Home Blog Page 72

អតីតអ្នកនយោបាយថៃដាក់លិខិតទៅក្រសួងការពារជាតិឱ្យបណ្តេញ កាន់ ចមផ្លាំង ចេញពីព្រំដែនកម្ពុជា-ថៃ

0

បុគ្គល កាន់ ចមផ្លាំង គឺជា Influencer ថៃដែលល្បីល្បាញខាងជ្រៀតជ្រែកការងារព្រំដែនកម្ពុជា-ថៃ និងតែងតែមានវត្តមាននៅព្រំដែនជាមួយកងទ័ពថៃ ដោយធ្វើសកម្មភាពញុះញង់ជាច្រើន ប៉ុន្តែគ្មានថ្នាក់ដឹកនាំថៃ ឬក្រសួងណាមួយហាមឃាត់សកម្មភាពរបស់បុគ្គលនេះទេ ទើបបានដៃកាន់តែខ្លាំងបន្ទាប់ពីតាំងខ្លួនឯងជាអ្នកស្នេហាជាតិ ។ កាលពីព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ អតីតអ្នកនយោបាយថៃបានដាក់លិខិតទៅក្រសួងការពារជាតិឱ្យបណ្តេញ កាន់ ចមផ្លាំង ចេញពីព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីមើលឃើញថា គ្មានតួនាទីសំខាន់ និងធ្វើសកម្មភាពជ្រៀតជ្រែកការងារកងទ័ព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPlpizhzkPz_BoNeTKeW9qME1POb2QF-BlkIE8Epjw9vd2y_59qAeihiMo0AltESJnaz40KAlt4U4OLF56qsjFDVfOMpL2ZlxYUnx4Sor7IEIgHSIL0XYsJ9HAii2YwdIM2OANnasv-1uES7NE7R-sBMz6h0nUWAIl6l_genrklNK1hGB81gSDvMsdGWNx/s860/photo_2026-04-08_14-40-16%20(2).jpg
សារព័ត៌មានថៃ Naewna News រាយការណ៍ថា កាលពីម៉ោង១១ព្រឹក ថ្ងៃទី៧ ខែមេសា លោក ស៊ុនធិយ៉ា សាវ៉ាត់ឌី អតីតអ្នកនយោបាយ និងអតីតទីប្រឹក្សាគណៈកម្មាធិការច្បាប់ យុត្តិធម៌ និងសិទ្ធិមនុស្ស បានដាក់លិខិតទៅក្រសួងការពារជាតិឱ្យបណ្តេញ កាន់ ចមផ្លាំង ចេញពីព្រំដែនកម្ពុជា-ថៃ និងបញ្ឈប់ការគាំទ្ររាល់សកម្មភាពរបស់បុគ្គលនេះ ។ លោកស្នើឱ្យក្រសួងការពារជាតិត្រួតពិនិត្យការចាយវាយប្រាក់មូលនិធិ និងហាមឃាត់ Influencer មកជ្រៀតជ្រែតប្រតិបត្តិការរបស់កងទ័ព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEQH1Og34qTb9Wy_fFb5lM5sfBf6Ptw3P4Fuz00C3cHVChe9Y7KsyLIsI8zmzigA-LJK_DBwEZIWYyO_0PwmcZQQCoB9OAhSCAkfqmnone7ugcQ0TOQnvARysiv0Z9cXQ3oGwgOwxSwywHDvyU3j0RO-fHzm84t_oP3KJgCLXI6IGGq9TQieZt8dB0petH/s1280/photo_2026-04-07_13-53-07.jpg

អតីតអ្នកនយោបាយរូបនេះស្នើឱ្យក្រសួងការពារជាតិឈប់គាំទ្រ ឬឈប់ជំរុញសកម្មភាពរបស់ កាន់ ចមផ្លាំង ដែលគ្មានប្រយោជន៍សម្រាប់ប្រទេសជាតិ និងពលរដ្ឋ ព្រមទាំងហាមឃាត់បុគ្គលនេះកុំឱ្យជ្រៀតជ្រែកការងារកងទ័ពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ។

ខ្លឹមសារលិខិតដែលដាក់ទៅក្រសួងការពារជាតិ បញ្ជាក់ថា កាន់ ចមផ្លាំង បានប្រមូលប្រាក់មូលនិធិពីពលរដ្ឋ ដោយប្រាប់ថា យកទៅជួយជនរងគ្រោះដោយសារគ្រោះមហន្តរាយធម្មជាតិ និងជួយជនក្រីក្រ ។ បុគ្គលនេះបានបង្ហាញសកម្មភាពក្នុងបណ្តាញសង្គម និងបង្កើតហ្វេសប៊ុកផេកចែកចាយផលិតផល ដែលធ្វើឱ្យប៉ះពាល់ផលប្រយោជន៍រវាងតួនាទីជាប្រធានប្រាក់មូលនិធិ និងផលប្រយោជន៍ផ្ទាល់ខ្លួន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiatoVqE3meej_uSe63gRwBgCYLpkcTzu6dA6vDVhIwSTCvn0whGh68KDW-eVKdUx08bNWRA930kXuG_j1o3yp4KPCztkYrM-U5xEXydp6_RbigVsdTBC5tivVdPO5LTcjTRtsuj3sIcOmU1GjawiqjeXKPf3RtblbTv9sSxLGn5zTGT1T3y6pzYu0AaAeP/s1067/photo_2026-04-08_14-40-16.jpg
ក្រៅពីនេះ កាន់ ចមផ្លាំង បានឈរជាមួយកងទ័ពថៃមួយក្រុមនៅតំបន់ព្រំដែនកម្ពុជា-ថៃ និងបញ្ចេញឥរិយាបថ និយាយពាក្យសម្តីមិនសមរម្យដាក់មន្ត្រីកងទ័ពកម្ពុជានៅច្រកទ្វារព្រំដែនថ្មដា កាលពីថ្ងៃទី២៦ ខែមីនា ដែលធ្វើឱ្យប៉ះពាល់ដល់វិន័យកងទ័ព។ ការបង្ហាញឥរិយាបថមិនសមរម្យនៅចំពោះមុខសាធារណជនបែបនេះ មិនគួរកើតឡើងទេ ។

អតីតអ្នកនយោបាយថៃស្នើឱ្យត្រួតពិនិត្យប្រាក់មូលនិធិដែល កាន់ ចមផ្លាំង ប្រមូលពីពលរដ្ឋ ថាយកទៅធ្វើផ្លូវ តម្រៀបទូរកុងទឺន័រ ឬធ្វើសកម្មភាពនៅព្រំដែន តើបុគ្គលនេះបានចំណាយប្រាក់ត្រូវខ្ទង់ដែរឬទេ? និងមានរបាយការណ៍ចំណូល ចំណាយត្រឹមត្រូវឬអត់? លោកថា បច្ចុប្បន្ន ថៃបណ្តោយឱ្យពលរដ្ឋ និងបុគ្គលគ្មានតួនាទីទៅធ្វើសកម្មភាពនៅព្រំដែនកម្ពុជា-ថៃ រហូតមានជម្លោះពាក្យសម្តីជាមួយមន្ត្រីកងទ័ពកម្ពុជា ។ លើសពីនេះ បុគ្គលនេះបានលូកដៃក្នុងការងាររបស់រដ្ឋាភិបាល ជ្រៀតជ្រែកការងារកងទ័ព ដែលប៉ះពាល់ការគ្រប់គ្រងសន្តិសុខក្នុងតំបន់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI114abUzO1WVmHVc23wGQNOW3ylz0rYlbF5rC5WPedVWy6NR8DbncOCLlOqwP5eZnmShNjoWGaQKQZUR16Vn5GgRaLUMz6TuW6f_xEskn3KVRrlGgzaY9IWuvCQPJqRfKpp3ffb629qWLSt32MJ_GvbHx4jvUowc7WtMKWSYNuDK3nGQCP44DoRmbXAGR/s1856/540944077_24622081757483996_2013908677268966760_n.jpg
សំណើ ៣ចំណុចទៅកាន់រដ្ឋមន្ត្រីក្រសួងការពារជាតិ រួមមាន ៖

១-បញ្ឈប់ការគាំទ្រ ឬបញ្ឈប់សកម្មភាពទាំងអស់របស់ កាន់ ចមផ្លាំង ពាក់ព័ន្ធនឹងកងទ័ពនៅព្រំដែនកម្ពុជា-ថៃ ជាពិសេស បញ្ឈប់ឥរិយាបថមិនសមរម្យ ដូចជា ៖ ជម្លោះពាក្យសម្តី ឬបញ្ចេញមតិយោបល់អ្វីនៅព្រំដែន
២-ត្រួតពិនិត្យការចំណាយប្រាក់មូលនិធិរបស់ កាន់ ចមផ្លាំង ថា តើចំណាយត្រូវខ្ទង់ដែរឬទេ និងត្រឹមត្រូវតាមច្បាប់ឬអត់
៣-ឱ្យកងទ័ពជាអ្នកបំពេញតួនាទីនៅព្រំដែន និងហាមបុគ្គលគ្មានតួនាទីចូលជ្រៀតជ្រែកការងារកងទ័ព ឬការងាររដ្ឋាភិបាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-bSv6aeHAs46PCoKRQGUodojkyskXglG-NioUpgLPFmtPcNBPiXrGdIIqzzORYf6PmVbVZlXhQtfuxQlaWK7TTsyxLcMPWkv__SMHS1sQ6jaTazRU8vt29x4EwMJw9qeQD0NuKy0GsLt1ycmI2XcD8oRMqTkiN0xBHshjeWC5K3hFhqdkG6bT3E7gbfLO/s1280/656211705_1349495037225045_5203714326192275196_n.jpg

