Home ព័ត៌មានអន្តរជាតិ កក្រើកពិភពលោកហើយ! មិនធ្លាប់គិតសោះថា Honda និង Nissan នឹងរួមបញ្ចូលគ្នាជាក្រុមហ៊ុនតែមួយដើម្បីប្រកួតប្រជែងជាមួយ BYD និង Tesla

កក្រើកពិភពលោកហើយ! មិនធ្លាប់គិតសោះថា Honda និង Nissan នឹងរួមបញ្ចូលគ្នាជាក្រុមហ៊ុនតែមួយដើម្បីប្រកួតប្រជែងជាមួយ BYD និង Tesla

61
0

ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ស្របពេលក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD និង Tesla របស់អាមេរិកបានប្រកួតប្រជែងគ្នាខ្លាំងលើទីផ្សារ ហើយមានចំនួនលក់រថយន្តកើនឡើងខ្ពស់ជាងក្រុមហ៊ុនផ្សេងៗលើពិភពលោក ស្រាប់តែក្រុមហ៊ុនរថយន្តធំៗចំនួន២ គឺ Honda និង Nissan មានគម្រោងចរចារួមបញ្ចូលគ្នាជាក្រុមហ៊ុនតែមួយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhh8ExMUi95WtOxiZ6tEeDFgMibdokgoxkzH2j1FtnTViHViA6gVlY2-qK2IWUGhzAPPWGzd26UM8dmGtFb7wiNk_n_56GrOlekUFU2ywpsqQVMXbZ4Lap88nPftzXIA7W2hdFZHGn4TNJIHLsePWQzSuG0BnpfI2ByT66v1OR74CGwonehyphenhyphen3CgOEi72dBl/s1260/image_2024-12-19_16-34-28%20(2).png
ក្រុមហ៊ុនផលិតរថយន្តនាំមុខនៅប្រទេសជប៉ុន គឺ Honda និង Nissan នឹងចរចាពីការរួមបញ្ចូលគ្នាជាក្រុមហ៊ុនតែមួយ ដើម្បីទប់ទល់នឹងគូប្រជែង គឺក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD និង Tesla ។ ការរួមបញ្ចូលគ្នានេះបានធ្វើឱ្យមហាជនចាប់អារម្មណ៍ និងរង្គោះរង្គើដល់ឧស្សាហកម្មរថយន្តយ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxDqGw-3x15wyZmWGrYqPBKFqbEjuyHF3nSBjoXCorbRTCMHqLDNBGw2sl1rc-ON9vp4h6wJchQlTQS76zGrTWdxcyueYzDQjBKi0HyfbCAck1wq9X46U_W1PVj9NRPdPBrc9g28gq1qVhHx7EG9lJdY3-VTT52lHkRKNzm5wTg7fY6LiJTnfA2G6s7Y7Q/s584/image_2024-12-19_16-34-28%20(3).png

សារព័ត៌មានជប៉ុន Nikkei រាយការណ៍ថា Honda និង Nissan ក៏មានគម្រោងរួមបញ្ចូលក្រុមហ៊ុន Mitsubishi Motors ផងដែរនាថ្ងៃអនាគត ខណៈ Nissan បានកាន់កាប់ភាគហ៊ុនច្រើនបំផុតនៅ Mitsubishi ។ ក្រោយពីក្រុមហ៊ុនទាំងពីរប្រកាសពីការរួមបញ្ចូលគ្នាបានធ្វើឱ្យភាគហ៊ុនរបស់ Nissan កើនឡើងជាង២៣% នៅទីក្រុងតូក្យូ កាលពីថ្ងៃទី១៨ ខែធ្នូ ។ រីឯភាគហ៊ុនរបស់ Honda ធ្លាក់ចុះ៣% ហើយភាគហ៊ុន Mitsubishi កើនឡើងជិត២០% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi61kAd7Kx6hiB1zJroFagS-9ZynCy6qDWaUousguyBUDT9Xgqh0WlhF97DzMPqObhrZI5wvfmG5pQQpT7nxLKyHuD_p1VfIq63fL0iMT6tT0avFVZ-9ocuGqeml4MfDcBzYTJIeATq_Bf1iuxMcvYKhFnHKO2h5tF7HvjjfKOrdlxB6HfaD5IRNV23cExs/s850/image_2024-12-19_16-34-28%20(4).png

