Home Blog Page 746

ឈ្មួញថៃទម្លាក់ថ្លៃដំឡូងមី ឬបន្លំភ្នែកជញ្ជីង នឹងជាប់ពន្ធនាគារច្រើនឆ្នាំ ព្រមទាំងបង់ប្រាក់ពិន័យ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នំាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា រដ្ឋាភិបាលថៃបានផ្តល់ទំនុកចិត្តដល់កសិករដាំដំឡូងមី ដោយការចា.ប់ឈ្មួញដាក់ពន្ធនា.គាររយៈពេល៧ឆ្នាំ ករណីទម្លាក់ថ្លៃដំឡូងមី ។ លើសពីនេះ រដ្ឋាភិបាលនឹងបញ្ជូនភ្នាក់ងារចុះពិនិត្យនៅតាមកន្លែងទិញ-លក់ និងចម្ការដំឡូងមីទូទាំងប្រទេស ក្នុងរដូវប្រមូលផលចាប់ពីធ្នូ ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAM4ryg7RMGgbtm8IWfdzBq3WS3v0qGloXe4_r0tl0c-_9cLcDtwJqHaB62w2gkVETePJeepR0QoPaNovRVz8vTC4pCMNXMRixm9xyGvOc_Pqj3EegrEiwTqPdNljl7oXlplaT2wiwKR-JXvkwp4bmxK57pUW4wOU2uCcr3nL15cQtQXXGzHLYstxIOVBG/s1280/image_2024-11-25_08-13-58.png

លោក អនុគូល ព្រឹក្សានុស័ក្តិ មន្ត្រីនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រី និយាយថា ប្រទេសថៃជិតដល់ពេលប្រមូលផលដំឡូងមី នៅខែធ្នូ ឆ្នាំ២០២៤ ហើយរដ្ឋាភិបាលរំពឹងថា កសិករនឹងលក់ដំឡូងមីយ៉ាងច្រើន ។ ហេតុនេះ រដ្ឋាភិបាលមានវិធានការទប់ស្កាត់តម្លៃដំឡូងមីកុំឱ្យឡើងថ្លៃ ដើម្បីផ្តល់ប្រាក់ចំណូលដល់កសិករ និងទទួលបានយុត្តិធម៌ពីការលក់ទិន្នផលកសិកម្ម ដោយបង្ក្រាបក្រុមឈ្មួញឆ្លៀតឱកាសបញ្ចុះតម្លៃពេលទិញដំឡូងមី ។

នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុង និងក្រសួងពាណិជ្ជកម្ម នឹងបញ្ជូនក្រុមភ្នាក់ងារចុះត្រួតពិនិត្យ ដោយសហការជាមួយមន្ត្រីពាណិជ្ជកម្មតាមបណ្តាខេត្ត ដើម្បីត្រួតពិនិត្យការថ្លឹងដំឡូងមីនៅតាមចម្ការទូទាំងប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2VjqpXE9ZKO60QMD_0TFoG5JlsKphSqsgjfBg28EnuzNkYVHGPjnK1hZdzP-Yui2V-UXwubfUw4WEzZcp0haHU3PdPAKoGU4KLp3_XBUuRyn7caV-d5v-laSESumMKtA1xLH-LjR0omEOmGFeERuQcN4MATIA1Y8oAYR7kekIDQSUp_MGqZ5As4ip1rHU/s1920/image_2024-11-25_08-13-57.png

លោក អនុគូល បន្តថា កសិករបានចាប់ផ្តើមលក់ដំឡូងមីក្នុងទីផ្សារបណ្តើរៗហើយ ប៉ុន្តែមានកសិករមួយចំនួនប្រមូលផលដំឡូងមីមុនពេលកំណត់ ព្រមទាំងប្រើប្រាស់ពូជដំឡូងមីគ្មានការទទួលស្គាល់ពីរដ្ឋាភិបាល ។ ដូច្នេះ ធ្វើឱ្យដំឡូងមីស្រស់មានម្សៅតិច គឺស្មើប្រមាណពី១៩% ទៅ២០% ។

ដំឡូងមីមានម្សៅតិចនឹងធ្វើឱ្យតម្លៃធ្លាក់ចុះ ប៉ុន្តែម្សៅដំឡើងមីនឹងកើនឡើងនៅខែធ្នូ ឆ្នាំ២០២៤ ដោយសារជាពេលផុតរដូវវស្សា ។ រីឯតម្លៃដំឡូងស្រស់ដែលមានម្សៅ២៥% គឺស្មើនឹង២.៥០បាត ហើយរដ្ឋាភិបាលបានស្នើឱ្យស្ថាប័នពាក់ព័ន្ធតាមដានស្ថានការណ៍ទិញ-លក់ដំឡូងមីឱ្យបានដិតដល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0DXlgiOHXjsdmTwB55-wWNKRXZT9K4TMcTdrFYPAVZ2lQPcLhO9MbQgyWZ0ScRqipqSXH-GrYEKaCGJ6xyXuD9zMZpBr6bvozywYE9gn9Yntqv2FfZ5vXut7G6HHBxbDYuTNxc5QE_AS699ylTc_IbG5o7elhGGTgACiG_NPLvbzZRq1_2AI_vQHhzF3Y/s800/image_2024-11-25_08-13-55.png

ក្រៅពីនេះ ការទិញ-លក់ដំឡូងមី ត្រូវតែមានភាពយុត្តិធម៌សម្រាប់កសិករ និងឈ្មួញ ទាំងផ្នែកគុណភាព និងតម្លៃ ។ រដ្ឋាភិបាលនឹងប្រកាសឱ្យកសិករប្រមូលផលដំឡូងមីតាមការកំណត់ដើម្បីទទួលបានគុណភាព និងលក់បានថ្លៃ ។ ក្រុមឈ្មួញទទួលទិញទិន្នផលកសិករ ត្រូវតែអនុវត្តតាមច្បាប់យ៉ាងម៉ឺងម៉ាត់ បើពួកគេធ្វើខុស នឹងទទួលទោសតាមច្បាប់ ។

បើឈ្មួញទម្លាក់ថ្លៃដំឡូងមី នឹងជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ និងបង់ប្រាក់ពិន័យចំនួន១៤ម៉ឺនបាត (ឬស្មើ៤,១១៧ដុល្លារអាមេរិក) ឬទាំងជាប់ពន្ធនាគារ និងបង់ប្រាក់ពិន័យ ។ ករណីឈ្នួញពុំបង្ហាញតម្លៃទទួលទិញដំឡូងមី ឬបង្ហាញតម្លៃទិញខុសពីច្បាប់កំណត់ ឬគិតថ្លៃថ្លឹងទិន្នផលដែលទទួលទិញ នឹងជាប់ពន្ធនាគារ៥ឆ្នាំ ឬបង់ប្រាក់ពិន័យចំនួន១០ម៉ឺនបាត ឬទាំងជាប់ពន្ធនាគារ និងបង់ប្រាក់ពិន័យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBVIoU0mwDETrv3d4lf3LkZ6ANfKckQvaiz3nPXaG_9EOhN2ZPv52LlXw8Xjo0hv4976SyUMQ4mvPYONCWBYmVzFk66AAQCg6x3apEBiMr30_oD-dDzc6Ihn7iQakLZs9eu5Hpu1dtx8rPMnTEIhaWIhMKtz6A3pZcubmFDO0qyi12Mlm8SH8DLuhGcrpw/s2048/image_2024-11-25_08-13-55%20(2).png

