_2024-11-11_13-39-12%20(3).png

គួរបញ្ជាក់ថា លោក មួង ឃីម ជាអតីតមន្រ្តីនគរបាលពាក់ផ្តាយ៣ មានតួនាទីជាអនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ហើយពេលនេះលោកចូលនិវត្តន៍ហើយ ខណៈលោកឧកញ៉ា អ៊ុត ធី ត្រូវបានគេស្គាល់ថាជាអ្នករកស៊ីវាយថ្ម និងធ្វើផ្លូវ៕

 

ចំណុចពិសេសៗធ្វើឱ្យម៉ាឡេស៊ីក្លាយជាគោលដៅទាក់ទាញការវិនិយោគិនពីក្រៅប្រទេស

0

ប្រទេសម៉ាឡេស៊ី ៖ តាមការស្រាវជ្រាវរបស់ក្រុមហ៊ុន Standard Chartered នៅត្រីមាសទី១ ឆ្នាំ២០២៤ និងការស្ទង់មតិធនាគារ, នាយកគ្រប់គ្រងការវិនិយោគ រួមទាំងម្ចាស់អចលនទ្រព្យនៅអឺរ៉ុប និងអាមេរិក ចំនួនជាង៤០០កន្លែងបង្ហាញថា អ្នកឆ្លើយតបសំណួរ២៥% មានគម្រោងវិនិយោគ និងពង្រីកអាជីវកម្មនៅម៉ាឡេស៊ី នារយៈពេល១ឆ្នាំខាងមុខ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-MspjcjKylg6qhV8twBhDtkxHV083gq0bmHnvze65MTNkiqPCYVS2qal3ZjaAyc_curtrYDpIyr0SzAowVupmE2P76aHQltko-sxvjqwbF_hzyCNwEuz1XJQs-gDbDQroXlieJkR7KouXovO2hz0t7ti-Y4esuSa4NA2dP5MTjdNJ5Y5rlvMIJVQFN4HI/s1183/image_2024-11-11_13-25-13.png

កាលពីឆ្នាំ២០២៣ ការវិនិយោគពីក្រៅប្រទេសរបស់ម៉ាឡេស៊ី គឺស្មើទឹកប្រាក់រហូតដល់៦៩.៥០០លានដុល្លារអាមេរិក ដែលជាទឹកប្រាក់ច្រើនបំផុតបើធៀបនឹងការវិនិយោគពីក្រៅប្រទេសកន្លងមក ។ លើសពីនេះ វាកើនឡើងដល់២៣% បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7h3Q7-n47gzgzkE6zs5Y9GNXmUJq1cC01ewIQrmOEKE-yKqvviwkfRzAsjoEO5olG0PIpzRul-DJ5-YSSGziyI1kqnenMOalcg5HhNcco_9QvqaMSBcTrf8Zos_5BV6kBoFEFdvREk4qz6eke-5sS6cULpphRBTq_2CgSKGWHQ8A5CuDMjoch2kqs5ix7/s2000/image_2024-11-11_13-25-14.png

លោក Chris Clube នាយកគ្រប់គ្រង Global Emerging Markets Equity Fund និយាយថា ម៉ាឡេស៊ីនឹងទទួលបានផលប្រយោជន៍ច្រើនពីការផ្លាស់ប្តូរទីតាំងអាជីវកម្មចេញពីតៃវ៉ាន់ និងតំបន់ខាងត្បូងប្រទេសចិន ។ ក្រៅពីនេះ ម៉ាឡេស៊ីមានបទពិសោធន៍ផ្នែកផលិតឧបករណ៍បច្ចេកវិទ្យាខ្ពស់យូរមកហើយ គឺម៉ាឡេស៊ីមានប្រព័ន្ធអេឡិចត្រូនិកគ្រប់គ្រាន់ ហើយម៉ាឡេស៊ីក៏មានប្រៀបផ្នែកភាសាអង់គ្លេស និងចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQt-r-n3zmgAK0wFSCYDRhkH50XBKfGw0BZ7kFhcsa70cyf6zZ2NxB5MPEc-goxMFa8MeJu0d2LlPrgGpxdPJ7Eb8Z6-141mQF8QSCML9M6vdUSksOID0SkpQWQ-W0ZJsTb9ELM9ApUu0SWulSQCuhlIjG7VY9BDmC047IASLfwRW7hO97at_GUlYLpekT/s2000/image_2024-11-11_13-25-15.png

កត្តាទាំងអស់នេះធ្វើឱ្យក្រុមហ៊ុនបរទេសជាច្រើនមកដំណើរការនៅម៉ាឡេស៊ី និងពង្រីកអាជីវកម្មដែលមានស្រាប់ ។ រីឯឧស្សាហកម្ម Semiconductor នៅម៉ាឡេស៊ី ក៏បានទាក់ទាញក្រុមហ៊ុនធំៗឱ្យចូលមកវិនិយោគផងដែរ ដូចជា ៖ ក្រុមហ៊ុន Micron, Intel, OSRAM និង Infineon ជាដើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgg-ETkbcsosgajuD6PMpT8UNpCAnVMYNdtlX7seLzcTUfl2mLQm25SCx0jn1zfHxxqHA_mOm0_YGiguo1sxcI2ugHnRBHDnLTZY1JnRidp7zPCVyGetqxX4dV2xocqNlOwparkb5qZhHMzHMNTtH9qq62llVyC9F0dJ7SXiv8k9uYL6uU9PiVjnCht_mZV/s1280/image_2024-11-11_13-25-16.png

ទីក្រុង Penang ស្ថិតនៅភាគខាងជើងប្រទេសម៉ាឡេស៊ី ក៏មានតំបន់ពាណិជ្ជកម្មសេរី និងកំពង់ផែដឹកជញ្ជូនទំនិញដ៏មមាញឹក ។ លើសពីនេះ ម៉ាឡេស៊ីមានវិធានការលើកទឹកចិត្តផ្នែកពន្ធ ដែលធ្វើឱ្យវិនិយោគិនបរទេសចាប់អារម្មណ៍ខ្លាំង ។ រីឯការវិនិយោគពីក្រៅប្រទេសមកកាន់ភាគខាងត្បូងម៉ាឡេស៊ីវិញ ក៏កើនឡើងដែរ ខណៈឧស្សាហកម្ម Semiconductor របស់ម៉ាឡេស៊ីបានផ្លាស់ប្តូរជាឧស្សាហកម្មមានបច្ចេកវិទ្យាខ្ពស់ជាងមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgI0ZGB5qFsNsAT7Yq-XSUh0UxKHrKt-japCURkZ_q16dn6_dWG1I01ZNDIeMqs7B9RKLd7jRtUouq0i_Q7PTgYhVksNCj5sTdDYhbZmv8-jgkbAQ3_gMBexH4LcmLN7mzmxkj3jUB4dfoVUOVb_4ANr4dbhdfiKU3e1uiiv9VQwaGr-Pae_y61fKJNPb51/s1200/image_2024-11-11_13-25-16%20(2).png

ការស្រាវជ្រាវរបស់ក្រុមហ៊ុន Standard Chartered បង្ហាញទៀតថា វិនិយោគិនបរទេស៥៣% ដែលបានតាំងចិត្តមកវិនិយោគនៅប្រទេសម៉ាឡេស៊ី គឺពួកគេចាប់អារម្មណ៍ផ្នែកផលិតទំនិញ ៕

ធ្លាប់ឆ្ងល់អត់! ហេតុអ្វី iPhone មិនងាយធ្លាក់ថ្លៃដូចទូរស័ព្ទម៉ាកដទៃទៀត?

