ជប៉ុនគឺជាប្រទេសមួយដែលមានវិន័យ និងក្រមសីលធម៌ខ្ពស់បំផុត ទាំងការរស់នៅ ការរក្សាអនាម័យ ការគោរពពេលវេលា និងការមានអាកប្បកិរិយាល្អ រួមទាំងការខិតខំធ្វើការជាដើម ដែលច្បាប់ទម្លាប់ទាំងនេះ ភាគច្រើនកើតចេញពីប្រព័ន្ធអប់រំទាំងអស់។ យោងតាមគេហទំព័របរទេស Bright Side និង The Independent បានឱ្យដឹងថា ប្រទេសជប៉ុនគឺជាប្រទេសតែមួយគត់ក្នុងពិភពលោកដែលមានច្បាប់ចម្លែកទាំងនេះនៅក្នុងសាលារៀន។
១.ឯកសណ្ឋាន៖ នៅគ្រប់សាលារៀនទាំងអស់ក្នុងប្រទេសជប៉ុន សិស្សត្រូវតែស្លៀកពាក់ឯកសណ្ឋានតាមសាលារៀនរៀងៗខ្លួន ដោយឯកសណ្ឋានគឺជារឿងចាំបាច់បំផុតសម្រាប់សិស្ស។ កាលណាសិស្សមិនស្លៀកពាក់ឯកសណ្ឋាន នឹងត្រូវពិន័យ ឬហាមឃាត់មិនឱ្យចូលសាលាដាច់ខាត។
សិស្សប្រុសតម្រូវឱ្យពាក់អាវធំពណ៌ខ្មៅ រីឯសិស្សស្រីត្រូវស្លៀកសំពត់ខ្លី ឬត្រឹមជង្គង់ និងពាក់អាវដែលមានរចនាបទនាវិក។ ដូច្នេះសិក្សានុសិស្សទាំងអស់ត្រូវតែពាក់ឯកសណ្ឋានជារៀងរាល់ថ្ងៃចាប់ពីអនុវិទ្យាល័យ រហូតដល់វិទ្យាល័យ។
២.សិស្សស្រីត្រូវតែស្លៀកខោក្នុងពណ៌ស៖ នៅប្រទេសជប៉ុន គ្រប់សាលាទាំងអស់ គឺតម្រូវឱ្យសិស្សនារីៗស្លៀកខោក្នុងពណ៌ស ដោយសារតែខោក្នុងពណ៌សបង្ហាញពីអនាម័យល្អចំពោះស្ត្រី ដូច្នេះគ្រូស្រីៗមានកាតព្វកិច្ច និងត្រួតពិនិត្យលើរឿងនេះជារៀងរាល់ថ្ងៃ។ ទោះជាយ៉ាងណាប្រសិនបើមានសិស្សបំពានច្បាប់ នោះពួកគេនឹងត្រូវដាក់ទោសភ្លាមៗ។
៣.មិនមានគ្រូជំនួស៖ នៅពេលដែលគ្រូប្រចាំមុខវិជ្ជានីមួយៗអវត្តមាន គ្រប់សាលាទាំងអស់គឺមិនតម្រូវឱ្យមានគ្រូជំនួសឡើយ។ ក្នុងករណីនេះសិក្សានុសិស្សត្រូវបានអនុញ្ញាតឱ្យធ្វើកិច្ចការសាលាជំនួសវិញ។

៤.គ្រឿងតុបតែងមួយចំនួនត្រូវបានហាមឃាត់៖ នៅសាលារៀនប្រទេសជប៉ុនគឺហាមសិស្សមិនឱ្យ Mekeup ពាក់គ្រឿងអលង្ការ ប្រើប្រាស់របស់ថ្លៃៗ ហាមមិនឱ្យលាបក្រចកដៃ និងសូម្បីតែម៉ាសក៏មិនឱ្យពាក់ពណ៌ផ្សេង ក្រៅពីពណ៌សនោះទេ។
៥.មិនអនុញ្ញាតឱ្យយកអាហារមកពីផ្ទះ៖ សាលារៀនជប៉ុនមិនអនុញ្ញាតឱ្យសិស្សទៅញ៊ាំអាហារនៅខាងក្រៅ ឬយកអាហារមកពីផ្ទះឡើយ ព្រោះសាលាទាំងអស់នឹងផ្ដល់អាហារសុខភាពទៅឱ្យសិស្សគ្រប់គ្នាៗ។ គោលបំណងក្នុងការហាមមិនឱ្យយកអាហារផ្ទាល់ខ្លួនមកសាលា គឺដោយសារពួកគេចង់ឱ្យសិស្សទាំងអស់ទទួលបានអាហារដូចគ្នា ឬស្មើៗគ្នា បើទោះបីជាសិស្សនោះមកពីគ្រួសារក្រីក្រក៏ដោយ។ លើសពីនេះសិស្សក៏ត្រូវទទួលទានអាហារនៅក្នុងសាលាឱ្យអស់ផងដែរ បើមិនដូច្នោះទេសិស្សនឹងត្រូវពិន័យ។.png)
៦.អំណោយដែលសាលាផ្តល់ឱ្យមិនអាចដូរបានទេ៖ អំណោយដូចជាមួកសុវត្ថិភាព កាតាប កាបូបប៊ិក ឬសម្ភារៈសិក្សាផ្សេងៗទៀត គឺសិស្សមិនត្រូវដោះដូរជាមួយមិត្តរួមថ្នាក់ឡើយ ព្រោះនេះគឺជាការខុសច្បាប់ធ្ងន់ធ្ងរបំផុត។
.png)
៧.សិស្សគឺជាអ្នកសម្អាតសាលារៀនដោយខ្លួនឯង៖ សាលាទាំងអស់របស់ជប៉ុន មិនជួលអ្នកជូតសម្អាតឡើយ ដោយ ទំនួលខុសត្រូវនេះសិស្សជប៉ុនត្រូវតែធ្វើវាដោយខ្លួនឯង រាប់ចាប់តាំងពីទីធ្លាសាលា ផ្លូវដើរចូលទៅថ្នាក់រៀន និងបន្ទប់ទឹកជាដើម។.png)
៨.ការមានទំនាក់ទំនងស្នេហាត្រូវបានហាម៖ ទំនាក់ទំនងស្នេហាត្រូវបានហាមខាត់ជាដាច់ខាតនៅក្នុងសាលាជប៉ុន។ ការ អនុវត្តនេះមិនត្រឹមតែអនុវត្តនៅសាលាប៉ុណ្ណោះទេ តែក៏មានការចូលរួមសហការពីអាណាព្យាបាលនៅផ្ទះទៀតផង។ បើយោងទៅតាមការលើកឡើងរបស់គ្រូបង្រៀនបាននិយាយថា សិស្សនៅមានភាពក្មេងខ្លាំងណាស់ក្នុងការមានស្នេហា ហើយច្បាប់នេះគឺជួយឱ្យសិស្សផ្ដោតលើការរៀនបានពេញលេញផងដែរ៕