លើសពីនេះ បើឈ្មួញប្រើប្រាស់ជញ្ជីងថ្លឹងគ្មានបិទស្លាកសញ្ញាទទួលស្គាល់ត្រឹមត្រូវ នឹងជាប់ពន្ធនាគាររយៈពេល៦ខែ ឬបង់ប្រាក់ពិន័យចំនួន២ម៉ឺនបាត ឬទាំងជាប់ពន្ធនាគារ និងបង់ប្រាក់ពិន័យ ។ លើសពីនេះ បើឈ្មួញបន្លំភ្នែកជញ្ជីង ឬប្រើជញ្ជីងកែច្នៃដោយខ្លួនឯង នឹងជាប់ពន្ធនាគារ៧ឆ្នាំ និងបង់ប្រាក់ពិន័យចំនួន២៨ម៉ឺនបាត ។

រីឯកសិករណាពុំទទួលបានយុត្តិធម៌ក្នុងការលក់ដំឡូងមី ឬទិន្នផលកសិកម្មផ្សេងទៀត ឬប្រទះឃើញបទល្មើសនៅកន្លែងណាមួយ គឺអាចផ្តល់ដំណឹងមកមន្ត្រីពាណិជ្ជកម្មផ្ទៃក្នុង តាមរយៈលេខទូរស័ព្ទ 1569 ឬផ្តល់ដំណឹងមកការិយាល័យពាណិជ្ជកម្មខេត្តនៅទូទាំងប្រទេស ។ នេះបើតាមការបញ្ជាក់របស់លោក អនុគូល ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDnhic0zT0OZ0xeuHxvZeLEpK2Eh-HrQn42Fk7Kn04uwsr-y8WVth9HKOgTqJMHrJQT7fgZ6iVa9r3jOViJ3uslR7kpo28f2ruZDeu2H5v71rlQMrEWhf9NWO4TZxUAo_kmpMyrqIJ87bEho_GMod3FWGO6NacD4xmjy8MBjEG_ZgDkP1WHCAo_8g5VW72/s1200/image_2024-11-25_08-13-54.png

មកស្គាល់ពីលក្ខណៈពិសេសរបស់អណ្តើកយក្សអាស៊ីជាសត្វដែលខ្ជិលជាងគេ

0

អណ្តើកយក្សអាស៊ីរស់នៅដោយគ្មានចលនា មានន័យថាវានៅតែមួយកន្លែងក្នុងភក់និងបាតទន្លេ មិនងាយបន្លាស់ទីនោះទេ ប៉ុន្តែនៅតែមានសមត្ថភាពអាចស្វែងរកចំណីដោយខ្លួនឯងបាន តើវារកចំណីដោយរបៀបណា?
Pelochelys cantorii ត្រូវបានគេស្គាល់ថាជាអណ្តើកយក្សរស់នៅក្នុងអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ដែលវាច្រើនមានរូបរាងធំធាត់ និងមានសំបកខ្នងទន់ ជាប្រភេទសត្វដែលខ្ជិលបំផុត ដោយសារតែវាចំណាយពេលរហូតដល់ ៩៥% នៃជីវិតរបស់វាដើម្បីដេកមួយកន្លែង គ្មានចលនាទាល់តែសោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUR50E-eLVev424kMilXpkoD9CVYSOvX7Zs9ypvOU8huP8qG0AGtMYptYIl0BHf8xzRKQaC0NpALzfACvvjW1DTFh7ERG-uitKMl9hPzuKc_MfJukEXIT4BpQjYdIKcRIt1mrpsE9JSiLNo_MqrLVl7c4hUmotbQQ1CpFqW4-3i6XRCznfowjDRKdn3Nkj/s2000/image_2024-11-23_15-47-53.png

សត្វនេះមានទម្លាប់កប់ខ្លួនក្នុងភក់ ឬខ្សាច់ក្នុងទន្លេរាក់ៗ បង្ហាញតែភ្នែករបស់វាឱ្យមនុស្សយើងឃើញប៉ុណ្ណោះ។ ប៉ុន្តែនៅពេលដែលវាប្រទះឃើញសត្វល្អិត ឬសត្វល្មូនដូចជា ត្រី កង្កែប ក្តាម បង្កង បង្គា ឬសត្វស្លាប ដែលជាអាហាររបស់វា អណ្តើកយក្សនេះក៏លាតក យ៉ាងរហ័សដើម្បីវាយលុកចំណីរបស់ពួកវា។ លើសពីនេះពួកវាក៏មានក្រញ៉ាំជើងវែង និងថ្គាមខ្លាំង រឹងមាំល្មមអាចកំទេចឆ្អឹងសត្វនានាបានយ៉ាងល្អឥតខ្ចោះ។ សត្វនេះក៏អាចផ្លាស់ទីក្នុងល្បឿនយ៉ាងលឿនដូចផ្លេកបន្ទោរផងដែរ នៅពេលដែលឃើញអាហាររបស់វា ដែលនេះហើយគឺជាលក្ខណៈពិសេសរបស់សត្វអណ្តើកយក្សអាស៊ី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRvlYu0U_TuttSeX_u3X47LFcrYGRDGK0T4vKI_Cx6GFOH_3LgHGsLcrn7wYHuNrGO_LMwnxOF-2dK82NKOGQwrnGIYSs4C958qrMkA9w-iSAPIIAb9at27u2wcRVU0WEtiTk3kOUXIhkzphQipEKfdzwCg_7cyR4vrUWvVRyc5ILoBsLa7GGdxPnw0yF4/s1200/image_2024-11-23_15-47-54.png

អណ្តើកទឹកសាបដ៏ធំនេះមានសំបករលោង ពណ៌បៃតងប្រផេះ ឬពណ៌ត្នោត ជាមួយប្រវែងរហូតដល់ ១០០ សង់ទីម៉ែត្រ ឬធំជាងនេះ និងមានទម្ងន់លើសពី ១០០ គីឡូក្រាម។ ស្រដៀងទៅនឹងអណ្តើកផ្សេងទៀតដែរ អណ្តើកយក្សអាស៊ីមានសមត្ថភាពច្រោះអុកស៊ីហ្សែនពីទឹកតាមរយៈស្បែករបស់វា ជួយឱ្យពួកវានៅក្រោមទឹកបានយូរ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែពួកវាមិនអាចប្រមូលអុកស៊ីហ្សែនបានច្រើន ដូច្នេះពួកវាត្រូវមកផ្ទៃខាងលើដើម្បីដកដង្ហើមពីរដងក្នុងមួយថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgonytYScfm8ieyBCGbyU7fVLYLyFVuqj64cmdAhgmKoQcDrV1Rw9sAZ2nN8oMfF6tJKc7cPxRCpQkncaQF6Hu78oUnfZSBKteJ40PZzQlVAz9b1FKdzwjbhTvviOIfUcdll10bBARv2uFF9p5mkc5ib7UqFIkMV96RcfARY722VUESPFcTCZrND3T63oAS/s644/image_2024-11-23_15-47-55%20(2).png

គួរបញ្ជាក់ដែរថា នេះគឺជាអណ្តើកជិតផុតពូជពីឆ្នាំ ១៩៨៥ ដល់ឆ្នាំ ១៩៩៥ មានតែអណ្តើកមួយក្បាលប៉ុណ្ណោះដែលត្រូវបានគេរកឃើញ។ ពួកវាមានដើមកំណើតនៅទន្លេក្នុងប្រទេសឥណ្ឌា បង់ក្លាដែស ភូមា ថៃ ម៉ាឡេស៊ី ឡាវ កម្ពុជា ហ្វីលីពីន និងឥណ្ឌូនេស៊ី។ នៅឆ្នាំ ២០២៤ សំបុកអណ្តើក Cantor ដំបូងត្រូវបានរកឃើញដោយអ្នកជីវវិទូនៅលើច្រាំងទន្លេ Chandragiri ក្នុង Kerala ប្រទេសឥណ្ឌា។ ដោយបច្ចុប្បន្នក្រុមស្រាវជ្រាវបានប្រើប្រាស់ចំណេះដឹងសហគមន៍មូលដ្ឋានដើម្បីស្វែងរកទីតាំងរបស់អណ្តើកនេះបន្ថែមទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5d3gciDi9DGPFZO7agd2tV5l2s5woGcT6R4FC-sOUi7wKMLag_5W5fjUpKIXBfBuatyboCw0ziSkzSJHQBgj-QcMa39ifZ-QFWMV704cCZwbuh0-UdADoLpf-Hfk2SH-SnD_N4VW6wVURd5IueUUnw_dRCrCIiBMxpzolWS43hyphenhyphenvOErZJMRuUEU7S53-T/s700/image_2024-11-23_15-47-55.png

