Home Blog Page 768

ល្អាងតូចមួយនៅប្រទេសកូស្តារីកា ក្លាយជាល្អាងមរ.ណៈ សម្រាប់មនុស្សនិងសត្វ

0

ប្រទេសកូស្តារីកា ៖ បើយើងធ្វើដំណើរទៅក្បែរតំបន់ទេសចរណ៍ឈ្មោះ «រីគ្រីអូ វឺដេ» ស្ថិតនៅតំបន់វែណាក់សៀ រដ្ឋសាខាឡូស ប្រទេសកូស្តារីកា (Costa Rica នៅតំបន់អាមេរិកកណ្តាល) យើងនឹងឃើញល្អាងតូចមួយឈ្មោះ «ល្អាងមរណៈ» ។ ការដាក់ឈ្មោះល្អាងបែបនេះ ដោយសារមនុស្ស ឬសត្វ ដែលចូលទៅផ្នែកខាងក្នុងហើយ នឹងគ្មានឱកាសបានចេញក្រៅវិញទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOKq_QP-3edXbnya2GPW-1pB5pd4K2z9c5QikNnPbjo_iGF6l4GoWqSDDzJ9orfyU_ydZNkUI-Xc2JEPr1zatGyhXQDVrTYfaAmihF-dbEBKT9kmL6odnEqLMdZKKDsJNmPvRRudcs_JTjSQyZAqLs7OljGr4CSruQ0o57ugPQbUUDGJOQE8aN_CtuoBR5/s1200/image_2024-11-12_08-19-00%20(2).png

ឈ្មោះជាផ្លូវការរបស់ល្អាង គឺ «La Cueva de la Muerte» និងស្ថិតនៅក្បែរភ្នំភ្លើង ដែលជម្រៅល្អាងស្មើត្រឹមតែ២ម៉ែត្រ និងប្រវែង៣ម៉ែត្រប៉ុណ្ណោះ ។ ល្អាងនេះមានសភាពដូចរណ្តៅដីលាក់ខ្លួនតូចៗ និងស័ក្តិសមសម្រាប់សត្វល្អិត ឬសត្វស្លាបដែលស្វែងរកទីជម្រក ។ ប៉ុន្តែដោយសារលក្ខណៈខាងក្រៅរបស់ល្អាង ទើបអាចអូសទាញមនុស្ស និងសត្វឱ្យចូលទៅផ្នែកក្នុង រួចហើយនឹងស្លាប់ភ្លាម បើទោះមើលដោយភ្នែកទទេឃើញថា វាគ្មានគ្រោះថ្នាក់ក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLE74fUHvfw0XV1IWJ1ET3chv6UownxnamwWPKQ7D35uesZ7r37tZ0rPQTNvzdkQUTWHfA1V-UiAmoBN42Lwmc2MHm5WVFUroh0V3VYU1YCywKNPblfb_MHEYfxGwymUVJ_pMMQfUTrQbZLC8aKbpsMSkt3asBCAwAHwK6KucEmiUfQNs7JYztw8by_eNy/s1200/image_2024-11-12_08-19-00.png

មនុស្សភាគច្រើនសួរថា តើផ្នែកខាងក្នុងល្អាងមរណៈមានសត្វពស់មានពិស ឬសត្វសាហាវផ្សេងៗ មែនទេ? ចម្លើយ គឺក្នុងល្អាងគ្មានសត្វសាហាវទេ ប៉ុន្តែវាពោរពេញទៅដោយឧស្ម័នកាបូនឌីអុកស៊ីត គ្មានពណ៌ គ្មានក្លិន ប៉ុន្តែមានជាតិពុលយ៉ាងខ្លាំង ។ ហេតុនេះ ក៏មានការសាកល្បងដើម្បីឱ្យដឹងថា តើល្អាងនេះគ្រោះថ្នាក់ខ្លាំងកម្រិតណា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdleWCm04nsBZNBQjH6kMW9QbOhEqEx45UAOZFgVnOEflmLIj4SsU093s2ll-wT1n1yJwA4bRN-59gksJPndHMEn0hM8k72_UEHUHy7WDR_cuvzyAVWFOAb-mUDfe3pdW7jcq3aGE447yWu5-MfW6ThKYK-_Ojx9WL4rtXWRzokwjYl-Gq7ZPFZxz8KfPa/s1280/image_2024-11-12_08-19-01%20(2).png

មគ្គុទ្ទេសក៍ទេសចរម្នាក់បានយកដុំភ្លើងបោះចូលក្នុងល្អាង បន្ទាប់មក ដុំភ្លើងក៏រលត់ភ្លាមៗដោយសារគ្មានអុកស៊ីសែន និងមានតែឧស្ម័នកាបូនឌីអុកស៊ីតយ៉ាងច្រើនប៉ុណ្ណោះ ។ គ្មានអ្នកជំនាញណាម្នាក់អាចបកស្រាយបានថា តើឧស្ម័នកាបូនឌីអុកស៊ីតនៅក្នុងល្អាងមរណៈមានប្រភពពីណាទេ ប៉ុន្តែអ្នកជំនាញសន្និដ្ឋានថា វាកើតឡើងដោយសារការប្រមូលផ្តុំសារធាតុរ៉ែ ដែលស្ថិតក្រោមសីតុណ្ហភាព និងកម្លាំងសម្ពាធខ្ពស់របស់ថ្មលើពិភពលោក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBXc97p5itwRRZWLZAe0F-N0C3sICdYyWzAcqepaaNMklpl4_BL8L53xv5wYW3LVo4or2vJo_A2pVhoD1TGpv3WsDS6l_sRyY087G6BKkg9vq0PKgp8PjH1fRS_9975c0XiwHL3ZnygyzdY2DPaSq5bQLNMi5aMeSShC0xC2YDpogPVrhHHfr0XG4q8Gwo/s512/image_2024-11-12_08-19-01.png
ទីតាំងរបស់ល្អាងស្ថិតនៅក្បែរបរិវេណភ្នំភ្លើងដែលកំពុងតែឆេះ ហើយល្អាងនេះអាចពាក់ព័ន្ធជាមួយឧស្ម័នចេញពីភ្នំភ្លើង ។ អ្នកជំនាញរកឃើញថា ល្អាងអាចផលិតឧស្ម័នកាបូនឌីអុកស៊ីត ស្មើប្រមាណ៣០គីឡូក្រាមក្នុង១ម៉ោង ។ គេបានប្រទះឃើញល្អាងដោយចៃដន្យ ក្នុងពេលបង្កើតតំបន់ទេសចរណ៍ «រីគ្រីអូ វឺដេ» គឺកម្មករម្នាក់បានដើរមកក្បែរល្អាងនេះ ហើយមិនស្រួលខ្លួន ។ ក្រោយមក ក៏មានការត្រួតពិនិត្យល្អាងយ៉ាងលម្អិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisIGu_f_7-nZpPAM01hvKXt0e8XkfeyGaPGXQqrK4Gcv8-HYD76lnss6VW4kKwDb5Yz_Buii2VMesygEpIBdXr9adWVhXXiqYPPNdp4USQlKdJ_JR0AjxTjLEFpegHS1pabX_iutxA5vHdSBZEwGDv9dMtMGjirJExWbP_Dbdm7x_mntrIlT5S7eSSAT5h/s512/image_2024-11-12_08-19-02.png