គួរបញ្ជាក់ថា មន្ត្រីក្រសួងការពារជាតិបានទទួលយកលិខិតរបស់លោក ស៊ុនធិយ៉ា អតីតអ្នកនយោបាយ ដើម្បីរាយការណ៍ទៅមន្ត្រីគ្រប់លំដាប់ថ្នាក់ពិចារណាចាត់វិធានការបន្តទៀត ប៉ុន្តែមិនដឹងថា តើក្រសួងការពារជាតិថៃនឹងមានចំណាត់ការបែបណាចំពោះ Influencer រូបនេះ ៕

កម្ពុជាស្វាគមន៍ «វត្ថុបុរាណសម័យអង្គរចំនួន ២០រូប» វិលត្រឡប់មកមាតុភូមិវិញ

0

ក្រោយឃ្លាតឆ្ងាយពីមាតុភូមិកំណើតអស់រយៈពេលជាច្រើនឆ្នាំ នៅទីបំផុតវត្ថុបុរាណខ្មែរអាយុកាលរាប់រយឆ្នាំចំនួន២០រូប ត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញដោយជោគជ័យ បន្ទាប់ពីទាមទារបានពីអ្នកកាន់កាប់សមុច្ច័យឯកជនមួយនៅតំបន់អាស៊ី ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtOQvh4h3-Am_pXLeFrBFIMwDVGGBtHUpJXINhyg4SeUnnbj34ViyyAVeENCQwONoRYAUdCHRProVEh09zSTt83umNifJCShD8_2Mu2_beECPK1t5EXQS4BFc3RD9Za_4Ugd4W3dJ84ktTL_pRUUZYluG7zQt5U0YylYZHw9oFzrLCZ6TJYLn8gkza1d8R/s1280/photo_2026-04-07_16-10-41%20(2).jpg
យោងតាមសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២៦ បានបង្ហាញថា វត្ថុបុរាណដែលបានប្រគល់មកវិញមានលក្ខណៈចម្រុះ សាងពីថ្មភក់ និងសំរឹទ្ធ ដូចជា រូបបដិមាសម័យបាយ័ន ដែលគេជឿថាមានប្រភពដើមមកពីក្រុងអង្គរធំ។ សម្បត្តិវប្បធម៌ទាំងនេះមិនត្រឹមតែជាវត្ថុសិល្បៈទេ តែជាសាក្សីរស់ នៃបញ្ញាញាណរបស់បុព្វបុរស និងដួងព្រលឹងនៃអរិយធម៌ខ្មែរ ដែលនឹងផ្តល់ការយល់ដឹងបន្ថែមអំពីប្រវត្តិសាស្ត្រកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi28xQbr98N5sgO7FixBw7AiPms6mHWOyh2NQC5CvtQzo9HCKbGlZMrnXTbpX4Kg0LqCgd_1gkYsNkGcH4Q2ead0yzWhCwxq5OOPOB3mL9Vs9ebJ5BQCUcjI5RZ8v4rFiy46d7Fam7lKFsicUDhXXpUYYVDbbPE3So6DVnXxQGGfDprtBDwbz6obS5Xps9j/s1280/photo_2026-04-07_16-10-41.jpg
ដំណើរការទាមទារនេះអាចសម្រេចទៅបាន ដោយមានការចូលរួមជ្រោមជ្រែងពីអ្នកជំនាញនៃក្រុមការងារ ស្រាវជ្រាវ ដែលបានផ្តល់ប្រឹក្សា និងរៀបចំការចរចា រហូតឈានដល់ការប្រគល់វត្ថុទាំងនេះមកកម្ពុជាវិញ ដោយក្រសួងបានធ្វើការថ្លែងអំណរគុណដល់ដៃគូអន្តរជាតិ និងក្រុមការងារ ដែលបានសម្របសម្រួលក្នុងការងារនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBm3WWYKlYFjtsiEbtDedFvlha9cFGeORgHndNrgvqhqPX-5rwDcHOuRUhNZeRH1xHn4aearJcmjoA1GVtQ5fuLmDFJR3YYK5_uXIgh_UBhyphenhyphenw_He7Neks6AvypUZizpBDD34jIbgxKAU2wXVCYBBQPBM2V350ket3i5zumks7E6grd-lkFJemBT-QzvvEB/s1280/photo_2026-04-07_16-10-42.jpg

ការប្រគល់មកវិញនូវវត្ថុបុរាណទាំងនេះ សបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តស្វែងរក យុត្តិធម៌ សម្រាប់បេតិកភណ្ឌវប្បធម៌របស់ខ្លួន។ ជាមួយគ្នានេះដែរ កម្ពុជាមានក្តីរំភើបចំពោះការវិលត្រឡប់មកវិញនៃព្រលឹងដូនតាខ្មែរ មកកាន់មាតុភូមិកំណើត។ សមិទ្ធផលនេះ បានបញ្ជូនសារយ៉ាងច្បាស់ថា ប្រជាជនកម្ពុជាបន្តរួបរួមគ្នាជាធ្លុងមួយក្នុងការ ការពារមរតកវប្បធម៌របស់ខ្លួនសម្រាប់មនុស្សជាតិទាំងមូល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgp_QEUDMXAvjRy69xEKQXIxAEHtODq5xZVlOvOrAHRMroXkHhGzzSdRE_BpXDaDJN0syt5DyjFnbhGgUBTEkjl-8NxtejDBwtXaDNtOm6iVFYixScwNRzw7rL80KSDCkDaivqVaF-TjmmOpiOhM90gUPsYq2UyPJigWjqBytwfoID7oDM1JnWtvsuPHczA/s1280/photo_2026-04-07_16-10-43.jpg
មិនតែប៉ុណ្ណោះ ការប្រគល់មកវិញនៃវត្ថុទាំងនេះ គឺជាសមិទ្ធផលដ៏ធំធេងថ្មីមួយទៀតតាមរយៈកិច្ចខិតខំប្រឹងប្រែងជាប្រចាំរបស់កម្ពុជា ក្នុងការទាមទារ និងស្តារឡើងវិញនូវមរតកវប្បធម៌ដូនតាសម្រាប់កូនចៅជំនាន់ក្រោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1LUkn3IhUp3FiMgtTLQrdFZGuEKYsRhNaSoI7fb4swHQStFJ04aztlrOxEidZ4BGC_GoyJyrZXQhtWIi7zqy44BIghoQCX0zSSukH48FpGl1QLtukAHeaK36zP5uKEyCfOYEckcXag2Tkk67PuidmGQe_dGDJC9T6menOjShdex9DYCje9wREmFLhApfX/s1280/photo_2026-04-07_16-10-43%20(2).jpg
ជាចុងក្រោយ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានអំពាវនាវនិងលើកទឹកចិត្តដល់សារមន្ទីរ និងអ្នកប្រមូលសមុច្ច័យឯកជននានា ដែលកំពុងកាន់កាប់វត្ថុបុរាណខ្មែរ សូមទាក់ទងមកក្រសួង និងចូលរួមពិភាក្សាប្រកបដោយវិជ្ជាជីវៈ ក្នុងការប្រគល់វត្ថុ បុរាណខ្មែរមកកម្ពុជាវិញផងដែរ៕

