Home Blog Page 700

អាជ្ញាធរថៃប្រកាសហាមភ្ញៀវទេសចរ និងពលរដ្ឋចុះលេងទឹកសមុទ្រនៅក្នុងតំបន់មាត់សមុទ្រខាងក្រោមនេះ

0

ប្រទេសថៃ ៖ អាជ្ញាធរខេត្តសុងក្លាបានប្រកាសហាមឃាត់ភ្ញៀវទេសចរបរទស និងពលរដ្ឋចុះលេងទឹកសមុទ្រជាដាច់ខាត នៅចុងខែធ្នូ ឆ្នាំ២០២៤ ពីព្រោះបារម្ភពីហេតុការណ៍មនុស្សជាច្រើននាក់ស្លា.ប់ នាពេលកន្លងមក ដោយសារទឹករលកសមុទ្របោកបក់មកលើឆ្នេរអាចនឹងកើតឡើងម្តងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgz8AiUCecEklwStaR1gtnmPijlYMSjBoeu4Wn-pkbrnXvd12VzSrBRQKje1FoammRKmv1qsjU4ppYAmNIFSy2U2mkUQHa9BwYh82vgB1oHaB0nyhkGhqDQ98SXzV1DIQTpZbcLA-EmfEWY2gHgXqBT4qhiYkRz3ScABoSA82VOqsbfcqBj8L8ibOK-trzz/s800/image_2024-12-21_14-21-06%20(2).png

កាលពីថ្ងៃទី២០ ខែធ្នូ កន្លងមក សារព័ត៌មានថៃរាយការណ៍ថា អាជ្ញាធរខេត្តសុងក្លាបានដោតទង់ក្រហមនៅតាមឆ្នេរសមុទ្រ Chalathat និងឆ្នេរ Samila ហាមភ្ញៀវទេសចរលេងទឹកសមុទ្រក្នុងអំឡុងពេលនេះ ដោយសារទឹករលកសមុទ្របោកបក់មកលេងឆ្នេរមានកម្លាំងខ្លាំង ។ កន្លងមក មនុស្សជាច្រើននាក់បានស្លាប់ដោយសារទឹករលកខ្លាំង រីឯភ្នាក់ងារសង្គ្រោះដែលបានចុះទៅជួយក៏បានស្លាប់ដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ4yv57IQJ6kFaTiOjopUQYKPH7hv5BUKPZG5Os95gvZagd6CsPHaHPLFhugc4VrWrY3IfwRA8lDvSXppyxIJtPh8ow8TcaBZEHL4PTMOhYj_8fpNsjSJw7ogrFmEW5tZQmuX95buRLZAUU1OoCOgfp1zsAnV4ni3iiFR379TIUEDfnnXV4w7x16oPq50P/s800/image_2024-12-21_14-21-06%20(3).png

អាជ្ញាធរខេត្តសុងក្លាបានត្រៀមខ្លួនការពារសុវត្ថិភាពភ្ញៀវទេសចរ និងពលរដ្ឋ ក្នុងអំឡុងពេលបរិវេណឆ្នេរសមុទ្រទាំង២កន្លែងមានទឹករលកខ្លាំង និងដាស់តឿនភ្ញៀវទេសចរដែលមកលេងឆ្នេរសមុទ្រឱ្យប្រុងប្រយ័ត្នខ្លួន ។ ខ្យល់នៅឈូងសមុទ្រថៃមានកម្លាំងខ្លាំង និងរលកសមុទ្រមានកម្ពស់ចាប់ពី២ម៉ែត្រ ទៅ៣ម៉ែត្រ ដោយសារឥទ្ធិពលខ្យល់មូសុងឦសានបានបោកបក់លើឈូងសមុទ្រថៃ និងបណ្តាខេត្តភាគខាងត្បូង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVNxY1jVoH3u8NQHdkfz-aew543p9AwMSA7ttF_MZiUMkaTAnVfZPJNSxL1jqi1NOYGypD_x327hXIiv3tyMNj9D8SFoFHzS5ZpWBLiGzdcn4GYVGz_2Xc48YL73S_J60s_eaX0oOXlL1CQkRraqa_ZF2A9v9fQxT87p1NOBFSRc4YuApFKGapv19PY-Fn/s800/image_2024-12-21_14-21-06%20(4).png
ក្រៅពីនេះ នឹងមានអាកាសធាតុត្រជាក់នៅពេលព្រឹក និងភ្លៀងធ្លាក់ ផ្គររន្ទះក្នុងតំបន់មួយចំនួន ។ ដូច្នេះ សូមពលរដ្ឋខេត្តភាគខាងត្បូង ជាពិសេស ខេត្តសុងក្លា ប្រុងប្រយ័ត្នគ្រោះថ្នាក់ដោយសារខ្យល់កន្ត្រាក់ ដែលខ្យល់ពីល្បឿនពី២០គីឡូម៉ែត្រ ទៅ៣៥គីឡូម៉ែត្រក្នុង១ម៉ោង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhm9DrqxCTmoFJytmgPRB_m9JL7O5irlQQqI7ppSkQTgyS92Fip6RJY3EdmFo8TK8d0Yc14FpEqA3qgJc0kEDX5Hp5pRzNw3qcUMZOGEI3XrjcOCFW-Ix75oqbEZ8IOMKi8F_IGpoQjz8-P1yEwc2FpG8s-BhcoqzPfs2KzKVGk009sqaXGhk8haRsGd2-_/s1080/image_2024-12-21_14-21-06.png

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ កុមារម្នាក់អាយុ១០ឆ្នាំ បានមកលេងឆ្នេរសមុទ្រ Chalathat នៅខេត្តសុងក្លា ត្រូវបានរលកសមុទ្របោកបក់រហូតដល់ស្លាប់ ។ រីឯភ្នាក់ងារជួយសង្គ្រោះចំនួន២នាក់ក៏បានស្លាប់ដែរ ដោយសារខ្យល់បក់ខ្លាំង ៕

សម្តេចបតី បញ្ជាក់ច្បាស់ៗមិនឱ្យបាត់ដីខ្មែរមួយមីលីម៉ែត្រ ជុំវិញករណីកោះគុត

0

ថ្លែងក្នុងពិធីប្រកាសខេត្តកំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី ក្នុងខេត្តកំពង់ចាម សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រដ្ឋាភិបាលនឹងមិនធ្វើឱ្យបាត់ដីខ្មែរ សូម្បីមួយមីលីម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKEGz9Yqqe-Hk39DyqbPKVQtLAc_SJqvNiWz1urJxrF4PD6VICwX6mzLeR78xxzFvmey_M4683akgn82CoJWvLJbhxm_Elh-qM7U4uq5M2b0_GBF1zssZ1nDtv3vTN3oNEM5_Ix6Odlv5gQSvn-L5eyh7pwWlfDdM1t5soeJH-_jy67AMXgLeTFqz1Ye56/s1280/image_2024-12-21_14-13-20.png