នៅផ្នែកខាងមុខល្អាង គឺមានស្លាកហាមភ្ញៀវទេសចរចូលទៅខាងក្នុង ហើយគ្មានភ្ញៀវទេសចរណាចង់ចូលទេ ដោយសារមាត់ល្អាងតូច និងចង្អៀតខ្លាំង ។ បរិមាណឧស្ម័នកាបូនឌីអុកស៊ីតពី៨០% ទៅ៩០% បានប្រមូលផ្តុំនៅផ្នែកខាងក្រោយល្អាង និងបង្កគ្រោះថ្នាក់ដោយសត្វស្លាបយ៉ាងច្រើន ដូចជា ៖ ពិបាកដកដង្ហើម ។ រីឯផ្នែកខាងលើរបស់ល្អាងមានអុកស៊ីសែនតិចតួច ប៉ុន្តែពុំគ្រប់គ្រាន់សម្រាប់ការដកដង្ហើមរបស់មនុស្ស ឬសត្វទេ ៕

ពិតដែរទេ! មហាសេដ្ឋី Elon Musk នឹងមានតំណែងជាទីប្រឹក្សារបស់លោក Donald Trump ក្នុងពេលឆាប់ៗនេះ

0

សហរដ្ឋអាមេរិក៖ Elon Musk ដែលជាមហាសេដ្ឋីមានជាងគេលើពិភពលោក បច្ចុប្បន្នបានកំពុងប្រឡូកចូលក្នុងឆាកនយោបាយ ទំនងជាអាចទទួលបានការងារជាលេខា ឬទីប្រឹក្សានៅក្នុងរដ្ឋបាលរបស់ Trump នៅពេល Trump ចូលកាន់តំណែងនៅដើមឆ្នាំ២០២៥ នេះបើយោងតាមការចុះផ្សាយរបស់ Euro News។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiON0tq7Rih8SDYVAab1KG8HBTfHvgaVatQB6JXFATI2jhZUj5H4wHE78r1-EBB16rRIdkJsboSpZ9mIW34wpeKIT6slVaGnOCuRjC_dfUqBsPvwzn7tE_bbRSxx95R6jJ3-y13tzyZeFYwnlbiePVTPnV5wNPJ6n1a0XQwF3aVIA01y2LPanbGjScoP2qK/s1920/image_2024-11-12_08-14-29.png

ប្រសិនបើ Elon Musk ចូលកាន់តំណែងក្នុងរដ្ឋបាលរបស់ Trump ពិតមែនលោកនឹងទទួលខុសត្រូវនូវការងារនយោបាយមួយចំនួនដូចជា ដោះស្រាយជម្លោះនៃបណ្តាប្រទេសនានាជុំវិញពិភពលោក រួមទាំងការអភិវឌ្ឍសេដ្ឋកិច្ចអាមេរិកឱ្យរីកចម្រើនតទៅមុខ។ ទោះជាយ៉ាងណាមានសំនួរមួយចោតសួរថា ប្រសិនបើមហាសេដ្ឋីរូបនេះបានកាន់តំណែងជាទីប្រឹក្សា តើវាអាចប៉ះពាល់ការងារផ្ទាល់ខ្លួនរបស់លោកដែរឬទេ? ខណៈលោកក៏ជានាយកប្រតិបត្តិ Tesla, SpaceX និងបណ្តាញសង្គម X ផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguSXSDCvq0T6fsO_ipnNJsw43-98nv8hnV6VqXocxdQg4dst0hmgoBf7BzEHN5iFFnIl0s4DWIIZjER5iC-Pu2F1sFszLuYzCQl7b0ftNj7wA7DsLFBeq_Pik5KGecYRIl1O0iqURM455Vt3UJ4ELtvwso37qH117EQ5ouBJVBsveG-Z_m3gXd1SCoy999/s1800/image_2024-11-12_08-14-30.png

យោងតាមនាយកប្រតិបត្តិសហភាពអឺរ៉ុប បាននិយាយថា ប្រសិនបើ Elon Musk ចូលកាន់តំណែងក្នុងរដ្ឋបាលរបស់ Trump ពិតមែននោះ វាមិនប៉ះពាល់ដល់ការងារឯកជនរបស់លោកទេ។ នេះមានន័យថា ការងារនយោបាយនឹងមិនប៉ះពាល់ដល់ការងារផ្ទាល់ខ្លួនរបស់ Elon Musk ឡើយ។ គួររំលឹកដែរថា កាលពីខែសីហា លោក Donald Trump បាននិយាយថា លោកនឹងដាក់ឈ្មោះ Elon Musk ជាគណៈរដ្ឋមន្ត្រី ឬតួនាទីប្រឹក្សា ប្រសិនបើលោកជាប់ឆ្នោត ដោយបន្ថែមថា Musk គឺជា “បុរសដ៏អស្ចារ្យ” ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbOW86_pfmJnU9yknhL4D08M6IUXGThHAPtttKQTZ7nDijyVwzMS9b8BP5m0I2T7n3QH7kE29nl3_8i6lJm7RX3d71klwVupTkiCe-NGMjfd1U8_m9ncs1Ld89MwIOp5zwnF329S61GUqsTT1mxwGjiUOzDDNa9qsNhk8gi-vSqAyd-4tYXGoK1VMmf4GR/s3072/image_2024-11-12_08-14-31.png

Musk គឺជាអ្នកគាំទ្រដ៏កំពូលម្នាក់របស់ Trump ទោះបីជាយ៉ាងនេះក្តីការតែងតាំង Elon Musk ជាទីប្រឹក្សាមិនទាន់ជាផ្លូវការនោះទេ ហើយមហាសេដ្ឋីបច្ចេកវិទ្យារូបនេះ ក៏មិនទាន់ដឹងថា លោកនឹងទទួលយកតំណែងនេះឬយ៉ាងណានោះទេ៕

មិត្តស្រីតារាសម្តែង Huang Xiaoming ចេញមុខសូមទោស និងដកខ្លួនចេញពីបណ្តាញសង្គម

0

Ye Ke មិត្តស្រីរបស់តារាសម្តែងចិន Huang Xiaoming បានសូមទោសចំពោះជីវិតឯកជនដែលបណ្តាលឱ្យមានសំលេងរំខាននៅលើអ៊ីនធឺណិតហើយបាននិយាយថានាងនឹងឈប់ប្រើប្រាស់បណ្តាញសង្គម។ នាងក៏បានបដិសេធពាក្យចចាមអារ៉ាមដែលថានាងទារលុយជិត៣៨លានដុល្លារជាថ្នូរនឹងការចែកផ្លូវគ្នាជាមួយមិត្តប្រុសផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioGDm82UYwKFHlPzdouxd4Qqj6QndlA-CXo8UdkeD5MMMBYvxKSo16ug6_7zWHVpwVfXIoI4kqFkFNf7yYH7w2BP2It6e2qn_5hIH-SgqstZ4SOc6pNf4TZfTvtD72rvBu-qa4CLatShocRQUIQtyPvXuKo0mLJ5fLzUS4Q1J9Atdt8yoV6uG7nhk8Gc3_/s1280/image_2024-10-08_16-22-38%20(2).png

កាលពីថ្ងៃទី១០ ខែវិច្ឆិកា នៅលើបណ្តាញសង្គមផ្ទាល់ខ្លួន តារាម៉ូដែល Ye Ke បានសរសេរថា ប៉ុន្មានថ្ងៃចុងក្រោយនេះ នាងគិតតែពីអតីតកាល ដឹងពីចំណុចខ្វះខាតជាច្រើន និយាយមិនចេញ ហើយជីវិតឯកជនរបស់នាង មានឥទ្ធិពលអវិជ្ជមានលើអ៊ីនធឺណិត។ នាងបាននិយាយថា៖ «ខ្ញុំសូមអភ័យទោសដោយស្មោះចំពោះរឿងនេះ។ នាងបានបដិសេធពាក្យចចាមអារ៉ាមដូចជា «ទាមទារឱ្យ Huang Xiaoming ចំណាយ២៧០ លានយន់ (ជិត ៣៨ លានដុល្លារ) ជាថ្លៃចែកផ្លូវគ្នាដោយសន្តិវិធី , ចូលរួមក្នុងថ្នាក់បណ្តុះបណ្តាលប្រពន្ធអ្នកមាន, មានទំនាក់ទំនងស្នេហាជាមួយអតីតស្វាមីរបស់នាង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHdxgmzPQHHIQiEFXGVx4eyZgJm_rYREeLuOQY32xvUavx-AaABiauBC95W0okNNqHFrGf1b11OEOj4gfhClT8b7Gc74wkAnh1jzLXCxPy2DKDwca5dkoRaDwAWndE3wYiaQbtyixGoQBgcX_P7WdWjrT_JwfNMhUFpduF41Ni0Hck7RsURJmvEGw8d3bw/s1409/image_2024-11-11_15-59-13.png

