Home តារាជាតិ Ranngo មិនបានឈប់ពីអាជីពសិល្បៈគ្រប់យ៉ាងគ្រាន់តែជាការកុហកនិងលេងសើច

Ranngo មិនបានឈប់ពីអាជីពសិល្បៈគ្រប់យ៉ាងគ្រាន់តែជាការកុហកនិងលេងសើច

50
0

ប្រកាសចង់ដើរចេញវិស័យសិល្បៈដោយសារតែភាពហត់នឿយនិងមានបំណងចង់រស់នៅក្នុងជីវិតសាមញ្ញពេលនេះ Ranngo ស្រាប់តែក្រឡាស់សម្តីរបស់ខ្លួនវិញថាគ្រប់យ៉ាងគ្រាន់តែជាលេងសើចប៉ុណ្ណោះនៅក្នុងទិវាភូតកុហក។ នេះបានជំរុញឱ្យមានមតិខ្លះរិះគន់ទៅកាន់តារារ៉េបរូបនេះខណៈលោកបានចូលទៅកែសម្រួលខ្លឹមសារការបង្ហោះពីដំបូង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTFMPSV44U9VZjmi_Yqx4o5eqaoVaK7zI3cetIbOe306ypOVlv-k6TtTDCwp9H34v3CpsvaD9h33dgdxENKurTGrtYY4ZJq1KJaI1Lrb_510UYapBiFiJj9bdJjPCljMgnkdVlJQaeiX2YlyonVOW3cRNEU0OeZw4YCyzFYTpKEcYqRTCDABPMqje7rxH-/s2048/image_2026-04-01_08-35-23.png

អ្នកនិយមលេងបណ្តាញសង្គមមួយចំនួនអាចនឹងប្រទះឃើញពីដំណឹងដែលមានការចុះផ្សាយយ៉ាងទូលំទូលាយពីតារារ៉េប Ranngo ដោយលោកបានប្រកាសចង់ចាកចេញពីវិស័យសិល្បៈ។ អមជាមួយនឹងរូបភាពសខ្មៅមួយសន្លឹកក្នុងទឹកមុខយ៉ាងមុតមាំ Ranngo បានប្រកាសថា «សូមទោសដែលត្រូវនិយាយពាក្យនេះ… អាជីពអ្នកសិល្បៈរបស់ខ្ញុំប្រហែលជាត្រូវបញ្ចប់ត្រឹមនេះហើយ។ បទដែលចេញមុននេះ គឺជាបទចុងក្រោយដែលបងប្អូនបានឃើញខ្ញុំ។ ខ្ញុំហត់នឿយ ហើយចង់ទៅរស់នៅជីវិតសាមញ្ញវិញ។ អរគុណសម្រាប់ការស្រលាញ់កន្លងមក លាហើយអ្នកទាំងអស់គ្នា… »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4yD9rBaFjuIq2cmqi4yR1sPrVSwr1O6kGZ9BH7RyqUbgoMlftpGKQ_UXksKrbnLH86Wf52k0df51GyGsQp2bw-_efIyuTGtptlANcCecn7rOoRYY9qDKBOKCWv0CptUCGQXcenbZ_IboQnwrdYn3fvvAGZEkHL1UQ5AdZguUhP8a7Rvdj0b5AqV7vT5Jf/s2048/image_2026-04-01_08-35-27.png

ទោះជាយ៉ាងណាក៏ដោយ ដំណឹងនេះបានជំរុញឱ្យផ្ទុះល្បីពេញបណ្តាញសង្គមរួមជាមួយនឹងការបញ្ចេញមតិវែកញែកជាច្រើន។ នៅពេលរឿងនេះបានរីករាលដាលខ្លាំងពេក Ranngo ស្រាប់តែបានក្រលាស់ពាក្យសម្តីរបស់ខ្លួនវិញដោយនិយាយថាលោកពុំបានចាកចេញពីវិស័យសិល្បៈអ្វីនោះទេ គ្រាន់តែជាការលេងសើចក្នុងថ្ងៃទិវាបុណ្យកុហក(April Fools’ Day)។ មិនត្រឹមតែប៉ុណ្ណោះលោកថែមទាំងណែនាំឱ្យទស្សនិកជនស្តាប់បទថ្មីរបស់ខ្លួនវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJLj8Y-7ICCRTWgeX6GCFxg1YOgAHoayLPkDBsweQq0Q3zUY3Czgfj4aBAdUpKGZDwm6fq4eBFIYHGRF3p5KBvsgRalNvNzMmy6-CPChzf4Gl7xizQhwyN0XDc6b1eFb_1HYT-VmhCo5nt8mxmJ2d7Rt-woVTsE08X7rQT6s0kf1_avYMwsoUviePi8pbR/s756/image_2026-04-01_09-02-24.png

ទង្វើរបស់ Ranngo កុហកទស្សនិកជនបណ្តាលឱ្យមានប្រតិម្មចម្រុះដោយអ្នកខ្លះស្មានដឹងតាំងពីដំបូងចំណែកឯអ្នកខ្លះទៀតត្រូវបានតារាចម្រៀងរូបនេះបោកប្រាស់ទំនុកចិត្តរបស់ខ្លួន។ ជាការកត់សម្គាល់ Ranngo បានកែសម្រួលខ្លឹមសារការបង្ហោះតាំងពីដំបូងរបស់លោកដែលប្រកាសចាកចេញនិងផ្លាស់ប្តូររូបភាពផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsuHv9oryrzLjlVdxqwlVBlsN7PcjS7vaN9tJy-pxQ9Ez8cnVMRWq1libPVIwL_XPv4faPe_gCpPgb5I9XeIO6kKhpauyKYQ4mWaQoHUoVV9j3WGueZVSYzzmI09frWq-jGCmvnOBqOKPgDlJlMPkTEzlydfQsWnh9gSFe4w9tPiXvOVZRyVS0pptYXHXx/s2048/image_2026-04-02_14-46-21.png

Ranngo មានឈ្មោះពិតថា រ៉ុម រតនៈ ជាអ្នកខេត្តបាត់ដំបង។ បទពិសោធន៍របស់ Ranngo គឺធ្លាប់ឆ្លងកាត់ការប្រកួតកម្មវិធី The Rapper Cambodia និង Rapper Fighter រដូវកាលទី១រហូតមានសមិទ្ធផលបានក្លាយជាជើងខ្លាំងមួយរូបនៅក្នុងការប្រកួត ៕