Home Blog Page 67

សិល្បករចាស់ៗជួបជុំគ្នាក្នុងថ្ងៃកំណើត តាសង់ស៊ីស ធ្វើឱ្យអ្នកគាំទ្ររំភើបចិត្ត

0

អ្នកគាំទ្រពិតជារំភើបចិត្តយ៉ាងខ្លាំងនៅក្នុងឱកាសដែលឃើញតារាកំប្លែងជើងចាស់លោកតា សង់ស៊ីស បានជួបជុំជាមួយនឹងសិល្បករចាស់ៗដទៃទៀតដូចជា យាយយ៉យ នាយក្រឹម នាយកុយ លោក ណូយ វ៉ាន់ណេត តារាកំប្លែង កាឆយ នាយចាបចៀន និងសិល្បករផ្សេងទៀតក្នុងឱកាសគម្រប់ខួប៧៧ឆ្នាំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHGhJ_RHnH74BUdgqAL8xM-sdN0A5nwYwsZLAtufBKnUSuVLKLy4DCmx0DHVVjqWrX7Hfi1xu5ATi8LqWddNJLXqxO8kOXCLdbA0egRtf6EmdYvw-IHPVkPugTySt28LCTvpVhzaCxCBvT0N-rwGFxXpUqRwRup_8fA4GkUyltziSbwpnDDxRBdOv5zHFv/s1280/image_2026-04-10_10-05-51.png
នៅថ្ងៃទី៨ ខែមេសា តារាចម្រៀង សុន ស្រីពេជ្រ បានរៀបចំពិធីបុណ្យចម្រើនព្រះជន្មាយុ ជូនតារាកំប្លែងជើងចាស់ សង់ ស៊ីស និងអ្នកម្តាយ ដោយបំពេញបំណងឪពុករបស់ខ្លួនជួបជុំជាមួយនឹងសិល្បករកំប្លែងជើងចាស់ជាច្រើនរូប។ បច្ចុប្បន្ននេះ តាសង់ស៊ីស ពុំអាចសម្តែងកំប្លែងជូនទស្សនិកជនបានទៀតនោះទេដោយសារតែវ័យជរានិងមានជំងឺប្រចាំកាយ។ តាមរយៈវីដេអូមួយ គេបានឃើញលោកតាសង់ស៊ីស បញ្ចុកនំខួបកំណើតរបស់ខ្លួនទៅកាន់តារាកំប្លែងនាយកុយ និងនាយក្រឹម បានធ្វើឱ្យមហាជនចាប់អារម្មណ៍និងរំភើបចិត្តយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7OaepYHN0-uQNLIbeUI-IOlA2nc1oPTtAh90hoFa3erdcnps5MzrA9rI_hQS3YoZ4-ihhIXCMp2vlKf6YPR8ofxHIiGV6uHYTzq9ka-_ainVxoGGl0EAqXhfVCj31cs8m2sKjuxfR1nTmLCPEcGr8zoSCCWMuX3l7DU0-lLL354QAaFsGV7suBo9jxvzS/s1612/image_2026-04-10_09-59-47%20(2).png

មិនត្រឹមតែប៉ុណ្ណោះក្នុងកម្មវិធីនេះគេបានឃើញលោក ណូយ វ៉ាន់ណេត ក៏បានបកស្រាយចម្រៀងក្នុងកម្មវិធីចម្រើនព្រះជន្មរបស់លោកតាសង់ស៊ីសដែលធ្វើឱ្យបរិយាកាសកាន់តែរីករាយនិងពោរពេញដោយសុភមង្គល។ តាមការបង្ហាញផ្សេងទៀតបានឱ្យដឹងទៀតថាការជួបជុំជាមួយនឹងមិត្តក្នុងចង្កោមសិល្បៈនេះលោកតាសង់ស៊ីស រំភើបចិត្តដល់ស្រក់ទឹកភ្នែករលីញរលោង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsyATJ7KIRR6fEdBJyAVRcQwFmilDTKUzn7q7pj8IeCyMmCQCtn4YVC_y5Y7ZI4zgEQ74JvrTygYchjtMNQkk0xzdpff-4JTIldmcqg2kt1QjmfFOYvkYuohV2NzESIVLN_Lv5TkvFdnbY9I_Zvv_-OEsG_PymHojc0d2s7fMcHhpAG3sZ9bN79jdB2Dww/s2048/image_2026-04-10_09-59-47.png
វីដេអូដែលបង្ហាញថាសិល្បករជាច្រើនមិនភ្លេចលោកតា សង់ស៊ីស នេះបានជំរុញឱ្យអ្នកគាំទ្រជាច្រើនបង្ហាញការរីករាយនិងនឹកដល់អនុស្សាវរីយ៍នៅពេលដែលពួកគាត់លេងកំប្លែងជាមួយគ្នា។ តារាកំប្លែង ពាក់មី ដែលជាអ្នកកំប្លែងជំនាន់ក្រោយក៏បានជូនពរ លោកគ្រូរបស់ខ្លួនទាំងអស់មានសុខភាពល្អផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjz03wR2HWmcVtMYJbM_7MZvPGCYqBxW4XSawcBYiGFC3YDxYGxXE-d_cWQ21VzylPJPhSIW8BhE0Jx_cgirvuEklgTlCNsKn6x4_lWbGkqUymNyAhcnCz8kAS-ARU-xWqLrZQqXhGJv3h_jsjbEenGvJnQv73rKr6CiwfBPmxIXXLAThO07fhjYij-Sy0B/s1613/image_2026-04-10_09-59-50.png

លោកតាសង់ស៊ីស មានឈ្មោះពិតថា ម៉ារី សុន គឺជាសិល្បករជើងចាស់ដ៏មានកោសល្យមួយរូបនៅក្នុងវិស័យសិល្បៈដែលធ្វើឱ្យមហាជនផ្ទុះសំណើចតាមរយៈការសម្តែងកំប្លុកកំប្លែហរបស់គាត់។ ទោះបីជាពេលនេះគាត់មានវ័យជរានិងមានជំងឺប្រចាំកាយក្តីប៉ុន្តែលោកតាសង់ស៊ីស នៅតែបង្ហាញការនឹករម្លឹកនិងស្រលាញ់វិស័យសិល្បៈ៕