អ្នកនាង ចន ច័ន្ទលក្ខណា ថាជីវិតលោកស្រី មាស ច័ន្ទដាលីន វេទនាជាងនាងបដាចារទៅទៀត

0

លោកស្រី មាស ច័ន្ទដាលីន ដែលជាម្ចាស់ប្រ៊េនល្បីឈ្មោះមួយរូបបានធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលជាថ្មីដោយសារតែទើបទម្លាយថាម្តាយរបស់ខ្លួនជាប់បំណុលរហូតដល់១០លានដុល្លារហើយលុយដែលនៅសល់ចុងក្រោយសឹងតែធ្វើឱ្យជាប់ពន្ធនាគារ។ រឿងរ៉ាវថ្មីៗនេះបានធ្វើឱ្យអ្នកនាង ចន ច័ន្ទលក្ខណា លើកឡើងថាម្ចាស់ប្រ៊េនរូបនេះជីវិតវេទនាជាងនាងបដាចារទៅទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_NGpg9bSJCexRaO3CAeRI8x7-MmYnywnWXykrQ07WAzkq1zXTfX9W1n-6Z2EJ14Zd0pD7bq3r94sovve5Ovxi8ddKvCri1gXBqgxRBgk04iSDpv0ncmf8ncCqh5sdQewgFwxgB6V3BpHKmjgdR6_mb7QwspFITAqsc7IJltDTIGxeM4se5azXNpdlZEYY/s2048/image_2026-04-08_10-07-40.png
ចាប់តាំងពីបាត់បង់ស្វាមីមកផ្លូវចិត្តរបស់លោកស្រី មាស ច័ន្ទដាលីន នៅមិនទាន់ស្រាកស្រាន្តនៅឡើយនិងរងនូវជំងឺបាក់ទឹកចិត្ត។ អ្វីដែលធ្វើឱ្យទស្សនិកជនបើកភ្នែកធំៗនាថ្ងៃទី៦ មេសា ម្ចាស់ប្រ៊េនឡាកាម៉ូ បានទម្លាយពីបំណុលម្តាយរបស់ខ្លួនរហូតដល់១០លានដុល្លារដោយរូបនាងជាអ្នករ៉ាប់រងសងទាំងអស់។ ម្ចាស់ប្រ៊េនរូបនេះថែមទាំងទម្លាយពីរឿងខ្លួនមិននិយាយរកម្តាយចំនួន២ឆ្នាំដោយសារតែថ្ងៃដំបូងចូលទៅរស់នៅក្នុងផ្ទះថ្មីម្តាយមិនព្រមទៅធ្វើឱ្យនាងស្រក់ទឹកភ្នែកស្របពេលគេបាញ់សម្លាញ់ស្វាមីទៀតកាន់តែធ្វើឱ្យមានចិត្តខឹងចំពោះម្តាយ។ លើសពីនេះទៅទៀតគឺរឿងបំណុលម្តាយដែលជំពាក់គេរហូតដល់១០លានដុល្លារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKwxS-LTijizetDBBghPhbEaR9no07DH_ji84Rxgh5Jm3gasRz9lsv9-tiFwjvmpt2V6zIwnxYQnPfXR7GmkvjtiyNxLaHEdsocJVyVWSNjHSkc_t_soHYuqZDnEZO_FAGW0pAnJ5Ah7Wd6fVd-QpGjyHcsLY1atf5QHvfSxu7Gci0XJlbVHgxWFZJqbOs/s1716/image_2026-04-08_10-07-38.png
ការទៅសុំខមាទោសម្តាយ និងការទម្លាយនេះបានធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើលដោយសារតែបំណុលនេះគឺច្រើនខ្លាំងស្ទើរតែមិននឹកស្មានថាម្តាយរបស់លោកស្រី មាស ច័ន្ទដាលីន អាចជំពាក់គេដល់តួលេខនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidvT7KuNPiPZuzruWFH-J-43A-LAi0TsRsplySoKtvk7BPctMFEN4bX1gTXryDsgFG2VeyDBJ5PNQDtYc5-5k0_olcHucR9RJWpXL61H3IDr79V-LirJkF4Vdd9eONTpM7KzEjcEm10JCO9pQ8wlf-Qvj8Llx3q2dzCyDm9F7nyfqx_sGyvmQAhqIni1pi/s2048/image_2026-04-08_10-07-39%20(2).png
អ្នកនាង ចន ច័ន្ទលក្ខណា អតីតប្រធានសមាគមសិល្បករ បានលើកឡើងនៅលើហ្វេកប៊ុករបស់ខ្លួនថា «ជីវិតគាត់វេទនាជាងនាងបដាចារទៅទៀត កន្លងមកគាត់បង្ហាញពីបញ្ហាទុក្ខលំបាករបស់គាត់តែ 20% ទេ ខ្ញុំមិនអាចនិយាយអ្វីបាន គ្រាន់តែនិយាយបានថា ជីវិតគាត់សឹងតែគ្មានមនុស្សស្រីណាជួបដូចគាត់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_60zuI9VOjx_AS60oiN2SBiWKiGAjd5-Z7-pYPf2tDtdtJo2aNUd5GWRrAJ_3jGoCHGPIqkRLMkRKCB84EnQXAkBZaHm0f30wNGxmiHll2aSdlHYYtPSr5mNyZtqXGk9YymVy0nVHT9UGF0G3H-yTVpJ3Pbft2GFdDfUhHWBuj9IUk6-RKgbfBQfx7uZe/s730/image_2026-04-08_10-07-38%20(2).png

មានមនុស្សជាច្រើនបានបង្ហាញការអាណិតអាសូរទៅកាន់ម្ចាស់ប្រ៊េនរូបនេះដើម្បីតែដោះបំណុល១០លានដុល្លារជំនួសម្តាយ បាត់បង់ស្វាមី បានធ្វើឱ្យមានជំងឺបាក់ទឹកចិត្ត ខណៈ ងនូវការខាតបង់ទៅលើផលិតផលដែលយកមកពីប្រទេសថៃទៀត៕

រំជួលចិត្ត! ប្រជាជនអ៊ីរ៉ង់ជាង ១៤លាននាក់ ប្រកាសស្ម័គ្រខ្លួនបូជាជីវិតដើម្បីការពារមាតុភូមិ

0

ស្មារតីជាតិនិយមកើនឡើងលើសពីការភ័យខ្លាច! ខណៈដែលសហរដ្ឋអាមេរិកប្រកាសថានឹងកម្ទេចប្រទេសអ៊ីរ៉ង់ រួមទាំងប្រជាជាតិអ៊ីរ៉ង់ទាំងមូលចោលក្នុងពេលមួយយប់ ប្រជាជនអ៊ីរ៉ង់ប្រមាណជាង ១៤ លាននាក់ ត្រូវបានរាយការណ៍ថា បានត្រៀមខ្លួនរួចស្រេចដើម្បីបូជាជីវិត ខណៈមានមនុស្សរាប់ម៉ឺនរាប់សែននាក់នៅក្នុងទីក្រុងធំៗមួយចំនួននៃប្រទេសនេះ បានមកឈរប្រមូលផ្ដុំនៅជុំវិញរោងចក្រថាមពល ជាមួយនឹងការបញ្ជាក់ដ៏អង់អាចថា បើគង់តែត្រូវស្លា.ប់ដដែល ពួកគេសុខចិត្តស្លា.ប់ដើម្បីការពារសាធារណរដ្ឋឥស្លាមមួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidA2hEdAkeWDoVtC2ai4lTQ9kHXMMqkCpUNR8CI9S3JAC_XhKslcvtlxB3LVDHn7inxkGwnnrY5fXD4lhrkFWfkBLUPpJ5pssW-nGjdvm2U83_kV0IW7dycY7bzlb6uZ6MwBnr6czHT5X7AwPWEh2oxSDv2ETocweunGeVgEegwuk8nG6OeAmnvOwA1edW/s853/668826121_1440385151455579_81895429164177644_n.jpg

យោងតាមការបង្ហោះរបស់អតីតប្រធានាធិបតីទី៩ របស់ប្រទេសអ៊ីរ៉ង់ លោក Masoud Pezeshkian នៅលើបណ្ដាញសង្គម X បានឲ្យដឹងថា រហូតមកដល់ពេលនេះ ជនជាតិអ៊ីរ៉ង់ដែលមានមោទនភាពជាង ១៤ លាននាក់បានចុះឈ្មោះលះបង់ជីវិតរបស់ពួកគេដើម្បីការពារប្រទេស។ លោកបន្ថែមថា ខ្លួនលោកផ្ទាល់ក៏នឹងនៅទីនេះជាដរាបដើម្បីលះបង់ជីវិតសម្រាប់ជាតិផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwVyXD4RQmFOWXuaNasZZiYCDfjTsqoiIAERsgypWVv0s-l8TsyWIb2Z7IK-DGJrM9pm7sktEbR-JlHwi40HaPlVzgwrOouLkh1gLTZi2ePY4FpjI25MiFCdJMPGyKvc8ZBxAUoVb1vPhPa7BtspoNz1KhG34UpGaqEuWv6fiWbBtjlOaP50cTnrTNqUkb/s853/668978385_1440385064788921_2107312387550584534_n.jpg
ដោយឡែកបើយោងតាមបាយការណ៍របស់សារព័ត៌មានធំៗដូចជា CNN, BBC, Al Jazeera និង The Guardian ក៏បានបង្ហាញដែរថា យុវជនអ៊ីរ៉ង់ដែលរួមមានទាំងនិស្សិត អត្តពលិក វិចិត្រករ និងប្រជាជនគ្រប់លំដាប់ថ្នាក់ បានប្រមូលផ្តុំគ្នាជា «ច្រវ៉ាក់មនុស្ស» នៅជុំវិញរោងចក្រថាមពល និងទីតាំងសំខាន់ៗមួយចំនួន។ នៅក្នុងទីក្រុងធំៗដូចជា តេអេរ៉ង់ តាប្រ៊ីស និងដេសហ្វុល ហ្វូងមនុស្សរាប់ម៉ឺននាក់បានឈរគ្រវីទង់ជាតិដោយឈរស្មាទល់នឹងស្មា ដែលជានិមិត្តរូបនៃការការពារកន្លែងដែលពួកគេជឿថាអាចត្រូវបានកំណត់គោលដៅដោយការវា.យប្រហាររបស់សហរដ្ឋអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-q3UW-atvfhqxLw4BnullTVQ0Zzh_Y_SdaEhx4_08idwrLndKXmKyXb7I7uuRqMfQ9zLuDhhPoV9qYn6I_JGjZIArjW1mq6oU6lk4VyJBM1hwbFTdtfivvFKTVVKg0vpH3IiJPKW5k2BAdb-Zs0gjbJ0dd1nhU51KU8tQ6m4k5xiDgV5qYiJ6rv8conPY/s1068/photo_2026-04-08_13-17-10%20(2).jpg