សម្ដេចធិបតី បានបញ្ជាក់យ៉ាងច្បាស់ថា៖”បញ្ហាកោះគុត រដ្ឋាភិបាលរក្សាភាពស្ងប់ស្ងាត់ ក៏ព្រោះតែកំពុងពិភាក្សាជាមួយភាគីថៃតាមយន្តការច្បាប់ដែលមានស្រាប់ ដោយសន្តិវិធី”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoXtvyecUf12wXbt1fDc0A77e9k6JqeXc7nekKK7QuQ4pWjLiINB9FQWOyw408lNqU9h_sU_DcbN8NDc-cCmEtvOA932uM3TfqA-JKeQq5qECn81fXWy8E6cz41-trVzC6Ghs6mTJL4sBy_ykZVOuCl_a745FOFgS8JDy2bMk_AlNX3zjDUanNHYZXfzlU/s1067/image_2024-12-21_14-12-41.png

បន្ថែមពីនេះ សម្ដេចធិបតី ក៏បានសង្កត់ធ្ងន់ថា៖” យើងនឹងការពារពិត ទឹកដី អធិបតេយ្យភាព ឯករាជ្យភាពរបស់កម្ពុជា សុំបងប្អូនប្រជាពលរដ្ឋជឿទុកចិត្ត”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_nzp0_0tVHKzdq6krRs6IesOD8mAhhM_pLtxO6LjO6UadI7Ji0oK9CsWs_ubepaU96TVbNrXQU7R_8_Y3IBzWDJALNb3TEnfGDSyoqkdBjkP880_CCDbrrMi6UT5pzcJYtnrqB3HJYYs9KMWLu7GtNYbvszR4_1VAODEWfqMgg5CsTC0ZRb0dNjypUJrz/s1440/image_2024-12-21_14-12-39.png

បច្ចុប្បន្ននេះ មិនមានអំណះអំណាងអ្វីមកបញ្ជាក់ថាកោះគុត កាប់កាន់ដោយភាគីថៃនោះទេ ខណៈភាគីទាំង២កំពុងចរចាគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjj3R4Vh1HJBJ_IaUYbILprc_9V8Wb7OqCYexvN_gjY8NSpOtvcCILYHQWw1jVg1wm50X5LpkPc0oX0wiqiqljVwjfi5lHCv20kzqMEkNq-da0xnl-8jdL7KCyEuFPg7b2fR4i4RadfI_r7_mEL4rQLANcwTxk2HYnLs4j0MHgjDrbDKGLuZBfVrhYNeEsd/s1125/image_2024-12-21_14-12-38.png

គួរបញ្ជាក់ថា បញ្ហាតំបន់ “ត្រួតស៊ីគ្នា” កោះគុត ត្រូវបានលើកជាប្រធានបទដ៏ក្តៅ ដោយភាគីថៃស្នើឱ្យកម្ពុជាធ្វើតាមក្របខ័ណ្ឌ អនុស្សរណៈយោគយល់គ្នា MOU៤៤ រវាងកម្ពុជា-ថៃ កាលពីឆ្នាំ២០០១៕

ពស់វែក ៤ ប្រភេទត្រូវបានដាក់ចូលក្នុងបញ្ជីក្រហមថាជាសត្វជិតផុតពូជ

0

ពស់វែកត្រូវបានគេស្គាល់ថាជាសត្វដែលមានពិសខ្លាំងបំផុតក្នុងពិភពលោក។ វាអាចបញ្ចេញពិសក្នុងបរិមាណដ៏ច្រើនពី ២០០ ទៅ ៥០០ មីលីក្រាមក្នុងការចឹកម្តង។ ពិសប៉ះពាល់ដល់ប្រព័ន្ធប្រសាទកណ្តាល ធ្វើឱ្យភ្នែកស្រវាំងមើលមិនច្បាស់ វិលមុខ និងខ្វិន បន្ទាប់មកវាក៏រីករាលដាលដល់ប្រព័ន្ធសរសៃឈាមបេះដូង នៅទីបំផុតការបរាជ័យផ្លូវដង្ហើម អាចបណ្តាលឱ្យស្លា.ប់។ យោងតាមការសិក្សាមនុស្សដែលត្រូវបានពស់វៃកចឹក គឺមានភាគរយខ្ពស់បំផុតនៃការបាត់បង់.ជីវិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5Q0XKLiUzttZF6_yUcFj0ZpiBoZkUcIKB_kcnv0NS_6c-2dka8MaVGLbn31wdkBSpmpSqdfnl_BjXIJ3KCud570ScIKJ0ivALtJ5f8m8h5omykp3xJbJhlevY0DjFJP2KpP29KHsoyFcmiCDqz97mZZyfUR0nslXr7fMw-oAo5WzXRZKCMOdrtvpo4fAB/s3072/image_2024-12-21_13-47-49.png

ជាការពិតណាស់ ពស់នៅលើភពផែនដីយើងនេះគឺមានច្រើនខ្លាំងណាស់ ទោះជាយ៉ាងណាក្នុងចំណោមពស់ទាំងអស់ ពស់វែក ៤ ប្រភេទនេះត្រូវបានអ្នកវិទ្យាសាស្ត្រដាក់ចូលក្នុងបញ្ជីក្រហមនៃសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) ថាជាពស់ដែលងាយរងគ្រោះជាងគេ មានន័យថា ពួកវាអាចប្រឈមហានិភ័យខ្ពស់បំផុតនៃការផុតពូជនៅក្នុងព្រៃនាពេលខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSla7Vboxr_8vD3G3NTnHMZ8s4waq1ieyeIkmVN78WX0XJ6AD6aXvBsjcMstesRDup1YsfpSPz4bLq-1m_dXXcQwqsGrp7byfbRxUGHc9-867-DusXjKiI1d9W4OuEACVTBvolU_yraw0pdnD4bZ1ZqWP84WGas9aivnK7d3HT60zb8JP_IqrDMPZym0n-/s908/image_2024-12-21_13-47-54.png

