Home Blog Page 666

ដឹងអត់! តើប្រទេសណាដែលមានផ្លូវរថភ្លើងល្បឿនលឿនដំបូងគេបង្អស់នៅអាស៊ីអាគ្នេយ៍?

0

ផ្លូវរថភ្លើងល្បឿនលឿនដំបូងគេបង្អស់នៅអាស៊ីអាគ្នេយ៍មានប្រវែងប្រហែល ១៤០ គីឡូម៉ែត្រ ដែលកាត់បន្ថយពេលវេលាធ្វើដំណើរពីជិត ៣ ម៉ោងទៅ ៤៥ នាទី។ ការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនមានអត្ថប្រយោជន៍ជាច្រើនដូចជា៖ កាត់បន្ថយការកកស្ទះចរាចរណ៍ រួមទាំងជួយសម្រួលដល់ការដឹកជញ្ជូននអ្នកដំណើរ និងទំនិញនៅក្នុងប្រទេសជាដើម។ ដូច្នេះហើយតើអ្នកដឹងទេថា នៅអាស៊ីអាគ្នេយ៍យើងនេះប្រទេសណាដែលមានផ្លូវរថភ្លើងល្បឿនលឿនដំបូងគេបង្អស់?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisXmbRNuqjwoLM2RlxPjvtEuOdIp78sJiqeLOaomfp17PYCbSJTTiJI9ztXbWIuFpidh0HNJheC8fRgVgWFH8uk8s6lo2VgrfZVCj3dKZx6PkcRARgVjAnntHE2nzRQItgYZ-4ftVod1Sl3DvBknmwaB0jcpvuOPC19IaRxbJTDP40GZybU4yIweH6koe6/s900/image_2025-03-04_14-06-59%20(2).png

នៅក្នុងតំបន់អាស៊ីអាគ្នេយ៍មានប្រទេសសរុបចំនួន ១១ ក្នុងនោះប្រទេសដែលបានសាងសង់ផ្លូវរថភ្លើងល្បឿនលឿនដំបូងគេបង្អស់គឺ «ប្រទេសឥណ្ឌូនេស៊ី» ដែលដំណើរការផ្លូវដែកល្បឿនលឿនមុនគេ ដោយមានខ្សែតែមួយតភ្ជាប់ពីទីក្រុងចាកាតា និងបានឌុង។ ខ្សែនេះបានចាប់ផ្តើមដំណើរការដំបូងនៅខែតុលា ឆ្នាំ ២០២៣ ជាមួយសមត្ថភាពផ្ទុកកៅអី ៦០០ ដោយមានប្រវែង ១៣៨ គីឡូម៉ែត្រត្រូវបានដាក់ឈ្មោះជាផ្លូវការថា Whoosh។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcoF_yxWj1BbmcXkzrR_3mX_E6s2FZhd8wTiap6T030LWKDc82FiIdOTPc9VQMswXO7h1pf4KaLvGqPLy5PAAlwNacF1kSfW6D4t2S8oZhEwpm0dkwRxtLe4nkvPd2T4sIN8n2-6zW7YtlB34Dny9VEtT8QSkuuyTbZGcDiDptSqWf75RUlq1E6JX1WaNZ/s1200/image_2025-03-04_14-06-59.png
Whoosh គឺជាអក្សរកាត់នៃពាក្យស្លោក “Waktu Hemat, Operasi Optimal, Sistem Handal” ដែលមានន័យថា “រថភ្លើងល្បឿនលឿនដែលសន្សំសំចៃពេលវេលា ប្រតិបត្តិការល្អបំផុត និងជាប្រព័ន្ធដែលអាចទុកចិត្តបាន”។ គម្រោងនេះត្រូវបានគេដឹងថាចំណាយដល់ ៧.៣ ពាន់លានដុល្លារអាមេរិកក្នុងការសាងសង់ ជាមួយនឹងល្បឿនអតិបរមា ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ដំណើរការដោយថាមពលអគ្គិសនី ដោយមិនមានការបំភាយកាបូនផ្ទាល់នោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7zvUamS6gXi_53p5nwA0mTSgKDZUy2fv8YMLH0uv2E2QxbRhqeYC2SOlxe1oUCb0rTgEh_UKQC3CHGdF5BG4CLuD5gjkuznSKnMMv8PJJBtlyrF-ZqHoigFIPJjTVAL8AicOa_ecZlWKEG4u1joaT9ou3pmriRWl1oKdLUFHLdt4ylALkplL0YQGe4sGH/s1200/image_2025-03-04_14-07-00.png
រថភ្លើងល្បឿនលឿន Whoosh អាចធ្វើដំណើរពីរដ្ឋធានី Jakarta ទៅកាន់រដ្ឋធានី Bandung ក្នុងខេត្ត West Java ត្រឹមរយៈពេល ៤៥ នាទីប៉ុណ្ណោះ ដែលការធ្វើដំណើរនេះមានប្រវែងប្រហែល ១៤០ គីឡូម៉ែត្រ ខណៈពីមុនត្រូវចំណាយពេលប្រហែល ៣ ម៉ោងទើបទៅដល់។ ក្រៅពីប្រទេសឥណ្ឌូនេស៊ី ប្រទេសថៃក៏កំពុងស្ថិតក្នុងដំណើរការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនដែលតភ្ជាប់ពីទីក្រុងបាងកក ជាមួយខេត្តនគររាជសីមាផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiK1jXgEGhJ8PGJRD-hL_SoaldtL2nCL1_3MUcIwfwT3D8-oELYcCIRQARYweDlDqmyBzW4vIsFJuHOcMU6ikUHxvj1Jzj_7v9BT2_7qoRMVQAV-tr2gtakbhwzzwb8m4hTkCCwnL0EQk0itgnTyby-NZ9VthxLTPrQLxzvb5vvlFeTui8DfWslJ9Xsjx5U/s2560/image_2025-03-04_14-07-01.png
កាលពីខែកុម្ភៈ ឆ្នាំមុន រដ្ឋាភិបាលបានអនុម័តគម្រោងដំណាក់កាលទីពីរ ពីខេត្តនគររាជសីមា ទៅខេត្តណងខៃ ជាប់ព្រំដែនប្រទេសឡាវ ដែលរំពឹងថានឹងបញ្ចប់នៅឆ្នាំ ២០៣០។ នៅពេលដែលបានបញ្ចប់ គម្រោងនេះនឹងតភ្ជាប់ទៅផ្លូវរថភ្លើងល្បឿនលឿនឡាវ-ចិន ដែលអនុញ្ញាតឱ្យធ្វើដំណើរលឿនពីទីក្រុងបាងកក ទៅកាន់ទីក្រុងគុនមីង ប្រទេសចិន និងបន្ទាប់មកឆ្លងកាត់ប្រទេសឡាវ៕

មកដឹងពីច្បាប់ចម្លែកៗទាំង ៨ នៅក្នុងសាលារៀនរបស់ប្រទេសជប៉ុន!

0

ជប៉ុនគឺជាប្រទេសមួយដែលមានវិន័យ និងក្រមសីលធម៌ខ្ពស់បំផុត ទាំងការរស់នៅ ការរក្សាអនាម័យ ការគោរពពេលវេលា និងការមានអាកប្បកិរិយាល្អ រួមទាំងការខិតខំធ្វើការជាដើម ដែលច្បាប់ទម្លាប់ទាំងនេះ ភាគច្រើនកើតចេញពីប្រព័ន្ធអប់រំទាំងអស់។ យោងតាមគេហទំព័របរទេស Bright Side និង The Independent បានឱ្យដឹងថា ប្រទេសជប៉ុនគឺជាប្រទេសតែមួយគត់ក្នុងពិភពលោកដែលមានច្បាប់ចម្លែកទាំងនេះនៅក្នុងសាលារៀន។

១.ឯកសណ្ឋាន៖ នៅគ្រប់សាលារៀនទាំងអស់ក្នុងប្រទេសជប៉ុន សិស្សត្រូវតែស្លៀកពាក់ឯកសណ្ឋានតាមសាលារៀនរៀងៗខ្លួន ដោយឯកសណ្ឋានគឺជារឿងចាំបាច់បំផុតសម្រាប់សិស្ស។ កាលណាសិស្សមិនស្លៀកពាក់ឯកសណ្ឋាន នឹងត្រូវពិន័យ ឬហាមឃាត់មិនឱ្យចូលសាលាដាច់ខាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEienyLaiu64tRAtVyqjTT9_9W8xEi1N7U32ARx2U65wwNqWpLJlpM4CnoOKirxH8Ox7hQidlRmzlu6xT3w6Qwu-qvgZ2LeF2aPQ0ULQENJw3j_pxbC0bBt8svIbM__NQ2m0CBAgYUE1b7VATWx-TqLUA2bEyY6-BLRD-OT9vK9822Upb0ZISZKU2svPU5u2/s2000/image_2025-03-04_14-00-46.png
សិស្សប្រុសតម្រូវឱ្យពាក់អាវធំពណ៌ខ្មៅ រីឯសិស្សស្រីត្រូវស្លៀកសំពត់ខ្លី ឬត្រឹមជង្គង់ និងពាក់អាវដែលមានរចនាបទនាវិក។ ដូច្នេះសិក្សានុសិស្សទាំងអស់ត្រូវតែពាក់ឯកសណ្ឋានជារៀងរាល់ថ្ងៃចាប់ពីអនុវិទ្យាល័យ រហូតដល់វិទ្យាល័យ។

