ប្រាសាទ Sri Ranganathaswamy ក្នុងរដ្ឋ Tamil Nadu គឺជាប្រាសាទដ៏ធំបំផុតនៅក្នុងប្រទេសឥណ្ឌា ហើយក៏ជាប្រាសាទដែលទាក់ទាញភ្ញៀវទេសចរជុំវិញពិភពលោកមកទស្សនាច្រើនជាងគេផងដែរ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស Times of India ភាពអស្ចារ្យ និងភាពលេចធ្លោររបស់ប្រាសាទនេះ គឺដោយសាររចនាប័ទ្មស្ថាបត្យកម្មស្មុគស្មាញ និងប្លែកពីគេ ដែលមានប៉មតុបតែងលម្អយ៉ាងល្អឥតខ្ចោះ គួរជាទីចាប់អារម្មណ៍ និងមានសសរថ្មចំនួន ៩៥៣ ដែលធ្វើឱ្យវាខុសពីប្រាសាទដទៃទៀតនៅក្នុងប្រទេសឥណ្ឌា។ .png)
ប្រាសាទ Sri Ranganathaswamy ត្រូវបានសាងសង់ឡើងក្នុងអំឡុងសម័យ Chola ក្នុងសតវត្សទី ១ នៃគ.ស ដោយប្រាសាទនេះ ត្រូវបានពង្រីក និងជួសជុលឡើងវិញក្រោមរាជវង្ស Chola, Pandya, Hoysala និង Vijayanagara ។ នៅក្នុងបរិវេណប្រាសាទមានតំបន់ជាច្រើនដូចជាសាលសម្រាប់គោរពបូជាព្រះ កុដ្ឋព្រះសង្ឃ និងផ្ទះប្រជាជនជាដើម។ សាលប្រាសាទមានសសរថ្មជិត ១០០០ ឆ្លាក់យ៉ាងប្រណីតដោយមានទេពអប្សររាំ រូបទេវកថា និងក្បាច់លម្អជាច្រើនទៀត។ .png)
សសរត្រូវបានសាងសង់ឡើងពីថ្មក្រានីតក្នុងកំឡុងសម័យវិចាយ៉ាណាការ៉ាឆ្នាំ ១៣៣៦-១៥៦៥។ សាលនេះក៏ត្រូវបានរចនាតាមរចនាបថល្ខោន ដែលមានច្រកផ្លូវធំទូលាយ ជាកន្លែងសម្រាប់ពិធីសាសនា និងព្រឹត្តិការណ៍សហគមន៍នានា។ អគារស្ថាបត្យកម្មសាសនានេះក៏មានប្រាសាទជាង ៥០ ផ្សេងទៀតផងដែរ រួមទាំងមានបឹងពិសិដ្ឋចំនួន ៩ ទៀតផង ដែលត្រូវបានហ៊ុព័ទ្ធដោយទន្លេ Kaveri។

នៅខាងក្រៅប្រាសាទ មានភាពលេចធ្លោជាមួយនឹងប៉មគោបុរៈចម្រុះពណ៌ ដែលបង្ហាញពីចម្លាក់ដ៏ឧឡារិក និងភាពសម្បូរបែប។ ប្រាសាទ Sri Ranganathaswamy មិនដូចប្រាសាទបុរាណដទៃទៀតដែលមានទីសក្ការៈសំខាន់តែមួយនោះទេ ដោយប្រាសាទនេះមានទីសក្ការៈសំខាន់ៗជាច្រើន។ ដូច្នេះទីធ្លាប្រាសាទត្រូវបានសាងសង់ឡើងជាទីក្រុងតូចមួយសម្រាប់ខ្លួនឯង ដែលបម្រើទាំងកន្លែងសក្ការៈ និងជាកន្លែងសម្រាប់មនុស្សរស់នៅ៕