ចលនានេះធ្វើឡើងបន្ទាប់ពីការព្រមានរបស់លោក ត្រាំ ថាសហរដ្ឋអាមេរិកអាចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ីរ៉ង់ ជាពិសេសនឹងឈានដល់ ការរំលា.យ “អរិយធម៌ទាំងមូលរបស់អ៊ីរ៉ង់ឲ្យស្លា.ប់នៅយប់នេះ” ប្រសិនបើមិនមានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេច។ នេះគឺជាសញ្ញាព្រមានទៅកាន់អាម៉េរិកថា ប្រសិនបើការវាយប្រហារពិតជាកើតឡើងមែននោះ វានឹងក្លាយជាសង្រ្គាមបង្ហូរឈាមដ៏យូរអង្វែងមួយ ដោយសារតែស្មារតីតស៊ូរបស់ប្រជាជនអ៊ីរ៉ង់ដែលមិនខ្លាចស្លាប់ដើម្បីការពារទឹកដីរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirmkzXZ97J0I17YheHOQwnnRTKufa5olPA9_ZkLafU_9932ozX4NIkKe6GPD1AxCtxqvn9zp-6zStBhAuzs24yukbH7NIlFm9IKibqjVocnFhEdnSNFoG_LwSVnrx2HZxjV0JAqyUQHH-PbggrruFNJbVEtGbFpt2jslaaK616UlEuRHFmn6RCA_7-PjYN/s1080/photo_2026-04-08_13-17-10%20(3).jpg

ទោះជាយ៉ាងណាក៏ដោយ គិតមកត្រឹមថ្ងៃពុធ ទី៨ ខែមេសា នេះស្ថានភាពហាក់ធូរស្រាលបានបន្តិច ក្រោយសហរដ្ឋអាមេរិកយល់ព្រមទទួលយកបទឈប់បា.ញ់រយៈពេល ២សប្ដាហ៍ ក្រោយពេលអ៊ីរ៉ង់យល់ព្រមបើកឡើងវិញនូវច្រកហ័រមូស។ លទ្ធផលចុងក្រោយនេះ មិនត្រឹមតែល្អសម្រាប់ប្រជាជាតិអ៊ីរ៉ង់ប៉ុណ្ណោះទេ តែក៏ជាដំណឹងល្អសម្រាប់ពិភពលោកទាំងមូលផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTWYyJVJqYlFqtfhZtORB2uKTmqdfex1Eb3rRpDYeVX_bZzhnCG6nfX05MY88OJpkVPdcyRIIE06vZDp3zefRmNYBoFY37Cc0Bg9h-fTGfL49Shbe1pza7wFgWPSGeypJQoHHdReNA_h9KvU6mAOamI6NvouhDDZxAxDHW9CLbZxQGGW989G9dX0ZrFtow/s616/photo_2026-04-08_13-17-10.jpg

ប្រសិនបើបទឈប់បា.ញ់រយៈពេល ២សប្ដាហ៍នេះ ត្រូវបានភាគីទាំងពីរគោរពតាមបានដោយជោគជ័យ នោះការបញ្ចប់សង្រ្គាមជាអចិន្រ្តៃយ៍ ក៏លែងជារឿងដែលឆ្ងាយមិនទៅរួចទៀតដែរ។ ស្របពេលជាមួយគ្នានេះ គេរំពឹងថាតម្លៃប្រេងអាចនឹងធ្លាក់ចុះមកវិញក្នុងពេលឆាប់ៗ ក្រោយការបើកឡើងវិញនៃច្រកសមុទ្រហ័រមូស៕

Huang Xiaoming ចេញមុខសូមទោសក្រោយនាំកូនមិនទាន់គ្រប់អាយុជិះកង់តាមផ្លូវសាធារណៈ

0

កាលពីពេលថ្មីៗនេះ (៤ ខែមេសា) តារាសម្តែង Huang Xiaoming អតីតស្វាមី Angelababy បានបង្ហោះរូបថតលោកនិងកូនប្រុសអាយុ៩ ឆ្នាំរបស់ខ្លួនកំពុងជិះកង់នៅលើដងផ្លូវមួយក្នុងទីក្រុងសៀងហៃ។ នៅក្នុងរូបថតនោះ ទាំងឪពុក និងកូនប្រុសមិនបានពាក់មួកសុវត្ថិភាពទេ។ ការបង្ហោះនោះបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងឆាប់រហ័សពីអ្នកលេងអ៊ីនធឺណិត ប៉ុន្តែមនុស្សជាច្រើនបានបញ្ចេញមតិថាសកម្មភាពនេះមិនសមរម្យទេយោងទៅតាមបទប្បញ្ញត្តិចរាចរណ៍នៅក្នុងប្រទេសចិន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3BSTtaQ_aNBwPD_qtoBUF4lakKkw8nAOzZ1_tMZTg0Q0YDmGdYOeGTgXvgyqgI91OuzBm1hY5g8o1KnDmxrZus9aY0u625ljEwQRb0yQ5Z3KSQ5GZxgsqL-53LBaxeP7BIRoP70qsLyaVtnjwPh3mQd9H5fbRpLr17qBJVlgnsdtOJ_M4YRsXWbw28Jtp/s2039/image_2026-04-07_16-16-32.png
យោងតាមច្បាប់បច្ចុប្បន្ន កុមារអាយុក្រោម ១២ ឆ្នាំមិនត្រូវបានអនុញ្ញាតឱ្យជិះកង់នៅលើផ្លូវសាធារណៈទេ។ លើសពីនេះ ការមិនពាក់មួកសុវត្ថិភាពក៏បង្កហានិភ័យសុវត្ថិភាពផងដែរ។ ដូច្នេះ រូបថតរបស់តារាសម្តែងរូបនេះបានបង្កឱ្យមានភាពចម្រូងចម្រាសយ៉ាងទូលំទូលាយភ្លាមៗ។ អ្នកលេងអ៊ីនធឺណិតមួយចំនួនបានអះអាងថា ដោយសារតែឥទ្ធិពលដ៏សំខាន់របស់លោក Huang Xiaoming គួរតែប្រុងប្រយ័ត្នបន្ថែមទៀត ព្រោះសកម្មភាពរបស់តារាសម្តែងរូបនេះអាចបង្កើតគំរូអាក្រក់ដោយអចេតនា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZvZFb9TuSzAMWoh1iV490nh3VDxXepTWKTJ78T7KxJG5A2gTxsQPm8cRRa4m-cbESp1863SkupGnyZkj_eGm0hS4u3ua-LevhT9QEa0NQCKlJs8vBsJehooPZAOB3AEL8u6OTgvj4EfBKUhyphenhyphensUc3piZRqQ8l9Wx-RTF6RJkoREzYlqM_AximNAayQjTCS/s934/image_2026-04-07_08-16-23.png

បន្ទាប់ពីមានប្រតិកម្មអវិជ្ជមាននេះ Huang Xiaoming បានលុបការបង្ហោះនោះចេញនៅថ្ងៃទី ៥ ខែមេសា ហើយបានចេញសូមទោសជាផ្លូវការ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនតារាសម្ដែងរូបនេះបានទទួលស្គាល់កំហុសរបស់ខ្លួនដោយសារតែខ្វះការយល់ដឹងអំពីបទប្បញ្ញត្តិច្បាប់។ លោកបានសម្តែងការសោកស្តាយ និងបាននិយាយថា ក្នុងនាមជាឪពុកម្នាក់ គាត់គួរតែប្រុងប្រយ័ត្នជាងនេះ និងធ្វើជាគំរូល្អសម្រាប់កូនរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiatrD-LGxfDBEF2g8x_w8X9Ol4NCzzG1bx94Q7boTM340U0ELSj69meqG9RNTGNZnSVM9AbWKr8XcsegcQwK44dhnKfbeO0uE9w0Xf3Gh8m6WzXzmdsHe7J7dH76GDLp-hF8cDOCYZI-lMyH-VP_qRLS0w7cHgd5w1W2uV4cFOJJGhtc1v0ve5J0aS0F7a/s920/image_2026-04-07_08-16-24%20(4).pngតារាសម្ដែងរូបនេះបានសង្កត់ធ្ងន់ថា កុមារដែលដឹងពីរបៀបជិះកង់មិនមានន័យថាពួកគេត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងចរាចរណ៍នៅលើផ្លូវសាធារណៈនោះទេ។ លោកក៏បានជំរុញឱ្យឪពុកម្តាយយកចិត្តទុកដាក់បន្ថែមទៀតចំពោះបញ្ហាសុវត្ថិភាព និងធានាថាកូនៗរបស់ពួកគេគោរពតាមបទប្បញ្ញត្តិចរាចរណ៍។ បទពិសោធន៍នេះបានជួយឱ្យ Huang Xiaoming យល់កាន់តែច្បាស់អំពីការទទួលខុសត្រូវរបស់តារាល្បីៗក្នុងការផ្សព្វផ្សាយសារវិជ្ជមាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6aNqjqo2iMahyphenhyphenNw-OmUfnQUDtlZ10-Vn-CVT26spbPUiQGrhwxHAUvzMbruxt-YjlWaDJ00OviABwTToKGnFK-xvX8qpVP8mwIoyK-utZ5WEEanG-V1eqm4_aInsEQitLyCzAe8nUTarDW6cxchvFDSugGplkyqQ9Bx2fMyZDGMr9s6G0CH2GvTh1ZbrT/s690/image_2026-04-07_08-16-24%20(3).png
ជាពិសេស Huang Xiaoming បានបង្ហាញថាលោកបានរាយការណ៍ពីហេតុការណ៍នេះទៅប៉ូលិសចរាចរណ៍យ៉ាងសកម្ម ហើយមានឆន្ទៈទទួលយកការពិន័យតាមច្បាប់។ ការដោះស្រាយស្ថានការណ៍យ៉ាងរហ័ស និងត្រង់ៗរបស់តារាសម្តែងរូបនេះត្រូវបានមនុស្សជាច្រើនសរសើរយ៉ាងខ្លាំង។ អ្នកលេងអ៊ីនធឺណិតជាច្រើនជឿថាការទទួលស្គាល់កំហុសរបស់ខ្លួនជាសាធារណៈ និងការគោរពច្បាប់បង្ហាញពីអារម្មណ៍ទទួលខុសត្រូវរបស់លោក៕

