Home Blog Page 6

អ្នកនិពន្ធ សោម ដូរ៉េ ឆ្លើយតបនឹងការរិះ.គ.ន់របស់ ម៉ុង វិមាន ទៅលើបទ «កាឌិនហយ»

0

លោក ម៉ុង វិមាន អតីតបេក្ខជន The Voice Cambodia រដូវកាលទី១ បានចេញមុខរិះគ.ន់បទ «កាឌិនហយ» របស់តារាចម្រៀង សុគន្ធ និសា និង រ៉ូលីន ដោយលើកឡើងថាព្រោះតែបែបនេះទើបសិល្បៈខ្មែរមិនអាចរីកដុះដាលទៅកាន់ឆាកអន្តរជាតិបាន។ ការរិះគន់របស់លោក ម៉ុង វិមាន ត្រូវបានអ្នកនិពន្ធ សោម ដូរ៉េ ដែលជាអ្នកនិពន្ធបទនេះផ្ទាល់ចេញមកឆ្លើយតប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWwN6krotanpQ8mZAoe-mxC4aBsEJzC2W3bNq8eB1AmBddd88iTfHHbFhMAFQnKmPf3K4AH0xB8T6YY6RbLqN4tASjdSIFqsxv1wfKcSTUruzKnb5UvMgVdZnK8akKvnsE195QOU2f_Z3HbEVVcghm8clt60sLF3Fhj6xnrP3Bx_JKLx0zeShKfUak-FRz/s1280/image_2026-04-03_15-22-45.png
ការលើកឡើងរបស់លោក វិមាន ដែលថាបទ «កាឌិនហយ» ជាប្រភេទបទឆ្កួតលីលា លោក ដូរ៉េ បាននិយាយថាលោកមិនអាចទទួលយកពាក្យនេះបានទេ។ អ្នកនិពន្ធរូបនេះបានបញ្ជាក់ថាការនិពន្ធបទនេះគឺលោកបានឆ្លងកាត់ការត្រួតពិនិត្យត្រឹមត្រូវពីរៀមច្បង និងសាស្រ្តាចារ្យដែលធ្វើការនៅក្រសួង។ លោកបញ្ជាក់ថាស្នាដៃរបស់ខ្លួនគឺតែងតែថ្មី ប្លែកត្រចៀក ហើយពាក្យ «កាឌិនហយ» គឺជាពាក្យប្រជាប្រិយគ្រាមភាសាប្រើទៅលើមនុស្សស្រីដែលខឹងចំអន់គ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOYtaod64ar6zmdy64IcnJY6DVkpFqXkFIZVhmQjohqRewsqFNwj2vpEwQWnsuB6bGjG5YCbuw6mczfHb0Gd0fTVCdZNij4e0W3b7QpzfRpo_ODZ_6SaW3nk4BZqFcrpMRzs30EqAMF3nuwjqkmDneiPf5ocAOGnT1KeA80qnomeXXZ0IezrWsx7RmtmSI/s2048/292720601_1035050117113810_8544274248735265431_n%20(2).jpg

លោក សោម ដូរ៉េ ក៏បានច្រានចោលដោយអះអាងថាការប្រើពាក្យ «កន្ធីង» ពុំមែនជាភាសាស្រើបស្រាល ភាសាអាក្រក់នោះទេ ហើយពាក្យខ្លះមានពាក្យ «ព្រះ» ពីមុខ ពុំមែនជាភាសារាជសព្ទទាំងអស់នោះទេ ប៉ុន្តែគឺជាភាសានិយាយដូចជាពាក្យ «ព្រះអើយ» ជាដើម។ ចំណុចទី២ ដែល ម៉ុង វិមាន បាននិយាយថាអ្នកនិពន្ធខ្មែរទាំងអស់ Copy ពីស្រុកគេហើយនៅពេលចាប់ផ្តើមធ្វើ Original គ្មានការគាំទ្រក៏បញ្ឈប់សកម្មភាពនោះ លោកបានឆ្លើយតបថា អាជីពសិល្បៈរយៈពេល២០ឆ្នាំមកនេះលោកបានបង្ហាញស្នាដៃជាច្រើនដែលសុទ្ធសឹងមានការទទួលស្គាល់ ហើយបទល្បីៗមួយចំនួនគឺសុទ្ធសឹងតែជាស្នាដៃថ្មី ខណៈលោកបានប្រកាសថាឈប់និពន្ធបទចម្លងកាលពីឆ្នាំ២០១៣។ អ្នកនិពន្ធរូបនេះបន្តទៀតថា បច្ចុប្បន្ននេះលោកនៅតែបន្តអាជីពតែងនិពន្ធសម្រាប់ឆ្នាំងបាយរបស់ខ្លួន ដូច្នេះពាក្យសម្តីរបស់លោក ម៉ុង វិមាន គឺយល់ខុសចំពោះលោកហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfSjVTyPrqTUdLXBGGhCgJObzUap274ifqanZWy7luE8UpE4LaOCzdVaAEpIvjD3xrbDM1ZLskjfenBDixiIDiqBjCtwW09CSRJ_NLIzhchAeN9GH4Nf20oEXaYWVY_sGl1vRDaqdhEdlSwm00kHzoDhMh7Hhsf483I8yVUZqRd8CAxdUhvorfMifqhKhZ/s2048/image_2026-04-03_15-22-40.png
ចំណុចទី៣ ដែលលោក ម៉ុងវិមាន ថាប្រទេសជាតិមិនរីកចម្រើន លោក សោម ដូរ៉េ បានឆ្លើយតបថា ធាតុផ្សំនៃការរីកចម្រើនគឺមានការចូលរួមជាច្រើនវិស័យ ខណៈលោកបានឱ្យអ្នករិះគន់រូបនេះកែសំណេររបស់ខ្លួនដែលសរសេរខុសមុននឹងទៅរិះគន់អ្នកដទៃ ពីព្រោះការរីកចម្រើនក្នុងសង្គមគឺចាប់ផ្តើមដំបូងពីខ្លួនឯង។ អ្នកនិពន្ធ សោម ដូរ៉េ ទទួលស្គាល់ថាការរិះគន់គឺមិនខុសនោះទេដោយចង់ឱ្យល្អ ប៉ុន្តែការរិះគន់គឺបង្ហាញពីឆន្ទៈនិងមនសិការ តែគំនិតនិងបញ្ញាគឺបង្ហាញពីតម្លៃ ដូច្នេះគិតឱ្យបានគ្រប់ជ្រុងជ្រោយមុននឹងរិះគន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6wPa9rZbghsbT4D0kdCHz_iJrdqcDpRszOaH6ue0KHxPUS0X6CA0G7wnPVxZLyNbfgVHHWMcCKCH0mF7VmUxM-X8yo5QmJe_rreYUie4VsnsD29I4TTsIUP2BhTOXCdJeGZxQyEOvIsnYrNNPlqAftWmk0gAu_crRnirE_sO7FekYgQQjS5JBTeDb-n-J/s2048/image_2026-04-03_15-22-45%20(2).png

លោក សោម ដូរ៉េ បានបញ្ជាក់ថាលោកមិនខឹងចំពោះការរិះគន់បែបស្ថាបនានោះទេហើយលោកតែងតែធ្វើការឆ្លើយតបទៅនឹងការរិះគន់ដោយមិនឱ្យគេបន្ទាបតម្លៃអ្នកនិពន្ធឬភាន់ច្រឡំនោះទេ ពីព្រោះលោកច្បាស់ខ្លួនឯងរាល់ការងារនីមួយៗគឺដឹងថាលោកកំពុងធ្វើអ្វី៕

ហ្វេនឈ្លោះគ្នាបែកផ្សែង Ronaldo និង Messi ថតផ្សាយពាណិជ្ជកម្មជាមួយគ្នាធ្វើព្រងើយ

0

កីឡាករបាល់ទាត់ដ៏ល្បីល្បាញ Cristiano Ronaldo និង Lionel Messi បានបង្កឱ្យមានការចាប់អារម្មណ៍ទូទាំងពិភពលោកម្តងទៀតជាមួយនឹងការបង្ហាញខ្លួនរួមគ្នារបស់ពួកគេនៅក្នុងយុទ្ធនាការផ្សព្វផ្សាយពាណិជ្ជកម្មចុងក្រោយបំផុតរបស់ LEGO។ ក្រៅពីកីឡាករល្បីឈ្មោះពីររូបនេះមានការចូលរួមពី Mbappé និង Vinícius Júnior ដែលជាកីឡាករជំនាន់ក្រោយផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGDjY__cImpAVZicvGL0R68NVFYi9WIjUn4hWwMJ_p5wqIWvr4ZRtFLlZYZzx8_7lZ5ccVM00J7Xgi-rx6B5q74aI72jdPkM2w0VX8MQyInoAc-mgc_v3hdokqj_28kcNnP3tSP5MMoD1Tc0-KfMDV6ZIFdelQFXJ3fLF3VGn8ggG_ZXsIBw8Q_QdjUsrr/s2048/image_2026-04-03_15-59-12.png