0

បច្ចុប្បន្ន iPhone នៅតែជាស្មាតហ្វូនទំនើបជាងគេបំផុតរបស់ពិភពលោក ទោះបីមានម៉ាកយីហោផ្សេងៗប្រកួតប្រជែងក៏ដោយ ក៏ iPhone នៅតែជាស្មាតហ្វូនពេញនិយមបំផុតរបស់មនុស្សភាគច្រើន។ ប្រិយមិត្តធ្លាប់ឮគេនិយាយតៗគ្នាអត់ថា បើមិនចង់ខាតលុយច្រើនលើទូរស័ព្ទគួរទិញ iPhone ប្រើទៅ ព្រោះពេលលក់ចេញក៏មិនសូវខាត ហើយពេលលក់ក៏មានអ្នកទទួលទិញច្រើនដែរ។ ជាក់ស្តែងបើយើងពិនិត្យទៅមើលតម្លៃទីផ្សារទៅ វាជារឿងពិតមែនពោលប្រសិនបើយើងទិញ iPhone ប្រើបានពីរ ឬបីខែអី ហើយចង់លក់ចេញនោះ យើងនឹងខាតខ្ទង់ ២០% ទៅ ២៥% ប៉ុណ្ណោះ ខណៈទូរស័ព្ទម៉ាកដទៃទៀតវិញអាចខាតលើសពីនេះ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl-__wgMg1g18qFreyYpCYU2wb1AuMY1PWQlpMJON-mWbuzQeydaECOd-scK2ZNRtq0N665DTj369js1gfEayFD6BczoiutV_T2Hw0l2BA1K0EkQA1ZH5osS5uDS7f_n__fm1bLziUVtLYpASmoPegDMumw47DUIFNpxS6o1PirTJFXl342shK140YALR5/s2560/image_2024-11-11_13-21-29.png

    ដូច្នេះហើយតើមូលហេតុអ្វីបានជា iPhone មិនងាយធ្លាក់ថ្លៃដូចទូរស័ព្ទម៉ាកដទៃទៀតអ៊ីចឹង? សម្រាប់មូលហេតុគឺដោយសារមួយឆ្នាំក្រុមហ៊ុន Apple ចេញលក់ទូរស័ព្ទស៊េរីថ្មីរបស់ខ្លួនតែម្តងប៉ុណ្ណោះ នេះក៏ដោយសារតែកាលណាយើងបញ្ចេញស្មាតហ្វូនច្រើនដងក្នុងមួយឆ្នាំ វាអាចប៉ះពាល់ដល់តម្លៃរបស់យើង ធ្វើឱ្យឧបករណ៍ទំនើបរបស់យើងងាយចុះថោក។ លើសពីនេះ iPhone ក៏ជាស្មាតហ្វូនស្តង់ដារ និងល្អបំផុតផងដែរដោយសារតែវានៅតែដំណើរការបានល្អ ទោះបីជាយើងប្រើក្នុងរយៈពេលយូរប៉ុណ្ណាក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1jl8NqmdyR17OKRm9rx1z3I64JxBK5Q8EqErwnguP3cZwOF_lWkNvFF0TW2jBNzwvf4veW76iWpc9xjz4qXillAVRFvsgYJZrl4aSBD6e7pHXKidxlFDjBV_1SbuhpJDbBJC2R3WwGTgAkd82S43wAPpo1JKhg7vXyJeJndbbWzDaaHwmyd5M1gi_5s3O/s1600/image_2024-11-11_13-21-30%20(2).png

    ជាការពិតណាស់ ទោះបីជាសព្វថ្ងៃនេះមាន iPhone 15 ឬ 16 ក៏ដោយ ក៏នៅតែមានមនុស្សមួយចំនួនប្រើ iPhone 6 ឬ 7 ដែរ នេះក៏ដោយសារតែម៉ូដែល iPhone គឺមិនងាយហួសសម័យនោះទេ ហើយនៅតែដំណើរការបានល្អ ក៏ដូចជាអាចថតរូប ប្រើប្រាស់អ៊ីនធឺណែត លេងហ្គេមបានយ៉ាងល្អឥតខ្ចោះ ដែលចំណុចដ៏ពិសេសនេះហើយ បានជាធ្វើឱ្យតម្លៃវា មិនងាយធ្លាក់ចុះនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVO5IO3YKJj5CSRygbIz4SKWdFGMW5R9bgKLtqB5fzEPjGIqe3k4AjARFMpduNn1yCFwm4Pd-Uk5lb5gHTE0IwbTgtmyRMcQX1tMjx0fLiuwQW4PYpMzXHYi2mfuU5wgjJESdXFdP4AaBlpqI9aPLOzxYmG8WsPiDJD6ZayD4kLg-g_TnldPu_TXVxkxFE/s1600/image_2024-11-11_13-21-30.png

    ទន្ទឹមនឹងនេះតម្លៃត្រូវបានកំណត់ដោយ Apple ហើយក្រុមហ៊ុនកម្រធ្វើកម្មវិធីបញ្ចុះតម្លៃ ជាហេតុធ្វើឱ្យតម្លៃវានៅនឹងធឹងល្អ មិនងាយធ្លាក់ថ្លៃឡើយ ទោះបីជាប្រើបានរយៈពេល បានកន្លះឆ្នាំ រឺយូរជាងនេះក៏ដោយ។ សរុបមកវិញ នេះគ្រាន់តែជាចំណុចពិសេសមួយចំនួនរបស់ទូរស័ព្ទ iPhone ប៉ុណ្ណោះដែលមនុស្សភាគច្រើនមានទំនោរទៅប្រើប្រាស់ពួកវា។ ទោះជាយ៉ាងណា អ្នកគួរទិញទូរស័ព្ទយកប្រើ មិនមែនដើម្បីយកទៅលក់ចេញដូចមាស ឬរបស់អលនទ្រព្យនោះទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1J1zgXPD3eg5CBAD-6Jk27sXVSeOZXIn6Prxe9kLYrzpwMZwKb6BXkY0IjoFHHuukPWtnIM0olmz5yC_8xCpZUgm_J2LLgYehOk9DlNlJ_Y1doiU-SI50IsUhId8oA72nOzQ3g-F1HdySZLuKXK5L72a7dUL7GVbHiRiAuZXVPMZ2XDqqz9QtLB1GrymW/s1920/image_2024-11-11_13-21-29%20(2).png

ជនភៀសខ្លួនសម្រុកចូលអាមេរិកមុនលោក Trump កាន់តំណែងជាផ្លូវការ តែពលរដ្ឋអាមេរិកគ្រោងចាកចេញ

0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ជនភៀសខ្លួនរាប់ពាន់នាក់នាំគ្នាដើរចូលទឹកដីអាមេរិក មុនពេលលោក Donald Trump ឡើងកាន់តំណែងជាប្រធានាធិបតីផ្លូវការនៅឆ្នាំ២០២៥ ។ ប៉ុន្តែពលរដ្ឋអាមេរិកបែរជាមានគម្រោងចាកចេញទៅរស់នៅប្រទេសផ្សេងវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7EjGbWzZcwZBOHOb7fukkCrFbZQaGauq_pY71EE0KxhFRkJkri-Dglk63j5x9L7ga3-IFYoSjg3LLk-t3tYNNghP3iejU6017o3Bp6cj1VcqhMVL9CtGoPiaQ6VXzEpGD11RcJ1mGP3UaX7Tf60z-NfYu6Y_wz4To21PVSwu6WVZfpdsCmINAduPAxD8S/s1440/image_2024-11-11_13-17-42.png

ជនភៀសខ្លួនប្រមាណ ៣.០០០នាក់បានធ្វើដំណើរពីប្រទេសម៉ិកស៊ិកទៅកាន់តំបន់ព្រំដែនដើម្បីចូលទឹកដីអាមេរិក ក្រោយលោក Donald Trump ឈ្នះឆ្នោត ។ ជនភៀសខ្លួនជាច្រើននាក់បារម្ភថា ការចូលមកទឹកដីអាមេរិកអាចត្រូវរឹតបន្តឹងជាងមុន នៅពេលលោក Trump កាន់តំណែងជាប្រធានាធិបតីអាមេរិក ទី៤៧ ជាផ្លូវការ ឬអាមេរិកកំណត់វិធានការតឹងតែងជាថ្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6LuUD870VTsTaW1LrFxFy_77kYAJuWMAbIPU_vTqjxC-pFnSHSiLHQ0EetiP9HSVea_kWElfFoVYcILQ03WgywAGvT2HaqKOKycEX9jKjjqiInN_kty3cJfhksEQRrVRfaGmOw1g4lVD3nUXtKUi011IMcY_1oEyfmIgoESQbpg6rvQQkMILVfnK9f-QS/s2048/image_2024-11-11_13-17-38.png

