ថ្មីៗនេះ វីដេអូមួយដែលបានដាក់បង្ហោះនៅលើបណ្តាញសង្គម និងទទួលបានការចែករំលែកជាច្រើន ដែលបង្ហាញពីទិដ្ឋភាពមុខព្រះបរមរាជវាំង ដែលជនបរទេសបានចូលរួមលេងល្បែងប្រជាប្រិយ ជាមួយនឹងប្រជាពលរដ្ឋខ្មែរយ៉ាងសប្បាយរីករាយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWZbA8YUd5rg2KFNp2UEfgb0OCv9ro2bK0cjHsSi9uNIl9-kacr2lpWc2-yqfq2-9jFJYvlwGG1zDrRei7PPMA2AdeKuhY0DK1fEbFyu8UoOjQjSvFc2B37a-DXEvF5Pj5HgKPZd7ByOOpVswuM3pgr56HW75l7_auqfCukvIX12fVGrKRB_TJAYbumxHQ/s725/Screenshot%202024-12-31%20094754.png
ព្រឹត្តិការណ៍សាទរកម្ពុជា បានត្រៀមរៀបចំលម្អយ៉ាងល្អប្រណិតនៅមុខព្រះបរមរាជវាំង។ យ៉ាងណា បើទោះបីមិនទាន់ដល់ថ្ងៃកម្មវីធីក្តី តែដោយសង្កេតឃើញថា ប្រជាពលរដ្ឋខ្មែរព្រមជាមួយនឹងជនបរទេសយ៉ាងច្រើនកុះករបានមកថតរូបលេងកម្សាន្ត ក៏ដូចជារីករាយជាមួយនឹងសកម្មភាពកម្សាន្តជាបន្តបន្ទាប់។ បើក្រឡេកទៅកាន់ទិដ្ឋភាពដ៏គួរឲ្យចាប់អារម្មណ៍មួយ ល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទ ក៏បានបង្ហាញវត្តមាននៅទីនោះដែរ ខណៈក៏ទទួលបាននូវការគាំទ្រយ៉ាងច្រើនផុសផុល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjg9g2GKmJH3xXDLowKR346NBreyZcsyvubuK7ri0rDkhbgzeKvUzfZQS_sZuWpv27sHzfgMmTh0hMJe-0LCqXIHGdXcesuv26AsrrbgaV-IY3SIW6KG5CqDxAvTTAqKsZO8dDBGxvht_-8nLVax01CCbM1uQBhd2z6G59YYI_I686Qapq2bKAazEorGBb5/s723/Screenshot%202024-12-31%20094827.png

វីដេអូមួយដែលបានដាក់បង្ហោះបង្ហាញពីជនបរទេសមួយរូប ទឹកមុខពោរពេញដោយស្នាមញញឹម និងបានស្រែកនិយាយសំនៀងជាភាសាខ្មែរច្បាស់ៗ ក្នុងការលែងល្បែងប្រជាប្រិយខ្មែរមួយប្រភេទ «មួយកាំ ពីរកាំ សូមលេងផង»។ ល្បែងប្រជាប្រិយខ្មែរ លេងហើយតែងទទួលបានមកនូវសំណើច ភាពសប្បាយរីករាយ និងសម្លេងហ៊ោររំពងពីអ្នកទស្សនា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgD8dZK1Rge1cRfIqDTXC8YJONIqabqgIqWR8a0ZVzBZ850V4V11b71wOnrBVf-aJPugaBPe823e-7FkCdlHsHEG4YLec2t8vy-pcykuNo1fsXE4T5lAE6M50EOfiLcj7ht-ND_GyEzx2r3MxyamviRjObxUJMcU_xtIDpksh39AwkftYuWeC6ckCka2bx_/s715/Screenshot%202024-12-31%20094811.png
ជាទូទៅ ល្បែងប្រជាប្រិយតែងលេចឡើងនៅក្នុងពិធីបុណ្យជាតិសំខាន់ៗ ដូចជា បុណ្យចូលឆ្នាំខ្មែរជាដើម ខណៈក៏បានលេចឡើងក្នុងព្រឹត្តិការណ៍ដ៏ធំលើកនេះ ក៏ទទួលបាននូវការកោតសរសើរពីមហាជន និងសំណូមពរឲ្យបន្តលេងល្បែងប្រជាប្រិយខ្មែរបែបនេះទៀត ក្នុងន័យផ្សព្វផ្សាយ និងថែរក្សាមិនឲ្យបាត់បង់នូវកេរ្តិ៍ដំណែលដ៏ល្អប្រពៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2hPUq3E2ASzEgn44Sa_y0s8Xzqqfte4qgpj60F5lJ8AE_u-XaQPOQfJrFXx-QSr6CBn-po1ZB0lTqXt39AzEwifFGKO2LCBhK-W_fxNwPTnVxOCxP798EyfEmhRRXAa0otmRN38Jvi1mqf9Na0mHc-Uy4Ub4r-tsfSBlRuNNMwnNt5AV9X5Eg2FLi7JB5/s744/Screenshot%202024-12-31%20094839.png

សូមជម្រាបថា ព្រឹត្តិការណ៍សាទរកម្ពុជា ដែលពោរពេញទៅដោយភាពចម្រុះនិងសម្បូរបែប រំលេចទៅដោយទំនៀមទម្លាប់ប្រពៃណីខ្មែរ ផ្សារភ្ជាប់ជាមួយនឹងទំនើបកម្មនៃប្រទេសកម្ពុជា។ ព្រឹត្តិការណ៍ដ៏ធំនេះ បាននឹងត្រៀមរៀបចំឡើងយ៉ាងអធិកអធមនាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ ព្រមជាមួយនឹងក្បួនដង្ហែរ មានអ្នកចូលរួមប្រមាណ ៣០០០នាក់ និងការសម្តែងសិល្បៈទស្សនីយភាពចម្រុះយ៉ាងច្រើនអនេក ដែលភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិយ៉ាងចូលរួមបានដោយសេរី៕