អ៊ីរ៉ង់កំពុងប្រើមីស៊ីលផ្លោងដែលបានមកពីកូរ៉េខាងជើងប្រឆាំងអាមេរិក និងអ៊ីស្រាអែល

0

យោងតាមរបាយការណ៍ថ្មីៗនេះដែលដកស្រង់សម្តីអ្នកជំនាញដែលថ្លែងទៅកាន់សារព័ត៌មាន Fox News បានអះអាងថា អ៊ីរ៉ង់កំពុងប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលបាលីស្ទិក អាវុ.ធ និងប្រពន្ធ័ការពារទំនើបៗជាច្រើនទៀត ដែលទទួលបានមកពីកូរ៉េខាងជើងផ្លោងទៅលើមូលដ្ឋានយោធាសហរដ្ឋអាមេរិក ក៏ដូចជាប្រតិបត្តិការជាបន្តបន្ទាប់ប្រឆាំងនឹងអ៊ីស្រាអែល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdJGT2mV-nXVj8BO6JINMpuIFd6eXIapNh37PZ8vkLerYAny0TejO9KoKdXD22wRYCcyQWisCBRhZn-8GRxxFViAxqAzuOhFl3uIDXcjYNXuOhqk6672_quaC3-KYx3mjJuUzChXM7fVh93oF-krsZtolEJ5J4ZkqYgOUes0OzkTk8zSntDj33bUoDdrFz/s992/photo_2026-04-07_11-48-02.jpg
តាមលោក Bruce Bechtol សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយដែលទទួលស្គាល់ជាសកលលើបញ្ហាយោធា និងនយោបាយកូរ៉េខាងជើង បានប្រាប់ Fox News ថា “កូរ៉េខាងជើងជាអ្នកលក់ ហើយអ៊ីរ៉ង់ជាអ្នកទិញ” ដោយពន្យល់ថា ទីក្រុងព្យុងយ៉ាងបានផ្គត់ផ្គង់គ្រឿងបន្លាស់សព្វាវុធ និងប្រព័ន្ធមីស៊ីលជាយូរមកហើយជាថ្នូរនឹងសាច់ប្រាក់ និងប្រេងពីអ៊ីរ៉ង់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaM_xrdE1Az5CT-WU7UVja4qUt7yqniixU2uVYPkZZIDIr4TRFWrbbghNsLiSUt-MxWOfsqd3LXXZ6fk7qWJkE1VsTm4-Yc4Ls3sMQfcELNsalT65y6zsOGp7J2aJBeXk5Zh45TCuhiUlApq2KYdsTGZpNf0fN4juOEAMz-9ymYxDv1Oo97ZIyJ4BPDBO5/s960/photo_2026-04-07_11-48-02%20(2).jpg
អ្នកជំនាញរូបនេះបានបញ្ជាក់ទៀតថា អាវុធទាំងនេះមិនមែនជាអាវុធសម្ងាត់នោះទេ ដោយពួកវាមួយចំនួនមានតាំងពីរាប់ទសវត្សរ៍មុន ពោលគឺកូរ៉េខាងជើងនិងអ៊ីរ៉ង់ មានសមត្ថភាពគ្រប់គ្រងលើអាវុធទាំងនេះតាំងពីឆ្នាំ ២០០៥ មកម្ល៉េះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJQ-6dMNc1kC-oYCvLXfE8Asmk72keBNr7KUtMknHpu3xsipYPYercEGBMR_Bc4B1XySfTG9Fw_vuChIphZ-eQWLVPbhnkzqWC7frroVy7Qq3W9qMZn9dh2tvo6X82mpmMmtf50WLCLzExrMK8F9_tRW5u4_Oy-gN4qMxn48T0EmMPeyReEgilkqOv40jz/s1280/photo_2026-04-07_11-48-01%20(2).jpg

បញ្ហានេះកំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីមានរបាយការណ៍ថា អ៊ីរ៉ង់បានបាញ់មីស៊ីលផ្លោងទៅកាន់មូលដ្ឋានយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសនៅមហាសមុទ្រឥណ្ឌាក្នុងអំឡុងសង្គ្រាមបច្ចុប្បន្ន។ ខណៈពេលដែលការវាយប្រហារមិនបានវាយចំគោលដៅរបស់ខ្លួន មន្ត្រី និងអ្នកវិភាគអាមេរិកបាននិយាយថា វាបង្ហាញពីសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយដែលកំពុងកើនឡើងរបស់អ៊ីរ៉ង់ ដែលមានខ្លះអាចជាប់ទាក់ទងនឹងការរចនារបស់កូរ៉េខាងជើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi923jozMg6xuflPOdksNhMOJT6SrRPdbtsfO6HdXVaTjbHjqOx6E4UnQtywa53cRl-qxVOv2iGpshMPkqyM7aLdD33RTjOph6_XOIRbABtui4ZT-VNdxPd8Dh3VxKaRbJ53NwKCWZi2ss_O1N00t5w1uwvAL3mnWMUkapu6sqilHcery3zD9VKQAFquu0-/s1100/photo_2026-04-07_11-48-01.jpg

ទោះជាយ៉ាងណាក៏ដោយ មិនមែនចារកម្មទាំងអស់ស្របនឹងការអះអាងទាំងនេះទេ។ ការវាយតម្លៃដាច់ដោយឡែកពីគ្នាដែលរាយការណ៍ដោយ Reuters បានបង្ហាញថា កូរ៉េខាងជើងអាចនឹងកំពុងរក្សាគម្លាតពីអ៊ីរ៉ង់ ហើយនៅក្នុងសង្រ្គាមថ្មីៗនេះពួកគេមិនទាន់បានបញ្ជូនអាវុធ ឬជំនួយណាមួយដែលត្រូវបានបញ្ជាក់ទៅកាន់អ៊ីរ៉ង់ឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9lho7VVM1gMQBE9sJpys4Q17d0U4IlFwchyphenhyphenIDic6sUmsfsaeG1h40b2j2t7WWKZ6XDbqZeM_WuRGhzbNF9EQs40nlm0YdyLNassAPug-R985RdhXxmClKm8A_4FZ0swEj7Hgy-9yVp2cFUT4kqh2Nw_XAp0e8EMwxSPOY6lZ66oJ3NFBzSg978VEfbQpj/s1200/photo_2026-04-07_11-48-02%20(3).jpg

ភាពផ្ទុយគ្នានេះបង្ហាញពីភាពមិនប្រាកដប្រជាជាបន្តបន្ទាប់អំពីវិសាលភាពនៃកិច្ចសហប្រតិបត្តិការរបស់សម្ព័ន្ធមិត្តទាំងពីរ ទោះបីជាសង្គ្រាមរវាងអ៊ីរ៉ង់ អ៊ីស្រាអែល និងសហរដ្ឋអាមេរិកនៅតែបន្តកើនឡើងក៏ដោយ៕

តើភពផែនដីនៅសល់«ប្រេង»ឲ្យមនុស្សលោកប្រើប្រាស់បានប៉ុន្មានឆ្នាំទៀត?