២.សិស្សស្រីត្រូវតែស្លៀកខោក្នុងពណ៌ស៖ នៅប្រទេសជប៉ុន គ្រប់សាលាទាំងអស់ គឺតម្រូវឱ្យសិស្សនារីៗស្លៀកខោក្នុងពណ៌ស ដោយសារតែខោក្នុងពណ៌សបង្ហាញពីអនាម័យល្អចំពោះស្ត្រី ដូច្នេះគ្រូស្រីៗមានកាតព្វកិច្ច និងត្រួតពិនិត្យលើរឿងនេះជារៀងរាល់ថ្ងៃ។ ទោះជាយ៉ាងណាប្រសិនបើមានសិស្សបំពានច្បាប់ នោះពួកគេនឹងត្រូវដាក់ទោសភ្លាមៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqWreDXLnsf_wqtif6kswgDEZboYCVx57JVKnNO2VXvPzWLBXuL7MHZtNG27gu5frOWX3KZzAX8L4JEPiXoAk2zR3KLIi1djfImT2_oYV28coHEdrSDOzfUNsZkSsxTI_Ud9Vs7suYAadl7srrzRtgi2-xE7qECWbOsEKpqvzjXD3bxXYitf7hGw_-v1uI/s2048/image_2025-03-04_14-00-47.png

៣.មិនមានគ្រូជំនួស៖ នៅពេលដែលគ្រូប្រចាំមុខវិជ្ជានីមួយៗអវត្តមាន គ្រប់សាលាទាំងអស់គឺមិនតម្រូវឱ្យមានគ្រូជំនួសឡើយ។ ក្នុងករណីនេះសិក្សានុសិស្សត្រូវបានអនុញ្ញាតឱ្យធ្វើកិច្ចការសាលាជំនួសវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeRCcyt6SAObjPIjxl_jto3Y3qucA21Na2yyepcDM_ihWEH2RAUlIh6_-oLpBEfcFTPPMc3jjYn_bslm55IPlzH3weu5dEc1-rbQdV4do32NlBIze7VRQfXyV71ZB4OX8aDbzxsI1fhhlVzRqAMz9ZVp5nWFyydibvjpIEhc0tPIWlbEjR1jzbke6Hq3Zi/s1000/image_2025-03-04_14-00-48.png
៤.គ្រឿងតុបតែងមួយចំនួនត្រូវបានហាមឃាត់៖ នៅសាលារៀនប្រទេសជប៉ុនគឺហាមសិស្សមិនឱ្យ Mekeup ពាក់គ្រឿងអលង្ការ ប្រើប្រាស់របស់ថ្លៃៗ ហាមមិនឱ្យលាបក្រចកដៃ និងសូម្បីតែម៉ាសក៏មិនឱ្យពាក់ពណ៌ផ្សេង ក្រៅពីពណ៌សនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUVAOrpWroh-V5Tm4L51VuyXxzFKMWp6hPoSy_YFQqxzYRmFzX9Euz0bSjvLBF0W_P120U_TAOXVyC1ouMXKwWtI2Ri6uRiHoAlLSc1Qs_mAjxnKTQDQsi6pUD6EuCWK8FlcuIgnPNb2wMB6N2-3SkoKz4vET4fr-tuJteKCpoW4pLgQNEbH5xsc9TZWKg/s1024/image_2025-03-04_14-00-49.png

៥.មិនអនុញ្ញាតឱ្យយកអាហារមកពីផ្ទះ៖ សាលារៀនជប៉ុនមិនអនុញ្ញាតឱ្យសិស្សទៅញ៊ាំអាហារនៅខាងក្រៅ ឬយកអាហារមកពីផ្ទះឡើយ ព្រោះសាលាទាំងអស់នឹងផ្ដល់អាហារសុខភាពទៅឱ្យសិស្សគ្រប់គ្នាៗ។ គោលបំណងក្នុងការហាមមិនឱ្យយកអាហារផ្ទាល់ខ្លួនមកសាលា គឺដោយសារពួកគេចង់ឱ្យសិស្សទាំងអស់ទទួលបានអាហារដូចគ្នា ឬស្មើៗគ្នា បើទោះបីជាសិស្សនោះមកពីគ្រួសារក្រីក្រក៏ដោយ។ លើសពីនេះសិស្សក៏ត្រូវទទួលទានអាហារនៅក្នុងសាលាឱ្យអស់ផងដែរ បើមិនដូច្នោះទេសិស្សនឹងត្រូវពិន័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhR3dR09sbYsst-vZvso0ABqbLKQkZsla4cg9PLLuKc0GhWPiQHtd5HzbaO0HuKyZ1SI4-ZyiGatNs-QcX5W5kzQRGKaHbvUpNcA5b0vuYr2qFHonv1Q11nPPqYvGIghCyqDCckyVPa_nzi95cjry2Vfgj_HUgnhqtzNnO5jHCkEKfS6kahRX8ere0e_rt1/s960/image_2025-03-04_14-00-49%20(2).png

៦.អំណោយដែលសាលាផ្តល់ឱ្យមិនអាចដូរបានទេ៖ អំណោយដូចជាមួកសុវត្ថិភាព កាតាប កាបូបប៊ិក ឬសម្ភារៈសិក្សាផ្សេងៗទៀត គឺសិស្សមិនត្រូវដោះដូរជាមួយមិត្តរួមថ្នាក់ឡើយ ព្រោះនេះគឺជាការខុសច្បាប់ធ្ងន់ធ្ងរបំផុត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlMIaus40AEZElLJ7UdrzkMo_FGXxftLSb7UgLWcogxguLb0NbZBTfNdKBNuxplxb8AcR5x5h1ciG_9RVqnx5yXfYJYTXlgQYMMhoXISDlhz61fYcsgoxxd4iVwmSyTNmZdH_6j26Je4ux2YqRrtj_eX4uYHHWIgv95_fai2yRmpJhb4IVflB8zvF_pkcz/s894/image_2025-03-04_14-00-49%20(3).png
៧.សិស្សគឺជាអ្នកសម្អាតសាលារៀនដោយខ្លួនឯង៖ សាលាទាំងអស់របស់ជប៉ុន មិនជួលអ្នកជូតសម្អាតឡើយ ដោយ ទំនួលខុសត្រូវនេះសិស្សជប៉ុនត្រូវតែធ្វើវាដោយខ្លួនឯង រាប់ចាប់តាំងពីទីធ្លាសាលា ផ្លូវដើរចូលទៅថ្នាក់រៀន និងបន្ទប់ទឹកជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLfN1e_U9FjedF5zgvkDu4o7kQBb_dblddG1ofEO4goZaMQ4PWXw3w9ygaeGosV938WxUoogcHwy2ynltNP_IJzTcu35_tlbX3yA08Qqr1n4T_eQT6dVJn9T9QcQK2CVUH7CU7R6HzHltCgBAZPQWR95cT3Dk-C-i7s-yMgeRIUX9VTTMM0uuehvL5kdA6/s1080/image_2025-03-04_14-00-49%20(4).png

៨.ការមានទំនាក់ទំនងស្នេហាត្រូវបានហាម៖ ទំនាក់ទំនងស្នេហាត្រូវបានហាមខាត់ជាដាច់ខាតនៅក្នុងសាលាជប៉ុន។ ការ អនុវត្តនេះមិនត្រឹមតែអនុវត្តនៅសាលាប៉ុណ្ណោះទេ តែក៏មានការចូលរួមសហការពីអាណាព្យាបាលនៅផ្ទះទៀតផង។ បើយោងទៅតាមការលើកឡើងរបស់គ្រូបង្រៀនបាននិយាយថា សិស្សនៅមានភាពក្មេងខ្លាំងណាស់ក្នុងការមានស្នេហា ហើយច្បាប់នេះគឺជួយឱ្យសិស្សផ្ដោតលើការរៀនបានពេញលេញផងដែរ៕

អាកាសធាតុក្តៅខ្លាំង «មនុស្សយើងឆាប់ចាស់ជាងវ័យ» មែនឬ?