អ្នកគាំទ្រខកចិត្តបន្ទាប់ពីបទ Rosé និង Bruno Mars មិនសម្តែងផ្ទាល់នៅលើឆាក MAMA 2024

0

ទស្សនិកជនជនជាតិជប៉ុនបាននិយាយថាពួកគេមានអារម្មណ៍ថាត្រូវបានបញ្ឆោតដោយកម្មវិធីប្រគល់ពានរង្វាន់ ‘MAMA’ បន្ទាប់ពីបានចំណាយប្រាក់រាប់ពាន់ដើម្បីទិញសំបុត្រដោយរំពឹងថានឹងបានឃើញការសម្តែងផ្ទាល់របស់ Rosé និង Bruno Mars ។ អ្នកគាំទ្រជាច្រើនទៀតដែលមិនបានចូលរួមផ្ទាល់ក៏បានសម្តែងការខកចិត្តដូចគ្នាបន្ទាប់ពីបទ «APT» ដ៏ល្បីល្បាញទូទាំងពិភពលោក Rosé និង Bruno Mars មិនសម្តែងផ្ទាល់នៅលើឆាក MAMA 2024។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwP5MNKZzuPFMI4cpNAJnC25omscHRUShk4OwhBwUBvUyn0MQUpNPj-MMqJOlyIF5D7XUYa9TC6gGFs_27-eZFbTCqQYLJteXjs0OqgbuWIZE3s_XpoeZehSBxwIQpGkTmA6In0w38QkS5fRc3dlJYM0w93rbfU96DFdpHl-92h6PbKWEg-Hb9wA4hq-G5/s1440/image_2024-11-23_15-43-36%20(3).png

ថ្ងៃទី២ នៃកម្មវិធី MAMA Awards ឆ្នាំ២០២៤ដែលប្រារព្ធឡើងនៅ Kyocera Dome ក្នុងទីក្រុង Osaka ប្រទេសជប៉ុន បានបង្ហាញនូវក្រុមតារាល្បីៗជាច្រើនដួងក្នុងនោះ Rosé សមាជិក BLACKPINK និង Bruno Mars ក៏មានវត្តមានក្នុងកម្មវិធីនេះដូចគ្នាដែលធ្វើឱ្យទស្សនិកជនបង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ ការរំភើបចិត្តនេះ បានប្រែក្លាយទៅជាការខកចិត្តយ៉ាងខ្លាំងនៅពេលដែលបានរកឃើញថា បទ «APT» របស់ Rosé និង Bruno Mars មិនមានការសម្តែងផ្ទាល់ក្នុងកម្មវិធីនេះដូចតារាចម្រៀងឯទៀតដែលចូលរួមដោយបទនេះត្រូវបានថតទុកជាមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgR0TO73FATRdCHv3Cx2i8GAeC9zn7oAZ-051Irhxr0Fjzxec7TO_DjD3NgEp67u0B3PYj6otlXkaPQWjmwsrxDUbC6x-LsB1Y5h_y2WnXQmrfeloXSitQDAOT-9tBh2loi9QWLPQNLfsvK8VMzuEdQ1BltK5eEDfmwuIN8sCvlG-43UNlD4KG-wGTVMdxy/s590/image_2024-11-23_15-43-36.png

សម្រាប់អ្នកគាំទ្រកូរ៉េ និងអ្នកគាំទ្រផ្សេងទៀតដែលមើលព្រឹត្តិការណ៍នេះតាមអ៊ីនធឺណិត ការខ្វះខាតការសម្តែងផ្ទាល់គឺជាការខកចិត្តមួយ ប៉ុន្តែសម្រាប់អ្នកគាំទ្រជនជាតិជប៉ុនដែលបានចំណាយប្រាក់រាប់ពាន់យ៉េនដើម្បីចូលរួមព្រឹត្តិការណ៍នេះផ្ទាល់ មានអារម្មណ៍ដូចជាក្បត់។ មនុស្សជាច្រើនបានសង្ឃឹមថានឹងបានឃើញការផ្សាយបន្តផ្ទាល់ដំបូងរបស់ បទ«APT» ដោយគ្រាន់តែបានជួបជាមួយនឹងការចាក់វីដេអូនៃការសម្តែងប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibR5oxxfhe_36V7bhhsLpVB1KfsM8HXBUxtV84BKCOfpDy1uSCX3wjnsMTPlh4K6iDDaufiOvggTRpCTRz6atz7EPTfEncEGX23h2JBU4gDjtkxAe3ccZphlVSa7oejrQJfVT8rXJw_Ar1XDpQhVYnytjlqecQwTJ465fj_wblNQBrHQQDvIIafsaxCkJA/s686/image_2024-11-23_15-43-36%20(2).png

អ្នកគាំទ្រជនជាតិជប៉ុនបានចូលបណ្តាញសង្គមយ៉ាងឆាប់រហ័សដើម្បីបង្ហាញការខឹងសម្បាររបស់ពួកគេ និងចែករំលែកវីដេអូផ្ទាល់ជាក់ស្តែង។ នៅក្នុងវីដេអូនោះ អ្នកគាំទ្រមានការខកចិត្តយ៉ាងខ្លាំង ខណៈដែលពួកគេស្ងប់ស្ងាត់ភ្លាមៗ នៅពេលដែលការសម្តែងដែលបានថតទុកមុននៃ «APT» ត្រូវបានបង្ហាញនៅលើអេក្រង់ធំនៅកន្លែង៕

ឧកញ៉ា ព្រាប សុវត្ថិ រងនូវមតិវែ.កញែ.កចំពោះសំលៀកបំពាក់ឡើងឆាកប្រគំតន្រ្តី

0

អ្នកលេងបណ្តាញសង្គមមានការជជែកវែកញែកបន្ទាប់ពីរូបភាពរបស់តារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ ឡើងឆាកប្រគំតន្រ្តីជាមួយនឹងសំលៀកបំពាក់ស្ទាយ៍ហ្វេសសិនលោកខាងលិច។ អ្នកគាំទ្រមួយចំនួនបានបង្ហាញពីការមិនចូលចិត្តរបស់ខ្លួនទៅកាន់តារាចម្រៀងជើងចាស់រូបនេះ។ គួរឱ្យដឹងថាកាលពីមុន តារាចម្រៀងរ៉េប ជី ដេវីត ក៏បានឡើងឆាកជាមួយនឹងស្ទាយ៍សំលៀកបំពាក់ស្រដៀងគ្នានេះរហូតដល់លោកចេញវីដេអូសូមទោស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgt_tiKqCd3q0jdqG5jfzN5hACVHFuXYK4CkUjpaOeukVlF1gyiuGzpO42dlzDK3NbTBY3jl8hrzWvC4-n-lLZ4aYJl335lvbf-i2CVRcLLh5T3xu2Fz2HwImmBO7mNL8BpwvCG8Ugv-P5GeT_Gw_uOiUB_Naji6_JopNrDi_cJdqMswQK_0SVOigICbFPX/s1668/image_2024-11-23_09-17-53.png

