ព័រតូរីកូ គឺជាទឹកដីដែនកោះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក តាំងពីឆ្នាំ១៨៩៨។
ប្រជាជននៅលើកោះនេះ ទទួលបានសញ្ជាតិអាមេរិកផង និងព័រតូរីកូផង ក៏ប៉ុន្តែមិនមានសិទ្ធិបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកនោះទេ។.png)
សហរដ្ឋអាមេរិកចង់រក្សាឥទ្ធិពល និងគ្រប់គ្រងកោះនេះ ដើម្បីការពារសន្តិសុខជាតិ និងផលប្រយោជន៍លើភូមិសាស្ត្រនយោបាយ។
តាមជំរឿនលើកចុងក្រោយនៅឆ្នាំ២០២៤ ពលរដ្ឋនៅលើកោះព័រតូរីកូ ៥៨.៦ភាគរយ ចង់ដាក់ដែនដីរបស់ខ្លួនជារដ្ឋទី៥១របស់អាមេរិក ខណៈ៤១.៤ភាគរយទៀតចង់ប្រកាសខ្លួនជារដ្ឋឯករាជ្យ។
ដោយឡែកកាលពីឆ្នាំ២០២២ រដ្ឋាភិបាលក៏ធ្លាប់បានធ្វើជំរឿនម្តងដែរ ដោយក្នុងនោះមាន៥២ភាគរយចង់ឱ្យកោះព័រតូរីកូ ក្លាយជារដ្ឋទី៥១។
កន្លងផុតជាច្រើនឆ្នាំហើយ សភាអាមេរិកមិនទាន់បានអនុម័តច្បាប់ទទួលស្គាល់រដ្ឋព័រតូរីកូ នៅឡើយនោះទេ ដោយលើកឡើងពីបញ្ហានយោបាយ សេដ្ឋកិច្ច និងវប្បធម៌។