Ye Ke ថានាងជាមនុស្សធម្មតាប្រាថ្នាចង់វិលទៅរកជីវិតស្ងប់ស្ងាត់មានស្ថិរភាពដូចមុនដែលមានស្នេហាជាសាធារណៈជាមួយ Huang Xiaoming ។ ដោយហេតុផលសុខភាព និងដើម្បីមនុស្សជាទីស្រលាញ់ នាងបានសម្រេចចិត្តដកខ្លួនចេញពីបណ្តាញសង្គម។ យោងទៅតាម Sohu ក៏ធ្លាយពាក្យចចាមអារ៉ាមថានាងមានផ្ទៃពោះ។ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ប៉ាប៉ារ៉ាស៊ីបានថតវីដេអូរបស់ Huang Xiaoming នាំមិត្តស្រីរបស់លោកទៅពិនិត្យផ្ទៃពោះក្នុងទីក្រុងសៀងហៃ ប្រទេសចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGRjRrkvgdGTbIVzHN_xfiwphB2WRLvzzsG_8KkYcLC3sl9Xjx5Dyy9o9jun6Bnzy4LcC0y6mj8Qd52GPX7NE7unqZYJxL1r3k9UkuFBSZ-_DvTElX4VsRtWEDCWMIe8ppiPqx0pMkSfndKTcf6noonReP6luRZur2cD0c_CUFzc6iMEdMb41WqC3sDcFL/s1369/image_2024-10-08_16-22-39.png

តារាសម្តែងរូបនេះបានប្រកាសជាសាធារណៈថាលោកមានសង្សារថ្មីនៅថ្ងៃទី១៩ ខែកញ្ញាដែលជាទំនាក់ទំនងដែលត្រូវបានជំទាស់ដោយអ្នកគាំទ្រភាគច្រើន។ មនុស្សជាច្រើនមិនចូលចិត្តនាងនោះទេ។

Ye ke ក៏ត្រូវបានផ្តល់ថ្នាក់បណ្តុះបណ្តាល ដើម្បីក្លាយជាភរិយាអ្នកមានដែលជាទម្រង់អាជីវកម្មក្នុងប្រទេសចិនដែលមានថ្លៃសិក្សាថ្លៃ។ គោលដៅរបស់នារីដែលចូលរួមក្នុងកម្មវិធីនេះគឺស្វែងរកប្ដីនិងមិត្តប្រុសអ្នកមាន។ ក្រុមហ៊ុនបណ្តុះបណ្តាលនឹងផ្តល់ឱ្យសិស្សនូវសំលៀកបំពាក់ កាបូប នាឡិកាម៉ាកល្បីៗ និងរថយន្តទំនើបសម្រាប់សិស្សានុសិស្សថតរូបជាមួយ ដើម្បីបង្កើតរូបភាពដ៏ប្រណីត។ ពួកគេក៏មានទំនាក់ទំនងផងដែរដើម្បីមានឱកាសចូលទៅជិតមនុស្សជោគជ័យ។ ឆ្លើយតបនឹងព័ត៌មាននេះ នាងបានលុបរូបថតចាស់ៗជាច្រើនសន្លឹក ដែលភាគច្រើនជារូបភាពដែលនាងប្រើប្រាស់របស់ទំនើបៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-_tF67cZnd8oNR5KqAXIGgTRZLvmT-NH4u6nr7MjaNDrnjb6F4RLssEK4FA8c-ysQb5R3E6Z4p2zHJKNsRB_S1wR-a1LcVFMLYBPWvms7QB0jbN2YmRnhOoELDGOCs6G9gmPD72YEIZ995ZOPSi0dL-R_NEF9ZXa6daprLZ0YjYqGCKKC4hRUOErSPTag/s2040/image_2024-11-11_16-03-11.png

មិត្តស្រី Huang Xiaoming ជាអតីតពិធីការិនីកម្មវិធីទូរទស្សន៍ ហើយបច្ចុប្បន្នជាម្ចាស់អាជីវកម្មផ្នែកថែរក្សាសម្ផស្ស និងសំលៀកបំពាក់ ដែលតែងតែផ្សាយផ្ទាល់ការលក់។ នាងចូលរួមក្នុងការរចនាម៉ូតសំលៀកបំពាក់ និងក៏ជាម៉ូដែលសម្រាប់ផលិតផលម៉ូតរបស់ក្រុមហ៊ុនផងដែរ។ មុននឹងផ្តើមស្នេហ៍ជាមួយ Huang Xiaoming នាងបានរៀបការ មានកូនពីរនាក់ហើយកូនៗរស់នៅជាមួយអតីតស្វាមី ៕

ប្រាសាទ ដាវីន អួលដើមកក្រោយឃើញប្រជាជនកម្ពុជាសាមគ្គីគ្នាជួយបោះឆ្នោតដើម្បីទទួលបានពានមាស

0

ពិធីករ ជា វណ្ណារិទ្ធ ជាសិល្បករដុតដៃដុតជើងខ្លាំងជាងគេក្នុងការជួយជ្រោមជ្រែងការបោះឆ្នោតឱ្យ ប្រាសាទ ដាវីន បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៤ ដើម្បីមានឱកាសឈ្នះពានមាសឬប្រាក់។ កម្លាំងនៃការសាមគ្គីគ្នារបស់ប្រជាជនកម្ពុជាបានធ្វើឱ្យអ្នកតំណាងកម្ពុជា ប្រាសាទ ដាវីន ក្តុកក្តួលចិត្តយ៉ាងខ្លាំងនិយាយទាំងអួលដើមកអរគុណប្រជាជនកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdiy6M1GjPDn_ShT-MfYWsvsV-s780t4sN9bECtWBTOIeNpKye3ItFh_ZDbaVmhNDUcTixKwToEGDP3ODyzY6JSp0JN8f05abml_IjvvovaMjDaUxfMjDb0vJmSOOkOuvR6NfKl2DTfltFzjDcjO-R13RWnU1boOHnvM7Ca8Y4dFZAQ_eRMam1L99oArte/s1800/image_2024-11-11_10-13-01.png

លោក ជា វណ្ណារិទ្ធ បានបង្ហោះវីដេអូនាវេលាម៉ោង២ទៀបភ្លឺឈានចូលថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០២៤ ពីអ្នកនាង ប្រាសាទ ដាវីន ដោយពិធីកររូបនេះថាលោកមើលហើយរំភើបគេងលែងលក់។ ក្នុងវីដេអូនេះ Miss Universe Cambodia 2024 បាននិយាយថារយៈពេលមកនេះបងប្អូនទាំងអស់គ្នាតស៊ូប្រឹងប្រែងដើម្បី Vote ឱ្យ Cambodia ក៏ដូចជារូបនាងផ្ទាល់ នាងពិតជារំភើបមែនទែនគ្មានពាក្យអ្វីក្រៅពីពាក្យថាអរគុណសម្រាប់ទឹកចិត្តមួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgfQRd3j0ElM_wIw2pTdh3EnM9qlGlCZrzm0i-LW-RmBMTWhkxaixn4vs26fsUKWA-C2_2G0NVinAbCkBtWdvRf9VpCXria68Xnf4UjOeigBqNAYfTKLHLYoZE6Pd9E5BRRmAgythl3tI_64LL6ANpXnZX1H93otzI0H2KiYNgmFBI6l3ue2P8u9ONIM5G/s1800/image_2024-11-11_10-13-02.png