កាលពីកន្លងមកថ្មីៗនេះក្នុងកម្មវិធីប្រគំតន្រ្តីមួយវត្តមានរបស់តារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ លោកជំទាវ ហ៊ឹម ស៊ីវន និងអ្នកនាង ម៉េង កែវពេជ្ជតា បកស្រាយចម្រៀងរួមគ្នាបង្កឱ្យហ្វេនៗរំភើបចិត្តយ៉ាងខ្លាំងចំពោះទិដ្ឋភាពនេះកម្រនឹងកើតមានឡើងពីសំណាកតារាចម្រៀងជើងចាស់ល្បីល្បាញ។ ទោះយ៉ាងណា ជាមួយនឹងការចាប់អារម្មណ៍របស់តារាចម្រៀងទាំង៣ដួង អ្នកលេងបណ្តាញសង្គមក៏បានចាប់អារម្មណ៍នឹងស្ទាយ៍សំលៀកបំពាក់របស់ឧកញ៉ា ព្រាប សុវត្ថិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWGbAtSe6xn7hz38hPAIqKHAACkynNKLFcHR6lPQMIzKVf-LL6CIv-oZa3u7o2tmLB1ZQ6gpWmOSqOxtfu6SpZki-meTg65nQs0u6A2eQacUJR14sWFgW1L6wS3Ueh-_AcdVChbPyG9aS4crmZnp5-_zeh2VUVvGBArBRZaTTPFsRMEiC7oUVmnseKDk82/s2048/image_2024-11-23_09-17-54.png

តារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ បានជ្រើសសំលៀកបំពាក់ស្ទាយ៍ហ្វេសសិនជាមួយខោដែលមានជើងធំៗដែលមើលទៅជាការស្លៀកសំពត់ ស្របពេលអ្នកមួយចំនួនក៏ដឹងថានេះជាស្ទាយ៍តាមបែបហ្វេកសិនស្រុកក្រៅ ប៉ុន្តែចំណែកមួយផ្នែកមិនពេញចិត្តនៃការស្លៀកពាក់បែបនេះចំពោះឧកញ៉ា ព្រាប សុវត្ថិ។ អ្នកលេងទិកតុកបានបញ្ចេញមតិថា «ចង់ស្គាល់មុខថា អ្នកណាជាអ្នកឱ្យគាត់ស្លៀកចឹង? , ធ្លាប់តែអាយដល ចុះមិចគាត់ស្លៀកមើលទៅដូចកូនក្មេងចឹង, ស្រុកខ្មែរបើមិនថ្មីទើបចំឡែក, ការស្លៀកពាក់ នេះ ប្រពន្ធគាត់អ្នករៀបចំ ម៉ង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhS09nTmsLsFG6kZ5Xrn2rMJO2TgJfTjBI65evuDYFQt1rDojCFtGooQtbPAd1ZvNlR1hMMjDslf9567rSnuI1wV7sa-81zyuSPmxItbi0ivn0rIU2b1YQyUkAjTBjAKFMvwWaStdiuTL3x9wd2pYgbmw2evrfjZIJBRvgVUrsI3sOZC1LVZbcHfY_Nrigp/s850/image_2024-11-23_15-37-18.png

មិនត្រឹមតែឧកញ៉ា ព្រាប សុវត្ថិ ប៉ុណ្ណោះទេដែលរងនូវសម្តីដែលហាក់មិនអាចទទួលយកបានចំពោះការលេងស្ទាយ៍បែបនេះ ជាក់ស្តែង កាលពីខែកញ្ញា តារាចម្រៀងរ៉េប ជី ដេវីត ត្រូវចេញវីដេអូសូមទោសដើម្បីបញ្ឈប់ការវែកញែកនិងបញ្ចប់រឿង បន្ទាប់ពីការស្លៀកពាក់របស់លោករងការរិះគន់ថា «ខោមិនចំខោ សំពត់មិនចំសំពត់»៕

ហាងប្រកាសលក់ភីសាថ្មី «ភីសាកង្កែប» ចង់បានការគាំទ្រ បែរជាអតិថិជននិយាយបែបនេះ

0

ប្រទេសចិន ៖ នាពេលថ្មីៗនេះ ហាងលក់ភីសាមួយកន្លែងនៅប្រទេសចិន បានបង្ហាញភីសាថ្មីរបស់ហាងដើម្បីឱ្យអតិថិជនជួយគាំទ្រ គឺភីសាដាក់កង្កែបចៀនទាំងមូល និងរោយស្លឹកជីពីលើ ។ បើមើលក្នុងរូបភាព គឺគួរឱ្យចង់បរិភោគខ្លាំងណាស់ ដោយសារកង្កែបត្រូវបានចៀនយ៉ាងស្រួយ ប៉ុន្តែអតិថិជនលើកឡើងថា ពួកគេចំណាយប្រាក់អស់យ៉ាងច្រើន បែរជាទទួលបានភីសាបែបនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgxmtgX0G0-kKwRqXHkYVwPVD8x0KWDA5NrxFlPGqx7qruO1uJQy4MP2S_rpo-78dtF_hY_oOrARgL-nYMcqdPO6vVL9qsCkN2epBS6_cyUtE-EW1htTh4GUsRDJ_wWxfnT3LOh5Wm1yLRwcMnYDXIWk-8dgCY56stmW6p8vFtcPyaJUubBGq71juE78er/s1280/photo_2024-11-23_13-25-24%20(2).jpg

ហាង Pizza Hut នៅប្រទេសចិនបានបង្ហាញភីសាថ្មីរបស់ហាង គឺ «Goblin Pizza» ឬ «ភីសាកង្កែបចៀន» កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលជាការសហការជាមួយក្រុមហ៊ុនផលិតវីដេអូហ្គេម ឈ្មោះ «Dungeon and Fighter (D&F)» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNCzJ_D4CGYyOF9eAt9BN0M5urcEnldoldhtLuccwoE9csU238lkDsdesgLHvHfngIR0XOl4O4n8JQa_aRnHU4wpCWGUhrMupqWwH1e3fp944o78RiXU1cXtuvVU0TET4916-H0FXqmqltaFvHUGG5MdQkTWiKyQAzAax05DnjuARQkr5D1gf2bLafIh_t/s1024/photo_2024-11-23_13-25-24%20(3).jpg

ភីសាកង្កែបចៀន គឺផ្សំឡើងពីម្សៅមានរសជាតិម៉ាឡា (ជារសជាតិអាហាររបស់ខេត្តស៊ីឈួន ដែលនិយមដាក់ម្រេចស៊ីឈួន មានរសជាតិហឹរខ្លាំងធ្វើជាគ្រឿងផ្សំសំខាន់ និងផ្សំជាមួយប្រេងម៉ាឡា) និងយកកង្កែបចៀនទាំងមូលមកដាក់នៅផ្នែកខាងលើ ។ បន្ទាប់មក ដាក់ស្លឹកជីនៅជុំវិញកង្កែប ហើយរូបភាពភីសានេះ គួរឱ្យចង់បរិភោគយ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqBUpn3WIomBWASBSFRVPXutfGhlSDFeVSmifHY7TZpl06JrCndH2tVTsKy0cRetDbYKP6dCoXr8eG05Y37sD9kGsqYINsV8Yy6gq9OUY-UU3SYjxMpvqs_1nmBd71SuGCCUvhfOX3tvjEDnWld9ogPvLATHIRMAGrOah4H0B4MlWTFFtFZdl230WNOqZi/s1280/photo_2024-11-23_13-25-24.jpg

ប៉ុន្តែក្រោយពីហាងប្រកាសលក់ភីសាកង្កែបរួចមក មានអតិថិជនម្នាក់បានសរសេរក្នុងបណ្តាញសង្គម Weibo ថា ខ្លួនបានចំណាយប្រាក់អស់១៧១យាន់ (ឬស្មើជាង២៤ដុល្លារអាមេរិក) ដើម្បីទិញភីសានេះ ប៉ុន្តែទទួលបានភីសាពុំដូចការកុម្ម៉ង់ ។ ក្រៅពីនេះ ហាងបានដាក់ជីក្នុងថង់ដោយឡែកមួយទៀត ហើយពេលបរិភោគភីសាជិតអស់ ទើបឃើញថង់ជី ។