0

គ្រាន់តែជម្លោះនៅមជ្ឈិបបូព៌ារយៈពេលជាងមួយខែបានបង្ខំឲ្យពិភពលោកទាំងមូលធ្លាក់ក្នុងវិបត្តិខ្វះខាតប្រេងឥន្ធនៈ និងប្រេងឡើងថ្លៃ ធ្វើឲ្យមនុស្សម្នារជួបទុក្ខលំបាក ប៉ះពាល់ជីវភាពយ៉ាងនេះទៅហើយ តែមានធ្លាប់ស្រមៃឬអត់ថា ចុះប្រសិនបើពិភពលោកទាំងមូលអស់ប្រេងប្រើទៀត? នោះតើមនុស្សទាំងអស់នឹងត្រូវរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតដោយរបៀបណា?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8PQ5YZeJINF-1zObm7REtwYCXSGCI8jsjkLCdY8IwWwnl41BWaKkqgLqDT5m5iQFwnyUvxlDv8h4B2KrO45qdcOZycsGyZ5ot-MVFU1XVO2fLMFEUucFI0NkfYTrTcv_dxkKzbcQy8Rfifx2putAwrQVAkKs1r4I-pdtLtEPVt8wWxbYdtpJCHh8VG3ce/s1280/photo_2026-04-08_10-25-05.jpg
យោងតាមអង្គការថាមពលធំៗដូចជាទីភ្នាក់ងារថាមពលអន្តរជាតិ និងរដ្ឋបាលព័ត៌មានថាមពលសហរដ្ឋអាមេរិក មនុស្សមិនត្រូវបានគេរំពឹងថានឹង “អស់ប្រេង” ភ្លាមៗក្នុងពេលឆាប់ៗនេះទេ។ តាមការប៉ាន់ស្មានរបស់អ្នកជំនាញបានបង្ហាញថា ទុនបំរុងប្រេងសកលដែលបានបញ្ជាក់អាចមានរយៈពេលជាច្រើនទសវត្សរ៍តទៅមុខ ដែលជារឿយៗត្រូវបានលើកឡើងថាអាចនៅចន្លោះពី 40-50 ឆ្នាំទៀតបើមើលតាមអត្រាប្រើប្រាស់បច្ចុប្បន្ន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHPOsUecWqSt19B9DboZiTLNHVgrueL9gaV7SoP8lhcSAmeyPJyND0ziPFy5aWJMlH2SYiM8ZfHSVcVibfcqWSfOFEpcr8W6kk825IrcKMnmqAgd1-UmDvyNj0Q0DRNjJ1H9kl0wWhY5Dv37YgMNuAvcHUR7n_N9pWQ4E3avdr_FgpbI1zYYA3IRkWTlUX/s1280/photo_2026-04-08_10-25-05%20(2).jpg
ស្ដាប់ទៅដូចជាវានៅសល់រយៈពេលយូរទៀតមែនទេ? ប៉ុន្តែតាមពិតទៅវាកំពុងតែខិតចូលកាន់តែកៀកទៅៗហើយ។ ផ្អែកតាមទិន្នន័យនាពេលបច្ចុប្បន្នប្រេងនឹងកាន់តែពិបាកចម្រាញ់ រីឯថ្លៃដើមក្នុងការផលិតនឹងកាន់តែឡើងថ្លៃតាមពេលវេលា នៅមុនពេលវាឈានដល់ការរីងអស់ទៅវិញទាំងស្រុងពីភពផែនដី។ តែទោះជាយ៉ាងណា ការរកឃើញថ្មីៗ និងបច្ចេកវិទ្យាដែលកាន់តែរីកចម្រើន ដូចជាការខួងយកប្រេងក្នុងសមុទ្រជ្រៅ និងការទាញយកប្រេង shale អាចអូសបន្លាយរយៈពេលដែលប្រេងអាចនៅមានឲ្យប្រើប្រាស់បន្តទៀតបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuMadCTxAFiqfmLYpVj43_dO6ES4_o38bkY3TbLnCellx1KAylRNcNxvez7aczvUWwqohzNZQgLJxmPpuj60qawrGJ_L6tOtwbkTR67viI41DnsZVjsnAj2iFP_z_joSLjKMN7rrFhRhEtIvFKcQ3bEIXI-yaIvyDH_SURQgX70T6S85PqfuSsuzbvrr6p/s700/photo_2026-04-08_10-25-06.jpg

ទោះជាយ៉ាងណាក៏ដោយ ចំនួននេះមិនថេរឡើយ ដ្បិតវាអាស្រ័យលើតម្រូវការប្រើប្រាស់របស់មនុស្សថាមានការកើនឡើងដែរឬអត់ និងវាអាស្រ័យលើការប្រែប្រួលនៃពេលវេលា។ ហេតុដូចនេះទើបបានជារដ្ឋាភិបាលរបស់ប្រទេសជាច្រើនអំពាវនាវឲ្យប្រជាជនខ្លួនប្រើប្រាស់ប្រេងឥន្ធនៈដោយសន្សំសំចៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPcTd5LPZqjqavsoIzDkYBHewUfV39IhusEfjYrGgLg-HRvueW7OsU0820yPzHFe3bvPrEAUVWd4woTn7qah_Egax_FmkYA7RxVlXgB3R7diJpzwDDZR1XJG14K1TDLt7a1eCCfLkVfWd6kMq_Nlj7B-Lyly1MXqnTY4KeX1ssc73bSv7ebz62-02uRpH_/s640/photo_2026-04-08_10-25-06%20(2).jpg
បច្ចុប្បន្នប្រទេសជាច្រើន កំពុងចាប់អារម្មណ៍ចំពោះការវិនិយោគលើថាមពលស្អាត និងអាចកកើតឡើងវិញដូចជា ថាមពលព្រះអាទិត្យ និងខ្យល់ ក៏ដូចជាករប្រើប្រាស់យានយន្តអគ្គិសនី ដើម្បីកាត់បន្ថយការបំភាយឧស្ម័ន និងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAlJMZ8sNTlYSQ3WHjcQrpgLxrmGz95M8DztkDbumkDK8DClle9NQKEkLa8cCDBH1lSjwwCebHR-8qMK3-F9mWMX1KeIQAhAQs9w5bQVb0K3zqFc1vezzPIzm_Sa9MwaMnjAjPTr6wmzPTeTTTNwtbKXv0A0oO91KyvcpQhHT8wf99dbf3Chl8dMHbk-_U/s1280/photo_2026-04-08_10-25-04.jpg

ក្រុមអ្នកជំនាញមកពីទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ធ្លាប់បានព្យាករថា ការប្រើប្រាស់ប្រេងនឹងកើនឡើងខ្ពស់បំផុតចុងក្រោយនៅឆ្នាំ២០៣០ ហើយបន្ទាប់មកវានឹងធ្លាក់ចុះមកវិញជាបន្តបន្ទាប់ ដូច្នេះទើបគេគណនាថា បរិមាណប្រេងបច្ចុប្បន្នអាចទ្រទ្រង់សកម្មភាពគ្រប់យ៉ាងរបស់មនុស្សជាមធ្យមបានត្រឹម ៥០ឆ្នាំ ទៀតប៉ុណ្ណោះ។ និយាយឱ្យសាមញ្ញទៅ មនុស្សជាតិទំនងជាមិន “អស់” ប្រេងភ្លាមៗនោះទេ។ ផ្ទុយទៅវិញ ប្រេងនឹងកាន់តែមិនសូវសំខាន់ នៅពេលដែលប្រភពថាមពលស្អាតចូលមកជំនួស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgddyUPKMmC_tmDp1hf1b8OJRAnST32Vt21vpT4tKlmHKk4B_DoX0lHYs4plIW4_Hbtc5NNqmIHHq-xAt02_GeWRUc8Hp19Z1hWMNUCCCNPrSb6tLEY4E6kMUOXRGrER7aqkYOQwUKxE7R_gLqec7gFkQgDEr404z8d8wvq_EvS4AtNPW95xdZ6oudZXEli/s1280/photo_2026-04-08_10-25-04%20(2).jpg

ដូច្នេះបញ្ហាប្រឈមពិតប្រាកដមិនមែនគ្រាន់តែជាចំនួនប្រេងដែលនៅសល់នោះទេ ប៉ុន្តែតើពិភពលោកអាចផ្លាស់ប្តូរពីការប្រើប្រាស់ប្រេងទៅជាថាមពលប្រកបដោយនិរន្តរភាពលឿនប៉ុណ្ណាសម្រាប់អនាគត៕

ច្រកហ័រមូសនឹងបើកឡើងវិញ ខណៈអាមេរិក និង អ៊ីរ៉ង់ យល់ព្រមឈប់បា.ញ់២សប្ដាហ៍

0

របាយការណ៍ចុងក្រោយបង្អស់ទាក់ទងនឹងសង្រ្គាមនៅមជ្ឈិមបូព៌ាបានបង្ហាញថា ប្រទេសអ៊ីរ៉ង់បានយល់ព្រមបើកច្រកសមុទ្រហ័រមូសមកវិញ ក្រោយអាមេរិកយល់ព្រមផ្អាកការវា.យប្រហារលើពួកគេរយៈពេល ២សប្តាហ៍។ នេះអាចចាត់ទុកថាជាដំណឹងដ៏ល្អមួយទោះជាសង្រ្គាមមិនទាន់បញ្ចប់ជាស្ថាពរ ព្រោះថាបន្ទាប់ពីនេះតម្លៃប្រេងអាចនឹងមានការធ្លាក់ចុះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5iIzQyefspa8P6VwlzCBoCpNVwenM2VpV3TkyXLldZNRbBoLV__5bL5w2C5w9XdtB-gkarugVDr222SyLWgRyTJ5sb0Uz1Pzccrk6jj-3BmKd0lmmg6O8AC60Vx91uABtffkxGJLHio-elG9TU53r-QJUog2xCUHeUYzFuOAJFZscJUUQ_WWq1-seL_Nc/s1280/photo_2026-04-08_08-43-15%20(2).jpg
យោងតាមសារដែលបានបង្ហោះលើបណ្តាញសង្គម Truth Social របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦ បានបញ្ជាក់ថា៖ អាមេរិកយល់ព្រមផ្អាកការទម្លាក់គ្រាប់បែក និងការវាយប្រហារលើប្រទេសអ៊ីរ៉ង់ ក្នុងរយៈពេលពីរសប្តាហ៍។ នេះនឹងក្លាយជា បទឈប់បាញ់ ទ្វេភាគីសម្រាប់អនុវត្តទាំងសងខាង!។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPS9nlEYsIe6S87IL7Azh83uCJWw4FvBhM-a2USIkGxIxfPXxeXL-Ue5a1BTX59VINwG85q2gRUbjdI4CoB7NzU76-UtADIgKEfziioYUE-IJgYi1BM2gjN3Bo7gevgK3KYuTPpKX2ZkPt6AEoxXwzD55BrBru7SXZcCosNNRlR2NZeLeY1JM4m1kjqq3o/s700/photo_2026-04-08_08-43-15.jpg