មន្ត្រីរដ្ឋាភិបាលអាមេរិក២រូបឱ្យដឹងថា រដ្ឋាភិបាលនៅក្រោមការគ្រប់គ្រងរបស់លោកប្រធានាធិបតី ចូ បៃឌិន កំពុងកំណត់វិធានការគ្រប់គ្រងជនភៀសខ្លួនចូលទឹកដីអាមេរិក មុនពេលលោក Trump កាន់តំណែងជាប្រធានាធិបតីផ្លូវការ ខណៈជនភៀសខ្លួនទាំងនេះបារម្ភខ្លាចលោក Trump បញ្ជាឱ្យបិទព្រំដែន ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន NBC ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-mMCVi9uPy_SLb7pKWfH2BVQ7haOijFCqIAAosHB19tbVHR-_OdV6PJ5lAYiZaO1h3SRljosyBNuJBTA1t1NW64f7bZioJHxFNy0hmjZe8-TNYFoFfiATuh6ObPufiDaGUh6k1N2bMbb1Bq9kl4Wfo3gpvZZ6pv51eAh24AN_ctpOu1mf3ACXVF-l2iFP/s2000/image_2024-11-11_13-17-40%20(2).png

ដោយឡែក ក្រោយពីលទ្ធផលការរាប់សន្លឹកឆ្នោតបង្ហាញយ៉ាងច្បាស់ថា លោក Trump នឹងក្លាយជាប្រធានាធិបតីអាមេរិក ពលរដ្ឋអាមេរិកមួយចំនួនធំមានគម្រោងចាកចេញពីប្រទេសរបស់ខ្លួន តាមរយៈការស្វែងរកទីលំនៅថ្មីក្នុង Google ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcUJZgik_yFGSaS7mr1PAsHfrwr4deDx-_s8Hgc05vvLmiUBXVh8Ya68fLC_A2b4HGwSDsklHRH8x-Ov0cvUl9fzyTFqXj7Q_goveu4Qyv50LGb3_etKXuexHOlt9klNOJJZQUAiRs8y3d2yk_ZqNh21V-N4oQ-rtBhwBO7EDwUfzSzaCDvVClWDBjJfBb/s1199/image_2024-11-11_13-17-40.png

Google បង្ហាញថា ចំនួនការស្វែងរកពាក្យ «ផ្លាស់ទៅរស់នៅប្រទេសកាណាដា» បានកើនឡើងរហូតដល់១.២៧០% ក្នុងរយៈពេលត្រឹមតែ២៤ម៉ោងប៉ុណ្ណោះ ។ រីឯការស្វែងរកពាក្យ «ផ្លាស់ទៅរស់នៅនូវែលសេឡង់» បានកើនឡើងជិត២.០០០% ខណៈការស្វែងរកពាក្យ «ផ្លាស់ទៅរស់នៅអូស្ត្រាលី» កើនឡើង៨២០% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUpiqSW7p8Vrn0J31WOP__Mi-Ebv9HqfsDXo2FnHq-XLHMH1EsCNJNoHO1OY-RwgdjzMIQX8orfZwq6rIX5dO1hCfNGwO9xH-3qMsRKG13-hwWupgrqQUyJ7j2keSRPnTwLp8TBkOL676GJU6JqLlwf-JifcXZ5eexuhAIQEOX18v30YX3pHMvmNc2HDOi/s1840/image_2024-11-11_13-17-43.png

រីឯទិន្នន័យរបស់ប៉ូលិសអន្តោប្រវេសន៍នូវែលសេឡង់បញ្ជាក់ថា មានពលរដ្ឋអាមេរិកចូលមើលគេហទំព័រអន្តោប្រវេសន៍ រហូតដល់២៥.០០០នាក់ កាលពីថ្ងៃទី៧ ខែវិច្ឆិកា កន្លងមក បើធៀបនឹងឆ្នាំ២០២៣ មានពលរដ្ឋអាមេរិកចូលមើលគេហទំព័រ ត្រឹមតែ១.៥០០នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgltfrYphY9TebNoLAAPFXaq62-idd9GaNUNPqltw22AtVg-D343g63rLdDwqrHgHZJXqg2eVCjhBVIlDu2S3jECTZOERmZnB7-xw7wv1GpdAas_mk4VDvqXHSbYUwEYKCMwHfOxmgcKWjAHAgatqO4pW2Q-wcXxcxPRrs_uiO_BFCuGZOWvm_tQQgvHbbS/s2400/image_2024-11-11_13-17-44.png

Green and Spiegel ជាការិយាល័យច្បាប់ធ្វើការផ្នែកផ្លាស់ប្តូរទីលំនៅរបស់កាណាដាបញ្ជាក់ថា មានមនុស្សជាច្រើនមកពិភាក្សាជាមួយបុគ្គលិកការិយាល័យពីរឿងផ្លាស់ប្តូរទីលំនៅ ហើយការិយាល័យទទួលបានអ៊ីម៉ែលសាកសួរព័ត៌មានផ្លាស់ទីលំនៅ រៀងរាល់កន្លះម៉ោងម្តង ៕

តើកត្តាអ្វីជំរុញឱ្យពលករវៀតណាមទៅធ្វើការនៅក្រៅប្រទេសកាន់តែច្រើន?

0

ប្រទេសវៀតណាម ៖ នៅឆ្នាំ២០២៤ ពលករវៀតណាមបានដាក់ពាក្យទៅធ្វើការនៅក្រៅប្រទេសកាន់តែច្រើន ហើយមូលហេតុដែលពួកគេសម្រេចចិត្តចាកចេញពីស្រុកកំណើត គឺដោយសារទទួលបានប្រាក់ខែខ្ពស់ និងមានបទពិសោធន៍ការងារល្អជាងនៅវៀតណាម ។ ប្រាក់ខែទាបបំផុតនៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ គឺខ្ពស់ជាងវៀតណាមរហូតដល់១៥ដង រីឯប្រាក់ខែនៅជប៉ុន និងកូរ៉េខាងត្បូង ខ្ពស់ជាងពី៧ដង ទៅ៩ដង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi17dieI_ZPgrQSSelOW_QiROyrllDQs5ASqUyAI_Jn2-GlXyIYsT25-2xHT5CSPMd18UGe1H645UqZG48sa_eLVo-lse7yZTa-hYZUlQyjfLmXOD3vQ_cNlRHKMK3eNcdXa-0J_gpo3z3BZqJjz9eJVgQtlcHL9qScRLVfMOHyQKpB6fh2KC2wukJf7HVC/s1500/image_2024-11-11_10-41-14.png

តាមរបាយការណ៍របស់ Migration Profile ដែលផ្សព្វផ្សាយដោយក្រសួងការបរទេសវៀតណាមបញ្ជាក់ថា កាលពីឆ្នាំ២០២៣ ពលករវៀតណាមទៅធ្វើការនៅកូរ៉េខាងត្បូង គឺទទួលបានប្រាក់ខែខ្ពស់បំផុត ចាប់ពី១.៦០០ដុល្លារ ទៅ២.០០០ដុល្លារអាមេរិក ។ រីឯពលករវៀតណាមធ្វើការនៅជប៉ុន ទទួលបានប្រាក់ខែ ពី១.២០០ដុល្លារ ទៅ១.៥០០ដុល្លារអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHaPiYh0rCSrh5Lltl4KPNWa2DbX6ZdtRnARoY6KZzKx2FplOoGvFKZmoHey_5HoCIMHPzvNAC7L4FUZr7ogLYPlstbKFY2qRsU5ZMH7rE9BNRAUAAm74iLTPy26DI2mAvDMCwf8hsMYevb2O1s_zFc_udgvFRKq4mDD0slB9xTpw226ugDzw7w1-ZgKNi/s2057/image_2024-11-11_10-41-15.png

បើពលករវៀតណាមទៅធ្វើការនៅតៃវ៉ាន់ និងបណ្តាប្រទេសនៅអឺរ៉ុប ពួកគេនឹងទទួលបានប្រាក់ខែ ពី៨០០ដុល្លារ ទៅ១.២០០ដុល្លារអាមេរិក ។ រីឯនៅប្រទេសម៉ាឡេស៊ី និងបណ្តាប្រទេសមជ្ឈិមបូព៌ា នឹងទទួលបានប្រាក់ខែពី៤០០ដុល្លារ ទៅ១.០០០ដុល្លារអាមេរិកក្នុង១ខែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcJpz7xwR993MRTnq8ik1L4I_B10qKr8iNlDwV3JzgrY-YjipXRMbk-dx4RJLRLnEd4bisN8r6wnBlITqqpi8TSfc3D2pRiBfzlCdOfC_UpTQcPToln7L2GW3EtfxLxsj4k7eq0RCKQMfv77AZVY4an4TCNjv2F4-vMjdPz_I8tuIT2WaMZ9JW119ctriv/s602/image_2024-11-11_10-41-18%20(2).png