បើតាមរូបភាពភីសាដែលក្រុមហ៊ុនផ្សព្វផ្សាយទៅកាន់អតិថិជន គឺមានកង្កែបចៀនទាំងមូលនៅផ្នែកខាងលើ, មានគ្រាប់ភ្នែកកង្កែបធ្វើពីស៊ុតពុះជាពីរ និងចាក់ទឹកប៉េងប៉ោះពីលើ ដើម្បីឱ្យមើលទៅដូចសរសៃឈាម ។ ប៉ុន្តែពេលអតិថិជនខាងលើកុម្ម៉ង់ទិញភីសាពីហាង បែរជាទទួលបានភីសាមិនដូចក្នុងរូបភាពដែលផ្សព្វផ្សាយ គឺសាច់កង្កែបស្វិត មើលទៅគួរឱ្យខ្លាច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEia4WFS3_nrosfbqYYhVLGaG8HfrF6vyZlo_426WMfOBzHU10ALY2kfpQZm8hFrqyfzsIUq26DipdlGMWsXxcP6x2SI5g5dth646DM_litiSfMd4-tSHKzDyNApl8zhMCzFx9tszoHPX6USA2R8XioJZCYF-RBrJL_9Qf-FnpnHPo09Lhs5T2CLUogJhwkE/s728/photo_2024-11-23_13-25-25.jpg

ចំណែកមនុស្សផ្សេងទៀតបានភ្ញាក់ផ្អើល និងអស់សំណើចយ៉ាងខ្លាំងជាមួយភីសាថ្មីនេះ ហើយពួកគេពុំចង់បរិភោគវាទេ ។ រីឯអ្នកខ្លះទៀតសួរថា តើវាដូចគ្នានឹងភីសារបស់តៃវ៉ាន់ដែរឬទេ ខណៈកាលពីខែមីនា ឆ្នាំ២០២៤ កន្លងមក តៃវ៉ាន់បានលក់ភីសាប្លែកជាងគេនៅលើពិភពលោក គឺភីសាអណ្តើក ៕

អតីតតារ៉េប Diddy រងការចោ.ទប្រកាន់ពីការរំលោ.ភផ្លូវភេ.ទបន្ថែមទៀតពីបុរសមិនបញ្ចេញឈ្មោះ

0

Diddy តារារ៉េបដ៏ល្បីតែប្រព្រឹត្តរឿងស្មោគរោគដ៏នឹកស្មានមិនដល់ដែលបច្ចុប្បន្នកំពុងដេកនៅក្នុងគុកនៅទីក្រុងញូវយ៉ក រង់ចាំការកាត់ទោសពីបទជួញដូរផ្លូវភេទ និងការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ ត្រូវបានគេចោទប្រកាន់ថាបានប្រើប្រាស់គ្រឿងញៀន និងវាយប្រហារបុរសដែលមានអាយុ ៣៩ ឆ្នាំនៅពេលមានការរំលោភបំពានជាក់ស្តែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjPtBegF4qmE77yLeXdunktvX6i3RfgW-zjs99wFAt27O6pgpBBPmBwsoDkoA_0abBPRRZlEHO-W8Uy9_kq0uaFgi_eDvYqcnHSK9paJ0hSrFP6njv9tkD8hcJoHU4LFQHYIRScJcIwr5E6fL81omhnEWf0j5pK8_uQ7itbE2XAxWWqWZ0ZJ6vZNgxZgfO/s1020/image_2024-03-30_14-09-05.png

យោងតាមពាក្យបណ្តឹងដែលដាក់នៅតុលាការសហព័ន្ធញូវយ៉ក និងទទួលបានដោយ សារព័ត៌មាន People ដើមបណ្តឹងដែលមិនស្គាល់អត្តសញ្ញាណបានអះអាងថាលោកត្រូវបានប្រើប្រាស់គ្រឿងញៀនដោយ Diddy ក្នុងអំឡុងពេលជប់លៀងនៅផ្ទះមួយក្នុងទីក្រុងញូវយ៉កក្នុងឆ្នាំ ២០២២។ដើមបណ្តឹងបានចោទប្រកាន់ថា លោកបានចូលរួមក្នុងការជួបជុំជាមួយមិត្តភក្តិ ហើយបានផឹកស្រាដែលធ្វើឱ្យបាត់បង់ការគ្រប់គ្រងលើរាងកាយរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMjSYlbihD0NBuS7nuy4zw_qYF24QcYtiki135aUb1k59d8f0wvkQGhE2v-NVHS7TrrSasqRsZCW9TJ4OwY2E9z2XrlHqI3GFtIs_qAFujRs4Ka45zN6z43_7UKgLBHiQj3q1X2SVyxlVGCtQD4bvTbYenYYb1eozqRNRuL0N60mStF1Uat4ZvbbexL7R8/s1440/image_2024-03-30_14-09-08%20(2).png

បន្ទាប់ពីដឹងខ្លួនឡើងវិញ បុរសនោះនិយាយថា គាត់បានរកឃើញខ្លួនឯងនៅក្នុង «បន្ទប់គេងងងឹត» ជាមួយនឹង «ជញ្ជាំងខ្មៅ» និងនៅលើគ្រែដែលមានក្រដាស់ខ្មៅ។ បុរសនេះបានបន្ថែមថា បន្ទាប់មកលោកបានដឹងថា Diddy គឺ «នៅលើខ្លួន» ដែលកំពុងធ្វើសកម្មភាពផ្លូវភេទ។បុរសរូបនេះនិយាយថា លោកបានវាយ Diddy ហើយរត់ទៅបន្ទប់ទឹក មុនពេលចេញពីពិធីជប់លៀង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjboGyNC3pMIehYJKdWq7u3jFel7yn2-6DZjExpKXfLqmqLE9aneaYeIlug2rUdz61GUd0n38EN1qCQAF5IYEhyphenhyphenyuId304wpMmBlJSpI3wY4OvTKuuCCGVapmYLW6xmgCnFfQ2p4CANgX0IE4RBdYm9eFxbwbMh79XtxQ65Px69yPRsJsH7UFD2NIOpZzWT/s1799/image_2024-03-30_14-09-09.png

ពាក្យបណ្តឹងចុងក្រោយបង្អស់ គឺជាបណ្តឹងមួយក្នុងចំណោមបណ្តឹងចំនួន ៥ ដែលបានប្តឹងកាលពីទី១៩ ខែវិច្ឆិកា ដែលទើបតែបានបំភ្លឺ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjc9oQQcWtzdD2AFy_IHkgjBHE84WMasBq_5e8eXp0QQObTRXMcPlzHBE2WLr0CGfUicZjbPmgiXoXVbYJ3F93n4W30lD679Vp9zQxnqNHxG123r43FdsU-hJbcaR6Epg7bVi8r_rIlMgduBDPhMxQolZBryFP-axi-kcf9E7WAIWiFmx8W03GvBM4QUQAT/s1800/image_2024-03-30_14-09-10.png

ពួកគេទាំងអស់មកពីអតិថិជនតំណាងដោយមេធាវី Tony ដែលបានប្រកាសថាលោកតំណាងឱ្យអតិថិជនជាង ១០០ ដែលនិយាយថាពួកគេជាជនរងគ្រោះនៃការប្រព្រឹត្តខុសដោយ Diddy ។ ឯកសារថ្មីផ្សេងទៀតរួមមានមួយពីបុរសម្នាក់ទៀតដែលនិយាយថា Diddy បានរំលោភលោកនៅ Miami ក្នុងឆ្នាំ ២០២២ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpSYJsRJB_RgWF1nLZZ_kNuKH7zM0F4ur9MC6IDF5T_gQGPvtSNgQwmHsUHvO3Ia5tjMHz2SkSpHvHoIjewEawoVcslvx6Wcms1IjO4Ea5BOUsnv0E0Wd_1gxc2WSHPHnhGcHAOcNrTCbu8s6V5c9k8JtgSsXZeNINOYb6mDCiCi0nH2ZLQ3trxoqiq27v/s680/image_2024-10-11_16-47-45.png