១.ពស់វែកខាងជើង (Ophiophagus hannah) ដែលត្រូវបានរកឃើញនៅប្រទេសប៉ាគីស្ថាន ឥណ្ឌា និងប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjk6Zix5qKPaBSD8pChrgtf5bzhCUyTVNRKu_pf2kj46xkMBqS3FuFGniQmwkB8TzBPyLP-TEGAWCbe71aWKxhypzMbgJzu97qZF-W60F9VcKe7dB_I-rWgwpiYxBECpADWR0EUD5FWNgfZ-30X4sWH4FZylFKs8AFNxAzv5iiT8c53R7rxIVkZbd2jvIvt/s1500/image_2024-12-21_13-48-14.png
២.ពស់វែក Sunda (Ophiophagus bungarus) រស់នៅក្នុងតំបន់ Sunda Shelf រួមទាំងឧបទ្វីបម៉ាឡេ កោះ Greater Sunda និងផ្នែកខ្លះនៃភាគខាងត្បូងហ្វីលីពីន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEih_T4bkS87dfGjeXuLrCTYKHgJD4Fygxy4DP7N1Jf2wi8x1S0jtLBlkcFpGjFG3qn0vu4o7hVNLNFBcjcp0W0f2IB_JOYc52IuO4cEs66ZEnVoJR2D8yZBXAqIMbLzuKz4HRKK-_ZOgCrSc1EE4ZY8hxCCOKYjPBd6qob4QTh3inPvhewpJdXF9zCVQ99X/s1786/image_2024-12-21_13-49-05.png
៣.ពស់វែកខាងលិច Ghats (Ophiophagus kaalinga) គឺឆ្លងទៅជួរភ្នំ Ghats ខាងលិច ត្រូវបានគេស្គាល់ផងដែរថាជាភ្នំ Sahyadri នៅភាគនិរតីនៃប្រទេសឥណ្ឌា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcADJiuXauJIqxI0blZm2aL7YgeNGieYboNi3gSPaJ27szC9Bgo1oXIsOfMdBUA6YryG_YnrkcFDHOt1LnFEJo84_0_DwC7BCjF7ANuaZtLSdQU39t8fBkB9li7qUGiY_tbcBgfwd4zAb2f5-zQJxjI9noo6wqXd4cXDHgRfdHXPK4su0bMeG0Yr2AdC9z/s1200/image_2024-12-21_13-50-01.png
៤.ពស់វែក Luzon King (Ophiophagus salvatana) ត្រូវបានរកឃើញតែនៅលើកោះ Luzon ប្រទេសហ្វីលីពីនប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwhPiRY_yr4hxFNvGiDDWf66aN6Lml30-9JwprGwyCDkoJ4ZqrfEYN2FbfLH_HD-UwO3qhfHcyCTRtjIrXBBn_0JpLJ2VmP-Mf-d2XURmk3XhUjHLI8zo55cZGXbWltt6zeKKhZldHV4RsZ0k13drJ7yKWDclRy-Yv_VmmtBfyjwZI9Cvq1RpPIYL_eoPW/s2000/image_2024-12-21_13-50-27.png

ក្រុមអ្នកស្រាវជ្រាវសង្ឃឹមថាការរកឃើញរបស់ពួកគេនឹងរួមចំណែកដល់ការអភិរក្សក្រុមពស់វែកដែលត្រូវបានចុះបញ្ជីដោយសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) ថាងាយរងគ្រោះដោយសារតែជម្រករបស់ពួកវាត្រូវបានគំរាមកំហែងយ៉ាងទូលំទូលាយ។ ពស់វែកមានឈ្មោះវិទ្យាសាស្ត្រថា Ophiophagus ច្រើនរស់នៅដីគោក ក្នុងព្រៃខ្ពស់ក្រាស់ ព្រៃចំហរ និងវាលស្មៅក្បែរដងទឹក ដែលសត្វទាំង ៤ ប្រភេទនេះក៏ត្រូវបានគេចាត់ទុកថាជាពស់ពិសធំបំផុតក្នុងពិភពលោកផងដែរ ជាមួយប្រវែងជិត ៥ ម៉ែត្រ៕

បារាំង ជួយកម្ពុជា៩៥លានដុល្លារ ស្តារអាងស្ទឹងស្វាយចេក

0

ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំកម្ពុជា បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ៩៥លានដុល្លារដល់រដ្ឋាភិបាលកម្ពុជា ដើម្បីស្តារអាងស្តុកទឹកស្ទឹងស្វាយចេក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZvJhXTLsgwqlsIwVfulHjJbfmai3TFe1kErWhlfyyTmz3sfLqBnFcLJo0PhbZGuyGhBH9ooz9cqCcSbqM_FfTtDRFnIba7DQo3z3ut3w6x5fUNLlCOMktWmT2UxfHR5_u-uaF6f9S_5qit6Ul-NLGnQg2p0ibxclhofg2DhShvoMsKQOOUYr6xjRGpF-8/s1440/image_2024-12-21_13-40-18.png

កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងស្តារឡើងវិញនូវអាងស្ទឹងស្វាយចេក មានទឹកប្រាក់ឥណទានប្រមាណ ៩៥.៦លានដុល្លារអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjn6khM5NRoH5TGnRcxZu8bv0NsPS1JMUqQLx9IOsdkCoYR5Dvv-9JaeCN1Kc7NsC6fUjhPkqhl1xMcbIfQZS5I4pHXRbF6CJVTa9QM1OE_9lhrnXthnOD6BW0X9S4H5ZpmRMdWy65nRr5iEXoKuC_0vXK2PDhWheutz1YSYJXtfyHIE9oIMI6WnRAj4NID/s2048/image_2024-12-21_13-40-21.png

កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រួមជាមួយលោកស្រី Sandrine Boucher នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiqf_Z_9_ovwA4EwYCLOUgW5ItUmenO2C1D96iBZ0e2huB3Xq6aTbB9MgI02eS9gXDsp-Wh8n1Z-B7p6l6FHRby7_jQvkxy3_w9muwvpE_cS4SO1K2fRzfRLYVrPTbW0jSS0EWYOm8XZVgCzEKSx2lhHTwRXVTI1UuJbFjyWPJyYWb29gr-hsfSxiBen7H/s2048/image_2024-12-21_13-40-15.png

គម្រោងនេះ មានគោលបំណងស្តារឡើងវិញនូវស្ទឹងស្វាយចេក ស្តារអាងស្តុកទឹកចំនួន ២៨កន្លែង បង្កើនសមត្ថភាពចំនួន ៥កន្លែង និងស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រចំនួន៦កន្លែង ដើម្បីកាត់បន្ថយគ្រោះទឹកជំនន់ រាំងស្ងួត និងធ្វើឱ្យប្រសើរឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNvzXHo_tMPRsT1eWdmpxgfKvZ3n11X-Zo0SxqAYRhRR1Txx59_OEEfSpgIcZcdWp_vEfz6kuevz0bJx24iAB3QfOTpEPxQ2W-yy6OKx1nJp3yAkaZbkp6ahyXr2lKdCnroREI-adq__ravVTSUXEuT-gcMi2OVdiVP4fbNaoK0i5-EtyARF1D-lyPg0ri/s2048/image_2024-12-21_13-40-25.png
លើសពីនេះទៅទៀត គម្រោងនេះ ក៏នឹងជួយគាំទ្រដល់ការពង្រឹងដល់ការគ្រប់គ្រងធនធាន ទឹកចម្រុះនៃអាងស្ទឹងស្វាយចេក តាមរយៈការបង្កើតគណៈកម្មការគ្រប់គ្រង និងរៀបចំយន្តការ តាមដាន វាយតម្លៃអំពីវិឌ្ឍភាពនៃការអនុវត្តយន្តការគ្រប់គ្រងអាងស្ទឹង៕

សាឡាត់ ស្រីឡាង ចេញមកទទួលស្គាល់កំពុងជួបវិបត្តិហិរញ្ញវត្ថុសុំម្ចាស់បំណុលទុកពេលដោះស្រាយ