ប្រាសាទ ដាវីន និយាយទាំងអួលដើមកថា ការសាមគ្គីភាពមួយនេះគឺពិតជាអស្ចារ្យមែនទែននាងមិននឹកស្មាននោះទេ។ និយាយបណ្តើរហូរទឹកភ្នែកបណ្តើរ ប្រាសាទ ដាវីន បានពោលអរគុណទៅកាន់ពិធីករ ជា វណ្ណារិទ្ធ ដែលបានជួយ។ ប្រាសាទ ដាវីន ថាការសាមគ្គីនេះជាពេលវេលាមួយដែលបង្ហាញទៅដល់ពិភពលោកថាមានភាពសាមគ្គីមិនចាញ់គេនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkvoUeRT5L0prbqMf9N3w5D3Ao-qeQpdWPNz3HBidIRTA1jBqCmqE77m5RmpkgAM5897tni6Swq3NzTohpGrpfdhwZWVlyjsOdChSGXRaFTbXOSYfbGK2VDDkzr_4qrRttRygCr3dw92WHVjPCzQ5ItcqWntqj_IKzzWTWjzOgVTIYbdMSQiA5ikrnE_4w/s2048/image_2024-11-11_10-13-06.png

នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ការបោះឆ្នោត Voice for Change សម្រាប់ ប្រាសាទ ដាវីន Miss Universe Cambodia 2024 ស្ថិតនៅចំណាត់ថ្នាក់TOP1 បណ្តោះអាសន្ន។ ការបោះឆ្នោតនេះ នឹងជួយឱ្យកម្ពុជាអាចទទួលបានជ័យលាភីពានមាស និងប្រាក់ ក្នុងចំណោមប្រទេសទាំង១០ សម្រាប់ការងារសប្បុរសសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ TOP3 នឹងទទួលបានពានមាស ចំណែកទៅTOP7 នឹងទទួលបានពានប្រាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNIVVNHNR8rIHJ25y6uRZ6vo6olAmIFh6EhGcTFy2gjAt3v-tmQTo1fGLwLmtY2WbqYBF0E6qXPaarBU3fLXjLi5z7TkboS7JBkGhiN8flhhNpKF-2wJlIMfYMVN1zQAuxsI2Qwxx_ULohLr-UEXSom36Mfr-Twg-VmGKRPbgj36Ulx5NCgmlv0_BwmGwn/s2048/image_2024-11-11_10-13-07.png

ប្រាសាទ ដាវីន Miss Universe Cambodia 2024 បានបង្ហាញសកម្មភាពលេចធ្លោជាច្រើននៅក្នុងការប្រកួត Miss Universe 2024 លើកទី៧៣ នៅ Mexico ដែលមានបេក្ខភាពសរុបរហូតដល់ទៅជាង១០០នាក់។ ប្រាសាទ ដាវីន ក៏បានឈ្នះ Best Make up ជាមួយនឹងបេក្ខភាព១៩នាក់ផ្សេងទៀតដែលទទួលបានគ្រឿង Make up ប្រ៊េនរបស់កម្មវិធីនេះផ្ទាល់ដែលគិតជាទឹកប្រាក់គឺចំនួន៣០០០ដុល្លារ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYX24tOVAEtyltTbwMqt47aQ8nMUgSLopyHOWWbeJx5Vy_thhXDQf1zRg2Z1bdv7PAQze122JOB_HsulQNiUwsim63qxttXWb8SyqH0ZU7lhkI_oL45pbOz-0vsAatuO9Dh1LLu3oZgFRcGQgHWI5zqHKYu9iRnJEBw5NylwK4SSd5_lregxe7RA-4pKFg/s2048/image_2024-11-11_10-13-00.png

វគ្គផ្តាច់ព្រ័ត្រ Miss Universe 2024 លើកទី៧៣នេះនឹងប្រព្រឹត្តិទៅនៅយប់ថ្ងៃទី១៦ វិចិ្ឆកា ម៉ោងនៅ Mexico ត្រូវនឹងព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤៕

លោកស្រី ទ្រី ដាណា ឆ្លើយតបបែបនេះចំពោះមតិដែលថាកូនស្រីរបស់ខ្លួនដូចជាមនុស្សប្រុស

0

ដាណា ភីន កូនស្រីរបស់អ្នកជំនួញ ទ្រី ដាណា បានប្រកាសវិលមកបណ្តាញសង្គមវិញបន្ទាប់ពីប្រលងបាក់ឌុបរួចទទួលបានជោគជ័យដល់កំពូលជាប់និទ្ទេស A ។ ទោះយ៉ាងណា រូបភាពរបស់ ដាណា ភីន បង្ហោះត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនលើកឡើងថាកូនស្រីរបស់លោកស្រី ទ្រី ដាណា ដូចជាមនុស្សប្រុស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgk2U4iLIwJ-8nhQgchke2klDiujL8HmGap272nE0ADad6LrngnBL9hRSeSWnPTdw_yb7S1Q1YSZVzjND2wR5i-cPGCTLIdeXA97-0k3yfNYHtLaE8y8vjPNTBJwIPLDpPoXyVx8kQHgFSz_nGsckN_V4b1o3qKPE-3KF1-2zz82wxXL0Wh2h_dHPGXa5FI/s2048/image_2024-11-09_14-55-22.png

តាមរយៈវីដេអូមួយដែលត្រូវបានចែករំលែកនៅលើបណ្តញសង្គមទិកតុកលោកស្រី ទ្រី ដាណា បាននិយាយថា ក្មេងៗមួយចំនួនតែងតែខម្មិនគាត់( ដាណា ភីន) ដូចជាមនុស្សប្រុស ចំពោះពាក្យសម្តីនេះអ្នកជំនួញរូបនេះថាខ្លួនមិនខ្វល់នោះទេ។ ម្ចាស់ហាងពេជ្រ រូបនេះបន្តទៀតថា កូនរបស់ខ្លួនត្រឹមត្រូវ មិនចេះធ្វើខ្លួនក្នុងមួយថ្ងៃៗចាយអស់តែ៥០០០រៀលទោះជារៀនដល់ណាដល់ណី ទិញរបស់ផ្សេងៗលោកស្រីជាអ្នកទិញឱ្យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzS7LQ_sDO_ULrvtgC3MFMA4m2ZQWE87X9mYYkKnLR0EmpA5mYxkSUPpR_N0BcTeR5aaCf-aKtqtrlxiBBPRmakX-Xumf11pYKm_xr3oD5zCxfR_CwWr-wrGvcvy8XXVsUngjIHFdRciyfLBlpVhuqcZStZGdVb2EM_FsCtvaZXVLN9zTJIyNQX92uBkWp/s960/image_2024-11-09_14-46-55.png
លោកស្រី ទ្រី ដាណា ថាកូនរបស់ខ្លួនដែលចេះដកលុយនោះទេទោះបីជាហាងពេជ្ររាល់ថ្ងៃ អាចដកលុយប៉ុន្មានក៏បានប៉ុន្តែដកលុយមួយថ្ងៃតែ៥០០០នោះទេ ដោយចង់បានទិញអ្វីត្រូវសុំខ្លួនជាមុនសិន។ អ្នកម្តាយរូបនេះថា ខ្លួនសំណាងដែរត្រង់ចំណុចនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirnus3GfDoOP5as9r2PRBv0br35mJeLdZHFS9wxMIweTFyVdpxhay6Sm_zKqYyaR2gdHbB9xKt2cXTm97HEZ2MMubQ59RJ-G0Oj99zJS4Y8wtSIicdpd2Q7tjUWCvckybJDRio4cx2zoM0zeOyCzCgpaF9IShxjwgBpBqSQIO-BamF8szrzesc98DXqSoA/s2048/image_2024-11-09_14-46-58.png

