អ្នកលេងបណ្តាញសង្គមមានការជជែកវែកញែកបន្ទាប់ពីរូបភាពរបស់តារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ ឡើងឆាកប្រគំតន្រ្តីជាមួយនឹងសំលៀកបំពាក់ស្ទាយ៍ហ្វេសសិនលោកខាងលិច។ អ្នកគាំទ្រមួយចំនួនបានបង្ហាញពីការមិនចូលចិត្តរបស់ខ្លួនទៅកាន់តារាចម្រៀងជើងចាស់រូបនេះ។ គួរឱ្យដឹងថាកាលពីមុន តារាចម្រៀងរ៉េប ជី ដេវីត ក៏បានឡើងឆាកជាមួយនឹងស្ទាយ៍សំលៀកបំពាក់ស្រដៀងគ្នានេះរហូតដល់លោកចេញវីដេអូសូមទោស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgt_tiKqCd3q0jdqG5jfzN5hACVHFuXYK4CkUjpaOeukVlF1gyiuGzpO42dlzDK3NbTBY3jl8hrzWvC4-n-lLZ4aYJl335lvbf-i2CVRcLLh5T3xu2Fz2HwImmBO7mNL8BpwvCG8Ugv-P5GeT_Gw_uOiUB_Naji6_JopNrDi_cJdqMswQK_0SVOigICbFPX/s1668/image_2024-11-23_09-17-53.png

កាលពីកន្លងមកថ្មីៗនេះក្នុងកម្មវិធីប្រគំតន្រ្តីមួយវត្តមានរបស់តារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ លោកជំទាវ ហ៊ឹម ស៊ីវន និងអ្នកនាង ម៉េង កែវពេជ្ជតា បកស្រាយចម្រៀងរួមគ្នាបង្កឱ្យហ្វេនៗរំភើបចិត្តយ៉ាងខ្លាំងចំពោះទិដ្ឋភាពនេះកម្រនឹងកើតមានឡើងពីសំណាកតារាចម្រៀងជើងចាស់ល្បីល្បាញ។ ទោះយ៉ាងណា ជាមួយនឹងការចាប់អារម្មណ៍របស់តារាចម្រៀងទាំង៣ដួង អ្នកលេងបណ្តាញសង្គមក៏បានចាប់អារម្មណ៍នឹងស្ទាយ៍សំលៀកបំពាក់របស់ឧកញ៉ា ព្រាប សុវត្ថិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWGbAtSe6xn7hz38hPAIqKHAACkynNKLFcHR6lPQMIzKVf-LL6CIv-oZa3u7o2tmLB1ZQ6gpWmOSqOxtfu6SpZki-meTg65nQs0u6A2eQacUJR14sWFgW1L6wS3Ueh-_AcdVChbPyG9aS4crmZnp5-_zeh2VUVvGBArBRZaTTPFsRMEiC7oUVmnseKDk82/s2048/image_2024-11-23_09-17-54.png

តារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ បានជ្រើសសំលៀកបំពាក់ស្ទាយ៍ហ្វេសសិនជាមួយខោដែលមានជើងធំៗដែលមើលទៅជាការស្លៀកសំពត់ ស្របពេលអ្នកមួយចំនួនក៏ដឹងថានេះជាស្ទាយ៍តាមបែបហ្វេកសិនស្រុកក្រៅ ប៉ុន្តែចំណែកមួយផ្នែកមិនពេញចិត្តនៃការស្លៀកពាក់បែបនេះចំពោះឧកញ៉ា ព្រាប សុវត្ថិ។ អ្នកលេងទិកតុកបានបញ្ចេញមតិថា «ចង់ស្គាល់មុខថា អ្នកណាជាអ្នកឱ្យគាត់ស្លៀកចឹង? , ធ្លាប់តែអាយដល ចុះមិចគាត់ស្លៀកមើលទៅដូចកូនក្មេងចឹង, ស្រុកខ្មែរបើមិនថ្មីទើបចំឡែក, ការស្លៀកពាក់ នេះ ប្រពន្ធគាត់អ្នករៀបចំ ម៉ង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhS09nTmsLsFG6kZ5Xrn2rMJO2TgJfTjBI65evuDYFQt1rDojCFtGooQtbPAd1ZvNlR1hMMjDslf9567rSnuI1wV7sa-81zyuSPmxItbi0ivn0rIU2b1YQyUkAjTBjAKFMvwWaStdiuTL3x9wd2pYgbmw2evrfjZIJBRvgVUrsI3sOZC1LVZbcHfY_Nrigp/s850/image_2024-11-23_15-37-18.png

មិនត្រឹមតែឧកញ៉ា ព្រាប សុវត្ថិ ប៉ុណ្ណោះទេដែលរងនូវសម្តីដែលហាក់មិនអាចទទួលយកបានចំពោះការលេងស្ទាយ៍បែបនេះ ជាក់ស្តែង កាលពីខែកញ្ញា តារាចម្រៀងរ៉េប ជី ដេវីត ត្រូវចេញវីដេអូសូមទោសដើម្បីបញ្ឈប់ការវែកញែកនិងបញ្ចប់រឿង បន្ទាប់ពីការស្លៀកពាក់របស់លោករងការរិះគន់ថា «ខោមិនចំខោ សំពត់មិនចំសំពត់»៕