0

បុព្វបុរស ដូនតាខ្មែរយើងពិតជាពូកែ គឺលោកបានដឹងមុនអ្នកវិទ្យាសាស្ត្រសម័យទំនើប ។ លោកតែងតែពោលសរសើរថា «ទឹកដីនេះល្អ អ្នករស់នៅក៏ស្អាតៗដែរ» ឬក៏និយាយតាមពាក្យចាស់លោកពោលថា ៖ «ទឹកដីតំបន់នឹងលើកសាច់ លើកសម្រស់អ្នកនៅក្នុងតំបន់នោះ ទឹកដីជួយលើកសម្រស់ សុខភាពមនុស្សយើង» ថ្ងៃនេះ អ្នកវិទ្យាសាស្ត្របានមកបកស្រាយការពិតហើយ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7tX7t1l2D3S5_PkB2gRZbbzh37C_1R58kPFqKel6QIU_skAZC6TOXzh_bMzcl2m7yPEK__bGy-A18z9D_btbQWZX5eF3gfYrmzTIQSZndWySq36Drpjf5MLzKE2uSCIo3jprMLRLud0bfiBNlPgyZ80Th7OVmta8n5iM0yX6s2OETfqpT4VgRc1T4oHcV/s1920/image_2025-03-04_13-54-31.png

អ្នកជំនាញសុខភាពបានលើកឡើងថា «អ្នកដែលរស់នៅប្រទេសមានអាកាសធាតុក្តៅ នឹងឆាប់ចាស់ជាងអ្នករស់នៅតំបន់ត្រជាក់» តើមានកត្តាអ្វីខ្លះដែលធ្វើឱ្យអ្នករស់នៅតំបន់ទាំងនោះឆាប់ចាស់ជាង បើទោះជាប្រភេទស្បែកដូចៗគ្នាក៏ដោយ ឱ្យតែយើងប្តូរទីតាំងរស់នៅនោះ រូបសម្រស់ក៏ប្រែខុសៗគ្នាដែរ ។ តើការរស់នៅតំបន់ដែលមានអាកាសធាតុក្តៅខ្លាំងពិតជាធ្វើឱ្យយើងឆាប់ចាស់ជាងវ័យ មែនទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdchOl7YNtONVyajc4OpACirf_cW0jP36UM7qrjZoE6p_b-kUQYQdSjSTQbq8aElGGg8RKq9i7qbbRhL-3RAGb2QGlkPA3Ir6YT-zeIfb0-533-aLtphUQDHouZuxwe9lgTZACYzjKLFfXxWfPgGWeh9JVKOFxGxysbPeYx2A7hA1s-ytYJ7dgb9_v7-gh/s900/image_2025-03-04_13-54-33%20(2).png

ការស្រាវជ្រាវថ្មីមួយរបស់អាមេរិកបង្ហាញថា អ្នករស់នៅតំបន់មានអាកាសធាតុក្តៅខ្លាំងនឹងឆាប់ចាស់មុនអាយុ ជាងអ្នករស់នៅតំបន់ត្រជាក់ ដោយសារការផ្លាស់ប្តូរម៉ូលេគុលក្នុងរាងកាយ ហើយផលប៉ះពាល់រាងកាយនឹងកាន់តែធ្ងន់ធ្ងរខ្លាំងឡើងសម្រាប់អ្នកមានអាយុច្រើន ។ អ្នកស្រាវជ្រាវបញ្ជាក់ថា អាកាសធាតុក្តៅពិតជាធ្វើឱ្យប៉ះពាល់សុខភាពពុំគួរឱ្យជឿ ជាពិសេស ភាពជរា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFvfDzDchzBiMNS6E3hi_vmU4QNpC1fp5Fv4FwNSqMRGNwaqwk195G8VqizSyrwG5rOQvdneuQ0FYGv56uEp0NzJzqWTK5dWozbW4l_UEr9sAuLPhTvy507lwEl-Z2rCnVUze0_KEb19DuV9jcMOhYJ_1Avc7Suq-jDeXByi8wo-CNtbDWOBR2GyhJXCWG/s1024/image_2025-03-04_13-54-32%20(2).png

ការស្រាវជ្រាវនេះបង្ហាញថា បើទោះជាយើងពុំបានស្លាប់ដោយសារអាកាសធាតុក្តៅ ប៉ុន្តែអាកាសធាតុក្តៅនឹងប៉ះពាល់ដល់សុខភាព និងធ្វើឱ្យមនុស្សឆាប់ចាស់ជាងវ័យ បើទោះជាយើងបានហាត់ប្រាណ និងពុំជក់បារីក្តី ។ នេះបើតាមការលើកឡើងរបស់ Mariana Arcaya សាស្ត្រាចារ្យផ្នែកសុខភាពនៅវិទ្យាស្ថានម៉ាសាឈូសេត សហរដ្ឋអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjMkUNQUTDA7i5MmmKoKL96WNxyhuVfEWsOjClb1NzfjXQxU-TKml6X_fzXB92O2wAaSKMrFugRCbV2w34LJvSio3eAfwbxlmjUe_KzclzLtHsofkDpSXnRc-PmFjaQwcdpLIHQ8DK0f7Ozn_3lh8KVuGqCj7SBodhvt-E-ZUw__rU0zh8EVxcoegTFU9X/s1920/image_2025-03-04_13-54-33.png

ការស្រាវជ្រាវខាងលើបានផ្សព្វផ្សាយក្នុងទស្សនាវដ្តី Science Advances ដែលក្រុមអ្នកស្រាវជ្រាវបានសាកល្បងលើពលរដ្ឋអាមេរិក ចំនួន៣,៦០០នាក់ មានអាយុចាប់ពី៥៦ឆ្នាំឡើងទៅ ព្រមទាំងប្រមូលសំណាកឈាមតាមពេលវេលារយៈពេល៦ឆ្នាំ ។ បន្ទាប់មក ពួកគេយកមកវិភាគដើម្បីពិនិត្យមើលការផ្លាស់ប្តូរផ្នែក Epigenetics ដែលបញ្ជាក់ពីភាពត្រឹមត្រូវរបស់ DNA ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeHZQpXqM2C5RMoaV4l0xwBgdT66ssmTM2nyGTzobs2ZOaYrYtJskOHZETJ0nqRr4B66Qe9gGTI5cljwFx7ei6EwQvenPKYGBhffb662yBfYF9yZvgb6CHgO9AFFxE-AkOWEMPMckuP6n-bSD2FMuLEfC9jOPAJexZorN3ETLjVzOc4GY3yT36_-F-T0m5/s1200/image_2025-03-04_13-54-32.png

ក្រុមអ្នកស្រាវជ្រាវក៏ប្រមូលទិន្នន័យមកបញ្ចូលក្នុងសន្ទស្សន៍កំដៅនៅទីកន្លែងនីមួយៗ ដែលអ្នកចូលរួមសាកល្បងកំពុងស្ថិតនៅ ។ ការវិភាគបង្ហាញថា អ្នករស់នៅក្នុងតំបន់ក្តៅខ្លាំងនឹងឆាប់ចាស់មុនអាយុ ជាងអ្នករស់នៅតំបន់ត្រជាក់ បើទោះជាពួកគេបានហាត់ប្រាណ និងពុំជក់បារីក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhz9ONWQjB6eRJCud_UZoM_zWPgoEGbcE0f_rLn5yL_UMTMjQ0oHXceDL-3xI3ig8GQqZna5WihwqzzZJEiCqlE5NPcZUVVOXxn4sqOQeLmlXSqAcmbCQh58S-Dc77wSWImis13xfIaubw_IlBhJ33mYirF4_EbRpucv_ULsrUQ2a0q4I4GqCgqGCFqgpwx/s920/image_2025-03-04_13-54-33%20(3).png

ប៉ុន្តែក្រុមអ្នកស្រាវជ្រាវពុំប្រាកដចិត្តថា ហេតុអ្វីបានជាភាពចាស់ជរារបស់មនុស្សពាក់ព័ន្ធនឹងអាកាសធាតុក្តៅ ។ ក្រៅពីនេះ ក៏មានសំណួរជាច្រើនទៀតដែលពួកគេត្រូវឆ្លើយ ដូចជា ៖ តើអាកាសធាតុក្តៅធ្វើឱ្យមនុស្សឆាប់ចាស់ដោយរបៀបណា? តើការរស់នៅតំបន់ក្តៅខ្លាំងរយៈពេលខ្លី នឹងធ្វើឱ្យមនុស្សឆាប់ចាស់ដែរឬទេ? តើការរស់នៅតំបន់ត្រជាក់ពិតជាអាចពន្យារពេលភាពចាស់ជរា មែនទេ? ក្រុមអ្នកស្រាវជ្រាវសង្ឃឹមថា ការស្រាវជ្រាវផ្សេងទៀតនឹងអាចបកស្រាយចម្ងល់ទាំងនេះបាន ៕

មកដឹងពីភាពអស្ចារ្យ និងភាពលេចធ្លោរបស់ប្រាសាទ Sri Ranganathaswamy ក្នុងប្រទេសឥណ្ឌា!