រឿង UN មិនសូវជាសកម្មការងារ លោក ខាំ ភូរិ លើកឡើងបែបនេះ

0

អង្គការសហប្រជាជាតិ ហៅកាត់ថា UN ជារឿងៗតែងតែត្រូវបានសាធារណជនបញ្ចេញមតិរិះគន់ចំពោះចំណាត់ការរបស់អង្គការមួយនេះដែលហាក់ដូចជាគ្មានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាឬយឺតយ៉ាវជាដើម។ ទោះជាយ៉ាងណាសម្រាប់លោក ខាំ ភូរិ វិញដ្បិតតែ UN ពុំបានបញ្ចេញសកម្មភាពខ្លាំងក្លាក្តីប៉ុន្តែលោកចាត់ទុកថាជារឿងល្អមួយហើយប្រសិនជាគ្មានអង្គការនេះទេពិភពលោកអាចនឹងកាន់តែវឹកវរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgX75-mT_RkgpeQyTGZEUEzK3IkHjJ3qHYTGD8UVUYrjI_FswKHWAFlxJ_zUYXLSV-CGiOV5KwQnPRuD91S2UiUPA5mKRCZ5NxSRuoRXcGdJSd2uKcJapSQNEdSvs0f8VPY0s7tt4yOVgWkF3wSbgWCDHVVHFVuWuMBhiIYdVKSg-_LZose4ZabwqUZX88L/s1920/image_2025-08-14_16-12-32%20(4).png
នៅថ្ងៃទី៨ ខែមេសា UN បានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នៅការវាយប្រហារលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិលដែលជាសកម្មភាពរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិដោយកំណត់ថាជនស៊ីវិលមិនមែនជាគោលដៅក្នុងសង្គ្រាមនោះទេ។ សេចក្តីថ្លែងការណ៍របស់ UN បានទាក់ទាញមនុស្សជាច្រើនដោយអ្នកខ្លះក៏មិនពេញចិត្តចំពោះអង្គការមួយនេះពីព្រោះគ្មានចំណាត់ការអ្វីក្រៅពីអំពាវនាវនោះទេ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7mdLtE_QucFEsn9vpcHkPfYdEb9g21FEeupnV8uPj6EdYotePoNRnZJFnySZ1HkAwZC5OvWmPftkB5BVq3XZctA_iiiD1VArFz3aaH_zvErFXk_a2_B574h5vQHZ46s1FnzhaCs17Y_jEsARVH1wGEBUdeZLf9QOB3CZ8EwC_Xq_ZI0FIoHefPfFU8IWm/s960/image_2025-08-14_16-12-35%20(4).png
    ស្របពេលមានការបញ្ចេញមតិជាច្រើនលោក ខាំ ភូរិ ដែលជាអ្នកនិពន្ធនិងជាផលិតករមួយរូបក៏បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនចំពោះអង្គការមួយនេះ។ លោកបានចែករំលែកនៅលើបណ្តាញសង្គមថា «UN មិនមែនជាម្ចាស់ផែនដីទេ គឺជាអង្គការដែលរស់ដោយសារវិភាគទានពីប្រទេសសមាជិក។ ធម្មតាទេ “អ្នកចេញលុយ គឺជាអ្នកមានមាត់មានក”។ ប្រទេសដែលផ្តល់ថវិកាច្រើនជាងគេ តែងតែមានឥទ្ធិពលលើការសម្រេចចិត្ត ឬការកំណត់របៀបវារៈផ្សេងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjELnC8w7BGFYaLuUqxG4uU5zQMpJiTyTz0qzOW1MOK8yMES0skX40zOjXzfb75LLSONhjc_wgEQgrAB1EnnbHNRT73jAbOSw6SH1OMV-55MViJE1P4a7K3x8gwj22Qu21Q3MoPdoFJdDNz6lIdKQ_6ti7NXzo-P2753NFtYrO3eeXEsB6CiF3IzMp8J0ws/s1280/photo_2026-04-10_09-17-08.jpg
    ជារឿយៗ យើងឃើញ UN ចេញសេចក្តីថ្លែងការណ៍ “ព្រួយបារម្ភយ៉ាងខ្លាំង” ឬ “ថ្កោលទោសដាច់អហង្ការ” ប៉ុន្តែនៅលើដីជាក់ស្តែង ការបាញ់បោះ និងការរំលោភបំពាននៅតែបន្ត។ ភាពយឺតយ៉ាវ និងអសមត្ថភាពក្នុងការបញ្ឈប់ជម្លោះភ្លាមៗ ធ្វើឱ្យគេយល់ថាស្ថាប័ននេះគ្រាន់តែជា»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlaTJYb2QAla5WC6UT8x1l39vAQ8XC9-c-Ww8ttUYHNtti2g-nvwwp6CLtefc8lcDdFaIBesq7zL5Wivy7IeXcWyWu7eVhKDZ6xN88KFK-yE5CHixrnNUMlhLMWwA0OzDljahWnPIiWgJpqV6OZJ1WFFV_tB3aazzN422vqEWIst_Fp80e6sEmawqc3VZy/s849/image_2026-04-08_15-22-06.png

    លោកបន្តទៀតថា «បើគ្មានច្បាប់ ឬគ្មាន UN សោះ តើពិភពលោកនឹងទៅជាយ៉ាងណា?
    ទោះបីជាវាមិនល្អឥតខ្ចោះ និងមានភាពលម្អៀង ក៏វាជារបាំងចុងក្រោយដែលជួយសម្របសម្រួលរឿងមនុស្សធម៌ ការចាក់វ៉ាក់សាំង កម្មវិធីស្បៀងអាហារ និងការទប់ស្កាត់សង្គ្រាមលោកលើកទី ៣ មិនឱ្យកើតឡើងតាមរយៈការចរចា។វាដូចជា អាជ្ញាកណ្តាលដែលលម្អៀង អ៊ីចឹងយើងខឹងគាត់ យើងដឹងថាគាត់មិនយុត្តិធម៌ តែបើដេញគាត់ចេញ ហើយលែងមានអាជ្ញាកណ្តាលសោះ នោះការប្រកួតនឹងក្លាយជាការវាយតប់គ្នាផ្អើលតារាងមិនខាន»៕

អ៊ីរ៉ង់ព្រ.មានដកខ្លួនចេញពីបទឈប់បា.ញ់ បើអ៊ីស្រាអែលនៅតែបន្តសម្លា.ប់ពលរដ្ឋលីបង់

0

តើបទឈប់បា.ញ់ដ៏ផុយស្រួយរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកជិតដល់ទីបញ្ចប់ហើយមែនទេ? ក្រោយចូលជាធរមានទើបបានប៉ុន្មានថ្ងៃប៉ុណ្ណោះឥឡូវនេះវាអាចប្រឈមនឹងការរំលាយចោលវិញ ដោយអ៊ីរ៉ង់ព្រ.មានថានឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងទាំងស្រុង ព្រោះតែអ៊ីស្រាអែលបន្តវា.យប្រ.ហារលើលីបង់ដែលបណ្ដាលឲ្យស្លា.ប់មនុស្សរហូតដល់ ២៥៤នាក់។ នេះគឺជាវាយប្រហារដ៏ខ្លាំងក្លាបំផុតមិនធ្លាប់មាន ចាប់តាំងពីសង្គ្រាមផ្ទុះឡើងកាលពីចុងខែកុម្ភៈ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4Ca_PzQ9LrkdV7dsUypdbrLNl3yj5-PLFJ-dyq2UAwGaZ2S4erPRCulrgT-vgnxXNqW2whxNpxfg0qYMWS5AY-LBXEgEpZ5sWpAbZ72tbVgPqqNeDJ-_aVSlBCbiYl18YbF-gW7EOCwz-XH94vPNJ5KTZrrb2rBHBmPYCEbeLRzST5NYlZ-vrcuk0andV/s1280/photo_2026-04-10_09-17-07.jpg

    យោងតាមសារដែលបានបង្ហោះនៅលើបណ្ដាញសង្គម X រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា «លក្ខន្តិកៈនៃបទឈប់បាញ់រវាងអ៊ីរ៉ង់ និងអាមេរិកនិយាយច្បាស់ណាស់ថាអាមេរិកត្រូវតែជ្រើសរើសយកបទឈប់បាញ់ ឬបន្តធ្វើសង្គ្រាម, ត្រូវរើសមួយ អត់មួយ, មិនអាចយកទាំង២បានឡើយ។ ពិភពលោកមើលឃើញអំពើសម្លា.ប់រង្គាលនៅលីបង់។ គ្រាប់បាល់កំពុងស្ថិតនៅក្នុងដៃរបស់អាមេរិក។ ពិភពលោកកំពុងតាមដានបញ្ហានេះដើម្បីចង់ដឹងថាតើអាមេរិកនឹងអនុវត្តដូចការសន្យារបស់ខ្លួនដែរឬទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYZdTA6Vi7TyQD1sjZ5jDiz5x6zyjPTeCnDfZFB0EIiaahyphenhyphenFEibNAO7qrLAMbL5hhyWm-37MoImdrm1a-aNy-YpdDKQvTMCmphCYv_eSa0RQPO-3xNAL4cMMLYgCor8xpzbLw-mpdAeEAGfQ2QueqrzGU9ND3mtoEQlkBYMzl4SFln4_5Fv_Wu4GpIKwuQ/s1280/photo_2026-04-10_09-17-07%20(2).jpg