0

តារាសម្តែង សាឡាត់ ស្រីឡាង បានចេញមុខទទួលស្គាល់ថាពិតជាមានបញ្ហាបំណុលមែននិងការរកស៊ីខាតដោយព្យាយាមដោះស្រាយបញ្ហាទាំងអស់មិនរត់គេចឡើយ។ តារាស្រីរូបនេះថាកុំឆាប់ទុកចិត្តលើមនុស្សខុសគឺពិបាកកែណាស់ខាតទាំងលុយបាត់ទាំងកិត្តិយសហើយបាក់ទាំងទឹកចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCrQyKbuis3jrCuQ39TFe4Fm1_6kFKc3chV6Z7w4gJPjhjJAcsoRmf59NqRCrPev9eZGOdecq-i38Wwvj-VVIRj0XLfR24a-qfgm0tq3yQmdJegP4tsl32bdaiirTmHXdbhLnHVxk0bv9BWu8OtQjZ1kKqK5XOkubDP_wb3sTP11XJovSbwysX1IF3ehxt/s960/image_2024-12-21_09-08-26%20(2).png

នៅយប់ថ្ងៃទី២០ ខែធ្នូ កញ្ញា សាឡាត់ ស្រីឡាង បានចេញមកបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួនយ៉ាងដូច្នេះថា «ខ្ញុំសាឡាត់ ស្រីឡាង មួយរយ:នេះខ្ញុំពិតជាមានបញ្ហារឿងបំណុលមែន បញ្ហាខាតរឿងបើកហាងរកស៊ីហើយនឹងបញ្ហាផ្សេងច្រើនទៀត។ កន្លងមកនេះខ្ញុំពិតជាព្យាយាមក្នុងការរកដំណោះស្រាយក្នុងបញ្ហាទាំងអស់នឹង ខ្ញុំមិនគេចវេសទេតែខ្ញុំសូមពេលក្នុងការដោះស្រាយបញ្ហាទាំងអស់នឹងមែន(ម្ចាស់បំណុលខ្លះខ្ញុំបានដោះស្រាយជូនបានខ្លះនឹងខ្លះទៀតគឺនៅ)»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyG8x0bW5wTM9exOXE9C4yyuJPbc7HSDc5gEl6cFpGzXidYrf7oQaoGpF4vUNt4krC0MXWsasvZTDIMQjv87RqQuA0lLzJhJlNW9BeiylvEcAgZe3lo86J9z90XzGDt69pQedSbeJVyFH_yPA1_wfZ53N0vIvKnIk52-sVBB5Ycz0RFnPrLf-VlKLDCAeV/s1440/image_2024-12-21_09-08-32.png

តារាស្រីរូបនេះបានបន្តទៀតថា «ខ្ញុំពិតជាសូមទោសដែលយឺតយាវ ដោយសារបញ្ហាមកជាបន្តបន្ទាប់ ខ្ញុំពិតជាអរគុណដល់បងៗដែលគាត់យោគយល់និងទុកពេលឱ្យខ្ញុំដោះស្រាយអរគុណដល់បងៗដែលផ្តល់ការងារដល់ខ្ញុំ ដើម្បីឱ្យបានចំណូលយកមកដោះស្រាយ»។ ចុងក្រោយ សាឡាត់ ស្រីឡាង ថាសុំកុំឆាប់ទុកចិត្តលើមនុស្សខុសគឺពិបាកកែណាស់ ខាតទាំងលុយ បាត់ទាំងកិត្តិយសហើយបាក់ទាំងទឹកចិត្ត បំណុលគឺនាងទទួលហើយក៏មិនគេចវេសដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlbSU2voaFS3VxcKhBlymFY0jKY0BWR1b_y7iUsfD1zMS07E_vJLhDdxPFpuwWObHYxsTv7VEYe0baFzJUWQwaifWAW4xEsWdtrA2bMobbl2bGWoahq0itClPCq3uliGgMb6M2ysLu9Xna3mNeOXduyGjqgZN-AATD1JYh9PMNjcDHoVebKuwzhB4mygQb/s675/image_2024-12-21_09-08-26.png
គួរបញ្ជាក់ផងដែរថា កាលពីខែកញ្ញា កន្លងមកនេះតារាសម្តែង សាឡាត់ ស្រីឡាង ត្រូវបានម្ចាស់បំណុលកញ្ញា Ly Chan Vatey ចេញមកបង្ហោពីរឿងខ្ចីលុយចំនួន២០០ដុល្លារសន្យាពីរថ្ងៃសង ប៉ុន្តែយកលេសគ្រប់សព្វឈានដល់ជិត២ខែដែលធ្វើឱ្យផ្ទុះកក្រើកយ៉ាងខ្លាំងពេញបណ្តាញសង្គម។ ជុំវិញការបង្ហោះនេះ សាឡាត់ ស្រីឡាង បានចេញមកទទួលស្គាល់កំហុសនិងសូមទោសទៅកាន់ម្ចាស់បំណុល ខណៈនាងបានបង្ហាញថារឿងអាស្រូវមួយនេះពិតជាប៉ះពាល់អារម្មណ៍នាងកម្រិតធ្ងន់៕

ធ្លា.យពាក្យចចាមអារ៉ាមថា G-Dragon និង Han So Hee មានទំនាក់ទំនងស្នេហា

0

កាលពីពេលថ្មីៗនេះផ្ទុះពាក្យចចាមអារ៉ាមយ៉ាងក្តៅគគុកទៅកាន់តារាចម្រៀងល្បីឈ្មោះ G-Dragon និងតារាសម្តែង Han So Hee មានទំនាក់ទំនងស្នេហានឹងគ្នាបន្ទាប់ពីអ្នកគាំទ្រចាប់បានថាពួកគេបង្ហោះរូបដូចគ្នា។ ទោះយ៉ាងណា ពាក្យចចាមអារ៉ាមនេះត្រូវបានក្រុមហ៊ុនចេញមកបដិសេធថាមិនមែនជារឿងពិតនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS14masEURGHbQW-aYrmky4v98rc7KUYzMmvxk7vjXhY2wNHMLtDYMXYS5WFdihpPLOoRCKQfvBtErMYpeTKOWhnYQZyjFbPcj39ZfAwkRP7vfja6_Stslc5aWLomMQPnTKNY4GC5H0Yv9gYxl80a9KCEzLHLlX7ekn8pK7S3uQTH0PpOaBQDqndyIKfnH/s1801/image_2024-12-20_14-18-46.png