នៅក្នុងវីដេអូដែលមានសារថា «មនុស្សគ្រប់គ្នាចង់បានបំណែកមួយ» ដោយកីឡាករល្បីៗទាំងបួនអង្គុយជុំវិញ។ ការរៀបចំបែបសាមញ្ញបំផុតមានតុបង្វិលនៅចំកណ្តាល មានពានរង្វាន់ FIFA World Cup ខ្នាតតូច ដែលជានិមិត្តសញ្ញាដ៏មានកិត្យានុភាពបំផុតនៃបាល់ទាត់ពិភពលោកនេះធ្វើឱ្យមានភាពទាក់ទាញយ៉ាងខ្លាំង។ មនុស្សម្នាក់ៗតំណាងឱ្យបំណងប្រាថ្នាចង់ឈ្នះ ដែលបង្ហាញពីស្មារតីប្រកួតប្រជែង ដែលជាសញ្ញាសម្គាល់នៃបាល់ទាត់កម្រិតខ្ពស់។ ទោះជាយ៉ាងណាក៏ដោយ ចំណុចលេចធ្លោដ៏គួរឱ្យភ្ញាក់ផ្អើលគឺនៅចុងបញ្ចប់ ទោះបីជាមានការខិតខំប្រឹងប្រែងឥតឈប់ឈរក៏ដោយ ក៏គ្មានកីឡាករល្បីណាម្នាក់ទទួលបានជ័យជម្នះឡើយ។ ផ្ទុយទៅវិញ ក្មេងម្នាក់បានលេចឡើងដោយមិននឹកស្មានដល់ ហើយទទួលយកពានរង្វាន់ដោយថ្នមៗ ដោយផ្តល់សារដ៏មានអត្ថន័យអំពីចំណង់ចំណូលចិត្ត និងក្តីសុបិននៃបាល់ទាត់សម្រាប់មនុស្សជំនាន់ក្រោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtDNu0eW6LZF7pP0XGTNnuZvhY7W8asUV36KLRM9CiJdbsffXLEQiUpxzbUaaFI0MQwK1mwbT8QgsZMuAFAVLxDG8ZiZUGuD5LStOmPrfSxJtlxejPcMkUf8OTLOvepuuGJQ8OW7GaT9Tl9n7KzL1HBlh-GNvP1geGChihExdAq96ImzJ8pgyh1Rp8FK9_/s1440/image_2026-04-03_13-31-53.png
ភ្លាមៗបន្ទាប់ពីត្រូវបានបង្ហោះ វីដេអូនេះបានក្លាយជារឿងដ៏ល្បីយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម។ ជាពិសេស នៅពេលដែល Messi បានបង្ហោះវាឡើងវិញនៅលើ Instagram ផ្ទាល់ខ្លួនរបស់លោកដោយបន្ថែមចំណងជើងកំប្លែងមួយថា «និយាយឱ្យត្រង់ទៅ វាមិនមែនជា AI ទេ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7G9FdB5CdAbuekpEowCaxAl4Ei3zHNwugU362EvKt269UYBtJoggDn69iopQJbMoxVZH-UhoVp6HlWXyeZSc6htrbPari8UcCF0y5echylt0xytRfakaOXECLYZKVqbnVxTVkwsf-wO5mxcjm9sSme037ZZ7w74E85QAu0kld1G3QijZ-Ygii0O6O4PFq/s2048/image_2026-04-03_15-59-16.png

មិនត្រឹមតែប៉ុណ្ណោះ LEGO ក៏បានបង្ហោះខ្លឹមសារឡើងវិញ និងបានលើកឡើងពីឈ្មោះពេញរបស់តារាដែលពាក់ព័ន្ធ។ ការបង្ហាញខ្លួនរបស់តារាបាល់ទាត់កំពូលទាំងបួនរបស់ពិភពលោកនៅក្នុងផលិតផលមួយបានបង្កើតឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។ អ្នកគាំទ្រមិនត្រឹមតែរីករាយជាមួយនឹងកំណែ LEGO ដ៏គួរឱ្យស្រលាញ់របស់កីឡាករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចាប់អារម្មណ៍នឹងសារមនុស្សធម៌នៅពីក្រោយរឿងនេះផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNQXAMhWX8d17LIP0IDH_yatr9PdZpZ4PHzQIBGuh6edyUYF5FWWlPHquZ294ORIlvcSJMj4LPyN2uNEdzKFTWhuGMpzlO_1xS8iN52HzDbRm1EaH6QEe8kBLp00n9pgs7MOdj5k_JwqWmSNDs8IljfpQhEIzCXuwTYCe8ce1Lh8VAJNTGCovLVpAsNMxL/s1200/image_2026-04-03_15-59-15%20(2).png
យុទ្ធនាការនេះក៏រំលឹកដល់ការសហការគ្នាដ៏គួរឱ្យរង់ចាំជាច្រើនរវាង Ronaldo និង Messi មុនព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២២។ នៅពេលនោះ អ្នកទាំងពីរបានបង្ហាញខ្លួននៅក្នុងការផ្សាយពាណិជ្ជកម្មរបស់ Louis Vuitton ដែលកំពុងលេងអុកនៅលើវ៉ាលីដ៏ប្រណីតមួយ។ រូបភាពនេះបានរីករាលដាលពាសពេញពិភពលោក ដោយទទួលបានការចូលចិត្តរាប់សិបលានដង និងត្រូវបានចាត់ទុកថាជាយុទ្ធនាការផ្សាយពាណិជ្ជកម្មដ៏ជោគជ័យបំផុតមួយក្នុងប្រវត្តិសាស្ត្រកីឡា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUj3ZScfAbQjWdY5gF5EYh9fWq6YGQrtFt2pLo0xZH2JRci9mEqwLf7_2Prt1kz4_4Zf5x_H-dj0VDDEulgeYQDOp5AkMI_mjJnHdGaiy9LDNANpWwbsflprBa5zqsQ7goaCPP7llWrElL4lXWd4Al-3HG7YW1W0Amdo4_rAU1sykhlwnLgHX2T153hKQ-/s1296/image_2026-04-03_15-59-15.png
ការសហការជាបន្តបន្ទាប់រវាង Ronaldo និង Messi នៅក្នុងយុទ្ធនាការផ្សព្វផ្សាយពាណិជ្ជកម្មសំខាន់ៗបង្ហាញពីភាពទាក់ទាញយូរអង្វែងរបស់តារាបាល់ទាត់ទាំងពីររូបនេះ ដោយមិនគិតពីពេលវេលាឡើយ។ ក្នុងពេលជាមួយគ្នានេះ ការដាក់បញ្ចូល Mbappé និង Vinícius Júnior ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរជំនាន់មួយយ៉ាងច្បាស់លាស់ ខណៈដែលតារាវ័យក្មេងទាំងនេះកំពុងបង្កើតតំណែងរបស់ពួកគេបន្តិចម្តងៗនៅលើផែនទីបាល់ទាត់ពិភពលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkSfWg4z_jDeoprIHpcs2b0sNvbUWQ8JO7bgle0vYhTAZvbNphisMfinQKZySVtsKuSZiyWfFOMQOl7dZ_dJvuRm7PJfGnTptJwZLRo6DjQIcLDYt-j-7JxinDHxn3Ro0R8orH-NuID54PFiNnF4J6aFOHtuE8klDami1wwWrKJaFW8gRVQXIckS-p0Fzg/s1920/image_2026-04-03_15-59-17.png
បច្ចុប្បន្ននេះ អ្នកគាំទ្រកំពុងសង្ឃឹមថាទាំង Ronaldo និង Messi នឹងចូលរួមក្នុងព្រឹត្តិការណ៍ FIFA World Cup 2026។ នេះអាចជាលើកចុងក្រោយដែលរឿងព្រេងនិទានទាំងពីរនេះប្រកួតប្រជែងគ្នានៅលើឆាកដ៏ធំបំផុតនៅលើភពផែនដី។ ប្រសិនបើរឿងនោះក្លាយជាការពិត ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ នឹងក្លាយជាព្រឹត្តិការណ៍សំខាន់មួយ ដែលអតីតកាល បច្ចុប្បន្នកាល និងអនាគតនៃបាល់ទាត់បានជួបគ្នា៕

ប្រទេសថៃរកឃើញមូលហេតុការបាត់ប្រេងឥន្ធនៈរហូតដល់៥៧លានលីត្រ

0

តាមការចុះផ្សាយរបស់សារព័ត៌មានថៃ TNN នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ រដ្ឋាភិបាលថៃទទួលស្គាល់ថា ការបាត់ប្រេងឥន្ធនៈរហូតដល់៥៧លានលីត្រនៅប្រទេសថៃ គឺបណ្តាលមកពីការស្តុកប្រេងទុកក្នុងអំឡុងពេលដឹកជញ្ជូនតាមនាវា និងការមិនចែកចាយប្រេងទៅតាមស្ថានីយ ។ កប៉ាល់ដឹកប្រេងដែលមានគោលដៅទៅកាន់ខេត្តសុរ៉ាជថានី គឺមានប្រេងរហូតដល់២១៧លានលីត្រ ប៉ុន្តែពេលទៅដល់ខេត្តសុរ៉ាជថានី មានប្រេងត្រឹមតែ១៦០លានលីត្រប៉ុណ្ណោះ ។

កាលពីព្រឹកថ្ងៃទី៣ ខែមេសា លោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃបានកោះហៅមន្ត្រីនានាដែលធ្វើការផ្នែកថាមពលមកប្រជុំពិភាក្សានៅវិមានរដ្ឋាភិបាល អំពីការបាត់ប្រេងយ៉ាងច្រើនដោយសារការស្តុកប្រេងជាច្រើនកន្លែង ។