    មន្ត្រីអ៊ីរ៉ង់ រួមទាំងប្រធានាធិបតីលោក Masoud Pezeshkian បានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលទៅលើលីបង់ ដោយនិយាយថាពួកគេធ្វើឱ្យការចរចាដែលកំពុងបន្ត ក្លាយជារឿង«គ្មានន័យ»។ ទោះជាយ៉ាងណាក៏ដោយ អ៊ីស្រាអែលមិនយល់ស្របចំពោះការចោទប្រកាន់នេះឡើយ ដោយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថាបទឈប់បាញ់រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកមិនរាប់បញ្ចូលប្រទេសលីបង់ទេ ហើយកងកម្លាំងអ៊ីស្រាអែលនឹងបន្តប្រតិបត្តិការប្រឆាំងនឹង Hezbollah។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikxTjK0snfE6_U9hum0lYhsn8FiZhb6eXmfjBW7lr8QT7cj4IlL81XyVPDjFJ_AyeE7yhUy2Pj7kMA76l2QeffOk-6URMgS1qsMDspnwidoTRpB_osBn1kFrRXCK1q-hbxJjYwaAOQqNrO-dcx2kDGZvzXXYCM0RPuTT8WiA2PEEPVgCnVjyGoiSfCgY6I/s770/photo_2026-04-10_09-17-07%20(3).jpg

    តាមលោក Netanyahu លក្ខខណ្ឌតែមួយគត់ដែលអ៊ីស្រាអែលត្រូវការដើម្បីបញ្ចប់ការបង្ហូរឈា.មនៅលីបង់ គឺការទាមទារឲ្យក្រុមសកម្មប្រយុទ្ធ ហេសប៊ូឡា ទម្លាក់អាវុធចុះ និងដកកម្លាំងទ័ពចេញពីទីក្រុង បេរូត នោះការចរចាក្នុងការស្ដារទំនាក់ទំនងនឹងអាចប្រព្រឹត្តទៅបានយ៉ាងឆាប់រហ័ស។ ទោះជាយ៉ាងណា ស្ថានភាពឥឡូវនេះមានភាពផុយស្រួយខ្លាំង ខណៈលីបង់មិនទាន់បង្ហាញគោលជំហររបស់ខ្លួនឆ្លើយតបនឹងការលើកឡើងរបស់អ៊ីស្រាអែលនោះឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWJMNJZFXu86xiTP2sqq9RvwT_1HuGpaq994lp5IPbyBtKxKi03bmmF1nkoMIWGb4tnMgYwTKgFqBF189ewj4um_AgXQ2a-zKbErYe-4ZbIMrlDpOu88jhTs6mvbumYhu_R7cop2j_EqzLXXTLBFkY3G6SeKG9bBoeUHIr_6Cw-YmKAdD_ApPGHBQ2yjhB/s1024/photo_2026-04-10_09-17-09.jpg

    រឿងនេះនៅតែជាបញ្ហាដែលស្មុគស្មាញខ្លាំង នៅពេលអ៊ីរ៉ង់ព្រមានដកខ្លួនចេញពីបទឈប់បាញ់ និងបិទច្រកសមុទ្រម្ដងទៀត ប្រសិនបើគ្មានការធានាសន្តិភាពនៅលីបង់ ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន។ ខណៈភាគីទាំងអស់ បន្តចោទប្រកាន់គ្នាទៅវិញទៅមកថាបានបំពានកិច្ចព្រមព្រៀង អ្នកជំនាញព្រមានថាបទឈប់បាញ់ដ៏ផុយស្រួយនេះអាចនឹងដួលរលំនៅពេលឆាប់ៗនេះមិនខាន ដែលអាចបង្កឱ្យមានជម្លោះក្នុងតំបន់កាន់តែរីកធំទូលំទូលាយ និងគ្រោះថ្នាក់ជាងមុន៕

កែវ នរោត្តម ចេណ្ណា ត្រូវបានព្រះមហាក្សត្រដំឡើងឋានៈជា «អ្នកអង្គម្ចាស់ក្សត្រិយ៍»

0

កែវ នរោត្តម ចេណ្ណា ដែលប្រជាពលរដ្ឋភាគច្រើននិយមហៅទ្រង់ថាជាព្រះនាង ចេណ្ណា ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ដំឡើងព្រះឋានៈជា «អ្នកអង្គម្ចាស់ក្សត្រិយ៍» នរោត្តម ចេណ្ណា។ នេះបើតាមព្រះរាជក្រឹត្យចុះថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦។ ដំណឹងរីករាយនេះមហាជនដែលជាអ្នកគាំទ្របានចូលរួមអបអរសាទរទ្រង់ហើយបានពោលថាពិតជាស័ក្តិសមខ្លាំងណាស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzF_oy98BGhJ262_dIPGcZtl-KUDQFgS3Ay3m69HoGpexfJ7_QGhb_WRjD2ekbu8MD4TQESu7zH56DuhUuHQ6UwojgBDcbntiHbQJgt3XLGq6-qN2mYC57J0ryWhR5EMk4cMBE040sPZmFXAZlgnoLqyUvsPDaCA-F8wMUcVX2V02k0Y5Ek1hGAF6ZzEtf/s2048/image_2026-04-10_09-07-59.png
ដំណឹងដែល កែវ នរោត្តម ចេណ្ណា ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ដំឡើងព្រះឋានៈជា «អ្នកអង្គម្ចាស់ក្សត្រិយ៍»បានធ្វើឱ្យមហាជនចូលរួមត្រេកអរជាខ្លាំងខណៈ ព្រះនាង នរោត្តម អេម៉ា លោក អ៊ិន វិចិត្រ, ឌៀប សុហ្វៀរ៉ា និងអ្នកសិល្បៈមួយចំនួនទៀតបានបង្ហាញការអបអរចំពោះទ្រង់សម្រាប់ឋានៈថ្មីក្នុងសែរាជ្យវង្ស។ ចាប់ពីពេលនេះតទៅមហាជននឹងប្តូរការហៅព្រះនាង ចេណ្ណា មកជា «អ្នកអង្គម្ចាស់ក្សត្រិយ៍» ចេណ្ណា វិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQnzXapT9NCLMmeq6W9Ie8lhfyk5P-sm-hbkI7w_AgA4rp-LGRKqbweeXmzXuteyQrZYUtEV9iv6dQhPTW4iRSIuDDXIly1UNAR77XhBmG73VGN1guygykhX2PFM2M4rnoS291Z6m7GKiuNbqh-EvFIenyurK_vNOimmgLGHdEjPG1nD6WghBd46AKoH1v/s2048/image_2026-04-10_09-07-57.png
គួរឱ្យដឹងថាព្រះឋានៈនៃព្រះញាតិវង្សនគរកម្ពុជាមានដូចជា – សម្ដេច- ព្រះអង្គម្ចាស់- អ្នកអង្គម្ចាស់- អង្គម្ចាស់- កែវ។ ព្រះឋានៈនៃព្រះញាតិវង្សអាចប្រែប្រួលតាមការប្រោសព្រះរាជទានពីព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូងដោយព្រះរាជក្រឹត្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiDwFpKAkykHlc6Ub9o6btTcfPJ5UeGY41ZE0z5-CofM0F-TQdRPkAvnRPyoJZbg2HFqO8Z1kmORP_qYBRMwUcmX_I4ed0CTtU1FdmCAMTVamw9WCPl6JGs7S9os_wgYFec1cgrfs3N77m2zUAIXNL62JVHY_397EC32Dk5IAoV_Zr78VnTvUUNvAVuB-J/s2048/image_2026-04-10_09-08-01.png

«អ្នកអង្គម្ចាស់ក្សត្រិយ៍» នរោត្តម ចេណ្ណា គឺជាសិល្បការិនីដ៏មានទេពកោសល្យមួយរូបនៅក្នុងអាជីពសិល្បៈ។ កន្លងមកទ្រង់បានចូលរួមលើកស្ទួយវប្បធម៌ខ្មែរយ៉ាងខ្លាំងដោយទ្រង់បានយាងទៅប្រទេសចិនផ្សព្វផ្សាយពីសិល្បៈវប្បធម៌ខ្មែរជាច្រើនដង។ លើសពីនេះ អ្នកអង្គម្ចាស់ក៏មានឱកាសថតខ្សែភាពយន្ត ថតទស្សនាវដ្តី របស់ប្រទេសចិនទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9vZ5a32EH9jxOIRhsKwYjEUeEZeBk5etuMOMXpuPHwY2J6a2Qqj2XeXYSnMiVqKlgWv3ZaPZI1Md3lUFU7EFUiXeubNGt64UqZ083nzbBp5OkEoRqY7wRqgw96owDe8IY3YF-7byajF_jFB3ueUl3b3XZw5Sp7ANoUFfhiZjNdXVkUG8yvrI0jutYjwaB/s1280/image_2026-04-10_09-07-56.png