កាលពីដើមសប្តាហ៍នេះ ពាក្យចចាមអារ៉ាម «Lovestagram» រវាង G-Dragon និង Han So Hee បានផ្សព្វផ្សាយតាមសហគមន៍អនឡាញផ្សេងៗ ដោយផ្អែកលើរូបថតរបស់តារាទាំងពីរនាក់ដែលអង្គុយលើកៅអីតែមួយក្នុងរូបស្រដៀងគ្នា។ គូសបញ្ជាក់ផងដែរថា តារាទាំងពីរបានបង្ហោះរូបថតជញ្ជាំងដូចគ្នាដោយមានពាក្យជាភាសាអង់គ្លេសថា Love for life ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLp6VnOFGMNt7JKbQukHi8dvSh4xhG7o9PSDqfE0zvGvpiyHn2mLihl6n_ERXLYbZmlIGCMzcx4IjIKdymHFsS0gwery-U6Mtwm6MzLm1Vnzbhb2DXKkZKBCbZ-5seifuAYksESCxOHh0VfkdvEK-exPOyhQLIotb6wER0do6GK2i2V3t77GbNoe7c9_7D/s952/image_2024-12-20_14-18-50.png
ទោះជាយ៉ាងណាក៏ដោយ អ្នកតំណាងក្រុមហ៊ុនរបស់អ្នកទាំងពីរគឺ Galaxy Corporation របស់ G-Dragon និង 9ato Entertainment របស់តារាសម្តែង Han So Hee បាននិយាយថា «ពាក្យចចាមអារ៉ាមមិនពិតទេ» ដែលធ្វើឱ្យភ្លើងកម្តៅនៃទំនាក់ទំនងរបស់ពួកគេបានស្ងប់ទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLVpeiL8oObKuJMHI8wCbfSd2zQyvfJGu4Z7vCuBbNs7LuaofrvE_oJ3Xopd_k-2I5587Wlqw5bgSxF904erZZp_sq2gyQSHfsvxF-mgVaMW8lWb_xf1yHA2sWfn_-ynJrAkPvmLsDqgDhfl517sJlZldcg_15cV57mFnn5Zlvn6g1EnE4-mDHNGa8etQV/s446/image_2024-12-20_14-18-46%20(5).png

គួរបញ្ជាក់ផងដែរថា Han So Hee មានអាយុ៣១ឆ្នាំមានភាពល្បីល្បាញដោយសារតួនាទីខ្សែភាពយន្ត «The World of the Married» ក្នុងឆ្នាំ២០២០ និងបន្ទាប់មកបានគ្រងតំណែងតួឯកជាបន្តបន្ទាប់និងមានប្រជាប្រិយភាពយ៉ាងខ្លាំង។ ទោះយ៉ាងណា នៅក្នុងឆ្នាំ២០២៤ នេះអាចចាត់ទុកថាជាឆ្នាំស៊ុយរបស់នាងមានរឿងអាស្រូវផ្ទុះពេញបណ្តាញសង្គមយ៉ាងខ្លាំងក្នុងទំនាក់ទំនងជាមួយនឹងមនុស្សប្រុស កុងត្រាផ្សាយពាណិជ្ជកម្មមួយចំនួនក៏ខាតបង់ ម្តាយបង្កើតក៏ត្រូវបានចាប់ខ្លួនក្នុងរឿងល្បែងស៊ីសងព្រមទាំងរឿងអាស្រូវមួយចំនួនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeGLaVjlXQPvh8NrcRprDuayejBJuLvhJngerpQBwgPlzRyRv6k606hrFEzFDQ6nPyaiPLH05l9k-zZL21fUaGYS5n8AyhJcIg7X34FR610cwhSr38vNkcSH0RbyBGglbfKUnKY5pmvYSCRwgTf_QiHgqYCUVnKrXbO7GFEk5BtGq7FJwN_uE8cQtPldj0/s524/image_2024-12-20_14-18-46%20(4).png

ចំណែកឯ G-Dragon មានអាយុ៣៦ឆ្នាំ ដែលសាងភាពល្បីល្បាញយ៉ាងខ្លាំងនៅក្នុងវិស័យ Kpop ជាអ្នកដឹកនាំក្រុមរបស់ Bigbang ។ តារាចម្រៀងរូបនេះធ្លាប់រងនូវរឿងអាស្រូវគ្រឿងញៀន និងធ្លាប់ធ្លាក់ក្នុងពាក្យចចាមអារ៉ាមស្នេហាជាមួយនឹង Jennie និងតារាស្រីជាច្រើនទៀត៕

Google Pixel 9 Pro ត្រូវបានគេចាត់ទុកថាជាស្មាតហ្វូនល្អបំផុតប្រចាំឆ្នាំ ២០២៤

0

នៅឆ្នាំ ២០២៤ នេះ iPhone ឬ Samsung មិនមែនជាស្មាតហ្វូនល្អបំផុតប្រចាំឆ្នាំនោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់ Techradar ដែលជាគេហទំព័របច្ចេកវិទ្យាល្បីល្បាញមួយបានឱ្យដឹងថា Google Pixel 9 Pro គឺជាស្មាតហ្វូនល្អបំផុតប្រចាំឆ្នាំ ២០២៤ ដោយបញ្ជាក់ពីជំហរឈានមុខគេដោយសារតុល្យភាពដ៏ល្អឥតខ្ចោះរវាងការរចនា ដំណើរការ និងបទពិសោធន៍អ្នកប្រើប្រាស់។ ចំនុចលេចធ្លោដំបូងនៃ Pixel 9 Pro គឺទំហំរបស់វា ជាមួយអេក្រង់ទំហំ ៦.៣ អ៊ីងតូចខ្លឹម ងាយស្រួលក្នុងការកាន់ដោយប្រើប្រាស់តែដៃម្ខាង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8fqG3TGG1MXKGU2MkPiFDJ2o8oZ5N6x0TBuAr_GF8Q9IXzS9dOtSW5GYxrYgX-wBauqlS7L_yL77VuhaGe4eOvOg8IqqEWIUkVrHBVeNuSZKknPQIBbAr47Co3shzIJYGUIdp2Czp6pNXSteo0An0NB2UCPkHiWRBCWnPoGqFvHVCWZQSZJ0PP2nkhyphenhyphenZj/s1200/image_2024-12-21_10-51-47%20(3).png

លើសពីនេះឧបករណ៍ត្រូវបានបំពាក់ដោយបន្ទះឈីប Tensor G4 ចុងក្រោយបំផុត, RAM 16GB និងអង្គចងចាំខាងក្នុង 128GB ។ ដំណើរការជាក់ស្តែងនៃឧបករណ៍គឺរលូនខ្លាំងណាស់ ដោយដោះស្រាយរាល់កិច្ចការទាំងអស់ពីមូលដ្ឋានរហូតដល់កម្រិតខ្ពស់ អាចផ្តល់នូវបទពិសោធន៍ប្រើប្រាស់ដ៏អស្ចារ្យបំផុត។ បើនិយាយពីកាមេរ៉ាវិញ Pixel 9 Pro បំពាក់ដោយប្រព័ន្ធកាមេរ៉ាឈានមុខគេរបស់ Google រួមទាំងកាមេរ៉ា ultra-wide-angle 48MP, កាមេរ៉ាមេ 50MP និងកាមេរ៉ា telephoto 48MP ជាមួយនឹង 5x optical zoom ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgg9W8-bZ2m2DCKov0IuzT7UxAULbmpmTniGpegsTmlxTGEBRNTpGUjbbio401QTtYSsldQphlpDef95D2E-_pxWuR4XffS1S03zJ4JYh65PdaVEhXI2QtzdqPoA0mnBFe8-pEjv76P01moC4GgYMe7uzsIdw92x-Ozs7vcv2UdKLrC9mXQg9VPtpIqpr6Y/s640/image_2024-12-21_10-51-48.png