នៅឆ្នាំ២០២៤ មានពលករវៀតណាមជាង៦៥ម៉ឺននាក់ ចេញធ្វើការនៅប្រទេសចំនួន៤០ ហើយ៨០% នៃពលករទាំងនេះបានធ្វើការផ្នែកកាត់ដេរសម្លៀកបំពាក់, ស្បែកជើង, សំណង់, កសិកម្ម, នេសាទ ព្រមទាំងថែទាំមនុស្សចាស់ និងអ្នកជំងឺ ។ ពួកគេបានផ្ញើប្រាក់មកប្រទេសវៀតណាម ចាប់ពី៣ពាន់៥រយលានដុល្លារ ទៅ៤ពាន់លានដុល្លារអាមេរិកក្នុង១ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgqlLKZd-5GttFrYlF6L5gj0OR33xtllKRZpWgdcgZ3sYBRu3Hdc0RyeIKb5GS26uhOazS1vU2ixzDeEvWCWEbdEs275aff_esUp8Ica8X-tU9Q1UqVha-jfBwvOxi1dMkikNeqY-HTgCQzfGEJ1l9FDfSW21t19S_puFtCKXbMJhdvrKfbI6ToWjtJC_p/s1024/image_2024-11-11_10-41-18.png

កាលពីឆ្នាំ២០២៣ ប្រទេសជប៉ុនបានទទួលយកពលករវៀតណាមច្រើនបំផុតអស់រយៈពេល៥ឆ្នាំជាប់ៗគ្នា ខណៈប្រទេសផ្សងៗ ដូចជា ៖ កូរ៉េខាងត្បូង និងតៃវ៉ាន់ ក៏បានទទួលពលករវៀតណាមមកធ្វើការច្រើនដែរ ។ ដូចគ្នានេះ ចំនួនពលករវៀតណាមទៅធ្វើការនៅអូស្ត្រាលី, នូវែលសេឡង់, អាល្លឺម៉ង់ និងហុងគ្រី មានអត្រាកំណើនគួរឱ្យកត់សម្គាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGznlAXGSO5jQHAuhhVhb4yJsr9IZQ0t5e47LhI42OhYNNZupwtR5CQKUh-RdBk69PdSbFOpYdKF_hMJQV_61sAAaSKwsGn4fHUTM3fU1vetP0EEpytlq1sMQ5M1yYBZjz_aXIwJzMCjHZGYBCb5-0XLNLvEMuExb14g9c14VYmczYMpmVjgqTxOq6opc5/s2000/image_2024-11-11_10-41-19.png

បើទោះជាពលករវៀតណាមមានភាពអត់ធ្មត់ក្នុងការងារ និងអាចសម្របខ្លួនក្តី ប៉ុន្តែពលករវៀតណាមជាច្រើនបានទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់ និងរស់នៅផុតសុពលភាពទិដ្ឋាការ ។ បញ្ហានេះបានក្លាយជាឧបសគ្គយ៉ាងខ្លាំងសម្រាប់ពលករវៀតណាមផ្សេងទៀតដែលចង់ទៅធ្វើការនៅក្រៅប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoBgqSzTlzGhyKo2Zt3MeZZxpbBK1Ila665a0iBGMuKjJ0ERFOpVan5IcNWF9F1tAM_oJcNHaD8QIVDbtPgi6xP1ysGD09z8FYNtFEF_PtedX_D3S2z46BF4vf0VAopWrW6n2PXb4iOCv7qzvDwsAPfWoI4SkKHN2ZQsrbzfjGsVIBGEpamVT5V5iyGQiE/s1560/image_2024-11-11_10-41-22.png

លោក Le Hoang Ha មន្ត្រីក្រសួងការងារវៀតណាមថ្លែងថា ពលរដ្ឋវៀតណាមមានជំនាញទាបកំពុងត្រូវបានជំនួសដោយមនុស្សយន្ត និងបច្ចេកវិទ្យា ។ ដូច្នេះ ដើម្បីអាចប្រកួតប្រជែងបាន ពួកគេគួរតែទទួលបានការបណ្តុះបណ្តាលពីជំនាញការងារ និងភាសាបរទេស ៕

មកដឹងពីលក្ខណៈពិសេសនៃសណ្ឋាគាររាងដូចមាន់ធំជាងគេលើពិភពលោក

0

សណ្ឋាគារមាន់ ឬ Chicken Hotel ស្ថិតនៅក្នុងរមណីយដ្ឋាន Campuestohan Highlands Resort ខេត្ត Negros Occidental ប្រទេសហ្វីលីពីន ថ្មីៗនេះបានទទួលពានរង្វាន់ Guinness World Record សម្រាប់សណ្ឋាគាររាងដូចសត្វមាន់ធំជាងគេ និងខ្ពស់ជាងគេលើពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiStJUCk4IdJdEqw53lojC7KzM0qvRuoMganEyQPXJGpRobjz0S82DJtP4glvMHbGK2YU9yrY-hIzKCUx6pa5h8GMiLE9xIPF9Ng3-78lEX2_OjrlSU5JEvqv3k-o8kjwmxgdXI77vJOZIvlJcneMT0fX1q879Ovf1M51AjJGj9bJl9e6sAAG8lxFWRXmEq/s1350/image_2024-11-11_10-28-35.png

Campuestohan Highland Resort គឺជារមណីយដ្ឋានដ៏ល្បីល្បាញមួយនៅលើខ្ពង់រាបក្នុងខេត្ត Negros Occidental ប្រទេសហ្វីលីពីន ទើបតែបានជាប់ក្នុងសៀវភៅកំណត់ត្រាហ្គីណេស ជាមួយនឹងគម្រោងសណ្ឋាគាររាងដូចសត្វមាន់ធំបំផុតលើពិភពលោក ជាមួយកម្ពស់ ១១៤ ហ្វីត និង ៧ អ៊ីញ (ប្រហែល ៣៥ ម៉ែត្រ)។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkoPJCZ0YoNXWxut-uTASbDUYjhehalgm-g3SAPbcaX-euc-ZQxVim9oqPs2ELSos3Vl3b_CD58fKOHSeGpAu0hYjWvTPwsbWarSoxSbiI_joJVRw_sdLk3Qlj7ZqdDKhyLnI2PT4-47rfvQjl6-RxB7246je4muwa8GAT3hyphenhyphenN81y0rmTvmSWHQ4L_nEkw/s750/image_2024-11-11_10-28-37%20(3).png

សណ្ឋាគារនេះមិនត្រឹមតែទាក់ទាញភ្ញៀវទេសចរដោយសារការរចនាប្លែកពីគេប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញពីការកោតសរសើរចំពោះវប្បធម៌ក្នុងតំបន់ផងដែរ។ អគារនេះត្រូវបានគេស្គាល់ថាជា “សណ្ឋាគារមាន់” ព្រោះវាមានរាងដូចសត្វមាន់យក្ស ជាមួយនឹងឥរិយាបថដ៏គួរឱ្យចាប់អារម្មណ៍ និងគួរឱ្យទាក់ទាញ ហាក់ដូចជាវាកំពុងឃ្លាំមើលតំបន់ជុំវិញនោះអ៊ីចឹង។ វត្តមានរបស់សណ្ឋាគារមាន់នាំមកនូវភាពពិសេសដល់រមណីយដ្ឋាន Campuestohan Highland Resort មិនត្រឹមតែដោយសារតែស្ថាបត្យកម្មរបស់វាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ដោយសារតែអត្ថន័យវប្បធម៌ដ៏ជ្រាលជ្រៅនៅពីក្រោយវាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUJpVB3CrMxsXjJfd7WdL1lixRc8vtYXsoANXa_QodSooBAvjMsE024llNOjZ02EKN2g-cne8E2QV7KWLblleWGYcHSBLMgKMvK1JVbs730MaV7OdFIuP_ioc6gv0hz2KxznQJtBXizwBmHFnWU5dzM-zxXr7tmbfdadbLftxCclN6YUDEQzOOcD3XoAAI/s2048/image_2024-11-11_10-29-01.png