ស្របពេលជាមួយនឹងការប្រកាសបទឈប់បាញ់២សប្តាហ៍នេះ លោក ត្រាំ ក៏បានទទួលសំណើ ១០ ចំណុចពីអ៊ីរ៉ង់ផងដែរ ដោយលោកជឿជាក់ថា ទាំងនោះគឺជាមូលដ្ឋានដែលអាចយកទៅអនុវត្តបានសម្រាប់ការចរចាដើម្បីបញ្ចប់សង្គ្រាម។ សំណើ១០ចំណុចនោះរួមមាន៖ ១. ការធានាថា អ៊ីរ៉ង់នឹងមិនត្រូវបានវាយប្រហារម្តងទៀតទេ។ ២. ការបញ្ចប់សង្រ្គាមជាស្ថាពរ មិនមែនត្រឹមបទឈប់បាញ់។ ៣. បញ្ឈប់ការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់។ ៤. លុបចោលរាល់ទណ្ឌកម្មរបស់អាមេរិកលើអ៊ីរ៉ង់។ ៥. បញ្ឈប់ការវាយប្រហារក្នុងតំបន់ប្រឆាំងនឹងសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់។ ៦. ជាការឆ្លើយតប អ៊ីរ៉ង់នឹងបើកច្រកសមុទ្រ Hormuz ឡើងវិញ។ ៧. អ៊ីរ៉ង់នឹងកំណត់យកកម្រៃសេវា ២ លានដុល្លារ ក្នុងមួយនាវា។ ៨. អ៊ីរ៉ង់នឹងបែងចែកប្រាក់ចំណូលទាំងនេះជាមួយប្រទេសអូម៉ង់។ ៩. អ៊ីរ៉ង់នឹងចេញច្បាប់សម្រាប់ការធ្វើដំណើរដោយសុវត្ថិភាពតាមច្រក Hormuz។ ១០. អ៊ីរ៉ង់នឹងប្រើប្រាស់ប្រាក់ចំណូលពីច្រក Hormuz សម្រាប់ការស្តារឡើងវិញ ជំនួសឲ្យការបង់សំណង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKbYK6YFV-DNyDEt-82RlP_FDcdNd3gVoklX1HC1hDkUIZu2QjdirBTMIygaabsd6lAfk9bqP2IQdQd68tBqsJXQhck6jIgQZWb3g3b_Php3_c9YcyawNEYEH37FenXcmT-SYqqWFK9m1rhFlk3uQ1n-oKXT1LAsBh1VHXgICeXOUYgza0aU3pjEgxbO3M/s1024/photo_2026-04-08_08-43-15%20(3).jpg

ដោយឡែកបើយោងតាមការចុះផ្សាយរបស់ CNN រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi បានប្រកាសថា ក្នុងរយៈពេល២សប្តាហ៍នេះ ច្រក Hormuz នឹងបើកឡើងវិញសម្រាប់ការធ្វើនាវាចរណ៍ដោយសុវត្ថិភាព ប៉ុន្តែបើមានការវាយប្រហារជាបន្ត នោះច្រកនេះនឹងបិទវិញដដែល។ លោកបញ្ជាក់ថា ការបើកច្រកនេះនឹងត្រូវធ្វើឡើង តាមរយៈការសម្របសម្រួលជាមួយកងកម្លាំងប្រដាប់អាវុធរបស់អ៊ីរ៉ង់ និងដោយការពិចារណាឲ្យបានហ្មត់ចត់លើកម្រិតបច្ចេកទេសផ្សេងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinsjIN1AP1hU2F5NhZcKsbxxMbxLElwXFJzwdg6KVr4leB8n4AM5SnVkQypqoNb8gz54WQGq5NAV_6RW62VLMlE9f8paXvZ1ip_t6wSHlVud4R8sA3t24eAyFlWsAH0bp3ERNp_P3iLDhVmvml_5Q9AJc-17v_y1AbCkrPDZB0Jc1j8C2LTWqJGmHQgnTD/s871/photo_2026-04-08_08-43-15%20(4).jpg

ទន្ទឹមគ្នានេះ ក្រុមប្រឹក្សាសន្តិសុខកំពូលអ៉ីរ៉ង់ ក៏បានទទួលស្គាល់ពីការឈានដល់បទឈបបាញ់ផងដែរ ដោយមានការយល់ព្រមពីមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Mojtaba Khamenei ហើយបាន បញ្ជាក់ថាកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់នៅចាប់ផ្ដើមនៅថ្ងៃសុក្រសប្ដាហ៍នេះក្នុងទីក្រុងអ៉ីស្លាម៉ាបាដ។ ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយអាមេរិក និងអ៉ីស្រាអែល ក៏បានរាយការណ៍ដែរថាអ៉ីស្រាអែលក៏បានយល់ព្រមទទួលយកបទឈប់បាញ់ដែរ៕

មាលា គ្រងឈុតទម្រង់១០០ឆ្នាំនៃរបាំព្រះរាជទ្រព្យ

0

តារាម៉ូដែល មាលា បានធ្វើឱ្យអ្នកគាំទ្រទាំងក្នុងប្រទេសនិងក្រៅប្រទេសមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីនាងគ្រងឈុតទម្រង់១០០ឆ្នាំនៃរបាំព្រះរាជទ្រព្យជាមួយនឹងការថតនៅប្រាសាទកាន់តែមានភាពទាក់ទាញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJsjRc_QCc05pkylO6plDhKTfDw8ZW3bMWW5KaFHBhGhXJ_-hZwuu0lHiUwQO_kQcusTozgLJUWq-wg2alt72tKCwYzIyoAFJUkad3qpcSRNq_fkfRWJYL1YoBaGLzeGlPpu8ofvgopnb8qBPN2cf4awc5o5Wlo0mrpe3dWET5sB_FDuKu87UeAB6sOMMv/s1820/image_2026-04-07_15-57-45.png
តួឯកស្រីក្នុង MV «សង្ក្រាន្តស្គាល់ស្នេហ៍» នៅតែបន្តទាក់ទាញចិត្តទស្សនិកជនជាមួយនឹងសកម្មភាពថ្មីៗជាច្រើនទាំងការថតរូបបែបសម័យនិងការថតរូបបែបបុរាណ។ នៅក្នុងឆ្នាំថ្មីនេះ មាលា ពុំបានបង្ហាញខ្លួនក្នុង MV របស់ វណ្ណដា នោះទេប៉ុន្តែក៏ទើបបង្ហាញខ្លួនក្នុង MV របស់ មន្ត្រីយ៍ ឯក តាមរយៈបទ «Pisey» ដែលទទួលបាននូវការគាំទ្រគួរឱ្យកត់សម្គាល់នៅលើបណ្តាញសង្គមទិកតុក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPzFLEuC3W9M4UwUA8jWzvrB8h71Gcp3WfodOAVT4KspaYzndF9VYR0otshPwf8SOa4cYCNRC30I3EX4Euz5I-NwXGJHm_vEVxOgsUcKyvadPTqFJOEQvh6hlKdpNVOf1SuXQLhdVxy-eg3Gvm32WTjKvNXPbWfUmQFUSenB85CGbLuTULU3iYv781biLi/s1920/image_2026-04-07_15-57-47.png
អ្វីដែលជាភាពទាក់ទាញចុងក្រោយនេះ មាលា បានបង្ហាញខ្លួនក្នុងឈុតបុរាណ ក្នុងទម្រង់១០០ឆ្នាំនៃរបាំព្រះរាជទ្រព្យ។ ឈុតដ៏ស្រស់ស្អាតនៃវប្បធម៌ខ្មែរអមជាមួយនឹងប្រាង្គប្រាសាទដ៏ចំណាស់របស់ប្រទេសកម្ពុជាដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកទៀតកាន់តែស្រស់ស្អាតទ្វេដង និងមានភាពទាក់ទាញយ៉ាងខ្លាំង។ ឈុតនេះច្នៃឡើងដោយ សយ សម្អាងការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkAJwk9grfIFds72apJoSA1oJ975COudsOTbHsgwXEu-wm5SROea8gJBpsEKFHMxNGtcDO7hfYz74JYsCkjoDvCbMpHwOQfNG1okymakgvBuWZD_KyDc03qfDiMGm7NNrwZoCrcJzL68wwcPq7BlI06OFDYbsoyBwWz1nzNsrXX31CPlkFFbR08cAcP0S5/s1821/image_2026-04-07_15-57-49.png

