វោហារសាស្រ្តគំរា.មកំហែងក៏គួរឲ្យព្រឺព្រួច! ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា អ៊ីរ៉ង់សហរដ្ឋអាមេរិកឥឡូវនេះកំពុងស្ថិតនៅលើផ្លូវត្រូវដើម្បីបញ្ចប់គោលបំណងយោធាទាំងអស់របស់ខ្លួនក្នុងពេលឆាប់ៗនេះ ហើយនឹងនាំអ៊ីរ៉ង់ឲ្យត្រឡប់ទៅ “យុគសម័យថ្ម” វិញ ជាកន្លែងដែលស័ក្តិសមនឹងពួកគេបំផុត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Strait Times។
.jpg)
តាមរយៈការថ្លែងសុន្ទរកថាជាតិដ៏ខ្លាំងក្លាមួយចេញពីសេតវិមាន នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានលើកឡើងពីដំណាក់កាលបន្ទាប់នៃជម្លោះដែលកំពុងបន្តជាមួយអ៊ីរ៉ង់ ដោយប្រកាសថា ប្រតិបត្តិការយោធាអាមេរិកជិតដល់ទីបញ្ចប់ហើយ និងបានធ្វើការព្រមានបន្ថែមអំពីការវាយប្រហារកាន់តែខ្លាំងឡើងនៅក្នុងសប្តាហ៍ខាងមុខនេះ។

តាមប្រសាសន៍របស់លោកប្រធានាធិបតី ឥឡូវនេះសហរដ្ឋអាមេរិក “កំពុងស្ថិតនៅលើផ្លូវត្រូវដើម្បីបញ្ចប់គោលបំណងយោធាទាំងអស់របស់ខ្លួនក្នុងពេលដ៏ខ្លី” ដោយសង្កត់ធ្ងន់លើអ្វីដែលលោកបានពិពណ៌នាថាជាជោគជ័យដ៏សំខាន់នៅសមរភូមិ រួមទាំងការខូចខាតដល់សមត្ថភាពយោធា និងហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ីរ៉ង់។ ទោះជាយ៉ាងណាក៏ដោយ លោកមិនបានផ្តល់ពេលវេលាច្បាស់លាស់សម្រាប់ពេលណាដែលជម្លោះនឹងបញ្ចប់ទាំងស្រុងនោះទេ។

ទន្ទឹមគ្នានោះ លោក ត្រាំ ថែមទាំងបានព្រមានទៅកាន់អ៊ីរ៉ង់ថា កងកម្លាំងអាមេរិកនឹងបន្តវាយប្រហារយ៉ាងខ្លាំងក្លាក្នុងរយៈពេលពីរទៅបីសប្តាហ៍ខាងមុខទៀត ដោយបញ្ជាក់ថា អ៊ីរ៉ង់អាចនឹងត្រូវរងការខូចខាតធ្ងន់ធ្ងរ ហើយអាចនឹងវិលថយក្រោយទៅកាន់យុគសម័យថ្មវិញ ជាពេលដែលមនុស្សម្នាររស់នៅក្នុងរូងថ្ម និងដើរបរបា.ញ់ដើម្បីចិញ្ចឹមជីវិត។.jpg)
គួរបញ្ជាក់ថា សុន្ទរកថានេះកើតឡើងក្នុងពេលដែលមានក្តីបារម្ភកាន់តែខ្លាំងឡើងជាសកលជុំវិញជម្លោះដែលកំពុងរីករាលដាល ដែលបានប៉ះពាល់ដល់ទីផ្សារប្រេង ស្ថិរភាពក្នុងតំបន់ និងប្រជាជនស៊ីវិលរួចទៅហើយ។ ទោះបីជាអះអាងថា គោលបំណងជិតសម្រេចបានហើយក៏ដោយ លោក Trump នៅតែបង្ហាញសញ្ញាថា នឹងមានការវាយប្រហារបន្ថែមទៀត ដែលកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ប្រសិនបើអ៊ីរ៉ង់មិនបំពេញតាមតម្រូវការរបស់សហរដ្ឋអាមេរិកនោះទេ។.jpg)
អ្នកវិភាគកត់សម្គាល់ថា ខណៈពេលដែលរដ្ឋបាលលោក ត្រាំ កំពុងបង្ហាញទំនុកចិត្តលើជ័យជម្នះជាមួយអ៊ីរ៉ង់ ភាពមិនប្រាកដប្រជានៅតែមានលើលទ្ធផលរយៈពេលវែងនៃសង្គ្រាម។ ជាមួយគ្នានេះ សំណួរជាច្រើននៅតែមានអំពីថាតើគោលដៅចម្បង ជាពិសេសការកំណត់សមត្ថភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ នឹងត្រូវបានលុបបំបាត់បានពេញលេញឬអត់ និងថាតើសម្ពាធយោធាបន្តអាចនាំឱ្យមានការកើនឡើងក្នុងតំបន់កាន់តែទូលំទូលាយដែរឬទេ៕