កន្លងមកមានមតិជាច្រើនសូម្បីតែប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិក៏ចាប់អារម្មណ៍អ្នកអង្គម្ចាស់
ចេណ្ណា បង្ហាញខ្លួនធ្វើជាតារា kpop ប៉ុន្តែទ្រង់បានបដិសេធវិញដោយទ្រង់ពុំបានចូលរួមប្រឡូកក្នុងវិស័យនេះនោះទេ។ ស្នាដៃសិល្បៈរបស់អ្នកអង្គម្ចាស់ត្រូវបានមហាជនទទួលស្គាល់យ៉ាងទូលំទូលាយ ជាពិសេសចុងក្រោយនេះទ្រង់ថែមទាំងនិពន្ធបទចម្រៀង សារភាពគ្មានន័យ ហើយផ្ទុះការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនទាំងជាតិនិងអន្តរជាតិ៕

អ៊ីស្រាអែលប្រកាសពីជ័យជម្នះ ក្នុងការសម្លា.ប់មេដឹកនាំក្រុម«ហេសបូឡា»

0

យោធាអ៊ីស្រាអែលបានអះអាងថាខ្លួនបានសម្លា.ប់ លោក Naim Qassem មេដឹកនាំហេសបូឡា បានដោយជោគជ័យ នៅក្នុងការវា.យប្រហារតាមអាកាសថ្មីៗនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Times of Isreal របស់អ៊ីស្រាអែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjprAumR5Vjj3FDiLMX7iLGBZ5ClBuThY5Bt_c40Bq16At9h0irRj6WHhfLGawbMwCXIat2_bwlXAEGGKrXiD56COQfuhHx8kB-bzFxJbMe9BxJXypeNzidJDHov04SSn8LdPZqQXrZN9uzQtCaOp8-S4lNwiv93DQuhMx4Nb0X29nyg-J_INRQvklN59zW/s1280/photo_2026-04-09_16-15-48%20(3).jpg

យោងតាមរបាយការណ៍បឋម យោធាអ៊ីស្រាអែលបាននិយាយថា ការវាយប្រហារនេះផ្តោតលើថ្នាក់ដឹកនាំជាន់ខ្ពស់ហេសបូឡានៅទីក្រុងបេរូត ដែលជាផ្នែកមួយនៃយុទ្ធនាការដែលកំពុងបន្តរបស់ខ្លួនប្រឆាំងនឹងក្រុមដែលគាំទ្រដោយអ៊ីរ៉ង់។ ប្រសិនបើត្រូវបានបញ្ជាក់ ហេតុការណ៍នេះនឹងជាការកើនឡើងដ៏ធំមួយ ដោយសារលោក Qassem បានក្លាយជាប្រធានហេសបូឡាចាប់តាំងពីឆ្នាំ 2024 បន្ទាប់ពីការសម្លា.ប់អ្នកកាន់តំណែងមុនរបស់គាត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyF0kQ2PC61lCYHWQDSliesQwLFJnnin1Ww_LoGnpEjo8otUIHC0j_Eee9TA_AdRfWbWcbXeQ7NYe4OgT-KhMUaQtGYf6jnjjLDFp8zwNgkd_NcR7PTImnAZii_ioNDTHDEbAsMzdttH6QYg7TPBxTj-SU2I1cnOGSa2Ymwis83Ecj_2rPh9dflBYZxcj5/s1280/photo_2026-04-09_16-15-48.jpg
ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានពីប្រភពផ្សេងទៀតបានបង្ហាញពីរបាយការណ៍ខុសគ្នាថា អ៊ីស្រាអែលបានបានសម្លា.ប់តែជំនួយការជិតស្និទ្ធ និងជាក្មួយប្រុសរបស់លោក Qassem ប៉ុណ្ណោះ មិនបញ្ជាក់ថាជាលោក Qassem ផ្ទាល់នោះទេ។ ជាមួយគ្នានោះ ក្រុមហេសបូឡាស ក៏មិនទាន់ចេញសេចក្ដីប្រកាសថាមួយណាគឺជាការពិតនោះដែរ។ ភាពផ្ទុយគ្នានេះបង្ហាញថាព័ត៌មាននៅតែកំពុងវិវត្ត ហើយមិនទាន់ត្រូវបានផ្ទៀងផ្ទាត់ពេញលេញនៅឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyhkBYcDJwEy2wjPrG0gzjr_bekIzbiqxjGRQS396ckgyXR6jXSk5uKZPtJpwgVrUM4hdy4JziTnY_M_0aNHBSsfsEFrcmQn4JQXvSdm46Ke8bqnag2QU9UITG_MMyPVgShXIZyCgzstYhqcPmQLX7UIOBD1jCNkJ9oNw58UJJoNNSau1R-Qbt3suy5TPr/s1280/photo_2026-04-09_16-15-48%20(2).jpg
គួរជម្រាបថា លោក Naim Qassem បានបម្រើការជាឥស្សរជនជាន់ខ្ពស់នៅក្នុងក្រុមហេសបូឡាអស់រយៈពេលជាងបីទសវត្សរ៍មកហើយ ហើយត្រូវបានតែងតាំងជាមេដឹកនាំក្រុមនេះបន្ទាប់ពីអ៊ីស្រាអែលបានធ្វើឃាត មេដឹកនាំចាស់វស្សា លោក Hassan Nasrallah ក្នុងឆ្នាំ ២០២៤ ។ ក្រុមហេសបូឡាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨២ ដោយមានការគាំទ្រពីកងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់ ហើយក៏ជា ក្រុមដ៏សំខាន់ក្នុងជួយអ៊ីរ៉ង់ក្នុងការវាយប្រហារផ្សេងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjA3EqyhgVcHKtPiS-tWMLE6J1DyRFcdhBb_J058qABsHCskFm3VbhJqxM3wW5QWWgtIa726BZ971bbnJqPV3JTUYjEb5j2xUkcbbb0S__VymG6nbkHYB3xEF2Bn4eHkhU0krf2m3EHxPq5nYEPxPeeLQNLRGts64416Byo4QWB8dJWpamVxiKCtV97ZD4J/s780/photo_2026-04-09_16-15-49.jpg

ការវាយប្រហារទាំងនេះកើតឡើងចំពេលមានការវាយប្រហារយ៉ាងខ្លាំងដោយអ៊ីស្រាអែលទៅលើគោលដៅក្រុមហេសបូឡានៅក្នុងប្រទេសលីបង់ ដែលបានបណ្តាលឱ្យមានមនុស្សរាប់រយនាក់ស្លា.ប់ និងបង្កើនការភ័យខ្លាចនៃសង្គ្រាមក្នុងតំបន់កាន់តែទូលំទូលាយ។ ជាមួយគ្នានេះ ក្រុមហេសបូឡាបានឆ្លើយតបវិញយ៉ាងចាស់ដៃដោយការបា.ញ់គ្រាប់រ៉ុក្កែត ហើយភាពតានតឹងកាន់តែបន្តកើនឡើង៕

សេចក្តីជូនដំណឹង ស្តីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃផ្គត់ផ្គង់ការកែលម្អ និងបន្ថែមមុខងារលើប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រីរាជការ ឆ្នាំ ២០២៦ ជូនទីស្តីការក្រសួង

0

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុនផ្គត់ផ្គង់ការកែលម្អ និងបន្ថែមមុខងារលើប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រីរាជការ ឆ្នាំ ២០២៦ (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងដាក់ឱ្យពិគ្រោះថ្លៃជាសាធារណៈ ដើម្បីជ្រើសរើសអ្នកផ្គត់ផ្គង់ការកែលម្អ និងបន្ថែមមុខងារលើប្រព័ន្ធគ្រប់គ្រង ទិន្នន័យមន្ត្រីរាជការ។

បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំឯកស ដើម្បីចូលរួមពិគ្រោះថ្លៃ និងមានដាក់លក់នៅអង្គភាពលទ្ធកម្ម នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានអាសយដ្ឋានស្ថិតនៅដីឡូតិ៍លេខ ២០០ ចាប់ពីថ្ងៃទី១០ខែមេសា…..ឆ្នាំ ២០២៦ តទៅរៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទំនាក់ទំនងលេខ ០១១ ៤៥៥ ២០០៥ ផ្លូវលេខ ៣០៥ សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ

៧៧៥)។ ឯកសារពិគ្រោះថ្លៃដែលបានបំពេញរួចត្រូវប្រគល់ជូនអង្គភាពលទ្ធកម្ម នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ យ៉ាងយូរបំផុតត្រឹមថ្ងៃទី ២៧.ខែ.មេសា… ឆ្នាំ ២០២៦ វេលាម៉ោង ១០:៣០ នាព្រឹក….។

ការបើកសំណើពិគ្រោះថ្លៃនឹងប្រព្រឹត្តទៅនៅអង្គភាពលទ្ធកម្ម នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ តាមអាសយដ្ឋានខាងលើ វេលាម៉ោង១០:៣០ នាទីព្រឹក ថ្ងៃទី២៧ខែមភាសា ……..ឆ្នាំ២០២៦។ ក្រុមហ៊ុន/សហគ្រាស ដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬមានប្រភពតែមួយ អាចដាក់សំណើពិគ្រោះថ្លៃបាន តែមួយគត់។

ក្រុមហ៊ុន/សហគ្រាស ដែលមានបំណងចូលរួមពិគ្រោះថ្លៃ សូមអញ្ជើញទាក់ទងជាមួយអង្គភាពលទ្ធកម្ម ដើម្បីទិញឯកសារពិគ្រោះថ្លៃ និងសាកសួរព័ត៌មាន ដែលទាក់ទងនឹងការពិគ្រោះថ្ងៃនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyYq6h1sbNle_-IBmcIUI6-M_ELRRZSCY4VVMAT3rx2yFSNzfvCBQ2oYj-CQQzGN67WtkkIEbwDefGvP2fwS82PXcGSLpnmsPuB-kPHVF9hWRYeaUUl1rIg7VaLELW1c1hbW-gJn5H3X1oj8a-lrrmBpsqJUUVXSHK5RdbNyzQBx6J0s8GK5YtKaviPiUV/s3505/%E1%9E%9F%E1%9F%81%E1%9E%85%E1%9E%80%E1%9F%92%E1%9E%8A%E1%9E%B8%E1%9E%87%E1%9E%BC%E1%9E%93%E1%9E%8A%E1%9F%86%E1%9E%8E%E1%9E%B9%E1%9E%84_%E1%9E%91%E1%9E%B7%E1%9E%93%E1%9F%92%E1%9E%93%E1%9E%93%E1%9F%90%E1%9E%99%E1%9E%98%E1%9E%93%E1%9F%92%E1%9E%9A%E1%9F%92%E1%9E%8A%E1%9E%B8%E1%9E%9A%E1%9E%B6%E1%9E%87%E1%9E%80%E1%9E%B6%E1%9E%9A.jpg

Zhang Linghe ត្រូវបានអ្នកគាំទ្រចោមរោមខ្លាំងនៅស្ថានីយ៍រថភ្លើង

0

តារាសម្តែងចិន Zhang Linghe ថ្មីៗនេះបានធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភអំពីសុវត្ថិភាពកាន់តែខ្លាំងឡើង បន្ទាប់ពីត្រូវបានហ្វូងអ្នកគាំទ្រយ៉ាងច្រើនកុះករចោមរោមនៅស្ថានីយ៍រថភ្លើងល្បឿនលឿនមួយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiucTiQ292ER9exvZ57EAyxYXNGqu-A4h0dc02odBMduzC_CzirwxWMNbErpbL7LdD9XmFXCbYYqvA0udlgr9hYzqlxNyBCK3nd4A7doam4Q7On8mpkM0gpwyYFKLloTRqyZF7k3NFAFJA1fgFLa_dDWk_rPEUSmDaLIHwq8yGMZf7NwQTY4pQpeGKj3_Iv/s2048/image_2026-04-09_15-07-44%20(2).png
យោងតាមវីដេអូដែលបានចែកចាយនៅលើ Weibo ហេតុការណ៍នេះបានកើតឡើងនៅពេលដែល Zhang Linghe បានមកដល់ស្ថានីយ៍ ជាកន្លែងដែលអ្នកគាំទ្រមួយចំនួនធំបានប្រមូលផ្តុំគ្នា។ ហ្វូងមនុស្សបានបំពេញជាន់ជាច្រើននៃទីកន្លែង ដោយមនុស្សជាច្រើនកាន់ទូរសព្ទដើម្បីថតរូប និងវីដេអូក្នុងចម្ងាយជិត។ ទោះបីជាមានវត្តមានរបស់បុគ្គលិកសន្តិសុខក៏ដោយ ស្ថានភាពនេះបានក្លាយជាការលំបាកក្នុងការគ្រប់គ្រងយ៉ាងឆាប់រហ័ស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY7psLEr0DiHmjBAPobEMNIQraT-1AnQUF1LFt21SFMeuMr0elbvemZQRFmZh2m4bVwROLZyOp3wfVqFrfCSZwrGw6HOB5PunMVD7e8GdtPxpdmtuTb2S0GQU60BzYvJ28uBUkigPABrPssAvno9eNyaTngXAyT7MRXdG-YoMTLEWbiCzpJvALh8vSx4-B/s1280/image_2026-04-09_15-07-45%20(2).png
នៅក្នុងវីដេអូទាំងនោះ គេឃើញ Zhang Linghe ស្លៀកពាក់ខ្មៅ និងពាក់ម៉ាស់ ខណៈពេលដែលមានបុគ្គលិកអមដំណើរ។ ទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្រនៅតែបន្តរុញច្រានចូល ដោយពេលខ្លះរារាំងផ្លូវ និងរំខានដល់ចលនានៅក្នុងស្ថានីយ៍។ សន្តិសុខបានព្យាយាមម្តងហើយម្តងទៀតដើម្បីគ្រប់គ្រងហ្វូងមនុស្ស ប៉ុន្តែសណ្តាប់ធ្នាប់មិនអាចគ្រប់គ្រងបាន ក្នុងចំណោមសកម្មភាពអ្នកគាំទ្រដ៏ខ្លាំងក្លា។ ប្រជាប្រិយភាពរបស់តារាសម្តែងរូបនេះបានកើនឡើងយ៉ាងខ្លាំងនាពេលថ្មីៗនេះ ដោយសារតែតួនាទីជាតួឯកប្រុសនៅក្នុងរឿងភាគប្រវត្តិសាស្ត្រដែលទើបបញ្ចប់ការចាក់ផ្សាយដែលបានជំរុញឱ្យមានការទទួលស្គាល់ជាសាធារណៈរបស់លោកយ៉ាងខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzT7cp1LPNsCX0TYcqRz1puIWlpzor0H0bmAAgahufpyY-4K2WQfZ0uhXdeUBwL2CrUg60a3iVqVR66wCDINibK2BNfLsLbB9TrFrHW6Zl12aNeEb4PNMtSbnygRUDvBJ2n3QB-vCOuImx4gQGY6-b-k5l3TDd2VgX5QEiCUwiEHpq35xquBwMWHsG7YkC/s960/image_2026-04-09_15-07-43.png
នៅពេលដែលភាពលេចធ្លោរបស់តារាប្រុសរូបនេះបានកើនឡើងភាពញឹកញាប់នៃអ្នកគាំទ្រតាមដានចលនារបស់ Zhang Linghe នៅក្នុងកន្លែងសាធារណៈ និងឯកជនក៏កើនឡើងផងដែរ។ ដើម្បីឆ្លើយតបទៅនឹងឧប្បត្តិហេតុនេះ ស្ទូឌីយោរបស់ Zhang Linghe បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការមួយដោយគូសបញ្ជាក់ពីចំណុចសំខាន់ៗចំនួនបី។ ទីភ្នាក់ងារនេះបានប្រឆាំងយ៉ាងខ្លាំងចំពោះអាកប្បកិរិយាឈ្លានពានរបស់អ្នកគាំទ្រ រួមទាំងការតាមដាន និងការថតដោយគ្មានការអនុញ្ញាត ហើយបានជំរុញឱ្យអ្នកគាំទ្រគោរពកន្លែងផ្ទាល់ខ្លួន និងភាពឯកជនរបស់តារាសម្តែងរូបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_7wj9SBEomv596VRER8XdJgg7EOWP5GpfvFfEnzQPqm6Bjv32ngnlaSLhgc7stJFBytHlnf0rc6VaquZDM0xn11XXpXPMuJj4dujJezKMXZLivWd0GYnYe8wy41bYLY5hXZVlW8shF78WDK1iJBeZhZ1E_Mn6WkaTPGPi7HKsM4UiuOmvoX8d6k7AjIoX/s1920/image_2026-04-09_15-07-46.png
សេចក្តីថ្លែងការណ៍នេះក៏បានសង្កត់ធ្ងន់ផងដែរថា សកម្មភាពបែបនេះអាចរំលោភលើបទប្បញ្ញត្តិសុវត្ថិភាពសាធារណៈ ហើយគួរតែបញ្ឈប់ជាបន្ទាន់។ Zhang Linghe ផ្ទាល់បានបង្ហោះសេចក្តីថ្លែងការណ៍នេះឡើងវិញ ដោយបង្ហាញពីភាពមិនស្រួលរបស់លោកជាមួយនឹងស្ថានភាពនេះ។ Zhang Linghe បានសរសេរថា «ខ្ញុំពិតជាមិនចង់ជួបមនុស្សគ្រប់គ្នាតាមរបៀបនេះទេ» ដោយបានបញ្ជាក់ពីការព្រួយបារម្ភរបស់លោកចំពោះការជួបគ្នាដែលមិនមានសុវត្ថិភាព និងច្របូកច្របល់នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgk1B677zkcppCMfBsmwIu6IsjYYpwKf5lhX4LBEz-N42GCoTUYJalU5EgXc1UTmhce0U6tmfB1iDGCud9DSmis_XZHVovAY7c2crodH8R6iAIjksrQo2B0_qHUg6Hcg60YE4K04UY-ik1ZZf60nv2R5G0DNNgmxIROegpzTevIjKm-_BpD7GcWrumt4ByC/s1620/image_2026-04-09_15-07-48.png