ភាពស្រស់ស្អាតមានតែមួយគ្មានពីរនៅលើលោកនេះបានទាក់ទាញចិត្តទស្សនិកជនជាច្រើនសូម្បីតែអ្នកគាំទ្របរទេសក៏ចាប់អារម្មណ៍ឈុតបុរាណរបស់ខ្មែរដូចគ្នា។ ជាមួយនឹងមតិសរសើរជាច្រើនទាំងប្រជាជនក្នុងស្រុកនិងក្រៅស្រុកលើកឡើងតែផ្ទះលេខ២ប៉ុណ្ណោះដែលមិនពេញចិត្តចំពោះសកម្មភាពរបស់ មាលា ក្នុងឈុតទម្រង់១០០ឆ្នាំនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNraWSrhWobc5wM8pcDjEtRJn5FbeRedYJ-qFiGj9G10ivqQI-CbWdIxa6l4nlI8XRxe17Rc-J9o_krR5gCSI7Eqo8zoEh8nKY77Ma6GNnbWhXZaF29xlYGWdrqcGK6Dh9xGPmFmEsjiipJzf6i7gpJ6buVMQ4ihc3AqE7gntggAd_IguGZwJV1pZwVNYi/s1821/image_2026-04-07_15-57-52.png
គួរឱ្យដឹងថា ថ្មីៗនេះ មាលា កំពុងតែថតខ្សែភាពយន្តខ្នាតធំរបស់ខ្លួនដែលជារដូវកាលទី២ជាមួយនឹងតួឯកប្រុស ដេវិដ អ៊ឹងហាវ។ ការថតលើកទី២នេះ មាលា បានជួបនឹងរៀមច្បង ហេង ប៊ុនលាភ ហើយអ្នកទាំងពីរពិតជាមើលទៅចុះសម្រុងគ្នាយ៉ាងខ្លាំង ខណៈអ្នកគាំទ្រក៏កំពុងទន្ទឹងរង់ចាំភាពយន្តរបស់អ្នកទាំង៣ដូចគ្នា៕

តើ ប៊ី សុធារី និង អ៊ិន លក្ខិណា ពិតជាមានឈ្លោះគ្នាមែនឬយ៉ាងណា?

0

រយៈពេលចុងក្រោយនេះសម្ព័ន្ធភាពរវាង ប៊ី សុធារី និង អ៊ិន លក្ខិណា មានការពិភាក្សាយ៉ាងទូលំទូលាយក្រោយអ្នកទាំងពីរលែងស្និទ្ធស្នាលគ្នាដូចមុនទោះបីជាចូលរួមកម្មវិធីតែមួយក៏ដោយ។ ជាពិសេសគេបានឃើញ ប៊ី សុធារី បានបង្ហាញសកម្មភាពជាច្រើនជាមួយនឹង ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលធ្វើឱ្យមនុស្សមួយចំនួនគិតចេញនូវរឿងជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDLrslhDZsFbYy0RQng-xlLTiCVOPcKDiQvPRGRf1lDoZoCFcpOJpFkbm5l7N40TJnDahau3ehjuTVr8_oJMJYHpQvfcRD0oDXfLtCOm9AxNH2F6vX-irCw7JHeGj2O7l2VER3541Xg238ajJ-lsSQg1B9KheuDukc0N1jnZ4DLfgjkiSl73CI6JhJse5T/s2048/image_2026-04-07_14-58-17.png

អ្នកតាមដានវិស័យបវរកញ្ញាអាចនឹងឃើញមានការបង្ហោះជាច្រើននៅលើបណ្តាញសង្គម កទាក់ទងនឹងបវរកញ្ញាល្បីឈ្មោះពីររូបគឺ អ៊ិន លក្ខិណា និង ប៊ី សុធារី។ កាលពីមុន អ្នកគាំទ្របានឃើញអ្នកទាំងពីរមានភាពចុះសម្រុងគ្នាយ៉ាងខ្លាំងដោយទៅណាមកណាជាមួយគ្នាទាំងនៅក្នុងប្រទេសនិងក្រៅប្រទេសជាដើម។ អ្វីដែលធ្វើឱ្យមនុស្សជាច្រើនមានការសង្ស័យថាអ្នកទាំងពីរលែងមានទំនាក់ទំនងល្អដូចមុនគឺពួកគេលែងទៅណាមកណាជាមួយគ្នាសូម្បីតែចូលរួមកម្មវិធីតែមួយហើយគ្មានសូម្បីថតរូបមួយសន្លឹកជាមួយគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQqNd9Ikg1JGhhc2N1DAkFyHnz6PfvWI1zptH2xf_oM7pKwT8PcL3JXBsQ4J48g1Bm1KvYHSmro7H9j53kDpCVBoqYQqmWx9S_YQfIjRYDN0OYqvF08_6BHlSeFhWaKth9iJrkBkBBg0o85UobD0urjqALaSyTPd0t8tbuV9xLjyRVZ1FxaobeKFEITbhP/s1920/image_2026-04-07_14-58-13.png

ភ្លើងកម្តៅកាន់តែខ្លាំងនិងបែងចែកជាមតិជាច្រើនគឺនៅពេល ប៊ី សុធារី ធ្វើវីដេអូជាច្រើនជាមួយនឹង ពេជ្រ វត្តីសារ៉ាវឌ្ឍី និងបវរកញ្ញាផ្សេងទៀត រហូតមានទាំងអ្នកមួយចំនួនចោទប្រកាន់ថាអស់ប្រយោជន៍ក៏លែងរាប់គ្នាជាដើម។ យ៉ាងណាមិញ មតិដែលអធ្យាក្រឹតបានបង្ហាញថា ប៊ី សុធារី និង លក្ខិណា ពុំមានរឿងអ្វីជាមួយគ្នាឡើយ។ ទោះបីជាពួកគេមិនបានដើរជាមួយគ្នាមិនមែនមានន័យថាពួកគេឈ្លោះទាស់ទែងគ្នានោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1n7YdL2rBrjOqBu7YfUbuT69gU4D0_WXYO_xKZAANxnuDDzgC8Ail2wfMVVlJkzfF9QC0Xx-H0wzH6nPmiaTIEsPFD4teUvjFylm5fckLY994XK5bVY945YQRKBfSVL3mjDQBbHTzOyPCyNqQSqLUVV3XrNwWu3Od2gattFFHegB3hABa4hxxv_0dUFfa/s1920/image_2025-08-04_15-12-54%20(2).png
លើសពីនេះទៅទៀត អ្នកនិយាយពីវិស័យបវរកញ្ញាម្នាក់ដែលជាម្ចាស់ផេក Review តាមអារម្មណ៍ បានលើកឡើងថា សុធារី និង លក្ខិណា គឺមានការងាររវល់ៗខ្លួនទាំងការសិក្សានិងការងារផ្សេងៗគ្នា។ លក្ខិណា គឺបានធ្វើមាតិកាផ្សព្វផ្សាយវប្បធម៌និងទេសចរណ៍ជាមួយនឹងបងស្រី ចំណែកឯ ប៊ី សុធារី ពេជ្រ វត្តីសារ៉ាវឌ្ឍី ចន សុទីម៉ា និង ហុក សារិតុលា ស្ថិតក្រោមការគ្រប់គ្រងតែមួយទើបពួកគេមានឱកាសធ្វើការថតវីដេអូជាមួយគ្នាញឹកញាប់ហើយនេះក៏មិនមែនជារឿងចម្លែកដែរ។ ការលើកឡើងដែលបញ្ជាក់ថាពួកគេគ្មានជម្លោះសាមីខ្លួនទាំងពីរគឺ លក្ខិណា និង សុធារី ក៏បានចូលទៅខម្មិនក្នុងន័យបញ្ជាក់ពីអំណះអំណានដែលបានលើកឡើងដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJyTRZWisbLOffRNPAopPONeuDmmWZnmVgNoRfe9VjXl-ENQZFUISrnoB7jOFnyGO9UP7IWr41gd4eJgLZIS1uFuWR_7LMt_c0zXqennRLBOiN5fcIpwE8QmjbEBVUJGZabsFp5c7wWtPr8RZVVv_snQI46bcq6_WltiKBTTpJTWjlwGwQV7TkkUazwIXU/s2048/image_2025-10-16_13-58-11%20(2).png
អ្វីដែលអ្នកគាំទ្រអាចមើលឃើញបន្តទៀត អំឡុងពេល អ៊ិន ម៉ូលីកា បងស្រី អ៊ិន លក្ខិណា ពុំបានជាប់កម្មវិធីប្រកួតមួយកាលពីកន្លងមកថ្មីៗនេះ ប៊ី សុធារី បានបង្ហាញការលើកទឹកចិត្ត ស្របពេលដែល លក្ខិណា ក៏បានចូលទៅខម្មិនការស៊ែររបស់ សុធារី ដូចគ្នា។ កន្លងមក លក្ខិណា ក៏ធ្លាប់ចេញមកបញ្ជាក់ម្តងហើយថានាងពុំមានបញ្ហាចម្រូងចម្រាសជាមួយនឹង ប៊ី សុធារី នោះទេ។ ការមានមតិវែកញែកនៅលើបណ្តាញសង្គមអាចកើតចេញពីអ្នកគាំទ្រមួយចំនួនដែលមានការគិតលើសលប់រហូតប៉ាន់ស្មានថាអ្នកទាំងពីរមានជម្លោះជាមួយគ្នាតែប៉ុណ្ណោះ៕