លោក Ricardo Cano Gwapo Tan នាយកប្រតិបត្តិនៃរមណីយដ្ឋានបានចែករំលែកថា សត្វមាន់តំណាងឱ្យភាពស្ងប់ស្ងាត់ ភាពរុងរឿង និងភាពរឹងមាំពិតចំពោះស្មារតីរបស់ប្រជាជន Negros Occidental។ ដូច្នេះការបង្កើតគម្រោងសណ្ឋាគារមាន់នៅទីនេះគឺដើម្បីឱ្យសាធារណៈជនស្គាល់នូវនិមិត្តសញ្ញាតំបន់របស់ខ្លួនដែលមានសញ្ញាសម្គាល់ពិសេសនិងរួមចំណែកក្នុងការលើកកម្ពស់គុណភាពនៃជីវិត។ យោងតាមលោក Gwapo Tan រូបភាពរបស់សត្វមាន់មិនត្រឹមតែជានិមិត្តរូបប៉ុណ្ណោះទេ ថែមទាំងមានទំនាក់ទំនងជាមួយវប្បធម៌ជល់មាន់បែបប្រពៃណីនៅ Negros Occidental ផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhd9u_g-OLpsVXGWczpnTHPpDpKKPruR9SUVOpjtJR4Hu1VUmFl9Ec2-5PZAJiPzxceVix4a2EB3hLVtqsgNeLe-I4xpSJCJkOyJUaBn0SCGzGk7Cbu-ydaktzZLH6JFrZTQkOOr3EWd2GlabrBZm631IJJOiuqBkyjgpB28J_9a1djTpgoo4tDkEzVDbGE/s2048/image_2024-11-11_10-29-10.png

នេះគឺជាឧស្សាហកម្មដ៏សំខាន់បំផុតមួយនៅក្នុងតំបន់ ដែលបង្កើតការងារសម្រាប់ប្រជាជនហ្វីលីពីនរាប់លាននាក់។ Chicken Hotel មានបន្ទប់ចំនួន ១៥ បំពាក់ដោយម៉ាស៊ីនត្រជាក់ និងបរិក្ខារទំនើបៗ ដែលផ្តល់ឱ្យអ្នកទស្សនានូវបទពិសោធន៍ដ៏ពិសេសមួយ។ គម្រោងដ៏អស្ចារ្យនេះបានចាប់ផ្តើមសាងសង់នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៣ ហើយត្រូវបានបញ្ចប់ក្នុងខែកញ្ញា ឆ្នាំដដែល មិនយូរប៉ុន្មានវាក៏ត្រូវបានទទួលស្គាល់ដោយ Guinness World Records ថាជាសណ្ឋាគារមាន់ដ៏ល្បីល្បាញបំផុតលើលោក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBmYa29UEDkmmMMyEx-Lf7qep1GbEVpEsa2p07NyPCenlyAgAYceXW_dOvP-beQOSOguC7yPqRIHiFzudFtBiRtxfVVSTaHtQguOu-fhq5EB_ERWJjxuL8-wMk_4tdTYFoZIsD67Bq-pAdaMi6I4UX8Kblv1jMJyZfTCMFa-XNjSDex3fxQkIMa3xCSkaF/s2048/image_2024-11-11_10-29-41.png

សណ្ឋាគារមាន់នៅរមណីយដ្ឋាន Campuestohan Highland Resort មិនត្រឹមតែជាអច្ឆរិយវត្ថុស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តសញ្ញាវប្បធម៌ ដែលឆ្លុះបញ្ចាំងពីការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងការច្នៃប្រឌិតរបស់មនុស្សនៃ Negros Occidental។ ជាមួយនឹងមោទនភាពក្នុងស្រុក សណ្ឋាគារនេះសន្យាថានឹងក្លាយជាគោលដៅដែលមិនអាចបំភ្លេចបានសម្រាប់ភ្ញៀវទេសចរមកពីជុំវិញពិភពលោក៕

អាជីវករថៃសម្រុកទិញស្វាយកែវរមៀតខ្មែរតម្លៃថោកៗយកមកលក់

0

ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍ថា បច្ចុប្បន្ន អាជីវករថៃរស់នៅក្បែរព្រំដែនឆងចម ខេត្តសុរិន្ទ (ឬព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ) បានសម្រុកទិញស្វាយកែវរមៀតពីចម្ការប្រទេសកម្ពុជា យកមកលក់ឱ្យពលរដ្ឋថៃ និងបោះដុំឱ្យអាជីវករផ្សេងទៀតបញ្ជូនទៅលក់តាមផ្សារទូទាំងប្រទេសថៃ ក្នុងតម្លៃថោកៗ គឺចាប់ពីស្វាយ៥គីឡូក្រាម មានតម្លៃ១០០បាត (ឬ១ម៉ឺនរៀល) រហូតដល់ស្វាយ៧គីឡូក្រាម តម្លៃ១០០បាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwbB_PtZXjMIs3VjvjCgpnMDaHXVHu4pJQ8JU_3A9AMOr2wewoFH96b3ADjem-S0yGIKY7cgJ1T5hEir-Zn_QWbGjRuuR7GN3YvDygSaEyytIr3RNdfoKjxYJ99bAjAu559qCQ4TLNnTOZhrdyKz6DEECuIL9yKwuTMkJHnp2Q96NLVguxiLNnycKrAQhx/s1280/photo_2024-11-11_09-38-44.jpg

កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ពលរដ្ឋថៃជាច្រើនដែលបានធ្វើដំណើរត្រឡប់មកពីចូលរួមបុណ្យកឋិននៅតាមវត្តនានា បានមកទិញស្វាយកែវរមៀតខ្មែរតម្លៃថោក ដែលដាក់លក់នៅផ្សារជិតព្រំដែនឆងចម ស្ថិតនៅឃុំដាន ស្រុកកាបឈើង ខេត្តសុរិន្ទ ។ ស្វាយលក់ក្នុងផ្សារជិតព្រំដែននេះសម្បូរបែប គឺមានទាំងស្វាយខ្ចី និងស្វាយទុំ សម្រាប់ឱ្យអតិថិជនជ្រើសរើស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwjRds2QdS2URiKeQKLGfXhyphenhyphenP_CDZEdW21_ruIQmMhVvnxUQU5TJsNxlr6D-3dJcD5R8LcxadP_6Nm9I0aGP6CcckycB18jr7Vr7PNJUm7pkn8jSuTtK57SYnPQ-BawtU4xc6QvSmqYYWq3jKgIG2CvYT9Ypt0C6Wv6_Pd5ajEsX1VR5uyPMF9q5srT4Nn/s1280/photo_2024-11-11_09-38-41%20(2).jpg

អាជីវករនៅផ្សារនេះបានយកស្វាយកែវរមៀតខ្មែរមកលក់យ៉ាងច្រើន ដោយពួកគេអះអាងថា បច្ចុប្បន្ន គឺជារដូវកាលស្វាយកែវរមៀតសម្បូរ ទើបពួកគេកុម្ម៉ង់ទិញស្វាយពីចម្ការនៅកម្ពុជា យកមកលក់រាយ និងលក់ដុំ ។ ពលរដ្ឋថៃបានមកទិញស្វាយកែវរមៀតយ៉ាងច្រើន ដោយសារមានតម្លៃថោក គឺស្វាយ១គីឡូក្រាម ចាប់ពី៨បាត រហូតដល់២០បាត និងអាស្រ័យលើទំហំតូច-ធំ ។ បើស្វាយល្អៗ គឺលក់១គីឡូក្រាម ២០បាត ឬ៣គីឡូក្រាម ៥០បាត ឬ៧គីឡូក្រាម ១០០បាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDKuj7OOQIHHZE4d6-47gDKXTPFb3pHPcPglhN0R-Xc9KmBcz03Lg3D6SZ8t3pDrTe7HIjUw0aigEvHrqe9RMRdLJGb7OcGc67LuqpKN5lZ-SAB7kkxJpnCYFygVoz9gtXx_JhKCf87J-Ojlx_lIOtzYP9kV7UrJ0XKX04d4u0nrTFzQJUZ2NePuwSZMl7/s1280/photo_2024-11-11_09-38-41.jpg