សមត្ថភាពពង្រីក 5x នេះគឺអស្ចារ្យជាងគូប្រជែងដែលមានទំហំដូចគ្នា ដែលជាធម្មតាឈប់ត្រឹម 3x ប៉ុណ្ណោះ។ គុណភាពនៃរូបថតដែលថតចេញពី Pixel 9 Pro គឺគួរឱ្យចាប់អារម្មណ៍ខ្លាំង ជាមួយនឹងព័ត៌មានលម្អិតច្បាស់គ្រប់ស្ថានភាព រួមទាំងពន្លឺតិច និងចលនាលឿនផងដែរ។ ចំណុចលេចធ្លោមួយទៀតរបស់ឧបករណ៍គឺមុខងារ AI កម្រិតខ្ពស់ ជាពិសេសជំនួយការនិម្មិត Gemini ។ Gemini Live ផ្តល់នូវបទពិសោធន៍សន្ទនាថ្មីទាំងស្រុង ដែលអនុញ្ញាតឱ្យអ្នកជជែកជាមួយជំនួយការ Gemini កម្រិតខ្ពស់បំផុតរបស់ Google ដោយសំឡេង និងទទួលបានមតិកែលម្អដូចគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhA_oGTXaWNFGneU9zGq_EHb7tMBwYWVyTN4ZgUU2YnlgU7j3QOZbZWf_V4aMFaf91TGInk5ffF8FPG7YKvOLkxHF9PSssrQof-Y6n9g9Wf0zDySj0dI-WXYS-nDx06nQsL9IbCrFr6oH9uYlzmuLwSvIWaNkYtq35fn8xJYDn6FftRyv1M1NQtpYYPTU1l/s1200/image_2024-12-21_10-51-47%20(2).png

Gemini Live គឺឆ្លាតវៃគ្រប់គ្រាន់ក្នុងការចងចាំប្រធានបទ និងលំហូរនៃការសន្ទនា ផ្តល់ព័ត៌មានមានប្រយោជន៍ និងសួរសំណួរដើម្បីណែនាំការសន្ទនា។ គួរបញ្ជាក់ដែរថា ស្មាតហ្វូន Google Pixel 9 Pro មានតម្លៃ ៩៩៩ ដុល្លារអាមេរិក មានលក់តែក្នុងទ្វីបអឺរ៉ុប និងបណ្តាប្រទេសអាស៊ីមួយចំនួនប៉ុណ្ណោះ ដោយផ្តល់នូវការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃទំហំ ដំណើរការដ៏មានឥទ្ធិពល កាមេរ៉ាកំពូល និងបទពិសោធន៍ AI កម្រិតខ្ពស់។ ដូច្នេះដោយសារលក្ខណៈពិសេសទាំងនេះហើយ ទើប Google Pixel 9 Pro ត្រូវបានគេចាត់ទុកថាជាស្មាតហ្វូនល្អបំផុតប្រចាំឆ្នាំ ២០២៤៕

ព្រឺសម្បុរ! កូនស្រីម្ចាស់វង់ល្ខោនភីសុគន្ធី ទម្លាយអព្ភូតហេតុចម្លែកៗតែងកើត ក្រោយសម្តែងល្ខោនរួច

0

ជឿជាក់ថាប្រិយមិត្តភាគច្រើនប្រាកដជាបានជ្រាបនិងស្គាល់យ៉ាងច្បាស់ ល្ខោនបាសាក់វង់ភីសុគន្ធី ជាវង់ល្ខោនដ៏មានប្រជាប្រិយភាពមួយនៃប្រទេសកម្ពុជា។ សាច់រឿងល្ខោននីមួយៗ ក៏ដូចជាទេពកោសល្យរបស់តួសម្តែង នឹងនាំឲ្យអ្នកទស្សនាជក់ចិត្តដិតអារម្មណ៍ រហូតដល់ភ្លឺ ក៏ចង់ត្រឡប់ទៅគេហដ្ឋានវិញដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIEP_sFZ8Cg8IXxbZruSdr3YlPdkshbdKMyPmFCfSjBsvs-HfIixVD4sZvuPYSEXBfdSQY9ivIAlz7VA7LklYjPBZ9x_rqTZepFGURm_45Dvl_weEV6y1M9qQ6CAI2Qcxy3oM9OIqO_hjf_JTGI5VC0NS9blhH_uR83caRTu8sp8FwFQc5RRHSjUttoQcM/s2048/IMG_9990.JPG

ថ្មីៗនេះ យោងតាមការដាក់បង្ហោះរបស់អ្នកនាងផន សុផារី ដែលជាអតីតតារាកំប្លែង ជាតួសម្តែងល្ខោន និងជាកូនស្រីម្ចាស់វង់ល្ខោនភី សុគន្ធីផ្ទាល់ បានទម្លាយរឿងរ៉ាវអបីយជំនឿ ក៏ដូចជាអព្ភូតហេតុចម្លែកៗដែលតែងកើតមានឡើងទៅលើតួសម្តែង ក្រោយពេលបញ្ចប់ការសម្តែងល្ខោន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKl5iYlOlmh_Jsn8xbQJQQkzkbuu6sHUfUDwmQw5k1ljJ3OXWMskTqFuYWvgKqSo01XzB3GUtvz81yAweQhX5FGqbiyvfsyYcNbQ4Ccb1Mh5rkJlNAH7CuBXPyH1arA9QvK-GlxbykIu855ttDlwojSTgIb02wOOFpcTCwk_v6F-M8eCH-zzqa6hbHFItk/s960/IMG_9991.JPG

អ្នកនាងផន សុផារី បានលើកឡើងថា «សាច់រឿងមួយ ក្រោមចំណងជើងថា បីសាចក្រមុំ ត្រូវបានម៉ាក់របស់នាងខ្លាចមិនហ៊ានសម្តែងជាង ៣០ ឆ្នាំមកហើយ! ដោយសារតែនៅពេលដែលសម្តែង គឺតែងតែមានអព្ភូតហេតុឬរឿងរ៉ាវចម្លែកៗកើតឡើងជាមួយនឹងក្រុមសិល្បៈ។ ក្រោយសម្តែងរឿងនេះហើយ តួអង្គសម្តែងគឺតែងតែឈឺថ្កាត់តែម្តង ចំណែកតួអង្គខ្លះទៀតក៏មានបញ្ហារកាំរកូស ក៏ដូចជាមានគ្រោះថ្នាក់នៅពេលត្រឡប់ទៅវិញ។ បើស្តាប់ទៅអាចគិតថាវាជារឿងធម្មតានិងជាភាពចៃដន្យប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលបានជួបច្បាស់ទើបដឹងថា រឿងរ៉ាវចម្លែកៗគឺពិតជាមានមែន!»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_agMVj0HHJUPuqeYDvUCDrIjvIgL80BfPZmjftjiTeuybwOhKV-JCQrY6E1dvsf4pFW1UCLFY1yW6excDGcysDAX9wa10sZLzABughisLkLENtXJ4IWOLfIZc9r9v45-fpLil1EVIK8AkzbSRACbOfttEBPJT-On5ENnDDKdrmLf1XVde0jvqhOo73OlC/s2048/IMG_9988.JPG

