Home ព័ត៌មានជាតិ ស្អាតណាស់! វីដេអូ3D បង្ហាញនូវសម្រស់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ អរិយក្សត្រ

ស្អាតណាស់! វីដេអូ3D បង្ហាញនូវសម្រស់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ អរិយក្សត្រ

61
0

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ភ្ជាប់ពីចំណុចផ្សាររាត្រី ឆ្ពោះទៅតំបន់អរិយក្សត្រឆ្លងកាត់ទន្លេសាប និងទន្លេមេគង្គ បានបញ្ចប់នីតិវិធីនានា និងសិក្សាររួចរាល់អស់ហើយ កាលពីអំឡុងត្រីមាសទី១ ដើមឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYYb0BvHMUhqt_-MXXkN2b5QPVByciN2x-LIK6Mmbfa_yo_ihDPMjMvdlwD0qGAoW8VR5xmAA81ApZYrjiaRCDRGyCfG6oxp3CIO7K6GSL-MM1-A3uhQj_OchBgN0I_4sNvWzVzfqo0DAWC7oIHrrf6UvHIsKqQpTwRCLAposR2WDFv_Ilc8ShZu98vI0u/s900/image_2026-04-03_09-15-56%20(4).png

បើយោងតាមអ្នកនាំពាក្យ ក្រសួងសាធារណការ និងជញ្ជូន ឯកឧត្តម ផន រឹម ៖”បើគ្មានការប្រែប្រួលទេ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងបើកការដ្ឋានសាងសង់នៅរយៈពេល១០ខែទៀត អាចរង្វង់ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgA8kZYPP2-xnmK0YzMAm9S-6V1EQt1XGgW-R6hkswGpz06IcFANml8jkNZ9pb4wAthvr19QMfAmRQBrJV56dsHpfSeLeErpioF9FUWIu9GoeWr-eYl4_LN2c130X64RU5O5EQwuLhXUka8Ws_CsEc4d906JDopYD-SvkJCZdnYD8mdkGoj5PGjbKa9awl8/s900/image_2026-04-03_09-15-56.png
គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ជាហិរញ្ញប្បទានរបស់ធនាគាអាហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ ដែលតម្លៃគម្រោងកិច្ចសន្យាមានតម្លៃ ២៣៥លានដុល្លារអាមេរិក និងមានកិច្ចសន្យាសាងសង់មានរយៈពេល៦០ខែ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjj2fS0ls1ERRQf0X89XFTj79N-6WvfmTpKiB3d7gC9oBiihvnUoL75TuyMlWuQp2s4vDzQEGGLRlAe6TK60pfrfvFdu0iOXG2DRQDshg-QQmA9NLoYc-eaV9qwy10bLiPIvQ0ki0qd1KeqgeDKI_os374hmsoC2gkq-Q2zphv2qhN9BLzpvHtnbM9ORB4Z/s900/image_2026-04-03_09-15-57.png

ស្ពាននេះ ជាប្រភេទស្ពានខ្សែកាបយោងខ្ពស់ សាងសង់ជា៤គន្លង ដោយមានទទឹងផ្លូវប្រវែង ២២,៥ ម៉ែត្រ និងចិញ្ចើមផ្លូវ ៣ ម៉ែត្រ, ល្បឿនអតិបរមា ៨០ គីឡូម៉ែត្រ ក្នុងមួយម៉ោង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIFmyf63CnTZFVdS1gPaJK6auV7LtEq9ve_8e0lIVagRLdz7HEETg-gui82lVi7l-Qfz45ExV4u2pSFf6jSlff54x-82GemCCEO1HUolDy8DPdccxw_m5GdsFK1Ns2kJB25B2D46yAXun1tceX5ELcqhzpGmeYiPscyvWYMBgWd1e4eCr3nzAG_Reyw6v3/s900/image_2026-04-03_09-15-56%20(2).png

គួរបញ្ជាក់ដែរថា ស្ពាននេះធ្វើឡើងជា២ ដោយទីមួយ ស្ពានឆ្លងកាត់ទន្លេសាប ចាប់ផ្តើមពីចំណុចម្តុំសួនផ្សាររាត្រី ឆ្លងកាត់ទៅត្រើយម្ខាងជ្រោយចង្វារក្បែរសណ្ឋាគារសុខា មានប្រវែង ១,១៩ គីឡូម៉ែត្រ និង ស្ពានទី២ឆ្លងកាត់ទន្លេមេគង្គ ចាប់ផ្តើមពីចំណុចត្រើយម្ខាងជ្រោយចង្វារ ក្បែរសណ្ឋាគារសុខា ឆ្ពោះទៅប្រសព្វនឹងផ្លូវលេខ ៣៨០ ឃុំអរិយក្សត្រ មានប្រវែង ១,១៨ គីឡូម៉ែត្រ៕