0

ប្រាសាទ Sri Ranganathaswamy ក្នុងរដ្ឋ Tamil Nadu គឺជាប្រាសាទដ៏ធំបំផុតនៅក្នុងប្រទេសឥណ្ឌា ហើយក៏ជាប្រាសាទដែលទាក់ទាញភ្ញៀវទេសចរជុំវិញពិភពលោកមកទស្សនាច្រើនជាងគេផងដែរ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស Times of India ភាពអស្ចារ្យ និងភាពលេចធ្លោររបស់ប្រាសាទនេះ គឺដោយសាររចនាប័ទ្មស្ថាបត្យកម្មស្មុគស្មាញ និងប្លែកពីគេ ដែលមានប៉មតុបតែងលម្អយ៉ាងល្អឥតខ្ចោះ គួរជាទីចាប់អារម្មណ៍ និងមានសសរថ្មចំនួន ៩៥៣ ដែលធ្វើឱ្យវាខុសពីប្រាសាទដទៃទៀតនៅក្នុងប្រទេសឥណ្ឌា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbotLb77lUU2YIbPgvfoH9jbWe1F-nyafy5pxqAk7UZR7H8VspbEq8RA9eUWg1kerLfyuG-88hfaAKj5KtmATSZ4NNXutWKEiWTIrwwNtn0Dbb1YyPR2hsINFvHsKSyqxcnc1SdPmQx7aLSCkEh2aGlmeiKIPYcWjLqlBKfBxpuBUslrFZpthwMA3LqhnS/s1000/image_2025-03-04_13-46-03%20(2).png

ប្រាសាទ Sri Ranganathaswamy ត្រូវបានសាងសង់ឡើងក្នុងអំឡុងសម័យ Chola ក្នុងសតវត្សទី ១ នៃគ.ស ដោយប្រាសាទនេះ ត្រូវបានពង្រីក និងជួសជុលឡើងវិញក្រោមរាជវង្ស Chola, Pandya, Hoysala និង Vijayanagara ។ នៅក្នុងបរិវេណប្រាសាទមានតំបន់ជាច្រើនដូចជាសាលសម្រាប់គោរពបូជាព្រះ កុដ្ឋព្រះសង្ឃ និងផ្ទះប្រជាជនជាដើម។ សាលប្រាសាទមានសសរថ្មជិត ១០០០ ឆ្លាក់យ៉ាងប្រណីតដោយមានទេពអប្សររាំ រូបទេវកថា និងក្បាច់លម្អជាច្រើនទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL8bTQUPmJUdipYS3xfjZZXprJCj9QN_Dbdfl_nnYrtiBQp8DyYoa__aAxM9Hk0G4vyW-JzpsZN87BwGBFbofYzNc0BFvgS8JMLnF7dOBPMfPLd1f5vTLZrX_hDP7COWfdYmIVaBv8ssVtm3CY2k6TsQ3ZWXEdo_egnIZQbBGvmdtrO8MUuOWZb-5XO77I/s1077/image_2025-03-04_13-46-07%20(2).png

សសរត្រូវបានសាងសង់ឡើងពីថ្មក្រានីតក្នុងកំឡុងសម័យវិចាយ៉ាណាការ៉ាឆ្នាំ ១៣៣៦-១៥៦៥។ សាលនេះក៏ត្រូវបានរចនាតាមរចនាបថល្ខោន ដែលមានច្រកផ្លូវធំទូលាយ ជាកន្លែងសម្រាប់ពិធីសាសនា និងព្រឹត្តិការណ៍សហគមន៍នានា។ អគារស្ថាបត្យកម្មសាសនានេះក៏មានប្រាសាទជាង ៥០ ផ្សេងទៀតផងដែរ រួមទាំងមានបឹងពិសិដ្ឋចំនួន ៩ ទៀតផង ដែលត្រូវបានហ៊ុព័ទ្ធដោយទន្លេ Kaveri។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjRNegSdXmnd-RUQ92igQrTqJAXp1BvpFct6E9qAto0H550wWsKBHJypHMSa2oD77Gd5itKsphTj-OnZUmOaG5VCMMQAxhLj2BX8aDhto7WtnLLSaSVxBVQzGXbSlQLGEmx-crwHWt5sO_MWRYeE2xQQkOdyQmx9W15zv8oMruj53ODTKCxErUA95boC4H/s900/image_2025-03-04_13-46-07.png
នៅខាងក្រៅប្រាសាទ មានភាពលេចធ្លោជាមួយនឹងប៉មគោបុរៈចម្រុះពណ៌ ដែលបង្ហាញពីចម្លាក់ដ៏ឧឡារិក និងភាពសម្បូរបែប។ ប្រាសាទ Sri Ranganathaswamy មិនដូចប្រាសាទបុរាណដទៃទៀតដែលមានទីសក្ការៈសំខាន់តែមួយនោះទេ ដោយប្រាសាទនេះមានទីសក្ការៈសំខាន់ៗជាច្រើន។ ដូច្នេះទីធ្លាប្រាសាទត្រូវបានសាងសង់ឡើងជាទីក្រុងតូចមួយសម្រាប់ខ្លួនឯង ដែលបម្រើទាំងកន្លែងសក្ការៈ និងជាកន្លែងសម្រាប់មនុស្សរស់នៅ៕

កាន់តែទំនើប និងជឿនលឿន! ប្រទេសចិនបានប្រើ AI ដើម្បីបង្កើតថ្នាំព្យាបាលជំងឺហ្សែនដ៏កម្រមួយនេះ

0

យោងតាមប្រភពព័ត៌មាន bastillepost ដែលបានចុះផ្សាយកាលពីចុងខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា មន្ទីរពិសោធន៍ស្រាវជ្រាវផ្នែកវេជ្ជសាស្រ្ត Liangzhu នៅទីក្រុង Hangzhou ខេត្ត Zhejiang ភាគខាងកើតប្រទេសចិន កំពុងប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីពន្លឿនការអភិវឌ្ឍន៍ថ្នាំថ្មី ក្នុងការព្យាបាលជម្ងឺប្រូហ្សេរីយ៉ា ដែលជាជម្ងឺហ្សែនដ៏កម្រមួយច្រើនកើតឡើងចំពោះកុមារទូទាំងពិភពលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpZeKIe4-9iuUqorF1hwiaMtUDM15BkFnkrz_7zGDxShQxG6vUiJTZypWskrtksh8kFC92HTXwdABgMXJeI88ORfOJH1-ekY7JEr_9Gy4-1Nu7lsxCygQF33ebOhs7Kw8X7p8dGvnD-gEqxMqL4Wzq-i7E_qs8QzLrPLKcFMmur3vQsd1Ty2Qsdn056QKa/s1300/image_2025-03-04_13-42-09.png
ជំងឺនេះត្រូវបានគេស្គាល់ថា ជាជំងឺចាស់ជរា ធ្វើឱ្យកុមារមិនលូតលាស់ផ្នែកកម្ពស់ និងទម្ងន់ចុះខ្សោយ, បាត់បង់ខ្លាញ់ក្នុងខ្លួន, ជ្រុះសក់, ឃើញសរសៃក្បាលច្បាស់, ស្បែកជ្រីវជ្រួញ, ក្បាលធំ, ភ្នែកលៀន, មាត់ស្តើង, មុខចាស់, ដៃជើងស្វិត និងឆាប់អស់កម្លាំងជាដើម និយាយឱ្យសាមញ្ញទៅ ក្មេងអាយុ ១០ ឆ្នាំអាចមើលទៅដូចមនុស្សចាស់អាយុ ១០០ ឆ្នាំអ៉ីចឹង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbmeiai84fv7I5FbjGN_lqsvIor52uycC_l2Vvatl7ZKo2-AmLi1Qq2VZjdz2gAa-kzOrpDt9lsfz5irvtTT7oKmO9OYLY0xvFX9JEZDzUEW4DnaybGpSgseis8jiM18Ab29SE0gSChfHFbatqdO1uzHjPnOFmdXBB9Ba4W4mSJ33duwjom-m1MZEenZtS/s2000/image_2025-03-04_13-42-10.png
បច្ចុប្បន្នជំងឺប្រូហ្សេរីយ៉ា គឺមានការព្យាបាលតិចតួចណាស់សម្រាប់កុមារ ដោយសារដំណើរការអភិវឌ្ឍឱសថបុរាណ ចាប់ពីការកំណត់គោលដៅ និងការពិនិត្យថ្នាំ រហូតដល់ការសាកល្បងព្យាបាល និងការអនុម័តបទប្បញ្ញត្តិ គឺចំណាយប្រាក់ច្រើន ថែមទាំងចំណាយពេលវេលាច្រើនទៀតផង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfG3Osb3mdI0JCvjtwIDwTP9Pp0pwXGqYnPhV8dg-QMsLtq8PSXpIsYT1orJzI1bJvRCPK1CkdS-oYyB7TapiwOECCP8-Mb8TbVLHSZiOUlMgUwtgCeMPt5xTG1c4cRexYZSae-cuCmnPsxHg3C-m3ndCr-KHur5LD4ZOJLhjCRbj3ZYB-9gs7wsWz-AhW/s1356/image_2025-03-04_13-42-50.png

