ជាការពិតណាស់ នៅលើភពផែនដីយើងនេះគឺមានរឿងរ៉ាវអាថ៌កំបាំងជាច្រើន ដែលអ្នកវិទ្យាសាស្ត្រសព្វថ្ងៃនៅមិនអាចពន្យល់បាន ថាតើវត្ថុប្លែកៗទាំងនោះមានប្រភពមកពីណា ហើយគេបង្កើតវាក្នុងគោលបំណងអ្វី។ ដោយសារមិនទាន់រកឃើញមូលហេតុច្បាស់លាស់ អ្នកវិទ្យាសាស្ត្របានចាត់ទុកវត្ថុទាំង ៤ នេះជាវត្ថុអាថ៌កំបាំង និងចម្លែកបំផុតក្នុងលោក។
១.បាល់ថ្មយក្សរបស់ប្រទេសកូស្តារីកា៖ ថ្មអាថ៌កំបាំងទាំងនេះមិនត្រឹមតែគួរឱ្យចាប់អារម្មណ៍ដោយសារតែរូបរាងស្វ៊ែរដ៏ល្អឥតខ្ចោះរបស់ពួកវាប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារតែប្រភពដើមមិនស្គាល់ផងដែរ។ ពួកវាត្រូវបានរកឃើញក្នុងទសវត្សរ៍ឆ្នាំ ១៩៣០ ដោយកម្មករកាប់ឆ្ការព្រៃពីចម្ការចេក។ យោងតាមរឿងព្រេង បាល់ថ្មយក្សដ៏អាថ៌កំបាំងទាំងនេះមានមាសលាក់នៅខាងក្នុង ប៉ុន្តែនៅពេលដែលអ្នកជំនាញបំផ្ទុះឃើញថាថ្មទាំងនេះគ្មានអ្វីទាល់តែសោះ។ បច្ចុប្បន្នមិនទាន់មានអ្នកវិទ្យាសាស្ត្រ ឬអ្នកជំនាញណាម្នាក់ ស្គាល់ប្រភពដើមរបស់វាទេ ថាតើថ្មនេះកើតឡើងដោយសារអ្វី?
២.រូបចម្លាក់មាសរបស់ Incas៖ រូបចម្លាក់មាសនៃសម័យចក្រភព Inca ១៤៣៨ ដល់ឆ្នាំ ១៥៣៣ ត្រូវបានគេឆ្ងល់ថា តើរូបចម្លាក់នេះជារូបអ្វី ព្រោះវាមានរូបរាងប្លែក មនុស្សមិនចំមនុស្ស សត្វមិនចំសត្វ ដោយសព្វថ្ងៃអ្នកវិទ្យាសាស្ត្រ និងអ្នកបុរាណវិទ្យានៅតែមិនអាចពន្យល់បាន។ 
៣.សាត្រាស្លឹករឹត Voynich៖ គឺជាសៀវភៅអាថ៌កំបាំងបំផុតមួយក្នុងពិភពលោក ដែលសាស្ត្រាចារ្យអក្សសាស្ត្រជាច្រើន នៅតែមិនដឹងថា តើសៀវភៅនេះសរសេរភាសាអ្វី ហើយទំព័ររបស់វាពោរពេញទៅដោយនិមិត្តសញ្ញាដែលមិនអាចពន្យល់បាន និងរូបភាពចម្លែកៗ។ អ្វីដែលធ្វើឱ្យសាត្រាស្លឹករឹតមិនធម្មតានោះគឺថា វាត្រូវបានសរសេរជាអក្សរមិនធ្លាប់ស្គាល់ ដែលអក្សរនេះមិនមានប្រទេសណាប្រើប្រាស់នោះទេ ដោយអត្ថបទសម្ងាត់នេះបានធ្វើឱ្យអ្នកសរសេរកូដមានការងឿងឆ្ងល់ពេញមួយសតវត្សទី ២០ ហើយនៅតែមិនអាចបកប្រែបានរហូតដល់សព្វថ្ងៃ។
៤.ឌីសហ្សែន៖ វត្ថុបុរាណដ៏គួរឱ្យកត់សម្គាល់នេះ ហាក់ដូចជាបង្ហាញពីការបង្កើត និងការអភិវឌ្ឍនៃអំប្រ៊ីយ៉ុងរបស់មនុស្ស លើសពីនេះរូបភាពនេះក៏បង្ហាញពីទម្រង់ចម្លែកនៃក្បាលមនុស្សផងដែរ។ ឌីសដ៏អាថ៌កំបាំងនេះត្រូវបានផលិតចេញពីសម្ភារៈប្រើប្រាស់បានយូរបំផុត ដែលគ្មាននរណាម្នាក់ដឹងពីរបៀបផលិត និងប្រភពដើមរបស់វាឡើយ៕










