ថ្មីៗនេះ អ្នកលេងបណ្តាញសង្គម ក៏ដូចជាជនជាតិសិង្ហបុរីជាច្រើន ហាក់ខឹ.ងសម្បារនិងហួសចិត្តយ៉ាងខ្លាំង ដែលព្រលានយន្តហោះមួយកន្លែងនៅក្នុងប្រទេសថៃ ហ៊ានយករូបភាពអគារសម្បត្តិបេតិកភណ្ឌរបស់សិង្ហបុរី មកដាក់តាំងក្នុងតំបន់វប្បធម៌ខ្លួន។ 
កាលពីអំឡុងថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២៤ រូបភាពចែកចាយនៅលើបណ្តាញសង្គមអ៊ីនធើណែត ដែលបានបណ្តាលឲ្យជនជាតិសិង្ហបុរីជាច្រើនផ្ទុះកំហឹងយ៉ាងខ្លាំង ទៅលើអាកាសយានដ្ឋានអន្តរជាតិភូកេត ប្រទេសថៃ ដែលហ៊ានដាក់តាំងបង្ហាញរូបភាពសំណង់អគារបេតិកភណ្ឌប្រចាំប្រទេសសិង្ហបុរី លើទឹកដីខេត្តភូកេតរបស់ខ្លួន ដោយគ្មានការអនុញ្ញាតិ។

វាគឺរូបភាពរបស់ហាងទំនិញ Peranakan តំណាងប្រទេសសិង្ហបុរី និងត្រូវបានគេស្គាល់ថាជាសំណង់អគារបេតិកភណ្ឌវប្បធម៌ចិន-ព័រទុយកាល់ដ៏ល្បី។ ជុំវិញករណីនេះ ខាងអាកាសយានដ្ឋានក៏បានអះអាងថា ការដាក់តំាងរូបសំណង់អគារសិង្ហបុរីនោះ ក៏ព្រោះតែវាស្រដៀងទៅនឹងទីតំាងប្រវត្តិសាស្រ្តមួយលើទឹកដីខ្លួន។
ទោះជាយ៉ាងណា ក្រោយទទួលរងនូវមតិរិះគន់និងដឹងកំហុស កាលពីថ្ងៃទី ១៧ ខែធ្នូនេះ អាកាសយានដា្ឋនអន្តរជាតិភូកេត ប្រទេសថៃ បានចេញចេញមុខសូមទោសជាសាធារណៈទៅកាន់ប្រទេសសិង្ហបុរី ចំពោះការភ័ន្តច្រឡំនេះ ហើយខាងអាកាសយាន្តដ្ឋាននឹងធ្វើការកែតម្រូវទៅលើផ្ទាំងរូបភាពនោះភ្លាមៗផងដែរ៕