ដូច្នេះហើយមន្ទីរពិសោធន៍ស្រាវជ្រាវផ្នែកវេជ្ជសាស្រ្ត Liangzhu ដែលមានទីតាំងនៅក្នុងបរិវេណសាកលវិទ្យាល័យ Zhejiang ប្រទេសចិន ក៏បានប្រើក្បួនដោះស្រាយ AI ដើម្បីបង្កើតឱសថថ្មីសម្រាប់ព្យាបាលរោគសញ្ញាហ្សែនដ៏កម្រនៃភាពចាស់មុនអាយុរបស់កុមារ។ ខណៈបច្ចុប្បន្នអ្នកស្រាវជ្រាវបានទទួលលទ្ធផលលេចធ្លោមួយហើយ ក្នុងការធ្វើតេស្តមន្ទីរពិសោធន៍ មុនពេលសាកល្បងព្យាបាលជំងឺនេះនាពេលខាងមុខ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguWa7KvSkhwTqUfFaNgDLC8_BceTLc4YxhXLFxMActHRuEEve1W3yjvD0nGidOh3TmuLI46apuiUV1WcbyDD9ebLlNPChi4W4kpU96WE7V6FXRmmU0OloExdMm2_4OR0z2rI1PwCho2oKp-DvFr7b_kOOxECYyejqPvUMqPo7qgQtV0AoFAhP_qFymCyHK/s840/image_2025-03-04_13-44-03%20(2).png
អ្នកស្រី Shen Ning អ្នកស្រាវជ្រាវនៅមន្ទីរពិសោធន៍បាននិយាយថា “គម្រោងរបស់យើងបានដំណើរការអស់រយៈពេលប្រហែល ៣ ឆ្នាំ ជាមួយនឹង ៩០% នៃពេលវេលាដែលបានចំណាយយ៉ាងពិតប្រាកដលើការពិសោធន៍មុនគ្លីនិក។ ការអនុវត្តគំរូ AI ដ៏ធំឥឡូវនេះកំពុងជួយផ្លាស់ប្តូរដំណើរការ ធ្វើឱ្យរលូនជាងមុន កាត់បន្ថយការចំណាយ និងកាត់បន្ថយពេលវេលាជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnGFu6saf28US0SJxfHOCrCM1ohTKvC0oUUdCKlcWbiKHaSLtMI4ZkC4Zx6Pop6SM2s0jJenLMKyafS2T_bm9MlTkSzPXwKV072TvFAW2eVDrblFRDqB8M7TBSiLdoLRrhWv5P703WHQN6AjsqSXN4Rj9HTwkMdAlbI5YyGnJO9_ALO1ekT8eKJrkbbW1Q/s1152/image_2025-03-04_13-44-03.png

អ្នកស្រី Shen Ning បន្ថែមទៀតថា “ជាមួយនឹងការពិនិត្យទ្រង់ទ្រាយធំបែបប្រពៃណី ការអភិវឌ្ឍន៍ថ្នាំម៉ូលេគុលតូចជាធម្មតាត្រូវចំណាយពេលពី ១៥ ទៅ ២០ ឆ្នាំ ជាមួយនឹងអត្រាបរាជ័យខ្ពស់ណាស់ ប៉ុន្តែឥឡូវនេះដោយមានជំនួយពី AI algorithms វដ្តនៃការអភិវឌ្ឍន៍ថ្នាំអាចមានរយៈពេលខ្លីត្រឹមតែ ៣ ទៅ ៥ ឆ្នាំប៉ុណ្ណោះ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgz-uQVkHOxUNONvvnQqAMqa5h_nTtnxpl7kzz1vW5lR8R4qkHyHPEAfHxZjzYaincZlDchwxDvSIU3NCDomQ9nNFsWgZy4t9IVZjm0KkD3My52mzd9vtyIaSGIglhuF6pK33jgkQsuxnZfxKuCBge186fOH-bvhAKNuFA8WBUQz4fN3N286PGvB3ClqzLJ/s1600/image_2025-03-04_13-44-02.png

នៅឆ្នាំ ២០២១ មន្ទីរពិសោធន៍វេជ្ជសាស្ត្រប្រព័ន្ធ និងការវិនិច្ឆ័យច្បាស់លាស់បានបង្កើតក្រុមពហុជំនាញ ដោយប្រមូលផ្តុំអ្នកជំនាញផ្នែកវេជ្ជសាស្ត្រ ជីវវិទ្យា គណិតវិទ្យា វិទ្យាសាស្ត្រកុំព្យូទ័រ និងស្ថិតិ។ ចាប់តាំងពីពេលនោះមក ក្រុមការងារបានបង្កើតក្បួនដោះស្រាយ AI សិក្សាស៊ីជម្រៅជាច្រើន ដែលផ្តោតលើការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ និងការព្យាបាលនៃជំងឺកម្រ និងហ្សែន។ អ្នកស្រាវជ្រាវសង្ឃឹមថាជាមួយនឹងឧបករណ៍ AI ពួកគេអាចផ្តល់នូវផែនការព្យាបាលផ្ទាល់ខ្លួនបន្ថែមទៀតសម្រាប់អ្នកជំងឺម្នាក់ៗក្នុងការពន្យាអាយុជីវិត៕

Lisa សម្តែងបទចម្រៀងភាពយន្ត James Bond (007) នៅលើឆាក Oscar

0

តារាចម្រៀង Lisa សមាជិក BLACKPINK បានច្រៀងបទចម្រៀង «Live and Let Die»ដែលជាប្រធានបទភាពយន្ត James Bond ឆ្នាំ១៩៧៣ ជាមួយនឹងក្បាច់រាំដ៏គួរឱ្យចាប់អារម្មណ៍នៅឯពានរង្វាន់អូស្ការឆ្នាំ ២០២៥។ នាងគឺជាតារា K-Pop ដំបូងបានសម្តែងក្នុងកម្មវិធីនេះខណៈអ្នកមួយចំនួនចោទថានាងប្រើឥទ្ធិពលមិត្តប្រុសចចាមអារ៉ាមរបស់នាងដែលជាកូនមហាសេដ្ឋីព្រោះម៉ាកយីហោ LVMH បានចូលរួមឧបត្ថម្ភក្នុងកម្មវិធីនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaa2nsfiDTGOcoW4Frv8huC3CCV6qO_vpKDxzZ6Mj_ZLCp2SAmWkLEY6B_APc_wBMuGvfMyC9WE4DAqaujV8cMR5rrsOm8FwqaWKB0-8xFbuVif3Uflfbhobmj-jZ8LcfkA2xiLAskZlI2yIr0KyZcuB0ZcECxcVYRuHnrESp4p08BD7dRboPTCiPUZ16m/s1440/image_2025-03-03_15-48-48.png
Lisa និងសិល្បករជាច្រើននាក់បានគោរពដល់ស៊េរី James Bond ជាមួយនឹងការសម្តែងដ៏រស់រវើក។ តារាសម្ដែង Margaret Qualley បានបើកកម្មវិធីជាមួយនឹងការសម្តែងរាំជាមួយអ្នករាំប្រុស។ មិនយូរប៉ុន្មាន Lisa បានបង្ហាញខ្លួនពីលើមកតាមខ្សែកាប ដោយបង្ហាញច្រៀងបទ Live and Let Die ដែលជាបទចំរៀងនៃខ្សែភាពយន្តឆ្នាំ១៩៧៣ ។ បន្ទាប់ពី Lisa គឺ Doja Cat បានបន្តជាមួយបទ «Diamonds Are Forever» ដែលជាបទចម្រៀង នៃភាពយន្ត James Bond ឆ្នាំ១៩៧១ ខណៈបន្ទាប់គឺការបង្ហើរសំនៀងរបស់ RAYE ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM3cxquTna-AHzuG7uM9zcALZcvsPHQxbXIZL4u1EsG9swyKHQ5XAU5h4kTKTOLs2kwOoGe82UKMXpWBQrMcypvXf6Xgu2Vxu616CRM_0Au1H0v0PfVvFKZH5WW1liWZswK5OU06X0B9fiJHJkc0KkdfTw15mEQ21-cSBSOeSNg9g-Ua231m6NK9evE5-e/s1836/image_2025-03-03_15-48-47.png

