Home ព័ត៌មានអន្តរជាតិ មហាជនមានការងឿងឆ្ងល់យ៉ាងខ្លាំង! ហេតុអ្វីនាយករដ្ឋមន្ត្រីម៉ាឡេស៊ីតែងតាំងលោកថាក់ស៊ីនជាទីប្រឹក្សាផ្ទាល់ខ្លួន?

មហាជនមានការងឿងឆ្ងល់យ៉ាងខ្លាំង! ហេតុអ្វីនាយករដ្ឋមន្ត្រីម៉ាឡេស៊ីតែងតាំងលោកថាក់ស៊ីនជាទីប្រឹក្សាផ្ទាល់ខ្លួន?

55
0

ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានតែងតាំងលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ ជាទីប្រឹក្សាផ្ទាល់ខ្លួន ពេលប្រទេសម៉ាឡេស៊ីបំពេញតួនាទីជាប្រធានអាស៊ាន ឆ្នាំ២០២៥ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEik2YqFfImXmyew6GScbzV8oJHnNCPdHRlSsZHGvWEVT6mlewuxR3Ds47Zm174OAwVIwrfUzTXHZoS1lnNTdk29vgVguQ-MyvIDzgmJBoYEC4oQh6eOf_BfJWw8mKjS2cxEZFIHqNmI50QBo2sSLrHgP7WG-jiquSyVoa1xMBUCmrgsqFPFoPTxyIzDPLWj/s1200/image_2024-12-18_13-38-05%20(2).png

លោក Anwar បានប្រកាសតែងតាំងលោក ថាក់ស៊ីន ធ្វើជាទីប្រឹក្សាផ្ទាល់ខ្លួនក្នុងអំឡុងពេលលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ ធ្វើដំណើរមកប្រទេសម៉ាឡេស៊ីជាផ្លូវការ ។ លោកក៏បានថ្លែងអំណរគុណលោកស្រី ផេថងថាន ផងដែរ ដែលបានយល់ស្របចំពោះការតែងតាំងឪពុកលោកស្រី ហើយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីចង់ទទួលចំណេះដឹងពីអតីតមេដឹកនាំថៃ ដែលមានបទពិសោធន៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2ouB8a7w7Mv5fsLHPY7wchj6xXo6AfEJ3oGCI-kDocnoDt7UvoVDElrFsdGGxB8GOOL_-YqrWsQZ4FJ_7HMPiCOSsSU4vexijqjX3Er7bK2oeYcVkkD3rAkYu_zgmcpzYssHeyIztXuNeovc6FJYn_P43ucTiXVxHc6Ws_6B5ArLRnDTwTqXk-ctOFJhP/s800/image_2024-12-18_13-38-05.png

លោកស្រី ផេថងថាន ទើបតែត្រឡប់មកដល់ថៃវិញក្រោយពីធ្វើដំណើរទស្សនកិច្ចទៅម៉ាឡេស៊ី បានផ្តល់សម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅអាកាសយានដ្ឋានដនមឿង ករណីការតែងតាំងលោក ថាក់ស៊ីន ជាទីប្រឹក្សាផ្ទាល់ខ្លួនរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ថា លោក Anwar បានផ្តល់កិត្តិយស ដោយសារឪពុកលោកស្រី ជិតស្និទ្ធជាមួយមេដឹកនាំប្រទេសបច្ចុប្បន្ន និងអតីត ។ លោក ថាក់ស៊ីន បានប្រឹក្សាយោបល់បញ្ហានៅក្នុង និងក្រៅប្រទេស ហើយនេះជាការរួមបញ្ចូលថាមពល និងជាប្រយោជន៍ក្នុងបណ្តាប្រទេសអាស៊ាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0NbcpyzGKyxrGpDNU4NLhVd6FTj-4W-tZ1ZAer5BgYCGWRTQxGFzamjMK5zrIYIYflvkw7UkI7WO2BDiEWgDBO9OF3aYvUeV8IboBqAF-bHwjulD8B5-w9jOFHBbnqi8RplCTxq-qfIZQfNM8N2d-8jZr5S2cHHOMT_uYm49OtaPsM1zGbqATfBV3QWW6/s1920/image_2024-12-18_13-38-06.png

លោក ថាក់ស៊ីន បានធ្វើជានាយករដ្ឋមន្ត្រីថៃរយៈពេល៦ឆ្នាំ ហើយលោកស្និទ្ធស្នាល និងពិភាក្សាជាមួយលោក Anwar ជាបន្តបន្ទាប់ពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ច ។ រីឯម៉ាឡេស៊ី គឺជាប្រទេសជិតខាងរបស់ថៃ ដែលមានចំណុចដូចគ្នា និងខុសគ្នា ប៉ុន្តែបានគាំទ្រគ្នាទៅវិញទៅមក ។ ដំណើរទស្សនកិច្ចទៅម៉ាឡេស៊ីរបស់លោកស្រី ផេថងថាន គឺដើម្បីជំរុញសេដ្ឋកិច្ច ទេសចរណ៍ និងបញ្ហាព្រំដែន ហើយលោក Anwar បានសង្កត់ធ្ងន់លើការជំរុញពាណិជ្ជកម្ម និងបង្កើនការវិនិយោគទ្វេភាគីជាមួយថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRsFSHULaNQPyNEHbr8J_tB3GdrAHrL_OlKiR7MvQPD_49DGXNPKoHMHlWi6st-I7kOgdDyR4tcMDvGMkjyaAZ3_mvQXgJSsjxG5gVkjMFcQSanNE7rp53B9QDPSjMaSo8n5aMSSuPrjuHnlsCQUtbswVnXHQosQ8DahdVbPdtL1Un2gt2ec00InLDRMIM/s2000/image_2024-12-18_13-38-07.png
គួរបញ្ជាក់ថា លោក ថាក់ស៊ីន អាយុ៧៥ឆ្នាំ ជាបុគ្គលនយោបាយដ៏សំខាន់១រូបរបស់ថៃក្នុងរយៈពេល២០ឆ្នាំមកនេះ ហើយលោកនឹងមានឥទ្ធិពលលើរដ្ឋាភិបាលថៃបច្ចុប្បន្ន ដូចគ្នានឹងរដ្ឋាភិបាលនៅក្រោមការគ្រប់គ្រងរបស់លោកស្រី យីងឡាក់ ។ លោកត្រូវបានហាមឃាត់ប្រឡូកក្នុងនយោបាយក្រោយពីតុលាការកាត់ក្តីថា លោកប្រើប្រាស់អំណាចខុស និងទទួលបានផលប្រយោជន៍ ទើបលោកទៅរស់នៅក្រៅប្រទេសរយៈពេល១៥ឆ្នាំ ៕