តាមការបង្ហោះរបស់លោកស្រី ទ្រី ដាណា កន្លងមកបានឱ្យដឹងថា ដាណា ភីន ខិតខំរៀនសូត្រខ្លាំងណាស់ពេលបបួលទៅកម្សាន្តកន្លែងណាតែងតែបដិសេធព្រោះតែជាឆ្នាំប្រលងបាក់ឌុបរហូតលទ្ធផលកូនរបស់ខ្លួនទទួលបាននិទ្ទេសA។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtb4hlIwAkHNlDrnKsroOdi4krEochUceU4-qTJWZDBN5BHBbgal4bR4ZvKlsXV0zTHjWiZOV2mnF_RpPRSqH5a2amiWbjOG9qJqbW4IHTe85JXasG71MhESU1PkpgagFv4qd63mFaDO0khUv9_uLYnK1pV8xX494_oays62QDiXxMU8ykhjTHrNsRgSBX/s2048/image_2024-11-09_14-55-27.png
ជាមួយនឹងជំនួញលក់ផលិតផលអនឡាញ និងជាម្ចាស់ហាងពេជ្រ ផង លោកស្រី ទ្រី ដាណា ក៏ល្បីខាងការងារសប្បុរសជួយអ្នកខ្វះខាត ដោយផ្តល់ជាថវិកានិងអំណោយផ្សេងៗផងដែរ៕

ចោ.ទថាចម្លង សុគា គីមលាង សួរផ្ទះលេខ២វិញថាមានព័ស្តុតាងឬអត់?

0

នាដការីដ៏ល្បីល្បាញ សុគា គីមលាង ហៅកូនអាន បានវាយបកទៅវិញដោយសួរផ្ទះលេខ២ថាចោទថាអ្នកណាចម្លងអ្នកណាមានព័ស្តុតាងឬអត់?។ ការឆ្លើយតបបែបនេះបន្ទាប់មានវីដេអូប្រៀបធៀបតារាសម្តែង Mai Davikah និងនាងថតវីដេអូបង្ហាញវប្បធម៌ដោយភាគីខាងថៃបង្ហោះមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbDduYmVfpNVSBuLM2RCn7hzw8akjEAbGcB1jWRNKZTMB2m2SnXJh6SfAx9_w5LXPgRHtToO5n-QPd8qFhrBHYX6aJG9kpLsMdsUzBRMznrCCk8m6u27IN74ufsOgyapzGIIQNTIKQmPvvl0kJVzeayZueS1b-uDMLRrYn_2JIvvW5hrVMiLb3W0SUN_1g/s2048/image_2024-11-09_16-01-40.png

កាលពីថ្ងៃទី៦ វិច្ឆិកា សុគា គីមលាង បានបង្ហោះវីដេអូត្រេនថ្មីបង្ហាញពីអប្សរា ដោយផ្តិតរូបភាពភ្ជាប់ទៅរូបចម្លាក់អប្សរាផ្ទាល់នៅលើផ្ទាំងប្រាង្គប្រាសាទរួមបញ្ចូលជាមួយនឹងបទចម្រៀង ស្រ្តីសេរី របស់ រ៉េត ស៊ូហ្សាណា។ សុគា គីមលាង ក៏បានភ្ជាប់មកជាមួយខ្លឹមសារថា «ដែនដីដ៏អាថ៌កំបាំង ពួកខ្មាំងតែងតែចង់លបប្រហារ យើងមើលអ្នកលួចចម្លងខំប្រាប់អ្នកផងថាខ្លួនអស្ចារ្យ លួចប៉ះសំណៅដើមកែងប៉ះចិញ្ចើមយកឈាមមកធ្វើអក្ខរា..»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvr3EAzrQ42HlBjGadt9A0PyeG7prQkw_kwUXqdBn1ODrjvXrBvd2znfvmVyybpOT1yI_f9xxfNpXajRRVbtEOT2Bg_TLHGpWkb-ZvkDwRUytI7EGXQIKyNJ1ZeybTuTBRe0JTOEOEpdy_ih7b4R3daZSFMa8mQ7VY1i13SZUBm63tH4oFkTEaD0wSn9VG/s2048/image_2024-11-09_16-01-43.png

ទោះយ៉ាងណាវីដេអូផ្សព្វផ្សាយវប្បធម៌ខ្មែរមួយនេះត្រូវបានអ្នកលេងបណ្តាញសង្គមថៃយកទៅកាត់តភ្ជាប់ជាមួយវីដេអូរបស់ តារាសម្តែង ម៉ៃ ដាវីកា ដោយបានលើវីដេអូរបស់ ម៉ៃ ដាវីកា ជារបស់ Original ព្រោះបានបង្ហោះនៅថ្ងៃទី២៤ តុលា ខណៈបានដាក់លើវីដអូរបស់ សុគា គីមលាង ថា Copy ព្រោះបានបង្ហោះក្រោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkD8DZPIoZXbzy-6HhBUfAXSd_Mn35uZ608ynrNEjLfiqgZxTbcWj1La5HSUVUxwWCgHkSpA4z8NO-_vVGRByO48aw6uvJwNpC1h9HRGD-UaiaYsGBunze6xhHZfAInr2e4UD7hFX-bx1LQ194gPvfjKaYUHDwyfkIyI8kGey4ozfhbnBPWxgr_IVSW4n_/s1924/image_2024-11-09_16-01-45.png

ឃើញផ្ទះលេខ២នៅមិនសុខចោទថាចម្លងបែបនេះ សុគា គីមលាង បានបង្ហោះតបវិញថា «ចេញមុនឬក្រោយមិនសំខាន់ទេ តែអ្នកណាcopy ឱ្យប្រាកដ មានព័ស្តុតាងអត់ ផ្ទះលេខ២»។

សុគា គីមលាង ហៅ កូនអាន ជានាដការីដដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជាហើយតែងតែចូលរួមផ្សព្វផ្សាយអំពីវប្បធម៌ខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit0vG4JQ_U8VFV30-7tOqu9-QQesB6SI7PfHhu7qxpdbxxonyg0OXQLrGPbc9eKfpmobLh6U-GB-mHdC-TCKEIDXFBz8HAVAMOlmGPn-_lNiMz-hxUcUfjrefWXhMT-a_f-GR4u2ckzUo2o-64_-mSTvMNrKh41Mx8piJv3KC_9zA8r0ARAU54P4dpwllQ/s2048/image_2024-11-09_16-01-48.png

ថ្មីៗនេះ សុគា គីមលាង ក៏បានចូលរួមសម្តែងក្នុង MV របស់ វណ្ណដាជាលើកដំបូងផងដែរ ប៉ុន្តែ MV មិនទាន់ទម្លាក់នោះទេគ្រាន់តែមានវីដេអូខ្លីៗចែករំលែកនៅលើបណ្តាញសង្គមប៉ុណ្ណោះ៕

គី សាវីន ជាម្ចាស់ពាន Cambodian Idol រដូវកាលទី៥ ខណៈមហាជនវែ.កញែក

0

កម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី៥ បានរកឃើញម្ចាស់ពានហើយបានទៅលើបេក្ខជន គី សាវីន ដោយបានយកឈ្នះទៅលើបេក្ខនារី អ៊ុ សិរីគុត្តា និង បេក្ខជន សន ម៉េងលាង។ ជោគជ័យរបស់កំលោះសង្ហា គី សាវីន ទទួលបានការអបអរសាទរជាច្រើន ប៉ុន្តែក៏មានមតិជាច្រើនដូចគ្នាហាក់មិនពេញចិត្តចំពោះលទ្ធផលនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguECzCt89rLMdPS91UppLD4VM-mpQkIDLEPJ_ucnNrVC3Pu6lkAzodHfmwmxVD6t7xr2NBf7-mefH8TVbVjNN3RR-yoAAXv_AV4j44h8fxHOJT_nK3at0al1vZ64sEU57clP2d2X7SOQMD08f03_2J8J9BvNwRIVxAhY6RblBTQfyYn9ivor0CYXU0ycx6/s1526/image_2024-11-11_09-12-08.png