អ្នកស្រី ឌួងរ៉ាត់ ស៊ុបូនផល អាជីវករលក់ស្វាយកែវរមៀត និយាយថា តូបរបស់ខ្លួនលក់បោះដុំស្វាយកែវរមៀតតាមរដូវកាលដែលកុម្ម៉ង់ពីប្រទេសកម្ពុជា ហើយមានក្រុមអាជីវករមកទិញយកទៅលក់បន្តក្នុងផ្សារតាមបណ្តាខេត្តនានាទូទាំងប្រទេសថៃ ។ ក្រៅពីនេះ អ្នកស្រីក៏បានលក់ស្វាយនៅមុខតូបផងដែរ ហើយតម្លៃអាស្រ័យលើទំហំស្វាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlqw_5-O3SxRpYbEaaGRJAueuaSP-QJ8fB8mX20G5rTtTjaYU84ytl_SiNFepAiVASWF1YlveEBaopACX7two_qma05beG_KTh8ln5dAqr_K_Wy7zzrdYMSCKWHYG3NbHumuZR4fEPNdprTIxuobsjOSov6wLfAWbq6EBjI84q2oVL0XxiLfv9joQjfCEN/s1280/photo_2024-11-11_09-38-42.jpg

ស្វាយកែវរមៀតដែលអ្នកស្រីយកលក់នេះ គឺមានទំហំតូច, កណ្តាល និងធំ ហើយស្វាយធំៗ អ្នកស្រីលក់១គីឡូក្រាម ២០បាត ឬ៣គីឡូក្រាម ៥០បាត ឬ៧គីឡូក្រាម ១០០បាត រីឯស្វាយមានទំហំតូចជាងនេះ តម្លៃក៏ធ្លាក់ចុះតាមហ្នឹងដែរ ។ ដោយឡែក ស្វាយច្រកថង់ គឺ១ថង់ ស្មើ១០គីឡូក្រាម លក់តម្លៃត្រឹមតែ៨០បាតប៉ុណ្ណោះ ដែលនេះជាតម្លៃបោះដុំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmUIPCvi9boZ8691HSY4aw4pqti_wadW9nZeXJhDQVthb79vhmlerlyQ4MFQHlkXfbhRK7wTV4Pjj9A9Ibi0ixh3MxUlaKtjA5zXllBxs7h1AWwESuR_cC3tnzOXq2CkDX42bR0nmEwheu5ZdgFi3V4VXZLD_-98PLylw_y3tnPKYcm-sNE2oyalX00lA9/s1280/photo_2024-11-11_09-38-43.jpg

អ្នកស្រីនឹងលក់ស្វាយកែវរមៀតខ្មែរ រហូតដល់ផុតរដូវកាលស្វាយ គឺលក់ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៤នេះ រហូតដល់ខែមេសា ឆ្នាំ២០២៥ ។ អ្នកស្រី និងអាជីវករផ្សេងទៀតនឹងលក់ស្វាយកែវរមៀតម្តងទៀត នៅចុងឆ្នាំ២០២៥ ៕

រដូវស្លឹកឈើជ្រុះក្នុងប្រទេសប៉ាគីស្ថានកំពុងទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់

0

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប៉ាគីស្ថានគឺជាគោលដៅដ៏ទាក់ទាញមួយ ជាពិសេសនៅរដូវស្លឹកឈើជ្រុះ និងរដូវរងារតែម្តង ដោយសារនៅទីនេះមានភាពស្រស់ស្អាតខ្លាំង មិនចាញ់នៅអឺរ៉ុបនោះទេ។ ប្រទេសប៉ាគីស្ថានត្រូវបានសមាជិកនៃវេទិកាទេសចរណ៍អន្តរជាតិចាត់ទុកថាជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានរដូវស្លឹកឈើជ្រុះអស្ចារ្យបំផុតនៅអាស៊ី ហើយគោលដៅដែលល្បីបំផុតនោះគឺតំបន់ Skardu ឬ Gilgit ដែលនៅទីនោះមានទេសភាពស្អាតជាងគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2ycd2oru-3U3z4YZEZZzno-cthLdHfdQe4ywmHXbJ0jkRI41wlOJTLHnIjMMwzSZQDWtD8ymuUaAPlAfxs_vKudSJMpZHNETC0jzVXyIK2bGqUQzg1xdd_VnmouKMp7ssgeUE_zM4KRRecBlncxoPGRfF4ga3SrG17DYoM5nDmpvVdiXb_CwmK_aeQSmr/s1500/image_2024-11-11_09-32-28.png

លើសពីនេះអ្នកទេសចរក៏អាចរីករាយនឹងទិដ្ឋភាពភ្នំព្រិលនៃភ្នំហិម៉ាឡៃចំនួនបីគឺ Karakoram, hindu kush និងកំពូលភ្នំ Nanga Parbat ផងដែរ ជាមួយកម្ពស់ ៨,១២៦ ម៉ែត្រនៅលើផ្លូវ Islamabad និង Skardu។ ក្រៅពីតំបន់សំខាន់ៗខាងលើបឹង Shausar មានទឹកពណ៌បៃតងដូចត្បូងមរកត ដែលមានទីតាំងនៅតំបន់ខ្ពង់រាប Deosai ក៏ជាកន្លែងមិនធម្មតាដែរ ដោយសារនៅទីនោះមានខ្យល់អាកាសបរិសុទ្ធ និងភ្នំព្រិលដ៏អស្ចារ្យ បូករួមនឹងធម្មជាតិស្រស់បំព្រង ដែលមានកម្ពស់ជាមធ្យម ៤,១១៤ ម៉ែត្របានកំពុងទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនារាប់ពាន់នាក់ទូទាំងពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGj3xyDSmS6xNe192KWsE17B_FNasSSYkQ7ye1lLEyrQtO4i3VgRnuXi47US5t_DvGiQt-WdRgGS7iTed8bD57h4SX0IVaM7cpZkVg_KwQ_V-pLUCByxXn6aWIye-MvLyJ083u6gyGj7UnC6WS-JQwDvuyC3XsN7ZKua91sUT7RRwcbA72AZa6Zcx3jodb/s1600/image_2024-11-11_09-32-29.png

អ្នកទេសចរមួយក្រុមបាននិយាយថា រដូវស្លឹកឈើជ្រុះដ៏ល្អឥតខ្ចោះនៃប្រទេសអាស៊ីខាងត្បូងមួយនេះគឺមានភាពខុសគ្នាខ្លាំងក្នុងអាកាសធាតុរវាងខាងត្បូង និងខាងជើង ខណៈខាងត្បូងនៅតែក្តៅ ប៉ុន្តែខាងជើងត្រជាក់ ហើយនៅកន្លែងខ្លះ សីតុណ្ហភាពពេលយប់អាចធ្លាក់ចុះដល់ដក ៨ អង្សារសេក៏មាន។ ទន្ទឹមនឹងនេះតំបន់ Hunza – Nagar Valley ក៏ត្រូវបានគេស្គាល់ថាជាឋានសួគ៌របស់ប្រទេសប៉ាគីស្ថាននៅលើផែនដីជាមួយនឹងភូមិដ៏ស្រស់ស្អាតផងដែរ។ នៅរដូវស្លឹកឈើជ្រុះ កន្លែងនេះគឺមានពណ៌លឿង-ទឹកក្រូច និងពណ៌ផ្កាឈូក ដែលមានអាយុកាលរាប់រយពាន់ឆ្នាំនៃដើម cherry, apricot, Walnut, strawberry និងដើមម៉េផល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjd3JBCJ8kmkcn_N_VrWLskKhEIbhng6Hgl__NLqAGsBSWN2xVglDWtZgqDTnDOymMRrkQLyQlAgvdHuGC-y23q6BQE9nbIkwO6dL0y0ZgtMbdAlP_Fq16A43yNbS6pspviMWBoWZtsSWKDGjOqPjqdyU1r9jaEZ36K57-d78Wy_vsDCoyT_j-ZDzEIuQS1/s2048/image_2024-11-11_09-32-30.png