ឧប្បត្តិហេតុនេះបានបង្កឱ្យមានការពិភាក្សាឡើងវិញអំពីវប្បធម៌ និងព្រំដែនរបស់អ្នកគាំទ្រ ជាពិសេសទាក់ទងនឹងអាកប្បកិរិយា sasaeng នៅក្នុងឧស្សាហកម្មកម្សាន្តចិន។ ខណៈពេលដែលអ្នកគាំទ្របន្តបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះការងាររបស់ Zhang Linghe តារាសម្តែងរូបនេះ និងក្រុមរបស់លោកកំពុងអំពាវនាវឱ្យមានវិធីនៃការចូលរួមដែលមានការគោរព និងមានសណ្តាប់ធ្នាប់ជាងមុន៕

អាស៊ីអាគ្នេយ៍អាចជួបប្រទះការកើនឡើង​រលកកម្ដៅរហូតដល់ជិត 50°C

0

រលកកម្ដៅដ៏ខ្លាំងក្លាមិនធ្លាប់មាន! យោងរបាយការណ៍ថ្មីៗនេះបង្ហាញថា ប្រទេសនានានៅទូទាំងតំបន់អាស៊ានកំពុងជួបប្រទះនឹងសីតុណ្ហភាពខ្ពស់ជាងធម្មតា ដោយនៅក្នុងប្រទេសខ្លះសីតុណ្ហភាពបានឡើងដល់ 49°C ដែលបង្កើតកំណត់ត្រាថ្មីក្នុងតំបន់ ហើយមានឱកាស 80%–100% នៃអាកាសធាតុក្តៅជាងធម្មតាក្នុងរដូវកាលបច្ចុប្បន្ន។ នេះបើយោងតាមការចុះផ្សាយរបស់ South China Morning Post។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCphL-2n3yNtxID9IifhhmHXGxSPRanTEKKsHMQfq4jHKwB0uG7nneg-cPM4tBirGuPSoljILx5VIS1g0lwf3dg-UBQOlWX0TvFUpLxWMEES83Uiwbot60GqTiYaS1IDqs61GUHNSUicwWMpAQl8p_equW1XDMGxbkIQvEbk0lRFWflVl5eMdIGHc7wtaY/s1280/photo_2026-04-09_14-23-34%20(2).jpg
អ្នកវិទ្យាសាស្ត្រនិយាយថា រលកកំដៅនេះមិនមែនបណ្តាលមកពីកត្តាតែមួយនោះទេ។ ផ្ទុយទៅវិញ វាគឺជាលទ្ធផលនៃការរួមបញ្ចូលគ្នានៃអែលនីញ៉ូ លំនាំអាកាសធាតុតាមរដូវ និងការប្រែប្រួលអាកាសធាតុរយៈពេលវែង ដែលទាំងអស់នេះធ្វើការរួមគ្នាទៅផ្ដុំកំដៅលើតំបន់មួយចំនួន។ ស្របគ្នានេះដែរ ជាមួយនឹងកម្រិតភ្លៀងធ្លាក់តិច មេឃស្រឡះ និងខ្យល់បក់ខ្សោយ វាបានបង្កើតលក្ខខណ្ឌកាន់តែអាក្រក់ទៅៗ ដែលអនុញ្ញាតឱ្យកំដៅកកកុញយ៉ាងឆាប់រហ័ស – ជាពិសេសនៅក្នុងទីក្រុង។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggM4tPXCkHu8fldtON74sixtHsA-wBxxquvxl6rYi5aklh4d0hbAkwgD8eS5bOr92Su4KT7WDRmN4bYWocU8smKE7O5VfrQaN6y9CoU94ocgD4GsV6TZflV76j_QXpHcmh6UEly3OMbX89OACgRvdcnLK0lKYyqkhmlBjryRKzrw91YCsNFpvTsFLJV2PO/s1280/photo_2026-04-09_14-23-34%20(3).jpg

របាយការណ៍ដដែលនេះបង្ហាញថា នៅប្រទេសវៀតណាម សីតុណ្ហភាពបានឡើងដល់ 44.2°C ដែលជាកំណត់ត្រាខ្ពស់បំផុតមួយដែលមិនធ្លាប់មាននៅក្នុងប្រទេស ខណៈនៅប្រទេសថៃឯណោះ ខាងឧត្តុនិយមបានបង្ហាញការព្យាករណ៍ថាសីតុណ្ហភាពកើនឡើងដល់ 42–43°C និងមានរហូតដល់ 49°C នៅក្នុងតំបន់មួយចំនួន។ ក្រៅពីនេះ ប្រទេសមីយ៉ាន់ម៉ា ឡាវ កម្ពុជា និងប្រទេសមួយចំនួនទៀតក៏បានជួបប្រទះនឹងកំដៅខ្លាំងផងដែរ ឯសីតុណ្ហភាពអាចមានលើសពី 42°C នៅកន្លែងជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgn0s5Z0y3eK8EB8TEGLDW7113ps4yHxw-28RSIDWr5qODyiZKkY1V1POHcGQ7hcRXSovwhpp9254zbQLikdvePateDzKE5zFcTsAhUbsKb1Sh4yKMlwf-1Q38J0hNMx3eql4gaYKXaUkfLxqATab2tBysJg_hDfRr9hjC0Y3rDqXGnabcIWOjoPLaKOkQo/s1280/photo_2026-04-09_14-23-34%20(4).jpg