តាមការត្រួតពិនិត្យមូលហេតុបណ្តាលឱ្យប្រទេសថៃបាត់ប្រេងជាច្រើនលីត្រ គឺបាត់ក្នុងអំឡុងពេលដឹកជញ្ជូន និងគ្មានការចែកចាយឱ្យស្ថានីយលក់ប្រេងនៅទូទាំងប្រទេស ។ នាវាដឹកប្រេងបានចាកចេញពីកន្លែងទុកប្រេងដើម្បីធ្វើដំណើរទៅកាន់ខេត្តសុរ៉ាជថានី ដែលការដឹកជញ្ជូនស្មើ៩៦ជើង ខណៈប្រេងលើនាវា ស្មើនឹង២១៧លានលីត្រ ។ ប៉ុន្តែបាត់ប្រេងមួយចំនួនពេលកំពុងដឹកតាមនាវា ហើយប្រេងទៅដល់ខេត្តសុរ៉ាជថានី មានត្រឹមតែ១៦០លានលីត្រប៉ុណ្ណោះ គឺបាត់អស់៥៧លានលីត្រ ។

ទង្វើបំពានច្បាប់ពាក់ព័ន្ធនឹងការស្តុកប្រេងដែលត្រួតពិនិត្យដោយមន្ត្រីពាក់ព័ន្ធកាលពីថ្ងៃទី១ ខែមេសា រួមមាន ៖
-ពន្យារពេលការដឹកជញ្ជូនប្រេងតាមផ្លូវទឹក ដោយការចតនាវាដឹកប្រេងដើម្បីរង់ចាំឱ្យតម្លៃកើនឡើង
-កន្លែងទុកប្រេងមិនបញ្ជូនប្រេងទៅតាមស្ថានីយ ឬភ្នាក់ងារទទួលតាមខេត្ត
-លួចដឹកប្រេងទៅកន្លែងផ្សេងៗដើម្បីស្តុកទុក ។

លោកនាយករដ្ឋមន្ត្រី Anutin ថា ទង្វើនេះ គឺជាការស្វែងរកផលចំណេញពីប្រេងក្នុងពេលដែលពិភពលោកកំពុងតែខ្វះខាតប្រេង និងធ្វើឱ្យរដ្ឋាភិបាលថៃត្រូវបញ្ចេញថវិកាដើម្បីរក្សាតម្លៃប្រេងកុំឱ្យកើនឡើងនាំឱ្យប៉ះពាល់ជីវភាពពលរដ្ឋ វាមិនមែនជាការផ្តល់ផលប្រយោជន៍ដល់ក្រុមស្តុកទុកប្រេងទេ ។ ដូច្នេះ រដ្ឋាភិបាលចាំបាច់ត្រូវតែបង្ក្រាបទង្វើខុសច្បាប់ទាំងនេះ ។

ក្រៅពីនេះ រដ្ឋាភិបាលថៃក៏បានប្រគល់តួនាទីឱ្យមន្ត្រីស៊ើបអង្កេត និងមិនព្រងើយកន្តើយចំពោះទុក្ខលំបាករបស់ពលរដ្ឋ ដោយចាត់វិធានការការពារ ប្រុងប្រយ័ត្ន និងដាក់ទោសជនល្មើសតាមច្បាប់ ។ លោក Anutin បានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងរដ្ឋមន្ត្រីក្រសួងការពារជាតិ សហការជាមួយស្ថាប័នពាក់ព័ន្ធក្នុងការបង្ក្រាបបទល្មើសឱ្យបាន ព្រមទាំងសុំការសហការពីពលរដ្ឋផងដែរឱ្យផ្តល់ដំណឹងពីសកម្មភាពល្មើសបង្ការការយកប្រៀបក្នុងសង្គម ។

គួរបញ្ជាក់ថា ជុំវិញបញ្ហាការបាត់ប្រេងជាច្រើនលានលីត្រនេះ សង្គមថៃបានដាក់ការចោទប្រកាន់ថា មានការលួចនាំចេញប្រេងទៅប្រទេសកម្ពុជាក្នុងអំឡុងពេលថៃកំពុងតែខ្វះខាតប្រេងយ៉ាងខ្លាំង ទើបនាយករដ្ឋមន្ត្រីថៃកោះហៅមន្ត្រីពាក់ព័ន្ធមកប្រជុំ ៕

លោកស្រី Angelina Jolie ប្ដេជ្ញាជួយផ្សព្វផ្សាយទេសចរណ៍កម្ពុជាបង្ហាញទៅកាន់ពិភពលោក

0

ពិតជាគួរឲ្យរំភើបរកពាក្យថ្លែងពុំបាន! ដោយក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះប្រទេសកម្ពុជា និងប្រជាជនខ្មែរ, តារាហូលីវូដដ៏ល្បីលំដាប់ពិភពលោក លោកស្រី Angelina Jolie ប្តេជ្ញាចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏អស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក ស្របតាមទិសស្លោក ម្នាក់ៗជាផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់!
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOxFhCQas8Dzvc1yGMd6baEk1VOfOaaXIjRbfGCkmH8KSjLmTCFsgILWwvKcUbme4JIOwPIJ4cDfGt9He3-O-uZcAi6bKX2MD3oZn2HGSDLtDsonamJT7nd1qWwCgXqWSLzZeDgbB9r2plRplgTilphnQPSh8Jwdx752SsLv8hhyphenhyphenqaT3k9z9wya1LTVxJ5/s1280/photo_2026-04-04_08-41-16%20(2).jpg
យោងតាមទំព័រផ្លូវការក្រសួងទេសចរណ៍ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Angelina Jolie តារាភាពយន្តហូលីវូដដ៏ល្បីល្បាញ និងជាប្រធានមូលនិធិ MJP ដែលបានបំពេញបេសកកម្មមនុស្សធម៌នៅប្រទេសកម្ពុជា និងនៅតាមបណ្តាប្រទេសជាច្រើននៅលើពិភពលោក។ កិច្ចពិភាក្សានេះ បានផ្តោតលើការពង្រឹងកិច្ចសហការក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍, ការការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិនៅកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5OOGiTmnfgQ0cEz7bou8766ruBPNcTj70SIPcT-bEVMWB1umkbJkdPRKOCM6xkNsfbk9mjHS1TST9gfgUglcHEndZXDBvFvKzI51wj9KE30mHTxkQAyAsaW9GeIskbCEw4NC_eNrFBmL7_jnBSjQGh4mW2PwAsd6jSQFrPOpKYygIeOna0K3-4Vqt7xhm/s1280/photo_2026-04-04_08-41-16%20(3).jpg

ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់អំពីការលើកកម្ពស់កិត្តិនាមកម្ពុជាលើឆាកអន្តរជាតិ តាមរយៈសកម្មភាពនានាដូចជាការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា, សកម្មភាពការងារគាំទ្រសហគមន៍, សកម្មភាពគាំទ្រវិស័យវប្បធម៌ សិល្បៈ និងសង្គម ក៏ដូចការងារអភិរក្សធនធានធម្មជាតិ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQ_2m4fjDXWdVYN5LHa1TNCScwMWZHJV98N1hAv63UxOeem5gBJYing2Dp8q90bacG8rzt1oYnj1pxn3kUD5eMb0Rx8RsYZaKBGsn5rY9JV9kd9eGLgwmytQqK6RP_E_sFIwGTw5vYE0IVgMODLCzgxHIyoU5nMbgaMCb5z_cFes91Pt7XkZmBd9pEgORY/s960/photo_2026-04-04_08-41-16.jpg

គួរបញ្ជាក់ជូនថា ដោយការស្រឡាញ់ប្រទេសកម្ពុជា និងប្រជាជនខ្មែរ លោកស្រី Angelina Jolie បាននិងកំពុងបំពេញការងារមនុស្សធម៌ជាច្រើននៅកម្ពុជា ជាពិសេស ការអភិរក្សធនធានធម្មជាតិ និងវប្បធម៌, សិល្បៈភាពយន្ត, អប់រំ, សុខាភិបាល, ការគាំទ្រដល់គម្រោងសហគមន៍ និងទេសចរណ៍ប្រកបដោយចីរភាព, ព្រមទាំងការជួយផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា តាមរយៈខ្សែភាពយន្ត First They Killed My Father និង Tomb Raider ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbEf39M93M4AdJBZPMWSXSfSXcymwqqmhDZ81qJSic3GjiMR25CLLeQXmAyp8yZskZu42zdC23IoLlLJHLNwhClt85YniNbBG1bXMqeWnbPcpKIP09jXBwc3whZnv6TCJAznb7n8V6PhTduoyj40p00Vt5HYHd-GuaQBNjHaRq8K9W8Uirau2rCHrz_YDq/s1280/photo_2026-04-04_08-41-17%20(2).jpg