ក្រុមហ៊ុនទាំងពីរនឹងបង្កើតក្រុមហ៊ុនថ្មីរួមគ្នា និងដំណើរការជាក្រុមហ៊ុន Holding ព្រមទាំងចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) នាពេលឆាប់ៗ ។ រីឯការកាន់កាប់ភាគហ៊ុនរបស់ក្រុមហ៊ុនទាំងពីរក្នុងក្រុមហ៊ុនថ្មី និងចំណុចលម្អិតផ្សេងៗ នឹងសម្រេចចិត្តនាពេលក្រោយ ។ កាលពីខែមីនា ឆ្នាំ២០២៤ ក្រុមហ៊ុនទាំងពីរបានសហការគ្នាលើអាជីវកម្មរថយន្តអគ្គិសនី និងបច្ចេកវិទ្យា Software ដើម្បីកាត់បន្ថយការចំណាយដើមទុន និងបង្កើនសមត្ថភាពប្រកួតប្រជែង ។ នៅខែសីហា ឆ្នាំ២០២៤ Mitsubishi ក៏បានចូលរួមសហការដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWX1RT6SqLcVuLjDBluuSyn0hR5M6K4VlSbd7-BgMop2vCu0GkLfCCjvw_MEiYWnWQVyAj6IBcsTfy2S_VdjgOlXy73NVCGZGe_rFboXz_Lb_IaCRldpx_U_UnYh_MM0hPJ9l1ieuOhNCWw8e-CQ6hoYoALc-3T6sWlLNi2UsoPG9jAz9WujZ-FL8U4hru/s1344/image_2024-12-19_16-34-28%20(5).png

Honda និង Nissan បានបាត់បង់ចំណែកទីផ្សាររថយន្តនៅចិន ស្មើជិត៧០% នៃចំនួនលក់រថយន្តអគ្គិសនីទូទាំងពិភពលោក នៅខែវិច្ឆិកា ឆ្នាំ២០២៤ ។ ក្រុមហ៊ុនទាំងពីរបានលក់រថយន្តទូទាំងពិភពលោក សរុបចំនួន៧លាន៤សែនគ្រឿង នៅឆ្នាំ២០២៣ ប៉ុន្តែក្រុមហ៊ុនទាំងពីរពិបាកប្រកួតប្រជែងជាមួយ BYD ដែលប្រាក់ចំណូលប្រចាំត្រីមាសរបស់ក្រុមហ៊ុននេះខ្ពស់ជាង Tesla របស់អាមេរិកជាលើកដំបូង កាលពីខែតុលា ឆ្នាំ២០២៤ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsbicFOfRPNyfm_NSMAegB37Kmxwc_d2C1R4zkOq7EHNQNW6m_OyfDAFVPGZAtefSQYUJHAWOwkxYKyTqTMIJxZBmuqww-LDls-j-J1k38j1zllIDEGA5qMdYfl8ZDVLrTz65Kgg7RVd6RfV1Y0VAVDL_0WQrzb_vbTWXPp2MZow-Opa-RBoAKswyqbOQJ/s1480/image_2024-12-19_16-34-28.png
កាលពីខែវិច្ឆិកានេះ Nissan បានប្រកាសបញ្ឈប់បុគ្គលិកចំនួន៩,០០០នាក់នៅទូទាំងពិភពលោក និងកាត់បន្ថយការផលិតរថយន្ត ស្មើ២០% ។ ក្រុមហ៊ុនអះអាងថា អាជីវកម្មនៅអាមេរិក និងចិនមានបញ្ហា ទើបធ្វើឱ្យការលក់រថយន្តធ្លាក់ចុះជាងការរំពឹងទុក ៕