ត្រីប៉ាវ៉ាមុខពីរ ត្រូវបានគេទទួលស្គាល់ជាត្រីមួប្រភេទដែលមានតម្លៃថ្លៃជាងគេទី២ បន្ទាប់ពីត្រីប៉ាសេអុី។
ត្រីប្រភេទនេះ អាចមានទំហំធំបំផុតដល់ទៅ ៦០សង់ទីម៉ែត្រ និងទម្ងន់អាចចន្លោះពី៨គីឡូទៅ១៥គីឡូក្រាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLii1i3AEXynhSzPW3FWaZXrusgjQo1uijvLu3Hh3QqL9oJ11C1HGvCLoNG_gktqJMYvyYeYNlmOawiKhHJ_xhVByMqHDWcLER6m6Sj6Kt8P2stjDubfKsmfXxELJr5QeQrKv_AmdYksPWj4LzrMHy92obRYvNCV-tpaWuaUlUpHQYnBVP3mrS8Pmh8dtM/s960/image_2024-12-19_15-12-22.png

ក្នុងនោះ មួយគីឡូត្រីនេះ ត្រូវបានដាក់លក់នៅក្នុងចន្លោះចាប់ពី១៦មុឺនរៀល ទៅ២០មុឺនរៀល តាមខែសម្បូរ ឬខែខ្សត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7QKfDi_VPVuk7nkkMn7lA3VaqIMiYGtwMOepGU1d9d1axa4gj1Of04bDWDYGoO7_AyVAQPalXex6LrdOKAetO6HmLIURcteOthTiGufQGWyUgJ7hp_ztXoiMBx-dqJ0a1UKF5E_CtU65NKWF5WwLuq9tA5r41tMGyODmmlgW5SrPJ0Ra5ncBBDbsmCJER/s2048/image_2024-12-19_15-12-24.png

ជាទូទៅ ត្រីប្រភេទនេះ តែងតែហែលចេញពីទន្លេសេសាន សេកុង និងទន្លេស្រែពក ចូលទៅក្នុងទន្លេមេគង្គចុះទៅព្រំប្រទល់ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ឬក៏អាចហែលទៅលើដល់ប៉ែកខាងត្បូងនៃប្រទេសឡាវ ដើម្បីរកចំណី។ ពួកវាច្រើនមានពង នៅចំកណ្តាលទន្លេសេកុងក្នុង នាខែកក្កដា និងខែសីហា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikgADshGYLUF1Msrf3GLZH_AKh1YggdmfbM52B2xi6UfqJ5XGquB9pQ_BR4MFHWlU7s55WQPrpOaXXN2KZx0Sc3jEBRgPEo5zkztuoTMgaHUYCC0RiA8QDpnfIO4WBc2DoJIe33hK2qpcN6pDW5ROLZUSuvb78_4kJBRn8fo7vnb67f1RdFRJvu4LVcwEs/s1280/image_2024-12-19_15-12-28.png

គួរបញ្ជាក់ថា ត្រីប៉ាវ៉ាមុខពីរ ត្រូវបានអង្គការ Wonders of the Mekong ចាត់ចូលក្នុងបញ្ជីក្រហមរបស់ IUCN កាលពីឆ្នាំ២០១១ថា ជាប្រភេទត្រីរងគ្រោះ៕