គួររំលឹកផងដែរថា កន្លងមក លោកស្រី Angelina Jolie ធ្លាប់បានលើកឡើងថា លោកស្រីចាត់ទុកកម្ពុជាថាជា “ផ្ទះទីពីរ” របស់លោកស្រី ដោយសារវាជាទឹកដីកំណើតរបស់ Maddox (កូនប្រុសច្បង) និងជាកន្លែងដែលផ្លាស់ប្តូរជីវិតរបស់លោកស្រី។ ជាងនេះទៅទៀត នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានមួយចំនួន លោកស្រីថែមទាំងធ្លាប់បានបង្ហើបពីគម្រោងផ្លាស់ប្ដូរទីលំនៅពីសហរដ្ឋអាមេរិកទៅនៅក្រៅប្រទេសផងដែរ ដោយក្នុងនោះលោកស្រីបានចង្អុលបង្ហាញមកកាន់ប្រទេសកម្ពុជា ថាជាជម្រើសដ៏លេចធ្លោមួយនៅក្នុងការពិចារណារបស់លោកស្រី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNHW7a-dLLm2PN4iy6dHOSxKyxfTqbSffBnWHcd-MvM0YADdsT-8d8ycASJqrxjn3LnPzR1bdYcIvXCKavaxql_Pjkhd_uhgT9V3eAhWjstzEjrWZceQl03PDZDtjODy0wJWkfHtPivrgqlvXZ8ztuMRchhPcYJii0OFT4DpfjGR8H6SMzKur0rts8uNK5/s1280/photo_2026-04-04_08-41-17.jpg

ការណ៍នេះបានឆ្លុះបញ្ចាំងពីទឹកចិត្តស្រលាញ់ និងការផ្ដល់តម្លៃពីសំណាក់តារាហូលីវូដដ៏ល្បីរូបនេះមកលើប្រទេសកម្ពុជាជាខ្លាំង ដ្បិតទីនេះគឺជាទឹកដីនៃភាពស្ងប់សុខ ដែលផ្ដល់ឲ្យគាត់នូវសន្តិភាពផ្លូវចិត្តអស់រយៈពេលជាង២០ឆ្នាំមកហើយ ចាប់តាំងពីការមកដល់ដំបូងក្នុងឆ្នាំ២០០១៕

Mark Lee សម្រេចចិត្តចាកចេញពីក្រុម NCT

0

នៅថ្ងៃទី៣ ខែមេសា ផលិតកម្ម SM Entertainment បានប្រកាសជាផ្លូវការថា Mark Lee បានចាកចេញពីក្រុម NCT ហើយបន្ទាប់ពីរួមដំណើរជាមួយគ្នា១០ឆ្នាំ។ ដំណឹងនៃការចាកចេញនេះបានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPQehsY35VFRP1LQiueHhhZ8ILJ_jh3n57EkV0BgD__xsExrGxB7f1Oh7HvKZlw6bQYdY6-ighvxzg2JN-yWohm59o7-wIutbR3LZ9Mewn4srpfn2MQTs0CYmh_YjFUh-5y3bQgJTYBn3E7HIbOor6XihysAguJWLUm9rScONF2QSswgvfOgoHxZUzpdFE/s2048/image_2026-04-03_16-22-25%20(2).png

ផលិតកម្ម SM បានប្រកាសថា បន្ទាប់ពីការពិភាក្សាយ៉ាងយូរ និងស៊ីជម្រៅជាមួយនឹង Mark ទាក់ទងនឹងផ្លូវអាជីពនាពេលអនាគត ភាគីទាំងពីរបានព្រមព្រៀងគ្នាថាកិច្ចសន្យាផ្តាច់មុខរបស់ក Mark ជាមួយផលិតកម្ម SM នឹងបញ្ចប់នៅថ្ងៃទី៨ ខែមេសា។ ក្នុងពេលជាមួយគ្នានេះ តារាចម្រៀងប្រុសរូបនេះនឹងបញ្ចប់សកម្មភាពរបស់ខ្លួនក្នុងនាមជាសមាជិកនៃ NCT, NCT 127 និង NCT Dream។ SM បានអរគុណយ៉ាងជ្រាលជ្រៅចំពោះ Mark ចំពោះទេពកោសល្យដ៏លេចធ្លោរបស់លោកដែលបានបង្ហាញចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងជាមួយ NCT ក្នុងឆ្នាំ២០១៦ មិនត្រឹមតែក្នុងសកម្មភាពក្រុមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងនាមជាសិល្បករទោលក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះផងដែរ។ ក្រុមហ៊ុនបានជូនពរ Markឱ្យទទួលបានជោគជ័យក្នុងដំណើរផ្សងព្រេងនាពេលខាងមុខរបស់លោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjO6-oXxOn_fCBVl0jw_v_Db-j7FygOn3GvAmRBaoE4fmFf48pQCcOLtk09DKLZO6dm_W9vv136BIrQHLe4j-Qi5DHN6PMHBqU8Imgxv0b2d2e8eR6_-cGlSPS4hzxylCED662sh35mF2QzJPqI12ZMq9hBEjQ2d7agqpXnuQQ-epts-N_CDoWAbG6tcon4/s1169/image_2026-04-03_16-22-22.png
បន្ទាប់ពីការចាកចេញរបស់ Mark NCT 127 នឹងដំណើរការជាមួយនឹងក្រុមសមាជិក៧នាក់ ហើយ NCT Dream នឹងដំណើរការជាមួយនឹងសមាជិកចំនួន៦នាក់។
ភ្លាមៗបន្ទាប់ពីការប្រកាសរបស់ SM តារាចម្រៀង Mark បានបង្ហោះសំបុត្រដែលសរសេរដោយដៃទៅកាន់អ្នកគាំទ្ររបស់ខ្លួន។ នៅក្នុងសំបុត្រនោះ តារាចម្រៀងរូបនេះបានរំលឹកអំពីដំណើររយៈពេល ១០ ឆ្នាំរបស់លោក ហើយបានពណ៌នាអំពីពេលវេលាដែល «ពិតជាមានសុភមង្គល»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhH_r3fCLIVnXR_t993rqictu6vFu6lmcHG4jDbs43DZVqzQwV5lIk3uz6msKtrnlx1paxjrVusfbcveXQbjFZ4DjivblIC5kFW3pCL4Dh6Px_l3J3ZYxM3KCejrj5OX0gTlqrnx1HORj_n2Aijf9W_u9klnRm_k2zC1RPJNLY0j6SloHtuyyJ5RxxkNOw6/s2048/image_2026-04-03_16-22-23.png
លោកបានសម្តែងការដឹងគុណចំពោះនាយក អ្នកគ្រប់គ្រង និងបុគ្គលិករបស់ SM ចំពោះការគាំទ្ររបស់ពួកគេ។ Mark ក៏បានចែករំលែកអារម្មណ៍ដោយអារម្មណ៍ថា លោកបានទទួលការគាំទ្រពីសមាជិក NCT ទាំងអស់នៅពេលលោកប្រាប់ពីការចាកចេញ។ តារាចម្រៀងរូបនេះមិនភ្លេចថ្លែងអំណរគុណដល់អ្នកគាំទ្ររបស់លោកចំពោះក្តីស្រឡាញ់របស់ពួកគេ និងសម្រាប់ការធ្វើឱ្យលោកក្លាយជាមនុស្សដែលលោកមានសព្វថ្ងៃនេះ។
Mark ដឹងថាការប្រកាសនេះនឹងធ្វើឱ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើល ដូច្នេះនៅពេលដែលកិច្ចសន្យា១០ឆ្នាំរបស់លោកបានបញ្ចប់លោកបានព្រួយបារម្ភអស់រយៈពេលយូរអំពីថាតើត្រូវចាកចេញឬបន្ត ហើយបានគិតអំពីក្តីសុបិនពិតរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiH1du0V4HeaXvgEetl8fZpEB-W6ZZj1I1wnZ0g1_pcbN-OJviCPRmGac3agRF6WDw6IyRiT5iv8i_tcOCcCunSodvtJ6dK4_GTDf1Spc7Cad9ilwV_0rzb3VZD2-oToiQBqQURqDUjktb6dLVuO1RB4mMp4lVoW8IPAKd5vMAS4K1-5Pgz4RBoZ2HF4FH2/s1502/image_2026-04-03_16-22-21.png

ទាក់ទងនឹងការសម្រេចចិត្តចាកចេញពី NCT តារាចម្រៀងរូបនេះបានចែករំលែកថា «បន្ទាប់ពីបានឆ្លងកាត់ដំណើរដ៏អស្ចារ្យមួយ ខ្ញុំហាក់ដូចជាបានចាប់ផ្តើមគិតអំពីក្តីសុបិនដ៏ធំបំផុតដែលខ្ញុំអាចស្រមៃបាន អ្វីដែលល្អបំផុត និងគោលបំណងដ៏អស្ចារ្យបំផុតដែលខ្ញុំអាចបន្តបាន ខណៈពេលកំពុងរស់នៅជាមនុស្សឈ្មោះ Mark។ ជាចុងក្រោយ Mark បាននិយាយថា «ខ្ញុំគិតថាខ្ញុំពិតជាចង់ដឹងថាតើតន្ត្រីដ៏អស្ចារ្យរបស់ខ្ញុំជាអ្វី របៀបធ្វើឱ្យវារីកដុះដាល និងបង្កើតផលផ្លែនៅក្នុងពិភពលោកនេះ… ហើយខ្ញុំពិតជាត្រូវតែសម្រេចបានវា»៕

