Home ព័ត៌មានអន្តរជាតិ អាស៊ីអាគ្នេយ៍អាចជួបប្រទះការកើនឡើង​រលកកម្ដៅរហូតដល់ជិត 50°C

អាស៊ីអាគ្នេយ៍អាចជួបប្រទះការកើនឡើង​រលកកម្ដៅរហូតដល់ជិត 50°C

91
0

រលកកម្ដៅដ៏ខ្លាំងក្លាមិនធ្លាប់មាន! យោងរបាយការណ៍ថ្មីៗនេះបង្ហាញថា ប្រទេសនានានៅទូទាំងតំបន់អាស៊ានកំពុងជួបប្រទះនឹងសីតុណ្ហភាពខ្ពស់ជាងធម្មតា ដោយនៅក្នុងប្រទេសខ្លះសីតុណ្ហភាពបានឡើងដល់ 49°C ដែលបង្កើតកំណត់ត្រាថ្មីក្នុងតំបន់ ហើយមានឱកាស 80%–100% នៃអាកាសធាតុក្តៅជាងធម្មតាក្នុងរដូវកាលបច្ចុប្បន្ន។ នេះបើយោងតាមការចុះផ្សាយរបស់ South China Morning Post។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCphL-2n3yNtxID9IifhhmHXGxSPRanTEKKsHMQfq4jHKwB0uG7nneg-cPM4tBirGuPSoljILx5VIS1g0lwf3dg-UBQOlWX0TvFUpLxWMEES83Uiwbot60GqTiYaS1IDqs61GUHNSUicwWMpAQl8p_equW1XDMGxbkIQvEbk0lRFWflVl5eMdIGHc7wtaY/s1280/photo_2026-04-09_14-23-34%20(2).jpg
អ្នកវិទ្យាសាស្ត្រនិយាយថា រលកកំដៅនេះមិនមែនបណ្តាលមកពីកត្តាតែមួយនោះទេ។ ផ្ទុយទៅវិញ វាគឺជាលទ្ធផលនៃការរួមបញ្ចូលគ្នានៃអែលនីញ៉ូ លំនាំអាកាសធាតុតាមរដូវ និងការប្រែប្រួលអាកាសធាតុរយៈពេលវែង ដែលទាំងអស់នេះធ្វើការរួមគ្នាទៅផ្ដុំកំដៅលើតំបន់មួយចំនួន។ ស្របគ្នានេះដែរ ជាមួយនឹងកម្រិតភ្លៀងធ្លាក់តិច មេឃស្រឡះ និងខ្យល់បក់ខ្សោយ វាបានបង្កើតលក្ខខណ្ឌកាន់តែអាក្រក់ទៅៗ ដែលអនុញ្ញាតឱ្យកំដៅកកកុញយ៉ាងឆាប់រហ័ស – ជាពិសេសនៅក្នុងទីក្រុង។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggM4tPXCkHu8fldtON74sixtHsA-wBxxquvxl6rYi5aklh4d0hbAkwgD8eS5bOr92Su4KT7WDRmN4bYWocU8smKE7O5VfrQaN6y9CoU94ocgD4GsV6TZflV76j_QXpHcmh6UEly3OMbX89OACgRvdcnLK0lKYyqkhmlBjryRKzrw91YCsNFpvTsFLJV2PO/s1280/photo_2026-04-09_14-23-34%20(3).jpg

