Home ព័ត៌មានអន្តរជាតិ អង់គ្លេសចាប់ផ្តើមអនុវត្តច្បាប់គ្រប់គ្រងលើអ្នកបង្កើតមាតិកាណាខុសច្បា.ប់ បំពុលស.ង្គម នឹងត្រូវពិន័យជាប្រាក់

អង់គ្លេសចាប់ផ្តើមអនុវត្តច្បាប់គ្រប់គ្រងលើអ្នកបង្កើតមាតិកាណាខុសច្បា.ប់ បំពុលស.ង្គម នឹងត្រូវពិន័យជាប្រាក់

26
0

ប្រទេសអង់គ្លេស ៖ ប្រទេសអង់គ្លេសបានអនុវត្តច្បាប់សុវត្ថិភាពអ៊ីនធើរណេត ចាប់ពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ តទៅ ដើម្បីគ្រប់គ្រងបណ្តាញសង្គមនានា ហើយបើបណ្តាញសង្គមពុំលុបចោលមាតិកាខុសច្បាប់ គឺអង់គ្លេសនឹងពិន័យជាប្រាក់១០% នៃប្រាក់ចំណូលក្នុង១ឆ្នាំ ។ ច្បាប់នេះមានគោលបំណងគ្រប់គ្រងលើអ្នកបង្កើតមាតិកាខុសច្បា.ប់ និងបំពុលស.ង្គម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlWYw5_szzzEaKJ7dXKWv6cPQOAtHJc1dtQCDVHpeOduB5ZSSb9jpEOK_g9yaVyinRJsmwppiCQw8tKSyq8O_JTITnXnzIVBgVPAnUNrgkL46ActwVEbF_JVeApWnHAdaqpEhaOYhA-r56Owyl2sj_DjEqAcotDsMypF1A1o78w_U8kkyiQONnez6MOTO7/s2001/image_2024-12-19_08-32-01.png
Ofcom គឺជាភ្នាក់ងារគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានផ្សព្វផ្សាយពីគោលការណ៍ណែនាំសម្រាប់បណ្តាញសង្គមនានា ដូចជា ៖ Meta, Google និង TikTok ត្រូវតែអនុវត្តតាមច្បាប់សុវត្ថិភាពអ៊ីនធើរណេតរបស់អង់គ្លេស ដែលច្បាប់ថ្មីនេះបានអនុម័តកាលពីឆ្នាំ២០២៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-EzkYjsQJ6PqxThEIg4inSzy878zFWNoJDUv5phi7kQJme3W6l-7UEZTyqIW7zCJjoo8aoXb31swxz4GXuj3idcNybefQTYRa0aCPzDExe4ZSxmlCeH277tYgUSJM2918Ahn-4_w7RWF-cmWFAJswS7QiK30bg13MErmbU9RYhTjkR1hoXeW-3cVEsK-U/s920/image_2024-12-19_08-32-02.png

ច្បាប់សុវត្ថិភាពអ៊ីនធើរណេតបានបញ្ជាក់ពីមាតិកាខុសច្បាប់ ចំនួន១៣០ប្រភេទ ដែលតម្រូវឱ្យបណ្តាញសង្គមលុបចោល ដូចជា ៖ ការញុះញង់ឱ្យប្រព្រឹត្តអំពើភេរវកម្ម ការញុះញង់ឱ្យស្អប់ខ្ពើមជាតិសាសន៍ ឬរើសអើសសាសនា ឬភេទ ការជួញដូរមនុស្ស និងការចែករំលែកពីការរំលោភបំពានផ្លូវភេទកុមារ ជាដើម ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMkiwjZ54nkfN1AEby-dA1_9x4nSF3117Mfm_0bx4sh7QdbT_izZto5P6zQVLVrSBEcEPuBWpfDoF7lbEQzDzVYfM2m17MDiMc825GuDL8QoLrNbNlv8GNO1pPfrjmqk7yFd4j2zXwVfv9dXybmEURziyWWeMKUfQXhGE0MB4jtu9EOTid8AHFPMzDbkbG/s1200/image_2024-12-19_08-32-04.png

    បើបណ្តាញសង្គមណាមួយពុំអនុវត្តតាមច្បាប់សុវត្ថិភាពអ៊ីនធើរណេត អង់គ្លេសនឹងពិន័យប្រាក់ពួកគេស្មើនឹង១០% នៃប្រាក់ចំណូលក្នុង១ឆ្នាំ ព្រមទាំងដាក់ពន្ធនាគារនាយកក្រុមហ៊ុនបណ្តាញសង្គមដែលប្រព្រឹត្តខុសច្បាប់ដដែលៗ ។ ក្រៅពីនេះ Ofcom នឹងដាក់ពាក្យបណ្តឹងទៅតុលាការ ដើម្បីឱ្យបិទការប្រើប្រាស់បណ្តាញសង្គមនេះនៅអង់គ្លេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiwWFKdp6JF4U4M6vau1RQ7UxieNOUp0_v-LA6IoIVjKeZ1alQ9km4VkJ0yFWuEjPVeu3ruRKWQuoBxXrtwVNyvSarJmC4yn2k5kykSb-dj6yEOX34PoebFsmRqeRAmwF3_nzF7Zyj-FhxNOsj-gBw1EE3bZK5EMEqFHNaiDGHsKa4NXexSY95CB7CVP0O/s1800/image_2024-12-19_08-32-05.png

    ច្បាប់នេះនឹងអនុវត្តជាមួយក្រុមហ៊ុនជាង១សែននៅលើពិភពលោក គឺចាប់ពីក្រុមហ៊ុនបណ្តាញសង្គមធំៗ រហូតដល់ក្រុមហ៊ុនផ្តល់សេវាកម្មកម្សាន្ត ការស្វែងរកគូ ការភ្នាល់ និងសេវាកម្មអនឡាញតូចៗ ។ នេះបើតាមការលើកឡើងរបស់មន្ត្រី Ofcom ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBZ7MyTuWKv79eZXw7h-CsYG4DTqeewSo71LiiMx8vhDwcu6gDOWtSyV2AmIGZGHhlLsMUxND6_2gEYIwH75CfXBaVto0Zo6EyOcXtorvkzbI8jBQoFVxR0q41pO15AD8nXKt0NvfbBJD26JVPyvtoJgJ0kHmPpNcDPdbfcB9WuI5JIwiZoCY5sW85Olhn/s1800/image_2024-12-19_08-32-02%20(2).png
    គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៨ អង់គ្លេសបានផាកពិន័យក្រុមហ៊ុនហ្វេសប៊ុករបស់លោក Mark Zuckerberg ស្មើទឹកប្រាក់ជាង៦៣ម៉ឺនដុល្លារអាមេរិក ករណីហ្វេសប៊ុកពុំអាចការពារទិន្នន័យរបស់អ្នកប្រើប្រាស់ ៕