រុស្ស៊ី សន្យាជួយដល់អាស៊ានដោះស្រាយវិបត្តិប្រេងឥន្ធនៈ

0

ក្នុងពេលដែលជម្លោះនៅមជ្ឈិមបូព៌ា ធ្វើឲ្យការផ្គត់ផ្គង់ថាមពលមានការខ្វះខាត និងតម្លៃមានការកើនឡើង ប្រទេសរុស្ស៊ីបានបង្ហាញពីភាពត្រៀមខ្លួនជាស្រេច ក្នុងការចូលជួយបណ្ដារប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីដោះស្រាយវិបត្តិនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Manila Post របស់ហ្វីលីពីនកាលពីថ្ងៃពុធ ទី១ មេសា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC19MZ_qC_ModoQrrOgYQKGWPfkj8ZwcRPepeyRh5KYmroYcb99qMHYXvDlz67OGgNRxrRdUdrc1c6x2tQfLgcVY41AEz2he8pnVzrcT1_jYPU1N8sO8xgfL2jc0ZdbgEFFYmz1xWb_pQQ6CQWgxE2PhDGTxZlrnu9pMhu-CvlNxwYl6v0B_GjSgION03H/s1280/photo_2026-04-03_16-00-48.jpg
ក្នុងអំឡុងពេលនៃកិច្ចប្រជុំថ្មីៗនេះនៅទីក្រុងមូស្គូ លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៉ី បានប្រាប់ទៅកាន់បេសកជនមកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ថា ប្រទេសរុស្ស៊ីត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រតម្រូវការថាមពលរបស់តំបន់។ ការពិភាក្សានេះ ធ្វើឡើងជាមួយឯកអគ្គរដ្ឋទូតអាស៊ានដឹកនាំដោយឯកអគ្គរដ្ឋទូតហ្វីលីពីន លោក Igor Bailen ដែលជាប្រធានគណៈកម្មាធិការអាស៊ានមូស្គូ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeO_osK9wSklj9oyHKu-Rqij9wMmp7h-fQakBgXMHz4-O5n1SSDMg5oLYZ8f7YkZScPK3Dtct7ojk2z7as5NRwnEb5ojbGGojVidT8O8Ku4WOjAR0A5B5JoxQwwcjaSNHeJK764iPtBFdHG3KpaRZwhtIHaLWp2nSZmuCXb8hw5qt-ONlb1LYr1NNuxW-T/s750/photo_2026-04-03_16-00-48%20(2).jpg
    តាមរយៈការធានានេះ លោក Lavrov បានសង្កត់ធ្ងន់លើ “ការត្រៀមខ្លួនរបស់រុស្ស៊ីក្នុងការជួយប្រទេសអាស៊ានជាមួយនឹងតម្រូវការថាមពលភ្លាមៗរបស់ពួកគេ រួមទាំងប្រេងផងដែរ” ខណៈដែលក្តីបារម្ភកើនឡើងលើការរំខានដល់ការផ្គត់ផ្គង់ និងការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUrJckIqI394vkbrCcwVuhkMJEXxR7M3im7uczHI-V1yEPa1Exk0_w5wtiUq_89o2wzA434BTlPCCN_fOfuJoVgEZqT8A_xOkFC8NORdMXistDdgeBiGdi6ox5zGiKtkb44Q4YVOqRwXdEMwMHn4tco77OpZ1-ncstBIzyOt3AhT_jZWS-Q5EPqmr24CuB/s1280/photo_2026-04-03_16-00-49.jpg

    គួរបញ្ជាក់ថា តម្លៃប្រេងឥន្ធនៈ បានឡើងដល់កម្រិតខ្ពស់ជាប្រវត្តិសាស្ត្រ ចាប់តាំងពីផ្ទុះសង្គ្រាមអាមេរិក-អ៉ីស្រាអែលជាមួយអ៉ីរ៉ង់ នាំឱ្យច្រកសមុទ្រ Hormuz ស្ទើរតែត្រូវបានបិទខ្ទប់ទាំងស្រុង។ ហ្វីលីពីន ដែលជាប្រធានប្តូរវេនអាស៊ានឆ្នាំនេះ ទើបទទួលបានប្រេងឆៅដែលទិញពីរុស្ស៉ីជិត ២.៥លានបារ៉ែល កាលពីថ្ងៃចន្ទ។ វិបត្តិនេះភាគច្រើនត្រូវបានជំរុញដោយអស្ថិរភាពនៅក្នុងផ្លូវប្រេងសំខាន់ៗទូទាំងពិភពលោក ជាពិសេសនៅមជ្ឈិមបូព៌ា ដែលបានប៉ះពាល់ដល់ការដឹកជញ្ជូនទៅកាន់សេដ្ឋកិច្ចដែលពឹងផ្អែកលើថាមពលនៅអាស៊ីអាគ្នេយ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjefhJOKf1I98XaZl63fGfTP38wA8t3tXVLvqVjiHuzkJatYStTzFdK2r4CKnUKltUp4KMkYOGNXhRxtUU4auHGXqTXvqSMh8xAQUnT2F0PgVcYQV-c1O4djzd6yex0wf4syjLJYaWQXZyAMI-ach3G8lvjDTxRsZNB6CrQ6vwKuir5XZJSjw-eILlTlJ7c/s770/photo_2026-04-03_16-00-48%20(3).jpg

    ដោយឡែក ទាក់ទងនឹងការផ្តល់ជូនរបស់ទីក្រុងមូស្គូដូចខាងលើនេះ អ្នកវិភាគយល់ថា វាបានឆ្លុះបញ្ចាំងទាំងផលប្រយោជន៍មនុស្សធម៌ និងយុទ្ធសាស្ត្រ ខណៈដែលរុស្ស៊ីស្វែងរកការពង្រឹងទំនាក់ទំនងជាមួយអាស៊ាន ។ តែតោះជាយ៉ាងណាក៏ដោយ ការផ្តល់ជូននេះអាចផ្តល់នូវការការពារបណ្តោះអាសន្នប្រឆាំងនឹងកង្វះខាតការផ្គត់ផ្គង់ និងការប្រែប្រួលតម្លៃសម្រាប់ប្រទេសមួយចំនួន ដែលភាគច្រើនពឹងផ្អែកយ៉ាងខ្លាំងទៅលើប្រេងឥន្ធនៈនាំចូល៕

ពស់វារចូលផ្ទះលោកអ្នក បង្ហាញថា ផ្ទះកំពុងតែមានបញ្ហាបន្ទាន់បំផុតត្រូវដោះស្រាយ!

0

ហេតុអ្វីសត្វពស់ចេះតែវារចូលក្នុងផ្ទះ ឬមកបរិវេណជុំវិញផ្ទះរបស់យើង? វាចូលចិត្តមក ដោយសារក្នុងផ្ទះសម្បូរសត្វកណ្តុរ សត្វល្អិត កង្កែប, មានស្មៅដុះក្រាស់នៅបរិវេណជុំវិញ, មានប្រភពទឹក និងបណ្តាលមកពីមូលហេតុជាច្រើនទៀត ដែលយើងត្រូវចាត់ការជាបន្ទាន់ ប្រសិនបើចង់ឱ្យផ្ទះមានសុវត្ថិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipzzEaxgTmF5O0gVgm81wvM-epaWmBW66Sw2iRZsalrbEtsjh5uTInnOyJM1aDfau6yfhJVfVZv5ni6dUWAJOWc0HBtFB2pfqNOgABFO0gHnvdc2U8qQNXGTZr9z5awhyphenhyphenVxxYGfiAicVXgAfs1Opk25aR5bdl7zhhl_jJJ7vAuckrctSTdrtEMPymwliED/s1080/photo_2026-04-04_09-26-51.jpg

សត្វពស់ មិនមែនចេះតែវារចូលក្នុងផ្ទះ ឬមកបរិវេណជុំវិញផ្ទះនោះទេ គឺទាល់តែមានអ្វីទាក់ទាញ ប្រសិនបើផ្ទះលោកអ្នកសម្បូរសត្វកណ្តុរ សត្វល្អិត ឬមិនកាប់ឆ្ការព្រៃនៅជុំវិញផ្ទះឱ្យស្អាតទេ គឺជាមូលហេតុសំខាន់ដែលទាក់ទាញសត្វប្រភេទនេះ ។ ដូច្នេះ សូមចាត់ការជាបន្ទាន់ដើម្បីសុវត្ថិភាពសមាជិកក្រុមគ្រួសារ និងរស់នៅដោយគ្មានការភ័យខ្លាច ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGGDogsdzK9Iip__gUqAurwGc5bASiWqpwyVAMuzYF3N78PeLmdC-TCuyqihgqVwFPKP1IbW9Tn9dFRSi1ES8aB-gjla_Z5gzqPcve_VQkl3dBVyz7lzJ1N_25Pq1f9h0KYKIE1wNmyPo4eKU-VQ1YmeQ45Yao21SdJiJPggbdSgUS_SniyfMEhPFe_8Jg/s1280/photo_2026-04-04_09-26-51%20(2).jpg
សត្វពស់ចូលចិត្តវារចូលផ្ទះ បណ្តាលមកពី ៖

