អ្នកគាំទ្រធ្លាប់តែឃើញភាគច្រើនកញ្ញា រ៉េត សារីតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២០ បង្ហាញខ្លួនធ្វើជាពិធីការិនី ស្រាប់តែថ្មីៗនេះរូបនាងបានបង្ហើរសំឡេង Cover បទចម្រៀងមួយបទជាភាសាអង់គ្លេស។ អ្នកគាំទ្ររបស់ រ៉េត សារីតា បានសរសើរបវរកញ្ញារូបនេះថាសំឡេងផ្អែម និងចង់ឱ្យរូបនាងទម្លាក់បទ Cover ជាបន្តទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBEu1KAWJCboU1c0t3Bk4ijwOSaWxTTgAchGZQQET50EWlOLw88DtaSejtIcGtBLdiO4qJ6gwyZIJ604tayqJFlLAYRYSmjCU635uYdc3RiuW8BJ7-LaueUL6wqwQUorBh6Q8nIZz_LtdQf1ZcWuqBqzI_oEufj_847Kj2rOehxiKjmUG7EmZqJAwJL2zd/s2048/image_2024-12-18_09-26-20%20(2).png

កញ្ញា រ៉េត សារីតា ដែលមហាជនទទួលស្គាល់ពីសមត្ថភាពរបស់នាងក្នុងការប្រើប្រាស់ភាសាបរទេសបានយ៉ាងល្អដែលលេចមុខជាពិធីការិនីតាមកម្មវិធីជាច្រើនបានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ជាថ្មី។ មែនទែនទៅកញ្ញា រ៉េត សារីតា ជាតារាសម្តែង បវរកញ្ញា ម៉ូដែល វាគ្មិន រួមទាំងជាពិធីការិនីផង ជាសិល្បការិនីម្នាក់មានទេពកោសល្យច្រើនផ្នែកនិងពោរពេញដោយចំណេះដឹង។ ជាមួយនឹងសមត្ថភាពដែលមហាជនបានដឹងយ៉ាងទូលំទូលាយ ទស្សនិកជនបានចាប់អារម្មណ៍ពីទឹកដមសំឡេងរបស់ បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២០ រូបនេះបន្ទាប់ពីនាងបានទម្លាក់បទ Cover មួយបទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQARNCi1UPEM9DdgFGANKvRP6bhNg9NMKOInfJVYvopzBcyfgAOaYhHn_xPscWF6jeHOsRtUn1goF4FIEZxPbx0Jb-zKoWCnoyZ6hS_BHWd88LVk_KN3k1kObssAbGi1peqmbkHF3kHfZ91qloWMAXKWZRIhratt7KQDqUswuP2rkkBgWs8Z-W1a6czlc4/s2048/image_2024-12-18_09-26-21.png

នៅយប់ថ្ងៃទី១៦ ធ្នូ រ៉េត សារីតា បានទម្លាក់បទ Cover មួយបទមានចំណងជើងថា « You are my sunshine» ជាភាសាអង់គ្លេសដោយបានជូនមនុស្សពិសេសនៅឆ្ងាយដែលទំនងគឺជាគូស្នេហ៍របស់ខ្លួន។ ការបង្ហើរសំនៀងពីបវរកញ្ញារូបនេះបណ្តាអ្នកគាំទ្របានពោលសរសើរបវរកញ្ញារូបនេះមានទឹកដមសំឡេងផ្អែម គួរឱ្យចង់ស្តាប់និងបានសំណូមពរឱ្យនាងទម្លាក់បទ Cover ជាបន្តទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjD0npnkq-j-7jcntisH9NFXIOHuqEutIyhUCyEpmFChEbyWyAZg6ymyPrzLI0b1tQyYUQmonRpJEXtZynm5S7gg_Cs_VNx0acZ4jhYU-y7W5Jg6RghUd4Z7WKI2_YhermtllsoLpkZc00deJy8xtIscrmlXHJG3FXPFJDpPZ3mBYCA18GuxxUelD2-ixH9/s2048/image_2024-12-18_09-26-19.png

ក្រៅពីអាជីពសិល្បៈ ជីវិតឯកជនរបស់ រ៉េត សារីតា ក៏ត្រូវបានអ្នកគាំទ្រយកចិត្តទុកដាក់ដូចគ្នាដោយកាលពីខែមីនា ឆ្នាំ២០២៤ គូស្នេហ៍បរទេសរបស់ រ៉េត សារីតា បានស្នើសុំនាងរៀបការ ខណៈអ្នកទាំងពីរបានបញ្ចេញរូបថតបែបប្រពៃណីដែលអ្នកគាំទ្រគិតថាជារូបភាព Pre Wedding ហើយអ្នកទាំងពីរអាចនឹងរៀបការឆាប់ៗនេះមិនខាន៕