Home ព័ត៌មានអន្តរជាតិ ហាងប្រកាសលក់ភីសាថ្មី «ភីសាកង្កែប» ចង់បានការគាំទ្រ បែរជាអតិថិជននិយាយបែបនេះ

ហាងប្រកាសលក់ភីសាថ្មី «ភីសាកង្កែប» ចង់បានការគាំទ្រ បែរជាអតិថិជននិយាយបែបនេះ

115
0

ប្រទេសចិន ៖ នាពេលថ្មីៗនេះ ហាងលក់ភីសាមួយកន្លែងនៅប្រទេសចិន បានបង្ហាញភីសាថ្មីរបស់ហាងដើម្បីឱ្យអតិថិជនជួយគាំទ្រ គឺភីសាដាក់កង្កែបចៀនទាំងមូល និងរោយស្លឹកជីពីលើ ។ បើមើលក្នុងរូបភាព គឺគួរឱ្យចង់បរិភោគខ្លាំងណាស់ ដោយសារកង្កែបត្រូវបានចៀនយ៉ាងស្រួយ ប៉ុន្តែអតិថិជនលើកឡើងថា ពួកគេចំណាយប្រាក់អស់យ៉ាងច្រើន បែរជាទទួលបានភីសាបែបនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgxmtgX0G0-kKwRqXHkYVwPVD8x0KWDA5NrxFlPGqx7qruO1uJQy4MP2S_rpo-78dtF_hY_oOrARgL-nYMcqdPO6vVL9qsCkN2epBS6_cyUtE-EW1htTh4GUsRDJ_wWxfnT3LOh5Wm1yLRwcMnYDXIWk-8dgCY56stmW6p8vFtcPyaJUubBGq71juE78er/s1280/photo_2024-11-23_13-25-24%20(2).jpg

ហាង Pizza Hut នៅប្រទេសចិនបានបង្ហាញភីសាថ្មីរបស់ហាង គឺ «Goblin Pizza» ឬ «ភីសាកង្កែបចៀន» កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលជាការសហការជាមួយក្រុមហ៊ុនផលិតវីដេអូហ្គេម ឈ្មោះ «Dungeon and Fighter (D&F)» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNCzJ_D4CGYyOF9eAt9BN0M5urcEnldoldhtLuccwoE9csU238lkDsdesgLHvHfngIR0XOl4O4n8JQa_aRnHU4wpCWGUhrMupqWwH1e3fp944o78RiXU1cXtuvVU0TET4916-H0FXqmqltaFvHUGG5MdQkTWiKyQAzAax05DnjuARQkr5D1gf2bLafIh_t/s1024/photo_2024-11-23_13-25-24%20(3).jpg

ភីសាកង្កែបចៀន គឺផ្សំឡើងពីម្សៅមានរសជាតិម៉ាឡា (ជារសជាតិអាហាររបស់ខេត្តស៊ីឈួន ដែលនិយមដាក់ម្រេចស៊ីឈួន មានរសជាតិហឹរខ្លាំងធ្វើជាគ្រឿងផ្សំសំខាន់ និងផ្សំជាមួយប្រេងម៉ាឡា) និងយកកង្កែបចៀនទាំងមូលមកដាក់នៅផ្នែកខាងលើ ។ បន្ទាប់មក ដាក់ស្លឹកជីនៅជុំវិញកង្កែប ហើយរូបភាពភីសានេះ គួរឱ្យចង់បរិភោគយ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqBUpn3WIomBWASBSFRVPXutfGhlSDFeVSmifHY7TZpl06JrCndH2tVTsKy0cRetDbYKP6dCoXr8eG05Y37sD9kGsqYINsV8Yy6gq9OUY-UU3SYjxMpvqs_1nmBd71SuGCCUvhfOX3tvjEDnWld9ogPvLATHIRMAGrOah4H0B4MlWTFFtFZdl230WNOqZi/s1280/photo_2024-11-23_13-25-24.jpg

ប៉ុន្តែក្រោយពីហាងប្រកាសលក់ភីសាកង្កែបរួចមក មានអតិថិជនម្នាក់បានសរសេរក្នុងបណ្តាញសង្គម Weibo ថា ខ្លួនបានចំណាយប្រាក់អស់១៧១យាន់ (ឬស្មើជាង២៤ដុល្លារអាមេរិក) ដើម្បីទិញភីសានេះ ប៉ុន្តែទទួលបានភីសាពុំដូចការកុម្ម៉ង់ ។ ក្រៅពីនេះ ហាងបានដាក់ជីក្នុងថង់ដោយឡែកមួយទៀត ហើយពេលបរិភោគភីសាជិតអស់ ទើបឃើញថង់ជី ។

បើតាមរូបភាពភីសាដែលក្រុមហ៊ុនផ្សព្វផ្សាយទៅកាន់អតិថិជន គឺមានកង្កែបចៀនទាំងមូលនៅផ្នែកខាងលើ, មានគ្រាប់ភ្នែកកង្កែបធ្វើពីស៊ុតពុះជាពីរ និងចាក់ទឹកប៉េងប៉ោះពីលើ ដើម្បីឱ្យមើលទៅដូចសរសៃឈាម ។ ប៉ុន្តែពេលអតិថិជនខាងលើកុម្ម៉ង់ទិញភីសាពីហាង បែរជាទទួលបានភីសាមិនដូចក្នុងរូបភាពដែលផ្សព្វផ្សាយ គឺសាច់កង្កែបស្វិត មើលទៅគួរឱ្យខ្លាច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEia4WFS3_nrosfbqYYhVLGaG8HfrF6vyZlo_426WMfOBzHU10ALY2kfpQZm8hFrqyfzsIUq26DipdlGMWsXxcP6x2SI5g5dth646DM_litiSfMd4-tSHKzDyNApl8zhMCzFx9tszoHPX6USA2R8XioJZCYF-RBrJL_9Qf-FnpnHPo09Lhs5T2CLUogJhwkE/s728/photo_2024-11-23_13-25-25.jpg

ចំណែកមនុស្សផ្សេងទៀតបានភ្ញាក់ផ្អើល និងអស់សំណើចយ៉ាងខ្លាំងជាមួយភីសាថ្មីនេះ ហើយពួកគេពុំចង់បរិភោគវាទេ ។ រីឯអ្នកខ្លះទៀតសួរថា តើវាដូចគ្នានឹងភីសារបស់តៃវ៉ាន់ដែរឬទេ ខណៈកាលពីខែមីនា ឆ្នាំ២០២៤ កន្លងមក តៃវ៉ាន់បានលក់ភីសាប្លែកជាងគេនៅលើពិភពលោក គឺភីសាអណ្តើក ៕