មកស្រុកខ្មែរសប្បាយអ៊ីចឹង! ល្បែងប្រជាប្រិយខ្មែរ បង្កការចាប់អារម្មណ៍ដល់ជនបរទេស ឱ្យចូលរួមយ៉ាងសប្បាយរីករាយ
ថ្មីៗនេះ វីដេអូមួយដែលបានដាក់បង្ហោះនៅលើបណ្តាញសង្គម និងទទួលបានការចែករំលែកជាច្រើន ដែលបង្ហាញពីទិដ្ឋភាពមុខព្រះបរមរាជវាំង ដែលជនបរទេសបានចូលរួមលេងល្បែងប្រជាប្រិយ ជាមួយនឹងប្រជាពលរដ្ឋខ្មែរយ៉ាងសប្បាយរីករាយ។

ព្រឹត្តិការណ៍សាទរកម្ពុជា បានត្រៀមរៀបចំលម្អយ៉ាងល្អប្រណិតនៅមុខព្រះបរមរាជវាំង។ យ៉ាងណា បើទោះបីមិនទាន់ដល់ថ្ងៃកម្មវីធីក្តី តែដោយសង្កេតឃើញថា ប្រជាពលរដ្ឋខ្មែរព្រមជាមួយនឹងជនបរទេសយ៉ាងច្រើនកុះករបានមកថតរូបលេងកម្សាន្ត ក៏ដូចជារីករាយជាមួយនឹងសកម្មភាពកម្សាន្តជាបន្តបន្ទាប់។ បើក្រឡេកទៅកាន់ទិដ្ឋភាពដ៏គួរឲ្យចាប់អារម្មណ៍មួយ ល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទ ក៏បានបង្ហាញវត្តមាននៅទីនោះដែរ ខណៈក៏ទទួលបាននូវការគាំទ្រយ៉ាងច្រើនផុសផុល។
វីដេអូមួយដែលបានដាក់បង្ហោះបង្ហាញពីជនបរទេសមួយរូប ទឹកមុខពោរពេញដោយស្នាមញញឹម និងបានស្រែកនិយាយសំនៀងជាភាសាខ្មែរច្បាស់ៗ ក្នុងការលែងល្បែងប្រជាប្រិយខ្មែរមួយប្រភេទ «មួយកាំ ពីរកាំ សូមលេងផង»។ ល្បែងប្រជាប្រិយខ្មែរ លេងហើយតែងទទួលបានមកនូវសំណើច ភាពសប្បាយរីករាយ និងសម្លេងហ៊ោររំពងពីអ្នកទស្សនា។

ជាទូទៅ ល្បែងប្រជាប្រិយតែងលេចឡើងនៅក្នុងពិធីបុណ្យជាតិសំខាន់ៗ ដូចជា បុណ្យចូលឆ្នាំខ្មែរជាដើម ខណៈក៏បានលេចឡើងក្នុងព្រឹត្តិការណ៍ដ៏ធំលើកនេះ ក៏ទទួលបាននូវការកោតសរសើរពីមហាជន និងសំណូមពរឲ្យបន្តលេងល្បែងប្រជាប្រិយខ្មែរបែបនេះទៀត ក្នុងន័យផ្សព្វផ្សាយ និងថែរក្សាមិនឲ្យបាត់បង់នូវកេរ្តិ៍ដំណែលដ៏ល្អប្រពៃ។
សូមជម្រាបថា ព្រឹត្តិការណ៍សាទរកម្ពុជា ដែលពោរពេញទៅដោយភាពចម្រុះនិងសម្បូរបែប រំលេចទៅដោយទំនៀមទម្លាប់ប្រពៃណីខ្មែរ ផ្សារភ្ជាប់ជាមួយនឹងទំនើបកម្មនៃប្រទេសកម្ពុជា។ ព្រឹត្តិការណ៍ដ៏ធំនេះ បាននឹងត្រៀមរៀបចំឡើងយ៉ាងអធិកអធមនាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ ព្រមជាមួយនឹងក្បួនដង្ហែរ មានអ្នកចូលរួមប្រមាណ ៣០០០នាក់ និងការសម្តែងសិល្បៈទស្សនីយភាពចម្រុះយ៉ាងច្រើនអនេក ដែលភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិយ៉ាងចូលរួមបានដោយសេរី៕


.png)
.png)








.png)
។













លំផាត់ បានផ្លាស់ប្តូរវាសនារបស់ខ្លួនយ៉ាងខ្លាំងស្ទើរតែបាត់បង់ជីវិតប៉ុន្តែមានភ័ព្វសំណាងយ៉ាងខ្លាំងក្នុងជីវិតទីពីរនេះត្រូវបានជួយសង្គ្រោះថែមទាំងក្លាយជាសត្វល្បីល្បាញនៅលើបណ្តាញសង្គមមានការអាណិតស្រលាញ់ច្រើនសូម្បីបុគ្គលឈ្មោះដូចជា PeyPey Dy លីវ ជីលី លោក ប៉ែន ចំរ៉ុង និងគ្រួសារទប់ចិត្តមិនបានចំពោះភាពគួរឱ្យស្រលាញ់នាំគ្នាទៅមើល លំផាត់ ដោយផ្ទាល់។