១-សម្បូរកណ្តុរ សត្វស្អិត និងកង្កែបជុំវិញផ្ទះ ៖ សត្វទាំងនេះជាចំណីដែលទាក់ទាញពស់ ប្រសិនបើមានសត្វទាំងនេះជុំវិញផ្ទះ មានន័យថា គឺជាប្រភពអាហារពិសេស ។ ក្រៅពីនេះ សំរាម កាកសំណល់អាហារ ឬចំណីសត្វ (ចំណីឆ្កែ) គឺទាក់ទាញកណ្តុរ ហើយពេលមានកណ្តុរ នឹងមានពស់តាមក្រោយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilimCOzaRbRIniOtaO-d6rb7VEMxNzW25w5_TKEFUDZ0pTYE7wgKlCS2go9SK8c2eQdV6xHQj9ub_amSY1_6EvTzLZGskJM7ZHmOBJp0tNmfAs9QK2nXkTKml9DNiWe-NuomfssbbqXmzkDuitzIEmFKHw9W2xtVZptqYwycfrrS5BEwpaRRR5QHFisE_l/s564/photo_2026-04-04_09-26-50.jpg

២-សួនច្បារមានស្មៅខ្ពស់ ៖ ពស់ចូលចិត្តកន្លែងងងឹត ត្រជាក់ និងគ្មានការរំខាន កន្លែងណាដែលមានស្មៅខ្ពស់ៗ, គំនរស្លឹកឈើស្ងួត និងគំនរឈើ វានឹងចូលចិត្តលាក់ខ្លួននៅទីនេះ ។ ការបណ្តេញពស់ លុះត្រាតែសម្អាតសួនច្បារ ឬកាប់ឆ្ការស្មៅខ្ពស់ជុំវិញផ្ទះជាប្រចាំ ដើម្បីកុំឱ្យវាបង្កើតកូនចៅកាន់តែច្រើនពិបាកកម្ចាត់ ។ បន្ទប់ក្រោមដី និងបន្ទប់ដាក់អីវ៉ាន់ ក៏ជាកន្លែងវាលាក់ខ្លួនដែរ ជាពិសេស នៅរដូវស្លឹកឈើជ្រុះ និងរដូវរងា ពស់តែងតែរកជម្រកកក់ក្តៅដើម្បីបង្កាត់ពូជ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWDmtaN42L4YVBTJ-JJkknj2En1zYlNPHnbDGhyphenhyphenZSHPvoTlzELOvflhoKOakjDqSXlOqBcJEV01msD8ibPExsTrcIq6btMB6DUN1BPoB-KxPOWyVlUOPFzG4ZGmM3ffMzvdmtD_AhK4ZCrbEhmOu-7Riva6Dej1wiGa8vCTZc4XrQ712eSSA-wIk6GbTUh/s976/photo_2026-04-04_09-26-50%20(3).jpg

៣-ប្រភពទឹកជុំវិញផ្ទះ ៖ ពស់ត្រូវការទឹកដើម្បីអាចរស់នៅបាន ហើយប្រភពទឹកតូចៗនៅជុំវិញផ្ទះដែលមានសត្វល្អិត ឬកង្កែប នឹងទាក់ទាញបំផុត ដោយសារវាចូលចិត្តស៊ីសត្វទាំងនេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMYnVyhwHAr69GEUO0DxoUgfld0tzd5k9ni3jCVeLVye56AIuYVmGtY5O8VlfvNKWMmS23poFR3yCYOzJhJnXWN5r-bMwfLhKvuV8DNe5AsZ5zrYZvI2hktQhJRTQvV4HHZPog_97FTHRAuTLbTw-TvkeUzaSbYjFN2IAzCabRp1XfKigOCZaOZd3jHGRz/s967/photo_2026-04-04_09-26-50%20(2).jpg
៤-រន្ធដី ឬប្រហោងក្នុងផ្ទះ ៖ រន្ធដីនៅជុំវិញផ្ទះ ឬប្រហោងក្នុងផ្ទះ ក៏ទាក់ទាញពស់ដែរ សូមចាត់ការជាបន្ទាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxfjyXGTgdaORwiIWCdPZM434qVcvziqzzINFbUy1qC9Y5x369h0HHLemSiFBM1YY2Ey3x0g1ygzBZ5AJmb6i-5kJ8tQ4BHf4NSHJMzCPcOSKZXoS1V2f8ighypp0GOPya45u_GkGbgiwDr80RA7E58xS1NOAHeRNEnZ6eN06mjgYxz3z8lRwKKF6-4WdS/s1000/photo_2026-04-04_09-26-52.jpg

សាស្ត្រាចារ្យសាកលវិទ្យាល័យ Georgia សហរដ្ឋអាមេរិក បានណែនាំពីវិធីការពារកុំឱ្យពស់ចូលផ្ទះ គឺត្រូវថែទាំសួនច្បារ ឬបរិវេណជុំវិញផ្ទះឱ្យស្អាត ដោយកាប់ឆ្ការព្រៃ ឬស្មៅខ្ពស់ជាប្រចាំ, កម្ចាត់សំរាម ស្លឹកឈើស្ងួត កណ្តុរ សត្វល្អិត និងកុំឱ្យមានប្រភពទឹក ។ បរិវេណជុំវិញផ្ទះស្អាត ទូលាយ ស្ងួត គឺអាចការពារកុំឱ្យសត្វនេះចូលមកជិត ៕

Fong សង្សារ ហេង វាសនា ប្រតិកម្មនឹងអ្នករិះ.គ.ន់មាត់របស់ខ្លួន

0

រងនូវគំនាបការពេបជ្រាបតាំងពីតូចទាក់ទងនឹងការមានមាត់ធំ Fong សង្សារ ហេង វាសនា បានបញ្ចេញវីដេអូមួយដោយសារតែរឿងនេះបានប៉ះពាល់ផ្លូវចិត្តរូបគេយ៉ាងខ្លាំង។ អ្នកបង្កើតមាតិការូបនេះក៏បានជំរុញឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនកុំបញ្ចេញមតិដែលធ្វើឱ្យប៉ះពាល់ផ្លូវចិត្តអ្នកដទៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNP2mQ8z1C07wBSVNX1ZBFXB7Hon0LBZ4sXfZjQcRhPh-y_vQD75GwUrA62c9v_ODG2ozZ2YjbaNKFKEETBI1y4hik7mTJ2Zk_YcZWWACnCJyj9neUJdWAousyMWRGaw_q1uMSaubdgNbAPsYVFkmyyFu9YKOlZDhqddn196aBWn-cvTvJ6w3hwF7_gep5/s2048/image_2026-04-03_14-19-03.png

នៅយប់ថ្ងៃទី២ ខែមេសា Fong បានបង្ហោះវីដេអូជិត៣នាទីដោយបានលើកពីការខម្មិនមួយដែលបញ្ចេញមតិថារូបគេមានមាត់ធំខ្លាំង។ គូស្នេហ៍ហេង វាសនា បាននិយាយថាពាក្យសម្តីនេះមិនមែនជាលើកទី១ដែលរូបគេទទួលបាននោះទេ ប៉ុន្តែជាច្រើនដងមកហើយដែលរូបគេទទួលបាននូវសម្តី Bully បែបនេះ។ Fong បាននិយាយថាមួយរយៈនេះមានការរើសអើងកើនឡើងទាក់ទងនឹងរូបសម្រស់របស់អ្នកដទៃ ទោះបីដឹងថាពាក្យសម្តីនោះនឹងធ្វើឱ្យគេឈឺចាប់ហើយប៉ុន្តែនៅតែមិនខ្វល់ នៅតែមានការបញ្ចេញមតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9LJ0gEDSoP1qGfYrhCsYfdV3lMB6yXWWjSQKy2VqubwEh41uFhip6Wkc9PLP7VoH83vnwVswP7OqpST9zvVneQuw0SsZMWK9SzrD1XUZ-yV4fcMUIMjdxcen17eTqLbZ2LJzkj5CzR7GFa0w3kZtGGTehnsLREdehLscJwN911svdfOMyrZ9It_B1f9jZ/s2048/image_2026-04-03_14-19-04.png

Fong បាននិយាយទៀតថាតើឱ្យលុបបំបាត់ការរើសអើង មើលងាយសម្រស់ ពណ៌សម្បុរ នៅក្នុងសង្គមបានយ៉ាងដូចម្តេចបើមនុស្សមួយចំនួននៅតែប្រព្រឹត្តទង្វើបែបនេះ។ លោកថា គួរតែបញ្ឈប់ទង្វើបែបនេះទៅព្រោះនេះជាឆ្នាំ ២០២៦ ជិតចូលឆ្នាំ២០២៧ ទៅហើយ។ Fong បានបន្តទៀតថាពាក្យសម្តីដែលអ្នកមួយចំនួនថារូបគេមានមាត់ធំនេះ វាពិតជាប៉ះពាល់លោកខ្លាំងណាស់ដោយសារតែពាក្យសម្តីមើលងាយបែបនេះរូបគេជួបតាំងពីតូចមកម្ល៉េះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgm4zgVuVvoK_JJcj-33hEqXV__LK5Ys3FS1330Taidm5cGO8m9tZKzCeTtqmcltdLU8iDjyiBikYpBZNloTfWONKpuJ9Kt9UdtkYvJ_UHO9PRMD1av0CoLwpb_Az5tjAL9l9Q0lrE-Gp41Whourf6uk6P7AP6VlmGEQztatL_tuoUTxfBGonRBMknO3olg/s2048/image_2026-04-03_14-19-05.png
អ្នកបង្កើតមាតិការូបនេះបន្ថែមទៀតថា កាលពីខ្លួនលោកនៅក្មេងគឺមានគោលបំណងចង់កែមាត់នេះដូចគ្នាដោយសារតែទទួលបានការមើលងាយច្រើន ប៉ុន្តែមានមនុស្សល្អៗនៅជុំវិញខ្លួនលើកទឹកចិត្តថែមទាំងលើកឡើងថាមានអ្នកខ្លះទៅកែ ទៅចាក់បបូរមាត់ឱ្យធំទៀតផងទើបលោកសម្រេចចិត្តបោះបង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVzXLtn_z9VfXC2w6fTWXmtAmUaz5uKMwYjMFhjgl60JkYy6olsdUUjTvf9ZRe5XRpz2GB0oGdASbAZesDiyxQ_Ddq1ckQvf1yDMd6DXWGodFkpF3fPLFJFC6_lHWX22Vr9gymnKxynkqkWXDCBpvM30yBf_Q4_p2ixfYQed6VS8u2sJ7X-BE25MtS5dhp/s2048/image_2026-04-03_14-19-07.png