បន្ទាប់ពីឆ្លងកាត់ការប្រកួតជាច្រើនសប្តាហ៍និងច្រើនវិញ្ញាសាផ្សេងៗខុសពីគ្នាក្នុងកម្មវិធីប្រកួតប្រជែង Cambodian Idol រដូវកាលទី៥ កាលពីរាត្រីផ្តាច់ព្រ័ត្រថ្ងៃទី១០ ខែវិចិ្ឆកា ក៏បានរកឃើញម្ចាស់ពានថ្មីក្រោមក្រសែភ្នែកទស្សនិកជនទស្សនាជាច្រើនម៉ឺននាក់។ នៅរាត្រីផ្តាច់ព្រ័ត្រគឺមានបេក្ខជន TOP 3 អ៊ុ សិរីគុត្តា គី សាវីន និង សន ម៉េងលាង ដោយជ័យជម្នះបានទៅលើ គី សាវីន ជាមួយនឹងទឹកប្រាក់ ១៥០ ០០០ ០០០ រៀល និងក្លាយជាតារាចម្រៀងកុងត្រាប្រចាំផលិតកម្មរស្មីហង្សមាស។ ម្ចាស់ពានរដូវកាលទី៥ គឺមានវ័យ២៣ឆ្នាំនិងជាអ្នកខេត្តបាត់ដំបង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhabNl6FSWcTkANO5qBhUR-q8dJDHBO7NHEaqoOqy80QU4rZvVWsBlOQGoTH1XE9AO-jnrvh-scdF7dG-jda1vAom1NNDUGubOpmCW13uGQaO93qAwr-RqerbyxHy_bcVRIBrIPliauq2z4lwWV-SOpxwzWHAkFd3rSkEjza4pcl-sDKinp77TSFzADHXP8/s1864/image_2024-11-11_09-12-09.png

ម្ចាស់ពានរូបនេះត្រូវបានទស្សនិកជនចាប់អារម្មណ៍តាំងពីវគ្គ Judge Audition បន្ទាប់ពីបង្ហើរសំឡេងបទ «អនអើយស្រីអន» និងបង្ហាញសមត្ថភាពឱ្យគណៈកម្មការឃើញពីទេពកោសល្យរបស់គេខាងផ្នែកសិល្បៈបុរាណ។ មុននឹងបោះជំហានចូលប្រកួតលោកក៏ជាអ្នកចម្រៀងក្នុងវង់តន្រ្តីបុរាណ ខាត់ សួស្តី ផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5MGoqGy_Cm2GZAft3QJbjyiAMF_-s9vUB9cgR8OfK8JquQNi14B97LAalnGuUL3Uc6P1iFcZe8wP3rU5D6jiao-UVHa9svFYfrESYJ-iRcKmAUA6ko8rGMn6NoRuUxedpamAAO753YfeT547oDqcMiPt0L0musirtjd-wCqDT1nmrIZx-yFMLPTk0-7tR/s2048/image_2024-11-11_09-12-13.png
សមត្ថភាពរបស់ គី សាវីន ត្រូវបានសាធារណជនមួយផ្នែកនិងអ្នកសិល្បៈជាច្រើនរូបបានចូលរួមសម្តែងក្តីអបអរក្នុងការដែលលោកបានក្លាយជាម្ចាស់ពានតាមក្តីស្រមៃបន្ទាប់ពីខិតខំប្រឹងប្រែងនៅលើវិថីមួយនេះ។ អ្នកខ្លះក៏ថា គី សាវីន ស័ក្តិសមហើយជាម្ចាស់ពានព្រោះចេះបានគ្រប់ទម្រង់ទាំងបុរាណ និង សម័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6zE49UdWvu0TsGkBqtNCa12rGKDL4_rBjgHirfbJiRYb9h9kr20dAUgMVwpu7hxNVpVoefFVDprBLUQoGqMLLTXGH6BGk3SbSYh2slwtI57Eqfe34oDdV-6pNLd6Lui9qhU8L5KjEyltndOU5p71zmf50EOmhd7u38aXkIDdBar6GCezBAqYKyJPeaJLZ/s2048/image_2024-11-11_09-12-05.png

ទោះយ៉ាងណាទន្ទឹមនឹងការគាំទ្រម្ចាស់ពានថ្មី ទស្សនិកជនមួយផ្នែកទៀតសម្តែងការមិនពេញចិត្តចំពោះលទ្ធផលនេះដែលបេក្ខជន គី សាវីន ជាម្ចាស់ពាន Cambodian idol រដូវកាលទី៥ ។ ទស្សនិកជនក៏បានចោទកម្មវិធីដែរថាជ្រើសយកអ្នកមានប្រជាប្រិយភាព មិនយកពីសមត្ថភាពនៃអ្នកប្រកួតទៅវិញ៕

៤ វិធីដែលអ្នកគ្រប់គ្រងឆ្លាតវៃតែងតែអនុវត្ត ដើម្បីជួយឱ្យក្រុមការងារមានទំនាក់ទំនងល្អនឹងគ្នា

0

ជាការពិតណាស់ នៅក្នុងកន្លែងការងារភាគច្រើន បុគ្គលិកទាំងអស់មិនប្រាកដថាត្រូវគ្នានោះទេ ដោយសារមនុស្សម្នាក់ៗមានចំណេះជំនាញ និងអត្តចរិតខុសគ្នា ធ្វើឱ្យពួកគេមើលមុខគ្នាមិនចំ នេះក៏ដោយសាររបៀបគ្រប់គ្រងរបស់យើងខ្សោយដែរ ទើបបុគ្គលិកមិនសូវត្រូវគ្នា។ ដូច្នេះដើម្បីជួយឱ្យក្រុមការងារមានទំនាក់ទំនងល្អនឹងគ្នា ក៏ដូចជាមានទំនាក់ទំនងល្អជាមួយអ្នកគ្រប់គ្រង និងធ្វើការដែលជាគោលដៅរបស់ក្រុមហ៊ុន គន្លឹះ ៤ យ៉ាងនេះអាចជួយអ្នកបាន៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9f8GAOUL4gy88Un1ug21PSeypu3iiED2BG1-rmHHwY8lggIwPfP19fwv_fBj49O33nlWkJSxPNO-PE633a9AR0pKJhiUUrytlQ0w4FXV6YFOKXq4IxwE8VjtKNd1LF256JxTJ5ajOACr2prYafBhvbfYkp2PK-bJAwH7RvyRgwiz5EgcPnyWfGo6K-4Ud/s1200/image_2024-11-11_14-03-35%20(2).png

១.ស្វែងរកចំណុចខ្លាំងរបស់បុគ្គលិកម្នាក់ៗ៖ ជារឿងចាំបាច់ដែលអ្នកគ្រប់គ្រងត្រូវតែដឹងចំណុចខ្លាំងរបស់បុគ្គលិកម្នាក់ៗក្នុងក្រុមការងារ និងរបៀបដែលក្រុមការងារអាចយកចំណុចខ្លាំងទាំងនោះមកចូលរួមក្នុងកិច្ចការរួម។ នៅពេលដែលអ្នកគ្រប់គ្រងផ្តោតលើចំណុចខ្លាំងរបស់បុគ្គលិកស្មើៗគ្នា ភាពព្រងើយកន្តើយរវាងអ្នកគ្រប់គ្រងនិងក្រុមការងារក៏លែងមានទៀតដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjs5DVQ_5rFmf1ZEHpQ5e-q5kwLHlMNNTTshReAeo6-KPE5dOmgG0xpIRfO1kAwLKlSQ54W6IeMvWHr9yu2_rGRI_Q1s7j1if5T6-Gcu0xt39aCgFhp7I5Z_3gXnBdm0aEE9ytYqC047-R-u9AAMfUvqvUxwqLln_jMwmhdXPzRs5psM4rnPmAlnwGOyVEe/s1080/image_2024-11-11_14-03-35.png

