ពិតជាអភិជនពិតៗអតីតតារាស្រីស៊ិ.ចស៊ី ដេននី ក្វាន់ ម្តាយរបស់ ល្អហួស Miss Preteen Junior Idol World 2024 បានបង្ហាញកាបូបដ៏ស្រស់ស្អាតធ្វើពីមាសសុទ្ធតម្លៃទៅដល់ជាង១១ម៉ឺនដុល្លារផ្អើលអស់មហាជន។ លើសពីនេះអ្នកនាង ដេននី ក្វាន់ ថាកាបូបនេះធ្វើតាំងពីហាងឆេងមាសថ្លៃរហូតដល់ពេលនេះធ្លាក់ចុះប៉ុន្តែនាងមិនខ្វល់ឡើងសំខាន់គឺនាងស្រលាញ់។
កាលពីកន្លងមកនេះ អ្នកនាង ដេននី ក្វាន់ បានបង្ហាញរូបភាពជាមួយនឹងខ្សែដៃ ខ្សែក ចិញ្ចៀនមាសធំៗធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈអ្នកមួយចំនួនបានព្រួយបារម្ភពីសុវត្ថិភាពក្នុងការបង្ហាញបែបនេះខ្លាចជួបរឿងមិនល្អណាមួយ។ ទោះយ៉ាងណាមិនត្រឹមតែបង្ហាញពីគ្រឿងអលង្ការពីមាសធំៗប៉ុណ្ណោះទេតារាស្រីអភិជនរូបនេះបានបង្ហាញពីកាបូបកាន់ដៃដ៏ស្រស់ស្អាតចាំងភ្នែកយ៉ាងឆ្វាយដែលមានតម្លៃកប់ក្តោបធ្វើពីមាសទឹក១០។
រសៀលថ្ងៃទី២៩ ធ្នូ អ្នកនាង ដេននី ក្វាន់ បានបង្ហោះវីដេអូខ្លីមួយដោយបានដាក់ចំណងជើងថា «តម្លៃកាបូបមាសរបស់ខ្ញុំ តម្លៃ116690$ បូកទាំងឈ្នួល 3920$ កាលខ្ញុំកក់ឱ្យគេធ្វើក្នុងហាងឆេងមាស 1ជី 333$ ទំរាំកាបូបធ្វើហើយ ហាងឆេងមាស នៅសល់317$ ខាតច្រើន តែអត់ខ្វល់សំខាន់កាបូបមាសជារបស់ដែលខ្ញុំស្រលាញ់ ខាតក៏ខាតទៅ»។ ឃើញការបង្ហាញដូចនេះ ល្អហួស បានចែករំលែកបន្តពីម្តាយដោយបានដាក់ខេបសិនថា «មាសទឹក១០ ស្អាតណាស់ម៉ាក់»។
គួរបញ្ជាក់ផងដែរថា កាលពីកន្លងមកនេះអ្នកនាង ដេននី ក្វាន់ បានបង្ហាញថាមានកូនអ្នកធំចង់ចូលចែចូវ ល្អហួស មកតាមប្រពៃណីប៉ុន្តែអ្នកនាងមិនព្រមដោយសារតែកូនស្រីនៅក្មេងខ្ចីនៅឡើយ។ ចំណែកឯល្អហួស វិញបានបង្ហាញដែរថា ស្ថិតក្នុងវ័យសិក្សានាងមិនគិតពីរឿងស្នេហានោះទេព្រោះមានគោលបំណងធំសាងមុខមាត់ជូនប្រទេសជាតិ៕