កន្លែងនេះក៏មានចម្ការផ្លែប៉ោមដែលមានពណ៌ក្រហមស្រស់ និងបៃតងទៀតផង។ រដូវស្លឹកឈើជ្រុះក៏ជារដូវប្រមូលផលផ្លែប៉ោមផងដែរ អ្នកទស្សនាអាចទៅកសិដ្ឋានផ្លែប៉ោម ឬទិញផ្លែធម្មជាតិនេះនៅនឹងកន្លែងដើម្បីរីករាយនឹងទេសភាពទីនោះ។ យោងតាមសម្តីភ្ញៀវទេសចរ បាននិយាយថា ប៉ាគីស្ថានមិនត្រឹមតែជាប្រទេសមានរដូវស្លឹកឈើជ្រុះអស្ចារ្យបំផុតនៅអាស៊ីនោះទេ ប្រជាជននៅទីនោះក៏មានភាពរួសរាយរាក់ទាក់ខ្លាំងផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwXuTU6zN1hBswixsYjSeOkqDrvMdlI1JhCDGQ8J5TySV9306k8WSwdlXtE5i9DgQ6fke2stamdPBmUtV7-Y_81SulXq0vC75hVP7BGsdMmqrxbzfV2bCrJ2BRgDIdpeSSwn2RjFBuqpWMKn6TOksbGVxN8vFfaSqkChau6UUBNNcP8EYMvbzPyWemk4cY/s1200/image_2024-11-11_09-32-31.png

បរិភោគចំណីជ្រូកបង្ហោះក្នុងបណ្តាញសង្គមចង់ឱ្យបានការសរសើរ បែរជាមហាជននិយាយបែបនេះ

0

ប្រទេសចិន ៖ នារីជា Influencer ដ៏ល្បីល្បាញម្នាក់នៅប្រទេសចិនបានបរិភោគចំណីជ្រូកបង្ហោះក្នុងបណ្តាញសង្គម និងអះអាងថា វាផ្តល់នូវប្រូតេអ៊ីនខ្ពស់ ថែមទាំងអាចសន្សំសំចៃប្រាក់ទៀតផង ប៉ុន្តែត្រូវបានមហាជនមិនយល់ស្រប និងនិយាយបែបនេះទៅវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFRyNks0NBC5Hhh1uPREp8u2PTs13yLw3aP-paKONs80RAu7-mJlBOa6TXWHUwxwDeXGh_eboIrd24Vk1QMG_LsFocZsjGMf0DO714o-e7-IFeWE1aTH8wxzokteInRGcqPqh1q9v9GKMFIKaSngc772Dz_knuaKKdWMqBC_MdGGiuwEAsyaReNZ4QAkn_/s696/image_2024-11-11_08-40-07.png

វាបានក្លាយជាប្រធានបទមួយដែលមានការជជែកគ្នាយ៉ាងច្រើនក្នុងបណ្តាញសង្គមចិន ពេលនារីម្នាក់ឈ្មោះ Kong Yufeng ឬមានឈ្មោះក្នុងបណ្តាញសង្គមថា King Kong Like ដែលល្បីល្បាញខាងច្នៃប្រឌិត និងមានអ្នកតាមដានក្នុង Douyin រហូតដល់២លាន៨សែននាក់ បានបង្ហោះវីដេអូបរិភោគចំណីជ្រូកមានតម្លៃថោកជារៀងរាល់ថ្ងៃ ដើម្បីសន្សំសំចៃប្រាក់ ។ នាងអះអាងថា វាផ្តល់នូវប្រូតេអ៊ីនច្រើនណាស់ បរិភោគហើយល្អសម្រាប់សុខភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtWttm3xJVTi8gpmh-bZtxnIOWpw2sPsZK-0X3G4A3aHh1BDrIQfXgNQvB6QgsVctpilXcKXVEnVgpF_Bqm1wU8Iiak8VGReptxQuR1W3fOIo3ZMJ2a8b98gC2gQJenwdP1l_jp6Xoph4Ag53F_DmUlpk4XsS6HXksbKqY15t4ysMxVVhU9Kz-za1_en9q/s696/image_2024-11-11_08-40-07%20(2).png
កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នារីឈ្មោះ Kong បានបង្ហោះវីដេអូពីការសន្សំសំចៃប្រាក់ ឬចំណាយប្រាក់ឱ្យអស់តិចបំផុត ដោយការបរិភោគចំណីជ្រូក ។ នាងបានទិញចំណីជ្រូក១ថង់ ដោយចំណាយប្រាក់ត្រឹមតែ១៤ដុល្លារអាមេរិកប៉ុណ្ណោះ ព្រមទាំងនិយាយថា បើនាងបរិភោគវា គឺនាងនឹងចំណាយប្រាក់មិនដល់១ដុល្លារទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrcfcmRrvk4-7K8LFubi9W_6DJzXrGlUz7rtzQZIsc6S1MqS2CzoQ9Dd96y-yRQSYHzP0MSJNzFuBjDovRWyaD5aWIZ3IE8GKY-UqsMnnRUoTbv10iB-4FJIuSBP0IXNolfG5-UkJOm3j49Q7mfS9afl_KtlLZWjqlk8eMfiBnAKu8pojELCogjheAFACX/s563/image_2024-11-11_08-41-28.png

ពេលបើកថង់ចំណីជ្រូក នាងនិយាយថា ក្លិនវាឈ្ងុយណាស់ ដោយសារមានគ្រឿងផ្សំជាច្រើនមុខ ដូចជា ៖ សណ្តែក, ល្ង, ពោត និងវីតាមីនផ្សេងៗ ។ ដូច្នេះ វាផ្តល់នូវប្រូតេអ៊ីនខ្ពស់, ខ្លាញ់តិច និងសុទ្ធតែជាគ្រឿងផ្សំពីធម្មជាតិទាំងអស់ ហើយផ្តល់ផលល្អសម្រាប់សុខភាពជាងអាហារដែលនាងទិញមកបរិភោគ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiP-hwp9xGnE18HcycKQoVUVtmdJvVQT3n_tES21IEWFtA-6gdehsufQWAEZNpat1W9H3FIVOAAs4Onc0A4v0W0Ewx2G6TDxp6GrwhkeYJdm5gb9nrmp1JGCa9pjlAmxFwEi5t80VKmH2iYSIws8WmBdTQrtiKTlYjSAPqvlUravOgACsPgBtiTPRzCBxXQ/s800/image_2024-11-11_08-41-04.png

នាងក៏បានយកចំណីជ្រូកមកផ្សំជាមួយទឹកក្តៅបរិភោគ ហើយនិយាយថា ៖ «រសជាតិប្រៃខ្លាំងណាស់ និងជូរបន្តិច ។ ខ្ញុំទ្រាំពុំបានទេ ត្រូវតែផឹកទឹកបន្ថែម» ។ ប៉ុន្តែទោះយ៉ាងណា នាងនៅតែបន្តបរិភោគចំណីជ្រូករហូតដល់អស់ពីចាន ថែមទាំងមានគម្រោងបរិភោគចំណីជ្រូកឱ្យបាន១សប្តាហ៍ ព្រោះចង់ដឹងថា តើសុខភាពនាងនឹងដូចម្តេច បើនាងបរិភោគតែចំណីជ្រូកមួយមុខ ។

នាងបានប្រាប់អ្នកមើលវីដេអូកុំឱ្យធ្វើតាមនាង បើទោះជាគ្មានប្រាក់ទិញអាហារក្តី ។ ក្រោយពីវីដេអូនេះផ្សព្វផ្សាយក្នុងបណ្តាញសង្គម គឺមានចំនួនចូលមើលយ៉ាងច្រើន ហើយអ្នកលេងបណ្តាញជាច្រើនរិះគន់ថា វាគ្មានប្រយោជន៍ ពីព្រោះជាចំណីជ្រូក តើឱ្យមនុស្សបរិភោគយ៉ាងម៉េចកើត?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjw0F4lBMYLu94obNBAFzsgPXaJbER-efnabALILKOSs0La0_9G3dZRx5egApn-exfJ8ln11ze-tR5JeRWONdwEjIF4-DHoqbsSfwk9hnXUNF08wowcMkiNYSA0B7XwbZODKutblPpyAHnXGcmoGP0JcPPbrX7iyWj2nZqIgSPh8vNEdQbYkS_kTjmROtFz/s800/image_2024-11-11_08-41-28%20(2).png

មតិខ្លះទៀតបារម្ភខ្លាចមានអ្នកធ្វើតាមនាង ដោយសារនាងជា Influencer ដ៏ល្បីល្បាញម្នាក់ ហើយទង្វើរបស់នាងនឹងមានឥទ្ធិពលដល់អ្នកដទៃ ជាពិសេស យុវជនអាចនឹងបរិភោគចំណីជ្រូកតាមនាង ។