ជាមួយនឹងនោះ អ្នកនាងក៏បានបង្ហាញពីឃ្លីបវីដេអូមួយ ដែលតួសម្តែងល្ខោនម្នាក់ បានបញ្ចេញសម្លេងសើចយ៉ាងគួរឲ្យខ្លាចនៅលើឆាក ដោយគូសបញ្ជាក់ថានេះគឺខុសពីសម្លេងដែលគាត់សម្តែងតាមធម្មតាផងដែរ៕

ក្បួនបោ.កចំនួន ៣ កក្រើកនៅវៀតណាម ឆ្នាំ ២០២៤! ម្នាក់ៗអស់ប្រាក់ពីខ្លួន សរុបមិនក្រោម ៧០០ លានដុល្លារ

0

ឆ្នាំ២០២៤ ករណីឆបោ.កក្នុងរូបភាពផ្សេងៗបាននឹងកំពុងរីករាលដាលជុំវិញពិភពលោក។ យ៉ាងណា បើក្រឡេកទៅកាន់ប្រទេសវៀតណាមវិញក៏ដូចគ្នាដែរ ដែលបានធ្វើឲ្យពលរដ្ឋខ្លួនទូទាំងប្រទេស ចា.ញ់បោ.កអស់ប្រាក់ចំនួន ៧៤៤ លានដុល្លារអាមេរិក។ នេះបើយោងតាមប្រភពសារព័ត៌មាន VN Express កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៤។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPLljZC6kD3d8y7VmT7MpQIsoH14GaTrcZfKniKf6No96OEJqvvzn4DNTlBw3uG_fwqqn-JfUhkIV8k0gIHR6lJJfPezjGgSYBZ8EURfdoWfadv0yiYbr4eUtp8-wShpjCcla4tEDI2O36IROmBHtSNCtbIhkqcm4Ay9d-RqIk2MsLaqVZVVbcXDYykahT/s800/image_2024-12-21_10-29-51.png
យោងតាមសមាគមសន្តិសុខអ៊ីនធើណែតវៀតណាម NCN បានធ្វើស្ទង់មតិកាលពីពេលថ្មីៗនេះ និងបានរកឃើញថា ពលរដ្ឋវៀតណាម ៥៩,០០០នាក់ បានចាញ់បោកជនខិលខូច តាមទម្រង់ឆបោក ៣ សំខាន់ៗគឺរួមមាន៖

១. ការវិនិយោគបង្កើនប្រាក់ចំណេញ៖ ប្រជាជនវៀតណាម ៧១% បានអះអាងថា ពួកគេបានលង់ខ្លួន ជឿតាមក្រុមហ៊ុនវិនិយោគមួយចំនួន ឲ្យធ្វើការបណ្តាក់ទុនទៅលើអចលនទ្រព្យឬផលិតផល ដោយសន្យាថានឹងទទួលបានប្រាក់លាភមកវិញជាប្រចាំខែ។ ប៉ុន្តែនេះគ្រាន់តែជាសន្យាខ្យល់ ប្រាក់លាភបានតែរយៈពេលប៉ុន្មានខែដំបូងប៉ុណ្ណោះ ចុងក្រោយគឺត្រូវទឹកភ្នែកគ្រប់ៗគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqpCH4Ht8qOMGL_KJnugVLaho-5k4_MO_Ppjpi5h8JIl9UtR1lVJuRgrgw57ew1-skDIcoqfp-2025Pmj1l-Lnk8E0bSMGhzKXa9coi_e8VSh8h1qRgIRa0UlFgooRcyOP5qbMoo83dyRXoB9Jf3lHzz-7nxTDs6dQllLQeCkyGqp4tnXkU0FqxmKlytNK/s1173/image_2024-12-21_10-29-51%20(2).png
២. ឆបោកតាមប្រព័ន្ធអនឡាញ បន្លំជាបុគ្គលិកធនាគារឬមន្ត្រីរាជការ៖ ប្រជាជនវៀតណាម ៦២% បានរាយការណ៍ថា ជនឆបោកទាំងនោះបានក្លែងបន្លំជាមន្ត្រីមកពីនាយកដ្ឋានប៉ូលីស តុលាការ ភ្នាក់ងារពន្ធដារឬក៏បុគ្គលិកធនាគារជាដើម បោកបញ្ឆោតជនរងគ្រោះឲ្យផ្ទេរប្រាក់ទៅកាន់ពួកគេ។ ជនឆបោកបានធ្វើការហៅទូរស័ព្ទ ផ្ញើសារ និងឲ្យភ្ជាប់តំណរលីងផ្សេងៗ ហើយក៏ធ្វើការបញ្ចុះបញ្ចូលនិងបង្ខិតបង្ខំជនរងគ្រោះ ធ្វើទៅតាមពាក្យណែនាំរហូតផ្ទេរប្រាក់បានសម្រេច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5eJRhk8ztaF0P6ooWz8ifxe8n9B_6nF6cAvyBJjBTaigPQOAptAsUBCxoOhWC6TlcFUpnhQ3DwUHW8fSIpFmpRmjLib1O5JB6YCIKqAxmUb8uL52kwi4MR7oMHjWwQBRl14LVOc0bfRZ-4REpTpMu7zfqpqn6iOUh1pjerLeo8H6Pmrc3JusUSxuChi8K/s1500/image_2024-12-21_10-29-52%20(2).png

៣. ឆបោកថាបានឈ្នះរង្វាន់៖ ពលរដ្ឋវៀតណាម ៦០% បានអះអាងថា ពួកគេទទួលបានសារពីជនខិលខូចថា «បានឈ្នះរង្វាន់ពីក្រុមហ៊ុននិងស្ថាប័នធំៗ» តែក៏តម្រូវឲ្យបង់ថ្លៃសេវាមួយចំនួនជាមុនសិន មិននឹងទទួលបានរង្វាន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0tK4twRICwn3hExfLNdI92HNpb0WqsLetLHA4gGs1Nyl9DNSBVlOuQPpfeU7IPGQJt4P1AONVRaS0fLrq188MTdr_o45HJl0b7m8yK4UYnyYvYsGxq0RYjuZuyXA8l3WzUM_lbd6bEsnbr_XIRbYFzZ7UGGgreHTYec1pyfn_Wqxt4NEv7NceeP8KgyRc/s1000/image_2024-12-21_10-29-52.png
ជាមួយគ្នានោះ អ្នកជំនាញផ្នែកបច្ចេកវិទ្យាបានគូសបញ្ជាក់ថា ជនឆបោកគឺបានប្រើប្រាស់បច្ចេកវិជ្ជាទំនើបៗដូចជា AI ដើម្បីបង្កើតវីដេអូក្លែងក្លាយ ការផ្ញើសារជាសំឡេង ឬ Chatbots ដើម្បីធ្វើការសន្ទនាជាមួយជនរងគ្រោះ។ ប្រព័ន្ធកុំព្យូទ័រសម័យទំនើប ភ្ជាប់បណ្តាញទូរស័ព្ទដៃស្វ័យប្រវត្តិ ខលចេញទៅកាន់មនុស្សច្រើននាក់ក្នុងពេលដំណាលគ្នាបានផងដែរ ដែលកាន់តែបង្កើនភាពងាយស្រួលដល់ជនឆបោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWUep_hHrmP60WCOddr-hMp8aFftm468-RlpoE_P9I97mXLUWawJn-_p0qsuqb_nkYoH8USjHNJBZNy5SUVXdGEXPgVcRqa_8x3oOdCTarbHkQlJnJevH3omYoBQ7FyZsZa1wT_4wV1hepK2alRJN-NwmiVHIWlffhssk5Y_QXka_r_cdxgnD99-wA-LA_/s750/image_2024-12-21_10-29-53.png