Diddy ដែលវ័យ៥៤ឆ្នាំបានបដិសេធថាមិនបានប្រព្រឹត្តិអំពើរំលោភបំពានផ្លូវភេទណាមួយឡើយ។ អតីតតារ៉េបរូបនេះបានជាប់ឃុំឃាំង បន្ទាប់ពីប្រឈមនឹងការចោទប្រកាន់កាលពីខែកញ្ញា លើការចោទប្រកាន់ពីបទជួញដូរផ្លូវភេទ ងការដឹកជញ្ជូនដើម្បីចូលរួមក្នុងអំពើពេស្យាចារ ជាមួយនឹងការកាត់ក្តីព្រហ្មទណ្ឌរបស់លោកនឹងធ្វើឡើងនៅខែឧសភា ឆ្នាំ ២០២៥៕

Angelina Jolie ថាការក្លាយជាម្ដាយគឺជារឿងសំខាន់បំផុត

0

នៅក្នុងបទសម្ភាសន៍នៅថ្ងៃទី២១ ខែវិច្ឆិកា Angelina Jolie បាននិយាយអំពីគម្រោង Maria ដែលជាខ្សែភាពយន្តអំពីរឿងព្រេងនិទានអូប៉េរ៉ា Maria Callas សម្តែងដោយរូបនាងផ្ទាល់។ តារាហូលីវូដរូបនេះបាននិយាយថាប្រសិនបើការច្រៀងគឺជាអាទិភាពកំពូលសម្រាប់តារាចម្រៀងដ៏ល្បីល្បាញ Maria នោះសម្រាប់នាងការក្លាយជាម្តាយគឺជារឿងសំខាន់បំផុត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgi69NSPObNYvolEQoq-i6Rfb-pNAiD1Ao6l0mEJ_nyCa_AHhptFie1hg_AZJO4fCjCESmKK3imC8IzMUFv7Tlvs0m-B5yKaYgH0-swSQUlffWl4SvaSsk4Eqoo4SU8jxNefq9TROxU5lmFOMNSurbMwTqWsQ1iK5S3iP7IrOoDtEE60GpDkkmF_te86M0m/s1500/image_2024-11-22_16-38-40%20(4).png
Angelina Jolie បាននិយាយថា «នោះជាសុភមង្គលរបស់ខ្ញុំ។ អ្នកអាចយកអ្វីៗផ្សេងទៀតចេញពីខ្ញុំ គ្មានអ្វីសំខាន់ទេ»។ តារាសម្តែអបានអធិប្បាយថា កូនៗរបស់នាងទាំងអស់ រស់នៅក្នុងជីវិតឯកជន ជាពិសេស Shiloh ។ នាងបានបន្ថែមថា៖ «កុមារមិនកើតមកដោយភាពឯកជនទេ ដូច្នេះខ្ញុំសង្ឃឹមថាពួកគេមានវានៅពេលពួកគេធំឡើង»។ បច្ចុប្បន្ននេះ គ្មានកូនណាម្នាក់របស់តារាសម្តែងល្បីឈ្មោះរូបនេះមានបំណងចង់បន្តអាជីពសម្ដែងនោះទេ ប៉ុន្តែពួកគេបានចូលរួមជាមួយក្រុមការងារភាពយន្តហើយនាងពិតជាមានអារម្មណ៍ល្អណាស់ក្នុងការធ្វើការជាមួយកូនៗរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIbVQmy-2Du6pjPWWn2953O0i6jr15ddBsQLNYTIrTzJxd3bzafgBPAz14OKCakM6N8sAl2sO0C_TKKKsiLdp7CqGZc8_7OYlyiZQ6bFmWmOv4VU6jX8TkiabSTYW38gzsHaF-UAqgvmJqRdBGfNlSvKcdPpemS05xrtUm5WckXaQ92kPhuuojGlo2V2Z-/s1500/image_2024-11-22_16-38-43.png

ទាក់ទងនឹងតួនាទីនេះ តារាសម្ដែងវ័យ៤៩ឆ្នាំរូបនេះបាននិយាយថា នាងត្រូវរៀនច្រៀងអូប៉េរ៉ា ដើម្បីអាចបង្ហាញពីសោកនាដកម្មរបស់តួអង្គ។ ក្នុងអំឡុងពេលនោះ កូនៗត្រូវស្តាប់នាងហាត់ច្រៀង។ នាងបាននិយាយបែបកំប្លែងថា «ក្មេងៗទាំងអស់ត្រូវស៊ូទ្រាំនឹងការច្រៀងរបស់ខ្ញុំក្នុងថ្ងៃដំបូងនៃការហាត់ច្រៀងនៅផ្ទះរហូតដល់ពួកគេប្រសើរឡើង។ ខ្ញុំគិតថាសម្រាប់ពួកគេ វាជាសុបិនអាក្រក់ហើយ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjK_iCIeyZPzYhVoMVIKjQZq0Z8sp4eitrYw7FEe77E_ORrylgjUfZsmLt6bgFTPa3KmstW0E6BudZ8La2LMP-Rr9RTErNhPxu0VYpz8Nyfa9Cje-ZUvQ08RGgQ1I5gbiJ9nWIjWPfiPtmhkVEIXGciLdESG2jVaFuLvm6Etc7pTr4dcY68rmm0njZUeQly/s680/image_2024-11-22_16-38-39.png

Maria គឺជាស្នាដៃមួយដែលសម្គាល់ការវិលត្រឡប់របស់ Angelina Jolie មកកាន់អេក្រង់ធំវិញបន្ទាប់ពីផ្អាកអស់រយៈពេលបីឆ្នាំដោយសារតែនាង «ត្រូវការនៅផ្ទះជាមួយកូនបន្ថែមទៀត»។ ខ្សែភាពយន្តនេះនឹងត្រូវបានចេញផ្សាយនៅក្នុងរោងកុនដែលបានជ្រើសរើសនៅសហរដ្ឋអាម៉េរិកនៅថ្ងៃទី ២៧ ខែវិច្ឆិកា ហើយនឹងមាននៅលើ Netflix នៅថ្ងៃទី ១១ ខែធ្នូ៕

ខកខានមិនបានប្រកួតនៅលើឆាកអន្តរជាតិ ឈុំ ចាន់ដារ៉ា វិលមកប្រកួត Miss Supranational Cambodia 2025