ដោយឡែក បុគ្គលិកក្រុមហ៊ុនផលិតចំណីជ្រូក និយាយថា បើទោះជាចំណីជ្រូកគ្មានគ្រោះថ្នាក់ក្តី ប៉ុន្តែបើមនុស្សបរិភោគ គឺក្រពះពុំអាចរំលាយបានទេ ចូរកុំបរិភោគដាច់ខាត ។ ក្រៅពីនេះ អ្នកជំនាញផ្នែកសុខភាពក៏បាននិយាយដែរថា ការបរិភោគចំណីជ្រូកអាចធ្វើឱ្យខ្វះកាល់ស្យូម, ធាតុដែក និងអៃអូទីន ហើយបណ្តាលឱ្យខូចឆ្អឹង និងឆាប់ហត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqH6VVe18C_DebW0xKGPYsWmvsE86mcpDcKxrnpaRGQcPRDunBWzBxZWj9WgkS2IP0I31V14C_BeYfKx5EabddDnL3zqExyxgKvJ5-N24CrOw7o3WFaAkLarpwNJlAKpx2uwS5JLAWI8g4EIRggouO72aJBC_HvA3ZuxUhNa8ZLHm1k7J9XhkZXDEdQ-tL/s696/image_2024-11-11_08-40-07%20(3).png

ក្រោយពីមានមហាជនរិះគន់ច្រើនពេក នារីរូបនេះក៏បានលុបវីដេអូរបស់ខ្លួនចេញពីបណ្តាញសង្គម ហើយគេពុំអាចស្វែងរកគណនីរបស់នាងឃើញទេ ៕

អាល្លឺម៉ង់សាកល្បងធ្វើផ្លូវ Runway ផ្សំពីសំបកគ្រាប់ស្វាយចន្ទី

0

ប្រទេសអាល្លឺម៉ង់ ៖ អាកាសយានដ្ឋាន Frankfurt ដ៏ធំបំផុតនៅប្រទេសអាល្លឺម៉ង់ បានសាកល្បងធ្វើផ្លូវ Runway ថ្មីពីវត្ថុធាតុដើមធម្មជាតិផ្សំពីសំបកគ្រាប់ស្វាយចន្ទី និងអះអាងថា វាមានភាពរឹងមាំល្អជាងកៅស៊ូធ្វើផ្លូវធម្មតា រហូតដល់១០ដង ។ បើការសាកល្បងនេះទទួលបានជោគជ័យ អាកាសយានដ្ឋាននឹងធ្វើផ្លូវ Runway ថ្មីពីសំបកគ្រាប់ស្វាយចន្ទីទាំងអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGdG47ySNTbdQj7JMkj7MUg6Iyrvmbz-Ta0dQJdiqMTM2GDk4Z_3Xq6bBB4bfpLZTtM5gJxkm5r4wuOkV5nN6Y4DqJ1Hr7KU7m5QgaRDQNh8TCuuZnxkKKhsSyE8e8a2ut2xwcDrigBWlHeRaZAgDI-kB0c_zOIW_ryzlFeSdO3RL-0Ogb-9wJyZ_lJw0M/s1024/image_2024-11-11_08-35-20%20(2).png

ជាទូទៅ កៅស៊ូសម្រាប់ធ្វើផ្លូវត្រូវបានផលិតឡើងពីកំទេចថ្ម, គ្រួស និងខ្សាច់ ផ្សំជាមួយសារធាតុ Bitumen ពណ៌ខ្មៅ ដែលបានមកពីការកែច្នៃប្រេងឆៅ ។ នៅក្នុងសារធាតុ Bitumen មានភាគល្អិតរឹងដូចម្សៅ Asphaltenes និង Maltenes មានសភាពរាវ ដែលជួយឱ្យសារធាតុ Bitumen អាចបត់បែនបាន និងជាប់ជាមួយសារធាតុផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRNThbc_rV7qgc1zeUvdPvJCg6-0YfsUqUC2poaMwCeYhStX2MqVSZ_CO6IYuPdGtZiAksUkCLLl664Zp6eLAfPk9omx9oa7MkMY5RSq3T7XBZ3cCsLMjE2xwDNBAOPXBbCcg-Juv3myBouMUPVljuxtoHhcH3Zx24wTk4Ukwki6GZtCzdf1b5MewBufzA/s1200/image_2024-11-11_08-35-21.png

ក្រុមហ៊ុនអាល្លឺម៉ង់ឈ្មោះ B2 SQUARE បានបង្កើតការច្នៃប្រឌិតមួយហៅថា BioBitumen តាមរយៈវិធីថ្មី ដែលអាចបំបែកសារធាតុ Asphaltenes និង Maltenes ឱ្យចេញពីគ្នា ។ បន្ទាប់មក ក្រុមហ៊ុនក៏យកសារធាតុផ្សេងមកផ្សំជំនួសវិញ ដូចជា ៖ សំបកគ្រាប់ស្វាយចន្ទី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-Dx5qRG09WMt3_0rL8BHv6GaQeXnEFm5S6_Qqu1sOLMd-tkr9wua4Z3CeHAPdNSrXTcm-M6ZnQDh1Hot6t6RMq0FEfRVoz2wSpbaNc482HBCu1_eiAXV3UogworgMTQDb_A_KNYFSBrKvFCrvNZlyxZd8-a2DEuXCJuOr7gWqYvTrSasiigMZeAURXlvp/s600/photo_2024-11-09_15-33-14.jpg

ការជ្រើសយកសំបកគ្រាប់ស្វាយចន្ទីសម្រាប់ធ្វើផ្លូវ Runway នេះ ដោយសារវាមានភាពធន់ និងអាចកាត់បន្ថយបរិមាណកាបូនឌីអុកស៊ីត ។ ពេលដើមស្វាយចន្ទីលូតលាស់ វានឹងស្រូបយកកាបូនឌីអុកស៊ីត ហើយសំបកគ្រាប់ស្វាយចន្ទីបានរក្សាទុកកាបូនឌីអុកស៊ីត ប៉ុន្តែកាបូនឌីអុកស៊ីតនឹងត្រូវបន្សាបដោយបច្ចេកទេសពិសេសរបស់ក្រុមហ៊ុន មុនពេលយកវាទៅធ្វើគ្រឿងផ្សំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhh4f4jcg-WIrPSccoIE_Fe-7ss9OY2q54HMezlzIhTK86-Imy3zMQpXfcdTSybwftEQtumBBFYE__saICQF2ypO7Atf8P4QLdiWhrwHmWP_KJzjpZumHGixT7uB33kC0LfKEPoRbXMfP12FSKKsjDZ0hmUgTxPpxbZrxWiukcv4aGNyqs1K3pNop_DU3Ir/s1280/photo_2024-11-09_15-33-16.jpg

នាយកគម្រោងសេវាកម្មអាកាសយានដ្ឋាន Frankfurt និយាយថា ផ្លូវ Runway ថ្មីក្នុងអាកាសយានដ្ឋាន នឹងរឹងមាំជាងផ្លូវ Runway ទូទៅ រហូតដល់១០ដង ។ បច្ចុប្បន្ន អាកាសយានដ្ឋានបានសាកល្បងធ្វើផ្លូវ Runway ប្រវែង២០០ម៉ែត្រ គឺផ្នែកម្ខាងនៃផ្លូវក្រាលដោយកៅស៊ូផ្សំពីសំបកគ្រាប់ស្វាយចន្ទី និងផ្នែកម្ខាងទៀតក្រាលដោយកៅស៊ូធម្មតា ដើម្បីប្រៀបធៀបគុណភាពកៅស៊ូទាំង២ប្រភេទ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtK6ziHnmAslPdSv5azBxZ_-EfxcE_W5T24pfVQQG8BYae1PWPtUORS2TZO8msK8hAGaw3KPd6wVvzTmuCfmrNQuWuXSGmA77aJNLQIE2po450E8RP6mPyGunQ90Jvo7DCkVzHyRmeR7jtk_EShFK7c8vJJn6XVZu7rtLFBJ850Jhn-nrTD17s1R6cdqYw/s600/photo_2024-11-09_15-33-14%20(2).jpg

បើការសាកល្បងនេះទទួលបានជោគជ័យ អាកាសយានដ្ឋាន Frankfurt នឹងធ្វើផ្លូវ Runway ពីកៅស៊ូផ្សំពីសំបកគ្រាប់ស្វាយចន្ទីទាំងអស់ ។ អាកាសយានដ្ឋានបានកំណត់គោលដៅបំភាយកាបូនឌីអុកស៊ីតស្មើសូន្យ នៅឆ្នាំ២០៤៥ ៕