២.ពូកែលើកសំណួរបំផុសគំនិត៖ យោងតាមអ្នកជំនាញខាងលើកទឹកចិត្តមនុស្សលោក Tony Robbins បាននិយាយថា គុណភាពនៃសំណួររបស់អ្នកគ្រប់គ្រងជាកត្តាកំណត់គុណភាពនៃទំនាក់ទំនងរបស់អ្នក។ អ្នកគ្រប់គ្រងទាំងអស់ត្រូវចេះលើកសំណួរដែលមានប្រសិទ្ធភាពដោយផ្តោតលើបញ្ហាសំខាន់ៗ និងធ្វើយ៉ាងណាឱ្យបុគ្គលិកដឹងថាអ្នកគ្រប់គ្រងយកចិត្តទុកដាក់ចំពោះបញ្ហាទាំងនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9AXysp5_eZXu_QRH_ZA1xOzbKz7o8SsHbG1_eeW4APDR9iP_mHA5KIc4q48PcC7vznnA9HfkeURWo4_rkOKeXd4vBo6lFtUQD8jbmEZ5BJi3fZPt3FG_b2ZBpP-AIvjgffZ45hcbdfHBaAlcZVaeXwlzUuJicefDxNUXEb2OBAKClTg-AvkEbKbAbSdhk/s930/image_2024-11-11_14-03-36%20(2).png

៣.យកចិត្តទុកដាក់ក្នុងការស្តាប់៖ ការស្តាប់មិនមែនគ្រាន់តែបង្ហាញវត្តមានដើម្បីគូសន្ទនាប៉ុណ្ណោះទេ តែត្រូវស្តាប់ឱ្យប្រាកដ និងធ្វើយ៉ាងណាឱ្យអ្នកនិយាយ យល់ថាអ្នកពិតជាបានឮសម្តីគ្រប់ម៉ាត់របស់គេមែន។ ដើម្បីធ្វើបែបនេះបាន អ្នកស្តាប់ត្រូវចេះអត់ធ្មត់មិននិយាយកាត់ ឬនិយាយបញ្ចប់សម្តីរបស់គេឡើយ បើទោះជាអ្នកយល់ថាអ្នកដឹងចម្លើយរួចហើយក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg53NPXcE3WUeV_jiJ4CJYIG5SUDNYgSaj6C589Bj5NPhmwV_tYQaCx7kzCqQIiri3VUJZUtv1r4xYqzLZntSuNJeSbYfvnoPpsIHK_xX3xZLnhRqBHkVt9tnnt83Mj6PVG0pZzugCTuXTgeVgYXqFBuJeInnt4a6jymwCSzzouJrw0haW1Knq5x-HxULWT/s1000/image_2024-11-11_14-03-36.png

៤.លើកសរសើរលើស្នាដៃ ជាជាងចាប់កំហុស៖ អ្នកគ្រប់គ្រងត្រូវតែយល់ថាមនុស្សម្នាក់ៗមានលក្ខណៈពិសេសខុសៗគ្នា ហើយគេអាចនឹងចង់បានការទទួលស្គាល់ខុសៗគ្នាដែរ។ ជាទូទៅអ្នកគ្រប់គ្រងយល់ច្រឡំថាការវាយតម្លៃអវិជ្ជមាន គឺធ្វើឱ្យបុគ្គលិកដឹងពីកំហុសរបស់ពួកគេ ប៉ុន្តែបើអ្នកនិយាយតែចំណុចអវិជ្ជមាន មិនដែលឃើញពីគុណសម្បត្តិរបស់បុគ្គលិកក៏មិនល្អដែរ នេះធ្វើឱ្យបុគ្គលិកនិងបុគ្គលិកមិនត្រូវគ្នា ក៏ដូចជាធ្វើឱ្យពួកគេស្អប់អ្នកទៀតផង។ ហេតុនេះអ្នកគួរនិយាយសរសើរលើស្នាដៃ ជាជាងចាប់កំហុសញឹកញាប់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpzI_n_STUYpuz35QW6zQceK7W3lJQ1-FV6KGZUvKjCbw7-e5yWJvFGS1yJBW3kzuexCVGM4PaTnbkiJ_KtKCQVhwimhEWzzAH44qa_GhMBr7TZ-z72JQP-G7U_FEg5zUh7Jaci_y12BWN-wUXariP4_V_0AOS7epACPzmqU4ragcpcMwT4i2GN7ghag4O/s2560/image_2024-11-11_14-03-37.png

ស្ថិតក្នុងវ័យ ៤៣ ឆ្នាំកូនស្រី Donald Trump កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន

0

បន្ទាប់ពី Donald Trump ឈ្នះការបោះឆ្នោតក្លាយជាប្រធានាធីបតីទី ៤៧ របស់សហរដ្ឋអាមេរិក កូនស្រីទីពីររបស់លោកគឺ Ivanka Trump ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជនផងដែរ ដោយសារតែនាងអាយុច្រើនហើយ ប៉ុន្តែមើលទៅនៅតែក្មេងជាងវ័យ រូបសម្រស់ស្រស់ស្អាត និងរាងស៊ិច.ស៊ី។ ថ្មីៗនេះ Ivanka Trump បានចែករំលែកព័ត៌មានលម្អិតអំពីសុខភាព និងរបៀបហាត់ប្រាណរបស់នាងនៅលើ Instagram ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnpYpKMHClcCmTAKliZ2YYcwiUDjctYaavFxTlIHFLGtgsrBQk9B1vErEXiMvqzBsrz7Wiqey8KnsmlvSjPMZxwL2j7s7VfcZjDAdbiTksWol1ZOsb9gvAkRC-usziurzPfLZeJhyN2zLue6OCswtiwvW9mIA-cm3_RC5N_w7Dki51kMleJYLic6a5T-XI/s1078/photo_2024-11-11_13-44-16.jpg

អ្នកជំនួញវ័យ ៤៣ ឆ្នាំរូបនេះបាននិយាយថា ដើម្បីទទួលបានសុខភាពល្អ រាងកាយមាំមួន ជាពិសេសសម្រស់ស្រស់ស្អាត និងក្មេងជាងវ័យនោះ នាងផ្តោតលើការហ្វឹកហាត់ទម្ងន់ដើម្បីរឹតបន្តឹងជាតិខ្លាញ់ និងរក្សារាងឱ្យតឹងណែន។ នាងបាននិយាយថា “ដូចស្ត្រីជាច្រើនដែរ នាងធ្លាប់ចូលចិត្ត cardio យូហ្គា និង pilates ប៉ុន្តែចាប់តាំងពីផ្លាស់ទៅទីក្រុង Miami មក នាងបានងាកទៅរកការលើកទម្ងន់ ដែលជួយឱ្យនាងកសាងសាច់ដុំ និងផ្លាស់ប្តូររាងកាយរបស់នាងតាមរបៀបដែលនាងមិននឹកស្មានដល់”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOEN_8CXTTD_qS5gM6X52MLAVr6uuOtjN7xARvv8EKn192iSTieI3bLa9osPG-EoRSirQqebxYknRcko1WJcGA8V0XnOqqfbvmovwjblmcU3477_ArelQZC_-pMe7mHUJ-P0OvPEg5jEnmmIHA16Vfw6r2bZTaAqG-81XBA8l7SF5t59wHAQdwtxEefxqz/s1280/photo_2024-11-11_13-44-17%20(2).jpg