អ្នកជំនាញបានព្រមានស្ថានភាពនេះថា គឺជា”រលកកម្ដៅដែលមិនធ្លាប់មានពីមុនមក” មិនមែនគ្រាន់តែជាការកើនឡើងសីតុណ្ហភាពធម្មតានោះទេ។ ជាមួយគ្នានេះ ផលប៉ះពាល់ក៏កំពុងត្រូវបានគេមើលឃើញរួចហើយដែរនៅទូទាំងប្រទេសអាស៊ាន។ គ្រោះថ្នាក់ដែលគេព្រួយបារម្ភជាងគេ គឺការកើនឡើងនៃហានិភ័យជំងឺដាច់សរសៃឈាមខួរក្បាល កង្វះជាតិទឹក និងការកើនឡើងនៃតម្រូវការថាមពលនៅទូទាំងតំបន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDmYkierBHcLtu7N5u-Zr6W5WqCK8IjqjCem-fx8dPedZUHX0Xj2ECZxOcw9dl3DS9J_sFjupwFPtrYrGEskC8IHOEs5oa8O9nPij04YpPHLB8Yr91C0cdhfwuIRunjOhAKJ1KCt1qd1cDtVyxUgjHk4c3jt_NTeA6jlKQuRgsH8OIeacTD3nCWSMQBDxV/s1200/photo_2026-04-09_14-23-34%20(5).jpg
បច្ចុប្បន្នរដ្ឋាភិបាលប្រទេសនៅក្នុងតំបន់ កំពុងដោះស្រាយជាមួយនឹងការខ្វះខាតទឹក ការកើនឡើងនៃតម្រូវការអគ្គិសនី ទប់ស្កាត់ហានិភ័យភ្លើងឆេះព្រៃ និងកង្វល់សុខភាពរបស់ប្រជាជន។ នៅកន្លែងខ្លះ អាជ្ញាធរថែមទាំងកំពុងប្រើប្រាស់វិធានការបន្ទាន់ដូចជាការដាំពពកដើម្បីធ្វើឱ្យសីតុណ្ហភាពត្រជាក់ និងគ្រប់គ្រងស្ថានភាពគ្រោះរាំងស្ងួត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbWiCnnPWhghvSYkKVykl6tgWfBvFaWC2PPIT5yCFQHvpKigxxvEQeeLGKpDpxbHVjtV6t1k5SNoScL6z8Bp6mm1T5gsW953a4JHpOJE4f28i_Ebbwip3yxsulAbxHAbJOBRjPZYt-IASbDF3tZxd9kkUqCB8YYjU24jtE3y3wjdx1HMdOeTOVvFuhyT4z/s1280/photo_2026-04-09_14-23-34.jpg

អាស្រ័យហេតុនេះសូមបងប្អូនមានការប្រុងប្រយ័ត្ន ថែរក្សាសុខភាព និងទុកដាក់វត្ថុប្រើប្រាស់ជាពិសេសសម្ភារៈដែលងាយឆាបឆេះឲ្យបានត្រឹមត្រូវ ជៀសវាងកើតមានគ្រោះថ្នាក់ជាយថាហេតុណាមួយដែលមិននឹកស្មានដល់៕

ឥណ្ឌាពិចារណាលែងសព្វពស់ពិសនិងក្រពើ ដាក់តាមបណ្តោយព្រំដែនជាប់បង់ក្លាដែស

0

ជម្រើសសាមញ្ញាងាយៗ ប៉ុន្តែអាចនឹងទទួលបានប្រសិទ្ធភាពខ្ពស់! ប្រទេសឥណ្ឌាឥឡូវនេះកំពុងពិចារណាដោះលែងពស់ពិស និងក្រពើចូលទៅក្នុងទន្លេ និងព្រៃនៅតាមបណ្ដោយព្រំដែនរបស់ខ្លួនជាមួយប្រទេសបង់ក្លាដែស ដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNA។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQD_3JoB4vT59gZkX7P6eni02CP60OHDqBcGLcPg0RDrMuWxhj9arAXB1yM98tFXWkDhkSVp06d38p1G7b74f4xaYtJH6kY2P0Fs3EBc2LR2dKO5J7I5cKydfWhN9F4Jh1zldO1blhWupgb9GPfxtsYA2U0t36jTWOrFkpCuwqEcXPWUtzILcPSHGe02js/s600/photo_2026-04-09_15-40-15%20(2).jpg
យោងតាមរបាយការណ៍ កងកម្លាំងសន្តិសុខព្រំដែនរបស់ប្រទេសឥណ្ឌាបាននឹកឃើញគំនិតដ៏មិនធម្មតាមួយ គឺការប្រើប្រាស់សត្វកា.ចសាហាវដូចជាក្រពើ និងពស់ពិសជា “របាំងធម្មជាតិ” តាមបណ្តោយផ្នែកខ្លះនៃព្រំដែនរបស់ខ្លួនជាមួយប្រទេសបង់ក្លាដែស។ ប៉ុន្តែផែនការនេះកំពុងតែស្ថិតក្រោមការពិភាក្សានៅឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRet7VEG2Z7V7tNt1AyLaFUhza6tN-h5NiL6z5oK1sWMC5LPKceb7CxCgz1n4LMlH7D9Y5td__9u49UDzlDrkQhtqBEj3aDygvsQChaHeNCsQePrXPVsU6hs-wqajC2haCccNdOr8nbDx0knj3Ql5-cnKVpwTcAmsYHzIwIVhde4SlI5OZ_hpeyVwfCDWn/s1200/photo_2026-04-09_15-40-15%20(3).jpg

លោក Manoj Barnwal មន្រ្តីសន្តិសុខព្រំដែនជាន់ខ្ពស់នៅរដ្ឋ Kolkata ក្បែរព្រំប្រទល់បង់ក្លាដែស បាននិយាយថា សំណើនេះបានកើតឡើងនៅក្នុងកិច្ចប្រជុំផ្ទៃក្នុង និងអនុស្សរណៈ ដោយកងកម្លាំងសន្តិសុខព្រំដែនរបស់ប្រទេសឥណ្ឌាបានស្នើសុំឱ្យសិក្សាលើគៅលគំនិតនេះ ថាតើវាអាចធ្វើទៅបាន និងមានសុវត្ថិភាពដែរឬទេ។ ទោះជាយ៉ាងណា ផែនការនេះបានលើកឡើងពីការព្រួយបារម្ភយ៉ាងខ្លាំង។ អ្នកជំនាញព្រមានថា វាអាចធ្វើឱ្យអ្នកភូមិ អ្នកនេសាទ និងប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ប្រឈមនឹងគ្រោះថ្នាក់ ដោយសារសត្វកាចសាហាវដែលត្រូវបានដោះលែងបើកចំហទៅក្នុងទន្លេនិងព្រៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJ9vx0fWhKXWznbOHvdWjtaxQ60XHDM2bMzhGUlYOrxUhrPL3rH8JZn-1p5WQ6mo55MDbcHu74xE2NP2Dw3SLYjavmSbczfPljizZKoUgkoE6EYosZ1tKwzIkRrxxScp2KnxJQ6pMzsBurKVYQLeYAfhavWqQeOLNtB0l3T7CzleN2dqEaJ8wsCuwARDom/s1280/photo_2026-04-09_15-40-15.jpg
គួរជម្រាបថា ប្រទេសបង់ក្លាដែសសឹងតែត្រូវបានព័ទ្ធជុំវិញទាំងស្រុងដោយឥណ្ឌា ខណៈព្រំប្រទល់ប្រទេសទាំងពីរ លាតសន្ធឹងប្រវែងជាង៤០០០គីឡូម៉ែត្រ ហើយមួយផ្នែកធំ គឺមិនមានរបងខណ្ឌចែកទេ។ ប្រទេសទាំងពីរបានទាស់ទែងគ្នាលើបញ្ហាព្រំដែនជាយូរមកហើយ ប៉ុន្តែការកើនឡើងចុងក្រោយបង្អស់បានកើតមានក្នុងឆ្នាំ២០២៤ នៅពេលដែលឥណ្ឌាបានបើកផ្លូវឲ្យ អតីតនាយករដ្ឋមន្រ្តីបង់ក្លាដែស លោកស្រី Sheikh Hasina ចូលទៅលាក់ខ្លួនក្រោយរដ្ឋប្រហារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOU6uNTazqA3TeMf4TxY26wG7tOOeNEScV9jb1XZ7OwYr4nbVkEFlTR4x_xsYYUVPAK_k8ocyXI3i-w0-Dso9i5mmRRrF52p5_XT5ho0YS7kE4P8m7-dO8kh_sz5UfaGxErvHGwUM3WgnEoVKnvckvEgaLrIDxyr5ixRd_VXqjaiFuk23DcP_-OGgM3o_y/s1200/photo_2026-04-09_15-40-16.jpg