0

អ្នកគាំទ្រវិស័យបវរកញ្ញាជ្រាបមកហើយថា ឈុំ ចាន់ដារ៉ា Miss Supranational Cambodia 2024 មិនបានតំណាងប្រទេសកម្ពុជាចូលរួមប្រកួតនៅលើឆាកអន្តរជាតិដោយសារបញ្ហាវីសារ ខណៈក៏មានរឿងរសើបជាមួយអ្នកគ្រប់គ្រងលោក អ៊ិន សុភិន មួយប្រាវ។ ទោះយ៉ាងណា អ្នកគាំទ្រភ្ញាក់ផ្អើលមិនតិចនោះទេដោយពេលនេះនាងសម្រេចចិត្តចូលប្រកួតសាជាថ្មី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFXblWinVn66CdcxgRTk3ZgtV4X50_Nc4WRlStsOGBLpYEJNMzmZzShw1Y06wDkBq_5-EaS7iAWuIAhnUtwvg7LTr059a5JFnoJGJ7MVReft51H2n6nMfdGWA154Mma_xKBPYNksKD673WlW5OK3wKszrvAOpQ6SxspFmOUiU-zQd6N9yw87mP4qDgirq2/s2048/image_2024-11-22_15-36-16.png
នៅថ្ងៃទី២២ វិច្ឆិកា ស្ថាប័ន Supranational Cambodia បានប្រកាសពីបេក្ខភាព ឈុំ ចាន់ដារ៉ា ក្នុងជាប់វគ្គជម្រុះតាមរយៈរូបថត Online លើកដំបូងដោយនាងមានអាយុ២៥ឆ្នាំកម្ពស់១.៧០ម៉ែត្រ ទម្ងន់៥០គីឡូក្រាមកម្រិតភាសាមានចំនួនពីរគឺខ្មែរនិងអង់គ្លេសដែលមានទេពកោសល្យសម្តែង ដើរម៉ូត រាំ និងច្រៀង។ ការប្រកាសនេះបានធ្វើឱ្យអ្នកគាំទ្រវិស័យបវរកញ្ញាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលឃើញនាងសម្រេចចិត្តមកប្រកួតម្តងទៀតដើម្បីមានឱកាសបង្ហាញសមត្ថភាពតំណាងកម្ពុជានៅលើឆាកអន្តរជាតិបន្ទាប់ពីខកខានក្នុងការប្រកួតកាលពីកន្លងមកនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmnCDR6X9zWvbT8EVVctDMqM2-ZmOo17udOY7m_FNUU6eMgHCIEdQQ4_gBKFuKXW1k0tL-YnF504rcXDIUCZ4K7n5MJ9g4OZ4TA1AJRoGE3osLiqjLEWZLKGeCz3nVCgq7KtloVV_8uYk4rdWO95fXRENqVSYgipfQX6JZKkDFkohk5ZFbp0frRHx4H4TP/s1226/image_2024-11-22_15-36-18%20(2).png

ជាការពិត តារាសម្តែង ឈុំ ចាន់ដារ៉ា ត្រូវបានចាត់តាំងក្លាយជា Miss Supranational Cambodia 2024 ក្រោមអ្នកគ្រប់គ្រងលោក អ៊ិន សុភិន ប៉ុន្តែជាអកុសលរូបនាងខកខានចេញទៅប្រកួតនៅប៉ូឡូញដោយសារតែបញ្ហាយឺតយ៉ាវ Visa មិនអាចចេញទៅប្រកួតទាន់ពេលវេលា។ ក្រោយពីខកខានក្រោយមកក៏មានភាពចម្រូងចម្រាសហើយភាគី ឈុំ ចាន់ដារ៉ា និងលោកអ៊ិន សុភិន បានធ្វើកិច្ចសន្យាបញ្ចប់ការងារស្តីពីកញ្ញាឯកអន្តរជាតិកម្ពុជាឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqNHZlKCnQBQd8lv1Ds8C01U0hG8JmUgNnNMf14P0tZ50oCGM8F8pGb2lhkXuzF45TMVWQSyHZSRuGLcrY3IGgEtV5yTHfrGCbOjVOcW9NqOKYFTXc-BRwvofYota0nk5onFZzAdEb-D9t9aQkJnLF7D2YH_yKlY04Uz-z7Vd_MkrKuLWWa3ZjU_GYec_f/s2048/image_2024-11-22_15-36-18.png

ឈុំ ចាន់ដារ៉ា នឹងត្រូវធ្វើការធ្ងន់ក្នុងការដណ្តើមមកុដក្នុងកម្មវិធីសម្រស់នេះព្រោះការប្រកួតគឺមានបេក្ខភាពខ្លាំងៗជាច្រើនទាំងមានបេក្ខភាពកូនកាត់ រួមទាំងម្ចាស់ជ័យលាភីផ្សេងដូចជា ហុក សារិតុលា ក៏ចូលរួមប្រកួតកម្មវិធីនេះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheh7ddTUz7-nDlBzyEENyZZ28Wdq5bfMvhe1-QwuPTdM_8vrTSM1-l3iBGVT6B-DBeemt_65VapYZ7hF8W4I6tKFZQgkTIT9TidL4v2rmkUQi9YFoyp0zm9NfVcDGflC9H7L-0n9sRmslwJn5ACbbOTHcK4lEIBCWB-JtJgaO_y2c5X_y2BH7ti4kOIOfG/s2048/image_2024-11-22_15-36-20.png

គួរបញ្ជាក់ថា កម្មវិធី Miss Supranational ដែលបេក្ខភាពតំណាងកម្ពុជាចេញទៅប្រកួតឆ្នាំដំបូងគឺជា អ៊ិន លក្ខិណា ក្នុងឆ្នាំ២០២២ លីវ ជីលី ២០២៣ ខណៈឆ្នាំ២០២៤ខកខានក្នុងការប្រកួត៕

បទ «ស្អាតជានិច្ច» ដែលមានអាយុកាលជាង៤០ឆ្នាំគឺមានប្រវត្តិនិពន្ធបែបនេះ

0

«ស្អាតជានិច្ច» គឺជាបទចម្រៀងសម្រាប់កុមារក្នុងគោលបំណងឱ្យកុមារចេះអនាម័យលើខ្លួនប្រាណក្នុងការរស់នៅប្រចាំថ្ងៃមិនថាក្មេងចាស់ប្រុសស្រីគឺធ្លាប់ឮនិងច្រៀងតាមយ៉ាងទូលំទូលាយ។ គិតមកទល់ពេលនេះបទនេះមានអាយុកាលជាង៤ទសវត្សរ៍ក្រោមស្នាដៃនិពន្ធរបស់ឯកឧត្តម ងិន សុខគ្រវ៉ារ ចំណែកឯប្រវត្តិនៃការតែងនិពន្ធគឺបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzy6iBRzTLiiF-pS7Wfc0Cj3qBU50gELHaoI8QynmDUl_Gk9krf56nKHweQlctSGrqdUcOq5qc6slQctYUuXqRb_EZYGuGKw_Bm2YSnuCUzDwbXAO49ZiAVM2fIfM2FqsWaVKFjYDR8BdNFGY6ZQq9kBJurxuHovhwLP_ot_1IjPSm7e5F5nQ-_6YpSxB8/s960/image_2024-11-22_14-13-11.png

ឯកឧត្តម ងិន សុខគ្រវ៉ារ បានចូលរួមផ្តល់បទសម្ភាសន៍ក្នុងកម្មវិធី V Take ដោយបានមានប្រសាសន៍ថា បទ ស្អាតជានិច្ច គឺបាននិពន្ធនៅចុងឆ្នាំ១៩៧៩ ប៉ុន្តែបានថតផ្សាយនៅក្នុងឆ្នាំ១៩៨២ ពោលគឺមានអាយុកាល៤៥ឆ្នាំមកហើយ។ ជាម្ចាស់ស្នាដៃនៃការតែងនិពន្ធបទនេះឯកឧត្តម ងិន សុខគ្រវ៉ារ បច្ចុប្បន្នគឺមានអាយុ៧២ឆ្នាំបានចាំយ៉ាងច្បាស់ថា នាខែ១០ឆ្នាំ១៩៧៩ ឯកឧត្តម គឺបានចូលបំរើការងារនៅមជ្ឈមណ្ឌលកុមារកំព្រាកុលាបទី១ដោយមានតួនាទីបង្រៀនចម្រៀងផ្សេងៗមុនចាប់ផ្តើមបង្រៀនភ្លេងនៅឆ្នាំ១៩៨០។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdCn7VESs1CL4Pad8VO3jWdTtfKgZq1yhXXKCs1AWGiTOD3fq_ja640LhHadmMrimwHYhi_3fydTVjKGq31NFzDW1UTfIC2HnTe5COOOrkMoVpaAvwADQt8vcLdC0gRcw8ifYL6Ix-g8cdMO1LuNLPdxpCIuOLyTEB17Eghv4thSTB4YK5PUXfZFM-n0Vm/s960/image_2024-11-22_14-13-12%20(2).png