ការបង្ហាញខ្លួនរបស់ Lisa នៅលើឆាកអូស្ការបានក្លាយជាប្រធានបទក្តៅនៅលើ X ។ អ្នកគាំទ្ររបស់តារាចម្រៀងបានសម្តែងការរំភើបរបស់ពួកគេដែលនាងបានបង្ហាញខ្លួនក្នុងកម្មវិធីដ៏ធំបែបនេះ។ យ៉ាងណាមិញ មហាជនជាច្រើនបានជំទាស់ដោយលើកឡើងថា ពិធីនេះគួរធ្វើសម្រាប់អ្នកសិល្បៈដែលជាប់ឈ្មោះជាជាងតារាប៉ុប។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoOkNGnzhuG5vtZHbtNMBvUrOUDmKy3cJnnlIuVv6FdKf737EWIaviF9umY-thrg_CoGuQGz3SvW68dn0fgaBkpTXxks1X5RsUNbH4g4t59paoBlODn6fj3PBA4TwA6KJlDcf0Bzt0eLsfjC6lJQTPnFaIac_XdXJSJ2g-Vm-cmjbvroVmixmsi2B5iZhZ/s2048/image_2025-03-03_15-48-43.png

ពួកគេបានសរសេរថា «ហេតុអ្វីបានជាអ្នករៀបចំផ្តល់កន្លែងទំនេរដល់សិល្បករដែលមិនពាក់ព័ន្ធនឹងពានរង្វាន់អូស្ការ?», «Lisa អាចចូលទីនេះប្រហែលជាដោយសារតែនាងជិតស្និទ្ធនឹង Frederic Arnault ដែលជាកូនប្រុសរបស់គ្រួសារ Arnault ដែលជាអ្នកឧបត្ថម្ភព្រឹត្តិការណ៍» «ខ្ញុំមិនយល់ថាហេតុអ្វីបានជា Lisa ត្រូវបានជ្រើសរើសឱ្យច្រៀងបទចម្រៀង James Bond ? និងមតិជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit1AmEUIWtUoxvnt3Pe2jYzH0v5ROc-bFMqhElBt3iGKaq7gdJAyXv70mekphQYeV3QLXop7r0zxAMdaBaZ3bcOM6M8BKjSOBX90BtMGq4Zru1lWPqflIXOfC97RMr64FZu6Hc1WFAyn8vsaK7eqZdAodhI9BMlMWGxJRLplE0jqx2FykM4uqO7tRJBH-U/s2048/image_2025-03-03_15-48-38.png

នៅលើកម្រាលព្រំក្រហម Oscar ឆ្នាំនេះ Lisa ក៏បានជ្រើសរើសសំលៀកបំពាក់មួយដើម្បីគោរពដល់តួអង្គ 007។ សារព័ត៌មានមួយចំនួនដូចជា Variety និង India Times បានសរសើរនាងចំពោះការស្លៀកពាក់ស្អាតនេះ៕

Zhao Lusi បញ្ចេញរូបភាពស្រស់ថ្លាបន្ទាប់ពីធ្លាក់ខ្លួនឈឺដោយសារតែជំងឺបាក់ទឹកចិត្ត

0

រូបភាពចុងក្រោយរបស់តារាសម្ដែង Zhao Lusi បង្ហាញពីរូបរាងដ៏ភ្លឺថ្លា និងមុខពេញវ័យ បានសាយភាយពេញបណ្ដាញសង្គម Weibo ដែលបង្កឱ្យមានការជជែកវែកញែកជុំវិញរូបរាងរបស់នាង។ កាលពីចុងឆ្នាំ២០២៤ តារាស្រីរូបនេះបានធ្លាក់ខ្លួនឈឺដោយសារភាពថាកំពុងតស៊ូប្រឆាំងនឹងជំងឺបាក់ទឹកចិត្តដែលមានក្នុងខ្លួនរាប់ឆ្នាំមកហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxXjhC5xJU3M4zWBxau3T2EPBcSZtGbXNF876guMeXmNPwF4F0XRhrKCbhYkmVIj9460-2Pqu60jERlF_UJI5AaD_BGSogjupPoSS2ChKsAUHpQ6BkBm0w_CYCQNANsqFavcqQKmkleQ69Y1GcHsJ5YdUIu9u4qPusIp_IS9yUiM9nPyllczLKTb9qO0bD/s1440/image_2025-03-03_14-58-20%20(2).png
ថ្មីៗនេះ Zhao Lusi បានចែករំលែករូបភាពជាច្រើនសន្លឹក ដែលបង្ហាញពីមុខពេញ និងរូបរាងភ្លឺថ្លា បន្ទាប់ពីតស៊ូជាមួយនឹងជំងឺធ្លាក់ទឹកចិត្តជាយូរមក។ រូបភាពរបស់នាងទទួលបានការចាប់អារម្មណ៍យ៉ាងឆាប់រហ័សនៅលើ Weibo ជាមួយនឹងមតិរាប់ម៉ឺននាក់ដែលបង្កឱ្យមានការពិភាក្សាយ៉ាងទូលំទូលាយអំពីថ្ពាល់ពណ៌ផ្កាឈូករបស់នាង និងសាច់មុខពេញរបស់នាងប្រៀបដូចជាថ្ពាល់ផ្លែប៉ោមហើយប្រធានបទនេះក្លាយជាប្រធានបទក្តៅគគុកលើបណ្តាញសង្គមចិនhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgavsCEaK5d3xmMX_Pm0CyCMhwoCv8r3zGn_PlOS9pH_ltm8j54QTLxpki8nOSLjtS-Trm8m2r_A5wWiBRBJ2KIS1uEIKA-CDV6IFscwBvcaaXlucfmC8oQ3jqzz05_LMi8i7-X12RJdLkC228o3FUWfYZPTcx-fhb7vcZCSHWabwO-RTwDSe6phQ0HlaVT/s1440/image_2025-03-03_14-58-21%20(2).png

អ្នកប្រើប្រាស់ Weibo ជាច្រើនបានសរសើររូបរាងរបស់នាង ដោយហៅនាងថាជា «ព្រះនាងក្នុងជីវិតពិត» និងបង្ហាញពីក្តីសង្ឃឹមសម្រាប់ការជាសះស្បើយពេញលេញរបស់នាង ប៉ុន្តែអ្នកផ្សេងទៀតបានបញ្ចេញមតិថា មិនជឿថាមុខនេះមិនដែលធ្វើការវះកាត់កែសម្ផស្សនោះទេខណៈអ្នកខ្លះថា មិនថានាងកែសម្ផស្សឬអត់ទេ នាងមើលទៅដូចជា AI។ មតិផ្សេងទៀតបានលើកឡើងដែរថា មិនដឹងថានេះជាការផាត់មុខឬការ Edit រូបនោះទេប៉ុន្តែសម្រស់ធម្មជាតិរបស់នាងហាក់ដូចជាស្រពោន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmvZw2Xpyzjt1UiM-aaIhlG0cpmblcNOFY9SbbcoYkms57IXIKKCw4g0bou8mdeNxCqAO8zn7SMGGZ3zEteTCz7k-F1Bf62nINSX6TrDYbfUd19BwtydQXCobJXTMp9uwLxZlGdDH60Jc5bqHxvtA4zK8EAqxK0NXzhQwbYBxDrNLXrsU2HctXYDdSwjnK/s1440/image_2025-03-03_14-58-25.png