ឥឡូវនេះ Ivanka ចំណាយពេល ៣-៤ ថ្ងៃក្នុងមួយសប្តាហ៍ដើម្បីធ្វើលំហាត់ប្រាណលើកទម្ងន់ម្នាក់ឯង ឬជាមួយគ្រូបង្វឹក។ ក្រៅពីហ្វឹកហាត់ទម្ងន់ អ្នកជំនួញរូបនេះ ក៏ហាត់យូហ្គាប្រចាំសប្តាហ៍ផងដែរ រួមទាំងការជិះទូកលេង ហែលទឹក ឡើងភ្នំ និងវាយកូនហ្គោលជាដើម។ ការហ្វឹកហាត់ទម្ងន់ ដែលត្រូវបានគេស្គាល់ថាជាលំហាត់ប្រាណស៊ូទ្រាំ ជារឿយៗប្រើឧបករណ៍ដូចជាខ្សែយឺត ទម្ងន់ ឬទម្ងន់ខ្លួនដើម្បីបង្កើនកម្លាំងសាច់ដុំ។ ជាពិសេស លំហាត់ប្រាណនេះជួយកែលម្អឥរិយាបថ និងតុល្យភាពរាងកាយ កាត់បន្ថយហានិភ័យនៃការរងរបួស សម្រកទម្ងន់លឿន និងពង្រឹងសុខភាពសរសៃឈាមបេះដូង ដែលជាអត្ថប្រយោជន៍សុខភាពដ៏សំខាន់សម្រាប់ស្ត្រីវ័យកណ្តាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWV-AmYl1x02fG9f5cDxnHdvpE5fjoNgLlJJELh3_k5QpuC_5AInaUz38e2oROpZM167Tm3xs1GpA2qAhGmLv4vNEewlZqFhyphenhyphenSlPk_HLw-Zgp2P-zo4Rx6xzpVa72R93enHzkcnjrPjoHdvh3tc6-mAcBh-8NUC8Yppee8OgYEN6IlFG1Ud_zpFd6F65YQ/s920/photo_2024-11-11_13-44-17.jpg

ក្រៅពីការធ្វើលំហាត់ប្រាណទាំងអស់នេះ Ivanka ក៏ផ្ដោតលើរបបអាហារសម្បូរប្រូតេអ៊ីន ដោយមានអាហារសុខភាពល្អដូចជាត្រីសាលម៉ុន និងត្រីធូណាជាដើម។ គួរបញ្ជាក់ដែរថា Ivanka Trump កើតនៅឆ្នាំ ១៩៨១ ក្នុងទីក្រុងញូវយ៉ក គឺជាកូនស្រីបង្កើតរបស់ Trump ជាមួយប្រពន្ធដំបូងរបស់គាត់គឺ Ivana Zelníčková។ កាលពីឆ្នាំ ២០០៧ នាងស្ថិតក្នុងបញ្ជីស្ត្រីស៊ិ.ចស៊ីបំផុតលើពិភពលោកចំនួន ១០០ នាក់ដែលត្រូវបានបោះឆ្នោតដោយទស្សនាវដ្តី Maxim៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuDwrqgIgfIbKEwlHncPine1VJyPT9EX5qM6bRc_K4c-LQkwwqIVA9t_0mV3YXlByVcdUd3tJRORvWg9Fe8klaYn0-1HZA6ODYGCbA6FD3ZRRajRq1hABcU1Hjm7oXu4uKcCgvGTod99Floax99qO4I3R2amigwmvw0BJ8hCe_aQN-675uIZorbkCig_FD/s1200/photo_2024-11-11_13-44-18.jpg

សម្តេចធិបតី ស្នើឱ្យបញ្ឈប់បញ្ហារឿងបាយឆា៦០០០០មុឺនរៀល នៅខេត្តកែប

0

ថ្លែងក្នុងឱកាស អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “វិថីតេជោសន្តិភាពឆ្នេរអង្កោល” ស្ថិតនៅតាមបណ្ដោយឆ្នេរអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ណែនាំ និងសង្ឃឹមថា រឿងបាយឆានៅក្នុងខេត្តកែប នឹងមិនកើតមានទៀតនោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGQQyw2oF5G4S-I336k0esrubEkYoAMf1jMZ4aIWUH7ErJgJYAlf6cb7IbwqrS5Vm3fBqbumMYuAwRM8VAV0io4EbPUirKN1gf4tAfiPljc3iBQ5871Eu61Ym9fYicI2KqJbGYcUX9xvaU_ybXKm2ZTVlEI4lsKpRa2SQhQQZPR-kQGVOdZtUDI6peHdIL/s1280/466357398_559484856884020_5201008477047831110_n.jpg

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា៖” ខេត្តកែបជាខេត្តមានសក្តានុពលខ្លាំង តែដោយសាររឿងបញ្ហាបាយឆា បានធ្វើឱ្យខេត្តកែបហាក់ត្រូវបានភ្ញៀវទេសចរមើលរំលងមកទស្សនា ដោយខ្លាចត្រូវអជីវករចាក់កររឿតម្លៃ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf30ASIgZborpBoFgKkLHHDe7opHltYgubkQcUeo64LmsgjmA8c8IRDOmpR9A591PMjMoE0yAHSRxZx0GJE66CfEjs7l6bFWn9mUTuivj6i9Q1m1jyTnPA-XC4phOO4JbNSlpM-IMxoscEymxZMSa4dxKd1dwZv8810pNKtzGR5Mb7aK67cvBN1JlIqsCW/s1280/image_2024-10-08_09-30-59.pngលើសពីនេះទៅទៀត សម្តេចធិបតី ក៏បានសង្កត់ធ្ងន់ស្នើឱ្យ រដ្ឋបាលខេត្តត្រូវចាត់វិធានការ និងដោះស្រាយភ្លាមៗជូនភ្ញៀវទេសចរ កុំចាំដល់រឿងកើតបាន៥-៦ថ្ងៃហើយទើបទៅដោះស្រាយ វាហួសពេលបាត់ទៅហើយ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8EK0ZsLsbVadnXlxzgXQs-HnOeqRTv5lmewxKOznj6IvAyf8yt5MiZz2pPfTpHYatdtPhfIkmjrzjDjlz_eGl_9KaSYKGbVxqF_uYlHTmV1Wf4n08fF3QQqL0-gR64DGzFozSxKPSzDnBMu3fb4klbXHIuwAMKW6Ud4thZy4xZHEooHRvvM5eQr4IzWVN/s1416/image_2024-10-08_09-39-04.png

គួរបញ្ជាក់ផងដែរ ក្នុងរយៈពេល ០៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤កន្លងទៅនេះ ខេត្តកែប ហាក់ទទួលបានរិះគន់ជាខ្លាំងលើតម្លៃម្ហូបថ្លៃហួសហេតុ ដែលបរិមាណម្ហូប និងតម្លៃមិនសមាមាត្រគ្នា ជាពិសេសបាយឆាមួយចាន៦០០០០មុឺនរៀល៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA2aPL4mGUZOgKTJ_kXnLr37dCnPqCYRuYi2QqrGt7ZO2NEV3Wlo1__GEF7J_wTm_56XB1vFiMXNqhH1BcaYSMDtP86XpZZc9PTCAxkO3FJHN9X9VwHqT3EOocvPo7MZdFJBI8Fvlg3f08B3WZyXpJ5rzQCF8zglbCbsKKXjRkT4R-HbfmxBWyAcPQtOw8/s1280/image_2024-10-08_09-30-50.png