កាលពីពេលថ្មីៗនេះផ្ទុះពាក្យចចាមអារ៉ាមយ៉ាងក្តៅគគុកទៅកាន់តារាចម្រៀងល្បីឈ្មោះ G-Dragon និងតារាសម្តែង Han So Hee មានទំនាក់ទំនងស្នេហានឹងគ្នាបន្ទាប់ពីអ្នកគាំទ្រចាប់បានថាពួកគេបង្ហោះរូបដូចគ្នា។ ទោះយ៉ាងណា ពាក្យចចាមអារ៉ាមនេះត្រូវបានក្រុមហ៊ុនចេញមកបដិសេធថាមិនមែនជារឿងពិតនោះទេ។
កាលពីដើមសប្តាហ៍នេះ ពាក្យចចាមអារ៉ាម «Lovestagram» រវាង G-Dragon និង Han So Hee បានផ្សព្វផ្សាយតាមសហគមន៍អនឡាញផ្សេងៗ ដោយផ្អែកលើរូបថតរបស់តារាទាំងពីរនាក់ដែលអង្គុយលើកៅអីតែមួយក្នុងរូបស្រដៀងគ្នា។ គូសបញ្ជាក់ផងដែរថា តារាទាំងពីរបានបង្ហោះរូបថតជញ្ជាំងដូចគ្នាដោយមានពាក្យជាភាសាអង់គ្លេសថា Love for life ។

ទោះជាយ៉ាងណាក៏ដោយ អ្នកតំណាងក្រុមហ៊ុនរបស់អ្នកទាំងពីរគឺ Galaxy Corporation របស់ G-Dragon និង 9ato Entertainment របស់តារាសម្តែង Han So Hee បាននិយាយថា «ពាក្យចចាមអារ៉ាមមិនពិតទេ» ដែលធ្វើឱ្យភ្លើងកម្តៅនៃទំនាក់ទំនងរបស់ពួកគេបានស្ងប់ទៅវិញ។.png)
គួរបញ្ជាក់ផងដែរថា Han So Hee មានអាយុ៣១ឆ្នាំមានភាពល្បីល្បាញដោយសារតួនាទីខ្សែភាពយន្ត «The World of the Married» ក្នុងឆ្នាំ២០២០ និងបន្ទាប់មកបានគ្រងតំណែងតួឯកជាបន្តបន្ទាប់និងមានប្រជាប្រិយភាពយ៉ាងខ្លាំង។ ទោះយ៉ាងណា នៅក្នុងឆ្នាំ២០២៤ នេះអាចចាត់ទុកថាជាឆ្នាំស៊ុយរបស់នាងមានរឿងអាស្រូវផ្ទុះពេញបណ្តាញសង្គមយ៉ាងខ្លាំងក្នុងទំនាក់ទំនងជាមួយនឹងមនុស្សប្រុស កុងត្រាផ្សាយពាណិជ្ជកម្មមួយចំនួនក៏ខាតបង់ ម្តាយបង្កើតក៏ត្រូវបានចាប់ខ្លួនក្នុងរឿងល្បែងស៊ីសងព្រមទាំងរឿងអាស្រូវមួយចំនួនទៀត។.png)
ចំណែកឯ G-Dragon មានអាយុ៣៦ឆ្នាំ ដែលសាងភាពល្បីល្បាញយ៉ាងខ្លាំងនៅក្នុងវិស័យ Kpop ជាអ្នកដឹកនាំក្រុមរបស់ Bigbang ។ តារាចម្រៀងរូបនេះធ្លាប់រងនូវរឿងអាស្រូវគ្រឿងញៀន និងធ្លាប់ធ្លាក់ក្នុងពាក្យចចាមអារ៉ាមស្នេហាជាមួយនឹង Jennie និងតារាស្រីជាច្រើនទៀត៕