ការស្មានក៏បានកើតឡើងផងដែរថារូបរាងពេញនិយមរបស់ Zhao Lusi គឺជាការផ្សព្វផ្សាយជាសាធារណៈដោយក្រុមគ្រប់គ្រងរបស់នាង។ ចាប់តាំងពីមានការចាប់អារម្មណ៍កាលពីខែធ្នូ ឆ្នាំ២០២៤ សម្រាប់ការបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលជាបន្ទាន់ ក្រុមហ៊ុនគ្រប់គ្រងរបស់នាងត្រូវបានរិះគន់ចំពោះការចេញផ្សាយរូបភាពរបស់នាងជាញឹកញាប់នៅក្នុងស្ថានភាពផុយស្រួយ ដែលត្រូវបានគេចោទប្រកាន់ថារក្សាឈ្មោះរបស់នាងក្នុងការយកចិត្តទុកដាក់។ កាលពីមុន រូបថតរបស់ Zhao Lusi ឡើងលើជម្រាលដ៏ចោតក្នុងទីបេបានបង្កឱ្យមានការសង្ស័យលើភាពធ្ងន់ធ្ងរនៃបញ្ហាសុខភាពរបស់នាង៕

ជា វណ្ណារិទ្ធ ថាសម្តី MC Vutha ជាមនុស្សល្មោ.ភកាមមិនមែនចប់គ្រាន់តែពាក្យ «សូមទោស»

0

រឿងរ៉ាវចម្រូងចម្រាសរបស់ពិធីករប្រដាល់ MC Vutha ទៅកាន់តារាម៉ូដែល មុន្នីរស្មី បានធ្វើឱ្យបណ្តាញសង្គមផ្ទុះការវែកញែកមិនធម្មតាមិនត្រឹមតែនារីៗជាច្រើនចេញមុខនោះទេសូម្បីតែបុរសៗមួយចំនួនក៏ចេញមុខការពារសិទ្ធិនារីដូចគ្នា។ ជាក់ស្តែងពិធីករល្បីឈ្មោះប្រចាំប្រទេសលោក ជា វណ្ណារិទ្ធ ក៏បានលូកមាត់លើរឿងនេះនឹងថាសម្តីរបស់ MC Vutha ជាមនុស្សល្មោ.ភកាម ថោកទាប ធ្វើឱ្យប៉ះពាល់ដល់ MC ដែលល្អៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ-DWbPa-wl4kgiIeo9CsQNf3TQeTMAq-9TfO59VnwAecLK4YNlte1o9XAuwbYOpeQVgxyr9aX5Xlr5qrkSSWp_5G47chx6uJpT3UV9oKdgbKmoH0oNE65JU5XYyUIAcusmiGF3aU0w-fODGP68BF9UFCrTw31TxImn6urQO4TjpFDwOGdjYe2b3xj8hO9/s1800/image_2025-03-04_08-59-47.png
កាលពីថ្ងៃទី៣ មីនា បន្ទាប់ពីមហាជនរិះគន់ចាស់ដៃ MC Vutha បានចេញវីដេអូសូមទោសទៅកាន់នារីលើកស្លាកទឹកប្រដាល់ប៉ុន្តែតារាម៉ូដែលនោះដែលមានឈ្មោះថា មុន្នីរស្មី មិនពេញចំពោះការសូមទោសរបស់លោកនោះទេព្រោះហាក់បីដូចជាមិនចេញពីចិត្តមិនទាន់គ្រប់គ្រាន់ក្នុងការនិយាយបៀតបៀនជាសាធារណៈមិនសំពះសូមទោសឡើយ និងនៅចាត់ទុកថាការនិយាយនោះគឺជាការនិយាយលេងសើចដដែលដោយមិន បានបញ្ជាក់ថា ឈប់ពោលពាក្យបៀតបៀនមនុស្សស្រី ស្ត្រី និងក្មេងស្រីទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDJ8exqvi6oZFHdd5VtcXOMI2jIFeHyEwC9Efm0e5-hdDqusZd0k8h7AMITpqOrHq2SFTMonpVYJ16f5yjjbPWgVxsEbByJq19ZuDMNEfi9RGUEfvSScDVElIzoZObSjSkVc16SN7P1WRFuexfSDOwGdbWL3-8B1PqUSvW3h8-xM0cSxCuaqxnj5vosKHS/s2048/image_2025-03-03_13-48-53.png

បន្ទាប់ពីសាមីខ្លួនមិនព្រមទទួលយកពាក្យសូមទោសដែលនៅមានលក្ខណៈមិនគ្រប់គ្រាន់ MC Vutha បានចេញវីដេអូជាលើកទី២ដោយបានលើកដៃសូមទោស មុន្នីរស្មី ដោយសារតែការចេញវីដេអូលើកទី១លោករវល់ការងារ ខណៈទស្សនិកជនមួយចំនួនហាក់បង្ហាញអារម្មណ៍មិនពេញចិត្តដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGMchGPX-n_3OdyVSi9c4LEJZ1v4SRI3cvjH2lMqwHWWKt04Udo_MHxjWTjfhymLPNEWzC9PNzWe5C12cSO6W0jPA1Stkb1G83URtB5C3R_Jxp_F1_-Z7UgJjTBuXPssIEuS2uikZOrdjSvmF1OY5aEeOk0jU0v60FfWauR0ZBs4F7K0MuxoPdEK9W1fgr/s1440/image_2025-03-04_08-27-00.png

ជុំវិញរឿងរ៉ាវដ៏ក្តៅគគុកនេះពិធីករល្បីឈ្មោះលោក ជា វណ្ណារិទ្ធ ក៏មិននៅស្ងៀមព្រោះវាអាចប៉ះពាល់ដល់ MC ដែលល្អៗ។ ពិធីកររូបនេះបានសរសេរនៅលើបណ្តាញសង្គមទាំងកណ្តាលយប់ថា «កុំឱ្យប៉ះពាល់ដល់ MC ល្អៗ បងសង្ឃឹមថាមានដំណោះស្រាយណាមួយ ដែលប្អូនអាចទទួលយកកិត្តិយសមកវិញបាន។ សម្តីរបស់គាត់មិនត្រឹមតែប៉ះពាល់ណាស់ដល់អារម្មណ៍ប្អូនស្រី ប៉ុណ្ណោះទេ ស្ត្រីទូទៅក៏ទទួលយកអត់បានដែរ»។ លោក ជា វណ្ណារិទ្ធ បានភ្ជាប់ជាមួយហាស់ថេកក្នុងសំណេរថា «ល្មោភកាម ថោកទាប»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgrSf27NVzYrSSI72ktFGo5uj4MgLXeX669URgM-uILJhdN7EvPuFNxHoeqWX8g7OpjzmLHGRWukU-yRj6vEMh18ARY7Sr3UeVUVYTvGUtrmLkD_6Mmwf61EJuGj7p1jd0Yd_MS0dZBNE2CYSWMduGKAI7XiosfQMRL_XN1RUG6kU7U2ORHEod6duhV10s/s2048/image_2025-03-03_13-48-58.png

ការលើកឡើងរបស់លោក ជា វណ្ណារិទ្ធ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនបញ្ចេញមតិយោបល់ ខណៈមានការលើកឡើងថាគួរមានវិធានការចំពោះ MC Vutha ។ អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិថា «គួរតែមានវិធានការណាមួយចំពោះគាត់ កុំទទួលពាក្យសូមទោស ព្រោះពាក្យសម្តីគាត់ធ្ងន់ណាស់ ថែមទាំង ហៅគេឱ្យចូលរួមថែមទៀតផង ប្អូនស្រីមិនដឹងគ្នាខ្មាស់គេនឹងឈឺចាប់យ៉ាងណាទេ ពេលដែលត្រូវគេ បៀតបៀនដោយពាក្យសម្តីនៅមុខមនុស្សជាច្រើនចឹងនោះ»។ ការបញ្ចេញមតិនេះ ពិធីករ ជា វណ្ណារិទ្ធ បានឆ្លើយតបថា «គាត់គួរតែទទួលកំហុសដោយ ការគោរពមិនមែនគ្រាន់តែសូមទោសតែមាត់ទេ បងយល់ណាស់»៕

មហាសេដ្ឋី Selena Gomez គ្រងឈុតដែលមានអង្កាំគ្រីស្តាល់ជិត២ម៉ឺនគ្រាប់ក្នុងកម្មវិធី Oscar