ជុំវិញករណីឆបោកទាំងអស់នេះ គឺមិនមែនតែនៅក្នុងប្រទេសវៀតណាមមួយទេ នៅតាមបណ្តាប្រទេសផ្សេងៗ ជាពិសេសគឺនៅកម្ពុជាយើងក៏សម្បូរផងដែរ។ អ្នកជំនាញនៅតែមិនទាន់ដំណោះស្រាយចំពោះករណីនេះនៅឡើយទេ ហើយវានៅតែបន្តកើតមានរហូតដល់ឆ្នាំ២០២៥ ទៀត។ ដូច្នេះហើយសូមបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត កុំជឿតាមពាក្យបំផុសបំផុល និងការបំភ័យរបស់ជនមិនស្គាល់មុខឲ្យសោះ ជាពិសេសក្នុងពិភពអ៊ីនធើណែត៕

ចាស់មែន តែចាស់តាន់! លោកយាយតួថ្លុកជើងចាស់ចំនួន ២ រូប បង្កការចាប់អារម្មណ៍ដល់មហាជន

0

ថ្មីៗនេះនៅលើបណ្តាញសង្គម មហាជនជាច្រើនហាក់ចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើលោកយាយ ដែលតួថ្លុកជើងចាស់ចំនួន ២ រូប ពោរពេញទៅដោយសមត្ថភាពនិងទេពកោសល្យពិសេស បើទោះបីជាវ័យរាងជ្រេក្តី ប៉ុន្តែទឹកចិត្តស្រលាញ់សិល្បៈប្រពៃណី គឺនៅតែដក់ជាប់ក្នុងដួងចិត្តរបស់ពួកគាត់ជានិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFjICm-yGCHJK0uw1sjqIX6D6EDr47-OhHsBuEp_otz_ekrrlYtM_4LQT6tXVTX1BuGa0u8KC0Ql7fEkSsN4jLLe6AYNqBCEWCfkW-u74nkcfHloNY3f2xbKN185IfKiF4CYApnerAz7FQX0AgMKWtXcDXXXnp1S-8zYSnIb7NXL142Py6UrvEBGfeE-5d/s2048/470693984_527427466960150_7007284258715150392_n.jpg

យោងតាមការបង្ហោះរបស់គណនីមួយដែលមានឈ្មោះថា ក្រុមសិល្បៈវត្តព្រៃក្ទម្ព បង្ហាញឃ្លីបវីដេអូខ្លីមួយដោយភ្ជាប់មកជាមួយនឹងខ្លឹមសារថា «តួរថ្លុកជើងចាស់មានវ័យ ៧០ឆ្នាំជាង(ខាត់ ណាន ៧៧ ឆ្នាំ លោកយាយ អ៊ាង ៦៤ឆ្នាំ) ខានបញ្ចេញសមត្ថភាពជាង៣០ឆ្នាំ យីកេរវត្តព្រៃក្ទម្ព។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0qJ699ZExgqmvxyjUM2svz-V5Kk3a5rL4KCafPqNf-FuEngiGZ3mRQl8iMqUAAvZTGsOnHgppCp2aO9FK8H_FkAnfnEwrzZmIYvsdggzvf_z3O2-WLtn3OerVamXcbn5KK66QgBH_-EvfrQK3mPVL-pEGsp9GwHd1WJ-HWn5KGIhuqFlZwFUofzfTFRcB/s763/Screenshot%202024-12-21%20102419.png

    តាមរយៈវីដេអូ លោកយាយទាំងពីរខាងលើ ប្រកបដោយភាពរស់រវើក ព្រមជាមួយនឹងទេពកោសល្យនិងសមត្ថភាពពិសេសមិនធម្មតា ក្នុងការសម្តែងសិល្បៈយីកេខ្មែរ ទាំងច្រៀងផង រាំផង និងនិយាយផង។ មហាជនថា បើទោះជាពួកគាត់មានវ័យរាងជ្រេបន្តិចក្តី ប៉ុន្តែគាត់គឺនូវមានកម្លាំងកំហែង និងមាំមួនណាស់! ពួកគាត់បានធ្វើការរាំច្រៀងយ៉ាងសប្បាយរីករាយ។ ហើយអ្វីដែលកាន់តែគោរពនិងស្ញប់ស្ញែងនោះ គឺទៅលើទឹកចិត្តស្រលាញ់ផ្នែកសិល្បៈវប្បធម៌ដ៏ខ្លាំងក្លារបស់ពួកគាត់។ ក្នុងនាមជាសិល្បៈការីជើងចាស់ ដែលនេះគឺបង្ហាញអំពីឆន្ទៈដ៏មុះមុត ក្នុងការជួយថែរក្សាសម្បត្តិវប្បធម៌អរូបីនេះ បន្តបង្ហាញជូនទៅកាន់ក្មេងៗជំនាន់ក្រោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxBUI3S1pcCY1I1Ky3qXMiZ8jMhXut8w81PTS4pyf2rXRph6PZ6SSzTw1CNywQdtM4iWTYYzZd05wNurrfaniu-dx63Oe84FDctyTv5iEKa9xiDHLYE2TdZUGg7R4erxAnaPB1kN2-LM1ONA6B0DnHWbUqbc0tewWT1Ff6kuP_YhtSjDHaL5umuL7hIRPJ/s768/Screenshot%202024-12-21%20102435.png

    ទន្ទឹមនឹងនោះ ទស្សនិកជនដែលបានចូលរួមទស្សនា ទទួលបាននូវភាពសប្បាយរីករាយឥតឧបមាគ្រប់គ្នា ចំពោះក្រុមសម្តែង ជាពិសេសគឺទៅលើតួថ្លុកលោកយាយទាំងពីរនាក់។ បន្ទាប់ពីវីដេអូនេះ បានផ្សព្វផ្សាយនៅលើបណ្តាញសង្គម ក៏ទទួលបាននូវកោតសរសើរ គាំទ្រ និងចែករំលែកព្រោងព្រាតផងដែរ៕