ប្រទេសជប៉ុន៖ Onsen គឺជាប្រពៃណីនៃការងូតទឹកក្តៅធម្មជាតិដែលមានអាយុកាលរាប់សតវត្សមកហើយនៅក្នុងប្រទេសជប៉ុន។ វាត្រូវបានបង្កើតឡើងពីប្រភពទឹកក្តៅក្រោមដីនៅជិតតំបន់ភ្នំភ្លើងដែលនៅតែសកម្ម ការងូតទឹកក្តៅគឺជាបទពិសោធន៍ដែលមិនអាចខ្វះបានសម្រាប់អ្នកមកលេងប្រទេសជប៉ុន។ សម្រាប់ជនជាតិដើមភាគតិច ការងូតទឹកក្តៅមិនត្រឹមតែជាអនាម័យរាងកាយប៉ុណ្ណោះទេ ថែមទាំងជាវប្បធម៌ ពិធីសម្អាតព្រលឹង វិធីសាស្រ្តនៃការព្យាបាល និងការថែទាំរាងកាយផងដែរ។
ដូច្នេះប្រទេសជប៉ុនគ្រោងដាក់បញ្ចូលវប្បធម៌នេះ ជាបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូនៅឆ្នាំ ២០២៨ ដោយបច្ចុប្បន្នអភិបាលមួយក្រុមតំណាងឱ្យខេត្តចំនួន ៤៤ កំពុងធ្វើយុទ្ធនាការដើម្បីធ្វើឱ្យវប្បធម៌ងូតទឹក Onsen ក្លាយជាបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូនៅពេលខាងមុខ។ លោក Shinji Hirai អភិបាលខេត្ត Tottori បាននិយាយថា វប្បធម៌ងូតទឹកក្តៅធម្មជាតិនេះសមនឹងទទួលបានការទទួលស្គាល់ស្មើនឹងសិល្បៈនៃការធ្វើស្រា និង shochu កាលពីខែធ្នូផងដែរ។ .png)
យោងតាមសារព័ត៌មានបទេសចុះផ្សាយថា Onsen មិនត្រឹមតែជាសកម្មភាពសម្រាកលំហែកាយប៉ុណ្ណោះទេ ប៉ុន្តែក៏ជារបៀបរស់នៅដ៏ទាក់ទាញមួយរបស់ជប៉ុនផងដែរ ដែលជាប់ទាក់ទងយ៉ាងជិតស្និទ្ធជាមួយនឹងជីវិតប្រចាំថ្ងៃរបស់មនុស្ស។ បច្ចុប្បន្នប្រទេសជប៉ុនមានរមណីយដ្ឋានទឹកក្ដៅប្រហែល ៣,០០០ ដែលជនជាតិដើមភាគតិចចាត់ទុកថាជាអំណោយពីធម្មជាតិ។ កាលពីមុន ប្រជាជនជប៉ុនតែងតែស្នាក់នៅតំបន់ Onsen យ៉ាងហោចណាស់មួយសប្តាហ៍ ឬយូរជាងនេះដើម្បីជាវិធីព្យាបាលជំងឺ ដោយងូតទឹកច្រើនដងក្នុងមួយថ្ងៃ។
ទោះជាយ៉ាងណាដោយសារពលរដ្ឋឥឡូវមានការងាររវល់ច្រើន ដូច្នេះពួកគេមកងូតទឹកក្តៅត្រឹមតែមួយ ឬពីរថ្ងៃប៉ុណ្ណោះ។ គួរបញ្ជាក់ដែរថា កិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យ onsen ក្លាយជាបេតិកភណ្ឌវប្បធម៌អរូបីពិភពលោក គឺទទួលបានសន្ទុះចាប់តាំងពីអង្គការយូណេស្កូបានទទួលស្គាល់វប្បធម៌សូណារបស់ប្រទេសហ្វាំងឡង់ក្នុងឆ្នាំ ២០២០។ សូណាត្រូវបានណែនាំជាផ្នែកមួយដែលមិនអាចខ្វះបាននៃជីវិតរបស់មនុស្សភាគច្រើន។ ហេតុនេះប្រទេសជប៉ុនក៏មានវប្បធម៌ងូតទឹកក្តៅ ដែលស្រដៀងនឹងសូណាដែរ ដែលវប្បធម៌នេះ គ្រោងនឹងដាក់បញ្ចូលជាបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូនៅឆ្នាំ ២០២៨៕