រម្លឹកទៅកាន់វេលានោះលោកគ្រូបានមានប្រសាសន៍ថា នៅពេលនេះលោកគ្រូកំពុងអង្គុយនៅក្រោមដើមអម្ពិលនៅក្នុងសាសាដើម្បីរង់ចាំថ្នាក់ណាដែលលោកគ្រូអ្នកគ្រូអវត្តមានលោកគ្រូនឹងចូលទៅបង្រៀនជំនួសបទចម្រៀងផ្សេងៗដើម្បីកុំឱ្យក្មេងៗអផ្សុក។ នៅពេលដែលថ្នាក់សិក្សាមានគ្រូពេញលោកគ្រូអង្គុយនៅក្រោមដើមអម្ពិលសរសេរប៉ារ៉ូល ទំនុកច្រៀង និងបទភ្លេងជាដើម ដើម្បីជាគំនិតមួយឱ្យកុមារបានល្អដែលទើបចេញពីរបបប្រល័យពូជសាសន៍អប់រំកូនខ្មែរឱ្យបានល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJP8xMgZBYFnq0MmzPLd2JI0HmDSYtatPrLUyXrWyxeQMoU1wlseiZeWDSOYwjcgwUXZ0H7WDpvRU_g2pAVEbsHmeZk83AU3O_9CHyzQplxR5NTz9SI4Y67T0rnWQPg1dI3kmHx9SujQvL2inmlL3oTnxgTM8AcR520oBoYw1X_yOSS-yqcgADwVgIrOts/s2048/image_2024-11-22_14-13-12%20(3).png

ម្ចាស់ស្នាដៃ ស្អាតជានិច្ច បានបន្តរៀបរាប់ទៀតថា លោកមានគំនិតដូចលោកគ្រូដើមរបស់ខ្លួនសរសេរបទណាដែលមានតម្លៃអប់រំហើយគោលបំណងនៃការសរសេរបទនេះគឺចង់ធ្វើអ្វីមួយដែលយើងនិពន្ធមានពាក្យពេជចន៍ឱ្យបានស៊ីជ្រៅក្នុងការអប់រំហើយមានគំនិតមួយទៀតគឺចង់ធ្វើបទរបៀបសាមញ្ញដើម្បីឱ្យកុមារងាយចាំហើយខ្លីមានតែពីរវគ្គទេឱ្យកុមារច្រៀងខ្លីៗដោយមិនភ័យព្រួយភ្លេច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdv25QMloKisy6ASoBMJO7KmrmI_bnKbLyiMaW8B6cIjk0lABsCMYZtJ_zi3n5m5n3uGg-2S5d6ukwz3l5IYnIeB4xMjdVLS3B1S9tFNm82uXoonGbP8KNvnOLefkUpOCFFQkUJ_zf70LRtTgVifgvqzjQ44gMAl9vI3Lz0a3ebvjQ0ODfmyRJsBfU99gH/s960/image_2024-11-22_14-13-12.png

ឯកឧត្តម ងិន សុខគ្រវ៉ារ បានថ្លែងថាលោកមិននឹកស្មានថាបទ ស្អាតជានិច្ច មានលក្ខណៈល្បីល្បាញហើយមានអាយុកាលមកដល់ពេលនេះដែរហើយលោកតែងតែមានអារម្មណ៍រំភើបនៅពេលទៅដល់ទីណា សាលាមតេ្តយ្យណា ឃើញកូនក្មេងច្រៀងបទនេះរហូតដល់ស្រក់ទឹកភ្នែក ព្រោះស្នាដៃមួយដែលមិនស្មានថាសុះសាយដល់កម្រិតនេះ៕

អាថ៌កំបាំងក្នុងការរក្សារាងឱ្យស្លីមដោយមិនតមអាហាររបស់ស្ត្រីជនជាតិបារាំង

0

បារាំងគឺជាប្រទេសនៃម៉ូដ និងឆើតឆាយ ស្ត្រីជនជាតិបារាំភាគច្រើនតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទម្ងន់របស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ ជាធម្មតាពួកគេមិនបង្ខំឱ្យមានរបបសម្រកទម្ងន់ដែលតឹងរ៉ឹងពេកនោះទេ ពោលគឺពួកគេមានវិធីសាស្ត្រក្នុងការសម្រកទម្ងន់ដោយមិនបាច់តមអាហារ ជាមួយគន្លឹះទាំងនេះ៖

១.ទំពារអាហារឱ្យបានហ្មត់ចត់ និងយឺតៗ៖ ការទំពារឱ្យបានហ្មត់ចត់ នឹងជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយ៉ាងឆាប់រហ័ស ហើយឆ្អែតបានយូរដោយមិនប្រើប្រាស់ថាមពលច្រើនពេក ដូច្នេះការញ៉ាំយឺតៗ ក៏ជួយឱ្យអ្នករីករាយនឹងអាហារដែលអ្នកចូលចិត្តផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUXMECcINiVXl4PqMOsZ-MEkUmBcWwx5k4CfBab2S_BeCazkMxV59nYzQAqV5Ch1Er1wgkAeWVTuNkkkaF4MXoVaJlSNeouc8zmivE46BfJw345n9NQN4zbK2CKVwcJ6FO9UeHV5ytSgpeioPLkVzkCi75aNyi-pdCFm43C5A6gBimjuSOdmcl8kJKuKRP/s600/image_2024-11-23_13-20-59.png

២.ញ៉ាំអាហារតាមរដូវកាល៖ បន្លែ ផ្លែឈើ និងអាហារផ្សេងៗទៀតសុទ្ធមានតាមរដូវកាល មានន័យថា រដូវផ្លែទុរេន ញ៉ាំទុរេន រដូវក្រូច ញ៉ាំក្រូច ដូច្នេះការទទួលទានអាហារតាមរដូវកាលគឺមានសុវត្ថិភាពជួយឱ្យរាងកាយរបស់អ្នកមានភាពស៊ាំកាន់តែប្រសើរឡើង ជៀសវាងការធាត់ដែលបណ្តាលមកពីសារធាតុគីមី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja0SHo4gfeUO4juA9BRiiuc9AsXEcwb_ny7Q4ezvMMO4K0o6PzikzNe2LwLXcvgnHnzyR4_P7BmvK2n42_lNcNhA0u_la1v9Kk-g67NYUQeVFcSn0bcSfO-wNfP8rseJHb-Egw9rlcOYkYqJ8t_1P5_ZBk-R9rq7fOZQau26lLMdixK1DyrPfIF8xNNFeV/s2000/image_2024-11-23_13-21-00%20(2).png

៣.ញ៉ាំអាហារច្រើនពណ៌៖ បន្លែ ផ្លែឈើ ទាំងអស់សុទ្ធតែមានពណ៌ខុសៗគ្នា ដូច្នេះការទទួលអាហារច្រើនពណ៌ នឹងជួយឱ្យអ្នកមានតុល្យភាពអាហារូបត្ថម្ភកាន់តែច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFEf-O18cBL3V0pSXpcPQ-24WJtYXBR0WvUZXlQHl3JL_CS0F0IlZHlUitxGr7hVKzVDnV5-vhoVlin19jxVodtMPoPIzPVsk-UmccvFlzJGhmD9E_3mw-sH2HpS_NgXUcy4gBYOpuFD0TCUsQ7vBpkIfbhW36qiiCq2Q0V1qBZmOe7yC6UGtvC37iCBPp/s1200/image_2024-11-23_13-21-00.png

៤.កុំផឹកទឹកពេលកំពុងញ៉ាំ៖ ការផឹកទឹកពេលកំពុងញ៉ាំ នឹងធ្វើឱ្យអាហារមានជាតិហ្គាឡាទីនលឿន ដែលវាជំរុញឱ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ និងធ្វើឱ្យឆាប់ធាត់។ ដូច្នេះស្ត្រីជនជាតិបារាំងនឹងទំពារអាហារទាំងអស់រួចរាល់ ទើបពួកគេផឹកទឹកដើម្បីសម្រួលដល់ការរំលាយអាហារ៕