ពាក្យលើកទឹកចិត្តនេះបានជំរុញឱ្យ Fong គិតសាជាថ្មីដោយយល់ឃើញថារូបគេមានរូបសម្បត្តិប៉ុណ្ណេះមិនអាក្រក់នោះទេ ទើបធ្វើឱ្យរូបគេមានទឹកចិត្តមិនខ្វាយខ្វល់ខ្លាំងនឹងពាក្យសម្តីមើលងាយ។ ទោះបីជាមិនបាក់ទឹកចិត្តនឹងសម្តីមើលងាយរឿងមាត់ធំប៉ុន្តែក្នុងនាមជាមនុស្ស Fong ថាគឺមានបេះដូងនៅខឹងឆេះឆួល។ Fong បានបញ្ជាក់ថាលោកចេញមកនិយាយនេះគឺតែម្តងប៉ុណ្ណោះមិនចង់ឱ្យមានរឿងវែងឆ្ងាយទាក់ទងនឹងពាក្យដដែលៗនោះទេ ហើយបើខ្លួនលោកមិនពេញចិត្តកន្លែងណារូបគេនឹងទៅកែហើយដោយពុំចាំបាច់ឱ្យអ្នកណាមកនិយាយនោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgn-CStjpi08I1fVX77xbjHelszmN_ZUr7E6owQOsXm-cxMgm1ERe4RjmbPXNuxCYPNIHoDFvcCB7uiECrjqPYfTjuG0GaqU48PF1AHbucDIoAIjhsF2ZDvKV1LmHPYVx70rHkRhsp1qFgDeuR0dYzM4eDChyQXDDftTl1t6ym6WIqLgAn2r34919eyoyHn/s2048/image_2026-04-03_14-19-09.png

Fong ក៏បានឱ្យអ្នកបញ្ចេញមតិរិះគន់អ្នកដទៃគិតពិចារណាឡើងវិញ ប្រសិនបើជារូបគេកែមាត់តាមការបញ្ចេញមតិតើជីវិតអ្នកខម្មិននោះនឹងរីកចម្រើនឬអត់?៕

FBI ចា.ប់ខ្លួនបុរសអាមេរិកដែលបង្ហោះសារគំរា.មធ្វើឃា.ត Trump ជាច្រើនលើក

0

កងកម្លាំង FBI បានចា.ប់ខ្លួនបុរសអាមេរិកម្នាក់ដែលបានបង្ហោះសារក្នុងបណ្តាញសង្គមជាច្រើនលើកគំរា.មធ្វើឃា.តប្រធានាធិបតីអាមេរិក លោក Donald Trump ដែលការចា.ប់ខ្លួនធ្វើឡើងអស់រយៈពេលជាច្រើនម៉ោង ទើបជនល្មើសព្រមប្រគល់ខ្លួន ។ បើតាមការស្រាវជ្រាវប្រវត្តិរូប គឺជនល្មើសធ្លាប់គំរា.មធ្វើឃា.តលោក Trump តាំងពីកាន់តំណែងអាណត្តិទី១ ឆ្នាំ២០១៨ ដែលប្រឈមនឹងជាប់ពន្ធនា.គារចំនួន៥ឆ្នាំ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitFVlFR7kbqL_VrWg5zGOokoahf58Ripdo6mHKylE1QMdDzqRFMCxVvoyoYZumYMXQ_MfsXx4IehYY0YZpMWOWtA-597QKdqPqs71vinjm9LX6PTKTH5H5pEq5PpnFjlURgzXnspx09_Jd1teteSxqTQyKQ8mZ4jWli6eOf2oAZDDHr-OxiYRS2_eplG1w/s1024/photo_2026-04-04_08-24-41%20(2).jpg
ក្រសួងយុត្តិធម៌អាមេរិកបានប្រកាសពីការចាប់ខ្លួនជនល្មើសឈ្មោះ Andrew Emerald អាយុ៤៥ឆ្នាំ រស់នៅរដ្ឋម៉ាសាឈូសេត បន្ទាប់ពីបង្ហោះសារតាមហ្វេសប៊ុករហូតដល់៨លើក គំរាមធ្វើឃាតលោកប្រធានាធិបតី Trump ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន AFP កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikTU9ouhbIyTFv3s5FWSUHyK6C7xL17EkLHcfrXYOvtkez7iyF5BeJiEG_TQSD0zndhCXTbDTL_LZMVXJHAm7Ay_Zy5ppSq20tBBf04m8wHjbPZoHMMqgo4vupR7jisQg3MMr23R5LHunhOa30mM1SXIQDPwTvze7GIt_uiXGgTJYvLulBK_tTkegAhjNB/s1280/photo_2026-04-04_08-24-41%20(3).jpg

យោងតាមឯកសារពាក្យបណ្តឹងរបស់តុលាការ ជនល្មើសបានបង្ហោះសារគំរាមចំនួន៨លើក រួមមាន ៖ កាលពីខែឧសភា ឆ្នាំ២០២៥ ជនល្មើសបង្ហោះសារថា បើ Trump មិនទាន់ស្លាប់ទេ នៅឆ្នាំ២០២៦នេះ ជនល្មើសនឹងតាមធ្វើឃាតដោយខ្លួនឯង ។ បន្ទាប់មក ក៏បង្ហោះសារគំរាមដុតរីសត Mar-A-Lago នៅរដ្ឋផ្លរីដា និងគំរាមកាន់ដាវចូលទៅទីក្រុងវ៉ាស៊ីនតោនដើម្បីធ្វើឃាតលោកប្រធានាធិបតី Trump និងបុគ្គលមួយចំនួន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfR-3swPTA1u8c29miKouKtLCOlUsDK87yYKxeyZn2k4ub0qTv4kZSw1JahQUq4bTSWyFo-_rUIwOC7PIqhyTtFm1wYA7zagJxQkigVzm_8gFR7abYGnv8-HYOOCi6VsCl_7xZLaHJIxN3p3duy0obPzFh8IZLsjjWFneBwTFxIqIZQDXR3P1d_a_cuaSJ/s1280/photo_2026-04-04_08-24-41%20(4).jpg
នៅថ្ងៃដែលកងកម្លាំង FBI យកដីកាចាប់ខ្លួនទៅដល់ផ្ទះ ជនល្មើសបដិសេធមិនព្រមប្រគល់ខ្លួន ដោយឈរនៅក្បែរបង្អួចផ្ទះគ្រវីដាវចុះឡើង និងស្រែកទៅកាន់កងកម្លាំង FBI ឱ្យសម្លា.ប់រូបគេតែម្តងទៅ ។ ការចាប់ខ្លួនធ្វើឡើងអស់រយៈពេលជាច្រើនម៉ោង រហូតដល់សមត្ថកិច្ចមូលដ្ឋានជួយបញ្ចុះបញ្ចូល ទើបជនល្មើសយល់ព្រមទម្លាក់ដាវចុះ និងប្រគល់ខ្លួន ។ បន្ទាប់មក កងកម្លាំង FBI ក៏ត្រួតពិនិត្យផ្ទះជនល្មើស គឺមានដាវ និងវត្ថុមុតស្រួតជាច្រើន ដូចការបង្ហោះក្នុងបណ្តាញសង្គម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDlMspm5NJlDAeaLpcgq16nLKK2Z5AN0G1-s7IqYbWt7zPSM9M7BGDj-pXzVPu1jPzpAqA_Zz_Pxkd_-8YFgNjX9owHFk6JpOalzqEB-S3TqIFPO-St3HG3k5AhNRui5xHdqHrU9JWOdiXK3SWj9a0wLqcH53UMIdAwdmnhCt3giWXmjLy0_88XDq5aLAr/s862/photo_2026-04-04_08-24-41.jpg