ក្រៅពីនេះ ឥណ្ឌាថែមទាំងបានសងរបងព្រំដែនប្រវែងរាប់រយគីឡូម៉ែត្រ ហើយចាប់ខ្លួនជនជាតិបង់ក្លាដែសជាច្រើននាក់ ដោយចោទថាបានព្យាយាមរត់ឆ្លងដែនខុសច្បាប់ ដែលជំរុញឲ្យទំនាក់ទំនងរបស់ប្រទេសទាំងពីរកាន់ដាំក្បាលចុះងើបលែងរួច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7dyOQFQ7pwOR0aRYmz98VQtydUgIr_qABZ0FIboMq4FfP7SbuTQ-M7Hx_ZcWarMhpeYcgrcgIlTFx4CK-FVtVSstbBeaUakjKr_i8LJwZW0MG3K3am9YRLaPpXcyJeri4_S_9HjHCQuayjz6VjD_VfEqkm-i86QXq3zJpQh98AdfWrZoj3NY29kcvYIHp/s640/photo_2026-04-09_15-40-15%20(4).jpg

យ៉ាងណាមិញ ទោះជាគោលគំនិតនៃការដោះលែងសត្វល្មូននិងអសិរពិសរបស់ឥណ្ឌាស្ដាប់ទៅអាចជារឿងមិនធម្មតា ប៉ុន្តែវាក៏ស្ថិតជាជ្រើសមួយរបស់ដ្ឋាភិបាលឥណ្ឌាក្នុងការកំណត់វិធីសាស្រ្តថ្មីៗ ដើម្បីគ្រប់គ្រងព្រំដែន រួមទាំងការដាក់ពង្រាយយន្តហោះគ្មានមនុស្សបើក និងកាមេរ៉ាសុវត្ថិភាព ដែលអាចមើលឃើញច្បាស់នៅពេលយប់៕

ឆន ស្រីណេត ថាការប្រើប្រាស់ភាសាខ្មែរលាយបរទេសប្រឈមនឹងការបាត់បង់ទៅថ្ងៃក្រោយ

0

ស្របពេលមានមតិជាច្រើនទាក់ទងនឹងការប្រើប្រាស់ភាសាខ្មែរលាយបរទេស ក្នុងនាមជាកូនខ្មែរមួយរូប ឆន ស្រីណេត ដែលជាអតីតបវរកកញ្ញាមានដើមកំណើតកម្ពុជាក្រោមបានលើកឡើងពីគោលគំនិតផ្ទាល់ខ្លួនថាមិនមែនជារឿងតូចនោះទេហើយការប្រើប្រាស់ភាសាខ្មែរលាយបរទេសប្រឈមនឹងការបាត់បង់ភាសាជាតិទៅថ្ងៃក្រោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7O3DiUw6RtCn3z0b4_MsIJY0gTxy8w93NN849zYzS1ED4KIKpgTqoxqrAewot-iVtkhQ9lDpQCFsCz1qvQYAdGnZd-1-_VDeQcC7FIeSlVXQYc49bZUIakYOZDeHH6-sQCECHFMRLloZcLrGWKkrijwsQ7_yLYBV3360i_5d1eoAREAk1mi2EAOCUZuWq/s2048/image_2026-04-09_14-55-07.png
នៅល្ងាចថ្ងៃទី៨ ខែមេសា ឆន ស្រីណេត លំដាប់រងទី១ Miss Universe Cambodia 2021 បានបង្ហោះវីដេអូមួយរយៈពេលជិត៥នាទីដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «រាងវែងបន្តិច តែខ្ញុំសង្ឃឹមថាអាចមានប្រយោជន៍ខ្លះសម្រាប់ខ្មែរខ្លះដែរ»។ ក្នុងនាមជាប្រជាជនខ្មែរមួយរូប ស្រីណេត ថានាងក៏ចង់មានមតិដូចគ្នាដើម្បីចែករំលែកទៅកាន់អ្នកជំនាន់ក្រោយឱ្យបានដឹងនិងថែរក្សាភាសានិយាយរបស់យើង។ បវរកញ្ញារូបនេះបាននិយាយថា នេះមិនមែនជារឿងតូចឬរឿងលេងសើចនោះទេដ្បិតថាសាមញ្ញប៉ុន្តែអនាគត ខឿនឬសគល់អត្តសញ្ញាណជាតិគឺវារងផលប៉ះពាល់ខ្លាំង អាចប្រឈមនឹងការបាត់បង់ទៅថ្ងៃក្រោយប្រសិនជានៅប្រើប្រាស់ការលាយភាសា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg61cDr11SqmQ55PkZhsOJ4unr2Fpq9xrWLqKE_5QrsC1-0lnrdoPrg09syhgR8tsHxO0UIjr-nB14Zl8sHTpOAK02hef61GL1s3qvD6ft-BVMvVDfWbTHfArFVAbuSHfn_fdAWrrlMEtDb3VF45EzpqwykxrdNoNvXuEfnk69i5_i5JYxJ6gX7wZ_EiGWw/s2048/image_2026-04-09_14-55-09.png
កញ្ញា ឆន ស្រីណេត បានលើកយកប្រទេសហ្វីលីពីនជាឧទាហរណ៍ដោយលើកឡើងថាប្រទេសនេះបានបាត់បង់ភាសាជាតិខ្លួនឯងដោយសារតែការនិយាយលាយភាសា ហើយយូរៗទៅគ្មានអ្នកណាបំផ្លាញក្រៅពីស្នាដៃរបស់ខ្លួនឯងនោះទេ។ ស្រីណេត ថាការប្រើប្រាស់ភាសាជាតិក៏ជាការថែរក្សាអត្តសញ្ញាណមួយមិនចាំបាច់ទាល់តែកាន់កាំភ្លើងដូចកងទ័ពដែលខំប្រឹងឈរហាលថ្ងៃហាលខ្យល់។ ក្នុងការនិយាយបែបនេះ ឆន ស្រីណេត បានពន្យល់ថាមិនមែនជាការនិយាយឱ្យខ្លួនឯងល្អ អស្ចារ្យ ឡូយអ្វីនោះទេ ប៉ុន្តែនាងភ័យខ្លាចក្នុងការបាត់បង់ភាសាខ្មែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxr-ExwKBPqx70HxfOG0bkf3HO_b1dp833nJQlcpvM-3kyMQOWjMc3BVQEjS7twrVLcFCL70Mb8wsh0xck01RxCk6TF6S8skIX0OBY6FgpjlJ2kWy4-09Qo4Dat7HhMJ2QzWqVdmpKM1XmjxXFJAYNA5Tm0l90pAH24VybC40tEdWoN69hR2me32UBWevA/s2048/image_2026-04-09_14-55-01.png

ចំណុចមួយទៀតដែល ឆន ស្រីណេត គិតថាសំខាន់នោះគឺនៅពេលកូនកើតមកត្រូវបង្រៀនគាត់ឱ្យចេះនិយាយភាសាខ្មែរមុនដំបូងគេ ជាជាងគិតថាភាសាខ្មែរពិបាកនិយាយ យកភាសាគេមកនិយាយលឿនជាង។ ជាមួយគ្នានេះ ឆន ស្រីណេត ក៏បានរម្លឹកពីបុព្វបុរសខ្មែរដែលខំលះបង់ជីវិតដើម្បីរក្សាអត្តសញ្ញាណជាតិដូច្នេះក្នុងនាមជាកូនខ្មែរគួរតែរក្សាការប្រើប្រាស់ភាសាជាតិឱ្យគង់វង្សទៅដល់អ្នកជំនាន់ក្រោយទៀត៕