របាយការណ៍ដដែលនេះបង្ហាញថា នៅប្រទេសវៀតណាម សីតុណ្ហភាពបានឡើងដល់ 44.2°C ដែលជាកំណត់ត្រាខ្ពស់បំផុតមួយដែលមិនធ្លាប់មាននៅក្នុងប្រទេស ខណៈនៅប្រទេសថៃឯណោះ ខាងឧត្តុនិយមបានបង្ហាញការព្យាករណ៍ថាសីតុណ្ហភាពកើនឡើងដល់ 42–43°C និងមានរហូតដល់ 49°C នៅក្នុងតំបន់មួយចំនួន។ ក្រៅពីនេះ ប្រទេសមីយ៉ាន់ម៉ា ឡាវ កម្ពុជា និងប្រទេសមួយចំនួនទៀតក៏បានជួបប្រទះនឹងកំដៅខ្លាំងផងដែរ ឯសីតុណ្ហភាពអាចមានលើសពី 42°C នៅកន្លែងជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgn0s5Z0y3eK8EB8TEGLDW7113ps4yHxw-28RSIDWr5qODyiZKkY1V1POHcGQ7hcRXSovwhpp9254zbQLikdvePateDzKE5zFcTsAhUbsKb1Sh4yKMlwf-1Q38J0hNMx3eql4gaYKXaUkfLxqATab2tBysJg_hDfRr9hjC0Y3rDqXGnabcIWOjoPLaKOkQo/s1280/photo_2026-04-09_14-23-34%20(4).jpg

អ្នកជំនាញបានព្រមានស្ថានភាពនេះថា គឺជា”រលកកម្ដៅដែលមិនធ្លាប់មានពីមុនមក” មិនមែនគ្រាន់តែជាការកើនឡើងសីតុណ្ហភាពធម្មតានោះទេ។ ជាមួយគ្នានេះ ផលប៉ះពាល់ក៏កំពុងត្រូវបានគេមើលឃើញរួចហើយដែរនៅទូទាំងប្រទេសអាស៊ាន។ គ្រោះថ្នាក់ដែលគេព្រួយបារម្ភជាងគេ គឺការកើនឡើងនៃហានិភ័យជំងឺដាច់សរសៃឈាមខួរក្បាល កង្វះជាតិទឹក និងការកើនឡើងនៃតម្រូវការថាមពលនៅទូទាំងតំបន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDmYkierBHcLtu7N5u-Zr6W5WqCK8IjqjCem-fx8dPedZUHX0Xj2ECZxOcw9dl3DS9J_sFjupwFPtrYrGEskC8IHOEs5oa8O9nPij04YpPHLB8Yr91C0cdhfwuIRunjOhAKJ1KCt1qd1cDtVyxUgjHk4c3jt_NTeA6jlKQuRgsH8OIeacTD3nCWSMQBDxV/s1200/photo_2026-04-09_14-23-34%20(5).jpg
បច្ចុប្បន្នរដ្ឋាភិបាលប្រទេសនៅក្នុងតំបន់ កំពុងដោះស្រាយជាមួយនឹងការខ្វះខាតទឹក ការកើនឡើងនៃតម្រូវការអគ្គិសនី ទប់ស្កាត់ហានិភ័យភ្លើងឆេះព្រៃ និងកង្វល់សុខភាពរបស់ប្រជាជន។ នៅកន្លែងខ្លះ អាជ្ញាធរថែមទាំងកំពុងប្រើប្រាស់វិធានការបន្ទាន់ដូចជាការដាំពពកដើម្បីធ្វើឱ្យសីតុណ្ហភាពត្រជាក់ និងគ្រប់គ្រងស្ថានភាពគ្រោះរាំងស្ងួត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbWiCnnPWhghvSYkKVykl6tgWfBvFaWC2PPIT5yCFQHvpKigxxvEQeeLGKpDpxbHVjtV6t1k5SNoScL6z8Bp6mm1T5gsW953a4JHpOJE4f28i_Ebbwip3yxsulAbxHAbJOBRjPZYt-IASbDF3tZxd9kkUqCB8YYjU24jtE3y3wjdx1HMdOeTOVvFuhyT4z/s1280/photo_2026-04-09_14-23-34.jpg

អាស្រ័យហេតុនេះសូមបងប្អូនមានការប្រុងប្រយ័ត្ន ថែរក្សាសុខភាព និងទុកដាក់វត្ថុប្រើប្រាស់ជាពិសេសសម្ភារៈដែលងាយឆាបឆេះឲ្យបានត្រឹមត្រូវ ជៀសវាងកើតមានគ្រោះថ្នាក់ជាយថាហេតុណាមួយដែលមិននឹកស្មានដល់៕