ជនល្មើសធ្លាប់ត្រូវសមត្ថកិច្ចស៊ើបអង្កេតប្រវត្តិរូបកាលពីឆ្នាំ២០១៨ គឺជាពេលដែលលោកប្រធានាធិបតី Trump កាន់តំណែងអាណត្តិទី១ ដោយសមត្ថកិច្ចដាក់ការសន្និដ្ឋានថា ជនល្មើសគំរាមបាញ់ប្រធានាធិបតីអាមេរិកនាពេលនោះ ។ បច្ចុប្បន្ន អាមេរិករឹតបន្តឹងសន្តិសុខខ្លាំងបំផុត ដោយសារលោក Trump ធ្លាប់ឆ្លងកាត់ហេតុការណ៍លួចធ្វើឃាតរហូតដល់របួសស្លឹកត្រចៀក ក្នុងពេលលោកចុះឃោសនាបោះឆ្នោតនៅរដ្ឋ Pennsylvania កាលពីខែកក្កដា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJyPAGXd6Nx1KltnJNLIXOrbojk1JYfx3HnM6eVCj0lLgb_N0Gub8OFS6qt_Yu00n9nP_uk-DKqfhB-vjzQcXdz6GXaJM_NFPbu2WankIqSL8XlSDYgKXuDcpQdVsQSCCxOzROz6k_d6hAN1e-73e4b4M2cfHupx8prRSCvxIxsy4BUYeknbXCLT5PzxVd/s860/photo_2026-04-04_08-24-41%20(5).jpg

ប្រសិនបើជនល្មើសត្រូវបានតុលាការកាត់ក្តីមានកំហុសពីការផ្ញើសារគំរាមធ្វើឃាតប្រធានាធិបតីអាមេរិក ចំនួន៨លើក ជនល្មើសនឹងជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ ។ កាលពីពេលថ្មីៗនេះ តុលាការអាមេរិកបានកាត់ក្តីបុរសម្នាក់នៅរដ្ឋ Virginia ឱ្យជាប់ពន្ធនាគារជាង២ឆ្នាំ ពីបទគំរាមសម្លាប់លោក Trump តាមបណ្តាញសង្គម ៕

វៀតណាមជំរុញឱ្យពលរដ្ឋងាកមកជិះរថយន្តក្រុងដើម្បីកាត់បន្ថយផ្សែងពុល

0

មន្ត្រីជាន់ខ្ពស់គណបក្សនយោបាយវៀតណាម កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ បានជំរុញឱ្យពលរដ្ឋគ្រប់រូបដែលធ្វើដំណើរតាមម៉ូតូនៅទីក្រុងហូជីមិញ ងាកមកជិះរថយន្តក្រុងដោយឥតគិតថ្លៃដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ខ្លាំងនៅតាមដងផ្លូវ និងកាត់បន្ថយការបំពុលបរិយាកាស ។ ការជំរុញនេះបន្ទាប់ពីមើលឃើញពលរដ្ឋវៀតណាមភាគច្រើនមិនសូវនិយមជិះរថយន្តក្រុង ដោយសារគ្មានភាពងាយស្រួល សេវាកម្មគ្មានគុណភាព និងមានតែសិស្សសាលាប៉ុណ្ណោះដែលធ្វើដំណើរតាមរថយន្តក្រុង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXRlmTay5qpN8B0d0h8Ew6IfM_atZ6NocLsmrdxu4bOhl1aQVeyMveE_CXtlwJ_uc70oyUcqT6dBF6Tqoelebfl5ACVtzvixkWunGsvQWEcClJqeakqHFqL2SXR2Eh4r3CV9l-hDJEu0QO4309uzSJgHGl1W8smKu26Oxw5ewENaWYBryYoL8cLbHbO_Z3/s640/photo_2026-04-03_14-30-34%20(2).jpg

ហូជីមិញ ស្ថិតក្នុងចំណោមទីក្រុងជាច្រើនដែលប្រឈមនឹងបញ្ហាខ្យល់ពុលយ៉ាងខ្លាំងជារៀងរាល់ឆ្នាំបណ្តាលមកពីមូលហេតុចម្បង គឺការធ្វើចរាចរយ៉ាងណែនណាន់ ដោយសារពលរដ្ឋវៀតណាមភាគច្រើនធ្វើដំណើរតាមម៉ូតូ ។ ហេតុនេះ មន្ត្រីជាន់ខ្ពស់គណបក្សនយោបាយនៅទីក្រុងហូជីមិញជំរុញឱ្យពលរដ្ឋគ្រប់រូបជិះរថយន្តក្រុងដោយឥតគិតថ្លៃ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងកាត់បន្ថយការបំពុលបរិយាកាស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjegb754DpzGyAtxNdFPzRST66q2V6SFP8DOGG1-JRNNbPzyI7vcqiVqM8TFkhlc52MGfuulY2M1lweOz1frH1wLMC4PtxbFnFb4jYOotWZhn0pjZQNxj6XLPJj7gJzhyIrKy7Bwcov5RqhyphenhyphenwprlCTLMazGv_cCUB1hMrmyoJvB3c5S4yxCZcvNcp6mY95f/s600/photo_2026-04-03_14-30-34%20(3).jpg
លោក Tran Luu Quang មន្ត្រីជាន់ខ្ពស់គណបក្សនយោបាយ កាលពីថ្ងៃទី១ ខែមេសា បានបង្ហាញសំណើជំរុញឱ្យពលរដ្ឋងាកមកធ្វើដំណើរតាមរថយន្តក្រុង ដោយរំពឹងថា អាចមានការចំណាយថវិកាជាតិប្រមាណ ៧លានលានដុងក្នុង១ឆ្នាំ (ឬជាង២៦៦លានដុល្លារ) ក្នុង១ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBZzUfUz1scJ7eBjkvzh-ZzruIlbegkzrk0TCtB8q8hdmpxnc6dX3fdolHmCTx4pUeyrPxrwoxBgp3rXmTh9WyMbi_WaQCBU9jXTqtg00RR3tP1yWOBu-iZj2rDxNZX1y3paAzxmp9u9Pe9NjbCjHQNMpmgYZ3hpYQYO6N7rgqfWLp6iRu_mDHuZ01pKm0/s1280/photo_2026-04-03_14-30-34%20(4).jpg

នេះជាវិធានការលើកទឹកចិត្តឱ្យពលរដ្ឋផ្លាស់ប្តូរពីការធ្វើដំណើរតាមម៉ូតូ មកប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈប្រចាំថ្ងៃនៅទីក្រុងហូជីមិញ ដែលមានពលរដ្ឋរស់នៅជិត១៥លាននាក់ ។ កន្លងមក ការប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈមានតិចតួចនៅឡើយ ដែលបណ្តាលមកពីសេវាកម្មគ្មានគុណភាព និងមិនងាយស្រួលដូចការធ្វើដំណើរតាមមធ្យោបាយផ្ទាល់ខ្លួន ខណៈបច្ចុប្បន្ន ទីក្រុងហូជីមិញបានផ្តល់ថវិកាសម្រាប់ការជិះរថយន្តក្រុងឥតគិតថ្លៃសម្រាប់ពលរដ្ឋមួយចំនួន រួមមាន ៖ មនុស្សចាស់ កុមារតូច និងជនពិការ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhetXJ4c9ZHcciclSWCZiJ0RQ49wyyhdoDVsAO0DVV29W764Spdd-4__bS1zc2ZueLBzk3HHI_9-F-P3wI_qDgsnmjASTAxSdecmsicOXMS8UD1iuRa-5lVyxpacLVFxfcgGEiawOJhCFpgfN-J7C8lsp6Sm4mA7IGaA8fOmdu9ZAjEp_MtWcM_q1R5wQMc/s1280/photo_2026-04-03_14-30-34.jpg

លោក Luu Quang ជំរុញឱ្យផ្តល់ភាពសំខាន់ទៅលើគុណភាពការធ្វើដំណើរតាមរថយន្តក្រុង ទាំងភាពងាយស្រួល និងទៀងទាត់ពេលវេលាដើម្បីឱ្យអ្នកដំណើរមានទំនុកចិត្ត ។ ការកែលម្អសេវាកម្ម និងពង្រីកផ្លូវរថយន្តក្រុង ត្រូវតែធ្វើឡើងជាមួយការផ្លាស់ប្តូរគោលនយោបាយថ្លៃសំបុត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTCwPsz6B3jbAfOm7BZXsBl4vqOHsuYmb6lV92cIxKqr5xeZGrWoremGQvck7FYAG-iCVfNXi4LkLt4LJlamPLDq9sVQKE_7b8GU-LYT6Eb5Wwt8xdevIkUYDforoTxzIO_tb45UE5LCn6baa2p3Y13ri8YNRwXQH9KyLsSQdBOEcMzEby1Ob-GuOl0c8e/s1151/photo_2026-04-04_08-16-09.jpg

គួរបញ្ជាក់ថា នៅទីក្រុងហូជីមិញ មានរថយន្តក្រុងប្រមាណ ២,៣០០គ្រឿង ក្នុងនោះរថយន្តក្រុងអគ្គិសនី ចំនួន១,៣០០គ្រឿង ដែលមានអ្នកជិះភាគច្រើន គឺជាសិស្សសាលា ។ ក្រៅពីនេះ វៀតណាមក៏មានគម្រោងលើកលែងថ្លៃសេវាដឹកជញ្ជូនមួយចំនួនសម្រាប់ក្រុមហ៊ុនដែលជួបការលំបាកដោយសារប្រេងឥន្ធនៈឡើងថ្លៃ ព្រមទាំងមានគម្រោងពិចារណាច្បាប់ថ្មីជំរុញការអភិវឌ្ឍទីក្រុងដែលប្រឈមនឹងបញ្ហាស្ទះចរាចរណ៍ ៕