0

តារាចម្រៀងដែលមានងារជាមហាសេដ្ឋី Selena Gomez បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងពេលនាងបញ្ចេញពន្លឺក្នុងរ៉ូបសំណាញ់ពណ៌មាសដែលមានគ្រីស្តាល់រាប់ម៉ឺនគ្រាប់នៅក្នុងកម្មវិធី Oscar ឆ្នាំ២០២៥។ មិនត្រឹមតែប៉ុណ្ណោះរូបនាងត្រូវបាន ទស្សនាវដ្តី Vogue បានវាយតម្លៃថា Selena ជានារីដែលស្លៀកពាក់ស្អាតជាងគេក្នុងកម្មវិធីនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinsAIyNihjtkGHaLSYjs0OhCowSSk2zdkKOKsp0Tv-OAUhVrNhjJZBe0OeM4VtX5d7jmQrgfIuwTPunLZKbXBH3Ls_2alrXymmOhDYstNtjqjmq9TOG32h93X-BpQsOCYg8hAioNuvMkJH9Xa4j-d4H-CrwJt6VxMKNXYmpnP2CArHUildfCcT9wWpuCwL/s2400/image_2025-03-03_10-11-50.png

នាល្ងាចថ្ងៃទី ២ខែមីនា ត្រូវនឹងព្រឹកថ្ងៃទី៣ នេះតារាចម្រៀង Selena និងគូដណ្តឹងដែលជាផលិតករតន្ត្រី Benny Blanco បានចូលរួមពិធីប្រគល់ពានរង្វាន់ភាពយន្តដ៏ធំបំផុតរបស់ពិភពលោក។ ទស្សនាវដ្តី Vogue ពិពណ៌នាអំពីភាពស្រស់ស្អាតតារាវ័យ៣៣ឆ្នាំរូបនេះថា ស្ទីលរបស់នាងត្រូវបានរចនាឡើងដោយអ្នករចនាម៉ូត Molly Dickinson និងត្រូវបានបំផុសគំនិតដោយ រូបសម្រស់ជនជាតិអ៊ីតាលី ឆ្នាំ ១៩៥០ Sophia Loren ការរចនាដែលតុបតែងដោយគ្រីស្តាល់ Rosemont និងកញ្ចក់រាងដូចដំណក់ទឹកត្រូវបានដេរដោយដៃដោយសិប្បករចំនួន ១២ នាក់ក្នុងរយៈពេលរាប់រយម៉ោង ជាមួយនឹងអង្កាំ១៦ ០០០គ្រាប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMC2rio3oxFHZXnrcI378SLoXvlG0scOOMMeY2CWPlVYQ3i2o9oNNHZXD54RJK9WzsviBPr3chomdpOrND0Dkkv5MLYvjtpy4u6SiAVL93wlCHBESHh7MdOmZTC0UIT6oliEBo522SbXmC2A7btClMYpCeH4DHWlxbucZqbYy9Z20TaO1dKj1da57ooPJS/s1800/image_2025-03-03_10-11-54.png
ភាពស្រស់ស្អាតបានតុបតែងខ្លួននាងជាមួយនឹងខ្សែកពេជ្រពណ៌ស Bvlgari ជារាងផ្កាដែលមានថ្មធំមួយនៅចំកណ្តាល ដែលនឹកឃើញដល់រចនាប័ទ្មហូលីវូដបុរាណ និងភាពអស្ចារ្យរបស់ស្តេច។ សម្រស់ Selena នារយៈចុងក្រោយនេះគឺទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជននិងទទួលបានមតិវិជ្ជមានជាច្រើនខុសឆ្ងាយពីរូបរាងរបស់នាងពីមុនដែលមានសាច់ទ្រលុកទ្រលន់។
គួរបញ្ជាក់ផងដែរថា Selena Gomez ឥឡូវនេះនាងគឺតារាចម្រៀងមានងារជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិសរុបប្រហែល ១.៣ពាន់លានដុល្លារ៕

«ប្រាសាទស្នឹង» ជាគោលដៅទេសចរណ៍វប្បធម៌ដ៏ទាក់ទាញ គួរឱ្យបេតីនៅលើទឹកដីខេត្តបាត់ដំបង

0

«ប្រាសាទស្នឹង» ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណវត្តស្នឹង ក្នុងភូមិស្នឹងខាងកើត ឃុំស្នឹង ស្រុកបាណន់ មានចម្ងាយជាង ២២ គីឡូម៉ែត្រពីក្រុងបាត់ដំបង គឺជាប្រាសាទបុរាណខ្មែរដ៏ល្អឯកមួយ កសាងឡើងនៅអំឡុងសតវត្សរ៍ទី ១២ ដោយព្រះបាទឧទយាទិត្យវរ្ម័នទី២ ដើម្បីឧទិសដល់ព្រហ្មញ្ញសាសនា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNlvI4srNdNforFQ9qNtXUe_q7tlJAASUEZJTyj95jfbnnWnthWipwypbar7K2uiM-fd_fhiAxnu2fRigWa4zV6TRYX5Eu8SaTy5197n9f_Q9-uHWRz8Qx1VwSfy1HIkkDcLxadYz_8dwf-2J3RgFd3OFgYqA6832rZuPGJd4AwKJxh4SRXzW05PdSoh64/s960/photo_2025-02-28_14-55-48.jpg

បច្ចុប្បន្នប្រាសាទនេះបានទាក់ទាញការចាប់អារម្មណ៍ពីសំណាកភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ឱ្យមកទស្សនានូវក្បាច់ចម្លាក់ដ៏ល្អវិចិត្រ គួបផ្សំនឹងទេសភាពព្រៃឈើពណ៌បៃតងខៀវខ្ចីអមជុំវិញ ជាមួយទិដ្ឋភាពស្ងប់ស្ងាត់ ហាក់ដូចជាកំពុងស្ថិតក្នុងទីក្រុងបុរាណមួយអ៉ីចឹង។ បើយោងតាមរដ្ឋបាលខេត្តបាត់ដំបង ប្រាសាទស្នឹងត្រូវបានចែកចេញជា ២ ផ្នែកគឺប្រាសាទស្នឹងខាងកើត និងប្រាសាទស្នឹងខាងលិច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiANOhQAuu_qmSHe3ewjgeC6g7vRsqJ6uS6YDgbXhpvzwWBd_O9HYLwPtO39XUNqr0j-T_AEP8i3UrlHBGP2KqbY1RJZ84oLLDF1rTy911lWuxnvDzkOzUHBixq6EZouXfU-AldF-S0EqcGeUGDVYKTdn3BJ8Q1Kfetz9s_1iiIrhfr4GwbmtH_bOYhMkro/s960/photo_2025-02-28_14-55-49.jpg
ប្រាសាទទាំងពីរនេះសាងសង់អំពីឥដ្ធនៅលើដីទួល ដែលមានបណ្តោយ ៣០ ម៉ែត្រ និងទទឹង ២០ ម៉ែត្រ មានលក្ខណៈ ដូចជាចេតិយចំនួនបី ដាច់ដោយឡែកពីគ្នា និងមានលក្ខណៈស្រដៀងនិងប្រាសាទនានាដែលកសាងក្នុងសត្សវតិ៍ទី ១២ ផ្សេងទៀតផងដែរ។ ហេតុនេះនៅពេលលោកបានទៅដល់ខេត្តបាត់ដំបង សូមកុំរំលងប្រាសាទស្នឹងឱ្យសោះ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmIfA1k4Wr0l_KlLiHX5K2E4sugF4UindxmF9Cz_Reb7RjEqfBYpVD5LIC09JD0s7qtgFFxy5N7_SQPVYbKnandJafkU0t70Xd58j_JZoi3iBkGDBrYNa8pQ0J9LD8uDfa-PD0RvfetvTV4jK71NQNzuPx9owJFgTcwGmTyTPoJKsK5x8cUK-MGO9pB-qg/s960/photo_2025-02-28_14-55-51.jpg

    នៅប្រាសាទស្នឹងខាងកើត មានចម្លាក់ព្រះឥន្ធគង់លើដំរីក្បាលបី អមដោយចម្លាក់រាហូនៅខាងក្រោមដ៏លេចធ្លោរ ខណៈនៅប្រាសាទស្នឹងខាងលិចវិញ គឺជាប្រាសាទទោល ដែលសង់ពីថ្មភក់មានទ្វារ ៤ទិស ប៉ុន្តែ ៣ទិសត្រូវបានបិតជិត ដោយសារការបាក់ថ្មនៃកំពូលប្រាសាទ ដូច្នេះភ្ញៀវទេសចរអាចចូលទស្សនាបានតែទ្វារខាងកើតប៉ុណ្ណោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjZnOV6ELXii2UCBC_os5tcnV02aINOZRBAJkn9bGa9XcqWPV2piAhGYrtkfrVAhPjpnwEfsFFU0wIRpN4mg3ssqcTKjnEyr7sKJri_ERYctRBaariXr-W8jRr0AtjcQ_TU8gpIh6QlFm3EvbI0kWwkMCwjdi1RmKo55l7IJOumIBqtlbn_0AaJ5TBFGD7/s960/photo_2025-02-28_14-55-51%20(2).jpg